ព័ត៌មានទាន់ហេតុការណ៍៖

កីឡា

ប្រទេសនានាត្រូវបានអនុញ្ញាតឱ្យជ្រើសរើសយកក្រុមកីឡាករចំនួន២៦នាក់សម្រាប់ព្រឹត្តិការណ៍យូរ៉ូខាងមុខ

សារព័ត៌មាន BBC Sport បានផ្សាយថា ក្រុមបាល់ទាត់ជម្រើសជាតិនានានឹងត្រូវបានអនុញ្ញាតឱ្យជ្រើសរើសក្រុមដែលមានកីឡាករចំនួន២៦នាក់ជំនួសឱ្យ២៣នាក់ជាធម្មតានៅក្នុងព្រឹត្តិការណ៍យូរ៉ូរដូវក្តៅនេះ។ ការផ្លាស់ប្តូរនេះត្រូវបានអនុវត្តដើម្បីកាត់បន្ថយបន្ទុកដល់កីឡាករបន្ទាប់ពីរដូវកាលរបស់ក្លិបនានាបានបង្រួមដោយសារតែជំងឺរាតត្បាតកូវីដ-១៩។ ការផ្លាស់ប្តូរនេះក៏នឹងជួយអ្នកគ្រប់គ្រងឱ្យសម្របខ្លួនប្រសិនបើមានការផ្ទុះឡើងក្នុងកំឡុងពេលប្រកួត។ ការសម្រេចចិត្តដែលធ្វើឡើងដោយគណៈកម្មាធិការជាតិរបស់ UEFA កាលពីខែមេសាត្រូវបានអនុម័តដោយគណៈកម្មាធិការប្រតិបត្តិរបស់ UEFA កាលពីថ្ងៃពុធកន្លងទៅ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយបានឲ្យដឹងថា ច្បាប់ត្រូវបានអនុម័តដើម្បីធានាឱ្យមានដំណើរការរលូននិងបន្តការប្រកួតប្រជែងដោយផ្អែកលើការរីករាលដាលនៃ Covid-19។ ... Read More »

លោក Mark Selby ក្លាយជាម្ចាស់ជើងឯកស្នូកឃើពិភពលោកលើកទី៤

លោក Mark Selby បានដេញតាមកំណត់ត្រាជាម្ចាស់ជើងឯកប្រកួតស្នូកឃើពិភពលោក បន្ទាប់ពីបានផ្តួលកីឡាករ Shaun Murphy ដើម្បីឈ្នះពានរង្វាន់ពិភពលោកនេះជាលើកទី៤ ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport កាលពីល្ងាចថ្ងៃទី៤ ខែឧសភាម្សិលមិញ។ ឥឡូវនេះកីឡាករ ... Read More »

Man City ឡើងវគ្គផ្តាច់ព្រ័ត្រ Champions League លើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ក្លិប

ក្រុមមេឃខៀវ Manchester City បានឈានដល់វគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League លើកដំបូងរបស់ពួកគេ ខណៈដែលពួកគេបានយកឈ្នះក្រុមបារាំង Paris St-Germain នៅឯកីឡដ្ឋាន Etihad ដើម្បីទទួលបានជ័យជម្នះទាំងពីរជើង (ជើងទី១ឈ្នះ២ទល់១ និងជើងទី២នេះ ... Read More »

លោក Jose Mourinho នឹងដឹកនាំក្រុម Roma នៅរដូវកាលក្រោយ

ក្រុម Roma បានប្រកាសថា លោក Jose Mourinho នឹងក្លាយជាគ្រូបង្វឹករបស់ក្លិបនេះចាប់ពីរដូវកាលក្រោយទៅ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន MARCA នៅព្រឹកថ្ងៃទី៥ ឧសភានេះ។ គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះត្រូវបានក្លិបមាន់ខ្នាយមាសTottenham Hotspur បណ្តេញចេញពីតំណែងកាលពីថ្ងៃទី១៩ ខែមេសាត្រូវបានក្លិបអុីតាលី ... Read More »

ក្រុមបាល់ទាត់កូរ៉េខាងជើងនឹងមិនលេងវគ្គជម្រុះការប្រកួតបាល់ទាត់ពិភពលោកជុំវិញក្តីបារម្ភពីជំងឺកូវីដ-១៩

សមាគមបាល់ទាត់របស់ប្រទេសកូរ៉េខាងត្បូងបានប្រកាសកាលពីថ្ងៃចន្ទទី៣ ខែឧសភាថា ប្រទេសកូរ៉េខាងជើងបានជូនដំណឹងទៅអាជ្ញាធរថាក្រុមរបស់ខ្លួនគ្រោងនឹងរំលង (មិនលេង) ក្នុងវគ្គជម្រុះ World Cup នៅខែក្រោយដែលរៀបចំឡើងដោយប្រទេសកូរ៉េខាងត្បូងនោះទេ ដោយសារតែការភ័យខ្លាចនៃជំងឺកូវីដ–១៩។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រនៅព្រឹកថ្ងៃទី៤ ខែឧសភា។ អ្នកនាំពាក្យសមាគមបាល់ទាត់កូរ៉េខាងជើង (PRKFA) បានផ្ញើលិខិតមួយកាលពីថ្ងៃសុក្រទៅកាន់សហព័ន្ធបាល់ទាត់អាស៊ី (AFC) ... Read More »

អ្នកចាត់ការក្រុម Valencia លោក Javi Gracia ត្រូវបណ្តេញចេញបន្ទាប់ពីដឹកនាំទទួលលទ្ធផលមិនបានល្អ

ក្លិប Valencia នៅលីគកំពូលអេស្ប៉ាញបានបណ្តេញគ្រូបង្វឹកលោក JaviGracia ចេញពីតំណែងបន្ទាប់ពីទទួលបន្ទុកបានតែ១០ខែប៉ុណ្ណោះ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport កាលពីថ្ងៃម្សិលមិញ។ ការបរាជ័យ ៣-២ របស់ក្រុមនេះក្រោមថ្វីជើងក្រុម Barcelona នៅក្របខ័ណ្ឌ La ... Read More »

ការតវ៉ារបស់ក្រុមបិសាចក្រហម Manchester United ៖ ក្រុមអ្នកគាំទ្រជំរុញឱ្យសហប្រធានក្លិបចូលរួមជាមួយអ្នកគាំទ្រ

ក្រុមអ្នកគាំទ្រក្រុមបិសាចក្រហមបានជំរុញឱ្យសហប្រធានក្លិបលោក Joel Glazer ចូលរួមជាមួយអ្នកគាំទ្រដើម្បីចៀសវាងការតវ៉ាម្តងទៀតនៅ Old Trafford កាលពីថ្ងៃអាទិត្យ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport កាលពីយប់ថ្ងៃចន្ទ ទី៣ ខែឧសភាម្សិលមិញ។ ការប្រកួតលីគកំពូលរបស់អង់គ្លេស គឺក្រុម ... Read More »

ការប្រកួតរវាងបិសាចក្រហម Manchester United និង Liverpool ត្រូវបានពន្យារពេលបន្ទាប់ពីមានការតវ៉ាពីអ្នកគាំទ្រ

ការប្រកួតនៅលីគកំពូលអង់គ្លេសរវាងក្រុមបិសាចក្រហម Manchester United ទល់នឹងក្រុមហង្សក្រហម Liverpool ត្រូវបានពន្យារពេលបន្ទាប់ពីអ្នកគាំទ្រប្រមាណ២០០នាក់បានលួចចូលក្នុងកីឡដ្ឋាន Old Trafford ដើម្បីតវ៉ាប្រឆាំងនឹងភាពជាកម្មសិទ្ធិរបស់គ្រួសារ Glazer ដែលកាន់កាប់ក្លិបនេះ។ សារព័ត៌មាន BBC Sport បានឲ្យដឹងនៅយប់ថ្ងៃម្សិលមិញថា ... Read More »

Everton ចូលរួមប្រជែងជាមួយក្លិបធំៗចង់បាន Sergio Aguero នៅរដូវកាលក្រោយ

ក្លិបស្ករគ្រាប់ Everton គឺជាក្លិបថ្មីបំផុតដែលបានចូលរួមប្រកួតប្រជែងសម្រាប់ការនាំយកខ្សែប្រយុទ្ធ Sergio Aguero របស់ក្រុម Manchester City នៅរដូវកាលក្រោយ ដោយហ៊ានបើកការចរចារលើប្រាក់ឈ្នួល ២៤០,០០០ផោនក្នុងមួយសប្តាហ៍។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន dailystar របស់អង់គ្លេសនៅព្រឹកថ្ងៃទី៣ ឧសភានេះ។ ... Read More »

Struff ឈានដល់វគ្គផ្តាច់ព្រ័ត្រ ATP Tour លើកដំបូងនៅទីក្រុង Munich

កីឡាករវាយតឺន្នីស Jan-Lennard Struff របស់អាឡឺម៉ង់ស្ទើរតែមិនគួរឱ្យជឿបន្ទាប់ពីទទួលបានជ័យជំនះកាលពីថ្ងៃអាទិត្យនៅទីក្រុង Munich បានឈានទៅវគ្គផ្តាច់ព្រ័ត្រលើកដំបូងក្នុងអាជីពក្នុងកម្មវិធី ATP Tour ក្នុងការប៉ុនប៉ងឡើងដល់វគ្គនេះជាលើកទី៨ ។ សារព័ត៌មាន AFP បានផ្សាយថា កីឡាករវ័យ៣១ឆ្នាំរូបនេះបានយកឈ្នះកីឡាករសញ្ជាតិបេឡារូស Ilya Ivashka ... Read More »

Man Utd នឹងលក់ខ្សែបម្រើ Paul Pogba ប្រសិនបើមិនចុះហត្ថលេខាលើកិច្ចសន្យាថ្មី

កីឡាករ Paul Pogba នឹងត្រូវក្លិបលក់នៅរដូវក្តៅនេះ ប្រសិនបើគាត់បដិសេធមិនប្តេជ្ញាក្នុងការចុះកុងត្រាថ្មីនៅក្លិប Manchester United ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Sun កាលពីថ្ងៃទី២ ខែឧសភាម្សិលមិញនេះ។ ទោះយ៉ាងណាក្លិបបិសាចក្រហម Manchester ... Read More »

អនាគតរបស់ Cristiano Ronaldo ស្វែងរកក្លិបថ្មី បន្ទាប់ពីការបដិសេធពីReal Madrid

ក្រុមសេះបង្កង់ Juventus និងខ្សែប្រយុទ្ធ Cristiano Ronaldo កំពុងរស់នៅក្នុងគ្រាលំបាក ដោយទទួលបានលទ្ធផលមិនល្អទាំងផ្នែកហិរញ្ញវត្ថុនិងទំនាក់ទំនងតានតឹងសុទ្ធតែផ្តល់នូវបរិយាកាសអវិជ្ជមាននៅក្នុងក្លិបដែលកីឡាកររូបនេះកំពុងស្វែងរកក្លិបថ្មី។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន MARCA នៅព្រឹកថ្ងៃទី២ ខែឧសភានេះ។ អតីតខ្សែប្រយុទ្ធឆ្នើមរបស់ក្រុម Real Madrid រូបនេះកំពុងតែស្វែងរកផ្លូវចេញពី ... Read More »

ក្លិប Tottenham មិនប្រញាប់ប្រញាល់ក្នុងការតែងតាំងអ្នកស្នងតំណែងរបស់លោក Jose Mourinho ទេ

ក្លិបមាន់ខ្នាយមាស Tottenham មិនទាន់ប្រញាប់ប្រញាល់ក្នុងការតែងតាំងអ្នកស្នងតំណែងជាអ្នកចាត់ការទូទៅរបស់លោក Jose Mourinho ទេ។មានការសង្ស័យយ៉ាងខ្លាំងអំពីការជំនួសតំណែងលោក Mourinho ចាប់តាំងពីគាត់ត្រូវបានបណ្តេញចេញនៅថ្ងៃទី១៩ ខែមេសា។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport និងសារព័ត៌មានរ៉យទ័រកាលពីថ្ងៃម្សិលមិញ។ គ្រូបង្វឹករបស់ក្រុម RB Leipzig ... Read More »

Sunny Edwards ផ្តួល Moruti Mthalane ឈ្នះខ្សែក្រវាត់ទម្ងន់ស្រាលពិភពលោក IBF

កីឡាករប្រដាល់សកល Sunny Edwards បានបង្ហាញភាពអស្ចារ្យដើម្បីធ្វើឱ្យកីឡាករ Moruti Mthalane បរាជ័យលើកដំបូងក្នុងរយៈពេល១៣ឆ្នាំនិងក្លាយជាជើងឯកទម្ងន់ស្រាលពិភពលោក IBF ។ សារព័ត៌មាន BBC Sport បានផ្សាយកាលពីថ្ងៃទី១ ឧសភាម្សិលមិញថា កីឡាករសញ្ជាតិអង់គ្លេសបានប្រើប្រាស់ថាមពល ... Read More »

មេឃខៀវ Man City កាន់តែកៀកលើកពាន Premier League ក្រោយឈ្នះ Crystal Palace

ក្រុម Manchester City កាន់តែកៀកនឹងឈ្នះពាន Premier League បន្ទាប់ពីរកបាន២គ្រាប់ក្នុងការយកឈ្នះក្រុមម្ចាស់ផ្ទះ Crystal Palace កាលពីយប់ថ្ងៃអាទិត្យ ទី១ ឧសភានេះក្នុងការប្រកួតសប្តាហ៍ទី៣៤របស់ខ្លួន។ ក្រុមមេឃខៀវ Man City ... Read More »

លោក Ten Hag បន្តកុងត្រានៅ Ajax ចំពេលមានចំណាប់អាម្មណ៍ពីក្លិប Tottenham

ក្លិប Ajax បានបញ្ជាក់នៅថ្ងៃសៅរ៍ ទី១ ឧសភានេះថា បន្ទាប់ពីសារព័ត៌មានអង់គ្លេសបានរាយការណ៍ថា លោកបានជាប់ក្នុងបញ្ជីសម្រាំងជាគ្រូបង្វឹកមានសក្តានុពលរបស់ក្លិប Tottenham Hotspur សម្រាប់ជំនួសតំណែងលោក Jose Mourinho ក្លិបក៏បានបន្តកុងត្រាថ្មីរបស់លោកតែម្តង។ លោក Ten Hag ... Read More »

អ្នកគាំទ្រក្រុមបិសាចក្រហម Manchester United ប្រាប់ក្លិបពីការស្អប់ខ្ពើមរបស់ពួកគេក្នុងគម្រោងចូលរួមលីគ European Super League

អ្នកគាំទ្រក្លិបបិសាចក្រហមបានប្រាប់ក្លិបថា ពួកគេខ្ពើមរអើម អៀនខ្មាស់ និងខឹងសម្បារយ៉ាងខ្លាំងអំពីគម្រោងរបស់ក្រុមក្នុងការលេងនៅ European Super League ដែលគ្រោងបង្កើតថ្មីនៅរដូវកាលក្រោយ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport កាលពីថ្ងៃទី៣០ មេសាម្សិលមិញ។ ក្រុមបិសាចក្រហមស្ថិតក្នុងចំណោមក្លិបចំនួន៦នៃក្របខ័ណ្ឌ Premier ... Read More »

Ramos អាចបង្ហាញខ្លួនពេល Real Madrid ប៉ះ Osasuna ប៉ុន្តែ Valverde និង Mendy នៅតែអវត្តមាន

កីឡាករខ្សែការពារ និងជាប្រធានក្រុម Sergio Ramos បានចូលរួមហ្វឹកហាត់ជាមួយមិត្តរួមក្រុម Real Madrid របស់គាត់ជាលើកទី២ជាប់ៗគ្នាកាលពីថ្ងៃសុក្រនៅមុនការប្រកួតនៃ La Liga ជាមួយក្រុម Osasuna នៅថ្ងៃសៅរ៍នៅឯ Estadio Alfredo ... Read More »

ឪពុករបស់ Lionel Messi និងប្រធានក្លិបបង្ហាញអារម្មណ៍ដូចគ្នាចង់ឲ្យតារាឆ្នើមរូបនេះនៅ Barcelona បន្តទៀត

អនាគតរបស់ខ្សែប្រយុទ្ធ Lionel Messi ហាក់ដូចជាបានបោះជំហានឆ្ពោះទៅរកការស្នាក់នៅក្នុងទីក្រុងBarcelona បន្តទៀត ខណៈដែលការចរចាទោះបីជាមានលក្ខណៈក្រៅផ្លូវការក៏ដោយក៏ចាប់ផ្តើមកើតឡើងជាមួយក្លិបតំបន់កាតាឡានមួយនេះ។ សារព័ត៌មាន MARCA បានឲ្យដឹងថា កីឡាករវ័យ៣២ឆ្នាំរូបនេះផុតកុងត្រានៅទឹកដី Camp Nou នារដូវក្ដៅដោយគ្មានដំណឹងអំពីការបន្តកុងត្រារបស់គាត់ និងមានពាក្យចចាមអារ៉ាមជាច្រើនអំពីការផ្លាស់ប្តូរទៅឆ្ងាយនោះទេ។ បច្ចុប្បន្នលោក ... Read More »

បិសាចក្រហម Man United បំបាក់ Roma យ៉ាងចាស់ដៃ ខណៈកាំភ្លើងធំ Arsenal ចាញ់ក្នុងជើងទី១ ពានរង្វាន់ Europa League

ក្រុមម្ចាស់ផ្ទះបិសាចក្រហម Manchester United បានបំបាក់ក្រុមភ្ញៀវមកពីអុីតាលី Roma ក្នុងលទ្ធផល ៦ទល់២ ក្នុងការប្រកួតកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែមេសានេះ សម្រាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ Europa League ក្នុងជើងទី១។ ចំណែកក្រុមកាំភ្លើងធំ Arsenal ... Read More »

ជំហររបស់ Man Utd នៅតែចង់បាន Jadon Sancho នៅទីផ្សារដោះដូរកីឡាករខាងមុខ

ក្រុមបិសាចក្រហម Manchester United នៅតែចង់ចុះហត្ថលេខាលើខ្សែបម្រើស្លាបខាងស្តាំម្នាក់នៅរដូវក្តៅនេះ ហើយតារាឆ្នើមក្លិប BorussiaDortmund កីឡាករ Jadon Sancho នៅតែជាជម្រើសដំបូងរបស់ក្លិបសម្រាប់តំណែងនេះ។ ក្លិបក៏នៅតែសង្ឃឹមថា ពួកគេក៏អាចបញ្ចុះបញ្ចូល Edinson Cavani ឲ្យនៅបន្តមួយរដូវកាលទៀត។ ... Read More »

Novak Djokovic ខកខានចូលរួមប្រកួតការពារតំណែងជើងឯកកម្មវិធីMadrid Open

កីឡាករ Novak Djokovic ដែលកំពុងឈរចំណាត់ថ្នាក់លេខ១ក្នុងពិភពលោកផ្នែកវាយតឺន្នីសនឹងមិនបានចូលរួមប្រកួតការពារតំណែងជើងឯក Madrid Open របស់ខ្លួនទេ បន្ទាប់ពីដកខ្លួនចេញពីព្រឹត្តិការណ៍នេះនាខែក្រោយ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១។ កីឡាករសញ្ជាតិស៊ែប៊ីវ័យ៣៣ឆ្នាំរូបនេះបាននិយាយថា ... Read More »

Marcelo អាចខកខានការប្រកួតជើងទី២ពានរង្វាន់ Champions Leagueដោយសារតែភារកិច្ចបោះឆ្នោត

ខ្សែការពារ Marcelo របស់ក្រុម Real Madrid អាចខកខានការប្រកួតជើងទី២នៃការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League នៅឯទឹកដីក្លិបតោខៀវ ព្រោះរូបគាត់ត្រូវជាប់ការតព្វកិច្ចឱ្យឃ្លាំមើលការិយាល័យបោះឆ្នោតក្នុងអំឡុងពេលបោះឆ្នោតក្នុងស្រុក។ ការបោះឆ្នោតសម្រាប់សន្និបាតតំបន់ម៉ាឌ្រីដនឹងធ្វើឡើងនៅថ្ងៃអង្គារទី៤ ខែឧសភាខាងមុខនេះ។ ក្រុម Real Madrid ... Read More »

អូស្រ្តាលីនឹងចាក់វ៉ាក់សាំង COVID-19 ឲ្យបានលឿនសម្រាប់អត្តពលិកអូឡាំពិករបស់ខ្លួន

គណៈកម្មាធិការអូឡាំពិករបស់អូស្រ្តាលីនៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែមេសានេះបានសាទរចំពោះការសម្រេចចិត្តដើម្បីចាក់វ៉ាក់សាំងការពារជំងឺ COVID-19 ឲ្យបានលឿនសម្រាប់អត្តពលិករបស់ខ្លួនដែលធ្វើដំណើរទៅព្រឹត្តិការណ៍កីឡាអូឡាំពិក ។ រដ្ឋាភិបាលអូស្រ្តាលីបានប្រកាសកាលពីល្ងាចថ្ងៃពុធថា កីឡាករ និងបុគ្គលិកប្រមាណ២.០០០នាក់នឹងទទួលបានការចាក់វ៉ាក់សាំងមុនពេលធ្វើដំណើរទៅប្រកួតដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី២៣ ខែកក្កដា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន AFP ។ រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Greg ... Read More »

សិទ្ធិផ្សាយតាមទូរទស្សន៍នៅ Premier League ត្រូវបានពិភាក្សាឡើងវិញ

ក្របខ័ណ្ឌកំពូល Premier League បានបើកកិច្ចពិភាក្សាជាមួយប្រព័ន្ធផ្សព្វផ្សាយអំពីការបញ្ឈប់ការដេញថ្លៃសិទ្ធិប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ខ្លួននៅរដូវកាលបន្ទាប់។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport កាលពីថ្ងៃទី២៨ ខែមេសាម្សិលមិញនេះ។ បច្ចុប្បន្នរដ្ឋាភិបាលកំពុងពិចារណាថា តើត្រូវយល់ព្រមលើកិច្ចព្រមព្រៀងនៃកិច្ចព្រមព្រៀងបច្ចុប្បន្នដែលមានតម្លៃ៤,៧ពាន់លានផោនទៀត ឬយ៉ាងណា? ចាប់តាំងពីឆ្នាំ២០១៨មក កិច្ចព្រមព្រៀងបានធ្លាក់ចុះតម្លៃ១០ភាគរយ។ ក្លិបនានាបារម្ភថា ... Read More »

Novak Djokovic ដកខ្លួនចេញពីកម្មវិធី Madrid Open

អ្នករៀបចំការប្រកួតបាននិយាយកាលពីថ្ងៃពុធ ទី២៨ ខែមេសាថា កីឡាករវាយតឺន្នីសលេខ១ពិភពលោក Novak Djokovic នឹងមិនបានចូលរួមប្រកួតការពារតំណែងជើងឯក Madrid Open របស់គាត់នៅសប្តាហ៍ក្រោយនោះទេ ខណៈដែលគាត់បានសម្រេចចិត្តធ្វើដំណើរទៅប្រកួតសម្រាប់ព្រឹត្តិការណ៍ ATP Masters 1000 វិញ។ ... Read More »

Floyd Mayweather នឹងប្រកួតជាមួយ Logan Paul នៅខែមិថុនាខាងមុខ

ការប្រកួតក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍របស់អតីតម្ចាស់ជើងឯកទម្ងន់ Floyd Mayweather ជាមួយតារាYoutube កីឡាករ Logan Paul នឹងត្រូវបានរៀបចំឡើងវិញនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១ខាងមុខនេះ។ យោងតាមការចេញផ្សាយរបស់ BBC Sport បានឲ្យដឹងថា ការប្រកួតនឹងធ្វើឡើងនៅកីឡដ្ឋាន ... Read More »

ខ្សែប្រយុទ្ធ Zlatan Ibrahimovic ត្រូវ UEFA ស៊ើបអង្កេតជុំវិញការចាប់អារម្មណ៍ធ្វើជាដៃគូក្នុងក្រុមហ៊ុនភ្នាល់

កីឡាករ Zlatan Ibrahimovic នឹងត្រូវបានស៊ើបអង្កេតដោយសហព័ន្ធបាល់ទាត់អឺរ៉ុប UEFA ជុំវិញ “ការចាប់អារម្មណ៍ចូលរួមជាដៃគូខាងហិរញ្ញវត្ថុនៅក្នុងក្រុមហ៊ុនភ្នាល់មួយ” ។ នេះបើយោងតាមរបាយការណ៍នៅក្នុងប្រទេសស៊ុយអែតដែលជាប្រទេសកំណើតរបស់គាត់ និងត្រូវបានចុះផ្សាយដោយ BBC Sport កាលពីថ្ងៃទី២៧ ខែមេសា ។ ... Read More »

ក្លិប Liverpool ខាតបង់ប្រាក់មុនបង់ពន្ធ៦៣លានដុល្លារចំពេលការរីករាលដាលជំងឺកូវីដ-១៩

ក្លិប Liverpool បានរាយការណ៍អំពីការខាតបង់ប្រាក់មុនបង់ពន្ធចំនួន៤៦លានផោន (៦៣លានដុល្លារអាមេរិក) សម្រាប់ហិរញ្ញវត្ថុប្រចាំឆ្នាំដែលបញ្ចប់កាលពីខែឧសភា ឆ្នាំ២០២០ ដែលតួលេខបានបង្ហាញថា ម្ចាស់ក្លិបត្រូវបានរៀបចំផែនការដើម្បីចូលរួមក្នុងក្នុងពានរង្វាន់ EuropeanSuper League ព្រោះពានថ្មីនេះមានចំណូលមហាសាល ប៉ុន្តែត្រូវបរាជ័យ។ សារព័ត៌មាន AFP បានផ្សាយថា ... Read More »

គ្រូបង្វឹក RB Leipzig លោក Julian Nagelsmann ក្លាយជាអ្នកចាត់ការទូទៅក្លិប Bayern Munich

គ្រូបង្វឹករបស់ក្លិប RB Leipzig លោក Julian Nagelsmann នឹងចូលរួមជាមួយក្លិប Bayern Munich ក្នុងនាមលើកិច្ចសន្យា៥ឆ្នាំនៅចុងរដូវកាលនេះ។ គ្រូបង្វឹកក្លិប Bayern Munich បច្ចុប្បន្នលោក Hansi ... Read More »