ព័ត៌មានទាន់ហេតុការណ៍៖

កីឡា

លោកJose Mourinho នឹងអាចរកបាន៤០ម៉ឺនដុល្លារក្នុងមួយថ្ងៃពេលWorld Cupនៅរុស្ស៊ី

លោក Jose Mourinho អ្នកចាត់ការទូទៅក្រុមបិសាចក្រហមនឹង អាចរកប្រាក់ចំណូលបាន1,76 លានផោន(៤០ម៉ឺនដុល្លារ)ក្នុងរយៈ ពេលតែ៤ថ្ងៃប៉ុណ្ណោះក្នុងពេលប្រកួត World Cupនៅក្នុងប្រទេសរុស្ស៊ី ។ អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់រូបនេះបានចុះកុងត្រាជាមួយនឹងទូរទស្សន៍ព័ត៌មាន អន្តរជាតិរុស្ស៊ី RT ដែលជាប៉ុស្តិ៍ មិនទទួលបានសិទ្ធិផ្សាយ ... Read More »

បិសាចក្រហមវាយបកចុងម៉ោងបន្តឈរលេខ២ក្រោយឈ្នះ Crystal ​ Palace ៣-២

ក្រុមបិសាចក្រហម Manchester United បាន​វាយ​បកលើក្រុមម្ចាស់ផ្ទះ​ Crystal Palace យក​ឈ្នះ​ក្នុងលទ្ធផល៣​ទល់​នឹង​២ ​ក្នុង​ការ​ប្រកួត​ Premier League សប្ដាហ៍​ទី​២៩កាលពីរាត្រីថ្ងៃទី៥ ខែមីនា។ ការប្រកួតនេះធ្វើឲ្យក្រុមបិសាចក្រហមហក់ឡើងមកឈរលេខ២ដដែលវិញ។ ជំនួប​នៅ​កីឡដ្ឋាន Selhurst ... Read More »

ការប្រកួតនៅអ៊ីតាលី Serie A ត្រូវលុបចោលទាំងអស់ដោយសារកីឡាករម្នាក់ស្លាប់

ការប្រកួតបាល់ទាត់នៅក្នុងក្របខ័ណ្ឌអ៊ីតាលីSerie A ត្រូវបានលុបចោល ទាំងអស់នៅរាត្រីថ្ងៃអាទិត្យដោយសារតែកីឡាករ Davide Astori ប្រធានក្រុម Fiorentina បានស្លាប់បាត់បង់ជីវិតមុនពេលប៉ះក្រុម Udinese។ ខ្សែការពារកណ្តាលវ័យ៣១ឆ្នាំរបស់អ៊ីតាលីរូបនេះបានមកលេងឲ្យក្រុម Fiorentina ចាប់តាំងពីឆ្នាំ២០១៦មក ដោយធ្លាប់លេងឲ្យក្រុម AC ... Read More »

Wesley Sneijder ប្រកាសចូលនវិត្តន៍ពីក្រុមជម្រើសជាតិហុល្លង់

ខ្សែបម្រើ Wesley Sneijder បានសម្រេចចិត្តចូលនិវត្តន៍ពីក្រុម ជម្រើសជាតិមច្ចុរាជពណ៌ទឹកក្រូចហុល្លង់ហើយ ។ ការសម្រេចចិត្តនេះបានធ្វើឡើងបន្ទាប់ពីគាត់បានជួបនឹងគ្រូបង្វឹកក្រុមជម្រើសជាតិថ្មីគឺលោក Ronald Koemanនៅក្នុងប្រទេសកាតារ ខណៈដែលRonald Koemanបានប្រាប់គាត់ថា គាត់ចង់បង្កើតក្រុមជម្រើសជាតិថ្មីមួយជាមួយនឹងយុវជនជំនាន់ក្រោយ។ លោក Ronald Koemanបានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ... Read More »

Neymar ទទួលបានការវះកាត់ដោយជោគជ័យតែត្រូវសម្រាក៣ខែ

កីឡាករ Neymar ខ្សែប្រយុទ្ធរបស់ក្លិប Paris St-Germain បានទទួលការវះកាត់ ដោយជោគជ័យចំពោះបញ្ហារបួសជើងរបស់គាត់ ប៉ុន្តែត្រូវសម្រាករហូតដល់ទៅ៣ខែ។ លោកវេជ្ជបណ្ឌិត Rodrigo Lasmarរបស់ក្រុមជម្រើសជាតិប្រេស៊ីល បានបញ្ជាក់ថាការវះកាត់ទទួលបានជោគជ័យតែកីឡាករវ័យ២៦ឆ្នាំរូបនេះត្រូវការពេលរហូត ដល់ទៅ៣ខែទើបអាចចូលលេងបាល់ទាត់វិញបាន។ លោក Rodrigo ... Read More »

អតីតខ្សែបម្រើក្លិបមាន់ខ្នាយមាស Steven Pienaar ចូលនិវត្តន៍ក្នុងវ័យ៣៥ឆ្នាំ

អតីតខ្សែបម្រើក្លិប Everton និង Tottenham កីឡាករ Steven Pienaar បានប្រកាសចូល និវត្តន៍ពីកីឡាករអាជីពហើយ។ កីឡាករវ័យ៣៥ឆ្នាំរូបនេះធ្លាប់បានជាប់ជម្រើសជាតិអាហ្រ្វិកខាងត្បូងចំនួន៦១ដង ហើយមុនចូលនិវត្តន៏គាត់លេងឲ្យក្រុម Bidvest Witsក្នុងក្របខ័ណ្ឌកំពូល ក្នុងស្រុកកំណើតរបស់គាត់។ Steven ... Read More »

ក្លិប Chelsea ត្រៀមផ្តល់ប្រាក់ពលកម្ម៣០ម៉ឺនផោនក្នុង១សប្តាហ៍ដល់ Hazard ដើម្បីលួងចិត្ត

ក្លិបតោខៀវ Chelsea បានត្រៀមផ្តល់ទឹកប្រាក់ចំនួន៣០ម៉ឺនផោន ក្នុងមួយសប្តាហ៍បូករួមនឹងប្រាក់រង្វាន់ផ្សេងៗទៀតសម្រាប់ខ្សែបម្រើ Eden Hazard ក្នុងគោលបំណងដើម្បីបញ្ចុះបញ្ចូលឲ្យរូបគេបន្តកិច្ចសន្យាថ្មីស្នាក់នៅកីឡដ្ឋាន Stamford Bridge ជាបន្តទៀត ស្របពេលកិច្ចសន្យារបស់គេបច្ចុប្បន្នមានសុពលភាពត្រឹមឆ្នាំ២០២០។ ម្យ៉ាងទៀតដើម្បីបញ្ជៀសការចង់បានពីក្រុមយក្សធំៗមានដូចជា Real Madrid ជាដើម ... Read More »

ខ្សែប្រយុទ្ធ Griezmann រកបាន៤​គ្រាប់​ម្នាក់​ឯងក្នុងជំនួប​ Atletico Madrid និង Leganes ខណៈ Tottenham Hotspurឡើងទៅវគ្គ៨ក្រុមពាន FA Cup

កីឡាករខ្សែប្រយុទ្ធសញ្ជាតិបារាំង Antoine Griezmann របស់ក្រុម Atletico Madrid បានរកគ្រាប់បាល់៤គ្រាប់ម្នាក់ឯងជួយឲ្យក្រុម​របស់ខ្លួនយក​ឈ្នះក្រុម​ Leganes ៤​ទល់​នឹង​០​ ក្នុង​ការ​ប្រកួត​ពានរង្វាន់អេស្ប៉ាញ La Liga សប្ដាហ៍​ទី​២៦​កាល​ពី​រាត្រីថ្ងៃទី២៨ ខែកុម្ភៈ​។​ ជំនួប​នៅ​ទឹកដី​ ... Read More »

កីឡាករ​៧​រូប​​ចាក​ចេញពីក្លិបល្បីៗនៅ​អឺរ៉ុបទៅ​លេង​នៅ​ចិន

ខ្សែ​បម្រើ Nico Gaitan និង Yannick Carrasco របស់​ក្លិប​ Atletico Madrid របស់អេស្ប៉ាញបាន​ទៅ​ចូល​រួម​ជាមួយ​ក្លិប​ចិន Dalian Yifangបន្តទៀត ដែលគិតមក ដល់ពេលនេះមានកីឡាករល្បីៗចំនួន៧រូបហើយដែលសុខចិត្តចាកចេញពីក្លិបខ្លាំងនិងល្បីៗ នៅតំបន់អឺរ៉ុបទៅតំបន់អាស៊ី។ ... Read More »

Real Madrid កាន់តែឃ្លាតឆ្ងាយពីពាន La Liga ក្រោយចាញ់ Espanyol

ក្រុមស្តេចស Real Madrid បាន​បរាជ័យ​ក្រោម​ថ្វី​ជើងក្រុមម្ចាស់ផ្ទះ​ Espanyol ដោយ​លទ្ធផល​ ១​ ទល់​នឹង​០​ ក្នុង​ការ​ប្រកួត​ក្របខ័ណ្ឌ​អេស្ប៉ាញ La Liga សប្ដាហ៍​ទី​២៦ កាលពីរាត្រីថ្ងៃទី២៧ ខែកុម្ភៈ ។ ... Read More »

Roger Federer ឈ្នះពានរង្វាន់អត្តពលិកឆ្នើមប្រចាំឆ្នាំ២០១៧

កីឡាករវាយតឺន្នីស Roger Federerដែលជាម្ចាស់ជើងឯក grand slam ២០សម័យ បានឈ្នះពានរង្វាន់អត្តពលិកឆ្នើម (Laureus World Sportsman of the Year) ប្រចាំឆ្នាំ២០១៧។ កីឡាករសញ្ជាតិស្វីសវ័យ៣៦ឆ្នាំរូបនេះបានឈ្នះជើងឯក ... Read More »

ខ្សែបម្រើ២រូបរបស់ក្លិប Atletico Madrid ដឹកដៃគ្នាទៅលេងនៅចិន

កីឡាករ Carrasco និង Nicolas Gaitanរបស់ក្លិបAtletico Madrid នៅក្របខ័ណ្ឌកំពូលរបស់ អេស្ប៉ាញបានសម្រេចចិត្តផ្លាស់ទៅកាន់ក្រុមDalian Yifangរបស់ចិនក្នុងតម្លៃខ្លួន សរុបទាំងពីរនាក់៤៨លានអឺរ៉ូ។ ទោះបីជាផ្លាស់ទៅលេងឲ្យក្លិបចិនដែលទើបតែឡើងមកកាន់ក្របខ័ណ្ឌចិន Super League ក៏ដោយ ក៏ខ្សែបំរើអន្តរជាតិបែលហ្ស៊ិកវ័យ២៤ឆ្នាំCarrasco ... Read More »

លទ្ធផលពិនិត្យច្បាស់ហើយថា Neymar បាក់ឆ្អឹង និងរបួសកជើង

ខ្សែប្រយុទ្ធប្រេស៊ីលស Neymarនឹងត្រូវអវត្តមានជាមួយក្រុម Paris St-Germain ពេលប៉ះក្រុម Real Madrid នៅវគ្គ១៦ក្រុមចុងក្រោយជើងទី២នៃកម្មវិធី Champions League ដោយសារតែបាក់ឆ្អឹងប្រអប់ជើងនិងរបួសកជើង។ ខ្សែប្រយុទ្ធប្រេស៊ីលវ័យ២៦ឆ្នាំ បានជួបហេតុការណ៍ខាងលើអំឡុងពេល ព្យាយាមប្រជែងគ្នាជាមួយកីឡាករ Bouna ... Read More »

អតីតខ្សែប្រយុទ្ធ Arsenal ថាលោកArsene Wengerគួរចាកចេញមុនរដូវកាលចប់

លោក Ian Wright អតីតខ្សែប្រយុទ្ធរបស់ក្រុមកាំភ្លើងធំ Arsenal ថា លោក Arsene Wengerមិនមានលក្ខណសម្បត្តិគ្រប់គ្រាន់ក្នុងការធ្វើជាគ្រូបង្វឹកបន្តរហូតដល់ចប់រដូវកាលនោះទេ។ លោក Ian Wrightដែលធ្លាប់រកបាន១៨៥គ្រាប់ក្នុងចំណោម២៨៨ប្រកួតឲ្យ Arsenalក៏បានចោទប្រកាន់កីឡាករបច្ចុប្បន្នរបស់ក្រុមកាំភ្លើងធំថា មិនយកចិត្តទុកដាក់លេងហើយម្ចាស់ក្លិបក៏មិនខ្វាយខ្វល់ទៀត។ នៅពេលជាមួយគ្នានេះក៏មានព័ត៌មានថា ... Read More »

លោក Guardiola ដឹកនាំមេឃខៀវ Man City លើកពានជាលើកទី១របស់ខ្លួន

ក្រុមមេឃខៀវ Manchester City បានឈ្នះពានជាលើកទី១ របស់ពួកគេក្រោមការដឹកនាំរបស់លោក Pep Guardiola ខណៈដែលកីឡាករ ៣នាក់ក្នុងចំណោមកីឡាករជើងចាស់របស់ពួកគេសុទ្ធសឹងបានរកគ្រាប់បាល់បញ្ចូលទីក្នុង ពេលប្រកួតឈ្នះលើក្រុម Arsenal ក្នុងលទ្ធផល ៣-០ នាកីឡដ្ឋាន Wembley ... Read More »

ម្ចាស់ក្លិប Sunderland ប្រកាសលក់ក្លិបក្នុងតម្លៃធូរថ្លៃ

លោក Ellis Shortម្ចាស់ក្លiប Sunderland ពិចារណាលក់ក្លឹបដល់អ្នកជំនួញណាដែលឲ្យថ្លៃខ្ទង់៥០លានផោន។ បច្ចុប្បន្នក្រុមឆ្មាខ្មៅ Sunderland កំពុងដុនដាបខ្លាំងនៅលីគលំដាប់ទីពីរអង់គ្លេស (Championship) ដោយឈរនៅបាតតារាងលេខ២៤ ប្រឈមមុខការធ្លាក់ទៅលេខលីគលំដាប់ទីបី។ ខណៈអ្នកចាត់ការ Chris Coleman ដែលចាកចេញពីជម្រើសជាតិវែលទៅដឹកនាំ ... Read More »

Claudio Ranieri នឹងចាកចេញពី Nantes ភ្លាមបើមានឱកាសដឹកនាំជម្រើសជាតិអ៊ីតាលី

លោក Claudio Ranier ដែលធ្លាប់បានដឹកនាំក្រុម Leicester Cityឈ្នះជើងឯកអង់គ្លេស Premier Leagueបានថ្លែងថា គាត់នឹងលាលែងពីតំណែងគ្រូបង្វឹកក្លិប Nantes ប្រសិនបើមា នឱកាដឹកនាំក្រុមជម្រើសជាតិអ៊ីតាលី។ គ្រូបង្វឹកវ័យ៦៦ឆ្នាំរូបនេះ ស្ថិតនៅក្នុងចំណោមគ្រូបង្វឹកជាច្រើននាក់ទៀតដែលមាន ឱកាសដឹកនាំក្រុមជម្រើសជាតិអ៊ីតាលបន្ទាប់ពីការចាកចេញរបស់គ្រូបង្វឹកចាស់ ... Read More »

អ្នកចាំទីឆ្នើម David De Gea បញ្ជាក់ជំហរនៅជាមួយក្លិបបិសាចក្រហមបន្តទៀត

អ្នកចាំទីដៃស្អិតសញ្ជាតិអេស្ប៉ាញ David De Gea បានបញ្ជាក់សាជាថ្មីថា ខ្លួនពិតជាកំពុងសប្បាយចិត្តខ្លាំងណាស់ដែលបានលេងឲ្យក្លិបបិសាចក្រហម Manchester United។ ថ្លែងប្រាប់សារព័ត៌មាន The Star អ្នកចាំទីឆ្នើមរូបនេះបាននិយាយថា “ពេលវេលាពិតជាដើរលឿនមែនទែន។ មួយភ្លែតសោះ ខ្ញុំលេងឲ្យ ... Read More »

ប្រេស៊ីលបញ្ចេញឈ្មោះកីឡាករ១១នាក់ដំបូងសម្រាប់ព្រឹត្តិការណ៍ World Cup ២០១៨

អ្នកចាត់ការទូទៅក្រុមជម្រើសជាតិប្រេស៊ីលលោក Tite បានបញ្ចេញឈ្មោះកីឡាករទាំង ១១រូបសម្រាប់ត្រៀមចូលរួមព្រឹត្តិការណ៍ World Cup នៅប្រទេសរុស្សុីនាខែមិថុនា ឆ្នាំ២០១៨ ខាងមុខ។ គ្រូបង្វឹកវ័យ៥៦ឆ្នាំរូបនេះ បានបង្ហាញប្រាប់ថា គ្មានកន្លែងសម្រាប់ខ្សែប្រយុទ្ធ Liverpool កីឡាករ Roberto ... Read More »

អ្នកគាំទ្រគប់គ្រាប់តឺន្នីសចូលទីលានពេលប្រកួតរវាង Frankfurt នឹង RB Leipzig

អ្នកគាំទ្របាល់ទាត់បានគប់គ្រាប់បាល់សម្រាប់វាយតឺន្នីស រាប់រយបាល់ចូលទៅក្នុង ទីលាននៃការប្រកួតបាល់ទាត់ពេលក្រុម Eintracht Frankfurt ប៉ះក្រុម RB Leipzig កាលថ្ងៃចន្ទ ទី១៩ កុម្ភៈ ឆ្នាំ២០១៨ នៅក្របខ័ណ្ឌកំពូលអាល្លឺម៉ង់។ មូលហេតុនៃការគប់គ្រាប់បាល់តឺន្នីសនេះគឺដោយសារតែអ្នកគាំទ្រខឹងសម្បានឹងការ ប្រកួតនៅរាត្រីថ្ងៃចន្ទ។ ... Read More »

ខ្សែប្រយុទ្ធ Sergio Aguero ឈ្នះពានកីឡាករលេងល្អបំផុតប្រចាំខែមករា

កីឡាករ Sergio Aguero ខ្សែប្រយុទ្ធក្រុមកំពូលតារាងអង់គ្លេសមេឃខៀវ Man City បានឈ្នះពានកីឡាករលេងល្អបំផុតប្រចាំខែមករា (Premier League Player of the month) នៅក្របខ័ណ្ឌកំពូលអង់គ្លេស។ ខ្សែប្រយុទ្ធរូបនេះធ្វើបានយ៉ាងល្អសម្រាប់៤ប្រកួតចុងក្រោយ ... Read More »

Napoli បំបែកកំណត់ត្រាថ្មីមួយរបស់ខ្លួនហើយឡើងមកកំពូលតារាងវិញ

ក្លិប Napoli បានយកឈ្នះក្រុមខ្សោយ SPAL ដោយលទ្ធផល 1-0 នៅក្នុងទឹកដីរបស់ខ្លួន ហើយបានហក់ឡើងមកឈរលេខមួយកំពូលតារាងវិញក្នុងក្របខ័ណ្ឌអ៊ីតាលី Serie A។ មួយគ្រាប់របស់កីឡាករ Allan នៅនាទីទី៦អាចធ្វើឲ្យក្រុម Napoli ទទួលបាន៣ពិន្ទុ ... Read More »

៨គ្រាប់និង៨កាតកើតឡើងក្នុងការប្រកួតរវាង Real Madrid នឹងBetis

ការប្រកួតបាល់ទាត់នៅក្នុងក្របខ័ណ្ឌអេស្ប៉ាញLa Liga រវាងក្រុមម្ចាស់ផ្ទះ Betis នឹងភ្ញៀវ Real Madrid បានធ្វើឲ្យអ្នកទស្សនារំភើប ជក់ចិត្តយ៉ាងខ្លាំងដោយសារ តែពួកគេអាចស៊ុតបាល់បញ្ចូលទីគ្នាបានរហូតដល់ទៅ៨គ្រាប់ ។ ក្រុមភ្ញៀវបាននាំមុខមុននៅនាទីទី១១ដោយកីឡាករ Marco Asensio បានតែតបញ្ចូលទីឲ្យ ... Read More »

កិច្ចប្រជុំកំពូល សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) នៅ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ: នាព្រឹកថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) បានរៀបចំកិច្ចប្រជុំកំពូល FIFA ... Read More »

Sevilla ឡើង​​វគ្គ​ផ្ដាច់​ព្រ័ត្រ​ពានរង្វាន់ Copa del Rey ក្រោយយកឈ្នះ Leganes ជើងទី២

ក្រុមខ្លាំង Sevilla បាន​យក​ឈ្នះក្រុមភ្ញៀវ​ Leganes ២​-០ នៅជើងទី២ដើម្បី​កក់​កៅអី​វគ្គ​ផ្ដាច់ព្រ័ត្រ ​នៃពានរង្វាន់អេស្ប៉ាញ Copa del Rey ដោយត្រូវប៉ះ Valencia ឬ Barcelona ដែលត្រូវឡើង ។ ... Read More »

Patrice Evra មកចូលរួមជាមួយក្លិប West Ham ដោយគ្មានតម្លៃខ្លួន

ខ្សែការពារ Patrice Evra បានផ្ទេរមកកាន់ក្លិបញញួរធំ West Ham ដោយគ្មានតម្លៃខ្លួន ក្រោយរយៈពេល៣ខែ បន្ទាប់ពីក្លិប Olympic Marseille បណ្តេញចេញដោយសារ បង្កអំពើហិង្សាដាក់អ្នកគាំទ្ររបស់ក្លិបមួយនេះ ។ អតីតកីឡាករក្រុមជម្រើសជាតិបារាំងរូបនេះ ... Read More »

តោខៀវចាញ់យ៉ាងអាម៉ាសទៀតហើយ! Watford​ 4-1Chelsea

ក្រុមតោខៀ វChelsea ដែលជាជើងឯកអង់គ្លេសPremier Leagueរដូវកាលមុន បានរងភាពអាម៉ាសសារជាថ្មីម្តងទៀតដោយប្រកួតចាញ់ក្រុម Watford ក្នុងលទ្ធផល៤ទល់នឹង១។ មុនពេលបរាជ័យនៅក្នុង ទឹកដីរបស់ Watford​នេះ ក្រុមតោខៀវបាន រងភាពអាម៉ាសដោយចាញ់ក្រុម Bournemouthក្នុងលទ្ធផល 3-0 នៅទឹកដីរបស់ខ្លួន។ ... Read More »

លោកRonald Koemanនឹងទៅដឹកនាំក្រុមជម្រើសជាតិហុល្លង់

អតីតគ្រូបង្វឹកក្លិប Everton លោក Ronald Koeman នឹងត្រូវទៅដឹកនាំក្រុមជម្រើស ជាតិហុល្លង់វិញម្តង។ នេះបើតាមការប្រកាសរបស់សហព័ន្ធបាល់ទាត់ហុល្លង់។ គ្រូបង្វឹកវ័យ៥៤ឆ្នាំរូបនេះនឹងទៅជំនួសតំណែងរបស់លោក Dick Advocaat ដែលបានលាឈប់ពីតំណែងដោយសារតែមិនអាចនាំក្រុមមច្ចុរាជពណ៌ទឹកក្រូចហុល្លង់ទៅ លេងWorld Cupនៅប្រទេសរុស្ស៊ីបាន ។ ... Read More »

អ៊ីតាលីយកគ្រូ U-21 មកដឹកនាំក្រុមឈុតធំបណ្តោះអាសន្ន

លោក Luigi Di Biagio ដែលជាគ្រូបង្វឹកក្រុមជម្រើសជាតិអ៊ីតាលីអាយុក្រោយ២១ឆ្នាំ ( U-21) ត្រូវបានជ្រើសរើសដោយសហព័ន្ធបាល់ទាត់អ៊ីតាលីមកដឹកនាំ ក្រុមឈុតធំបណ្តោះអាសន្នសិន។ អតីតខ្សែបំរើក្លិប Romaនិង Inter Milanនេះ ធ្លាប់ជាប់ជម្រើសជាតិ អ៊ីតាលីចំនួន៣១ដង។គាត់នឹងទទួលបន្ទុកដឹកនាំក្រុមជម្រើសជាតិអ៊ីតាលី ... Read More »

ហង្សក្រហមតាមត្រឹមស្មើមាន់ខ្នាយមាសក្នុងទឹកដីរបស់ខ្លួន

ក្រុមហង្សក្រហម Liverpool បាន​ត្រឹមប្រកួតស្មើរជាមួយក្រុមមាន់ខ្នាយមាស Tottenham Hotspur ក្នុង​ការ​ប្រកួត​ Premier League សប្ដាហ៍​ទី​២៦កាលពីរាត្រីថ្ងៃទី៤​ ខែមករា ប៉ុន្តែលទ្ធផលនេះក្រុមហង្សក្រហមស្ថិតនៅក្នុងតំណែង​ Top 4 ដដែល ។ ... Read More »