ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានសន្និសីទ បានប្រាប់ទៅកាន់បណ្ដាថ្នាក់ដឹកនាំប្រទេសដែលអញ្ជើញចូលរួមថា ជោគវាសនានៃប្រទេសជាតិនីមួយៗ មិនត្រូវស្ថិតនៅលើចុងប៊ិចរបស់ប្រទេសមហាអំណាចនោះទេ ពោលប្រទេសនីមួយៗជាអ្នកសម្រេចដោយខ្លួនឯង។ ការបញ្ជាក់បែបនេះរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីបើកសន្និសីទប្រធានសភា នៃអន្តរសភាលើកទី២ ... Read More »
ព័ត៌មានថ្មី
សម្តេចតេជោ ហ៊ុន សែន៖«យុទ្ធសាស្រ្តឈ្លានពានបែបហាន់ចំណិតសាច់ក្រក» បម្រើឱ្យមហិច្ឆតាទាមទារទឹកដី ផ្ទុយពីច្បាប់អន្តរជាតិ និងគោលការណ៍ខ្សែព្រំដែនមិនកែប្រែ
ភ្នំពេញ៖ ថ្លែងនៅក្នុងពិធីបើកសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2) ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានលើកឡើងពី «យុទ្ធសាស្រ្តឈ្លានពានបែបហាន់ចំណិតសាច់ក្រក» (salami ... Read More »
សម្តេចតេជោ ប្រធានព្រឹទ្ធសភាកម្ពុជា៖ ស្ថាប័ននីតិប្បញ្ញត្តិត្រូវរួមគ្នាប្រឆាំង «ច្បាប់ព្រៃ» អ្នកខ្លាំងឈ្នះ
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានសន្និសីទប្រធានសភា នៃអន្ដរសភាលើកទី២ បានលើកឡើងថា ដើម្បីជំនួសជាអចិន្ត្រៃយ៍នូវ «ច្បាប់ព្រៃ» ដែលកំណត់ថា «អ្នកខ្លាំងឈ្នះ» ស្ថាប័ននីតិប្បញ្ញត្តិត្រូវបន្តរួមគ្នាចេញសេចក្តីថ្លែងការណ៍ដ៏មានឥទ្ធិពល បង្ហាញសាមគ្គីភាពឥតងាករេ និងឈរជួរមុខក្នុងការការពារច្បាប់អន្តរជាតិ ... Read More »
កម្លាំងកងរាជអាវុធហត្ថស្រុកអង្គរជុំឃាត់ខ្លួនក្មេងទំនើង៥នាក់ដែលធ្វើសកម្មភាពបម្រុងប្រើហិង្សា
ខេត្តសៀមរាប÷កាលវេលាម៉ោង ២០:៣០នាទី ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអង្គរជុំ បានចុះអន្តរាគមន៍លើករណីក្មេងទំនើង បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ ស្នើសុំកិច្ចអន្តរាគមន៍ចំពោះសកម្មភាពដែលបង្កការភ្ញាក់ផ្អើល និងប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។ ជាក់ស្តែង កម្លាំងបានចុះទៅដល់ចំណុចហាង១កន្លែង ស្ថិតក្នុងភូមិថ្នល់ ឃុំចារឈូក ស្រុកអង្គរជុំ ... Read More »
ឃាត់ខ្លួនហើយ! បុគ្គល «មាស វិជ័យ» ក្រោយសង្ស័យបន្លំខ្លួនជាយោធិនជួរមុខ ឡាយកៀងគរប្រាក់ពីសប្បុរសជន
ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចជំនាញ បានចុះស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនបុគ្គលឈ្មោះ មាស វិជ័យ កាលពីយប់ថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២៦ បន្ទាប់ពីសង្ស័យថាបានបន្លំខ្លួនជាយោធិនជួរមុខ និងប្រើប្រាស់បណ្តាញសង្គមបង្កើតរូបភាពអាណិតអាសូរ ដើម្បីស្វែងរកប្រាក់ជំនួយពីសប្បុរសជនយ៉ាងអនាធិបតេយ្យ។ យោងតាមការបញ្ជាក់របស់ លោកឧត្ដមសេនីយ៍ទោ គូ ... Read More »
បង្ក្រាបករណី រក្សាទុក ជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅស្រុកគិរីវង់ឃាត់ខ្លួនជនសង្ស័យ២ នាក់
ខេត្តតាកែវ៖ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងសម្រប សម្រួលនីតិវិធី ដោយលោកឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅវេលាម៉ោង១៥:២០នាទីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ... Read More »
មុខសញ្ញាចាស់មិនរាងចាល ធ្លាប់ជាប់ពន្ធនាគារ២លើក ចេញមកវិញបន្តធ្វើសកម្មភាពឆក់២ករណីត្រូវបានបង្រ្កាបដើម្បីចាត់ការតាមនីតិវិធី
ភ្នំពេញ÷ករណី អំពើលួចមាន ស្ថានទម្ងន់ទោសដោយ សារការប្រព្រឹត្តអំពើហិង្សា (ឆក់កាបូប )ចំនួន២ ករណី ត្រូវបានបង្ក្រាប។ ករណីទី១ អំពើលួចមាន ស្ថានទម្ងន់ទោសដោយ សារការប្រព្រឹត្តអំពើហិង្សា (ឆក់កាបូប)កាលពីថ្ងៃទី ២៤ ខែ ... Read More »
កំពុងលួចកាត់ខ្សែភ្លើងម្ចាស់ចំការមកទាន់ដេញប្រផាប់ចាប់ប្រភីងប្រគល់ឲ្យសមត្ថកិច្ច
ខេត្តកំពង់ស្ពឺ÷ដោយអនុវត្តតាមការដឹកនាំបញ្ជាពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និង ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ ទោ សាវ សុភក្តី អធិការ នៃអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦វេលាម៉ោង១០ និង១០នាទី នៅចំណុចចំការខាងលិច ... Read More »
រថយន្ត Prius បើកគេចពីម៉ូតូជ្រុលទៅបុករថយន្តមួយគ្រឿងរួចបន្តទៅបុកម៉ូតូដឹកអីវ៉ាន់រងការខូចខាតយ៉ាងដំណំ
ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តម៉ាក TOYOTA PRIUSមួយគ្រឿងបួងចង្កូតគេចពីម៉ូតូជ្រុលទៅបុករថយន្តម៉ាក LEXUS NX200t ហើយបន្តទៅបុកនិងម៉ូតូដឹកអីវ៉ាន់១គ្រឿងទៀតរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកេីតឡើងកាលពីវេលាម៉ោង ១០:១៥នាទីយប់ ត្រូវនិងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍បឹងកក់ សង្កាត់ស្រះចក ... Read More »
រថយន្តtoyota prius បើកបុកបង្កាន់ដៃស្ពានអាកាស៧មករា បណ្តាលឲ្យរងការខូចខាតសង្ស័យស្រវឹងស្រា
ភ្នំពេញ៖ រថយន្តtoyota prius មួយគ្រឿងបោះពួយយ៉ាងលឿនទៅបុកបង្កាន់ដៃស្ពានអាកាស៧មករា បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំសង្ស័យស្រវឹងស្រា។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ង២២និ៣៦នាទីយប់ថ្ងៃទី ២៦ ខែសីហាឆ្នាំ ២០២៦ នៅត្រង់ចំណុចគល់ស្ពានអាកាស៧មករា ខាងកើត តាមបណ្តោយផ្លូវសហព័ន្ធរុស្សី ស្ថិតនៅក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ... Read More »
អ្នកលក់ចែកចាយឧបករណ៍ជក់បារីអេឡិចត្រូនិចម្នាក់ទៀតត្រូវបានសមត្ថ កិច្ចបង្រ្កាបអនុវត្តតាមច្បាប់នៅស្រុកសង្កែ
ខេត្តបាត់ដំបង ៖ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ វេ លា ម៉ោង ១១:០៥នាទី នៅចំណុចភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបងស្របតាមអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ... Read More »
Manchester City ជះលុយ117លានដុល្លារទិញយកខ្សែបម្រើម៉ារ៉ុក Bouaddi ពី Lille
ក្លិប Manchester City បានចុះហត្ថលេខាយកខ្សែបម្រើ Ayyoub Bouaddi ពីក្លិបបារាំង Lille ក្នុងកុងត្រារយៈពេល 5 ឆ្នាំ នេះបើយោងតាមការបញ្ជាក់របស់ក្លិប Premier League កាលពីថ្ងៃពុធ។ ... Read More »
សមត្ថកិច្ចស្រុកសំពៅលូនបង្រ្កាបចាប់បានអ្នកលួចកាត់ខ្សែភ្លើងក្នុងមូលដ្ឋាន
ខេត្តបាត់ដំបង៖ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ នៅវេលាម៉ោងប្រហែល ០៤និង១០នាទី ទៀបភ្លឺ លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូនបានដឹកនាំកម្លាំងបង្រ្កាបករណីលួចកាត់ខ្សែភ្លើងរបស់ប្រជាពលរដ្ឋ នៅមូលដ្ឋានចំណុចក្រុមទី០៥ ភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ... Read More »
ស្ត្រីម្នាក់ដែលជេរប្រមាថពលរដ្ឋនៅខេត្តពោធិ៍សាត់ ត្រូវតំណាងអយ្យការខេត្ត សម្រេចចោទប្រកាន់ពីបទ «ញុះញង់ឱ្យមានការរើសអើង»
ខេត្តពោធិ៍សាត់៖ អយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីចំណាត់ការលើសំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធនឹងករណី នៃការផ្សព្វផ្សាយឃ្លីបវីដេអូនៅលើបណ្តាញសង្គម TikTok ដែលមានខ្លឹមសារញុះញង់ឱ្យមានការរើសអើង។ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ បានឱ្យដឹងថា នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ... Read More »
មន្ត្រីគយ ដុតកម្ទេចចោលសាច់បង្កកខូចគុណភាពប្រមាណ១០តោន ដែលឈ្មួញបានលួចបង្កប់ និងនាំចូលដោយខុសច្បាប់
ភ្នំពេញ៖ នាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានសហការជាមួយសមត្ថកិច្ចជំនាញ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦នេះ បានធ្វើការដុតកម្ទេចចោលនូវសាច់បង្កកខូចគុណភាពប្រមាណ១០តោន ដែលឈ្មួញបានលួចបង្កប់ និងនាំចូលដោយខុសច្បាប់ នៅទីលានចាក់សំរាម ស្ថិតក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ... Read More »
សិង្ហបុរីក្លាយជាប្រភព វិនិយោគផ្ទាល់ពីបរទេស ធំបំផុតរបស់វៀតណាមក្នុងឆ្នាំ ២០២៦
សិង្ហបុរីបានក្លាយជាប្រភពវិនិយោគផ្ទាល់ពីបរទេស (FDI) ធំបំផុតរបស់វៀតណាមក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ ២០២៦ ដោយមានចំណែក 35.6% ឬប្រមាណ 7.5 ពាន់លានដុល្លារ នៃទុនវិនិយោគដែលបានចុះបញ្ជីសរុប។ ចាប់តាំងពីឆ្នាំ ២០២០ សិង្ហបុរីបានឈរនៅលំដាប់ទី១ ... Read More »
នគរបាលខេត្តព្រះសីហនុ បង្ក្រាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ ៣នាក់
ខេត្តព្រះសីហនុ៖ ដោយអនុវត្តតាមអនុសាសន៍របស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការដឹកនាំចង្អុលបង្ហាញរបស់ ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ ... Read More »
ក្រសួងពាណិជ្ជកម្ម ដាក់ចេញអនុសាសន៍ ៣ចំណុច ដើម្បីពង្រីកទីផ្សារ និងទាក់ទាញការវិនិយោគគិនបរទេស ក្នុងពិព័រណ៍កម្ពុជា ឆ្នាំ២០២៦
ភ្នំពេញ៖ អ្នករៀបចំពិព័រណ៍នៅកម្ពុជា គួរបង្កើនយន្តការជំនួបពាណិជ្ជកម្ម (B2B) និងការតាមដានលទ្ធផល, ក្រុមហ៊ុនក្នុងស្រុកគួរបង្កើនស្តង់ដារផលិតផល និងការវេចខ្ចប់ ព្រមទាំងពង្រីកចូលទៅក្នុងទីផ្សារឌីជីថល, ហើយអ្នកវិនិយោគអន្តរជាតិគួរទាញយកផលប្រយោជន៍ពីមូលដ្ឋានផលិតកម្មដែលកំពុងរីកចម្រើន និងការចូលទៅកាន់ទីផ្សារក្នុងតំបន់របស់កម្ពុជា។ ការថ្លែងបែបនេះត្រូវបានធ្វើឡើងដោយ លោក សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ... Read More »
ព្យុះទីហ្វុងណារ៉ាបានបោកបក់ចូលដីគោកលើកទីពីរនៅប្រទេសចិន
ព្យុះទីហ្វុងណារ៉ាបានបោកបក់ចូលខេត្តហៃណានភាគខាងត្បូងប្រទេសចិននៅល្ងាចថ្ងៃទី 25 ខែសីហា បន្ទាប់ពីសកម្មភាពជាច្រើនថ្ងៃនៅក្នុងឈូងសមុទ្រតុងកឹង ដែលបណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំងនៅខេត្តក្វាងស៊ី ហៃណាន និងក្វាងទុង។ នៅព្រឹកព្រលឹមថ្ងៃទី 26 ខែសីហា ព្យុះទីហ្វុងណារ៉ាបានបោកបក់ចូលដីគោកលើកទីពីរនៅតំបន់ឆ្នេរសមុទ្រនៃស្រុកស៊ូវិន ទីក្រុងហ្សានជាំង ខេត្តក្វាងទុង ដោយមានខ្យល់បក់ខ្លាំងបំផុតនៅជិតចំណុចកណ្តាលឈានដល់ 18 ... Read More »
លោក ប៉ែន បូណា៖ ព័ត៌មានពិតពីកម្ពុជាធ្វើឱ្យពលរដ្ឋខ្មែរឯនាយសមុទ្រឈប់ចាញ់បោកការភូតកុហក
ភ្នំពេញ៖ «កាលពីមុន ប្រជាពលរដ្ឋខ្មែរដែលរស់នៅឯនាយសមុទ្រជាច្រើនជឿតាមព័ត៌មានភូតកុហករបស់ក្រុមប្រឆាំងជ្រុលនិយម និងប្រព័ន្ធឃោសនាក្រៅស្រុកមួយចំនួនដែលផ្សាយព័ត៌មានបំភ្លៃការពិតពីកម្ពុជា។ ប៉ុន្តែ ក្រោយពេលព័ត៌មានពិតត្រូវបានផ្សព្វផ្សាយព្រោងព្រាតតាមបណ្តាញសារព័ត៌មាននិងបណ្តាញសង្គម ពួកគេបានឃើញច្បាស់ថា កម្ពុជាពិត មិនដូចការឃោសនាភូតកុហកនោះឡើយ»។ នេះជាការកត់សម្គាល់របស់លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងឱកាសអញ្ជើញជាវាគ្មិនក្នុងវគ្គបណ្តុះបណ្តាលស្តីពី ... Read More »
អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ កម្ពុជា បានតវ៉ាជាផ្លូវការ និងយ៉ាងខ្លាំងក្លាបំផុតចំពោះដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃទៅកាន់តំបន់អានសេះ គឺជាការប៉ុនប៉ងដោយចេតនាដើម្បីអះអាងការទាមទារខុសច្បាប់លើដែនដីអធិបតេយ្យរបស់កម្ពុជា
ភ្នំពេញ៖ លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងនៅក្នុងខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦នេះថា៖ ថ្ងៃនេះអ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជំរាបជូនបងប្អូនជនរួមជាតិនូវព័ត៌មានសំខាន់ៗដែលមានដូចតទៅ៖ ទី១. កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចគ្មានការអនុញ្ញាតរបស់នាយករដ្ឋមន្ត្រីថៃចូលក្នុងដែនដីអធិបតេយ្យរបស់កម្ពុជានៅខេត្តព្រះវិហារ៖ ... Read More »
គ្រោះថ្នាក់ចរាចរណ៍ទូទាំង ប្រទេសនៅថ្ងៃទី២៦ សីហា កើតឡើងចំនួន ៧លើក បណ្តាលឲ្យមនុស្សស្លាប់ ២នាក់ និងរបួសធ្ងន់ស្រាល ១៥នាក់
ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេស នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦នេះ (គិតត្រឹមពីម៉ោង ១៤៖០០ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ដល់ម៉ោង ១៤៖០០ ថ្ងៃទី២៦ ... Read More »
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដាក់បទបញ្ជាឱ្យបណ្ដេញចេញពីក្របខ័ណ្ឌមន្ដ្រីចំណុះក្រសួងមហាផ្ទៃ ចំពោះមន្ត្រីណាដែលផឹកស៉ីស្រវឹង បង្កគ្រោះថ្នាក់ចរាចរណ៍ ឬបង្កភាពអសីលធម៌ក្នុងសង្គម
ភ្នំពេញ៖ បើតាមការបញ្ជាក់ពីលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នឹងបណ្ដេញមន្ដ្រីចំណុះក្រសួងមហាផ្ទៃរូបណា ... Read More »
ផ្ទុះចរន្តអគ្គិសនីក្នុងមន្ទីរពេទ្យប៉ាគីស្ថានសម្លាប់ទារក១៥នាក់
យ៉ាងហោចណាស់ទារក១៥នាក់បានស្លាប់នៅពេលមានអគ្គីភ័យឆាបឆេះនៅមន្ទីរពេទ្យរដ្ឋមួយក្នុងទីក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន ដោយសារផ្ទុះឆេះចរន្តអគ្គិសនីក្នុងម៉ាស៊ីនត្រជាក់។ យោងតាមទូរទស្សន៍ក្នុងស្រុក អគ្គីភ័យនេះបានកើតឡើងនៅម៉ោងប្រហែល ៧:០០ ព្រឹកថ្ងៃនេះ ទី២៦ ខែសីហា នៅជាន់ទី៣ នៃអង្គភាពថែទាំសុខភាពមាតា និងទារក នៃវិទ្យាស្ថានវិទ្យាសាស្ត្រវេជ្ជសាស្ត្រប៉ាគីស្ថាន។ នៅពេលមានអគ្គីភ័យ មានទារក១៦នាក់នៅក្នុងអង្គភាព។ ... Read More »
កំពុងតែតានតឹង លោកត្រាំ គំរាមប្តូរឈ្មោះបឹងនៅជាប់ព្រំដែនកាណាដា Lake Ontario ទៅជា «Lake America»
សារព័ត៌មាន Reuters នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ បានផ្សាយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសនៅថ្ងៃអង្គារនេះថា លោកកំពុងពិចារណាយ៉ាងហ្មត់ចត់ក្នុងការប្តូរឈ្មោះបឹង Lake Ontario ទៅជា ... Read More »
ពិភពលោកកំពុងប្រឈមមុខនឹងហានិភ័យនៃការធ្លាក់ចុះចំនួនប្រជាជនខ្ពស់បំផុតមិនធ្លាប់មាន
ការសិក្សាថ្មីមួយបានព្រមានថា អត្រាកំណើតសកលទំនងជាធ្លាក់ចុះក្រោមមធ្យមជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ដែលធ្វើឱ្យចំនួនប្រជាជនលើពិភពលោកស្ថិតនៅលើផ្លូវធ្លាក់ចុះក្នុងរយៈពេលប្រហែលមួយជំនាន់។ ការព្រមាននេះត្រូវបានចេញដោយសាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ច Jesús Fernández-Villaverde មកពីសាកលវិទ្យាល័យ Pennsylvania និងអ្នកស្រាវជ្រាវ Patrick Norrick មកពីសាកលវិទ្យាល័យ Northwestern នៅក្នុងឯកសារស្រាវជ្រាវមួយដែលបានចេញផ្សាយកាលពីដើមខែនេះ។ ការសិក្សានេះបង្ហាញថា ... Read More »
ការសម្លាប់រង្គាលគ្រួសារបួនជំនាន់នៅសហរដ្ឋអាមេរិក៖ មនុស្ស ៨ នាក់ស្លាប់ ជនសង្ស័យជាសាច់ញាតិ
បុរសម្នាក់ត្រូវបានសង្ស័យថាបានសម្លាប់សាច់ញាតិរបស់គាត់ រួមទាំងកូនបួននាក់ នៅក្នុងការបាញ់ប្រហារមួយនៅ Billings រដ្ឋ Montana នៅល្ងាចថ្ងៃទី ២៣ ខែសីហា។ ក្រោយមកផ្ទះនេះត្រូវបានដុតបំផ្លាញ។ ប៉ូលីសបានកំណត់ថានេះជាករណីអំពើហិង្សាក្នុងគ្រួសារ នេះបើយោងតាមសារព័ត៌មានក្នុងស្រុក KULR។ ជនរងគ្រោះជាសាច់ញាតិបួនជំនាន់នៃគ្រួសារ ចាប់ពីជីដូនអាយុជាង ... Read More »
ម៉ូតូបុកជាមួយម៉ូតូសណ្តោងរ៉ឺម៉ក បណ្ដាលឱ្យបុរសម្នាក់ស្លាប់នៅលើផ្លូវជាតិលេខ៤
ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុខណៈដែលជិះម៉ូតូម្នាក់ឯងបុកជាមួយម៉ូតូសណ្ដោងរ៉ឺម៉ក បត់ឆ្លងផ្លូវពេញទំហឹងបណ្ដាលឲ្យបោកក្បាល បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរ និងសមត្ថកិច្ចជួយអន្តរាគមន៍វាស់វែង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៤៥នាទីយប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៣៥-៣៦ ត្រង់ចំណុចភូមិសង្រ្គោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ... Read More »
កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួនក្មេងទំនើង ៦នាក់២ទីតាំងក្នុងស្រុកសំរោងទងនិងស្រុកគងពិសី
ខេត្តកំពង់ស្ពឺ ៖ ដោយទទួលបានការចង្អុលបង្ហាញពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃបប្រទេស និងមានការណែនាំពីសំណាក់លោក ជាម ចន្ទ័សោភ័ណ អភិបាលខេត្ត លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ... Read More »
សមត្ថកិច្ចបង្ក្រាបករណីផ្តល់ទីតាំងដើម្បីប្រើប្រាស់ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនឃាត់ខ្លួនជនសង្ស័យ៤នាក់
ខេត្តកណ្តាល÷មន្ត្រីនគរបាលស្រុកកណ្តាលស្ទឹងបានឱ្យដឹងថា កាលថ្ងៃអង្គារ ១៣កើត ខែស្រាពណ៍ ឆ្នាំមមីអដ្ឋស័ក ពុទ្ធសករាជ២៥៧០ ត្រូវនឹង ថ្ងៃទី២៥ ខែសីហា ឆ្នាំ ២០២៦ សមត្ថកិច្ចបង្ក្រាបករណីផ្តល់ទីតាំងដើម្បីប្រើប្រាស់ នឹងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក)។ ប្រភពបានឱ្យដឹងថា ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច