ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

ប៉ាគីស្ថានវាយប្រហារសងសឹកអុីរ៉ង់ ចិនអំពាវនាវឱ្យមានការអត់ធ្មត់

កម្លាំងទាហានប៉ាគីស្ថាន បានបើកការវាយប្រហារតាមអាកាសទៅលើក្រុមប្រដាប់អាវុធដែលប្រឆាំងនឹងទីក្រុងអ៊ីស្លាមម៉ាបាដនៅក្នុងប្រទេសអុីរ៉ង់។ ការវាយប្រហារនោះបណ្តាលឱ្យមនុស្ស ៧នាក់ស្លាប់។ សារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែមករា ឆ្នាំ២០២៤បានផ្សាយថា ក្រសួងការបរទេសប៉ាគីស្ថាន នៅថ្ងៃព្រហស្បតិ៍នេះបាននិយាយថា ប៉ាគីស្ថានបានបើកការវាយប្រហារតាមផ្លូវអាកាសប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធនៅក្នុងប្រទេសអ៉ីរ៉ង់ បន្ទាប់ពីទីក្រុងតេហេរ៉ង់បានធ្វើសកម្មភាពវាយប្រហារតាមផ្លូវអាកាសដូចគ្នាចូលមកក្នុងទឹកដីរបស់ប៉ាគីស្ថាន។ ក្រសួងការបរទេសប៉ាគីស្ថាន ... Read More »

Barcelona និង At.Madrid ចាប់អារម្មណ៍ Kalvin Phillips ជាមួយអនាគតនឹងត្រូវសម្រេចចិត្តនៅសប្តាហ៍ក្រោយ

អនាគតរបស់ Kalvin Phillips នឹងត្រូវសម្រេចចិត្តនៅសប្តាហ៍ក្រោយ ដោយបច្ចុប្បន្ន Manchester City កំពុងចាប់អារម្មណ៍ពីក្លិបយ៉ាងហោចណាស់ចំនួន៦រួមទាំង Barcelona និង Atletico Madrid។ទោះបីជាមានការចាប់អារម្មណ៍ពីក្លិបធំៗចំនួនពីររបស់អេស្ប៉ាញក៏ដោយ ក្លិបអង់គ្លេសដូចជា Crystal Palace, ... Read More »

អង់គ្លេស៖ លោកបានព្រមានថា សង្គ្រាមលោកលើកទី ៣ ជិតនឹងកើតឡើងហើយ

លោកខាងលិចជួយអ៊ុយក្រែន ធ្វើសង្គ្រាមជាមួយរុស្ស៊ី ហើយម្ខាងទៀត អុីរ៉ង់ កូរ៉េខាងជើង …ជួយរុស្ស៊ីតទល់ជាមួយលោកខាងលិច ក៏ដូចជាសង្គ្រាមអុីស្រាអ៊ែល និងក្រុមហាម៉ាស់ ដែលជាការប្រឈមមុខរវាងអុីស្រាអ៊ែល ជាមួយប្រភពអារ៉ាប់… កតា្តទាំងនោះហើយអាចជំរុញឱ្យផ្ទុះសង្គ្រាមទ្រង់ទ្រាយធំ ឈានដល់សង្គ្រាមលោកលើកទីបី។ នៅពេលនេះដែររដ្ឋមន្ត្រីការពារជាតិអង់គ្លេសលោក Grant Shapps ... Read More »

ចិន បង្ហាញថ្មអគ្គិសនីនុយក្លេអ៊ែរ ដែលអាចប្រើបានរហូតដល់៥០ឆ្នាំ

សារព័ត៌មាន Independent នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែមករា ឆ្នាំ២០២៤ ក្រុមហ៊ុនចិនមួយនាពេលថ្មីៗនេះ បានបង្ហាញថ្មអគ្គិសនីម៉្យាង ដែលខ្លួនអះអាងថា អាចផលិតថាមពលបានរហូតដល់ទៅ៥០ឆ្នាំ ដោយមិនចាំបាច់ត្រូវការសាក ឬក៏មើលថែទាំអ្វីនោះឡើយ។ ក្រុមហ៊ុន Betavolt ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង ... Read More »

ការវាយប្រហារតាមអាកាសរបស់អាមេរិកប្រឆាំងនឹងក្រុម Houthis ជាលើកទីបួន បន្ទាប់ពីក្រុមនេះបានបន្តវាយប្រហារលើនាវាអាមេរិក

មន្ត្រីអាមេរិកពីរនាក់បាននិយាយថា អាមេរិកបានវាយប្រហារទៅលើក្រុម Houthi កាលពីថ្ងៃទី 17 ខែមករា ត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីក្រុមនេះបានវាយប្រហារលើកប៉ាល់វ៉ាស៊ីនតោនដោយយន្តហោះគ្មានមនុស្សបើក។ CNN បានដកស្រង់សម្តីមន្ត្រីអាមេរិកពីររូបដែលនិយាយថា យោធារបស់ប្រទេសនេះបានចាប់ផ្តើមការវាយប្រហារថ្មីមួយប្រឆាំងនឹងក្រុមប្រដាប់អាវុធ Houthis (យេម៉ែន) កាលពីថ្ងៃទី 17 ខែមករា។ ... Read More »

Ajax ​ចុះ​ហត្ថលេខានាំយក​ខ្សែ​បម្រើ​អង់គ្លេស Jordan Henderson ​ពី​ក្លិប​អារ៉ាប៊ីសាអ៊ូឌីត Al-Ettifaq

ខ្សែបម្រើជម្រើសជាតិអង់គ្លេស Jordan Henderson បានចូលរួមជាមួយក្លិបហុល្លង់ Ajax បន្ទាប់ពីតិចជាង៦ខែនៅក្លិបអារ៉ាប៊ីសាអ៊ូឌីត Al-Ettifaq។ការរៀបចំកំពុងត្រូវបានធ្វើឡើងសម្រាប់ការមកដល់របស់គាត់នៅទីក្រុង Amsterdam ប៉ុន្តែមិនទាន់មានកិច្ចព្រមព្រៀងណាមួយត្រូវបានបញ្ចប់នៅឡើយទេ។ ខ្សែបម្រើវ័យ៣៣ឆ្នាំរូបនេះបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល៣ឆ្នាំដែលមានតម្លៃ៧០០,០០០ផោនក្នុងមួយសប្តាហ៍។ ជាមួយក្រុម Al-Ettifaq នៅពេលដែលគាត់បានចាកចេញពី Liverpool ក្នុងកិច្ចព្រមព្រៀង១២លានផោនក្នុងខែកក្កដា។ ... Read More »

មូលហេតុដែលផ្លែឪឡឹកក្លាយជានិមិត្តរូបនៃសាមគ្គីភាពសម្រាប់ប៉ាឡេស្ទីន

ក្នុងរយៈពេលជាងបីខែចាប់តាំងពីជម្លោះរវាងអុីស្រាអែល នឹងក្រុមហាម៉ាស់បានផ្ទុះឡើង រូបភាពនៃបំណែកផ្លែឪឡឹកបានលេចឡើងនៅលើប៉េងប៉ោង អាវយឺត បដា និងការបង្ហោះនៅលើបណ្តាញសង្គមពិភពលោកប្រឆាំងនឹងសង្រ្គាម។ ពណ៌នៃផ្លែឪឡឹកមួយដុំ – រួមទាំងសាច់ក្រហម ស្បែកស បៃតង និងគ្រាប់ខ្មៅ – គឺស្រដៀងទៅនឹងពណ៌នៃទង់ជាតិប៉ាឡេស្ទីន។ នៅទូទាំងពិភពលោក ... Read More »

ប្រទេសអារ៉ាប់នឹងបង្កើនទំនាក់ទំនងជាមួយអុីស្រាអែលវិញ ក្រោយបញ្ហាប៉ាឡេស្ទីនត្រូវបានដោះស្រាយ

សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៧ ខែមករា ឆ្នាំ២០២៤បានផ្សាយថា ព្រះអង្គម្ចាស់ Faisal bin Farhan ដែលជារដ្ឋមន្រ្តីការបរទេសនៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានមានបន្ទូលនៅថ្ងៃអង្គារសប្តាហ៍នេះថា អារ៉ាប៊ីសាអ៊ូឌីតនឹងរាប់រកអ៉ីស្រាអែលវិញ ប្រសិនបើកិច្ចព្រមព្រៀងដ៏ធំមួយត្រូវសម្រេចបាន ដែលរួមបញ្ចូលនូវភាពជារដ្ឋសម្រាប់ប៉ាឡេស្ទីន ... Read More »

អុីរ៉ង់បានបាញ់មីស៊ីលទៅកាន់មជ្ឈមណ្ឌលចារកម្មអុីស្រាអែលនៅអុីរ៉ាក់ ក្បែរស្ថានកុងស៊ុលអាមេរិក

ប្រព័ន្ធផ្សព្វផ្សាយអុីរ៉ង់បានបង្ហោះវីដេអូដែលបង្ហាញពីកងឆ្មាំបដិវត្តន៍អុីស្លាមរបស់អុីរ៉ង់បានបាញ់មីស៊ីលទៅកាន់ “មជ្ឈមណ្ឌលចារកម្ម” របស់អុីស្រាអែលក្នុងប្រទេសអុីរ៉ាក់ ក្បែរស្ថានកុងស៊ុលអាមេរិក និងនៅ “មូលដ្ឋាន IS” នៅក្នុងប្រទេសស៊ីរី។ ប្រព័ន្ធផ្សព្វផ្សាយអុីរ៉ង់បានរាយការណ៍ថា កងឆ្មាំបដិវត្តន៍អ៊ិស្លាម (IRGC) របស់អុីរ៉ង់ កាលពីថ្ងៃទី១៦ ខែមករា បានបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយមួយគ្រាប់ ... Read More »

ចំនួនពលរដ្ឋចិនបន្តថយចុះ២,០៨ លាននាក់ក្នុងឆ្នាំ២០២៣

ទិន្នន័យផ្លូវការដែលចេញផ្សាយដោយការិយាល័យស្ថិតិជាតិរបស់ប្រទេសចិននៅថ្ងៃទី 17 ខែមករា បានបង្ហាញថា ចំនួនប្រជាជនរបស់ប្រទេសនេះបានកត់ត្រាការធ្លាក់ចុះសម្រាប់ឆ្នាំទីពីរជាប់ៗគ្នាក្នុងឆ្នាំ 2023។ យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters ដែលដកស្រង់ទិន្នន័យផ្លូវការ ចំនួនប្រជាជនសរុបរបស់ប្រទេសចិនក្នុងឆ្នាំ 2023 បានថយចុះចំនួន 2.08 លាននាក់ ស្មើនឹង ... Read More »

ប្រធានក្លិប Hertha Berlin លោក Bernstein ទទួលមរណភាពក្នុងវ័យត្រឹម៤៣ឆ្នាំ

ប្រធានក្លិប Hertha Berlin នៅលីកទី២អាល្លឺម៉ង់លោក Kay Bernstein ដែលជាអតីតអ្នកគាំទ្រដ៏គួរឱ្យភ្ញាក់ផ្អើលដែលបានឡើងកាន់តំណែងជាប្រធានក្លិបក្នុងឆ្នាំ២០២២បានទទួលមរណភាពក្នុងអាយុ៤៣ឆ្នាំ។ នេះបើយោងតាមក្លិបបានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារ។ លោក Bernstein គឺជាអ្នកគាំទ្រជ្រុលនិយមយូរមកហើយ ហើយការឈ្នះការបោះឆ្នោតប្រធានក្លិបរបស់គាត់ ដែលជាលើកទីមួយសម្រាប់ក្លិប Bundesliga ​2 ... Read More »

ប្រសិនបើគំរូនៃសង្រ្គាមបែបនេះនៅតែបន្ត អ៊ុយក្រែនប្រឈមនឹងការវាយប្រហារទ្រង់ទ្រាយធំ

សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៧ ខែមករា ឆ្នាំ២០២៤ បានផ្សាយថា លោក វ្ល៉ាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៉ីបាននិយាយថា ឋានៈជាប្រទេសមួយសម្រាប់អ៊ុយក្រែន អាចទទួលរងនូវការវាយលុកដែលមិនអាចជួសជុលបាន ប្រសិនបើគំរូនៃសង្រ្គាមនៅតែបន្ត ហើយគេនឹងមិនអាចបង្ខំឱ្យរុស្ស៉ី ... Read More »

យន្តហោះពីរគ្រឿងបុកគ្នានៅព្រលានយន្តហោះជប៉ុន

ឧបទ្ទវហេតុមួយទៀតបានកើតឡើងនៅពេលដែលយន្តហោះពីរគ្រឿងបានបុកគ្នានៅអាកាសយានដ្ឋានជប៉ុន លើកនេះយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Korean Air និងយន្តហោះ Cathay Pacific ។ កាលពីថ្ងៃទី ១៦ ខែមករា ឧប្បត្តិហេតុមួយទៀតនៃយន្តហោះពីរគ្រឿងបុកគ្នានៅអាកាសយានដ្ឋានជប៉ុនបានកើតឡើង។ ជាពិសេស យន្តហោះ Korean ... Read More »

ក្លិប Roma បណ្តេញ​អ្នកចាត់ការទូទៅលោក Jose Mourinho ចេញពីតំណែង

លោក Jose Mourinho ត្រូវ​បាន​បណ្តេញ​ចេញ​ពី​តំណែង​ជា​អ្នក​ចាត់​ការ​ក្រុម Roma ជាមួយ​ក្លិប​ទី​៩​ក្នុង​ក្រប​ខ័ណ្ឌ Serie A។ បុរសសញ្ជាតិព័រទុយហ្គាល់វ័យ៦០ឆ្នាំរូបនេះបានចូលកាន់តំណែងនៅខែឧសភា ឆ្នាំ២០២១ ហើយបានដឹកនាំ Roma ឈ្នះពានរង្វាន់ Europa Conference ... Read More »

អង្គការសុខភាពពិភពលោក ប្រកាសរៃអង្គាសរកថវិកា១.៥ពាន់លានដុល្លារដើម្បីឆ្លើយតបតម្រូវការផ្នែកសុខាភិបាល

សារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី១៦ ខែមករា ឆ្នាំ២០២៤បានផ្សាយថា កាលពីថ្ងៃចន្ទសប្តាហ៍នេះ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសរៃអង្គាសរកថវិកាចំនួន១.៥ពាន់លានដុល្លារដើម្បីយកមកប្រើប្រាស់ ក្នុងកិច្ចប្រឹងប្រែងជួយឆ្លើយតបចំពោះតម្រូវការផ្នែកសុខាភិបាលរបស់មនុស្សរាប់លាននាក់ដែលរងគ្រោះដោយសារវិបត្តិមនុស្សធម៌ជាច្រើន ដែលកំពុងកើតមានជុំវិញពិភពលោក គឺរាប់ចាប់តាំងពីអ៊ុយក្រែននិងហ្កាហ្សា រហូតដល់អាហ្វហ្កានីស្ថាន។ អគ្គនាយក ... Read More »

បោះឆ្នោតបឋមបើកឆាកនៅរដ្ឋ Iowa ដើម្បីរើសបេក្ខជនប្រធានាធិបតី លោក ដូណាល់ ត្រាំ ទទួលជ័យជម្នះ

សារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី១៦ ខែមករា ឆ្នាំ២០២៤ បានផ្សាយថា អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទសប្តាហ៍នេះ បានទទួលជ័យជម្នះក្នុងការបោះឆ្នោតបឋម នៅរដ្ឋ Iowa ... Read More »

សហរដ្ឋអាមេរិក រុស្ស៊ី និងចិន គឺជាមហាអំណាចយោធាទាំងបីនៅក្នុងចំណាត់ថ្នាក់ Global Firepower

ថ្មីៗនេះ Global Firepower ដែលជាគេហទំព័រតាមដានព័ត៌មានទាក់ទងនឹងយោធាអំពីប្រទេសជុំវិញពិភពលោកបានប្រកាសចំណាត់ថ្នាក់យោធានៃប្រទេសចំនួន 145 ។ចំណាត់ថ្នាក់អំណាចយោធានេះគិតគូរពីកត្តាជាង 60 ដូចជា ភាពស្មុគស្មាញនៃបរិក្ខារ ហិរញ្ញវត្ថុ ភូមិសាស្ត្រ និងធនធាន… ចំណាត់ថ្នាក់នេះគ្រាន់តែវាយតម្លៃលើវិស័យយោធាតាមទស្សនៈធម្មតាប៉ុណ្ណោះ ដោយមិនរាប់បញ្ចូលសមត្ថភាពក្នុងការវាយប្រហារនុយក្លេអ៊ែរ។ ការអប់រំ ... Read More »

ឥណ្ឌានិងអុី​រ៉ង់បានឈានដល់កិច្ចព្រមព្រៀងចុងក្រោយស្តីពីគម្រោងអភិវឌ្ឍន៍កំពង់ផែ Chabahar

កំពង់ផែ Chabahar គឺជាមជ្ឈមណ្ឌលដ៏សំខាន់នៃគម្រោងច្រករបៀងដឹកជញ្ជូនអន្តរជាតិខាងជើង-ខាងត្បូង (INSTC) ប្រវែង 7.200 គីឡូម៉ែត្រ ដែលដឹកជញ្ជូនទំនិញរវាងប្រទេសឥណ្ឌា អ៊ីរ៉ង់ អាហ្វហ្គានីស្ថាន អាមេនីអាហ្សែបៃហ្សង់ រុស្ស៊ី អាស៊ីកណ្តាល និងអឺរ៉ុប។ យោងតាមអ្នកឆ្លើយឆ្លងព័ត៌មានវៀតណាមប្រចាំតំបន់អាស៊ីខាងត្បូង ... Read More »

គ្រូ​បង្វឹក​ជម្រើស​ជាតិ​ហ្គាណាគេច​ពី​ការ​វាយ​ប្រហារ​ពី​អ្នក​គាំទ្រ​ខឹង​សម្បារ​នៅ​សណ្ឋាគារ​

អ្នកគាំទ្រខឹងសម្បាបានព្យាយាមវាយប្រហារគ្រូបង្វឹកជម្រើសជាតិហ្គាណាlokChris Hughton បន្ទាប់ពីការខកចិត្តរបស់ពួកគេក្នុងលទ្ធផល ២–១ ក្នុងការប្រកួតនៅ Africa Cup of Nations កាលពីថ្ងៃអាទិត្យ ហើយត្រូវបានប៉ូលីសចាប់ខ្លួន។ ហ្គាណាត្រូវបានវាយបកដោយគ្រាប់បាល់១គ្រាប់ចុងក្រោយដោយក្រុមមកពីកោះ Cape Verde ដែលជាក្រុមតូចបំផុតក្នុងចំណោមក្រុមទាំង២៤នៅការប្រកួតក្នុងប្រទេសកូឌីវ័រ ... Read More »

ទីស្នាក់ការចារកម្មអ៉ីស្រាអែលនៅអ៉ីរ៉ាក់រងការវាយប្រហារពីអុីរ៉ង់

សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៦ ខែមករា ឆ្នាំ២០២៤បានផ្សាយថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីយប់ថ្ងៃចន្ទសប្តាហ៍នេះថា ឆ្មាំបដិវត្តន៍អ៉ីរ៉ង់បានប្រកាសពីការវាយប្រហារទៅលើទីស្នាក់ការកណ្តាលរបស់ទីភ្នាក់ងារស៉ើបការណ៍សម្ងាត់អ៉ីស្រាអែលដែលមានទីតាំងនៅក្នុងតំបន់ពាក់កណ្តាលស្វយ័ត Kurdistan នៃប្រទេសអ៉ីរ៉ាក់ ខណៈដែលកងកម្លាំងជំនាញពិសេសក៏បានអះអាងពីការវាយប្រហារនៅស៉ីរី ប្រឆាំងនឹងក្រុម ISIS ផងដែរ។ ឆ្មាំបដិវត្តន៍អ៉ីរ៉ង់ ... Read More »

Lionel Messi ឈ្នះ​ពានកីឡាករ​ល្អ​បំផុត FIFA Best Awards ខណៈពានគ្រូបង្វឹកឆ្នើមបានទៅលើលោក Pep Guardiola

ខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi បានឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំនៅ FIFA Best Awards ជាមួយអ្នកចាត់ការ Manchester City លោក Pep Guardiola ឈ្នះពានរង្វាន់គ្រូបង្វឹកឆ្នើមនៅទីក្រុងឡុង។Messi កំពុងលេងនៅ ... Read More »

លោក គីម ជុងអ៊ុន បានលើកឡើងពីលទ្ធភាពនៃការដណ្តើមយកកូរ៉េខាងត្បូងមកវិញ

ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានរាយការណ៍កាលពីថ្ងៃទី ១៦ ខែមករាថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានអំពាវនាវឱ្យមានវិធានការផ្លូវច្បាប់ដើម្បីកំណត់ថាកូរ៉េខាងត្បូងមិនមែនជាដៃគូសម្រាប់ការផ្សះផ្សានិងការបង្រួបបង្រួមជាតិនោះទេ។ យោងតាម KCNA បាននិយាយនៅក្នុងសម័យប្រជុំលើកទី 14 នៃសភាប្រជាជនកំពូល (SPA) ... Read More »

Lee Kang-in រកបាន២គ្រាប់ឱ្យកូរ៉េខាងត្បូងឈ្នះបារ៉ែននៅ Asian Cup

កីឡាករ Lee Kang-in របស់ Paris Saint-Germain បានផ្តួល Son Heung-min ដោយស៊ុតបញ្ចូលទីបាន២គ្រាប់ ខណៈដែលកូរ៉េខាងត្បូងបានចាប់ផ្តើមប្រកួតសម្រាប់ពានរង្វាន់ Asian Cup ជាលើកដំបូងចាប់តាំងពីឆ្នាំ១៩៦០ជាមួយនឹងជ័យជម្នះ ៣–១ ... Read More »

បញ្ចប់ការបោះឆ្នោតតៃវ៉ាន់ភ្លាម ប្រតិភូអាមេរិកទៅជួបមេដឹកនាំថ្មីនៃកោះនេះ បង្ហាញការគាំទ្រ

សារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១៥ ខែមករា ឆ្នាំ២០២៤ បានផ្សាយថា នាថ្ងៃចន្ទនេះ មេដឹកនាំតៃវ៉ាន់ចប់អាណត្តិ គឺលោកស្រី Tsai Ing-wen បានជួបពិភាក្សាជាមួយ គណៈប្រតិភូសហរដ្ឋអាមេរិក ដែលបានធ្វើដំណើរមកដល់ដែនកោះនេះ ... Read More »

រដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង បំពេញទស្សនកិច្ចនៅរុស្ស៊ី ដើម្បីពង្រឹងទំនាក់ទំនងកាន់តែប្រសើរ

សារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១៥ ខែមករា ឆ្នាំ២០២៤ រដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង លោកស្រី Choe Son Hui កំពុងស្ថិតក្នុងប្រទេសរុស្ស៉ីនាសប្តាហ៍នេះ ដើម្បីបើកកិច្ចពិភាក្សាគ្នា ជាមួយសមភាគីរុស្ស៉ីរបស់លោកស្រី គឺលោក ... Read More »

Asian Cup ចាប់ផ្តើមនៅប្រទេសកាតា ចំពេលមានភាពតានតឹងកើនឡើងនៅមជ្ឈិមបូព៌ា

តិចជាងមួយឆ្នាំបន្ទាប់ពីប្រទេសកាតាធ្វើម្ចាស់ផ្ទះ FIFA World Cup កាលពីឆ្នាំ២០២២ ប្រទេសនេះត្រូវបានកំណត់ម្តងទៀតដើម្បីធ្វើជាម្ចាស់ផ្ទះនៃការប្រកួតជម្រើសជាតិដ៏ធំបំផុតរបស់កីឡាបាល់ទាត់ Asian Football Confederation’s Cup ។ ប្រទេសឈូងសមុទ្រតូចមួយនេះនឹងប្រកួតជាមួយលីបង់នៅកីឡដ្ឋាន Lusail ដែលជាកន្លែងកាលពីខែធ្នូ ឆ្នាំ២០២២ ... Read More »

ប្រទេសឥណ្ឌា៖ សេវាអាកាសចរណ៍ និងផ្លូវរថភ្លើងត្រូវបានរំខានរយៈពេល ២ ថ្ងៃជាប់ៗគ្នាដោយសារចុះអ័ព្ទ

អ័ព្ទដ៏ក្រាស់បានរាំងស្ទះដល់ការមើលឃើញ ដែលបណ្តាលឱ្យជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍រាប់រយនិងរថភ្លើងឆ្លងកាត់ប្រទេសឥណ្ឌាត្រូវបានពន្យារពេលឬលុបចោលរយៈពេលពីរថ្ងៃជាប់ៗគ្នានៅថ្ងៃទី 14-15 ខែមករា។ ថ្ងៃទី15 ខែមករាគឺជាថ្ងៃទីពីរជាប់ៗគ្នាដែលសេវាផ្លូវអាកាសនិងផ្លូវដែកក្នុងរដ្ឋធានីញូវដែលីរបស់ឥណ្ឌាត្រូវបានរំខានដោយសារតែអ័ព្ទក្រាស់ និងខ្យល់ត្រជាក់គ្របដណ្តប់តំបន់ជាច្រើននៅភាគខាងជើងនៃប្រទេស។ មន្ត្រីអនាមិកម្នាក់បាននិយាយថា ជើងហោះហើរជាង 100 នៅទីក្រុង New Delhi ត្រូវបានផ្អាកនៅថ្ងៃទី 14 ... Read More »

កាលបរិច្ឆេទសម្រាប់ការប្រកួត Africa Cup of Nations ឆ្នាំ២០២៥ មិនទាន់បានសម្រេចចិត្តចំពេលមានការប្រកួត Club World Cup

កាលបរិច្ឆេទសម្រាប់ការប្រកួតពានរង្វាន់ទ្វីបអាហ្រ្វិក Africa Cup of Nations ឆ្នាំ២០២៥ (ហៅកាត់ថា Afcon) នៅតែមិនទាន់សម្រេចចិត្តនៅឡើយ ចំពេលមានការប៉ះកាលបរិច្ឆេទដ៏មានសក្តានុពលជាមួយព្រឹត្តិការណ៍ FIFA Club World Cup។ នេះបើយោងតាមប្រធានសហព័ន្ធបាល់ទាត់អាហ្វ្រិក ... Read More »

អង់គ្លេសបានបញ្ជូនទាហាន២០.០០០នាក់ទៅចូលរួមក្នុងការដាក់ពង្រាយយោធាដ៏ធំរបស់អូតង់

ក្រសួងការពារជាតិរបស់សភាអង់គ្លេសបានប្រកាសថា អង់គ្លេសនឹងបញ្ជូនទាហាន 20.000 នាក់ទៅបំពេញកាតព្វកិច្ចនៅទូទាំងទ្វីបអឺរ៉ុបនៅក្នុងសមយុទ្ធដ៏ធំមួយរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) នៅឆមាសទីមួយនៃឆ្នាំនេះរួមជាមួយនឹងនាវា និងយន្តហោះចម្បាំង ។ តាមគម្រោង ទាហានអង់គ្លេសចំនួន ១៦.០០០ នាក់ នឹងត្រូវបំពេញកាតព្វកិច្ចនៅអឺរ៉ុបខាងកើតចាប់ពីខែកុម្ភៈដល់ខែមិថុនា។ ក្រុមវាយប្រហារនាវាផ្ទុកយន្តហោះ យន្តហោះវាយប្រហារ ... Read More »

ដាណឺម៉ាក៖ ព្រះមហាក្សត្រិយានីដាក់រាជ្យ ព្រះអង្គម្ចាស់ Frederik ឡើងសោយរាជ្យបន្ត

នៅថ្ងៃទី 14 ខែមករា ព្រះមហាក្សត្រិយានី Margrethe II បានដាក់រាជ្យ ហើយអ្នកស្នងរាជ្យជំនួសគឺបុត្រារបស់ព្រះអង្គព្រះនាម Frederik ត្រូវបានឡើងគ្រងរាជ្យជាថ្មីជាផ្លូវការ។ នៅថ្ងៃចូលឆ្នាំសកល មហាក្សត្រិយានីដាណឺម៉ាកមានព្រះជន្ម ៨៣ ព្រះវស្សា Margrethe ... Read More »