ព័ត៌មានទាន់ហេតុការណ៍៖

កីឡា

Dustin Johnson ឈ្នះពានរង្វាន់វាយកូនហ្គោល Northern Trust ជាលើកទី២

កីឡាករសញ្ជាតិអាមេរិក Dustin Johnson បានឈ្នះពានរង្វាន់Northern Trust​ ជាលើកទី២របស់គាត់ក្នុងរយៈពេល៣ខែដោយប្រើក្បាច់វាយកូនហ្គោលមិនគួរឱ្យជឿនៅពេលដែលគាត់ប្រកួតដោយវាយឈ្នះ១១ដងជាប់គ្នាក្នុងកម្មវិធីខាងលើទៅលើគូប្រកួតរបស់ខ្លួន។ បុរសវ័យ៣៦ឆ្នាំរូបនេះបានជាប់ចំណាត់ថ្នាក់លេខ២នៅក្នុងកម្មវិធីវាយកូនហ្គោល US PGA កាលពីខែសីហា។ Dustin Johnson ដែលជាកីឡាករចុងក្រោយដែលបានក្លាយជាកីឡាករលំដាប់លេខ១ពិភពលោកគឺមានអាយុ៣០ឆ្នាំ ខណៈដែលការប្រកួតរបស់លោកមាន៦៣លើកមកហើយ។ ចំណែកកីឡាករ ... Read More »

ពានរង្វាន់ UEFA Super Cup ៖ Bayern Munich នឹងជួប Sevilla នៅខែកញ្ញា

ជ័យជំនះក្នុងពានរង្វាន់លីគកំពូលអឺរ៉ុបរបស់ក្លិប Bayern Munich ក្នុងទីក្រុងលីសបោនបានបង្កើតឱកាសឲ្យក្លិបនេះទៅប្រកួតពានរង្វាន់ UEFA Super Cup ជាមួយក្រុម Sevilla នៅខែកញ្ញាខាងមុខ។ កីឡដ្ឋាន Budapest នឹងត្រូវធ្វើជាម្ចាស់ផ្ទះក្នុងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Super ... Read More »

Bayern Munichគ្រងជើងឯកChampions Leagueជាលើកទី៦ក្រោយឈ្នះParis St-Germain ១-០

​ក្លិបBayern Munichបានគ្រងជើងឯកChampions Leagueដែលជាពានរង្វាន់ធំបំផុតរបស់ទ្វីបអឺរ៉ុបក្រោយពួកគេបានយកឈ្នះលើក្រុមParis St-Germain ១-០ នៅវគ្គផ្តាច់ព្រ័ត្រក្នុងទីក្រុងLisbonប្រទេសព័រទុយហ្គាល់។ ​កីឡាករអន្តរជាតិបារាំងKingsley Comanគឺជាវីរៈបុរសក្លិបBayern Munichដែលបានតែតបាល់បញ្ចូលទីលើក្រុមParis St-Germainដោយការបោះបាល់ពីកីឡាករ Joshua Kimmich នៅនាទីទី៥៩។​មួយគ្រាប់នេះវាបាននាំភាពរីករាយយ៉ាងខ្លាំងបំផុតសម្រាប់អ្នកគាំទ្រក្លិបBayernMunich ពិសេសបំផុតគឺ លោកគ្រូបង្វឹកHansiFlickដែលជួយក្រុមយក្សអាល្លឺម៉ង់នេះឈ្នះជើងឯកចំនួន២សម្រាប់រដូវកាលនេះ ក្រោយគាត់មកជំនួសតំណែងរបស់លោកNiko Kovac កាលពីខែវិច្ឆិកា។ ... Read More »

ខ្សែបម្រើ Miralem Pjanic របស់ក្រុម Barcelona ធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩

ក្លិបអេស្ប៉ាញបានប្រកាសកាលពីថ្ងៃអាទិត្យថា ខ្សែបម្រើ MiralemPjanic របស់ក្រុម Barcelona បានធ្វើតេស្តវិជ្ជមានថាមានផ្ទុកជំងឺកូវីដ-១៩។ កីឡាករសញ្ជាតិបូស្នៀ វ័យ៣០ឆ្នាំកំពុងមានអារម្មណ៍ល្អដោយស្ថិតនៅដាច់ដោយឡែកក្នុងផ្ទះផ្ទាល់ខ្លួនហើយនឹងធ្វើដំណើរទៅបាសេឡូណាក្នុងរយៈពេល១៥ថ្ងៃខាងមុខ។ Pjanic កំពុងចូលរួមជាមួយ Barcelona ពីក្រុមជើងឯក Serie A សេះបង្កង់ ... Read More »

ខ្សែការពារក្លិបបិសាចក្រហម Harry Maguireត្រូវបានឃាត់ខ្លួនពីបទហិង្សានៅក្រិក

​កីឡាករ Harry Maguireខ្សែការពារតម្លៃខ្លួនខ្ពស់កប់ពពករបស់ក្លិបបិសាចក្រហម Manchester United ត្រូវបានប៉ូលិសឃាត់ខ្លួននៅក្នុងប្រទេសក្រិកពាក់ព័ន្ធនឹងរឿងហិង្សាក្នុងបាមួយកន្លែងនៅកោះMykonos។ ​ខ្សែការពារជម្រើសជាតិអង់គ្លេស វ័យ២៧ឆ្នាំនេះកំពុងតែសម្រាកលំហែលកាយនៅក្នុងប្រទេសក្រិក ហើយក៏មានរឿងឈ្លោះប្រកែកគ្នារហូតដល់ប្រើប្រាស់ហិង្សា។ ​ប្រភពពីប៉ូលិសរបស់ក្រិកបានឲ្យដឹងថា ការឈ្លោះប្រកែកគ្នានោះកើតចេញពីមនុស្ស២ក្រុមដែលម្ខាងគឺជាក្រុមអ្នកគាំទ្របាល់ទាត់របស់ក្លិប Manchester City ហើយម្ខាងទៀតគឺក្រុមបាល់កីឡាករបាល់ទាត់របស់ក្លិប Manchester ... Read More »

គ្រូបង្វឹកថ្មីJuventusផ្តាច់កុងត្រាលើកីឡាករ Gonzalo Higuain និងSami Khedira

​លោក Andrea Pirloគ្រូបង្វឹកថ្មីរបស់ក្រុមសេះបង្កង់Juventusបានសម្រេចចិត្តផ្តាច់កុងត្រាជាមួយនឹងខ្សែប្រយុទ្ធអាហ្ស៊ង់ទីន Gonzalo Higuain និងខ្សែបំរើអាល្លឺម៉ង់ Sami Khedira។ ​ម្ចាស់ជើងឯកអុីតាលី Serie Aនេះបានតែងតាំង Andrea Pirloជាគ្រូបង្វឹកថ្មីបន្ទាប់ពីបណ្តេញលោក Maurizio Sarriចេញពីតំណែងយ៉ាងភ្ញាក់ផ្អើលបំផុត ... Read More »

Sevilla ឈ្នះជើងឯកEuropa Leagueជាលើកទី៦ក្រោយយកឈ្នះក្រុមInter Milan ៣-២

​ក្លិបបាល់ទាត់អេស្ប៉ាញ  Sevilla ត្រូវបានដាក់ឈ្នោះថា ស្តេចនៃពានរង្វាន់ Europa League ក្រោយពួកគេឈ្នះជើងឯកលើកទី៦នៅក្នុងទីក្រុង Cologne​ប្រទេសអាល្លឺម៉ង់។ ​ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ ក្រុម  Inter Milan បាននាំមុខមុនដោយខ្សែការពារ Diego Carlos ធ្វើឲ្យមានកំហុសនៅក្នុងតំបន់គ្រោះថ្នាក់ បណ្តាលឲ្យ Inter ... Read More »

គ្រូបង្វឹកក្រុមចំណូលថ្មី Leeds Unitedទទួលបានថ្លៃឈ្នួលច្រើនជាងគ្រូបង្វឹកបិសាចក្រហម

លោក Marcelo Bielsa  បានក្លាយទៅជាគ្រូបង្វឹករកប្រាក់ចំណូលច្រើនលំដាប់ទី៦នៅក្នុងក្របខ័ណ្ឌកំពូលរបស់អង់គ្លេសក្រោយចុះកុងត្រាថ្មីជាមួយនឹងក្លិបបាល់ទាត់Leeds United។ ​គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនវ័យ៦១ឆ្នាំនេះបានជួយក្រុមLeeds Unitedឡើងមកលេង Premier Leagueវិញក្រោយពួកគេបានធ្លាក់ចេញពីក្របខ័ណ្ឌកំពូលរបស់អង់គ្លេសនេះអស់រយះពេល១៦ឆ្នាំ។ ​Leeds Unitedនឹងផ្តល់ថ្លៃឈ្នួលដល់លោក Marcelo Bielsa ៨លោនផោនក្នុង១ឆ្នាំ ខណៈលោក Solskjaerទទួលបានថ្លៃឈ្នួលត្រឹមតែ ... Read More »

ពិធីការិនីទូរទស្សន៍Diletta Leottaបដិសេធមានចំណងស្នេហ៍ជាមួយនឹងកីឡាករZlatan Ibrahimovic

​ពិធីការិនីទូរទស្សន៍ដ៏ស្រស់ស្អាតរបស់អុីតាលី នាង DilettaLeottaបានបដិសេធនូវព័ត៌មានដែលថានាងមានចំណងស្នេហ៍ជាមួយនឹងកីឡាករZlatan Ibrahimovic របស់ក្លិបAC Milan។ ​ពួកគេទាំងពីរបានជួបគ្នាពេលថតផ្សាយពាណិជ្ជកម្មឲ្យក្រុមហ៊ុនសំភារៈកីឡា Buddyfit។ ហើយពេលថ្មីនេះពួកគេទាំងពីរត្រូវបានគេឃើញទៅភោជនីដ្ឋានមួយកន្លែងជាមួយគ្នានៅលើកោះ SardiniaជាទីដែលនាងDiletta Leotta ធ្វើខួបកំណើតវ័យ២៩ឆ្នាំរបស់ខ្លួន។ ​ការសែតអុីតាលី បានចេញផ្សាយដោយដាក់រូបពួកគេទាំងពីរក្រោមចំណងជើងថា “គូរស្នេហ៍ដ៏ភ្ញាក់ផ្អើលប្រចាំរដូវក្តៅ”។ ... Read More »

លោកRonald Koemanនិយាយអ្វីខ្លះពេលចុះកិច្ចសន្យាដឹកនាំក្រុមBarcelona?

​ក្លិប Barcelona បានធ្វើពិធីតែងតាំងលោកRonald Koemanជាគ្រូបង្វឹកថ្មីរបស់ខ្លួនដើម្បីជំនួសតំណែងរបស់លោកQuique Setien។ ​គ្រូបង្វឹកសញ្ជាតិហុល្លង់វ័យ៥៧ឆ្នាំRonald Koemanបានចុះហត្ថលេខាលើកិច្ចសន្យារយះពេល២ឆ្នាំ។​គ្រូបង្វឹកពោរពេញដោយបទពិសោធន៍នេះធ្លាប់ដឹកនាំក្រុមAjax Amsterdam, PSV Eindhoven និង Feyenoordនៅប្រទេសហុល្លង់ ក្រុមSouthampton និង Everton នៅអង់គ្លេស ... Read More »

Bayern Munichឡើងទៅប៉ះParis St Germainនៅវគ្គផ្តាច់ព្រ័ត្រChampions League

ម្ចាស់ជើងឯកអាល្លឺម៉ង់Bayern Munichបានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីChampions Leagueបន្ទាប់ពីពួកគេបានយកឈ្នះទៅលើក្រុមOlympique Lyonnais របស់ប្រទេសបារាំងដោយលទ្ធផល៣-០រួចមក។ ​ក្លិបLyonដែលបានទំលាក់ក្រុមខ្លាំង Juventus និង​Manchester City​បានវាយសម្រុកខ្លាំងនៅដើមតង់ទី១ក្នុងរយះពេល១៧នាទីដំបូង ប៉ុន្តែកីឡាករGnabry របស់ក្លិបBayern Munichអាចស៊ុតបាល់បញ្ចូលទីបានយ៉ាងល្អនៅនាទីទី១៨វិញ ហើយកីឡាករសញ្ជាតិអាល្លឺម៉ង់ដដែលនេះបានទាត់បាល់បញ្ចូលទីបន្ថែមមួយគ្រាប់ទៀតនៅនាទីទី៣៣។ ចំណែកការប្រកួតនៅក្នុងតង់ទី២ ក្រុមទាំងពីរបានវាយសម្រុកគ្នាទៅវិញទៅមក ដោយLyonពុំមានវាសនាស៊ុតបំប៉ោងសំណាញ់ទីរបស់ក្រុមBayern ... Read More »

កីឡាករFabio Jakobsenអរគុណដល់គ្រូពេទ្យដែលបានជួយសង្រ្គោះជីវិតខ្លួន

​កីឡាករប្រណាំងកង់Fabio Jakobsenបានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅដល់ក្រុមគ្រូពេទ្យដែលបានខិតខំជួយសង្រ្គោះជីវិតរបស់គាត់ក្រោយពេលជួបគ្រោះថ្នាក់យ៉ាងរន្ធត់នៅក្នុងកម្មវិធីប្រណាំងកង់Tour of Poland។ ​កីឡាករសញ្ជាតិហុល្លង់រូបនេះបានប៉ះទង្គិចគ្នាជាមួយនឹងគូប្រជែងDylan Groenewegen ធ្វើឲ្យរូបគេខ្ទាតទៅប៉ះនឹងរបងតាមផ្លូវប្រណាំងបណ្តាលឲ្យសន្លប់បាត់បង់ស្មារតី ហើយរូបគេរងរបួសធ្ងន់ធ្ងររហូតដល់ត្រូវការវះកាត់លើផ្ទៃមុខទៀតផង។ ​ម្ចាស់ជើងឯកប្រណាំងកង់ជម្រើសជាតិវ័យ២៣ឆ្នាំនេះក៏បានថ្លែងប្រាប់អ្នកសារពត័មានថា “លោកគ្រូពេទ្យ និងគិលានុបដ្ឋាយកាបានជួយសង្គ្រោះជីវិតរបស់ខ្ញុំដែលជាគុណបំណាច់យ៉ាងធំធេងដែលខ្ញុំត្រូវតែដឹងគុណរហូត។ វាពិតជារឿងដ៏ពិបាកខ្លាំងណាស់សម្រាប់ខ្ញុំពេលនៅក្នុងបន្ទប់សង្គ្រោះICUដែលជាពេលខ្ញុំគិតថានឹងគ្មានជីវិតរស់នៅឡើយ។” ​Jakobsen បានបន្ថែមទៀតថា គាត់នៅតែត្រូវការវះកាត់បន្ថែមទៀតលើមុខរបួសលើផ្ទៃមុខរបស់គាត់ហើយត្រូវការពេលវេលាជាច្រើនទៀតដើម្បីព្យាបាលឲ្យសះស្បើយ៕ដោយ៖ភារៈ Read More »

មិត្តស្រីរបស់Cristiano Ronaldo បង្ហោះសារមួយឃ្លាធ្វើឲ្យអ្នកគាំទ្រច្រណែន

​តារាបង្ហាញម៉ូត Georgina Rodriguez ដែលជាមិត្តស្រី របស់កីឡាករ Cristiano Ronaldo បានបង្ហាញរូបភាពដ៏ផ្អែមល្ហែម របស់ពួកគេនៅក្នុងដំណើរកំសាន្តលើទូកដ៏ធំដែលមានតម្លៃរហូតដល់ទៅ5,5លានផោនក្នុងថ្ងៃសម្រាករបស់ពួកគេទាំងពីរ។ ​រូបភាពដែលបានបង្ហាញពីការអោបថើបរបស់កីឡាករវ័យ៣៥ឆ្នាំCristiano Ronaldo​ ជាមួយនឹងមិត្តស្រីនេះ វាបានធ្វើឲ្យអ្នកគាំទ្ររបស់ពួករំភើបនឹងរីករាយជំនួសអមជាមួយនឹងទេសភាពពេលថ្ងៃលិចដ៏សែនរ៉ូម៉ែនទិច។ ​ប៉ុន្តែនាង Georgina ... Read More »

ក្លិបយក្សបារាំងParis St Germainឡើងទៅវគ្គផ្តាច់ព្រ័ត្រChampions Leagueជាលើកដំបូងក្នុងរយះពេល១៦ឆ្នាំចុងក្រោយ

ក្រុមបាល់ទាត់ដ៏ធំរបស់ប្រទេសបារាំង Paris St Germain បានឡើងទៅលេងវគ្គផ្តាច់ព្រ័ត្រChampions Leagueជាលើកដំបូងក្នុងរយះពេល១៦ឆ្នាំចុងក្រោយ បន្ទាប់ពីបានយកឈ្នះលើក្លិបបាល់ទាត់RB Leipzigដោយលទ្ធផល ៣-០។ ​ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែលធ្វើឡើងនៅក្នុងទីក្រុង Lisbon ប្រទេសព័រទុយហ្គាល់ កីឡាករMarquinhos និងAngel Di Maria រកបានម្នាក់មួយគ្រាប់នៅក្នុងតង់ទីមួយ ជួយឲ្យParis ... Read More »

David Silvaសម្រេចចិត្តវិលត្រឡប់ទៅកាន់ស្រុកកំណើតវិញក្រោយចាកចេញពីMan City

​កីឡាករDavid Silvaបានសម្រេចចិត្តទៅចូលរួមលេងឲ្យក្លិបReal Sociedadនៅក្នុងប្រទេសអេស្ប៉ាញវិញដោយចុះកិច្ចសន្យារយះពេល២ឆ្នាំ។ ​អតីតកីឡាករជម្រើសជាតិអេស្ប៉ាញវ័យ៣៤ឆ្នាំនេះលេងឲ្យក្រុមManchester Cityរយះពេល១០ឆ្នាំដោយជួយក្រុមឈ្នះពានរង្វាន់ធំៗចំនួន១១ពានរួមទាំងជើងឯកអង់គ្លេស Premier Leagueចំនួន៤ដង។ ​ក្លិបManchester Cityបានប្រកាសថានឹងធ្វើរូបសំណាករបស់ខ្សែបំរើDavid Silvaនៅខាងក្រៅកីឡាដ្ឋានEtihad Stadiumដើម្បីផ្តល់កិត្តិយសដល់គាត់ដែលបានចូលរួមចំណែកជោគជ័យជាមួយនឹងក្លិបអស់រយះពេល១ទសវត្សរ៍។ ​កីឡាករDavid Silvaបានផ្លាស់ពីក្រុមValenciaមកកាន់ប្រទេសអង់គ្លេសកាលពីឆ្នាំ២០១០​បានបង្ហាញខ្លួន 436ប្រកួត។ ក្លិបLazioរបស់អុីតាលីក៏បានប្រាប់ឲ្យដឹងថាពួកគេបានផ្តល់កុងត្រាឲ្យDavid Silvaរយះពេល៣ឆ្នាំ ... Read More »

គ្រូបង្វឹកក្រុមជម្រើសជាតិហុល្លង់លោក Ronald Koemanនឹងមកដឹកនាំក្រុមBarcelona

លោក Ronald Koemanគ្រូបង្វឹកក្រុមជម្រើសជាតិហុល្លង់នឹងត្រូវតែងតាំងជាគ្រូបង្វឹកថ្មីរបស់ក្រុមបាល់ទាត់អេស្ប៉ាញBarcelonaដើម្បីជំនួសតំណែងរបស់លោក QuiqueSetien ។ ​អតីតគ្រូបង្វឹក្រុម Real Betisលោក Quique Setienដែលមានវ័យ៦១ឆ្នាំ​បានមកកាន់ក្លិបBarcelonaកាលពីខែមករា​ តែត្រូវបានបញ្ចប់តំណែងវិញ ក្រោយក្រុមរបស់គាត់ប្រកួតចាញ់ក្រុម Bayern Munichយ៉ាងអាម៉ាស់ដោយលទ្ធផល 8-2នៅ ... Read More »

Inter Milanសំពងក្រុមShakhtar Donetsk ដោយលទ្ធផល5-0យកកៅអីវគ្គផ្តាច់ព្រ័ត្រ

​ក្លិបបាល់ទាត់របស់ប្រទេសអុីតាលីInter Milanដែលដឹកនាំដោយលោក Antonio Conteបានយកឈ្នះលើក្រុម Shakhtar Donetsk ដោយលទ្ធផល5-0​ ក្នុងទីក្រុង Dusseldorf ប្រទេសអាល្លឺម៉ង់ដើម្បីឡើងទៅប៉ះក្រុម Sevillaនៅវគ្គផ្តាច់ព្រ័ត្រ Europa League។ ​ខ្សែប្រយុទ្ធ Romelu Lukaku និង ... Read More »

មាន់ខ្នាយមាស Tottenhamទទួលបានអ្នកចាំទី Joe Hart មករួមក្រុម

​អ្នកចាំទី Joe Hart​អតីតកីឡាកររបស់ក្លិប Burnley និងManchester City នឹងផ្លាស់មកចូលរួមក្រុមមាន់ខ្នាយមាសTottenhamដោយគ្មានតម្លៃខ្លួនផ្ទេរឡើយ។ ​កីឡាករសញ្ជាតិអង់គ្លេសវ័យ៣៣ឆ្នាំនេះ​បានចប់កុងត្រាជាមួយនឹងក្រុម Burnleyកាលពីថ្ងៃទី៣០ខែមិថុនាមកម្លេះ។ ពេល Joe Hartមកលេងឲ្យក្រុមManchester Cityកាលពីឆ្នាំ២០១៦ គាត់ពុំសូវបានលេងជាប់លាប់ក្រោមការដឹកនាំរបស់លោក Pep Guardiolaឡើយ ហើយត្រូវបានក្លិបអុីតាលី ... Read More »

គ្រូInter Milan ថាShakhtar Donetsk គឺជាគូប្រកួតដែលពិបាកយកឈ្នះបំផុត

​លោក  Antonio Conte គ្រូបង្វឹករបស់ក្រុម Inter Milanបានថ្លែងនៅក្នុងសន្និសីទការសែតមុនការប្រកួត Europa Leagueយប់នេះថា ក្រុមយក្សរបស់អ៊ុយគ្រែន ShakhtarDonetsk គឺជាគូប្រកួតដែលពិបាកនឹងយកឈ្នះខ្លាំងណាស់។ ​មុនឈានមកដល់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ ក្រុម Inter Milanបានទំលាក់ក្រុមអេស្ប៉ាញ Getafe ... Read More »

Sevillaទំលាក់បិសាចក្រហម Man United កក់កៅអីទៅវគ្គផ្តាច់ព្រ័ត្រEuropa League

​ក្លិបបាល់ទាត់Sevillaរបស់ប្រទេសអេស្ប៉ាញ បានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីEuropa League ក្រោយពួកគេយកឈ្នះលើក្រុម បិសាចក្រហម Manchester Unitedរបស់អង់គ្លេសដោយលទ្ធផល ២-១។ ​ក្នុងការប្រកួតដែលធ្វើឡើងនៅក្នុងទីក្រុងCologne ប្រទេសអាល្លឺម៉ង់ ក្លិបបិសាចក្រហមមានឱកាសនាំមុខមុនដោយការស៊ុតបាល់ប៉េណាល់ទីរបស់កីឡាករBruno Fernandesនៅនាទីទី៩នៃតង់ទីមួយ។ ​ប៉ុន្តែអតីតខ្សែប្រយុទ្ធរបស់ក្លិបហង្សក្រហមLiverpoolកីឡាករSuso បានជួយក្រុមSevillaតាមស្មើវិញដោយស៊ុតបាល់បញ្ចូលទីទៅលើបិសាចក្រហមនៅនាទីទី២៦វិញ។ ​Manchester United ... Read More »

សរុបព័ត៌មានអំពីទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកសំខាន់ៗនៅតំបន់អឺរ៉ុបប្រចាំសប្តាហ៍នេះ

តាមការចេញផ្សាយរបស់ BBC Sport បានបង្ហាញពីទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកមួយចំនួនដែលអាចកើតមាន ឬក៏អាចជាពាក្យចចាអារ៉ាម។ យោងតាមការចេញផ្សាយខាងលើ «គេហទំព័រនគរដ្រេហ្គន » សូមធ្វើការបង្ហាញពីផ្សាយដោះដូរកីឡាករ-គ្រូបង្វឹកនៅតំបន់អឺរ៉ុបសម្រាប់សប្តាហ៍នេះដូចខាងក្រោម៖ ១-ក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League ក្លិប Liverpool គ្រោងនឹងផ្ទេរទឹកប្រាក់ចំនួន៣៥លានផោនសម្រាប់ខ្សែបម្រើអន្តរជាតិវេលDavid Brooks វ័យ២៣ឆ្នាំបន្ទាប់ពីក្លិប ... Read More »

កីឡាករក្លិប Aberdeen ត្រូវបានពិន័យចំពោះការរំលោភលើពិធីសារការពារជំងឺកូវីដ-១៩

កីឡាកររបស់ក្រុម Aberdeen នៅលីកកំពូលស្កុតឡេនចំនួន៨នាក់ដែលបានរំលោភលើពិធីសារលើការការពារជំងឺកូវីដ–១៩ និងបានជំរុញឲ្យការប្រកួតលីកចំនួន៣ប្រកួតត្រូវបានពន្យារពេល ដែលត្រូវបានសហព័ន្ធបាល់ទាត់ស្កុតឡេនស្តីបន្ទោស និងត្រូវពិន័យចំពោះការរំលោភនេះ។ ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសបានរាយការណ៍ថា កីឡាករបានទៅលេងក្នុងភោជនីយដ្ឋាន និងបារមួយកន្លែងកាលពីថ្ងៃទី០១ ខែសីហាដោយរំលោភលើពិធីសារពីការការពារជំងឺកូវីដ–១៩ផ្ទាល់ខ្លួនរបស់កីឡាករម្នាក់ៗ និងសេចក្តីណែនាំរបស់រដ្ឋាភិបាល។ ប្រធានក្លិប Aberdeen លោក Dave ... Read More »

រកឃើញ៤ក្រុមឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ Champions League

ការប្រកួតវគ្គជម្រុះ៨ក្រុមចុងក្រោយបានបញ្ចប់ហើយកាលពីយប់មុិញ ដោយរកឃើញ៤ក្រុមចុងក្រោយ បានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ឬ១ភាគ៤ផ្តាច់ព្រ័ត្រនៃ ពានរង្វាន់ UEFA Champions League រដូវកាល២០១៩-២០២០។ ក្រុម Lyon បានយកឈ្នះក្រុមខ្លាំង មកពីអង់គ្លេស Man City ... Read More »

Barcelona ​សម្រេច​ដេញគ្រូបង្វឹកចេញក្រោយចាញ់ Bayern Munich ៨ទល់២យ៉ាងអាម៉ាស់

ក្រុម FC Barcelona ​បាន​សម្រេច​បណ្ដេញគ្រូបង្វឹកលោក Setienចេញហើយ ក្រោយពីការចាញ់យ៉ាងអាម៉ាស់ទៅលើក្រុម Bayern Munich ​ក្នុង​លទ្ធផល ៨–២ កាលពីយប់មុិញក្នុងក្របខ័ណ្ឌ Champions League វគ្គ៨ក្រុម។ លោក ... Read More »

Djokovic បញ្ជាក់ពីការចូលរួមការប្រកួតរបស់លោកក្នុងកម្មវិធី US Openក្រោយពេលជាសះស្បើយពីជំងឺកូវីដ-១៩

ម្ចាស់ជើងឯកកីឡាវាយតឺន្នីសកម្មវិធី US Open ៣សម័យកីឡាករ Novak Djokovic សញ្ជាតិស៊ែប៊ីបានបញ្ជាក់ថា លោកនឹងវិលត្រឡប់ទៅកាន់ទីក្រុងញូវយ៉កនៅខែនេះសម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាវាយតឺន្នីសWestern & Southern Open និង US Open ។ ... Read More »

អាហ្សង់ទីនមិនទាន់កំណត់ថ្ងៃចាប់ផ្តើមបាល់ទាត់ឡើងវិញនៅឡើយទេ

រដ្ឋមន្ត្រីទេសចរណ៍ និងកីឡាលោក Matias Lammens បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលអាហ្សង់ទីនមិនទាន់សម្រេចចិត្តថា តើបាល់ទាត់ក្នុងស្រុកនឹងត្រូវចាប់ផ្តើមឡើងវិញ បន្ទាប់ពីអសកម្មប៉ុន្មានខែដោយសារតែជំងឺរាតត្បាតកូវីដ-១៩នៅឡើយទេ។ ក្លិបក្នុងលីគទី១ ត្រូវបានអនុញ្ញាតឲ្យចូលហ្វឹកហាត់វិញកាលពីថ្ងៃទី១០ សីហា ប៉ុន្តែទោះយ៉ាងណាក្រុមមន្រ្តីនៅតែរក្សាបាននូវផែនការដើម្បីចាប់ផ្តើមការប្រកួតឡើងវិញដើម្បីឲ្យទាន់រដូវកាលថ្មី។ លោក Lammens បានប្រាប់សន្និសីទសារព័ត៌មានថា ... Read More »

Juventus ចរចាជាមួយក្រុម Roma លើការទិញខ្សែប្រយុទ្ធសញ្ជាតិបូស្នៀ Dzeko

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់អុីតាលីបានរាយការណ៍ ដោយយោងតាមប៉ុស្តិ៍ទូរទស្សន៍ Sport Italia TV ថា ក្រុមសេះបង្កង់ Juventus បានចាប់ផ្តើមចរចាជាមួយក្លិប Roma អំពីការទទួលយកប្រធានក្រុម Roma គឺកីឡាករ Edin Dzeko ... Read More »

ក្របខ័ណ្ឌ Premier League លុបចោលការសម្រាករដូវរងារដោយសារតែខ្លាចស្ទះដល់រដូវកាលថ្មីឆ្នាំ២០២០-២០២១

ក្របខ័ណ្ឌបាល់ទាត់កំពូលអង់គ្លេស Premier League បានលុបចោលការឈប់សម្រាករដូវរងាររបស់ខ្លួនសម្រាប់រដូវកាល ២០២០-២០២១ ដោយសារតែខ្លាចមានការកកស្ទះនៃការប្រកួតដែលបណ្តាលមកពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ យុទ្ធនាការប្រកួតនាពេលខាងមុខនេះនឹងមានរយៈពេលខ្លីជាងរដូវធម្មតាចំនួន៥សប្តាហ៍ដោយសារតែការប្រកួតរដូវកាលឆ្នាំ២០១៩-២០២០បានពន្យារពេលយូរពេក។ កាលពីរដូវកាលមុនក្រុមនីមួយៗមានមួយមានពេលសម្រាកមួយសប្តាហ៍ពេញនៅខែកុម្ភៈ ប៉ុន្តែសម្រាប់ការបន្តមិនសម្រាកនេះត្រូវបានសមាគមកីឡាបាល់ទាត់អង់គ្លេសអះអាងថា វានឹងផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់ក្លិប និងប្រទេសមុនពេលយុទ្ធនាការយូរ៉ូ ឆ្នាំ២០២០ របស់ក្រុមជម្រើសជាតិអង់គ្លេស ដែលព្រឹត្តិការណ៍យូរ៉ូ២០២០ ត្រូវបានពន្យារពេលរហូតដល់ឆ្នាំ២០២១។ ... Read More »

ក្រុមខ្លាំង Bayern Munich បំបាក់ Barcelona ៨ទល់២ មិនគួរឲ្យជឿនៅ Champions League ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

ក្រុមយក្សរបស់អាល្លឺម៉ង់ Bayern Munich បានបំបាក់ក្រុមអ្នកមានបុណ្យ Barcelona ក្នុងលទ្ធផល៨ទល់២ មិនគួរឲ្យជឿសម្រាប់វគ្គជម្រុះ៨ក្រុមចុងក្រោយពានរង្វាន់ UEFA Champions League កាលពីយប់មុិញ។ ការសម្រុកយ៉ាងខ្លាំងរបស់ក្រុមយក្សអាល្លឺម៉ង់ Bayern Munich ធ្វេីឲ្យក្រុមអ្នកមានបុណ្យ ... Read More »

អតីតខ្សែការពារក្លិបសេះបង្កង់ Juventus លោក Lichtsteiner ប្រកាសចូលនិវត្តន៍

ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសស្វ៊ីសបានប្រកាសថា ខ្សែការពារវ័យ៣៦ឆ្នាំនិងជាអតីតប្រធានក្រុមបាល់ទាត់ជម្រើសជាតិស្វ៊ីសលោក Lichtsteinerបានប្រកាសចូលនិវត្តន៍ពីអាជីពជាកីឡាករបាល់ទាត់ហើយ។ ដោយបានចាប់ផ្តើមអាជីពជាកីឡាករនៅក្លិបស្វ៊ីស Grasshopper លោក Lichtsteiner ធ្លាប់បានលេងឱ្យក្លិប Lille និង Lazio មុនពេលផ្លាស់ទៅ Juventus នៅរដូវក្តៅកាលពីឆ្នាំ២០១១ ។ ... Read More »