ការប្រកួតវគ្គជម្រុះ៨ក្រុមចុងក្រោយបានបញ្ចប់ហើយកាលពីយប់មុិញ ដោយរកឃើញ៤ក្រុមចុងក្រោយ បានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ឬ១ភាគ៤ផ្តាច់ព្រ័ត្រនៃ ពានរង្វាន់ UEFA Champions League រដូវកាល២០១៩-២០២០។ ក្រុម Lyon បានយកឈ្នះក្រុមខ្លាំង មកពីអង់គ្លេស Man City ... Read More »
កីឡា
Barcelona សម្រេចដេញគ្រូបង្វឹកចេញក្រោយចាញ់ Bayern Munich ៨ទល់២យ៉ាងអាម៉ាស់
ក្រុម FC Barcelona បានសម្រេចបណ្ដេញគ្រូបង្វឹកលោក Setienចេញហើយ ក្រោយពីការចាញ់យ៉ាងអាម៉ាស់ទៅលើក្រុម Bayern Munich ក្នុងលទ្ធផល ៨–២ កាលពីយប់មុិញក្នុងក្របខ័ណ្ឌ Champions League វគ្គ៨ក្រុម។ លោក ... Read More »
Djokovic បញ្ជាក់ពីការចូលរួមការប្រកួតរបស់លោកក្នុងកម្មវិធី US Openក្រោយពេលជាសះស្បើយពីជំងឺកូវីដ-១៩
ម្ចាស់ជើងឯកកីឡាវាយតឺន្នីសកម្មវិធី US Open ៣សម័យកីឡាករ Novak Djokovic សញ្ជាតិស៊ែប៊ីបានបញ្ជាក់ថា លោកនឹងវិលត្រឡប់ទៅកាន់ទីក្រុងញូវយ៉កនៅខែនេះសម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាវាយតឺន្នីសWestern & Southern Open និង US Open ។ ... Read More »
អាហ្សង់ទីនមិនទាន់កំណត់ថ្ងៃចាប់ផ្តើមបាល់ទាត់ឡើងវិញនៅឡើយទេ
រដ្ឋមន្ត្រីទេសចរណ៍ និងកីឡាលោក Matias Lammens បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលអាហ្សង់ទីនមិនទាន់សម្រេចចិត្តថា តើបាល់ទាត់ក្នុងស្រុកនឹងត្រូវចាប់ផ្តើមឡើងវិញ បន្ទាប់ពីអសកម្មប៉ុន្មានខែដោយសារតែជំងឺរាតត្បាតកូវីដ-១៩នៅឡើយទេ។ ក្លិបក្នុងលីគទី១ ត្រូវបានអនុញ្ញាតឲ្យចូលហ្វឹកហាត់វិញកាលពីថ្ងៃទី១០ សីហា ប៉ុន្តែទោះយ៉ាងណាក្រុមមន្រ្តីនៅតែរក្សាបាននូវផែនការដើម្បីចាប់ផ្តើមការប្រកួតឡើងវិញដើម្បីឲ្យទាន់រដូវកាលថ្មី។ លោក Lammens បានប្រាប់សន្និសីទសារព័ត៌មានថា ... Read More »
Juventus ចរចាជាមួយក្រុម Roma លើការទិញខ្សែប្រយុទ្ធសញ្ជាតិបូស្នៀ Dzeko
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់អុីតាលីបានរាយការណ៍ ដោយយោងតាមប៉ុស្តិ៍ទូរទស្សន៍ Sport Italia TV ថា ក្រុមសេះបង្កង់ Juventus បានចាប់ផ្តើមចរចាជាមួយក្លិប Roma អំពីការទទួលយកប្រធានក្រុម Roma គឺកីឡាករ Edin Dzeko ... Read More »
ក្របខ័ណ្ឌ Premier League លុបចោលការសម្រាករដូវរងារដោយសារតែខ្លាចស្ទះដល់រដូវកាលថ្មីឆ្នាំ២០២០-២០២១
ក្របខ័ណ្ឌបាល់ទាត់កំពូលអង់គ្លេស Premier League បានលុបចោលការឈប់សម្រាករដូវរងាររបស់ខ្លួនសម្រាប់រដូវកាល ២០២០-២០២១ ដោយសារតែខ្លាចមានការកកស្ទះនៃការប្រកួតដែលបណ្តាលមកពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ យុទ្ធនាការប្រកួតនាពេលខាងមុខនេះនឹងមានរយៈពេលខ្លីជាងរដូវធម្មតាចំនួន៥សប្តាហ៍ដោយសារតែការប្រកួតរដូវកាលឆ្នាំ២០១៩-២០២០បានពន្យារពេលយូរពេក។ កាលពីរដូវកាលមុនក្រុមនីមួយៗមានមួយមានពេលសម្រាកមួយសប្តាហ៍ពេញនៅខែកុម្ភៈ ប៉ុន្តែសម្រាប់ការបន្តមិនសម្រាកនេះត្រូវបានសមាគមកីឡាបាល់ទាត់អង់គ្លេសអះអាងថា វានឹងផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់ក្លិប និងប្រទេសមុនពេលយុទ្ធនាការយូរ៉ូ ឆ្នាំ២០២០ របស់ក្រុមជម្រើសជាតិអង់គ្លេស ដែលព្រឹត្តិការណ៍យូរ៉ូ២០២០ ត្រូវបានពន្យារពេលរហូតដល់ឆ្នាំ២០២១។ ... Read More »
ក្រុមខ្លាំង Bayern Munich បំបាក់ Barcelona ៨ទល់២ មិនគួរឲ្យជឿនៅ Champions League ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
ក្រុមយក្សរបស់អាល្លឺម៉ង់ Bayern Munich បានបំបាក់ក្រុមអ្នកមានបុណ្យ Barcelona ក្នុងលទ្ធផល៨ទល់២ មិនគួរឲ្យជឿសម្រាប់វគ្គជម្រុះ៨ក្រុមចុងក្រោយពានរង្វាន់ UEFA Champions League កាលពីយប់មុិញ។ ការសម្រុកយ៉ាងខ្លាំងរបស់ក្រុមយក្សអាល្លឺម៉ង់ Bayern Munich ធ្វេីឲ្យក្រុមអ្នកមានបុណ្យ ... Read More »
អតីតខ្សែការពារក្លិបសេះបង្កង់ Juventus លោក Lichtsteiner ប្រកាសចូលនិវត្តន៍
ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសស្វ៊ីសបានប្រកាសថា ខ្សែការពារវ័យ៣៦ឆ្នាំនិងជាអតីតប្រធានក្រុមបាល់ទាត់ជម្រើសជាតិស្វ៊ីសលោក Lichtsteinerបានប្រកាសចូលនិវត្តន៍ពីអាជីពជាកីឡាករបាល់ទាត់ហើយ។ ដោយបានចាប់ផ្តើមអាជីពជាកីឡាករនៅក្លិបស្វ៊ីស Grasshopper លោក Lichtsteiner ធ្លាប់បានលេងឱ្យក្លិប Lille និង Lazio មុនពេលផ្លាស់ទៅ Juventus នៅរដូវក្តៅកាលពីឆ្នាំ២០១១ ។ ... Read More »
ការប្រកួតពានរង្វាន់ FA Cup និងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ League Cup ត្រូវបានកាត់បន្ថយសម្រាប់រដូវកាល២០២០-២០២១
ការប្រកួតដណ្តើមពានរង្វាន់អង់គ្លេស FA Cup ក្នុងរដូវកាល២០២០–២០២១ ត្រូវបានកាត់បន្ថយដោយមិនមានការប្រកួតជុំច្រើនដូចរដូវកាលមុនទេ នៅក្នុងប្រតិទិនសម្រាប់ការប្រកួត ។ ចំណែកការប្រកួតដែលនឹងចាប់ផ្តើម នៅថ្ងៃទី១ ខែកញ្ញា ហើយវគ្គផ្តាច់ព្រ័ត្រគ្រោងនឹងធ្វើឡើងនៅកីឡដ្ឋាន Wembley នាថ្ងៃទី១៥ ខែឧសភាឆ្នាំ ២០២១ ... Read More »
រុស្ស៊ីបង់ប្រាក់ពិន័យដល់ស្ថាប័នអត្តពលកម្មពិភពលោកដើម្បីជៀសវាងការបណ្តេញចេញ
សហព័ន្ធកីឡាអត្តពលកម្មរុស្ស៊ី (RusAF) បានបញ្ជាក់ថាពួកគេបានបង់ប្រាក់ពិន័យចំនួន៦,៣ លានដុល្លារសហរដ្ឋអាមេរិកដោយមានជំនួយពីក្រសួងកីឡារបស់ប្រទេសនេះដើម្បីបញ្ចៀសការបណ្តេញចេញពីសមាជិកអត្តពលកម្មពិភពលោក ដោយសារតែការបំពានច្បាប់ដោយអត្តពលិកប្រើប្រាស់គ្រឿងញៀន។ សហព័ន្ធអត្តពលកម្មរុស្ស៊ីបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានបង់ប្រាក់ពិន័យដល់អត្តពលិកពិភពលោកចំនួនទឹកប្រាក់សរុបហើយ ពួកគេយល់ព្រមនឹងគោលនយោបាយនៃការអត់អោនចំពោះការប្រើប្រាស់គ្រឿងញៀនហើយពួកគេកំពុងស្វែងរកឱកាសដើម្បីចាប់ផ្តើមដំណើរការនៃការផ្តល់សមាជិកភាពនៅក្នុងនាមជាកីឡាករអត្តពលកម្មពិភពលោកឡើងវិញ។ ស្ថាប័នអត្តពលិកពិភពលោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានទទួលថវិកាកាលពីថ្ងៃម្សិលមុិញដើម្បីទូទាត់ការខាតបង់។ ស្ថាប័នអត្តពលិកពិភពលោកបានប្រកាសកាលពីចុងខែកក្កដាថា ខ្លួននឹងបណ្តេញសហព័ន្ធអត្តពលកម្មរុស្ស៊ីប្រសិនបើខ្លួនមិនបង់ប្រាក់ពិន័យចំនួន៥លានដុល្លារអាមេរិកនិង១,៣១ លានដុល្លារអាមេរិកជាថ្លៃចំណាយសម្រាប់ការបំពានច្បាប់ប្រើប្រាស់គ្រឿងញៀនមុនថ្ងៃទី១៥ ខែសីហា។ សហព័ន្ធអត្តពលកម្មរុស្ស៊ីត្រូវបានផាកពិន័យចំនួន ... Read More »
កីឡាកររបស់ក្រុម Barcelona ម្នាក់ធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ ខណៈ PSG កក់កៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League
កីឡាអន្តរជាតិ៖ ក្លិប Barcelona បានប្រកាសថា សមាជិកក្រុមមិនបញ្ចេញឈ្មោះម្នាក់បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩។ សមាជិកក្រុមម្នាក់នោះ គឺជាអ្នកឆ្លងក្នុងចំណោម៩នាក់កាលពីហ្វឹកហាត់មុនបើករដូវកាល ប៉ុន្តែអ្នកឆ្លងម្នាក់នេះមិនមានអាការធ្ងន់ធ្ងរនោះទេ ហើយគាត់ត្រូវបានគេដាក់ឲ្យនៅក្នុងផ្ទះរបស់គាត់ ដាច់ដោយឡែកពីគេ។ ដូចគ្នានេះផងដែរកាលពីថ្ងៃពុធក្រុម Athletic Bilbao បាននិយាយថាកីឡាករ៦នាក់បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩នៅពេលដែលពួកគេវិលត្រឡប់ទៅហ្វឹកហាត់មុនបើករដូវកាល។ ចំណែកក្លិប Valencia ... Read More »
Tottenham Hotspur ទិញបានខ្សែបម្រើសញ្ជាតិដាណឺម៉ាក Hojbjergក្នុងតម្លៃ១៩,៥៨លានដុល្លារ
កីឡអន្តរជាតិ៖ កីឡាករសញ្ជាតិដាណឺម៉ាក Pierre-Emile Hojbjerg បានចុះហត្ថលេខាលើកិច្ចសន្យា៥ឆ្នាំជាមួយក្លិបមាន់ខ្នាយមាស Tottenham Hotspur ។ ខ្សែបម្រើវ័យ២៥ឆ្នាំរូបនេះបានចំណាយពេល៤ឆ្នាំនៅក្លិប Southampton បន្ទាប់ពីផ្លាស់មកពីក្លិបយក្សអាល្លឺម៉ង់ Bayern Munich កាលពីឆ្នាំ២០១៦ហើយបច្ចុប្បន្នត្រូវក្លិបមាន់ខ្នាយមាសចុះកិច្ចព្រមព្រៀងទិញយកសម្រាប់ រដូវកាលក្រោយ។ កីឡាករ ... Read More »
កូវីដ-១៩ឆ្លងដល់កីឡាករបាល់ទាត់១៨នាក់នៅលីគទី២របស់ប្រេស៊ីលត្រូវបង្ខំចិត្តពន្យារពេលការប្រកួត
កីឡាអន្តរជាតិ៖ ការប្រកួតបាល់ទាត់លីគទី២របស់ប្រទេសប្រេស៊ីល Serie B ត្រូវបានពន្យារពេលបន្ទាប់ពីកីឡាករចំនួន១៨នាក់មកពីក្លិប Central SportivoAlagoano (CSA) បានធ្វើតេស្តវិជ្ជមានជំងឺរាតត្បាតកូវីដ-១៩។ សហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីល (CBF) បានយល់ព្រមផ្លាស់ប្តូរការប្រកួតក្នុងទឹកដីរបស់ក្លិប Chapecoense ជាមួយក្លិប CSA ដែលបានប្រកួតនៅថ្ងៃពុធនេះបន្ទាប់ពីក្លិប ... Read More »
ការប្រកួតរវាង Mike Tyson ជាមួយ Roy Jones Jr ត្រូវពន្យារពេលរហូតដល់ខែវិច្ឆិកា
កីឡាអន្តរជាតិ៖ អតីតម្ចាស់ខ្សែក្រវាត់ទម្ងន់ធ្ងន់ Mike Tyson បានវិលចូលសង្វៀនប្រដាល់វិញ ប៉ុន្តែត្រូវបានពន្យារពេលរហូតដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០។បុរសវ័យ៥៤ឆ្នាំ Mike Tyson នឹងត្រូវជួបជាមួយអតីតជើងឯកពិភពលោកទម្ងន់ Roy Jones Jr នៅក្នុងការប្រកួតពិព័រណ៍មួយក្នុងទីក្រុង Los ... Read More »
Matuidi អាចនឹងធ្វើដំណើរទៅកាន់ក្លិប Inter Miami របស់លោកDavid Beckham
លោក David Beckham កំពុងប្រឹងប្រែងយ៉ាងខ្លាំងក្នុងការនាំយកកីឡាករដើម្បីជួយក្រុមរបស់គាត់នៅក្លិប Inter Miami នៅពេលពួកគេចាប់ផ្តើមរដូវកាលដំបូងនៅលីគកំពូលអាមេរិក Major League Soccer(MLS) ។ លោក Beckham អាចងាកទៅរកក្រុមសេះបង្កង់ Juventus ... Read More »
រកឃើញ៤ក្រុមឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ Europa League
ការប្រកួតវគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់ UEFA Europa League បានបញ្ចប់ហើយដោយរកឃើញ៤ក្រុមឡើងវគ្គ ពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ក្នុងនោះលទ្ធផលការប្រកួតកាលពីយប់មុិញក្រុម Sevilla បានយកឈ្នះក្រុម Wolverhampton Wanderers ក្នុងលទ្ធផល១ទល់០។ ១គ្រាប់របស់ក្រុមខ្លាំងមកពីអេស្ប៉ាញ Sevilla រកបានដោយកីឡាករ ... Read More »
Villarreal ចុះហត្ថលេខាលើកិច្ចព្រមព្រៀងខ្ចីជើង Kubo ពី Real Madrid
ខ្សែប្រយុទ្ធអន្តរជាតិជប៉ុន Takefusa Kubo របស់ក្លិប Real Madrid បានចូលរួមជាមួយ Villarreal ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេល១ឆ្នាំ។ នេះបើតាមកិច្ចព្រមព្រៀងរបស់ក្លិបទាំង២ប្រកាសកាលពីម្សិលមុិញ។ ព័ត៌មាននេះកើតឡើង៥ថ្ងៃបន្ទាប់ពីសារព័ត៌មានអេស្ប៉ាញបានរាយការណ៍ថា ក្លិបទាំងពីរជិតឈានដល់កិច្ចព្រមព្រៀងគ្នាសម្រាប់កីឡាករវ័យ ១៩ឆ្នាំរូបនេះដែលបានចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការខ្ចីជើងកាលពីរដូវកាលមុននៅក្លិប Mallorca ដែលជាក្លិបចាស់របស់គេ ... Read More »
ក្លិប Bordeaux តែងតាំងលោក Gasset ជាគ្រូបង្វឹកថ្មី
ក្លិបលីគកំពូលបារាំង Bordeaux បានប្រកាសពីការចុះកុងត្រាជាមួយគ្រូបង្វឹកជើងចាស់ក្នុងស្រុកលោក Jean-Louis Gasset ក្នុងកិច្ចសន្យារយៈពេល២ឆ្នាំបន្ទាប់ពីការបណ្តេញគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់Paulo Sousa កាលពីថ្ងៃចន្ទកន្លងទៅ។ លោក Gasset បាននិយាយថា “ក្តីសង្ឃឹមក្នុងការវិលត្រឡប់ទៅកាន់ក្លិបមួយដែលខ្ញុំធ្លាប់មានបទពិសោធន៍ល្អ និងអស្ចារ្យជាច្រើនបានធ្វើឱ្យខ្ញុំរីករាយណាស់។ ចំណែកប្រធានក្លិបលោក Frederic ... Read More »
វាយកូនឃ្លីលើតុកម្ពុជា បានបើកកិច្ចប្រជុំពង្រឹងផែនការត្រៀមស៊ីហ្គេមឆ្នាំ២០២៣
ភ្នំពេញ៖ លោក គៀត ច័ន្ទថារិទ្ធ ប្រធានសហព័ន្ធកីឡា វាយកូនឃ្លីលើតុកម្ពុជា មកជួបប្រជុំគ្នា ដើម្បីដាក់ចេញ ផែនការ យុទ្ធសាស្រ្ត ឆ្ពោះទៅប្រជែង ដណ្តើមមេដាយ នៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ដែល ... Read More »
អ្នកជិះកង់សញ្ជាតិស្វ៊ីសត្រូវបានហាមមិនឲ្យប្រកួត៤ឆ្នាំក្រោយរកឃើញប្រើប្រាស់សារធាតុញៀន
អ្នកជិះកង់សញ្ជាតិស្វ៊ីសឈ្មោះ Kevin Winter ត្រូវបានហាមឃាត់មិនឲ្យចូលរួមប្រកួតរយៈពេល៤ឆ្នាំបន្ទាប់ពីកីឡាករជិះកង់រូបនេះបានធ្វើតេស្តរកឃើញសារធាតុហាមឃាត់ក្នុងវិស័យកីឡា។ Kevin Winter ត្រូវបានដាក់ទណ្ឌកម្មដោយគណៈកម្មការវិន័យវិន័យអូឡាំពិកប្រទេសស្វ៊ីសបន្ទាប់គាត់បានផ្តល់ការធ្វើតេស្តក្រៅក្របខ័ណ្ឌការប្រកួតកាលពីខែមករា ឆ្នាំ២០១៩ ដែលត្រូវបានរកឃើញថាមានផ្ទុកសារធាតុមេទីណូឡូនស្តេរ៉ូណូស និងតេស្តូស្តេរ៉ូន។ កីឡាករជិះកង់វ័យ២៩ឆ្នាំរូបនេះទទួលបានលទ្ធផលល្អបំផុតនៅលើឆាកអន្តរជាតិគឺស្ថិតក្នុងចំណាត់ថ្នាក់ទី១៧ក្នុងការប្រណាំងកង់ ChronoChampenois ក្នុងឆ្នាំ២០១៦ ត្រូវបានផ្អាកជាបណ្តោះអាសន្នចាប់តាំងពីខែឧសភាមកម្ល៉េះ។ Kevin ... Read More »
បិសាចក្រហម Man United និង Inter Milan ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Europa League
ក្រុមបិសាចក្រហម Manchester United និងក្រុមខ្លាំងមកពីអុីតាលី Inter Milan បានយកឈ្នះគូប្រកួតរៀងៗក្នុងការប្រកួតវគ្គជម្រុះ៨ក្រុមចុងក្រោយនៃពានរង្វាន់ Europa League កាលពីយប់មុិញនេះ។ ក្រុមបិសាចក្រហម Man United បានយកឈ្នះក្រុម Copenhagen ... Read More »
Ferro បំបាក់កីឡាការិនីលំដាប់ទី៤ពិភពលោក Kontaveit ឈ្នះពានរង្វាន់ Palermo Open
កីឡាការិនីបារាំង Fiona Ferro បានឈ្នះកីឡាការិនីលំដាប់លេខ៤ពិភពលោកនាង Anett Kontaveit នៃប្រទេសអេស្តូនីក្នុងវគ្គផ្តាច់ព្រ័ត្រកីឡាវាយតឺន្នីសកម្មវិធី Palermo Ladies Open ដើម្បីឈ្នះពានរង្វាន់អាជីពជាលើកទី២របស់នាង។ ការប្រកួតកម្មវិធីកីឡាវាយតឺន្នីស Palermo Open គឺជាការប្រកួតកម្រិត ... Read More »
Willian បញ្ជាក់ពីការចាកចេញពី Chelsea ក្រោយចូលរួមរយៈពេល៧ឆ្នាំ
ខ្សែបម្រើសញ្ជាតិប្រេស៊ីល Willian បានបញ្ជាក់ថា រូបគេនឹងចាកចេញពីក្លិបតោខៀវ Chelsea បន្ទាប់ពីចូលរួមជាមួយក្លិបរយៈពេល៧ឆ្នាំក្នុងកីឡដ្ឋាន Stamford Bridge ។ កីឡាករវ័យ៣២ឆ្នាំរូបនេះ អាចជាប់ទាក់ទងនឹងការផ្លាស់ទៅកាន់ Arsenal ដោយគេបានឃើញការបង្ហោះសារលាដល់អ្នកគាំទ្រក្លិបនៅលើបណ្តាញសង្គម Twitter ។ ... Read More »
ការប្រកួតនៅក្របខ័ណ្ឌ Serie A របស់ប្រទេសប្រេស៊ីលត្រូវបានពន្យារពេលចំពេលមានការផ្ទុះឡើងវិញនៃជំងឺកូវីដ-១៩
ការប្រកួតបើកឆាករបស់ក្រុម Sao Paulo នៃរដូវកាល Serie A របស់ប្រេស៊ីលជាមួយ Goias ត្រូវបានពន្យារពេលកាលពីថ្ងៃអាទិត្យបន្ទាប់ពីក្រុមម្ចាស់ផ្ទះត្រូវបានគេរាយការណ៍ថាមានករណីឆ្លងជំងឺកូវីដ-១៩ចំនួន១០នាក់។ សហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីល (CBF) បានផ្អាកការប្រកួតគ្នាប៉ុន្មាននាទីមុនពេលចាប់ផ្តើមប្រកួតនៅឯកីឡដ្ឋាន Serra Dourada ក្នុងរដ្ឋGoiania ... Read More »
ក្លិប At.Madrid រកឃើញកីឡាករ២រូបធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ ខណៈការប្រកួត Champions League វគ្គ៨ក្រុមជិតមកដល់
ក្លិប Atletico Madrid បានបញ្ជាក់កាលពីល្ងាចថ្ងៃអាទិត្យថា សមាជិកក្លិប២នាក់ដែលនឹងត្រូវធ្វើដំណើរទៅទីក្រុង Lisbon នៅថ្ងៃចន្ទនេះសម្រាប់ប្រកួតវគ្គ៨ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League បានធ្វើតេស្តរកឃើញជំងឺកូវីដ-១៩។ ក្លិបមិនបានបញ្ជាក់ថា តើការរកឃើញវិជ្ជមាននេះស្ថិតក្នុងចំណោមកីឡាករឬបុគ្គលិកបច្ចេកទេសរបស់ខ្លួននោះទេ ប៉ុន្តែក្នុងសេចក្តីថ្លែងការណ៍ជាផ្លូវការបានពន្យល់ថា យោងទៅតាមពិធីសាររបស់ UEFA ... Read More »
Benfica ទិញបានខ្សែការពារសញ្ជាតិប្រេស៊ីលGilberto ពីក្លិប Fluminense
ក្លិបយក្សរបស់ព័រទុយហ្គាល់ Benfica បានប្រកាសថា ក្លិបបានចុះហត្ថលេខាលើខ្សែការពារស្តាំ Gilberto ពីក្លិបFluminense របស់ប្រេស៊ីលហើយ។ ក្លិបបានសរសេរក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័ររបស់ក្លិប Benfica ថា កីឡាករវ័យ២៧ ឆ្នាំរូបនេះបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល៥ឆ្នាំបន្ទាប់ពីបានបញ្ចប់ការត្រួតពិនិត្យសុខភាពរួចរាល់។ ការផ្ទេរនេះធ្វើឡើងតាមការចង់បានរបស់អ្នកចាត់ការថ្មីរបស់ក្លិប Benfica គឺលោក Jorge ... Read More »
លីគកំពូលអាមេរិក២០២០គ្រោងនឹងវិលត្រឡប់មកវិញនៅសប្តាហ៍នេះ
ការប្រកួតបាល់ទាត់លីគកំពូលរបស់អាមេរិក Major League Soccer (MLS) បានប្រកាសថា ការប្រកួតរដូវកាលនេះនឹងបន្តនៅសប្តាហ៍នេះជាមួយនឹងកម្មវិធីប្រកួតជាច្រើនដែលនឹងត្រូវលេងនៅក្នុងកីឡដ្ឋាដោយគ្មានអ្នកចូលទស្សនាទេ។ លីគកំពូលអាមេរិកបានចេញសេចក្តីប្រកាសថា បន្ទាប់ពីការប្រកួតវគ្គផ្តាច់ព្រ័ត្រ រដូវកាលធម្មតានឹងចាប់ផ្តើមនៅថ្ងៃពុធនេះដែលក្រុមដំបូងគឺក្រុម Dallas ដែលត្រូវប្រកួតជាមួយក្រុមNashville។ សេចក្តីប្រកាសបានបន្តថា “យើងជឿជាក់ថាយើងមានផែនការល្អហើយ យើងជឿជាក់ថា ... Read More »
សរុបព័ត៌មានអំពីទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកសំខាន់ៗនៅតំបន់អឺរ៉ុបប្រចាំសប្តាហ៍នេះ
កីឡាអន្តរជាតិ៖ តាមការចេញផ្សាយរបស់ BBC Sport បានបង្ហាញពីទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកមួយចំនួនដែលអាចកើតមាន ឬក៏អាចជាពាក្យចចាមអារ៉ាម។ យោងតាមការចេញផ្សាយខាងលើ “គេហទំព័រនគរវត្ត”សូមធ្វើការបង្ហាញពីផ្សាយដោះដូរកីឡាករ-គ្រូបង្វឹកនៅតំបន់អឺរ៉ុបសម្រាប់សប្តាហ៍នេះដូចខាងក្រោម៖ ក្រុមម្ចាស់ជើងឯក FA Cup Arsenal កំពុងកំណត់គោលដៅទៅលើខ្សែការពារកណ្តាលសញ្ជាតិប្រេស៊ីល Diego Carlos វ័យ ... Read More »
លោក Pirlo ជំនួសលោក Sarri ជាអ្នកចាត់ការក្រុមJuventus ថ្មី
កីឡាអន្តរជាតិ៖ក្រុមសេះបង្កង់ Juventus បានសម្រេចចិត្តតម្លើងគ្រូបង្វឹកក្រុម U-23 របស់ខ្លួនគឺលោក Andrea Pirlo ឱ្យធ្វើជាគ្រូបង្វឹករបស់ក្រុមឈុតធំ កាលពីថ្ងៃសៅរ៍គឺប៉ុន្មានម៉ោងបន្ទាប់ពីបណ្តេញលោក Maurizio Sarri ចេញ។ លោក Sarri បានបាត់បង់មុខតំណែងរបស់លោកហើយកាលពីរសៀលថ្ងៃសៅរ៍បន្ទាប់ពីការដឹកនាំក្រុមធ្លាក់ចេញពីពានរង្វាន់ Champions ... Read More »
Tevez បន្តកិច្ចសន្យាថ្មីជាមួយក្លិប Boca Juniors
កីឡាអន្តរជាតិ៖ ភ្នាក់ងាររបស់កីឡាករបាននិយាយកាលពីថ្ងៃសៅរ៍ថា ខ្សែប្រយុទ្ធជើងចាស់ Carlos Tevez បានយល់ព្រមលើកិច្ចសន្យាថ្មីជាមួយក្លិបយក្សអាហ្សង់ទីន Boca Juniors។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានស៊ីនហួរនៅព្រឹកថ្ងៃអាទិត្យនេះ។ លោក Diego Tevez ដែលត្រូវជាបងប្រុសខ្សែប្រយុទ្ធជើងចាស់រូបនេះបាននិយាយនៅក្នុងការសរសេរលើបណ្តាញសង្គម Twitter ថា Carlos ... Read More »