ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

កម្លាំងបរមាណូរុស្សុីធ្វើសមយុទ្ធ ត្រៀមលក្ខណៈធ្វើសង្គ្រាម

ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថា កម្លាំងបរមាណូរបស់រុស្ស៊ី នៅថ្ងៃទី១ ខែមិថុនា បានប្រកាសថា បានធ្វើសមយុទ្ធនៅខេត្ត Ivanovo ភាគខាងកើតទីក្រុងមូស្គូ។ សារព័ត៌មាន Interfax បានផ្សាយថា មានទាហានប្រមាណ១ពាន់នាក់ចូលរួមនៅក្នុងសកម្មភាពធ្វើសមយុទ្ធនោះ ព្រមទាំងសម្ភារសឹកប្រមាណ១០០គ្រឿង មានទាំងប្រព័ន្ធបាញ់មីស៊ីលអន្តរទ្វីប Yarsផងដែរ។ ... Read More »

Rafael Nadal ផ្តួល Novak Djokovic ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ French Open

កីឡាករលំដាប់ពិភពលោក Rafael Nadal បានបង្ហាញជាថ្មីម្តងទៀត ជាកីឡាករដ៏អស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្រ French Open ដោយបានផ្តួលគូប្រជែងដ៏ខ្លាំង Novak Djokovic ដើម្បីឈានទៅដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រផ្នែកបុរស។ Nadal ដែល​នឹង​ឈ្នះ​ពាន​ជា​លើក​ទី១៤បាន​ចាប់​ផ្តើម​យ៉ាង​ល្អ ហើយ​បាន​វាយ​ចេញ​ពី​ការ​តស៊ូ​ពី​ក្រុម​ការពារ​តំណែង​ជើង​ឯក Djokovic ... Read More »

អាមេរិកយល់ព្រមផ្តល់ប្រព័ន្ធមីស៊ីលការពារដ៏ទំនើបដល់អ៊ុយក្រែន

រដ្ឋាភិបាលអាមេរិកបានប្រកាសផ្តល់ជំនួយប្រព័ន្ធមីស៊ីលការពារដ៏ទំនើបដើម្បីជួយដល់កម្លាំងទាហានអ៊ុយក្រែនទប់ទល់ជាមួយកម្លាំងទាហានរុស្ស៊ី ក៏ដូចជាការបង្ខំឱ្យទីក្រុងមូស្គូត្រូវតែពិភាក្សាដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ។ សារព័ត៌មាន New York times នៅថ្ងៃទី៣១ខែឧសភាបានផ្សាយថា ប្រធានាធិបតីបៃឌិនបានប្រកាសថា ទីក្រុងវ៉ាស៊ីនតោននឹងបញ្ជូនប្រព័ន្ធមីស៊ីលការពារទៅឱ្យអ៊ុយក្រែនដើម្បីទប់ទល់ការវាយប្រហារពីរុស្ស៊ី។ នៅក្នុងបទវិចារណកថាមួយចេញផ្សាយដោយកាសែតអាមេរិក New York Timesបានសរសេរថា នៅថ្ងៃអង្គារសប្ដាហ៍នេះ ... Read More »

Robert Lewandowski បញ្ជាក់ពីអនាគតចង់ចាកចេញពី Bayern Munich

ខ្សែប្រយុទ្ធ Robert Lewandowski បាននិយាយថា “រឿងរបស់គាត់បានបញ្ចប់” នៅ Bayern Munich ខណៈដែលគាត់ស្វែងរកការផ្លាស់ប្តូរពីម្ចាស់ជើងឯកអាល្លឺម៉ង់នៅរដូវក្តៅនេះ។ Lewandowski នៅសល់កុងត្រាមួយឆ្នាំទៀត ប៉ុន្តែនៅដើមខែនេះប្រធានផ្នែកកីឡារបស់ Bayern Munich លោក ... Read More »

Manchester United ចាប់ផ្តើមពិភាក្សាជាមួយ Ajax ជុំវិញការចាប់អារម្មណ៍ខ្សែការពារ Timber

ក្លិបបិសាចក្រហម Manchester United កំពុងទាក់ទងជាមួយក្លិប Ajax ជុំវិញការផ្ទេររបស់ខ្សែការពារ Jurrien Timber ដោយលោក Erik ten Hag ចង់បង្កើតខ្សែការពារម្នាក់ក្នុងចំណោមការចុះហត្ថលេខាដំបូងរបស់គាត់។ លោក​ Ten ... Read More »

ក្លិប Newcastle តែងតាំងអតីតនាយកបច្ចេកទេសបាល់ទាត់អង់គ្លេសជានាយកផ្នែកកីឡា

ក្លិបនៅ Premier League បានប្រកាសកាលពីថ្ងៃចន្ទថា អតីតនាយកបច្ចេកទេសរបស់សមាគមបាល់ទាត់អង់គ្លេសលោក Dan Ashworth នឹងក្លាយជានាយកកីឡាថ្មីរបស់ក្លិប Newcastle United ។ ក្លិបបានបន្តថា ពួកគេបានឈានដល់កិច្ចព្រមព្រៀងជាមួយគូប្រជែងលីក Brighton & ... Read More »

រកឃើញសាកសពចុងក្រោយនៃករណីគ្រោះថ្នាក់ធ្លាក់យន្តហោះនៅនេប៉ាល់

សាកសពជនរងគ្រោះទី២២ត្រូវបានរកឃើញនៅជើងភ្នំហេមពាន្តក្នុងប្រទេសនេប៉ាល់ នាថ្ងៃទី ៣១ខែឧសភា ។ នាយកដ្ឋានអាកាសចរណ៍ស៊ីវិល នេប៉ាល់ (CAAN) បានបញ្ជាក់ថា ក្រុមជួយសង្គ្រោះបានរកឃើញសាកសពជនរងគ្រោះទី២២នៅថ្ងៃទី៣១ខែឧសភា។ ដូច្នេះសាកសពអ្នកដំណើរនិងអាកាសយានិកទាំង២២នាក់ត្រូវរកឃើញអស់ហើយ។ កាលពីថ្ងៃទី៣០ ខែឧសភា ក្រុមជួយសង្គ្រោះបានរកឃើញ សាកសព២១នាក់ ហើយនៅថ្ងៃទី ... Read More »

អឺរ៉ុបឯកភាពផ្តល់ជំនួយជាទឹកប្រាក់ ៩ពាន់លានអឺរ៉ូដល់អ៊ុយក្រែន

ប្រធានគណៈកម្មការអឺរ៉ុប EC លោក Charles Michel កាលពីថ្ងៃទី៣០ខែឧសភា បានប្រកាសថា នៅក្នុងកិច្ចប្រជុំនាទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្សុិក ថ្នាក់ដឹកនាំអឺរ៉ុប បានព្រមព្រៀងគ្នាផ្តល់ប្រាក់៩ពាន់លានអឺរ៉ូដល់អ៊ុយក្រែន ដើម្បីជួយដល់សេដ្ឋកិច្ចប្រទេសនេះក្នុងពេលកំពុងតែមានសង្គ្រាម។ នៅលើបណ្តាញសង្គម Twitter លោក ... Read More »

យន្តហោះយោធាតៃវ៉ាន់ធ្លាក់ជាបន្តបន្ទាប់ ហើយអាកាសយានិកក៏ស្លាប់ផងដែរ

នៅថ្ងៃទី៣១ខែឧសភា ក្រសួងការពារជាតិតៃវ៉ាន់បានប្រកាសថា មានយន្តហោះយោធាមួយគ្រឿងជួបគ្រោះថ្នាក់ ។ តាមក្រសួងការពារជាតិកោះតៃវ៉ាន់បានបញ្ជាក់ថា យន្តហោះដែលធ្លាក់ជាប្រភេទ AT-3 កំពុងតែបំពេញបេសកកម្មហ្វឹកហាត់ ដោយហោះហើរចេញពីទីតាំងទាហានអាកាស Gangshan ស្ថិតនៅភាគខាងត្បូងកោះតៃវ៉ាន់។ ហេតុការណ៍គ្រោះថ្នាក់នោះបណ្តាលឱ្យអាកាសយានិកវ័យក្មេងម្នាក់ស្លាប់ ។ នេះជាជើងហោះហើរហ្វឹកហាត់លើកទីពីរហើយរបស់អាកាសយានិកវ័យក្មេងក្នុងសកម្មភាពហោះហើរម្នាក់ឯង។ ក្នុងពេលកម្លាំងជួយសង្គ្រោះទៅដល់កន្លែងកើតហេតុ ... Read More »

ស្ថានភាពសង្គ្រាមអ៊ុយក្រែន គឺរុស្ស៊ីមានប្រៀប អាមេរិកស្វែងរកបទឈប់បាញ់

អាមេរិកស្រាប់តែមានគោលបំណងចង់ឱ្យមានបទឈប់បាញ់នៅក្នុងប្រទេសអ៊ុយក្រែន ខណៈដែលរុស្ស៊ីកំពុងតែយកឈ្នះនៅក្នុងសង្គ្រាមនេះ ។ ប៉ុន្តែទីក្រុងមូស្គូ បានបដិសេធទៅលើសំណើខាងលើរបស់អាមេរិក។ រយៈពេលប៉ុន្មានថ្ងៃកន្លងមកស្ថានភាពនៅក្នុងប្រទេសអ៊ុយក្រែន បានប្រែប្រួលយ៉ាងឆាប់រហ័ស ។ ក្នុងរយៈពេល១សប្តាហ៍កន្លងមកថ្នាក់ដឹកនាំអ៊ុយក្រែនបានបង្ហាញពីការជឿជាក់ថានឹងបណ្តេញទាហានរុស្ស៊ីចេញពីទឹកដីរបស់ខ្លួន ។ ប៉ុន្តែនៅពេលនេះ អ៊ុយក្រែនកំពុងតែចាញ់ប្រៀបនៅក្នុងតំបន់ Donbass និងតំបន់ភាគខាងត្បូង អ៊ុយក្រែន ... Read More »

តួកគី ៖ ប្រទេសហ្វាំងឡង់ ស៊ុយអែត តួកគី ចាំបាច់ត្រូវតែមានសកម្មភាពច្បាស់លាស់ដេីម្បីទទួលបានការគាំទ្រ

លោក Ibrahim Kalin ទីប្រឹក្សាស្តីពីគោលនយោបាយការបរទេសរបស់ប្រធានាធិបតីតួកគី បានលើកឡើងថា ប្រទេសហ្វាំងឡង់ និងស៊ុយអែត ចាំបាច់ត្រូវតែមានសកម្មភាពច្បាស់លាស់ស្តីពីវត្តមាន«ក្រុមភេរវកម្ម»មុននឹងរដ្ឋាភិបាលទីក្រុង អង់ការ៉ាត្រួតពិនិត្យចូលជាសមាជិករបស់ណាតូ។ លោក Ibrahim Kalin បានប្រាប់ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake ... Read More »

លោក Rangnick នឹង​មិន​ទទួល​តួនាទី​ជាទីប្រឹក្សា​យោបល់របស់ក្លិបManchester United ទេ

លោក Ralf Rangnick នឹងមិនបន្តតួនាទីជាទីប្រឹក្សានៅក្លិបបិសាចក្រហមManchester United ទេ បន្ទាប់ពីលោកបានកាន់តំណែងជាគ្រូបង្វឹកបណ្តោះអាសន្នរយៈពេល៦ខែ ដោយលោកបានប្រាប់សន្និសីទសារព័ត៌មាននៅសប្តាហ៍នេះ លើកឡើងពីតម្រូវការការងារថ្មីរបស់លោកជាគ្រូបង្វឹកក្រុមជម្រើសជាតិអូទ្រីស។ លោក Rangnick ដែលបើកផ្លូវឱ្យលោក Erik ten Hag ... Read More »

អតីតនាយករដ្ឋមន្ត្រីអាបេ បានលើកឡើងថា «គួរតែផ្សះផ្សាជាមួយរុស្ស៊ី»

អតីនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បានលើកឡើងថា «ខ្ញុំគិតថា យើងគួរតែកាត់បន្ថយការគំរាមកំហែងពីភាគខាងជើង ដោយប្រមូលកម្លាំងទប់ទល់តំបន់ភាគភាគនិរតីវិញ។ នៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញព័ត៌មាន The Economist អតីតនាយករដ្ឋមន្ត្រី អាបេ បានលើកឡើងពី គោលនយោបាយការបរទេសរបស់ជប៉ុនជាមួយប្រទេសជិតខាងដ៏ខ្លាំងទាំងពីរ ... Read More »

ប្រធានាធិបតីអ៊ុយក្រែន ថ្កោលទោសយ៉ាងខ្លាំងដល់អឺរ៉ុបដែលទន់ខ្យោយចំពោះរុស្ស៊ី

កាលពីថ្ងៃទី៣០ខែឧសភា ប្រធានាធិបតីអ៊ុយក្រែន លោក Zelensky បានរិះគន់ដល់ថ្នាក់ដឹកនាំតំបន់អឺរ៉ុបដែលទន់ជ្រាយចំពោះរុស្ស៊ី (ខ្លាចរុស្ស៊ី) ក្រោយពេលអឺរ៉ុបមិនបានឈានដល់កិច្ចព្រមព្រៀងគ្នា ក្នុងការដាក់ទណ្ឌកម្មទៅលើវិស័យប្រេងរបស់រុស្ស៊ីនៅក្នុងកិច្ចប្រជុំនាទីក្រុង Brussels ។ សហគមន៍អឺរ៉ុប បានបញ្ចេញកញ្ចប់ដាក់ទណ្ឌកម្មទី៥ដល់ប្រទេសរុស្ស៊ីពាក់ព័ន្ធសង្គ្រាមវាយប្រហារអ៊ុយក្រែន ប៉ុន្តែទណ្ឌកម្មទី៦មិនបានជោគជ័យនោះឡើយ ដោយអឺរ៉ុបមិនឯកភាពគ្នា ក្រោយមានប្រទេសជាច្រើនបដិសេធ ... Read More »

កីឡាករលេខ២ពិភពលោក Daniil Medvedev និង Stefanos Tsitsipasធ្លាក់ពី French Open 2022 ត្រឹមជុំទី៤

កីឡាករវាយតឺន្នីសលំដាប់ពិភពលោក Daniil Medvedev និង Stefanos Tsitsipas បានរងការខកចិត្តក្នុងការប្រកួតជុំទី៤ នៃប្រកួតពានរង្វាន់ French Open នៅ Roland Garros ដោយរងការបរាជ័យដូចគ្នា ខកខានមិនបានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនោះទេ។ ... Read More »

ក្លិប Chelsea ត្រូវបានលក់ទៅឲ្យម្ចាស់ថ្មីជាផ្លូវការក្នុងតម្លៃ៤.២៥ពាន់លានផោន

ការលក់ក្នុងតម្លៃ៤.២៥ពាន់លានផោនរបស់ក្លិបតោខៀវ Chelsea ទៅឱ្យក្រុមហ៊ុនដែលដឹកនាំដោយវិនិយោគិនអាមេរិក Todd Boehly និងក្រុមហ៊ុនមូលធនឯកជន Clearlake Capital ត្រូវបានបញ្ចប់។ ក្លិបនេះត្រូវបានដាក់លក់កាលពីខែមីនា មុនពេលម្ចាស់មុនលោក Roman Abramovich ត្រូវបានគេដាក់ទណ្ឌកម្មជុំវិញទំនាក់ទំនងរបស់គាត់ជាមួយប្រធានាធិបតីរុស្ស៊ី Vladimir ... Read More »

Tottenham, Real Madrid និង PSG កំពុងប្រជែងគ្នាទាក់ទាញយកតារាឆ្នើម Richarlison របស់ក្លិប Everton

ខ្សែប្រយុទ្ធ Richarlison របស់ Everton កំពុងប្រឈមមុខនឹងអនាគតមិនច្បាស់លាស់ មុនពេលការចាកចេញពីកីឡដ្ឋាន​ Goodison Park នៅរដូវក្តៅនេះ។ កីឡាករអន្តរជាតិប្រេស៊ីលរូបនេះបានក្លាយជាវីរបុរសម្នាក់ក្នុងចំណោមវីរបុរសរបស់ក្រុម ដែលជួយឲ្យក្រុមនេះនៅបន្តលេងនៅ Premier League ខណៈដែលក្លិបបានគេចផុតពីការកាត់ចោលដោយជោគជ័យនៅក្នុងការប្រកួតចុងក្រោយនៃរដូវកាលរបស់ពួកគេជាមួយនឹងក្រុម Crystal ... Read More »

បណ្តាប្រទេសតំបន់អាស៊ាន ចាប់បានគ្រឿងញៀនជិត ២០០តោនក្នុងឆ្នាំ២០២១

នៅក្នុងឆ្នាំ២០២១ ប្រទេសតំបន់អាស៊ានចាប់បានគ្រឿងញៀន ប្រភេទម៉ាទឹកកកដល់ទៅ១៧២តោន គឺកើនឡើង ៧ដងបើប្រៀបធៀបនឹងមួយទសវត្សរ៍កន្លងមក ។ នៅក្នុងឆ្នាំ ២០២១ កម្លាំងប្រឆាំងគ្រឿងញៀនបណ្តាប្រទេសតំបន់អាស៊ានចាប់បានគ្រឿងញៀនសរុបជាង១ពាន់លានគ្រាប់ក្នុងពេលមួយឆ្នាំ។ តាមតួលេខរបស់ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកបទល្មើសគ្រឿងញៀន (UNODC) បានប្រកាសនៅថ្ងៃទី៣០ខែឧសភាថា នៅក្នុងតំបន់ត្រីកោណមាស ស្ថិតនៅព្រំដែនមីយ៉ាន់ម៉ា ឡាវ ... Read More »

សង្គ្រាមវាយប្រហារទ្រង់ទ្រាយធំ ក្នុងតំបន់ Severodonetsk ចំពេលរដ្ឋមន្ត្រីការបរទេសបារាំងបំពេញទស្សនកិច្ចនៅអ៊ុយក្រែន

អភិបាលតំបន់ Lugansk របស់អ៊ុយក្រែន លោក Serhiy Haidai បានប្រកាសថា កម្លាំងទាហានរុស្ស៊ីបានបើកការវាយប្រហារទៅលើជាយក្រុង Severodonetsk ។ សារព័ត៌មាន The Guardian បានដកស្រង់សម្តីលោក Serhiy ... Read More »

លិចស្រឡាងនៅឥណ្ឌូនេស៊ី បាត់ខ្លួន១១នាក់

ប្រធានក្រុមជួយសង្គ្រោះក្នុងតំបន់បានឱ្យដឹងថា មកទល់ពេលនេះមិនទាន់មានបញ្ជីឈ្មោះផ្លូវការស្តីពីការលិចស្រឡាងនៅឡើយទេ ប៉ុន្តែក្នុងពេលគ្រោះថ្នាក់មានអ្នកដំណើរ៤២នាក់នៅលើស្រឡាងនោះ។ នៅថ្ងៃទី៣០ ខែឧសភា មន្ត្រីឥណ្ឌូនេស៊ី បានប្រកាសថា មានមនុស្ស ៣១នាក់ត្រូវបានជួយសង្គ្រោះទាន់ពេលវេលា ហើយនៅមានអ្នកដំណើរ១១នាក់ទៀតបាត់ខ្លួនក្រោយការលិចស្រឡាងដោយសារតែអាកាសធាតុអាក្រក់នៅតំបន់សមុទ្រប្រទេសឥណ្ឌូនេស៊ី។ ប្រភពព័ត៌មានបានឱ្យដឹងថា នាវាសណ្តោង និងកប៉ាល់នេសាទបានទៅកាន់កន្លែងកើតហេតុដើម្បីជួយសង្គ្រោះ ក្រោយពីស្រឡាងឈ្មោះ Ladang ... Read More »

រកឃើញសាកសព១៤នាក់ក្នុងហេតុការណ៍គ្រោះថ្នាក់ធ្លាក់យន្តហោះនៅនេប៉ាល់

ក្រុមជួយសង្គ្រោះនៅថ្ងៃទី៣០ ខែឧសភា បានប្រកាសថា បានរកឃើញសាកសពមនុស្ស១៤នាក់ក្នុងហេតុការណ៍គ្រោះថ្នាក់ធ្លាក់យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Tara Air ដឹកអ្នកដំណើរ២២នាក់ រួមទាំងអាកាសយានិក។ អ្នកនាំពាក្យនាយកដ្ឋានអាកាសចរណ៍ស៊ីវិលនេប៉ាល់ លោក Deo Chandra Lal Karn បានឱ្យដឹងថា ... Read More »

អ្នកគាំទ្រ Real Madrid រាប់ពាន់នាក់អបអរការដង្ហែពាន Champions League នៅរដ្ឋធានីប្រទេសអេស្ប៉ាញ

អ្នកគាំទ្រក្រុម Real Madrid ប្រហែល៤០០,០០០នាក់បានប្រមូលផ្តុំគ្នានៅតាមផ្លូវនៃរដ្ឋធានីអេស្ប៉ាញកាលពីថ្ងៃអាទិត្យ ទី២៩ ឧសភា ដើម្បីចូលរួមជាមួយកីឡាករសម្រាប់ការអបអរសាទរនៃជ័យជម្នះពានរង្វាន់ទ្វីបអឺរ៉ុបលើកទី១៤របស់ពួកគេបន្ទាប់ពីជ័យជម្នះ ១-០ លើក្រុម Liverpool ក្នុងទីក្រុងប៉ារីសកាលពីថ្ងៃសៅរ៍សប្តាហ៍មុន។ ការរឹតបន្តឹងចរាចរណ៍បានកើតឡើងនៅទូទាំងទីក្រុងម៉ាឌ្រីដចាប់តាំងពីល្ងាចថ្ងៃសៅរ៍ ខណៈដែលអ្នកគាំទ្របានចាប់ផ្តើមប្រមូលផ្ដុំជុំវិញតំបន់Cibeles ដើម្បីអបអរការឈ្នះពានរង្វាន់ Champions ... Read More »

អំពើហិង្សានៅហ៊្សេរុយសាឡឹម ជនជាតិប៉ាឡេស្ទីន៣០នាក់រងរបួស

ការដង្ហែក្បួនរបស់ជនជាតិអុីស្រាអែលឆ្លងកាត់ព្រះវិហារធ្វើឱ្យជនជាតិប៉ាឡេស្ទីនខឹងសម្បាយ៉ាងខ្លាំង ហើយបានបង្កហិង្សាធ្វើឱ្យជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ក៏៣០នាក់ដែររងរបួស ក្រោយប៉ះទង្គិចគ្នាជាមួយទាហានអុីស្រាអែលនៅហ៊្សេរុយសាឡឹម។ ប៉ាឡេស្ទីន និងហ្ស៊កដង់ បានថ្កោលទោសយ៉ាងខ្លាំងដល់សកម្មភាពរបស់ជនជាតិអុីស្រាអែល រាប់ពាន់នាក់បានដង្ហែក្បួនឆ្លងកាត់ព្រះវិហារបុរាណនៅហ៊្សេរុយសាឡឹម។ អ្នកនាំពាក្យប្រធានាធិបតីប៉ាឡេស្ទីន លោក Nabil Abu Rudeineh បានឱ្យដឹងថា ប្រធានាធិបតីបានច្រានចោលការលើកឡើងរបស់នាយករដ្ឋមន្ត្រីអុីស្រាអែលពីការឯកភាពហ៊្សេរុយសាឡឹម។ ប្រធានាធិបតីប៉ាឡេស្ទីន ... Read More »

Saint-Etienne ធ្លាក់ចេញពី Ligue 1 បន្ទាប់ពីចាញ់ Auxerre ក្នុងបាល់កាត់សេចក្តីបាល់ប៉េណាល់ទី

ការបរាជ័យរបស់ក្រុម Saint-Etienne បានបង្កឱ្យមានការលុកលុយក្នុងទីលានដោយអ្នកគាំទ្រក្រុមនេះបានខឹងសម្បារ ដោយមានការផ្ទុះអាវុធជាច្រើននៅទីតាំងសំខាន់ និងកើតមានហិង្សានៅផ្លូវរូងក្រោមដីរបស់កីឡាករ។ ភ្លាមៗប៉ូលិសប្រដាប់ដោយខែល និងដំបងបានប្រើឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកក្រុមអ្នកគាំទ្រដែលប្រើហិង្សាទាំងនោះ។ ការធ្លាក់ទៅលេងនៅលីគលំដាប់ទី២របស់បារាំងនៃក្រុម Saint-Etienne នេះបានបញ្ចប់រយៈពេល១៨ឆ្នាំក្នុងក្របខ័ណ្ឌកំពូលសម្រាប់ជើងឯកបារាំង១០សម័យ ហើយការវិលត្រឡប់មកវិញសម្រាប់ក្រុម Auxerre បន្ទាប់ពីអវត្តមានរយៈពេល១០ឆ្នាំ។ បន្ទាប់ពីស្មើក្នុងលទ្ធផល ១-១ ... Read More »

Rafael Nadal ឡើងជួបជើងខ្លាំង Novak Djokovic វគ្គ៨ក្រុមចុងក្រោយ French Open

កីឡាករឆ្នើម Rafael Nadal បានឈ្នះការប្រកួត French Open ឡើងវគ្គ១/៤ផ្តាច់ព្រ័ត្រទល់នឹងគូប្រជែងកីឡាករលំដាប់លេខ១ពិភពលោកNovak Djokovic ជាមួយនឹងការទទួលជ័យជម្នះ៥សិតលើកីឡាករ Felix Auger-Aliassime ។ កីឡាករ​អេស្ប៉ាញ Nadal វ័យ​៣៥​ឆ្នាំ ... Read More »

ណាតូបើកកិច្ចប្រជុំជាមួយតួកគី ហ្វាំងឡង់ និងស៊ុយអែត

អង្គការណាតូបានបើកកិច្ចប្រជុំ ជាមួយប្រទេសតួកគី ស៊ុយអែត និង ហ្វាំងឡង់ ក្រោយមានក្តីបារម្ភពីសន្តិសុខរបស់ប្រទេសតួកគី ។ ប្រទេសតួកគីគឺជាប្រទេសតែមួយគត់ដែលប្រឆាំងនឹងការចូលជាសមាជិកណាតូរបស់ប្រទេសហ្វាំងឡង់និងស៊ុយអែត។ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទទី៣០ ខែឧសភា ឆ្នាំ២០២២ បានផ្សាយថា ប្រធានាធិបតីតួកគី ... Read More »

បាញ់ប្រហារនៅអាមេរិក ស្លាប់និងរបួសជាច្រើន

  យ៉ាងហោចណាស់ក៏មានមនុស្សម្នាក់ស្លាប់និង៧នាក់ទៀតរងរបួសនៅក្នុងការបាញ់ប្រហារនាព្រឹកថ្ងៃទី២៩ខែឧសភា (ពេលវេលានៅអាមេរិក) ក្នុងពិធីមួយដែលរៀបចំនៅកណ្តាលវាល ស្ថិតក្នុងតំបន់ភាគខាងកើត Oklahoma សហរដ្ឋអាមេរិក។ ក្នុងចំណោមអ្នករងរបួសមានក្មេងជំទង់ពីរនាក់។ សាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា មានការឈ្លោះប្រកែកគ្នាមុនពេលផ្ទុះអាវុធនៅពាក់កណ្តាលយប់។ លោក Sylvia Wilson ម្ចាស់ហាងកាហ្វេ Taft’s ... Read More »

Nottingham Forest ត្រឡប់ទៅកាន់ Premier League វិញបន្ទាប់ពីរង់ចាំរយៈពេល២៣ឆ្នាំ

ក្លិប Nottingham Forest បានបញ្ចប់ការរង់ចាំរយៈពេល២៣ឆ្នាំសម្រាប់ការប្រកួតបាល់ទាត់ក្របខ័ណ្ឌ Premier League ជាមួយនឹងជ័យជម្នះលើក្រុម Huddersfield Town ក្នុងលទ្ធផល១ទល់០ ក្នុងការប្រកួតវគ្គ Play-off នៃក្របខ័ណ្ឌ Championship នៅកីឡដ្ឋាន ... Read More »

រុស្ស៊ីនៅតែផ្គត់ផ្គង់ឧស្ម័នហ្គាសដល់អឺរ៉ុបដដែល

ក្រុមហ៊ុនថាមពលរុស្ស៊ី Gazprom នៅថ្ងៃទី២៩ខែឧសភា បានប្រកាសឱ្យដឹងថា ចំនួនឧស្ម័នហ្គាសដែលផ្គត់ផ្គង់ទៅឱ្យអឺរ៉ុប តាមរយៈច្រកផ្លូវ Sudzha ប្រទេសអ៊ុយក្រេន បានកើនឡើងខ្ពស់ជាងមុន។ នៅថ្ងៃទី២៩ខែឧសភា គឺបានផ្តល់ឧស្ម័ន រហូតដល់ ៤៤,១លានម៉ែត្រគូប កើនឡើងជាងថ្ងៃទី២៨ ខែឧសភា ... Read More »

អង់គ្លេស ៖ រុស្ស៊ីបញ្ជូនរថក្រោះមានអាយុកាល៥០ឆ្នាំទៅធ្វើសង្គ្រាមនៅអ៊ុយក្រែន

ក្រសួងការពារជាតិអង់គ្លេសបានដកស្រង់ព័ត៌មានចារកម្មដែលបានឱ្យដឹងថា ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជូនរថក្រោះមានអាយុកាល៥០ឆ្នាំ ប្រភេទT-62ទៅធ្វើសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន ។ ជំនួសវិញរុស្ស៊ីបានដាក់បញ្ចូលរថក្រោះទំនើបៗនៅក្នុងឃ្លាំងវិញ។ សារព័ត៌មាន Business Insider នៅថ្ងៃទី២៧ខែឧសភា បានដកស្រង់ការប្រកាសពីក្រសួងការពារជាតិអង់គ្លេសដែលបានបញ្ជាក់ថា រុស្ស៊ីបង្ខំចិត្តបញ្ជូនរថក្រោះចាស់មកចូលរួមធ្វើសង្គ្រាម ដោយសារតែរងការខូចខាតដោយសារសង្គ្រាមនៅអ៊ុយក្រែន។ ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ថា រថក្រោះសម័យសហភាពសូវៀតងាយរងគ្រោះ ដោយមិនអាចទប់ទល់ជាមួយអាវុធប្រឆាំងរថក្រោះទំនើបៗនាពេលបច្ចុប្បន្នបានឡើយ ... Read More »