ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេសរុស្ស៊ីប្រកាសពីទំនាក់ទំនងជាមួយអឺរ៉ុប

រុស្ស៊ីតែងតែរក្សាទំនាក់ទំនងជាមួយប្រទេសលោកខាងលិចនិងប្រទេសលោកខាងកើត ប៉ុន្តែក្នុងពេលបច្ចុប្បន្នទំនាក់ទំនងជាមួយប្រទេសអឺរ៉ុបមិនស្ថិតនៅក្នុង អាទិភាពការទូតរបស់ទីក្រុងមូស្គូទៀតឡើយ។ ការប្រកាសខាងលើរបស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov នៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញទូរទស្សន៍ NTV បន្ទាប់ពីវេទិកាសេដ្ឋកិច្ចនៅទីក្រុង St.Petersburg កាលពីថ្ងៃទី ១៦ខែមិថុនា។ សារព័ត៌មាន Tass ... Read More »

គោលជំហររបស់អ៊ុយក្រែនធ្វើឱ្យលោកខាងលិចខកចិត្ត

ក្នុងពេលដែលប្រទេសលោកខាងលិច ក្នុងនោះមានអាមេរិកផងដែរបានបញ្ជាក់ថា សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន អាចនឹងបញ្ចប់បានតាមរយៈកិច្ចចរចា។ ប៉ុន្តែរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនបានប្រកាសថានឹងតស៊ូដល់ទីបញ្ចប់ដើម្បីទទួលបានជ័យជម្នះ។ ក្នុងពេលនេះដែរអគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានបញ្ជាក់ថា អ៊ុយក្រែនអាចនឹងកាត់ទឹកដីដើម្បីព្រមព្រៀងសន្តិភាពជាមួយរុស្ស៊ី។ ការកាត់ទឹកដីដើម្បីដោះដូរសន្តិភាពឬអត់ គឺអាស្រ័យលើអ៊ុយក្រែន។ ជាមួយគ្នានេះដែរប្រធានាធិបតីបារាំង លោក ... Read More »

ប្រធាន La Liga និយាយថា ក្លិប Man City និង Paris St-Germain ធ្វើឱ្យបាល់ទាត់អឺរ៉ុបមានគ្រោះថ្នាក់

ប្រធាន​លីគកំពូល​អេស្ប៉ាញ​ La Liga និយាយ​ថា បាល់ទាត់​នៅ​អឺរ៉ុប​ស្ថិត​ក្នុង​ “គ្រោះថ្នាក់” លុះ​ត្រា​តែ​ក្លិប​ដែល​គ្រប់​គ្រង​ដោយ​រដ្ឋ​ដូច​ជា Manchester City និង Paris St-Germain អាច​គ្រប់គ្រង​បាន។ La Liga ... Read More »

ចិនដាក់នាវាផ្ទុកយន្តហោះទីបី មានឈ្មោះថា Fujian ចូលទៅក្នុងទឹក

ចិនទើបតែដាក់នាវាផ្ទុកយន្តហោះទី៣របស់ខ្លួនចូលទៅក្នុងទឹកមានឈ្មោះថា Fujian ដោយមានលេខសម្គាល់១៨ នៅក្នុងទីតាំងផលិតនាវា Jiangnan ក្នុងទីក្រុងសៀងហៃ។ បណ្តាញព័ត៌មានជាតិចិន CCTV បានឱ្យដឹងថា នៅថ្ងៃទី១៧ខែមិថុនា ចិនបានដាក់នាវាផ្ទុកយន្តហោះទីបី ផលិតដោយបច្ចេកវិទ្យាចិនផ្ទាល់ថុះទៅក្នុងទឹក ។ ក្នុងពិធីដាក់នាវាផ្ទុកយន្តហោះចុះទឹកធ្វើឡើងនៅព្រឹកថ្ងៃទី១៧ខែមិថុនា នៅក្នុងរោងចក្រ ... Read More »

កីឡដ្ឋាន Azteca របស់ម៉ិកស៊ិក និងកីឡដ្ឋាន SoFi របស់ Los Angeles Rams ត្រូវបានដាក់ឈ្មោះក្នុងចំណោមកន្លែងទាំង១៦នៅ World Cup 2026

កីឡដ្ឋាន Azteca ដ៏ល្បីល្បាញរបស់ម៉ិកស៊ិក និងកីឡដ្ឋាន SoFi ដែលមានតម្លៃរាប់ពាន់លានដុល្លាររបស់ Los Angeles Rams ស្ថិតក្នុងចំណោម១៦កន្លែងសម្រាប់ធ្វើជាម្ចាស់ផ្ទះការប្រកួតនៅ World Cup ឆ្នាំ២០២៦។ ការប្រកួតបាល់ទាត់ពិភពលោកដែលមានក្រុមចំនួន៤៨ក្រុមដំបូងនឹងធ្វើឡើងនៅក្នុង១៦កន្លែងនៅទូទាំង១១ទីក្រុងរបស់សហរដ្ឋអាមេរិក រួមជាមួយនឹងកន្លែងប្រកួតចំនួន៣នៅម៉ិកស៊ិក ... Read More »

ប្រធានក្លឹប Real Madrid ថា Kylian Mbappe ច្បាស់ជានឹងផ្លាស់ប្តូរក្តីសុបិន

ប្រធានក្លិប Real Madrid លោក Florentino Perez និយាយថា Kylian Mbappe ត្រូវតែផ្លាស់ប្តូរក្តីស្រមៃរបស់គាត់ បន្ទាប់ពីខ្សែប្រយុទ្ធបារាំងរូបនេះបានច្រានចោលការផ្ទេរទៅក្លិបអេស្ប៉ាញ។ Mbappeវ័យ២៣ឆ្នាំបានចុះកុងត្រាថ្មីរយៈពេល៣ឆ្នាំនៅ Paris St-Germain ជំនួសឱ្យការផ្លាស់ទៅក្លិប ... Read More »

ប្រធានាធិបតីបារាំងប្រកាសដំណឹងមិនល្អដល់ប្រទេសអ៊ុយក្រែន

ប្រធានាធិបតីបារាំង បាននិយាយទៅកាន់ក្រុមអ្នកសារព័ត៌មានពេលបំពេញទស្សនកិច្ចទៅកាន់ទីក្រុងកៀវ កាលពីថ្ងៃទី១៦ខែមិថុនាថា «បណ្តាប្រទេសលោកខាងលិចបានឯកភាពគ្នាមិនផ្តល់រថក្រោះ យន្តហោះចម្បាំងឱ្យទៅប្រទេសអ៊ុយក្រែនឡើយ ដើម្បីបញ្ចៀសការប្រឈមមុខដោយយោធាជាមួយរុស្ស៊ី»។ នេះគឺជាគោលជំហរផ្លូវការរបស់ប្រទេសតំបន់អឺរ៉ុប និងជាសមាជិករបស់ណាតូ ។ ប្រទេសលោកខាងលិចបានប្រកាសថា នឹងជួយអ៊ុយក្រែនការពារ ប៉ុន្តែនឹងមិនចូលរួមក្នុងការបង្កសង្គ្រាមជាមួយរុស្ស៊ីនោះឡើយ។ ដូច្នេះរាល់កិច្ចព្រមព្រៀងផ្តល់អាវុធឱ្យអ៊ុយក្រែន នឹងមិនអាចអនុវត្តបានឡើយ។ នៅក្នុងសេចក្តីប្រកាសមួយផ្សេងទៀត ... Read More »

មានករណីបាញ់ប្រហារនៅព្រះវិហារ ក្នុងរដ្ឋអាឡាបាម៉ា សហរដ្ឋអាមេរិក

យ៉ាងហោចណាស់ក៏មានមនុស្សម្នាក់ស្លាប់ និង២នាក់រងរបួសធ្ងន់ក្នុងករណីបាញ់ប្រហារមួយនៅព្រះវិហារជាយក្រុង Birmingham រដ្ឋ Alabama សហរដ្ឋអាមេរិកនាយប់ថ្ងៃទី ១៦ខែមិថុនា ។ មន្ត្រីប៉ូលិសក្នុងតំបន់បានឱ្យដឹងថា ជនដៃដល់ត្រូវបានចាប់ខ្លួន ប៉ុន្តែ មិនបានប្រកាសពីអត្តសញ្ញាណនោះឡើយ។ ស្នងការប៉ូលិសតំបន់ Vestavia Hills ... Read More »

ក្លិប Nottingham Forest បើកការពិភាក្សាជាមួយ Manchester United លើកិច្ចព្រមព្រៀងខ្ចីជើងអ្នកចាំទីអង់គ្លេស Dean Henderson

ក្លិប Nottingham Forest បានបើកការពិភាក្សាជាមួយក្លិបបិសាចក្រហមManchester United លើកិច្ចព្រមព្រៀងខ្ចីជើងដ៏មានសក្តានុពលមួយសម្រាប់អ្នកចាំទីសញ្ជាតិអង់គ្លេស Dean Henderson ។ Henderson វ័យ២៥ឆ្នាំលេងបានតែ៣ប្រកួតកាលពីរដូវកាលមុន ដោយមិនបានបង្ហាញខ្លួននៅក្នុង Premier League។ ទន្ទឹមនឹងនេះអ្នកចាំទីជម្រើសដំបូង ... Read More »

ខ្សែការពារស្តាំ Dani Alves របស់ Barcelona នឹងចាកចេញពីក្លិបជាលើកទីពីរ

កីឡាករ Dani Alves បាន​បញ្ជាក់​ថា ​គាត់​នឹង​ចាក​ចេញ​ពីក្លិប Barcelona ជា​លើក​ទី​ពីរ​បន្ទាប់​ពី​ត្រឡប់​មក​ក្លិប​វិញ​កាល​ពី​ឆ្នាំ​មុន។ ខ្សែការពារស្តាំវ័យ៣៩ឆ្នាំរូបនេះបានចូលរួមជាមួយក្លិប Barcelona វិញក្នុងខែវិច្ឆិកា ៥ឆ្នាំបន្ទាប់ពីគាត់បានចាកចេញពី Nou Camp ទៅ Juventus ... Read More »

អុីស្រាអែលសង្ឃឹមថា អាមេរិកនឹងជួយឱ្យទំនាក់ទំនងជាមួយប្រទេសអារ៉ាប់កាន់តែប្រសើរឡើង

អាមេរិកបានជួយដល់ទំនាក់ទំនងរវាងប្រទេស អុីស្រាអែល នឹងប្រទេសមួយចំនួននៅក្នុងពិភពអារ៉ាប់កាន់តែប្រសើរឡើង ហើយអុីស្រាអែលចង់ឱ្យអាមេរិក បន្តជួយបង្កើនទំនាក់ទំនងកាន់តែប្រសើរថែមទៀតជាមួយប្រទេសអារ៉ាប់។ សារព័ត៌មាន Aljazeera នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែមិថុនា ឆ្នាំ២០២២បានផ្សាយថា រដ្ឋមន្រ្តីការបរទេសអ៉ីស្រាអែល Yair Lapid កាលពីថ្ងៃទី១៥ខែមិថុនា ... Read More »

ប្រធានាធិបតីរុស្ស៊ី-ចិនជួបពិភាក្សាគ្នាតាមទូរស័ព្ទ ដោយសន្យាបង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែខ្លាំង

នៅក្នុងជំនួបពិភាក្សាតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ីលោកពូទីន នៅថ្ងៃទី១៥ ខែមិថុនាប្រធានាធិបតីចិនលោក សុី ជីនពីង បានបញ្ជាក់ជាថ្មីថា នឹងធ្វើឱ្យទំនាក់ទំនងទ្វេភាគីកាន់តែល្អប្រសើរ។ ការបញ្ជាក់បែបនេះរបស់លោកសុីបង្ហាញឱ្យឃើញថា សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន មិនធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរធ្លាក់ចុះនោះឡើយ។ នេះជាលើកដំបូងដែលមេដឹកនាំប្រទេសទាំងពីរបានជួបពិភាក្សាគ្នា ចាប់តាំងពីផ្ទុះសង្គ្រាមនៅអ៊ុយក្រែនកាលពីថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២២មក។ តាំងពីពេលនោះមក ទីក្រុងប៉េកាំងបានបន្តរក្សាទំនាក់ទំនងយ៉ាងល្អជាមួយទីក្រុងមូស្គូ ហើយចិនក៏ព្យាយាមធ្វើជាអាជ្ញាកណ្តាលស្វែងរកសន្តិភាពនៅអ៊ុយក្រែនផងដែរ។ ... Read More »

អាមេរិកអាចនឹងអស់អាវុធពីឃ្លាំងប្រសិនបើបំពេញតាមសំណើរបស់អ៊ុយក្រែន

នៅដើមសប្តាហ៍នេះ ទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានប្រកាសបញ្ជីអាវុធដែលអ៊ុយក្រែនចង់បានពីប្រទេសលោកខាងលិច ។ ប៉ុន្តែប្រសិនបើអាវុធទាំងនោះឱ្យទីក្រុងកៀវគឺអាចនឹងធ្វើឱ្យទីក្រុងវ៉ាស៊ីនតោនអស់អាវុធពីឃ្លាំង ។ តាមបញ្ជីឈ្មោះដែលលោក Podolyak លើកឡើងនោះមានកាំភ្លើងធំ១០០០គ្រឿងមានកាណុង ១៥៥មិលី្លម៉ែត្រ, កាំភ្លើង MLRS ... Read More »

នាយករដ្ឋមន្ត្រីអូស្ត្រាលី ស្នើចិនលុបទណ្ឌកម្មដើម្បីធ្វើឱ្យប្រសើរឡើងទំនាក់ទំនងប្រទេសទាំងពីរ

នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បានលើកឡើងថា ចិនចាំបាច់ត្រូវតែលុបការដាក់ទណ្ឌកម្មទាំងឡាយ ដើម្បីធ្វើឱ្យប្រសើរឡើងវិញនូវទំនាក់ទំនងទ្វេភាគី ។ ទំនាក់ទំនងរវាងអូស្ត្រាលីនឹងចិន ប្រឈមមុខតានតឹងដាក់គ្នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។ ទីក្រុងប៉េកាំងគឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អូស្ត្រាលី ហើយក៏ជាអតិថិជនទិញទំនិញដែកពីអូស្ត្រាលី ធំបំផុតផងដែរ។ ការប្រឈមមុខតានតឹងទាំងនយោបាយនិងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ... Read More »

លីគកំពូលអង់គ្លេស Premier League កែប្រែច្បាប់ពន្យារពេលមុនរដូវកាលថ្មី

ការប្រកួតក្របខ័ណ្ឌកំពូលអង់គ្លេស Premier League ចាប់ពីរដូវកាលក្រោយអាចត្រូវបានកំណត់ឡើងវិញបានលុះត្រាតែផលប៉ះពាល់នៃភាពមិនមានកីឡាករនៅលើក្រុមរបស់ក្លិបគឺ “ពិតជាពិសេស”។ នេះបើយោងតាមការប្រកាសរបស់លីគកាលពីថ្ងៃពុធ ទី១៥ មិថុនា បន្ទាប់ពីមានការពន្យារពេលក្នុងអំឡុងពេលយុទ្ធនាការចុងក្រោយ។ ការប្រកួតចំនួន២២ត្រូវបានពន្យារពេលកាលពីរដូវកាលមុន ដោយសារការផ្ទុះឡើងនៃ COVID-19 និងការមិនមានកីឡាករជាបន្តបន្ទាប់ ដោយលីគត្រូវបានរិះគន់ដោយក្លិបសម្រាប់ការដោះស្រាយវិបត្តិរបស់ពួកគេ។ នៅក្រោមគោលការណ៍ណែនាំថ្មី ... Read More »

អតីត​ខ្សែ​ការពារ Juventus កីឡាករ Chiellini បញ្ជាក់​ពី​ការ​ផ្ទេរ​ទៅក្លិប Los Angeles FC

ខ្សែការពារអុីតាលី Giorgio Chiellini បានចូលរួមជាមួយក្លិប Los Angeles FC របស់លីគកំពូលអាមេរិក MLS បន្ទាប់ពីគាត់ចាកចេញពីក្លិប Juventus ។ ខ្សែការពារកណ្តាលវ័យ៣៧ឆ្នាំរូបនេះបានចាកចេញពីក្រុម Serie A ... Read More »

មេដឹកនាំបារាំង អាល្លឺម៉ង់ និងអុីតាលី បំពេញទស្សនកិច្ចទៅកាន់អ៊ុយក្រែនឬ?

ប្រធានាធិបតីបារាំងលោក ម៉ាក្រុង អធិការបតីអាល្លឺម៉ង់លោក Olaf Scholz និងនាយករដ្ឋមន្ត្រីអុីតាលី លោក Mario Draghi នៅថ្ងៃទី១៦ខែមិថុនានេះ នឹងបំពេញទស្សនកិច្ចទៅកាន់ទីក្រុងកៀវ ដើម្បីជួបពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky។ ... Read More »

រុស្ស៊ី៖ «លោកខាងលិចបានធ្វើអត្តឃាតបាញ់ចំក្បាលរបស់ខ្លួន»

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រីMaria Zakharova បានប្រកាសកាលពីថ្ងៃទី ១៥ខែមិថុនា ថា ប្រទេសលោកខាងលិចបានធ្វើអត្តឃាត«បាញ់ចំក្បាលរបស់ខ្លួន» ក្នុងពេលព្យាយាមកាត់បន្ថយការទិញប្រេងពីរុស្ស៊ីដោយសារវិវាទនៅអ៊ុយក្រែន។ ចំណែកចិនវិញ គឺជាប្រទេសឆ្លាតវៃ ដើរផ្ទុយពីប្រទេសលោកខាងលិច។ សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៦ ... Read More »

Manchester United ផ្តល់សំណើលើ​កិច្ច​ព្រម​ព្រៀងចង់នាំយកChristian Eriksen មកកាន់ Old Trafford

យោងតាមសារព័ត៌មាន The Athletic បានផ្សាយ​ថា Manchester United បាន​ផ្តល់​សំណើ​ដើម្បី​ចុះ​ហត្ថលេខា​លើខ្សែបម្រើសណ្ជាតិដាណឺម៉ាក Christian Eriksen។ Eriksen ដែលមានអាយុ៣០ឆ្នាំអាចចុះហត្ថលេខាលើការផ្ទេរដោយមិនគិតថ្លៃ ខណៈដែលកិច្ចសន្យារបស់គាត់នៅ Brentford ផុតកំណត់នៅថ្ងៃទី៣០ ខែមិថុនា។ ... Read More »

អឺរ៉ុប«គោះទ្វារ»អុីស្រាអែលស្វែងរកប្រភពផ្គត់ផ្គង់ឧស្ម័នហ្គាស

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានឱ្យដឹងថា អឺរ៉ុបមានបំណងបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពលជាមួយអុីស្រាអែល ដើម្បីជំនួសការផ្គត់ផ្គង់ពីរុស្ស៊ី។ ការលើកឡើងរបស់លោកស្រី Ursula von der Leyen ក្នុងពេលដែលនាយករដ្ឋមន្ត្រីអុីតាលី ... Read More »

ទាហានអ៊ុយក្រែនមិនដឹងសុំជំនួយពីអ្នកណា ក្រោយអាវុធជំនួយពីអាមេរិកមិនអាចដំណើរការបាន

នៅពេលនេះមន្ទីរបញ្ចកោណអាមេរិក មិនទាន់ផ្តល់សេវាកម្ម «សម័យសង្គ្រាម» គឺហ្វឹកហាត់ទាហានអ៊ុយក្រែនប្រើប្រាស់កាំជ្រួចមីស៊ីល Javelin ដែលបានផ្តល់ឱ្យអ៊ុយក្រែន។ សារព័ត៌មាន Washington Post បានផ្សាយថា កម្លាំងទាហានអ៊ុយក្រែនពិតជាជួបឧបសគ្គយ៉ាងខ្លាំងនៅក្នុងការប្រើប្រាស់អាវុធដែលទីក្រុងវ៉ាស៊ីនតោនផ្តល់ជូន។ អាមេរិកបានផ្តល់អាវុធឱ្យអ៊ុយក្រែនជាច្រើន ប៉ុន្តែមិនបានផ្តល់អ្នកជំនាញប្រើប្រាស់ក៏ដូចជាហ្វឹកហាត់ក្នុងការប្រើប្រាស់អាវុធទាំងនោះ។ សកម្មភាពទាំងនោះត្រូវបានមនុស្សជាច្រើនលើកឡើងថា ការផ្តល់អាវុធដល់ប្រទេសអ៊ុយក្រែន ... Read More »

រុស្ស៊ីខ្លាំងណាស់! ណាតូចាំបាច់ត្រូវតែបង្កើនសមត្ថភាពអាវុធឱ្យកាន់តែខ្លាំងដើម្បីការពារខ្លួន

នៅក្នុងសង្គ្រាមវាយប្រហារអ៊ុយក្រែនបានបង្ហាញយ៉ាងច្បាស់ពីសមត្ថភាពយោធារបស់រុស្ស៊ីគឺពិតជាខ្លាំង បើទោះបីប្រទេសអឺរ៉ុបផ្តល់អាវុធឱ្យអ៊ុយក្រែនជាច្រើនក៏ដោយក៏មិនអាចធ្វើឱ្យរុស្ស៊ីចុះចាញ់បានដែរ។ ទាំងនោះហើយបានជាប្រមុខណាតូបានបញ្ជាក់ថា សម្ព័ន្ធយោធានេះចាំបាច់ត្រូវការពង្រឹងការត្រៀមលក្ខណៈ និងសមត្ថភាពអាវុធឱ្យកាន់តែខ្លាំង។ សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៥ ខែមិថុនា ឆ្នាំ២០២២ បានផ្សាយថា ប្រមុខអង្គការណាតូ លោក Jens ... Read More »

ស្វ៊ីសត្រូវបិទដែនអាកាសទាំងស្រុង ដោយសារបញ្ហាបច្ចេកទេសក្នុងការគ្រប់គ្រងដែនអាកាស

តាមការប្រកាសរបស់ Skyguide បានបញ្ជាក់យ៉ាងច្បាស់ថា ដោយសារបញ្ហាបច្ចេកទេស កើតឡើងលើប្រព័ន្ធគ្រប់គ្រងដែនអាកាស ប្រទេសស្វ៊ីស ពេលនេះត្រូវបិទទ្វារបណ្តោះអាសន្ន ដើម្បីសុវត្ថិភាព។ នៅថ្ងៃទី១៥ខែមិថុនា ក្រុមហ៊ុន Skyguide ដែលមានឯកទេសផ្គត់ផ្គង់សេវាកម្មដែនអាកាសនៅក្នុងប្រទេសស្វ៊ីសបានប្រកាសពីបញ្ហាបច្ចេកទេសគ្រប់គ្រងការហោះហើរ នៅអាកាសយានដ្ឋានជាច្រើន មិនអាចឱ្យយន្តហោះចុះចត ឬហោះហើរបានឡើយ។ ... Read More »

Andy Murray ដកខ្លួនចេញពីការប្រកួតកម្មវិធី Queen’s ដោយសារបញ្ហារបួស

ម្ចាស់ជើងឯក៥សម័យកីឡាករ Andy Murray បានដកខ្លួនចេញពីកម្មវិធីQueen’s ដោយសារតែរបួសពោះដែលគាត់បានឡើងក្នុងវគ្គផ្តាច់ព្រ័ត្រព្រឹត្តិការណ៍ Stuttgart កាលពីថ្ងៃអាទិត្យ។ Murray អាយុ៣៥ឆ្នាំបានធ្វើការស្កេនកាលពីរសៀលថ្ងៃអង្គារនៅទីក្រុងឡុង ហើយបានសម្រេចចិត្តរំលងការប្រកួតCinchChampionships បន្ទាប់ពីបានបង្ហាញពីកម្រិតនៃរបួសរបស់គាត់។ Murray សង្ឃឹម​ថា ​នឹង​មាន​កាយ​សម្បទា​គ្រប់គ្រាន់​ក្នុង​ការ​លេង​នៅ Wimbledon ... Read More »

ប្រធានាធិបតីឥណ្ឌូនេស៊ី ចូកូ វីដូដូ ផ្លាស់ប្តូររដ្ឋមន្ត្រីជាច្រើនរូប

នៅថ្ងៃទី១៥ខែមិថុនានេះ ប្រធានាធិបតីឥណ្ឌូណេស៉ីនឹងរុះរើគណៈរដ្ឋមន្រ្តី ដោយក្រុមមន្រ្តីនៃស្ថាប័នពាណិជ្ជកម្មអាចនឹងត្រូវបានផ្លាស់ប្តូរនៅក្នុងចំណោមមុខតំណែងផ្សេងទៀត។ បើតាមកាសែតឥណ្ឌូណេស៉ី កូរ៉ាន់ តេមប៉ូ (Koran Tempo)បានផ្សព្វផ្សាយថា ការរុះរើនេះនឹងត្រូវប្រកាសនៅរសៀលថ្ងៃពុធនេះ បន្ទាប់ពីកាលពីថ្ងៃអង្គារសប្តាហ៍នេះ រដ្ឋមន្រ្តីជាច្រើនរូបត្រូវបានកោះហៅ ទៅកាន់វិមានប្រធានាធិបតី រួមមានរដ្ឋមន្រ្តីសម្របសម្រួលសេដ្ឋកិច្ច, រដ្ឋមន្រ្តីពាណិជ្ជកម្ម និងរដ្ឋមន្រ្តីក្រសួងផែនការ។ ... Read More »

មានករណីឆ្លងជំងឺអុតស្វាជាង៣ពាន់នាក់ អង្គការWHO ត្រៀមប្រកាសអាសន្នទូទាំងពិភពលោក

អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បានបញ្ជាក់នៅថ្ងៃទី១៤ខែមិថុនាថា «ការផ្ទុះជំងឺអុតស្វាបានកើនឡើងខ្ពស់នៅលើពិភពលោកគួរឱ្យបារម្ភ។ សារព័ត៌មាន Medical Xpress បានដកស្រង់សម្តីលោក Tedros ដែលបានបញ្ជាក់ថា «ដោយមូលហេតុនៃការឆ្លងរាលដាលជំងឺអុតស្វាកើនឡើង ... Read More »

Bayern Munich ទិញបានកីឡាករហូឡង់ Gravenberch ពីក្លិប Ajax

ក្លិបយក្សរបស់អាល្លឺម៉ង់ Bayern Munich បានចុះហត្ថលេខាលើខ្សែបម្រើសញ្ជាតិហូឡង់អាយុ២០ឆ្នាំ Ryan Gravenberch ពី Ajax Amsterdam ក្នុងកិច្ចសន្យារយៈពេល៥ឆ្នាំ។ នេះបើតាមការបញ្ជាក់របស់ក្លិបម្ចាស់ជើងឯកអាល្លឺម៉ង់កាលពីថ្ងៃអង្គារ ទី១៤ មិថុនា។ កីឡាករ Gravenberch ... Read More »

កូស្តារីកាកក់កៅអីទៅកាន់ព្រឹត្តិការណ៍ World Cup ឆ្នាំនេះបន្ទាប់ពីឈ្នះណូវែលហ្សេឡង់នៅវគ្គ Playoff

គ្រាប់បាល់១គ្រាប់ និងជាគ្រាប់បាល់ដំបូងរបស់កីឡាករ Joel Campbell បានជួយក្រុមកូស្តារីកាកក់កៅអីទៅកាន់ព្រឹត្តិការណ៍ World Cup សម្រាប់ការប្រកួតជាលើកទី៣ជាប់ៗគ្នា ខណៈដែលពួកគេបានយកឈ្នះលើក្រុមណូវែលហ្សេឡង់ ១-០ ក្នុងការប្រកួតជម្រុះអន្តរទ្វីបកាលពីរាត្រីថ្ងៃអង្គារ ទី១៤ មិថុនា និងទទួលបានកៅអីចុងក្រោយនៅវគ្គផ្តាច់ព្រ័ត្រក្នុងប្រទេសកាតា។ អតីតខ្សែប្រយុទ្ធក្រុម ... Read More »

អឺរ៉ុបបញ្ជាទិញវ៉ាក់សាំងជំងឺអុតស្វាចំនួន១១០ពាន់ដូស

នៅថ្ងៃទី១៤ខែមិថុនា សហគមន៍អឹរ៉ុប បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនផលិតវ៉ាក់សាំងមួយដែលមិនបញ្ចេញឈ្មោះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺអុតស្វា ក្រោយពេលមានកើតជំងឺនេះកើនឡើងដល់៩០០នាក់ ។ សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៤ ខែមិថុនា ឆ្នាំ២០២២ បានផ្សាយថា ស្នងការទទួលបន្ទុកផ្នែកសុខាភិបាលសហភាពអឺរ៉ុប លោកស្រី ... Read More »

ករណីប្លន់កុងតឺន័រទ្រង់ទ្រាយធំបំផុតនៅកំពង់ផែម៉ិចស៊ីកូ

សារព័ត៌មាន AFP បានផ្សាយថា ក្រុមចោរប្លន់ប្រដាប់ដោយអាវុធ បានប្លន់យកទូកុងតឺន័រដឹកទំនិញរហូតដល់២០ទូកុងតឺន័រ នៅកំពង់ផែតំបន់ភាគខាងលិចម៉ិចស៊ីកូ ។ នេះជាករណីប្លន់មិនធ្លាប់មានពីមុនមក ។ មន្ត្រីក្នុងតំបន់បានប្រកាសនៅថ្ងៃទី១៣ខែមិថុនាថា ករណីខាងលើត្រូវបានប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ផ្សាយថា «ករណីប្លន់សតវត្ស»កើតឡើងនៅថ្ងៃទី ៥ខែមិថុនា ស្ថិតនៅក្នុងកំពង់ផែពាណិជ្ជកម្ម ក្នុងទីក្រុង ... Read More »