ព័ត៌មានទាន់ហេតុការណ៍៖

កីឡា

ម្ចាស់ជើងឯក Australian Open កីឡាការិនី Kenin បានធ្លាក់ចេញនៅជុំទី២

ម្ចាស់ជើងឯកវាយតឺន្នីស Australian Open ឆ្នាំចាស់ កីឡាការិនី Sofia Kenin បានធ្លាក់ចេញពីព្រឹត្តិការណ៍ Australian Open ក្នុងជុំទី២ កាលពីថ្ងៃព្រហស្បតិ៍ទី១១ ខែកុម្ភៈដោយបានបរាជ័យយ៉ាងចាស់ដៃក្នុងលទ្ធផល ៦-៣ និង ... Read More »

លោក Domenech ត្រូវក្លិប Nantes បណ្តេញចេញពីគ្រូបង្វឹកក្រោយដឹកនាំបាន៦សប្តាហ៍

ប្រព័ន្ធផ្សព្វផ្សាយបារាំងបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា លោក Raymond Domenech ត្រូវបានបណ្តេញចេញពីតំណែងជាគ្រូបង្វឹករបស់លោកនៅឯក្លិប Nantes បន្ទាប់ពីទទួលដឹកនាំបាន៦សប្តាហ៍ទទួលបានលទ្ធផលមិនល្អ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រ ដែល CNA យកមកចេញផ្សាយកាលពីថ្ងៃទី១១ ខែកុម្ភៈ។ អតីតគ្រូបង្វឹកសញ្ជាតិបារាំងដែលបានវិលត្រឡប់មកធ្វើជាគ្រូបង្វឹកក្លិបNantes ជាលើកដំបូងក្នុងរយៈពេល២៧ឆ្នាំត្រូវបានតែងតាំងជាអ្នកជំនួសលោក Christian ... Read More »

អ្នកចាត់ការទូទៅក្រុម Liverpool លោក Jurgen Klopp មិនអាចធ្វើដំណើរទៅចូលរួមបុណ្យសពម្ដាយបានដោយសារកូវីដ-១៩

សារព័ត៌មាន BBC Sport កាលពីថ្ងៃទី១១ ម្សិលមិញបានឲ្យដឹងថា អ្នកចាត់ការទូទៅក្រុមហង្សក្រហម Liverpool លោក Jurgen Kloppមិនអាចវិលត្រឡប់ទៅប្រទេសអាល្លឺម៉ង់វិញសម្រាប់ចូលរួនពិធីបុណ្យសពម្ដាយរបស់គាត់បានទេ  ដោយសារតែការរឹតត្បិតការធ្វើដំណើររបស់ប្រទេសនេះពាក់ព័ន្ធនឹងការឆ្លងជំងឺកូវីដ–១៩។ ប្រទេសអាឡឺម៉ង់បានហាមឃាត់ការធ្វើដំណើរភាគច្រើនពីបណ្តាប្រទេសដែលរងការវាយប្រហារដោយវីរុសកូវីដ–១៩ប្រភេទថ្មីរួមទាំងចក្រភពអង់គ្លេសផងដែរ។ ក្លិបហង្សក្រហម Liverpool បានសរសេរសារគាំទ្រដល់លោក ... Read More »

ការរំលោភបំពានតាមអុីនធើណេតទៅលើកីឡាករបាល់ទាត់នៅPremier League កាន់តែច្រើនឡើងៗ

ហ្វេសប៊ុកសរសេរថា “វាគួរឱ្យរន្ធត់ណាស់នៅពេលមានការរំលោភបំពានតាមបណ្តាញអុីនធើណេតរបស់កីឡាករបាល់ទាត់ហើយបានប្រកាសនូវអ្វីដែលកីឡាករទាំងនោះត្រូវការគឺ ជាវិធានការដ៏តឹងរ៉ឹងជាងមុនដើម្បីដោះស្រាយបញ្ហារើសអើងពូជសាសន៍នេះ”។ វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមកំពុងផ្លាស់ប្តូរច្បាប់គ្រប់គ្រងការផ្ញើសារដោយផ្ទាល់នៅលើ Instagram ដែលជាវេទិកាមួយជាកម្មសិទ្ធិផងដែរក្នុងការសរសេររើសអើងពូជសាសន៍ទៅលើកីឡាករបាល់ទាត់នៅអង់គ្លេស។ វិធាការបន្តអាចនឹងបិទគណនីរបស់អ្នកដែលសរសេរ ដែលត្រូវបានគេរកឃើញថា បានផ្ញើសារឯកជនដែលរំលោភបំពានម្តងហើយម្តងទៀតនៅលើ Instagram ។ ប្រធានគោលនយោបាយមាតិការបស់អង់គ្លេសលោក Fadzai Madzingira បាននិយាយថា “វាគួរឱ្យសោកស្តាយដែលបានឃើញការរំលោភបំពានជាបន្តបន្ទាប់នៅលើបណ្តាញអុីនធើណេត ... Read More »

Tsegay បន្តកំណត់ត្រាឯតទគ្គកម្មពិភពលោកផ្នែកនារីរត់ចម្ងាយ១៥០០ម៉ែត្រ

កីឡាការិនី Gudaf Tsegay របស់ប្រទេសអេត្យូពីបានបំបែកឯតទគ្គកម្មពិភពនារីក្នុងការរត់ចម្ងាយ១៥០០ ម៉ែត្រដោយប្រើពេលតិចជាង២ វិនាទីនៅឯការប្រជុំកីឡាអត្តពលកម្មពិភពលោកក្នុងទីក្រុងលីវេន ប្រទេសបារាំងកាលពីថ្ងៃព្រហស្បតិ៍។ សារព័ត៌មានស៊ីនហួរបានឲ្យដឹងកាលពីថ្ងៃទី១០ ខែកុម្ភៈថា ម្ចាស់មេដាយសំរឹទ្ធពិភពលោកវ័យ២៤ ឆ្នាំរូបនេះបានប្រើថិរវេលា៣នាទី និង៥៣,០៩ វិនាទីដើម្បីដណ្តើមបានជ័យជំនះដោយបានបំបែកឯតទគ្គកម្មពិភពលោក ដែលប្រើពេល៣នាទី និង៥៥.១៧វិញ ... Read More »

Messi អាចត្រូវបង់ឱ្យអាជ្ញាធរពន្ធរបស់អេស្ប៉ាញចំនួន៣៧០លានអឺរ៉ូ

ការចុះផ្សាយព័ត៌មានលម្អិតនៃកិច្ចសន្យារបស់កីឡាករ Lionel Messiគឺជាចំណុច ដ៏សំខាន់មួយនៅក្នុងប្រទេសអេស្ប៉ាញចាប់តាំងពីលោក El Mundo បានទម្លាយរាយការណ៍ព័ត៌មាននេះ។ យោងតាមការចេញផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ Marca បានឲ្យដឹងកាលពីម្សិលមិញថា មានការពន្យល់ថាកិច្ចសន្យារយៈពេល៤ឆ្នាំរបស់ Messi ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១៧ មានតម្លៃ៥៥៥លានអឺរ៉ូទៅឱ្យកីឡាកររូបនេះក្នុងរយៈពេលនៃកិច្ចព្រមព្រៀងដែលនឹងផុតកំណត់នៅរដូវក្តៅនេះ។ យោងតាម ... Read More »

Atalanta បំបាក់ Napoli ឡើងវគ្គផ្តាច់ព្រ័ត្រ Coppa Italia ប៉ះ Juventus

ក្រុមម្ចាស់ផ្ទះ Atalanta បានយកឈ្នះក្រុមភ្ញៀវ Napoli ក្នុងលទ្ធផល ៣ទល់១ សម្រាប់ការប្រកួតវគ្គជម្រុះពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី២ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១។ នេះបើយោងតាមការចុះផ្សាយរបស់ BBC Sport នៅព្រឹកនេះ។ ការប្រកួតចាប់ផ្តើមតង់ទី១ ... Read More »

ខ្សែបម្រើក្រុមបិសាចក្រហម Manchester United អវត្តមានរយៈពេល២-៣សប្តាហ៍ដោយរងរបួសភ្លៅ

លោក Ole Gunnar Solskjaer អ្នកចាត់ការទូទៅរបស់ក្រុមបិសាចក្រហមបាននិយាយថា ខ្សែបម្រើ Paul Pogba របស់ក្រុមបិសាចក្រហមនឹងអវត្តមានក្នុងរយៈពេលប៉ុន្មានសប្តាហ៍ទៀតដោយសារមានបញ្ហាសាច់ដុំភ្លៅ។ សារព័ត៌មាន BBC Sport បានផ្សាយកាលពីថ្ងៃអង្គារ ទី៩ កុម្ភៈថា ... Read More »

អ្នកគាំទ្រអនុញ្ញាតឲ្យចូលទស្សនាថ្ងៃដំបូងនៃព្រឹត្តិការណ៍ Australian Open តែត្រូវមានកម្រិត

អ្នកគាំទ្រកីឡាវាយតឺន្នីសដែលអនុញ្ញាតឲ្យចូលទស្សនានៅក្នុងទីលានត្រូវបានឲ្យពាក់ម៉ាស់ ក្នុងទីលានប្រកួត ទីក្រុង Melbourne ឧទ្យានកាលពីថ្ងៃចន្ទ ទី៨ កុម្ភៈ សម្រាប់ការចាប់ផ្តើមនៃព្រឹត្តិការណ៍ Australian Open ដែលជាព្រឹត្តិការណ៍ Grand Slam លើកដំបូងនៅឆ្នាំនេះ ខណៈដែលប្រទេសម្ចាស់ផ្ទះបានកត់ត្រាករណីថ្មីនៃវីរុសកូវីដ–១៩។ កីឡាករ ... Read More »

Di Maria រងរបួសសាច់ដុំខកខានការបង្ហាញខ្លួនក្នុងការប្រកួតជើងទី១ជាមួយក្រុម Barcelona

អតីតខ្សែបម្រើក្រុម Real Madrid កីឡាករ Angel di Maria អាចខកខានការជួបប្រកួតជាមួយក្រុម Barcelona ក្នុងក្របខ័ណ្ឌ Champions League បន្ទាប់ពីរងរបួសសាច់ដុំសម្រាប់ក្រុម Paris Saint-Germain ... Read More »

កូនប្រុសរបស់លោក Drogba បានចូលរួមជាមួយនឹងក្រុមលំដាប់ទី៤របស់អុីតាលី

សារព័ត៌មានអេស្ប៉ាញ Marca បានផ្សាយថា កីឡាករ Isaac Drogbaកូនប្រុសរបស់អតីតខ្សែប្រយុទ្ធក្រុមតោខៀវ Chelsea លោក DidierDrogba បានចុះកុងត្រាជាមួយក្លិបលំដាប់ទី ៤ របស់អុីតាលីគឺក្លិប FolgoreCaratese ។ កើតនៅថ្ងៃទី១៥ ... Read More »

ការខកចិត្តរបស់ក្រុម Bayern Munich លើការពន្យារពេល៧ម៉ោងមុនចាកចេញទៅកាន់ប្រទេសកាតា

សារព័ត៌មាន CNA បានផ្សាយថា ក្រុម Bayern Munich កាលពីថ្ងៃអាទិត្យ ទី៧ ខែកុម្ភៈ បានរងនូវការខឹងសម្បារយ៉ាងខ្លាំងបន្ទាប់ពីការពន្យារពេល៧ ម៉ោងចំពោះការចាកចេញរបស់ពួកគេទៅកាន់ប្រទេសកាតាសម្រាប់ព្រឹត្តិការណ៍ប្រកួត Club World Cup នៅពេលអាកាសយានដ្ឋានទីក្រុងប៊ែកឡាំងបានបដិសេធមិនផ្តល់យន្តហោះរបស់ពួកគេសម្រាប់ហោះហើរនៅពាក់កណ្តាលអធ្រាត្រ ... Read More »

កម្មវិធីប្រកួតវាយតឺន្នីស Australian Open ចាប់ផ្តើមដោយមានការរំខានពីកូវីដ-១៩

ការប្រកួតកីឡាវាយតឺន្នីស Australian Open ត្រូវបានគេស្គាល់ថា ជាកម្មវិធី “Happy Slam” សម្រាប់បរិយាកាសគួរឲ្យចាប់អារម្មណ៍ ប៉ុន្តែការប្រកួតនេះគឺមានការគំរាមកំហែងពីជំងឺកូវីដ-១៩ ហើយអាចបង្កភាពវឹកវរថែមទៀតក្នុងអំឡុងពីរសប្តាហ៍ក្រោយ។ ការផ្តោតអារម្មណ៍នៅលើទីលានគឺត្រូវបានគេដឹងហើយថា កីឡាករNovak Djokovic នឹងក្លាយជាជើងឯកលើកទី៩ ហើយកីឡាការិនីSerena Williams ... Read More »

RB Leipzig ប៉ះ Liverpool នៅ Champions League បានផ្លាស់ទៅលេងនៅទីក្រុង Budapest ដោយសារតែការហាមឃាត់ការធ្វើដំណើរទៅអាល្លឺម៉ង់

ការប្រកួតក្របខ័ណ្ឌកំពូលរបស់អឺរ៉ុប Champions League អង់គ្លេសវគ្គ១៦ក្រុមចុងក្រោយរបស់ Liverpool ទល់នឹងក្រុម RB Leipzig នឹងត្រូវលេងនៅទីក្រុង Budapest ប្រទេសហុងគ្រី បន្ទាប់ពីពួកគេត្រូវបានហាមឃាត់មិនឱ្យធ្វើដំណើរទៅកាន់ប្រទេសអាល្លឺម៉ង់។ ប្រទេសអាល្លឺម៉ង់បានហាមឃាត់ការធ្វើដំណើរភាគច្រើនពីបណ្តាប្រទេសដែលរងការប៉ះទង្គិចយ៉ាងខ្លាំងដោយសារ Covid-19 ប្រភេទថ្មី ... Read More »

Harry Kane ជាពីរបួសជួយឲ្យ Tottenham យកបាន៣ពិន្ទុពី West Brom

ខ្សែប្រយុទ្ធ Harry Kane បានវិលត្រឡប់មកវិញដោយធ្វើបានយ៉ាងល្អគួរឱ្យភ្ញាក់ផ្អើលពីការរងរបួសបានស៊ុតបាល់បញ្ចូលទីជួយឲ្យក្រុមTottenham ឈ្នះ West Bromwich Albion ក្នុងលទ្ធផល២ទល់០កាលពីរាត្រីម្សិលមិញ។ គ្រូបង្វឹករបស់ក្រុម Tottenham លោក Jose Mourinho បានលើកឡើងថា ... Read More »

Koulibaly ធ្វើតេស្តវិជ្ជមានកូវីដ-១៩ មុនការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Coppa Italia

កីឡាករ Kalidou Koulibaly បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩មុនពេលការប្រកួតជើងទី២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Coppa Italia របស់ Napoli ជាមួយក្រុម Atalanta និងក្របខ័ណ្ឌ Serie A ជួបជាមួយ ... Read More »

លោក Guardiola ត្រូវប្រឈមនឹង Klopp ជុំវិញការទាមទាររបស់ក្លិប Man City

អ្នកចាត់ការក្រុម Manchester City លោក Pep Guardiola កាលពីថ្ងៃទី៦ ខែកុម្ភៈបានបតវិញចំពោះការអះអាងរបស់សមភាគីក្រុម Liverpool លោក Juergen Klopp ដែលថា Man City ... Read More »

Serena Williams ដកខ្លួនចេញពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទល់នឹង Ashleigh Barty

កីឡាការិនីវាយតឺន្នីស Serena Williams បានដកខ្លួនចេញពីការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកម្មវិធី Yarra Valley Classic របស់នាងប្រឆាំងនឹងកីឡាការិនីលំដាប់លេខ១ពិភពលោក Ashleigh Barty ដោយមានរបួសស្មាខាងស្តាំ។ Williams បានផ្តួលមិត្តរួមជាតិអាមេរិក Danielle Collins ... Read More »

លោក Hodgson មិនទាន់សម្រេចចិត្តពីអនាគតរបស់គាត់នៅ Crystal Palace នោះទេ

យោងតាមការចេញផ្សាយរបស់ CNA កាលពីថ្ងៃទី៥ កុម្ភៈ លោក Roy Hodgson អ្នកចាត់ការទូទៅរបស់ Crystal Palace បាននិយាយថា លោកមិនទាន់បានសម្រេចចិត្តអំពីអនាគតរបស់លោកនៅឯក្លិបនៃក្របខ័ណ្ឌ Premier League ឡើយ ... Read More »

អតីតខ្សែប្រយុទ្ធរបស់ក្លិបបិសាចក្រហម Ighalo ចូលរួមជាមួយក្រុម Al Shabab របស់ប្រទេសអារ៉ាប៊ីសាអូឌីត

អតីតខ្សែប្រយុទ្ធរបស់ក្លិបបិសាចក្រហម Manchester United កីឡាករOdion Ighalo បានចូលរួមជាមួយក្រុម Al Shabab របស់ប្រទេសអារ៉ាប៊ីសាអូឌីតមកពីក្លិប Shanghai Shenhua ក្នុងលីកកំពូលចិន Chinese Super League។ ... Read More »

ក្លិប Al Ahly នឹងត្រូវប៉ះ Bayern Munich ក្នុងពានរង្វាន់ Club World Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

ការស៊ុតបាល់បញ្ចូលទីរបស់កីឡាករ Hussain El Shahat បានធ្វើឱ្យក្រុម Al Ahly ទទួលបានជ័យជម្នះ លើក្រុម Al-Duhail ក្នុងវគ្គ៨ក្រុមចុងក្រោយពានរង្វាន់ Club World Cup កាលពីថ្ងៃព្រហស្បតិ៍ដែលមានកៅអីទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយក្រុមម្ចាស់ជើងឯកអឺរ៉ុប ... Read More »

ហង្សក្រហម Liverpool មិនអាចធ្វើដំណើរទៅកាន់ប្រទេសអាឡឺម៉ង់បានទេសម្រាប់ការប្រកួត Champions League ជាមួយក្រុម RB Leipzig

ក្រុមហង្សក្រហម Liverpool នឹងមិនអាចធ្វើដំណើរទៅកាន់ប្រទេសអាឡឺម៉ង់សម្រាប់ការប្រកួតជើងទី១ នៃការប្រកួតវគ្គ១៦ក្រុមចុងក្រោយរបស់ពួកគេទល់នឹងក្រុម RB Leipzig នៅថ្ងៃទី១៦ ខែកុម្ភៈឡើយដោយសារប្រទេសអាឡឺម៉ង់បានហាមឃាត់អ្នកធ្វើដំណើរភាគច្រើនពីបណ្តាប្រទេសនានារួមទាំងចក្រភពអង់គ្លេសផងដែរ ដើម្បីទប់ស្កាត់ការរីករាលដាលកូវីដ-១៩។ សេចក្តីថ្លែងការណ៍របស់ក្រសួងមហាផ្ទៃអាឡឺម៉ង់បានឲ្យដឹងថា ក្លិប Leipzig របស់ក្របខ័ណ្ឌ Bundesliga ត្រូវបានគេប្រាប់ថា ... Read More »

បញ្ជីសម្រាំងគ្រូបង្វឹកចុងក្រោយរបស់ក្លិប Marseille គឺលោក RafaBenitez និង Sampaoli

ក្លិប Marseille កំពុងស្វែងរកគ្រូបង្វឹកថ្មីបន្ទាប់ពីលោក Andre Villas-Boas បានចែកផ្លូវគ្នានៅសប្តាហ៍នេះ។ ទាំងលោក Jorge Sampaoli និង Rafa Benitez ត្រូវបានគេគិតថា ជាគោលដៅសម្រាប់ក្លិប បារាំងមួយនេះទោះបីជាគ្រូបង្វឹកអាហ្សង់ទីនបច្ចុប្បន្នកំពុងដឹកនាំក្រុម ... Read More »

កីឡាករវាយតឺន្នីសដែលចូលរួមប្រកួត Australian Open នឹងត្រូវនៅដាច់ដោយឡែកពីគេបន្ទាប់ពីមានករណីឆ្លងមេរោគក្នុងសណ្ឋាគារ

មនុស្សចន្លោះពី៥០០ទៅ៦០០នាក់ជាកីឡាករអូឡាំពិក, មន្ត្រី និងបុគ្គលិកគាំទ្រនឹងត្រូវស្ថិតនៅដាច់ដោយឡែកពីគ្នាបន្ទាប់ពីកម្មករម្នាក់នៅសណ្ឋាគារនៃព្រឹត្តិការណ៍ Australian Open បានធ្វើតេស្តរកឃើញជំងឺកូវីដ-១៩។ អ្នករៀបចំកម្មវិធីអូឡាំពិកបាននិយាយថា “យើងនឹងធ្វើការជាមួយមនុស្សគ្រប់គ្នាដែលចូលរួមដើម្បីសម្រួលដល់ការសាកល្បងឱ្យបានឆាប់បំផុត។ការប្រកួតដណ្តើមពានរង្វាន់ Grand Slam ដែលត្រូវ មានរយៈពេល៣សប្តាហ៍ដើម្បីអនុញ្ញាតឱ្យកីឡាករអាចផ្តាច់ខ្លួនបានចាប់ផ្តើមនៅថ្ងៃចន្ទ”។ ការប្រកួតកាលពីថ្ងៃព្រហស្បតិ៍នៅឯព្រឹត្តិការណ៍ចំនួន៦ប្រកួតនៅឯឧទ្យាន Melbourne ត្រូវបានលុបចោល។ ... Read More »

Southampton ទាក់ទងប៉ូលិសជុំវិញការរំលោភបំពានលើខ្សែបម្រើ Alex Jankewitz

សារព័ត៌មាន BBC Sport បានឲ្យដឹងកាលពីថ្ងៃទី៤ ខែកុម្ភៈថា ក្លិប Southampton បានទាក់ទងទៅប៉ូលិសតំបន់ Hampshire បន្ទាប់ពីខ្សែបម្រើវ័យជំទង់ Alex Jankewitz បានទទួលការរំលោភបំពានប្រកាន់ជាតិសាសន៍នៅលើបណ្តាញសង្គម។ ការប្តឹងទៅមន្ត្រីប៉ូលិសនេះក្រោយពីក្រុមចាញ់ក្រុមបិសាចក្រហម ៩-០ ... Read More »

ក្រុមមេឃខៀវ Man City បន្តឈរកំពូលតារាង ខណៈហង្សក្រហមLiverpoolចាញ់ក្នុងទឹកដីយ៉ាងអាម៉ាស់

ក្រុមមេឃខៀវ Manchester City បានបំបាក់ក្រុមម្ចាស់ផ្ទះ Burnley ក្នុងលទ្ធផល២ទល់០ សម្រាប់ការប្រកួតសប្តាហ៍ទី២១របស់ខ្លួនកាលពីវេលារំលងអធ្រាត្រឈានចូលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ ក្នុងក្របខ័ណ្ឌកំពូល Premier League ។ យោងតាមលទ្ធផលដែលចេញផ្សាយដោយ BBC ... Read More »

Cristiano Ronaldo ឡើងឈរដល់កំពូលតារាងក្នុងប្រវត្តិសាស្ត្របាល់ទាត់ជាអ្នករកគ្រាប់បាល់បានច្រើនជាងគេ

ខ្សែប្រយុទ្ធ Cristiano Ronaldo បានឡើងឈរកំពូលតារាងក្នុងនាមជាអ្នករកគ្រាប់បាល់បានច្រើនជាងគេបំផុតក្នុងពិភពបាល់ទាត់។ ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រកបាន២គ្រាប់ឲ្យ Juventus ទល់នឹងក្រុម Inter Milan ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Coppa Italia កាលពីថ្ងៃពុធសម្រាប់គ្រាប់បាល់៧៦២ និង៧៦៣របស់គាត់។ ការរកគ្រាប់បាល់បាល់នោះធ្វើឱ្យ ... Read More »

Rafael Nadal ដកខ្លួនចេញពីការប្រកួតបើកឆាក ATP Cup ដោយសារបញ្ហាខ្នង ខណៈ Novak Djokovic ឈ្នះគូប្រកួត

កីឡាករវាយតឺន្នីស Rafael Nadal បានដកខ្លួនចេញពីការប្រកួតបើកឆាក ATP Cup របស់អេស្ប៉ាញដោយមានបញ្ហាឆ្អឹងខ្នងត្រូវសម្រាក១សប្តាហ៍មុនពេលចូលរួមប្រកួតពានរង្វាន់ Grand Slam លើកទី ២១ផ្នែកបុរសក្នុងព្រឹត្តិការណ៍ Australian Open ។ កីឡាករវាយតឺន្នីសលេខ២ពិភពលោកវ័យ៣៤ឆ្នាំរូបនេះគ្រោងនឹងជួបជាមួយកីឡាករអូស្រ្តាលី ... Read More »

ប្រធាន FIFA អះអាងថា កីឡាករបាល់ទាត់មិនមែនជាអាទិភាពសម្រាប់ចាក់វ៉ាក់សាំង COVID-19 ទេ

ប្រធានសហព័ន្ធបាល់ទាត់ពិភពលោក (FIFA) លោក Gianni Infantinoបាននិយាយថា កីឡាករបាល់ទាត់មិនគួរត្រូវបានពិចារណាក្នុងចំណោមក្រុមអាទិភាពសម្រាប់ការទទួលវ៉ាក់សាំង COVID-19 ទេ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រ​ និង CNA។ ប្រទេសមួយចំនួនបានចាប់ផ្តើមចាក់វ៉ាក់សាំងដល់អត្តពលិក ឬមានគម្រោងជំរុញឲ្យពួកគេទទួលបានវ៉ាក់សាំងនៅមុនព្រឹត្តិការណ៍អូឡាំពិកដែលនឹងត្រូវរៀបចំឡើងនៅទីក្រុងតូក្យូចាប់ពីថ្ងៃទី២៣ ខែកក្កដាតទៅ។ ប៉ុន្តែលោក ... Read More »

Cristiano Ronaldo រកបាន២គ្រាប់ជួយឲ្យ Juventus ឈ្នះជើងទី១វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ Coppa Italia

ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo រកបាន២គ្រាប់ជួយឲ្យក្រុម Juventus ឈ្នះ Inter Milan ក្នុងការប្រកួតជើងទី១នៃការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ Coppa Italia កាលពីរាត្រីថ្ងៃទី២ ឈានចូលថ្ងៃទី៣ កុម្ភៈ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC ... Read More »