ព័ត៌មានទាន់ហេតុការណ៍៖

កីឡា

សិទ្ធិផ្សាយតាមទូរទស្សន៍នៅ Premier League ត្រូវបានពិភាក្សាឡើងវិញ

ក្របខ័ណ្ឌកំពូល Premier League បានបើកកិច្ចពិភាក្សាជាមួយប្រព័ន្ធផ្សព្វផ្សាយអំពីការបញ្ឈប់ការដេញថ្លៃសិទ្ធិប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ខ្លួននៅរដូវកាលបន្ទាប់។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport កាលពីថ្ងៃទី២៨ ខែមេសាម្សិលមិញនេះ។ បច្ចុប្បន្នរដ្ឋាភិបាលកំពុងពិចារណាថា តើត្រូវយល់ព្រមលើកិច្ចព្រមព្រៀងនៃកិច្ចព្រមព្រៀងបច្ចុប្បន្នដែលមានតម្លៃ៤,៧ពាន់លានផោនទៀត ឬយ៉ាងណា? ចាប់តាំងពីឆ្នាំ២០១៨មក កិច្ចព្រមព្រៀងបានធ្លាក់ចុះតម្លៃ១០ភាគរយ។ ក្លិបនានាបារម្ភថា ... Read More »

Novak Djokovic ដកខ្លួនចេញពីកម្មវិធី Madrid Open

អ្នករៀបចំការប្រកួតបាននិយាយកាលពីថ្ងៃពុធ ទី២៨ ខែមេសាថា កីឡាករវាយតឺន្នីសលេខ១ពិភពលោក Novak Djokovic នឹងមិនបានចូលរួមប្រកួតការពារតំណែងជើងឯក Madrid Open របស់គាត់នៅសប្តាហ៍ក្រោយនោះទេ ខណៈដែលគាត់បានសម្រេចចិត្តធ្វើដំណើរទៅប្រកួតសម្រាប់ព្រឹត្តិការណ៍ ATP Masters 1000 វិញ។ ... Read More »

Floyd Mayweather នឹងប្រកួតជាមួយ Logan Paul នៅខែមិថុនាខាងមុខ

ការប្រកួតក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍របស់អតីតម្ចាស់ជើងឯកទម្ងន់ Floyd Mayweather ជាមួយតារាYoutube កីឡាករ Logan Paul នឹងត្រូវបានរៀបចំឡើងវិញនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១ខាងមុខនេះ។ យោងតាមការចេញផ្សាយរបស់ BBC Sport បានឲ្យដឹងថា ការប្រកួតនឹងធ្វើឡើងនៅកីឡដ្ឋាន ... Read More »

ខ្សែប្រយុទ្ធ Zlatan Ibrahimovic ត្រូវ UEFA ស៊ើបអង្កេតជុំវិញការចាប់អារម្មណ៍ធ្វើជាដៃគូក្នុងក្រុមហ៊ុនភ្នាល់

កីឡាករ Zlatan Ibrahimovic នឹងត្រូវបានស៊ើបអង្កេតដោយសហព័ន្ធបាល់ទាត់អឺរ៉ុប UEFA ជុំវិញ “ការចាប់អារម្មណ៍ចូលរួមជាដៃគូខាងហិរញ្ញវត្ថុនៅក្នុងក្រុមហ៊ុនភ្នាល់មួយ” ។ នេះបើយោងតាមរបាយការណ៍នៅក្នុងប្រទេសស៊ុយអែតដែលជាប្រទេសកំណើតរបស់គាត់ និងត្រូវបានចុះផ្សាយដោយ BBC Sport កាលពីថ្ងៃទី២៧ ខែមេសា ។ ... Read More »

ក្លិប Liverpool ខាតបង់ប្រាក់មុនបង់ពន្ធ៦៣លានដុល្លារចំពេលការរីករាលដាលជំងឺកូវីដ-១៩

ក្លិប Liverpool បានរាយការណ៍អំពីការខាតបង់ប្រាក់មុនបង់ពន្ធចំនួន៤៦លានផោន (៦៣លានដុល្លារអាមេរិក) សម្រាប់ហិរញ្ញវត្ថុប្រចាំឆ្នាំដែលបញ្ចប់កាលពីខែឧសភា ឆ្នាំ២០២០ ដែលតួលេខបានបង្ហាញថា ម្ចាស់ក្លិបត្រូវបានរៀបចំផែនការដើម្បីចូលរួមក្នុងក្នុងពានរង្វាន់ EuropeanSuper League ព្រោះពានថ្មីនេះមានចំណូលមហាសាល ប៉ុន្តែត្រូវបរាជ័យ។ សារព័ត៌មាន AFP បានផ្សាយថា ... Read More »

គ្រូបង្វឹក RB Leipzig លោក Julian Nagelsmann ក្លាយជាអ្នកចាត់ការទូទៅក្លិប Bayern Munich

គ្រូបង្វឹករបស់ក្លិប RB Leipzig លោក Julian Nagelsmann នឹងចូលរួមជាមួយក្លិប Bayern Munich ក្នុងនាមលើកិច្ចសន្យា៥ឆ្នាំនៅចុងរដូវកាលនេះ។ គ្រូបង្វឹកក្លិប Bayern Munich បច្ចុប្បន្នលោក Hansi ... Read More »

Real Madrid បានត្រឹមស្មេីក្នុងទឹកដី​ ជេីងទី១​ជាមួយ Chelsea វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ​ Champions League

ក្រុមខ្លាំងស្តេចស​ Real Madrid បានប្រកួតស្មេីក្នុងទឹកដី​ ជេីងទី១​ ជាមួយក្រុមខ្លាំងមកពីអង់គ្លេស​តោខៀវ​ Chelsea ក្នុងលទ្ធផល១ទល់១។ នេះបេីយោងតាមការចេញផ្សាយដោយគេហទំព័រក្លិបទាំង២​ និងBBC Sport នៅព្រឹកថ្ងៃពុធ​ ទី២៨​ មេសានេះ។ ការប្រកួតដ៏តានដឹងនេះ​ ... Read More »

កីឡាការិនី Andreescu ខកខានប្រកួតកម្មវិធី Madrid Open បន្ទាប់ពីការធ្វើតេស្តវិជ្ជមានកូវីដ-១៩

កីឡាការិនីវាយតឺន្នីសលំដាប់ទី៦របស់ប្រទេសកាណាដា Bianca Andreescu បានខកខានការប្រកួត Madrid Open បន្ទាប់ពីបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ ពេលធ្វើដំណើរទៅដល់ប្រទេសអេស្ប៉ាញ។ សារព័ត៌មាន AFP បានផ្សាយថា បន្ទាប់ពីធ្វើតេស្តអវិជ្ជមានពីរដងមុនពេលដែលកីឡាការិនីនេះហោះហើរទៅកាន់ទីក្រុងម៉ាឌ្រីដ នាងត្រូវបានគេប្រាប់ឱ្យដឹងថា នាងបានធ្វើតេស្តវិជ្ជមានកូវីដ-១៩ នៅពេលដែលមកដល់ទឹកដីអេស្ប៉ាញ ... Read More »

Toni Kroos ចូលរួមហ្វឹកហាត់ត្រៀមប៉ះ Chelsea ប៉ុន្តែគ្មានកីឡាករ Mendy នោះទេ

ការហ្វឹកហាត់របស់កីឡាករក្លិប Real Madrid កាលពីរសៀលថ្ងៃចន្ទបានឃើញការវិលត្រឡប់របស់ខ្សែបម្រើ Toni Kroos ប៉ុន្តែកីឡាករ Ferland Mendy គឺអវត្តមានដដែល។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ MARCA ។ ខ្សែការពារស្លាបឆ្វេងរបស់បារាំងរូបនេះនឹងខកខានការប្រកួតជើងទី១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ... Read More »

ព្រឹត្តិការណ៍កីឡាអូឡាំពិកនៅទីក្រុងតូក្យូត្រូវការគិលានុបដ្ឋាយិកាចំនួន៥០០នាក់ឱ្យទៅធ្វើការនៅពេលប្រកួត

ប្រធានគណៈកម្មាធិការរៀបចំការប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូ ប្រទេសជប៉ុនបានស្នើសុំជំនួយគិលានុប្បដ្ឋាយិកាប្រមាណ៥០០នាក់ឲ្យជួយក្នុងកំឡុងពេលព្រឹត្តិការណ៍កីឡាឆ្នាំនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រកាលពីថ្ងៃម្សិលមិញ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា គណៈកម្មាធិការរៀបចំបានស្នើសុំដល់សមាគមថែទាំរបស់ប្រទេសនេះក្នុងការជួយជ្រោមជ្រែងបុគ្គលិកនៅទីកន្លែងប្រារព្ធកីឡាអូឡាំពិក និងភូមិរបស់អត្តពលិកមុន និងអំឡុងព្រឹត្តិការណ៍ប្រកួតថ្ងៃទី២៣ ខែកក្កដា ដល់ថ្ងៃទី៨ ខែសីហាខាងមុខ។ អ្នករៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិកកំពុងជំរុញការត្រៀមលក្ខណៈរបស់ពួកគេនៅពេលដែលប្រទេសជប៉ុនកំពុងព្យាយាមដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ។ ប្រទេសនេះកាលពីថ្ងៃសុក្របានប្រកាសតំបន់រួមមានទីក្រុងតូក្យូ និងអូសាកាស្ថិតក្នុងស្ថានភាពអាសន្ន។ នាយកប្រតិបត្តិគណៈកម្មការរៀបចំកីឡាអូឡាំពិកទីក្រុងតូក្យូលោក ... Read More »

ក្លិបយក្សធំៗ៣ចង់បានខ្សែការពារ Varane ក្រោយចង់ចាកចេញពី Real Madrid

ខ្សែការពារកណ្តាល Raphael Varane មានវ័យ២៨ឆ្នាំ អាចស្នាក់នៅរដូវកាលចុងក្រោយរបស់គាត់នៅឯក្លិប Real Madrid ជាកន្លែងដែលគាត់បានមកដល់កាលពី១០ឆ្នាំមុន។ Varane មានកិច្ចសន្យារហូតដល់ខែមិថុនាឆ្នាំ២០២២ ប៉ុន្តែការបន្តកិច្ចសន្យាជាថ្មីរបស់គាត់មិនទាន់ច្បាស់ទេ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ mundodeportivo.com ។ ការចរចារវាងក្លិបនឹងកីឡាកររូបនេះបានចាប់ផ្តើមរួចហើយ ... Read More »

បរាជ័យរបស់ At.Madrid កាន់តែធ្វើឲ្យ Real Madrid និង Barcelona មានឱកាសប្រជែងពាន La Liga

ក្រុម Atletico Madrid បានបរាជ័យក្នុងទឹកដីក្រុម Atletico Bilbao ក្នុងលទ្ធផល២ទល់១ ក្នុងការប្រកួតកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport និងសារព័ត៌មាន MARCA ... Read More »

Nadal យកឈ្នះ Stefanos Tsitsipas លើកពានរង្វាន់ Barcelona Open ជាលើកទី១២

កីឡាករវាយតឺន្នីសលំដាប់កំពូល Rafael Nadal បានឈ្នះពានរង្វាន់ Barcelona Open ជាលើកទី១២ របស់ខ្លួន ក្នុងការប្រកួតរយៈពេល៣សិតទៅលើកីឡាករ Stefanos Tsitsipas របស់ក្រិក។Rafael Nadal តាមពីក្រោយដោយលទ្ធផល ៤-២ ... Read More »

Man City លើកពាន League Cup ៤ដងជាប់ៗគ្នាក្រោយឈ្នះ Tottenham

ក្រុមខ្លាំងមេឃខៀវ Manchester City បានឈ្នះពានរង្វាន់ League Cup ជាកំណត់ត្រាលើកទី៤ជាប់ៗគ្នាជាមួយនឹងជ័យជម្នះទៅលើក្រុម Tottenham Hotspur នៅឯកីឡដ្ឋាន Wembley កាលពីយប់ថ្ងៃទី២៥ មេសា។ នេះបើយោងតាមការចេញផ្សាយរបស់ BBC ... Read More »

Mark Williams ផ្តួល John Higgins ក្នុងជុំទី២ពានរង្វាន់ជើងឯកស្នូកឃើពិភពលោក

កីឡាករ Mark Williams បានបញ្ចប់ការឈ្នះជុំទី២ ក្នុងលទ្ធផល ១៣-៧ ក្នុងការប្រកួតជ្រើសរើសជើងឯកពិភពលោកកីឡាស្នូកឃើលើកីឡាករJohn Higgins ដែលធ្លាប់ឈ្នះជើងឯកពិភពលោកឆ្នាំ ២០១៨ កាលពីល្ងាចថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១។ សារព័ត៌មាន BBC ... Read More »

Watford ត្រឡប់មក Premier League វិញ ក្រោយពីជោគជ័យនៅ Championship

ក្រុម Watford ទទួលបបានកៅអីវិលត្រឡប់មកកាន់ក្របខ័ណ្ឌកំពូលអង់គ្លេស Premier League ជាមួយក្រុម Norwich City វិញ ក្រោយពីខកខាន១រដូវកាល ដោយធ្លាក់ទៅលេងនៅក្របខ័ណ្ឌទី២របស់អង់គ្លេសChampionshipនៅរដូវកាលនេះ ។ ក្រុម Watford បានឡើងដោយស្វ័យប្រវត្តិត្រឡប់ទៅ ... Read More »

Chelsea ឡើងឈរលេខ៤ ខណៈហង្សក្រហម Liverpool បានត្រឹមស្មើក្នុងទឹកដី

ក្រុមតោខៀវ Chelsea បានឡើងទៅឈរចំណាត់ថ្នាក់លេខ៤បណ្តោះអាសន្ន ដែលជាចំណាត់ថ្នាក់ល្អមានឱកាសទៅលេងនៅ Champions League រដូវកាលក្រោយ ក្រោយពីយកឈ្នះក្រុមម្ចាស់ផ្ទះញញួរធំ West Ham ក្នុងលទ្ធផល១ទល់០ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១។ នេះបើយោងតាមការចេញផ្សាយរបស់ ... Read More »

លោក Ryan Giggs ត្រូវបានចោទប្រកាន់ពីបទរំលោភបំពានលើស្ត្រី២នាក់

អ្នកចាត់ការសញ្ជាតិវែល និងជាអតីតកីឡាកររបស់ក្លិបបិសាចក្រហម Manchester United លោក Ryan Giggs ត្រូវបានចោទប្រកាន់ពីបទរំលោភបំពានលើស្ត្រីពីរនាក់។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport និង CNA កាលពីថ្ងៃទី២៤ ខែមេសា ... Read More »

អ្នកគាំទ្រក្រុម Tottenham អំពាវនាវឱ្យក្រុមប្រឹក្សាភិបាលក្លិបលាលែងពីតំណែងដោយសារប៉ុនប៉ងចូលរួម European Super League

ក្រុមអ្នកគាំទ្រ Tottenham Hotspur បានជំរុញឱ្យក្រុមប្រឹក្សាភិបាលលាលែងពីតំណែងបន្ទាប់ពីពួកគេបានចូលរួមក្នុងការប៉ុនប៉ងបង្កើតក្របខ័ណ្ឌ European Super League។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី២៤ មេសា ឆ្នាំ២០២១នេះ។ Spurs គឺជាក្លឹបមួយក្នុងចំណោមក្លិបចំនួន៦នៃក្របខ័ណ្ឌ ... Read More »

លោក Jurgen Klopp គ្រូបង្វឹកក្រុម Liverpool មិនសប្បាយចិត្តនឹងទម្រង់ថ្មីរបស់ Champions League

លោក Jurgen Klopp គ្រូបង្វឹកក្រុមហង្សក្រហមបានស្វាគមន៍ការដួលរលំនៃពានរង្វាន់លីគកំពូលEuropean Super League (ESL) ប៉ុន្តែបានព្រមានថា ការផ្លាស់ប្តូរទម្រង់លេងក្នុងក្របខ័ណ្ឌ Champions League នឹងដាក់សម្ពាធបន្ថែមលើកាលវិភាគប្រកួត។ ការកែប្រែក្របខ័ណ្ឌ Champions League ... Read More »

De Bruyne របស់ Man City អាចចូលលេងវគ្គផ្តាច់ព្រ័ត្រ League Cup, និងប៉ះ PSG នៅក្របខ័ណ្ឌ Champions League

ខ្សែបម្រើ Kevin De Bruyne របស់ក្រុម Manchester City គឺសមនឹងការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ League Cup នៅថ្ងៃអាទិត្យនេះជាមួយនឹងក្រុម Tottenham និងការប្រកួតក្របខ័ណ្ឌ Champions League ... Read More »

គ្រាប់បាល់ Own Goal ជួយឲ្យ Everton ឈ្នះកាំភ្លើងធំ Arsenal

ក្រុមស្ករគ្រាប់ Everton បានយកឈ្នះក្រុមម្ចាស់ផ្ទះកាំភ្លើងធំ Arsenal ក្នុងលទ្ធផល១ទល់០កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៤ ខែមេសានេះ។ ១គ្រាប់របស់ក្រុមភ្ញៀវនេះគឺគ្រាប់បាល់សំណាងដែលជាការភ្លាត់ស្នៀតចូលទីខ្លួនឯងរបស់អ្នកចាំទីក្រុមកាំភ្លើងធំ កីឡាករ Bernd Leno ។ នោះគឺជាសកម្មភាពទាត់បាល់បញ្ចូលទីដ៏កម្រមួយនៅពេលយប់នៅពេលដែលក្រុម Everton ឈ្នះនៅ Arsenal ... Read More »

Cameron Norrie ឡើងប៉ះជើងខ្លាំង Rafael Nadal ក្នុងវគ្គ៨ក្រុមចុងក្រោយកម្មវិធី Barcelona Open

កីឡាករវាយតឺន្នីសសញ្ជាតិអង់គ្លេស Cameron Norrie នឹងត្រូវប៉ះជាមួយកីឡាករសញ្ជាតិអេស្ប៉ាញ Rafael Nadal ក្នុងវគ្គ៨ក្រុមចុងក្រោយនៃកម្មវិធី Barcelona Open នាថ្ងៃសុក្រនេះ។ កីឡាករ Cameron Norrie បានឈានដល់វគ្គ៨ក្រុមចុងក្រោយបន្ទាប់ពីបានយកឈ្នះកីឡាករលំដាប់ទី ៨បែលហ្ស៊ិក ... Read More »

កីឡដ្ឋាន Wembley នឹងត្រូវរៀបចំការប្រកួតវគ្គ១៦ក្រុមចុងក្រោយព្រឹត្តិការណ៍យូរ៉ូ

កីឡដ្ឋាន Wembley របស់ប្រទេសអង់គ្លេសនឹងត្រូវបានផ្តល់ឲ្យនូវការប្រកួតវគ្គ១៦ក្រុមចុងក្រោយនៃព្រឹត្តិការណ៍យូរ៉ូ ២០២០ ដែលអាចពាក់ព័ន្ធនឹងប្រទេសអង់គ្លេសនៅពេលដែល Uefa ដោះស្រាយភាពមិនច្បាស់លាស់ជុំវិញការប្រកួតនានានៅក្នុងទីក្រុង Dublin, Bilbao និងទីក្រុង Munich នៅថ្ងៃសុក្រនេះ។ BBC Sport បានផ្សាយនៅព្រឹកថ្ងៃសុក្រ ... Read More »

Atletico Madrid បន្តកាន់កាប់កំពូលតារាង La Liga ខណៈ Barcelona កំពុងដេញប្រកៀក

ក្រុមខ្លាំងមកពីអេស្ប៉ាញ Atletico Madrid បានបន្តកាន់កាប់កំពូលតារាង La Liga ក្រោយយកឈ្នះក្រុមភ្ញៀវ Huesca ២ទល់០ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១។ យោងតាមការចេញផ្សាយរបស់ BBC Sport ... Read More »

Aguero យកឈ្នះ Depay ដើម្បីឈានទៅរកការផ្លាស់ប្តូរទៅ Barcelona

រដូវកាលបច្ចុប្បន្ននៅមិនទាន់ចប់ទេ ប៉ុន្តែក្រុម Barcelona កំពុងតែខិតខំប្រឹងប្រែងយ៉ាងខ្លាំងនៅពីក្រោយផែនការរបស់ពួកគេសម្រាប់រដូវកាលក្រោយ ហើយមើលទៅកាន់តែច្បាស់ថា Sergio Aguero អាចជាផ្នែកមួយនៃផែនការចង់បាននៅរដូវកាលក្រោយជាង Depay ។ នេះបើយោងតាមការចេញផ្សាយរបស់ MARCA កាលពីថ្ងៃទី២២ មេសា។ ក្លិបអ្នកមានបុណ្យ ... Read More »

Djokovic ឡើងវគ្គ៨ក្រុមចុងក្រោយក្នុងកម្មវិធី Serbian Open

កីឡាករ Novak Djokovic បានវិលត្រឡប់ពីការបរាជ័យដ៏គួរឱ្យភ្ញាក់ផ្អើលរបស់គាត់កាលពីសប្តាហ៍មុនជាមួយនឹងជ័យជម្នះ ៦-១ និង ៦-៣ លើកីឡាករ Kwon Soon-woo ដើម្បីឈានទៅវគ្គ៨ក្រុមចុងក្រោយនៃកម្មវិធី Serbian Open កាលពីរាត្រីថ្ងៃថ្ងៃទី២១ ខែមេសាម្សិលមិញ ... Read More »

លោក Jose Mourinho ចូលទៅកាន់ទីផ្សារអ្នកចាត់ការទូទៅរបស់ក្រុម Celtic

អតីតអ្នកចាត់ការទូទៅក្រុម Tottenham លោក Jose Mourinho បានចូលរួមក្នុងការប្រជែងដើម្បីក្លាយជាអ្នកចាត់ការក្រុម Celtic របស់ស្កុតឡេន បន្ទាប់ពីលោកត្រូវបានបណ្តេញចេញភ្លាមៗ ហើយលោកត្រៀមខ្លួនជាស្រេចដើម្បីក្លាយជាអ្នកចាត់ការទូទៅម្តងទៀត។ សារព័ត៌មាន The Sun បានឲ្យដឹងថា លោក ... Read More »

Man City កាន់តែកៀកលើកពាន Premier League ក្រោយឈ្នះ Aston Villa ខណៈ Tottenham ឈ្នះលើកដំបូងក្រោមការដឹកនាំគ្រូបង្វឹកបណ្តោះអាសន្ន

ក្រោមមេឃខៀវ Manchester City ​បានយកឈ្នះក្រុមម្ចាស់ផ្ទះ Aston Villa ក្នុងលទ្ធផល២ទល់១ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២២​ ខែមេសា ឆ្នាំ២០២១ ដែលជ័យជម្នះនេះគឺធ្វើឲ្យក្រុម Man City ដាច់ពិន្ទុរហូតដល់១១ពិន្ទុ កៀកនឹងលើកពាន ... Read More »

Neymar ចង់បានការវិលត្រឡប់ទៅកាន់ Barcelona វិញ

ខ្សែប្រយុទ្ធ Neymar ត្រូវបានគេយល់ថា បើកចំហចំពោះការវិលត្រឡប់ទៅកាន់ក្លិប Barcelona វិញ។កីឡាករសញ្ជាតិប្រេស៊ីលរូបនេះបានរីករាយនឹងឆ្នាំដ៏ល្អបំផុតនៃអាជីពរបស់គាត់នៅអេស្ប៉ាញដែលបង្កើតជា MSN ដ៏ល្បីល្បាញដែលមាន Lionel Messi, Luis Suarez និងខ្លួនគាត់ផ្ទាល់។ យោងតាមការចេញផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ MARCA ... Read More »