ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

Rafael Nadal ឡើងជួបជើងខ្លាំង Novak Djokovic វគ្គ៨ក្រុមចុងក្រោយ French Open

កីឡាករឆ្នើម Rafael Nadal បានឈ្នះការប្រកួត French Open ឡើងវគ្គ១/៤ផ្តាច់ព្រ័ត្រទល់នឹងគូប្រជែងកីឡាករលំដាប់លេខ១ពិភពលោកNovak Djokovic ជាមួយនឹងការទទួលជ័យជម្នះ៥សិតលើកីឡាករ Felix Auger-Aliassime ។ កីឡាករ​អេស្ប៉ាញ Nadal វ័យ​៣៥​ឆ្នាំ ... Read More »

ណាតូបើកកិច្ចប្រជុំជាមួយតួកគី ហ្វាំងឡង់ និងស៊ុយអែត

អង្គការណាតូបានបើកកិច្ចប្រជុំ ជាមួយប្រទេសតួកគី ស៊ុយអែត និង ហ្វាំងឡង់ ក្រោយមានក្តីបារម្ភពីសន្តិសុខរបស់ប្រទេសតួកគី ។ ប្រទេសតួកគីគឺជាប្រទេសតែមួយគត់ដែលប្រឆាំងនឹងការចូលជាសមាជិកណាតូរបស់ប្រទេសហ្វាំងឡង់និងស៊ុយអែត។ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទទី៣០ ខែឧសភា ឆ្នាំ២០២២ បានផ្សាយថា ប្រធានាធិបតីតួកគី ... Read More »

បាញ់ប្រហារនៅអាមេរិក ស្លាប់និងរបួសជាច្រើន

  យ៉ាងហោចណាស់ក៏មានមនុស្សម្នាក់ស្លាប់និង៧នាក់ទៀតរងរបួសនៅក្នុងការបាញ់ប្រហារនាព្រឹកថ្ងៃទី២៩ខែឧសភា (ពេលវេលានៅអាមេរិក) ក្នុងពិធីមួយដែលរៀបចំនៅកណ្តាលវាល ស្ថិតក្នុងតំបន់ភាគខាងកើត Oklahoma សហរដ្ឋអាមេរិក។ ក្នុងចំណោមអ្នករងរបួសមានក្មេងជំទង់ពីរនាក់។ សាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា មានការឈ្លោះប្រកែកគ្នាមុនពេលផ្ទុះអាវុធនៅពាក់កណ្តាលយប់។ លោក Sylvia Wilson ម្ចាស់ហាងកាហ្វេ Taft’s ... Read More »

Nottingham Forest ត្រឡប់ទៅកាន់ Premier League វិញបន្ទាប់ពីរង់ចាំរយៈពេល២៣ឆ្នាំ

ក្លិប Nottingham Forest បានបញ្ចប់ការរង់ចាំរយៈពេល២៣ឆ្នាំសម្រាប់ការប្រកួតបាល់ទាត់ក្របខ័ណ្ឌ Premier League ជាមួយនឹងជ័យជម្នះលើក្រុម Huddersfield Town ក្នុងលទ្ធផល១ទល់០ ក្នុងការប្រកួតវគ្គ Play-off នៃក្របខ័ណ្ឌ Championship នៅកីឡដ្ឋាន ... Read More »

រុស្ស៊ីនៅតែផ្គត់ផ្គង់ឧស្ម័នហ្គាសដល់អឺរ៉ុបដដែល

ក្រុមហ៊ុនថាមពលរុស្ស៊ី Gazprom នៅថ្ងៃទី២៩ខែឧសភា បានប្រកាសឱ្យដឹងថា ចំនួនឧស្ម័នហ្គាសដែលផ្គត់ផ្គង់ទៅឱ្យអឺរ៉ុប តាមរយៈច្រកផ្លូវ Sudzha ប្រទេសអ៊ុយក្រេន បានកើនឡើងខ្ពស់ជាងមុន។ នៅថ្ងៃទី២៩ខែឧសភា គឺបានផ្តល់ឧស្ម័ន រហូតដល់ ៤៤,១លានម៉ែត្រគូប កើនឡើងជាងថ្ងៃទី២៨ ខែឧសភា ... Read More »

អង់គ្លេស ៖ រុស្ស៊ីបញ្ជូនរថក្រោះមានអាយុកាល៥០ឆ្នាំទៅធ្វើសង្គ្រាមនៅអ៊ុយក្រែន

ក្រសួងការពារជាតិអង់គ្លេសបានដកស្រង់ព័ត៌មានចារកម្មដែលបានឱ្យដឹងថា ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជូនរថក្រោះមានអាយុកាល៥០ឆ្នាំ ប្រភេទT-62ទៅធ្វើសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន ។ ជំនួសវិញរុស្ស៊ីបានដាក់បញ្ចូលរថក្រោះទំនើបៗនៅក្នុងឃ្លាំងវិញ។ សារព័ត៌មាន Business Insider នៅថ្ងៃទី២៧ខែឧសភា បានដកស្រង់ការប្រកាសពីក្រសួងការពារជាតិអង់គ្លេសដែលបានបញ្ជាក់ថា រុស្ស៊ីបង្ខំចិត្តបញ្ជូនរថក្រោះចាស់មកចូលរួមធ្វើសង្គ្រាម ដោយសារតែរងការខូចខាតដោយសារសង្គ្រាមនៅអ៊ុយក្រែន។ ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ថា រថក្រោះសម័យសហភាពសូវៀតងាយរងគ្រោះ ដោយមិនអាចទប់ទល់ជាមួយអាវុធប្រឆាំងរថក្រោះទំនើបៗនាពេលបច្ចុប្បន្នបានឡើយ ... Read More »

យន្តហោះធុនតូចដឹកអ្នកដំណើរ២២នាក់បាត់ខ្លួននៅនេប៉ាល់

យន្តហោះធុនតូចមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ Tata Air ដឹកអ្នកដំណើរ២២នាក់ បានចាកចេញពីស្រុក Pokhara ភាគខាងលិចនេប៉ាល់នៅព្រឹកថ្ងៃទី ២៩ខែឧសភា ហើយក៏បានបាត់ខ្លួនចេញពីប្រព័ន្ធរ៉ាដា ក្រោយការហោះហើរបានមួយសន្ទុះមក។ សារព័ត៌មាន CNA នៅរសៀលថ្ងៃអាទិត្យ ទី២៩ ខែឧសភា ... Read More »

ភ្លៀងធ្លាក់ខ្លាំងបង្កឱ្យមានគ្រោះទឹកជំនន់ បាក់ដីសម្លាប់មនុស្ស៣៥នាក់នៅប្រេស៊ីល

នៅថ្ងៃទី២៨ ខែឧសភា ប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro បានដាក់ពង្រាយកម្លាំងសម្រាប់ជួយដល់រដ្ឋ Pernambuco ទប់ទល់នឹងគ្រោះធម្មជាតិខណៈមានអ្នកស្លាប់៣៥នាក់ និងពលរដ្ឋជិត១ពាន់នាក់ត្រូវជម្លៀសចេញពីផ្ទះសម្បែងទៅកាន់តំបន់មានសុវត្ថិភាព។ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យទី២៩ ខែឧសភា ឆ្នាំ២០២២ បានផ្សាយថា ... Read More »

Real Madrid គ្រងជេីងឯក​ Champions League លេីកទី១៤​ក្រោយឈ្នះ​ Liverpool ១ទល់០

ក្រុមអធិរាជស​ RealvMadrid បានយកឈ្នះក្រុមខ្លាំងហង្សក្រហម​ Liverpool ទាំងលំបាកក្នុងលទ្ធផល​ ១-០​ នៅក្នុងកីឡដ្ឋានទីក្រុងប៉ារីស​ ប្រទេសបារាំង​ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៩​ ឧសភានេះ។ ការឈ្នះពានរង្វាន់​ UCL​ នេះគឺជាការឈ្នះលេីកទី១៤របស់ក្លិប​ ដែលមិនទាន់មានក្លិបណាមួយអាចតាមស្មេីកំណត់ត្រាឈ្នះនេះនៅឡេីយទេ។ ការប្រកួតវគ្គផ្តាច់ព្រ័ត្រក្នុងតង់ទី១​ ... Read More »

អាមេរិក កូរ៉េខាងត្បូង ជប៉ុន សន្យាដោះស្រាយបញ្ហាកូរ៉េខាងជើង

រដ្ឋមន្ត្រីការបរទេសអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានថ្កោលទោសយ៉ាងខ្លាំងដល់សកម្មភាពសាកល្បងកាំជ្រួចមីស៊ីលរបស់កូរ៉េខាងជើង។ ប្រទេសទាំងបីបានសហការគ្នាដើម្បីរំសាយអាវុធបរមាណូនៅឧបទ្វីបកូរ៉េ។ សារព័ត៌មានយ៉ុងហាប់របស់កូរ៉េខាងត្បូង នៅថ្ងៃទី២៧ខែឧសភា បានផ្សាយថា មន្ត្រីការទូតប្រទេសទាំងបី បានសន្យាថានឹងដោះស្រាយវិបត្តិកូរ៉េខាងជើង ក៏ដូចជាជំរុញឱ្យកូរ៉េខាងជើងវិលត្រឡប់មកកាន់តុពិភាក្សាស្វែងរកដំណោះស្រាយបញ្ហាបរមាណូ។ នៅក្នុងសេចក្តីប្រកាសរួមដែលបានប្រកាសដោយក្រសួងការបរទេសអាមេរិកបានបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសអាមេរិក Antony Blinken ... Read More »

លោកខាងលិច ៖ ដាក់ទណ្ឌកម្មរុស្ស៊ី ឬដាក់ទណ្ឌកម្មខ្លួនឯង?

បណ្តាប្រទេសលោកខាងលិចកំពុងតែខ្វែងគំនិតគ្នា បែកបាក់គ្នាជុំវិញការដាក់ទណ្ឌកម្មរុស្ស៊ី ហើយវិវាទទាំងនោះនឹងធ្វើឱ្យសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនកាន់តែអូសបន្លាយ។ វិវាទរវាងប្រទេសលោកខាងលិច ផ្តោតទៅលើការដាក់ទណ្ឌកម្មរុស្ស៊ី ដោយប្រទេសមួយចំនួនចង់បង្កើនការដាក់ទណ្ឌកម្មលើរុស្ស៊ី និងប្រទេសមួយចំនួនទៀតមិនចង់ដាក់ទណ្ឌកម្មនោះឡើយ ក៏ដូចជាមិនចង់ផ្តល់ជំនួយអាវុធដល់ប្រទេសអ៊ុយក្រែននោះឡើយ ដោយប៉ះពាល់ដល់ប្រទេសរបស់ខ្លួនផ្ទាល់។ ការដាក់ទណ្ឌកម្មរបស់ប្រទេសលោកខាងលិច ពិសេសគឺប្រទេសតំបន់អឺរ៉ុបមិនបានធ្វើឱ្យរុស្ស៊ីរងផលប៉ះពាល់ខ្លាំងនោះឡើយ ផ្ទុយទៅវិញប្រទេសតំបន់អឺរ៉ុបជាអ្នករងផលប៉ះពាល់ខ្លាំងជាងគេក្នុងការដាក់ទណ្ឌកម្មរុស្ស៊ី ពិសេសនៅលើវិស័យប្រេង។ ក្នុងពេលនេះប្រទេសអឺរ៉ុបត្រូវបង្ខំចិត្តបង្កើតគណនីប្រាក់រុស្ស៊ីដើម្បីទូទាត់តម្លៃប្រេងតាមសំណើរបស់ភាគីរុស្ស៊ី សម្រាប់ប្រទេសដែលមិនមានភាពជិតស្និទ្ធ។ ... Read More »

អំពើហិង្សានៅសាធារណរដ្ឋកុងហ្គោ បង្ខំឱ្យពលរដ្ឋ៧២ពាន់នាក់ចាកចេញពីផ្ទះក្នុងពេល១សប្តាហ៍

តាមប្រភពព័ត៌មានពីអង្គការសហប្រជាជាតិបានឱ្យដឹងថា អំពើហិង្សានៅភាគខាងកើតសាធារណរដ្ឋកុងហ្គោក្នុងមួយសប្តាហ៍កន្លងមក បណ្តាលឱ្យពលរដ្ឋរហូតដល់ជាង៧២ពាន់នាក់ត្រូវភៀសខ្លួនចេញពីផ្ទះសម្បែង។ ក្រុមឧទ្ទាម M23 បានប្រកាសថា តំណាងឱ្យផលប្រយោជន៍ជនជាតិភាគតិច Tutsis នៅតំបន់ភាគខាងត្បូងសាធារណរដ្ឋកុងហ្គោ ហើយរៀបចំការវាយប្រហារ ទ្រង់ទ្រាយធំ ចាប់តាំងពីការក្រោកឡើងបះបោរនៅឆ្នាំ២០១២-២០១៣មក។ សង្គ្រាមទ្រង់ទ្រាយធំនៅចម្ងាយប្រមាណ២០គីឡូម៉ែត្រពីទីក្រុង Goma នៅភាគខាងកើតសាធារណរដ្ឋកុងហ្គោ ... Read More »

កក្រើកនៅអឺរ៉ុប ៖ Liverpool និង Real Madrid ប៉ះគ្នានៅ Stade de France ក្នុងវគ្គផ្តាច់ព្រ័ត្រ Champions League រាត្រីនេះ

ក្រុមហង្សក្រហម Liverpool និងក្រុមអធិរាជស Real Madrid នឹងត្រូវប៉ះគ្នានៅវេលាម៉ោង២រំលងអធ្រាត្រឈានថ្ងៃទី២៩ ឧសភានេះម៉ោងនៅកម្ពុជា ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ UEFA Champions League នៅទឹកដីប្រទេសបារាំងដែលជាការប្រកួតទឹកដីកណ្តាល។ ការប្រកួតនេះនឹងធ្វើឲ្យកក្រើកជាថ្មីម្តងទៀតក្នុងរដូវកាលនេះ ក្រោយពីការប្រកួតកាលពីរដូវកាលមុនត្រូវលេងដោយបិទទ្វារ ដោយសារតែការរាតត្បាតជំងឺកូវីដ-១៩ ... Read More »

ការខាតបង់ហិរញ្ញវត្ថុរបស់ក្លិប Manchester United កាន់តែធំឡើងនៅពេលដែលប្រាក់ចំណូលពីការផ្សាយធ្លាក់ចុះ

ក្លិបបិសាចក្រហម Manchester United បានរាយការណ៍ពីការខាតបង់ច្រើនជាងមុននៅក្នុងត្រីមាស៣ដោយសារប្រាក់ចំណូលពីការផ្សាយបានធ្លាក់ចុះ ហើយប្រាក់ឈ្នួលរបស់កីឡាករបានកើនឡើង ប៉ុន្មានថ្ងៃបន្ទាប់ពីក្លិប Premier League ខកខានមិនបានចូលលេងក្នុងក្របខ័ណ្ឌ Champions League អឺរ៉ុបនៅរដូវកាលក្រោយ។ ក្លិបបាល់ទាត់អង់គ្លេសមួយនេះទទួលបានកៅអីមួយក្នុង Europa League ... Read More »

លោក Zelensky ចង់ជួបលោកពូទីន តែវិមានក្រឹមឡាំងនិយាយថា អ៊ុយក្រែនមិនបានត្រៀមលក្ខណៈសម្រាប់កិច្ចពិភាក្សាសន្តិភាពឡើយ

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រកាសឱ្យដឹងថា សំណើពិភាក្សារបស់ប្រធានាធិបតីអ៊ុយក្រែន Zelensky ជាមួយប្រធានាធិបតីពូទីន គឺជាការផ្ទុយនឹងការសម្រេចរបស់ទីក្រុងកៀវនាពេលកន្លងមកដែលបានប្រកាសថាមិនមានកិច្ចពិភាក្សាណាមួយជាមួយទីក្រុងមូស្គូនោះឡើយ។ ពេលថ្មីៗនេះ លោកVolodymyr Zelensky បានប្រកាសជាច្រើនលើករួចមកហើយពីគោលបំណងចង់ពិភាក្សាជាមួយប្រធានាធិបតីពូទីន ដើម្បីស្វែងរកដំណោះស្រាយបញ្ចប់វិបត្តិ។ នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀតដែលពាក់ព័ន្ធនោះដែរ ... Read More »

រថយន្តដឹកទាហានឥណ្ឌាក្រឡាប់នៅជិតព្រំដែនចិន ស្លាប់និងរបួសជាង២០នាក់

កម្លាំងទាហានឥណ្ឌាបានប្រកាសថា មានទាហាន៧នាក់ស្លាប់ និង១៩នាក់រងរបួសក្នុងពេលដែលរថយន្តដឹកពួកគេធ្លាក់ពីផ្លូវចូលជ្រោះ Shyok ក្នុងតំបន់ Ladakh ជិតព្រំដែនប្រទេសចិន។ សារព័ត៌មាន Indian Express បានផ្សាយថា ហេតុការណ៍គ្រោះថ្នាក់ខាងលើកើតឡើងនៅលើកំណាត់ផ្លូវ Turtuk ក្នុងតំបន់ដាច់ស្រយាល Nubra ... Read More »

រដ្ឋាភិបាលអាមេរិកយល់ព្រមផ្តល់ប្រព័ន្ធកាំជ្រួចមីស៊ីលនាំផ្លូវឱ្យអ៊ុយក្រែន

រដ្ឋាភិបាលរបស់ប្រធានាធិបតីបៃឌិន បានយល់ព្រមផ្តល់ប្រព័ន្ធកាំជ្រួចមីស៊ីលនាំផ្លូវឱ្យទៅប្រទេសអ៊ុយក្រែន ។ ប្រព័ន្ធមីស៊ីលទាំងនោះជាប្រភេទ M31 GMLRS ។ សារព័ត៌មាន TASS បានដកស្រង់ការផ្សាយរបស់សារព័ត៌មាន New York Times ដែលបានចុះផ្សាយថា ប្រធានាធិបតីអាមេរិក ... Read More »

អតីតប្រធានក្រុម Man City លោក Kompany កំពុងពិភាក្សាអំពីការងារជាគ្រូបង្វឹកក្លិប Burnley

អតីតប្រធានក្រុម Manchester City លោក Vincent Kompany កំពុងពិភាក្សាជាមួយក្រុម Burnley អំពីការងាររបស់អ្នកចាត់ការទូទៅដែលទំនេររបស់ក្លិប បន្ទាប់ពីចាកចេញពីតួនាទីរបស់គាត់ជាគ្រូបង្វឹកក្លិបAnderlecht ។ Kompany វ័យ៣៦ឆ្នាំបានចាកចេញដោយការយល់ព្រមទៅវិញទៅមកបន្ទាប់ពីបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ក្នុងលីគ និងចំណាត់ថ្នាក់លេខ២នៅវគ្គផ្តាច់ព្រ័ត្រ Belgian ... Read More »

Chelsea ចាប់អារម្មណ៍លើខ្សែប្រយុទ្ធ Nkunku របស់ RB Leipzig ខណៈក្លិបធំៗកំពុងប្រជែង

ក្រុមតោខៀវ Chelsea កំពុងពិចារណាលើការចុះហត្ថលេខាដែលអាចធ្វើទៅបាន ដែល Chelsea ស្ថិតក្នុងចំណោមក្លិបដែលចាប់អារម្មណ៍លើខ្សែប្រយុទ្ធ RB Leipzig កីឡាករ Christopher Nkunku ដែលបានជួយក្រុមឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំរបស់ Bundesliga ។ កីឡាករវ័យ២៤ឆ្នាំរូបនេះកំពុងស្ថិតក្នុងការចរចាកិច្ចសន្យាជាមួយក្លិប ... Read More »

ទីក្រុងប៉េកាំងប្រតិកម្មទៅលើការប្រកាសរបស់អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក

ក្រសួងការបរទេសចិនបានចោទប្រកាន់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ដែលបានចោទប្រកាន់ចិនថាបានគំរាមកំហែងដល់សន្តិសុខសណ្តាប់ធ្នាប់ពិភពលោក។ ការលើកឡើងរបស់ លោក Antony Blinken គឺជាការគំរាមកំហែងចិន និងជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ទីក្រុងប៉េកាំង ។ ជាមួយគ្នានេះដែរ រដ្ឋមន្រ្តីការបរទេសអាមេរិកបាននិយាយថា សហរដ្ឋអាមេរិកនឹងមិនរារាំងការរីកចម្រើនសេដ្ឋកិច្ចរបស់ចិននោះទេ ... Read More »

ការប្រឈមមុខតានតឹងរវាងរុស្ស៊ីនឹង លោកខាងលិចជួយឱ្យអាមេរិកលក់អាវុធបានយ៉ាងច្រើន

ការប្រឈមមុខតានតឹងដាក់គ្នា រវាងប្រទេសរុស្ស៊ីនឹងបណ្តាប្រទេសលោកខាងលិច ពិសេសគឺអឺរ៉ុប បានធ្វើឱ្យប្រទេសជាច្រើននៅជិតរុស្ស៊ីបង្ហាញក្តីបារម្ភយ៉ាងខ្លាំង ដោយបង្កើនការទិញសព្វាវុធ។ នៅពេលនេះដែរ សហរដ្ឋអាមេរិកបានអនុម័តគម្រោងលក់សព្វាវុធគិតជាទឹកប្រាក់សរុបជាង៣ពាន់លានដុល្លារឱ្យទៅសម្ព័ន្ធមិត្ត។ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រទី២៧ ខែឧសភា ឆ្នាំ២០២២នេះបានផ្សាយថាក្រសួងការពារជាតិអាមេរិក ក្នុងសប្តាហ៍នេះបានឱ្យដឹងថា សហរដ្ឋអាមេរិកបានអនុម័តគម្រោងមួយចំនួនស្តីពីការលក់សព្វាវុធគិតជាទឹកប្រាក់សរុបស្មើនឹង ៣.១ពាន់លានដុល្លារឱ្យទៅបណ្តាសម្ព័ន្ធមិត្តរបស់ខ្លួន ... Read More »

ជប៉ុននឹងបើកទ្វារទទួលអ្នកទេសចរមកពី៩៨ប្រទេសចាប់ពីថ្ងៃទី១០ ខែមិថុនា

អ្នកទេសចរមកពីប្រទេសនិងដែនដីចំនួន៩៨ចូលមកប្រទេសជប៉ុននឹងមិនចាំបាច់ធ្វើចត្តាឡីស័កនោះឡើយ ឱ្យតែបានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ រួចរាល់ ។ តាមការប្រកាសរបស់រដ្ឋាភិបាលជប៉ុន នៅថ្ងៃទី២៦ខែឧសភា បានបញ្ជាក់ថា ប្រទេសនេះនឹងចាប់ផ្តើមបើកទ្វារទទួលអ្នកទេសចរចាប់ពីថ្ងៃទី១០ ខែមិថុនា ដោយមិនចាំបាច់ធ្វើចត្តាឡីស័កនោះឡើយឱ្យតែបានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ រួចរាល់។ នេះជាការកាត់បន្ថយការរឹតត្បិតជាលើកដំបូងក្នុងរយៈពេល២ឆ្នាំបិទខ្ទប់ដោយសារកូវីដ-១៩ ។ តាមការប្រកាសរបស់រដ្ឋាភិបាលជប៉ុន អ្នកទេសចរអនុញ្ញាតឱ្យចូលប្រទេសជប៉ុនជាលក្ខណៈក្រុម ... Read More »

ប្រើកាំភ្លើងដោយសេរីជាមូលហេតុបណ្តាលឱ្យកុមារ យុវជននៅអាមេរិកស្លាប់ជាច្រើន

តួលេខជាផ្លូវការបង្ហាញឱ្យឃើញថា អំពើហិង្សាពាក់ព័ន្ធនឹងកាំភ្លើងបណ្តាលឱ្យមានអ្នកស្លាប់ច្រើនជាងគ្រោះថ្នាក់ចរាចរណ៍ទៅទៀតដល់កុមារនិងយុវជននៅអាមេរិក។ តាមមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លងអាមេរិក (CDC) បានបញ្ជាក់ថា មានកុមារនិងយុវជនរហូតដល់ទៅ៤.៣៦៨នាក់ មានអាយុចាប់ពី១-១៩ឆ្នាំ ស្លាប់ដោយកាំភ្លើងនៅក្នុងឆ្នាំ២០២០ ។ តួលេខទាំងនោះខ្ពស់ជាងគ្រោះថ្នាក់ចរាចរណ៍ដែលមានកុមារនិងយុវជន ៤.០៣៦នាក់ស្លាប់។ តាមតួលេខរបស់CDC បានបង្ហាញឱ្យឃើញថា មូលហេតុបណ្តាលឱ្យមានការបាញ់ប្រហារសម្លាប់មនុស្សមានដល់ទៅ៦៥% គឺជនដៃដល់មានចេតនាចង់សម្លាប់មនុស្ស ... Read More »

ខ្សែប្រយុទ្ធ Dembele និងម្ចាស់ក្លិប Barcelona មិនទាន់មាន​កិច្ច​ព្រមព្រៀង​ណា​មួយ​បាន​សម្រេច​ក្នុង​ជំនួប​ចុង​ក្រោយ​នោះទេ

នាយកប្រតិបត្តិក្លិប Barcelona លោក Mateu Alemany និងទីប្រឹក្សាកីឡាលោក Jordi Cruyff បានជួបប្រជុំគ្នាជុំវិញកិច្ចសន្យាថ្មីរបស់ខ្សែប្រយុទ្ធ Ousmane Dembele ប៉ុន្តែមិនមានកិច្ចព្រមព្រៀងណាមួយត្រូវបានសម្រេចនៅឡើយទេ។ ភាគីទាំងពីរនៅឆ្ងាយពីគ្នា ហើយជំហររបស់ Barcelona ... Read More »

ក្តីបារម្ភខាងសន្តិសុខជុំវិញការប្រកួត Nations League នៅទីក្រុង Munich រវាងអាឡឺម៉ង់នឹងអង់គ្លេស

សមាគមកីឡាបាល់ទាត់អង់គ្លេសកំពុងធ្វើការជាមួយប៉ូលិស និងសេវាសន្តិសុខដើម្បីកំណត់ពីសុវត្ថិភាព-បញ្ហាសណ្តាប់ធ្នាប់ក្នុងអំឡុងពេលការប្រកួត Nations League រវាងអង់គ្លេសនឹងអាល្លឺម៉ង់នៅទីក្រុង Munich នៅថ្ងៃទី៧ ខែមិថុនា។ សមាគមកីឡាបាល់ទាត់អង់គ្លេស (FA)ដឹងខ្លួនថា ខ្លួនធ្លាប់ទទួលបានកាតលឿងជាមួយស្ថាប័នគ្រប់គ្រងអឺរ៉ុប UEFA បន្ទាប់ពីឧប្បត្តិហេតុជាច្រើននៅវគ្គផ្តាច់ព្រ័ត្រ Euro 2020 ... Read More »

ចិននិងរុស្ស៊ីបោះឆ្នោតប្រឆាំងការដាក់ទណ្ឌកម្មបន្ថែមលើកូរ៉េខាងជើង

កាលពីយប់ថ្ងៃទី២៦ខែឧសភា (ពេលវេលានៅអាមរិក) ប្រទេសទាំងពីរដែលជាសមាជិកអចិន្ត្រៃយ៍នៃអង្គការសហប្រជាជាតិ ចិន និងរុស្ស៊ី បានបោះឆ្នោតប្រឆាំងសេចក្តីព្រាងច្បាប់ដាក់ទណ្ឌកម្មទៅលើប្រទេសកូរ៉េខាងជើង ។ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រទី២៧ ខែឧសភា ឆ្នាំ២០២២ បានផ្សាយថា ចិន និងរុស្ស៉ី ... Read More »

ម្ចាស់ការពារតំណែងជើងឯក French Open កីឡាករ Djokovic បន្តការឈ្នះដើម្បីស្វែងរកកំណត់ត្រាថ្មី

កីឡាករវាយតឺន្នីសលំដាប់លេខ១ពិភពលោក Novak Djokovic បានបញ្ចប់ការទទួលជ័យជម្នះយ៉ាងរឹងមាំក្នុងលទ្ធផល 6-2 6-3 7-6(4) លើកីឡាករ Alex Molcan របស់ប្រទេសស្លូវ៉ាគី ក្នុងជុំទី២នៃកម្មវិធី French Open កាលពីថ្ងៃពុធ ... Read More »

ជប៉ុនផ្តល់ជំនួយជាទំនិញ៣០តោនដល់អ៊ុយក្រែន

ជប៉ុននៅថ្ងៃទី២៧ខែឧសភានេះ បានប្រកាសផ្តល់ជំនួយជាទំនិញរហូតដល់ទៅ៣០តោនឱ្យទៅប្រទេសអ៊ុយក្រែន។ នេះគឺជាការផ្តល់ជំនួយតាមសំណើរបស់រដ្ឋាភិបាលអ៊ុយក្រែន តាមរយៈការផ្តល់ជំនួយ ODA ហើយជំនួយទាំងនោះនឹងដឹកជញ្ជូនទៅកាន់ប្រទេសប៉ូឡូញ។ នៅក្នុងចំណោមទំនិញជំនួយចំនួន៣០តោននេះ មាន២៥មុខជាសម្ភារប្រើប្រាស់ ក្នុងនោះមានពាក់កណ្តាលជាជំនួយបន្ទាន់ មាន មួកការពារ សម្លៀកបំពាក់ការពារ ម៉ាស៊ីនភ្លើង ភួយ ទូរស័ព្ទចល័តប្រើប្រព័ន្ធផ្កាយរណប…។ ... Read More »

ខ្សែ​ប្រយុទ្ធ​ Zlatan Ibrahimovic របស់ក្លិប AC Milan ត្រូវ​អវត្តមាន​រហូត​ដល់​៨ខែ​បន្ទាប់​ពី​វះកាត់​ជង្គង់

ខ្សែប្រយុទ្ធក្លិប AC Milan និងជាកីឡាករជម្រើសជាតិស៊ុយអែត កីឡាករ Zlatan Ibrahimovic នឹងអវត្តមានរហូតដល់៨ខែបន្ទាប់ពីវះកាត់ជង្គង់រួច។ កីឡាករអន្តរជាតិស៊ុយអែតវ័យ៤០ឆ្នាំរូបនេះបានជួយ AC Milan ឱ្យឈ្នះជើងឯក Serie A ជាលើកដំបូងរបស់ពួកគេចាប់តាំងពីឆ្នាំ២០១១ ... Read More »

Premier League យល់ព្រមលើសំណើទិញយកក្លិប Chelsea ក្នុងតម្លៃ៥.៣៣ពាន់លានដុល្លារ

ម្ចាស់ទិញក្លិបថ្មី Boehly-Clearlake ដែលបានយល់ព្រមលក្ខខណ្ឌក្នុងការទិញ Chelsea ក្នុងតម្លៃ៤.២៥ពាន់លានផោន (៥.៣៣ពាន់លានដុល្លារ) កាលពីដើមខែនេះដោយបានឆ្លងកាត់ការសាកល្បងដោយម្ចាស់ និងនាយក Premier League ដែលបាននិយាយកាលពីថ្ងៃពុធ ទី២៤ឧសភាដែលបើកផ្លូវសម្រាប់ការកាន់កាប់របស់ក្លិប។ សំណើនេះក៏ត្រូវការការយល់ព្រមពីរដ្ឋាភិបាលអង់គ្លេសផងដែរ មុនពេលដែលម្ចាស់ក្លិបថ្មីអាចបញ្ចប់ការទិញយក ដោយនៅសល់មួយសប្តាហ៍ទៀត ... Read More »