ភ្នំពេញ៖ នាយកដ្ឋានព័ត៌មានវិទ្យា បានអោយដឹងថា៖ ដោយសង្កេតឃើញថា ក្នុងអំឡុងពេលនៃការរីករាលដាលជាថ្មីម្តងទៀតនៃវីរុសកូវីដ-១៩ នៅក្នុងព្រះរាជាណចក្រកម្ពុជា មានការផ្សព្វផ្សាយព័ត៌មាន ឬដំណឹងក្លែងក្លាយមួយចំនួន ដែលជាព័ត៌មានប្រឌិត បំភ្លៃ បំពុល ធ្វើឱ្យមហាជនមានការភ័យខ្លាច ព្រួយបារម្ភ និងបង្កជាចលាចលក្នុងសង្គម។ ព័ត៌មានក្លែងក្លាយទាំងនោះត្រូវបានផ្សព្វផ្សាយតាមបណ្តាញសង្គម ... Read More »
បច្ចេកវិទ្យា
កម្មវិធី Android ល្បីៗមួយចំនួនអាចធ្វើឱ្យអ្នកប្រើប្រាស់រងការវាយប្រហារ
ភ្នំពេញ៖ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ បានអោយដឹងថា៖ ទោះបីជាក្រុមហ៊ុនជាច្រើនតែងតែព្យាយាមធ្វើបច្ចុប្បន្នភាពកែសម្រួលកម្មវិធីពួកគេដើម្បីចៀសវាងពីការវាយប្រហារឱ្យបានឆាប់រហ័សយ៉ាងណាក្ដី ក៏នៅតែមានកម្មវិធីមួយចំនួនពុំត្រូវបានធ្វើបច្ចុប្បន្នភាពឱ្យបានទាន់ពេលវេលានោះទេ។ ជាឧទាហរណ៍ នៅពេលថ្មីៗនេះក្រុមអ្នកស្រាវជ្រាវបានរកឃើញកម្មវិធីពេញនិយមមួយចំនួនសម្រាប់ប្រព័ន្ធប្រតិបត្តិការ Android នៅតែបន្តប្រើកូដរបស់ក្រុមហ៊ុន Google ដែលមានភាពចន្លោះប្រហោងអាចធ្វើឱ្យទូរសព្ទរាប់រយលានគ្រឿងរងការវាយប្រហារ។ កម្មវិធីពេញនិយមដែលពុំទាន់បានធ្វើបច្ចុប្បន្នភាពទាំងនោះមានដូចជា ... Read More »
ពិតជាអស្ចារ្យមែន! រថយន្តបើកដោយស្វ័យប្រវត្តិរបស់ចិន ចាប់ផ្តើមការធ្វើតេស្តគ្មានមនុស្សបើកបរ
បច្ចេកវិទ្យា៖ បើតាមទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី០៣ខែធ្នូ ឆ្នាំ២០២០ បាននិយាយថា ដោយសារតែមានការគាំទ្រពីសំណាក់សម្ព័ន្ធក្រុមហ៊ុនយក្សចិន Alibaba Group ក្រុមហ៊ុនផលិតយានជំនិះស្វ័យប្រវត្តិរបស់ប្រទេសចិនឈ្មោះថា AutoX បានចាប់ផ្តើមការធ្វើតេស្តលើបច្ចេកវិទ្យាគ្មានមនុស្សបើកទាំងស្រុងក្នុងប្រទេសចិន ជាមួយរថយន្តរបស់ក្រុមហ៊ុនផលិតរថយន្តអង់គ្លេស Fiat ... Read More »
ជនអនាមិកដែលបានចូលលួចយកទិន្នន័យរបស់ក្រុមហ៊ុន Nintendo ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារចំនួន៣ឆ្នាំ
ភ្នំពេញ៖ អង្គភាពនាយកដ្ឋាន នគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ បានអោយដឹងថា៖ បុរសម្នាក់ដែលរស់នៅក្នុងរដ្ឋកាលីហ្វរញ៉ា ត្រូវបានតុលាការនៅក្រុង Seattle នៃរដ្ឋវ៉ាស៊ីនតោន កាត់ទោសកាលពីដើមសប្តាហ៍នេះឱ្យជាប់ពន្ធនាគារចំនួន៣ឆ្នាំ និងស្ថិតនៅក្រោមការតាមដានរបស់អាជ្ញាធរចំនួន៧ឆ្នាំទៀត បន្ទាប់ពីគាត់បានចេញពីពន្ធនាគារ។ បន្ថែមលើនេះទៀត ... Read More »
សែលកាត បានចាប់ផ្តើមដាក់ឱ្យដំណើរការគំរោងទិន្នន័យសម្រាប់អ្នកលេងហ្គេមទូរស័ព្ទ ដំបូងគេបងុ្អស់នៅកម្ពុជា ដែលមានឈ្មោះថា PlayGame Unlimited
ភ្នំពេញ៖ ០១ ធ្នូ ឆ្នាំ ២០២០បន្ទាប់ពីការរៀបចំ និងអភិវឌ្ឍផលិតផលគំរោងរបស់ខ្លួនអស់រយៈពេលជាច្រើនខែមក ថ្ងៃនេះក្រុមហ៊ុនសែលកាត បានបង្ហាញជូននូវ PlayGame Unlimited ដែលជាគំរោងទិន្នន័យថ្មី បង្កើតឡើងជាពិសេសសម្រាប់បណ្តាអ្នកលេងហ្គេមប្រភេទទូរស័ព្ទដៃ ដែលកំពុងរីកដុះដាលគួរឱ្យកត់សម្គាល់បំផុតនាពេលបច្ចុប្បន្ននេះ។ ក្រៅពីអត្ថប្រយោជន៍ដ៏សម្បូរបែបទាក់ទិននឹងហ្គេម សេវាកម្មនេះក៏នឹងបម្រើការកម្សាន្តជូនដល់អ្នកលេងហ្គេមគ្រប់រូបទាំងអស់ ដោយមិនមានការកំណត់អាយុ ... Read More »
អស្ចារ្យមែន ! អតិថិជនមហាសំណាងឈ្នះ ១ម៉ឺនដុល្លារ គ្រាន់តែធ្វើរឿងមួយនេះ !
ភ្នំពេញ៖ អស្ចារ្យណាស់ ! ពិតជាអតិថិជនមហាសំណាងមែនៗតែម្តង ដែលបានឈ្នះរង្វាន់ លុយសុទ្ធដល់ទៅ ១ម៉ឺនដុល្លារពី សែលកាត កាលពីពេលថ្មីៗមកនេះ។ សូមចូលរួមអបអរ សាទរអតិថិជនឈ្មោះ កើត ប្រុស មានមុខរបរជាអាជីវករ ដែលមានទីលំនៅផ្លូវលំ ភូមិភ្នាត ... Read More »
អ្នកចូលចិត្តលេងហ្គេម Minecraft ប្រយ័ត្នទូរស័ព្ទលែងដើរ ដោយសារតែបញ្ហានេះ
ភ្នំពេញ៖ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបញ្ជាក់ថា៖ Minecraft គឺជាហ្គេមដ៏ពេញនិយមមួយ សម្រាប់ក្មេងៗ និងយុវវ័យដែលអាចឱ្យពួកគេបង្កើន និងបង្កើតភាពច្នៃប្រឌិតក្នុងការសាងសង់។ ហ្គេមនេះត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០៩ ហើយដែលគេប៉ាន់ប្រមាណថាមានអ្នកលេងដល់ទៅ ២០០លាននាក់ រហូតមកដល់ពេលបច្ចុប្បន្ននេះ។ ដោយសារតែកម្មវិធីនេះត្រូវបានបង្កើតឡើងដោយប្រើភាសា Java (ភាសាសម្រាប់សរសេរកម្មវិធីកុំព្យូទ័រ) ... Read More »
អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បើកសិក្ខាសាលាអនឡាញ ស្តីពី “សន្តិសុខបណ្តាញអុីនធើណេត និងព័ត៌មាន”
ភ្នំពេញ៖ នាយកដ្ឋានព័ត៌មានវិទ្យាបានឱ្យដឹងថា៖ ការប្រើប្រាស់បច្ចេកវិទ្យានៅកម្ពុជាមានការកើនឡើង ទន្ទឹមនឹងនេះការយល់ដឹងអំពីហានិភ័យ យន្តការច្បាប់ពាក់ព័ន្ធនឹងការគ្រប់គ្រងបច្ចេកវិទ្យានៅមានកម្រិតនៅឡើយ ហើយមានបទល្មើសបច្ចេកវិទ្យាជាច្រើនដែលបានកើតឡើងធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម ជាពិសេសការរស់នៅរបស់ប្រជាពលរដ្ឋ។ ដោយមើលឃើញនូវចំណុចនេះ និងដើម្បីបង្កើនចំណេះដឹង និងសមត្ថភាពរបស់មន្ត្រី អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានបើកសិក្ខាសាលាអនឡាញ ... Read More »
កម្មវិធីដែលមានដើមកំណើតចិនចំនួន ៤៣ ទៀត ត្រូវបានរដ្ឋាភិបាលប្រទេសឥណ្ឌាបិទជាបន្តបន្ទាប់
ភ្នំពេញ៖ បន្ថែមទៅលើការបិទកម្មវិធីចំនួន៥៩ ក្នុងខែមិថុនានិងចំនួន១១៨ ក្នុងខែកញ្ញា ឆ្នាំ២០២០នេះ រដ្ឋាភិបាលនៃប្រទេសឥណ្ឌាបានប្រកាសបិទកម្មវិធីចំនួន ៤៣បន្ថែមទៀត ដែលរួមមានទាំងកម្មវិធីវេរលុយដ៏ពេញនិយមនៅក្នុងប្រទេសចិន AliExpress របស់ក្រុមហ៊ុន Alibaba និងកម្មវិធីស្វែងរកគូស្នេហ៍មួយចំនួនផងដែរ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពី អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅថ្ងៃទី២៦ ... Read More »
កម្មវីធី Android ចំនួនពីររបស់ក្រុមហ៊ុន Baidu ត្រូវបានរកឃើញថាកំពុងលួចយកទិន្នន័យរបស់អ្នកប្រើប្រាស់
ភ្នំពេញ៖ អង្គភាពនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានអោយដឹងថា៖ កម្មវិធី Android ចំនួនពីរដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនបច្ចេកវិទ្យាចិន Baidu ត្រូវបានដកចេញពី Google Play Store ជាផ្លូវការកាលពីថ្ងៃទី២៨ ខែតុលា កន្លងទៅនេះ ក្រោយពីក្រុមហ៊ុន ... Read More »
ក្រុមជនអនាមិកបានបោកបញ្ឆោតបុគ្គលិក GoDaddy តាមរយៈ Vishing ឱ្យជួយក្នុងការវាយប្រហារ
ភ្នំពេញ៖ ក្រុមជនអនាមិកបានបោកបញ្ឆោតបុគ្គលិក GoDaddy តាមរយៈ Vishing ឱ្យជួយក្នុងការវាយប្រហារ។ នេះតាមការលើកឡើងពីអង្គភាពនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានបញ្ជាក់ឱ្យដឹង កាលពីម្សិលមុិញ។ លោកអ្នកប្រើប្រាស់ប្រហែលជាដឹងហើយនូវពាក្យ Phishing ដែលនេះជាពាក្យគេប្រើសំដៅទៅលើល្បិចដែលជនអនាមិកប្រើដើម្បីបោកបញ្ឆោតអ្នកប្រើប្រាស់ក្នុងការលួចយកទិន្នន័យ ឬក៏លេខសម្ងាត់តាមរយៈអុីមែល។ ស្រដៀងគ្នានេះដែរនៅពេលដែលជនអនាមិកប្រើទូរសព្ទដើម្បី ធ្វើការបោកបញ្ឆោតវិញនោះគេហៅវាថា Vishing។ ... Read More »
ក្រុមហ៊ុន Spotify បានតម្រូវឱ្យអ្នកប្រើប្រាស់បញ្ចូលលេខសម្ងាត់ថ្មី បន្ទាប់ពីមានការបែកធ្លាយទិន្នន័យពីជនទីបី
ភ្នំពេញ៖ អង្គភាពនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានបញ្ជាក់ឱ្យដឹងថា៖ ក្រុមហ៊ុន Spotify ដែលជាក្រុមហ៊ុនចែកចាយបទចម្រៀងដ៏ធំមួយនោះ បានចាប់ផ្ដើមឱ្យអ្នកប្រើប្រាស់របស់ពួកគេបង្កើតលេខសម្ងាត់ជាថ្មី បន្ទាប់ពីរកឃើញថា ព័ត៌មានរបស់អ្នកប្រើប្រាស់មួយចំនួនត្រូវបានរក្សាទុកនៅក្នុងកន្លែងផ្ទុកទិន្នន័យបើកចំហមួយរបស់ជនទីបី។ កាលពីដើមសប្តាហ៍នេះក្រុមអ្នកស្រាវជ្រាវមកពីក្រុមហ៊ុន vpnMentor បានរកឃើញទិន្នន័យចំនួនប្រមាណ 72GB ដែលរួមមានទាំងទិន្នន័យរបស់អ្នកប្រើប្រាស់ និងឈ្មោះសម្គាល់សម្រាប់ចូលទៅក្នុងគណនីផងនោះ ត្រូវបានក្រុមជនអនាមិកកំពុងតែធ្វើការផ្ទៀងផ្ទាត់ជាមួយនឹងព័ត៌មានសម្រាប់ ... Read More »
លោក គឹម សន្តិភាព៖ ក្រសួងយុត្តិធម៌កំពុងអភិវឌ្ឍន៍កម្មវិធីតាមប្រព័ន្ធព័ត៌មានវិទ្យា ចំនួន២
ភ្នំពេញ៖ លោករដ្ឋលេខាធិការ គឹម សន្តិភាព បានឱ្យដឹងថា៖ ក្រសួងយុត្តិធម៌កំពុងអភិវឌ្ឍន៍កម្មវិធីតាមប្រព័ន្ធព័ត៌មានវិទ្យា ចំនួន២ សម្រាប់សាធារណៈជនប្រើប្រាស់នាពេលខាងមុខរួមមាន៖ ទី១-ប្រព័ន្ធគ្រប់គ្រងឯកសារច្បាប់កម្ពុជា៖ ដែលជាកម្មវិធីមួយអនុញ្ញាតឱ្យសាធារណៈជនអាចប្រើប្រាស់ក្នុងការទាញយកឯកសារច្បាប់នានាដែលក្រសួងយុត្តិធម៌បានផ្សព្វផ្សាយលើគេហទំព័រផ្លូវការរបស់ខ្លួន ដើម្បីរក្សាទុក និងគ្រប់គ្រងរាល់ឯកសារច្បាប់។ ទី២-កម្មវិធី Mobile Application ... Read More »
លេខសម្ងាត់ (Password) ដែលងាយស្មានបំផុត ប៉ុន្តែវានៅតែពេញនិយមខ្លាំងក្នុងឆ្នាំ២០២០ ដដែល
ភ្នំពេញ៖ អស់រយៈពេលជាច្រើនឆ្នាំក្រុមអ្នកស្រាវជ្រាវបានរកឃើញថាលេខសម្ងាត់ដែលមានប្រជាប្រិយភាពខ្លាំងនោះគឺ “123456” និង “password”។ ស្របពេលដែលឆ្នាំ២០២០ ជិតកន្លងផុតទៅហើយនោះ ពួកគេក៏បានធ្វើការស្រាវជ្រាវជាថ្មីម្តងទៀត ដើម្បីបង្ហាញអំពីលេខសម្ងាត់ដែលងាយស្មានបំផុត ប៉ុន្តែវានៅតែមានភាពពេញនិយមចំពោះអ្នកប្រើប្រាស់។ នេះជាការលើកឡើងដោយ អង្គភាពនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ។ បន្ទាប់ពីបានធ្វើការវិភាគទៅលើលេខសម្ងាត់ដែលបានបែកធ្លាយប្រមាណជិត ៣លាន ... Read More »
សភាអាមេរិកបានអនុម័តច្បាប់ ស្តីអំពីការគ្រប់គ្រងឧបករណ៍បច្ចេកវិទ្យា (IoT) ដែលស្ថាប័នរដ្ឋាភិបាលប្រើ
អង្គភាពនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឱ្យដឹងថា៖ កាលពីខែមីនាដើមឆ្នាំនេះ វិទ្យាស្ថានស្តង់ដារ និងបច្ចេកវិទ្យាជាតិរបស់សហរដ្ឋអាមេរិកត្រូវបានចាត់តាំងឱ្យរៀបចំគោលការណ៍ស្តង់ដារសម្រាប់ឧបករណ៍បច្ចេកវិទ្យា (Internet-of-Things devices) មុននឹងត្រូវដាក់ឱ្យប្រើប្រាស់នៅក្នុងស្ថាប័នរបស់ជាតិ។ គោលការណ៍នេះត្រូវបានរៀបចំឡើងដើម្បីការពារសុវត្ថិភាពចំពោះការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យា ដែលពេលនេះប្រទេសធំៗជុំវិញពិភពលោកជាច្រើនកំពុងតែមានការព្រួយបារម្ភដោយសារតែឧបករណ៍ទាំងនេះពុំមានស្តង់ដារច្បាស់លាស់ក្នុងការប្រើប្រាស់។ នៅក្នុងច្បាប់ថ្មីនេះទាមទារឱ្យស្ថាប័នរដ្ឋាភិបាល ទិញតែឧបករណ៍បច្ចេកវិទ្យាពីក្រុមហ៊ុនណាដែលបានអនុវត្តទៅតាមស្តង់ដារថ្មីនេះ ដោយតម្រូវឱ្យមានការត្រួតពិនិត្យទៅលើផ្នែកផ្សេងៗរបស់ឧបករណ៍មានដូចជា កូដរបស់កម្មវិធី ការគ្រប់គ្រងលេខសម្គាល់ ... Read More »
Zoom បន្ថែមមុខងារសុវត្ថិភាពមួយចំនួន ដើម្បីកាត់បន្ថយការរំខានក្នុងពេល Video Conferencing
ភ្នំពេញ៖ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឱ្យដឹងថា ៖ កាលពីម្សិលមិញនេះក្រុមហ៊ុន Zoom បានប្រកាសនៅក្នុង blog របស់ខ្លួនថា ក្រុមហ៊ុនបានបន្ថែមមុខងារសុវត្ថិភាពចំនួន២ទៀតកាលពីចុងសប្តាហ៍មុន ដើម្បីកាត់បន្ថយការរំខានក្នុងពេល Video Conferencing។ នៅក្នុងចំណុចសុវត្ថិភាពទីមួយគឺក្រុមហ៊ុនបានបន្ថែមមុខងារដែលអាចឱ្យអ្នកគ្រប់គ្រងអាចផ្អាកការជួបគ្នាជាបណ្ដោះអាសន្ន ដើម្បីដកចេញជនដែលបង្កការរំខានដោយគ្រាន់តែចុចលើ ... Read More »
ក្រុមអ្នកវាយប្រហារបានប្រើគណនីហ្វេសប៊ុក ដែលត្រូវបានលួចដើម្បីផ្សព្វផ្សាយពាណិជ្ជកម្ម
ភ្នំពេញ៖ នាយកដ្ឋានគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យាបានបញ្ជាក់ថា៖ វាមិនមែនជារឿងចម្លែកទេ ដែលក្រុមអ្នកវាយប្រហារជំរិតទារប្រាក់តាមរយៈអនឡាញ (Ransomware) បានប្រើគេហទំព័រនិង បណ្ដាញទំនាក់ទំនងសង្គមផ្សេងៗ ក្នុងការផ្សព្វផ្សាយទិន្នន័យដែលគេបានលួចដើម្បីបង្ខំឱ្យក្រុមហ៊ុនបង់ប្រាក់ជាថ្នូរនឹងការបញ្ឈប់ការផ្សព្វផ្សាយឬលក់ទិន្នន័យ ប៉ុន្តែនៅពេលថ្មីៗនេះពួកគេបានប្រើវិធីថ្មីទៀតហើយ ដោយប្រើគណនីហ្វេសប៊ុកដែលគេបានលួចដើម្បីផ្សព្វផ្សាយពាណិជ្ជកម្ម។ ជាឧទាហរណ៍ ក្រុមអ្នកវាយប្រហារដែលមានឈ្មោះថា Ragnar Locker Team ... Read More »
ក្រុមហ៊ុន Google បានធ្វើបច្ចុប្បន្នភាពកម្មវិធី Chrome ដើម្បីកែសម្រួលភាពចន្លោះប្រហោងទាក់ទងនឹង zero-days
ភ្នំពេញ៖ បើយោងតាមអង្គភាព នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឱ្យដឹងថា៖ កាលពីម្សិលមិញនេះក្រុមហ៊ុន Google បានដាក់ឱ្យប្រើប្រាស់កម្មវិធី Chrome version 86.0.4240.198 ដើម្បីធ្វើការកែសម្រួលទាក់ទងនឹងភាពចន្លោះប្រហោង zero-days ចំនួន២បន្ថែមទៀត ដែលនេះជាការធ្វើបច្ចុប្បន្នភាពលើកទី២ ក្នុងរយៈពេលបីសប្តាហ៍ចុងក្រោយនេះទាក់ទងនឹងបញ្ហាស្រដៀងគ្នានេះ។ ... Read More »
តើអ្នកដឹងទេ! Messenger មានមុខងារចម្លែកមួយ ដែលហ្វេសប៊ុកទើបបញ្ចេញថ្ងៃនេះ តែបើអ្នកមិនដឹងច្បាស់ជាទឹកភ្នែក
អន្តរជាតិ៖ បើយោងតាមការប្រកាសរបស់ហ្វេសប៊ុក ថ្ងៃទី១៣ ខែវិច្ឆិកានេះអំពីមុខងារថ្មីមួយគឺ Vanish Mode ដែលកំពុងមកដល់កម្មវិធីMessenger និង Instagram។ ពាក់ព័ន្ធនឹងមុខងារមួយនេះ ត្រូវបានប្រើសម្រាប់ការសន្ទនាធម្មតា ដែលនឹងអនុញ្ញាតឲ្យអ្នកប្រើប្រាស់កំណត់ការបង្ហោះសារ ដើម្បីឲ្យវាលុបទៅវិញដោយស្វ័យប្រវត្តិ បន្ទាប់ពីសារត្រូវបានគេចូលមើល និងការចាកចេញពីការសន្ទនា។ ... Read More »
បង្កើនគុណភាពជីវិត និងទ្រទ្រង់និរន្តរភាពសហគមន៍ ក្រុមហ៊ុន Smart Axiata ចេញផ្សាយរបាយការណ៌និរន្តរភាព ឆ្នាំ ២០១៩ របស់ខ្លួន ដែលបង្ហាញពី ការប្តេជ្ញា ចំពោះការអភិវឌ្ឍប្រកបដោយចីរភាព នាពេលអនាគតសម្រាប់ព្រះរាជាណាចក្រកម្ពុជា
ភ្នំពេញ៖ ដោយផ្អែកលើភាពជាអ្នកដឹកនាំផ្នែកនិរន្តរភាពជាង ១០ ឆ្នាំ នៅកម្ពុជា ក្រុមហ៊ុន Smart Axiata នៅថ្ងៃនេះបានចេញផ្សាយរបាយការណ៍និរន្តរភាព ឆ្នាំ ២០១៩ របស់ខ្លួន ក្រោមចំណងជើងថា “បង្កើនគុណភាពជីវិត និងទ្រទ្រង់និរន្តរភាពសហគមន៍” ... Read More »
ទិន្នន័យឯកជនភាពរបស់អតិថិជន ដែលប្រើសេវាកម្មកក់សំបុត្រយន្តហោះនិង សណ្ឋាគារត្រូវបានបែកធ្លាយ
ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានអោយដឹងថា៖ Prestige Software ដែលជាក្រុមហ៊ុនគ្រប់គ្រងនិងផ្ដល់សេវាកម្មសម្រាប់ក្រុមហ៊ុនកក់សំបុត្រយន្តហោះ និងសណ្ឋាគារធំៗ ល្បីៗ មានដូចជា Hotels.com, Booking.com និង Expedia ត្រូវបានក្រុមអ្នកសុវត្ថិភាពបច្ចេកវិទ្យា Website ... Read More »
ផលប៉ះពាល់នៃអំពើយាយីប្រើប្រាស់បច្ចេកវិទ្យា និងអុីនធឺណេត (Cyberbully)!!!
ភ្នំពេញ៖ នាយកដ្ឋានព័ត៌មានវិទ្យាបានពន្យល់ថា៖ ដូចដែលបងប្អូនពលរដ្ឋទូទៅបានដឹងថា អំពើយាយី (Bully) បានកើតមានស្ទើគ្រប់ទីកន្លែង តួយ៉ាងនៅសាលារៀន កន្លែងធ្វើការ ក្នុងសហគមន៍ ឬទីកន្លែងផ្សេងៗ ដែលប្រព្រឹត្តិដោយបុគ្គល ឬក្រុមមនុស្ស គោលដៅដាក់សម្ពោធផ្លូវចិត្តដល់ជនរងគ្រោះ។ ដោយសារភាពរីកចម្រើនផ្នែកបច្ចេកវិទ្យា អំពើយាយីបានពង្រីកវិសាលភាព ... Read More »
មូលនិធិគ្រោះទឹកជំនន់ របស់ក្រុមហ៊ុន Smart Axiata ត្រូវបានប្រកាស សម្រាប់អតិថិជនរបស់ខ្លួន ដើម្បីជួយដល់ពលរដ្ឋរងគ្រោះ
រាជធានីភ្នំពេញ៖ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ – ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជាបានប្រកាសនៅថ្ងៃនេះ ថាក្រុមហ៊ុនបានបង្កើតមូលនិធិជួយសង្គ្រោះពលរដ្ឋរងគ្រោះទឹកជំនន់ ដើម្បីផ្ដល់ឱកាសដល់អតិថិជនរបស់ខ្លួនអាចចូលរួមបរិច្ចាគថវិកា ក្នុងការជួយដល់ប្រជាពលរដ្ឋកម្ពុជាដែលកំពុងទទួលរងការបំផ្លិចបំផ្លាញពីគ្រោះទឹកជំនន់ នៅទូទាំងប្រទេសនាពេលថ្មីៗនេះ។ គ្រាន់តែចុច *2020*50# ហើយចុចបញ្ចូនលើទូរស័ព្ទដៃរបស់ពួកគេ អតិថិជន ... Read More »
ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ទទួលបានពានរង្វាន់និយោជិកល្អជាងគេបំផុតប្រចាំទ្វីបអាស៊ី
ភ្នំពេញ៖ថ្ងៃទី១៣ ខែតុលា ឆ្នាំ ២០២០ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុនបុត្រសម្ព័ន្ធ ICT ដែលមាន Cellcard,Ezecom និង Wing មានកិត្តិយសទទួលបានពានរង្វាន់និយោជិកល្អជាងគេបំផុតប្រចាំទ្វីបអាស៊ី ២០២០ (Asia’s Best Employer ... Read More »
វិធីសាស្ត្រការពារទូរទស្សន៍វៃឆ្លាត (Smart TV) របស់អ្នក ពីជនវាយប្រហារអុីនធើណេត!
ភ្នំពេញ៖ នាយកដ្ឋានព័ត៌មានវិទ្យាបានផ្សព្វផ្សាយឱ្យដឹងថា៖ ទូរទស្សន៍វៃឆ្លាត (Smart TV) គឺជាបច្ចេកវិទ្យាដែលបានតភ្ជាប់ទូរស្សន៍ទៅកាន់ពិភពលោកតាមរយ:បណ្តាញអុីនធើណេត។ ដើម្បីអាចប្រើប្រាស់កម្មវិធីទូរទស្សន៍វៃឆ្លាត អ្នកប្រើប្រាស់អាចទិញប្រភេទទូរទស្សន៍វៃឆ្លាត ឬដំឡើងដុំឧបករណ៍បន្ថែមដែលអាចរកទិញបានលើទីផ្សារ។ ដោយសារភាពសម្បូរបែបនេះហើយ ក្រុមឧក្រិដ្ឋជនបានស្វែងរកមធ្យោបាយផ្សេងៗក្នុងការជ្រៀតចូលទូរទស្សន៍វៃឆ្លាតទាំងនោះ បញ្ជាពីចម្ងាយដើម្បីលួចថតសម្លេង រូបភាព វីដេអូ របស់ជនរងគ្រោះ ... Read More »
ក្រុមហ៊ុន Smart Axiata នឹងរៀបចំព្រឹត្តិការណ៍កីឡាអេឡិចត្រូនិចដ៏ធំបំផុត មិនធ្លាប់មានពីមុនមកនៅកម្ពុជា
ការប្រកួតប្រជែង Open and Pro Tournament នឹងមានផ្ដល់រង្វាន់ជាច្រើន ហើយនេះក៏ជាព្រឹត្តិការណ៍ កីឡាអេឡិចត្រូនិចដ៏ធំបំផុតដែលមិនធ្លាប់មានពីមុនមកក្នុងព្រះរាជាណាចក្រកម្ពុជា។ រាជធានីភ្នំពេញ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ – ក្រុមហ៊ុន Smart ... Read More »
សញ្ញាប្រាប់អំពីកម្មវិធីកំពុងប្រើប្រាស់កាមេរ៉ា និងថតសំលេង ក្នុងប្រព័ន្ធប្រតិបត្តិការ iOS ១៤!
ភ្នំពេញ៖ នាយកដ្ឋានព័ត៌មានវិទ្យាបានបញ្ជាក់ឱ្យដឹងថា៖ នាពេលថ្មីៗនេះក្រុមហ៊ុន Apple បានដាក់ឲ្យប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ iOS ១៤ សម្រាប់ទូរស័ព្ទ iPhone ដែលបានបន្ថែមនូវមុខងារជាច្រើន ជាពិសេសគឺមុខងារការពារឯកជនភាព និងសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់។ ដូចអ្វីដែលបងប្អូនបានដឹងហើយថា ក្នុងប្រព័ន្ធប្រតិបត្តិការ iOS ... Read More »
កម្មវិធីអក្ខរកម្មឌីជីថលរបស់ក្រុមហ៊ុន Smart Axiataទទួលបានពានរង្វាន់ផ្នែកពង្រឹងសិទ្ធិអំណាចសង្គម
រាជធានីភ្នំពេញ៖ ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២០ – កម្មវិធីសាកល្បងស្ដីពីអក្ខរកម្មឌីជីថល និងសុវត្ថិភាពលើប្រព័ន្ធ អិុនធឺណិតរបស់ក្រុមហ៊ុន Smart Axiata បានផ្ដល់ចំណេះដឹងផ្នែកអក្ខរកម្មឌីជីថល និងសុវត្ថិភាពលើប្រព័ន្ធអុិនធឺណិតដល់សិស្សវិទ្យាល័យកម្ពុជាចំនួន ១.៥០០ នាក់ ... Read More »
ក្រុមហ៊ុនបុត្រសម្ព័ន្ធរ៉ូយ៉ាល់គ្រុប បានរៀបចំទទួលស្វាគមន៍ទស្សនកិច្ចពិសេស របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សម្រាប់ដំណើរស្វែងយល់អំពីឌីជីថលនីយកម្ម និងបច្ចេកវិទ្យាបណ្តាញ 5G
ភ្នំពេញ៖ ២៣ កញ្ញា ២០២០ថ្ងៃនេះ រ៉ូយ៉ាល់គ្រុប មានកិត្តិយសទទួលបានការអញ្ចើញចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក រួមដំណើរអមដោយគណៈប្រតិភូរបស់លោក សម្រាប់ដំណើរទស្សនកិច្ចពិសេសមួយដើម្បីពិភាក្សាពីការត្រៀមខ្លួនសម្រាប់បណ្តាញ 5G ... Read More »
ការបង្ហោះ Live រឿងចាស់ៗ ប្រការនេះបានធ្វើឲ្យមានភាពរំខាន ចលាចល ច្របូកច្របល់ និងអសន្តិសុខសង្គមគួរឲ្យព្រួយបារម្ភ
ភ្នំពេញ៖ នាយកដ្ឋានព័ត៌មានវិទ្យា បានឱ្យដឹងថា៖ ថ្មីៗនេះ ក្រុមការងារនាយកដ្ឋានព័ត៌មានវិទ្យាសង្កេតឃើញ មានគណនីហ្វេសប៊ុក និង គេហទំព័រហ្វេសប៊ុកមួយចំនួន បាននឹងកំពុងធ្វើការផ្សព្វផ្សាយផ្ទាល់ (live) នូវឃ្លីបវីដេអូអំពីព្រឹត្តិការណ៍ផ្សេងៗ ដែលរឿងរ៉ាវ និងសកម្មភាពទាំងនោះសុទ្ធសឹងជាព្រឹត្តិការណ៍ចាស់ៗ កន្លងហួសទៅហើយ ដូចជាករណីអគ្គិភ័យឆាបឆេះជាដើម ... Read More »