ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

ដំណើរការរកសន្តិភាពរវាងអ៊ុយក្រែនជាមួយនឹងរុស្ស៉ីមានភាពចាំបាច់វត្តមានរបស់ចិន

សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៥ ខែមករា ឆ្នាំ២០២៤ បានផ្សាយថា បន្ទាប់ពីកិច្ចប្រជុំការទូតកម្រិតខ្ពស់នៅមុនវេទិកាសេដ្ឋកិច្ចពិភពលោក ក្នុងទីក្រុង Davos ប្រទេសស្វីស អ្នកតំណាងជាន់ខ្ពស់របស់អ៊ុយក្រែន បាននិយាយថា ចិនត្រូវតែចូលរួមក្នុងការចរចាដើម្បីបញ្ចប់សង្គ្រាមជាមួយរុស្ស៉ី។ ប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន ... Read More »

Real Madrid គ្រងជើងឯកអេស្ប៉ាញ Super Cup ជា​លើក​ទី១៣

ខ្សែប្រយុទ្ធ Vinicius Jr រកបាន៣គ្រាប់ក្នុងតង់ទីមួយ ខណៈដែល Real Madrid យកឈ្នះ Barcelona ដើម្បីឈ្នះពាន Spanish Super Cup។ខ្សែ​បម្រើប្រយុទ្ធ​ស្លាប​រូប​នេះ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​២​គ្រាប់​ក្នុង​រយៈ​ពេល១០នាទី​ដំបូង​ដើម្បី​ឲ្យ​ក្រុម​របស់​លោក Carlo Ancelotti ... Read More »

ប្រធានក្រុមជម្រើសជាតិអុីតាលី Bonucci ចូលរួមជាមួយ Fenerbahce រហូតដល់ចប់រដូវកាល

ប្រធានក្រុមអុីតាលីកីឡាករ Leonardo Bonucci បានចូលរួមជាមួយក្លិបកំពូលរបស់ទួរគី Fenerbahce រហូតដល់ចុងបញ្ចប់នៃរដូវកាល២០២៣–២០២៤ បន្ទាប់ពីខ្សែការពាររូបនេះបានបញ្ចប់កិច្ចសន្យាជាមួយក្រុម Union Berlin នៃក្របខ័ណ្ឌ Bundesliga ។ Bonucci ដែលបានចំណាយពេល១២ឆ្នាំនៅ Juventus ... Read More »

១០០ថ្ងៃនៃសង្គ្រាមនៅកាហ្សា គ្មាននរណាអាចបញ្ឈប់អ៉ីស្រាអែលបានឡើយ

សារព័ត៌មាន AFP បានផ្សាយថា សង្រ្គាមរវាងអ៉ីស្រាអែលនឹងក្រុមហាម៉ាស់នៅក្នុងតំបន់ហ្កាហ្សាបានចូលដល់ថ្ងៃទី១០០ហើយ នៅថ្ងៃអាទិត្យ ទី១៤ ខែមករានេះ ខណៈដែលនាយករដ្ឋមន្ត្រីលោក Benjamin Netanyahu បានប្ដេជ្ញាថាគ្មាននរណាម្នាក់អាចបញ្ឈប់អ៉ីស្រាអែល មិនឱ្យកម្ទេចក្រុមហាម៉ាស់បានឡើយ។ លោក Netanyahu ធ្វើការកត់សម្គាល់បែបនេះក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសៅរ៍ ... Read More »

កូរ៉េខាងជើងបន្តបាញ់មីស៊ីលចូលទៅកាន់សមុទ្រខាងកើត

សារព័ត៌មាន AFP បានផ្សាយថា យោធាកូរ៉េខាងត្បូងបានឱ្យដឹងថាកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលបាលិស្ទីគមួយគ្រាប់ចូលសមុទ្រខាងកើតនៅថ្ងៃអាទិត្យទី១៤ ខែមករានេះ ប៉ុន្មានថ្ងៃក្រោយទីក្រុងព្យុងយ៉ាងធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅក្បែរតំបន់ព្រំដែនទឹកកំពុងមានវិវាទជាមួយកូរ៉េខាងត្បូង។ នៅក្នុងសេចក្ដីថ្លែងការណ៍ យោធាកូរ៉េខាងត្បូងបានគូសបញ្ជាក់ដូច្នេះថា «កូរ៉េខាងជើងបានបាញ់មីស៊ីលបាលិស្ទីគមិនទាន់ស្គាល់ម៉ាកមួយគ្រាប់ឆ្ពោះទៅកាន់តំបន់ សមុទ្រខាងកើតឬសមុទ្រជប៉ុន»។ ប៉ុន្តែមិនបានបញ្ជាក់អ្វីលម្អិតលើសពីនេះនោះទេ ខណៈឆ្មាំសមុទ្រជប៉ុនក៏បានអះអាងដែរពីការចាប់សញ្ញាថាមានវត្ថុមិនស្គាល់អត្តសញ្ញាណដែលទំនងអាចជាមីស៊ីលបាលិស្ទីគ ត្រូវបានបាញ់ចេញពីកូរ៉េខាងជើង និងបានព្រមានឱ្យទូកឬកប៉ាល់ទាំងអស់មានការប្រុងប្រយ័ត្ន។ ការធ្វើតេស្ដមីស៊ីលចុងក្រោយបំផុត ... Read More »

សហរដ្ឋអាមេរិក មិនគាំទ្រ «ឯករាជ្យ» របស់តៃវ៉ាន់ឡើយ

សារព័ត៌មាន Reutersបានផ្សាយថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយថា សហរដ្ឋអាមេរិកមិនគាំទ្រឯករាជ្យរបស់តៃវ៉ាន់នោះទេ បន្ទាប់ពីប្រជាជនតៃវ៉ាន់បោះឆ្នោតជ្រើសរើសមនុស្សម្នាក់ដែលប៉េកាំងចាត់ទុកជាបន្លានៅក្នុងភ្នែក ជាមេដឹកនាំថ្មីរបស់ ពួកគេ។ លទ្ធផលបោះឆ្នោតសកលកាលពីថ្ងៃសៅរ៍ បានបង្ហាញថា លោក Lai ... Read More »

Lionel Messi និង Luis Suarez បានហ្វឹកហាត់ជាមួយគ្នាជាលើកដំបូងត្រៀមប្រកួតជាមួយនឹង Cristiano Ronaldo

អតីត ខ្សែប្រយុទ្ធរបស់ក្លិបBarcelona កីឡាករLionel Messi និង Luis Suarez បានហ្វឹកហាត់ជាមួយគ្នាជាលើកដំបូងជាមួយ Inter Miami ក្នុងទឹកដីសហរដ្ឋអាមេរិក ដើម្បីត្រៀមខ្លួនប្រកួតលក្ខណៈ​មិត្តភាពនៅតំបន់អាស៊ី។ ជាមួយនឹងកាលវិភាគដ៏មមាញឹក សម្រាប់ការប្រកួតរដូវកាលថ្មីMLS គេទើបតែបានឃើញ ... Read More »

ស្ងាត់ៗ អាមេរិកបានពង្រីកទឹកដីទំហំ ១ លានគីឡូម៉ែត្រការ៉េ

កាលពីខែមុន តំបន់របស់សហរដ្ឋអាមេរិកបានកើនឡើងយ៉ាងស្ងៀមស្ងាត់ចំនួន ១ លានគីឡូម៉ែត្រការ៉េ ដែលជាទំហំធំជិតពីរដងនៃប្រទេសអេស្ប៉ាញ។ យោងតាមកាសែត Daily Mail តំបន់បានកើនឡើងបន្ទាប់ពីក្រសួងការបរទេសសហរដ្ឋអាមេរិកនៅថ្ងៃទី 19 ខែធ្នូឆ្នាំ 2023 បានបន្ថែមតំបន់លិចទឹកនៅឈូងសមុទ្រ ឬតំបន់ខ្ពង់រាបទ្វីប (ECS) ... Read More »

គ្រូបង្វឹកបាល់ទាត់ប៉ាឡេស្ទីនថាកូនក្រុមពុំមានអារម្មណ៏ផ្តោត១០០%នៅកម្មវិធី Asian Cup

​លោក Makram Daboub គ្រូបង្វឹកក្រុមជម្រើសជាតិប៉ាឡេស្ទីនបានថ្លែងថាកូនក្រុមរបស់គាត់ពិបាកនឹងផ្តោតអារម្មណ៏១០០%លើការប្រកួតបាល់ទាត់ Asian Cup ណាស់ដោយសារពួកគេនៅតែចង់ដឹងដំណឹងពីការវាយប្រហារនៅតំបន់ហ្គាហ្សាស្ទ្រីប ប៉ុន្តែវត្តមានរបស់ពួកគេនៅក្នុងពានរង្វាន់ទ្វីបអាស៊ីនេះបានផ្ញើរសារដល់ពិភពលោកថា ប៉ាឡេស្ទីននៅតែមានវត្តមានលើពិភពលោក។ ​អ៊ីស្រាអែលបានបន្តការទម្លាក់គ្រាប់បែកនៅតំបន់ហ្គាហ្សាស្ទ្រីបកាលពីថ្ងៃសៅរ៍ ខណៈដែលសង្រ្គាមរបស់ខ្លួនលើពួកហាម៉ាស បានឈានដល់ 100 ថ្ងៃដោយមិនមានទីបញ្ចប់។ការវាយលុករបស់អ៊ីស្រាអែល ធ្វើឡើងបន្ទាប់ពីមានការវាយលុកឆ្លងព្រំដែនកាលពីថ្ងៃទី ... Read More »

អនុប្រធានរបស់ លោកស្រី Tsai Ing-wen បានឈ្នះការបោះឆ្នោតនៅតៃវ៉ាន់

លោក Lai Ching-te អនុប្រធានបច្ចុប្បន្ន និងជាបេក្ខភាពមកពីគណបក្សកាន់អំណាចប្រជាធិបតេយ្យ Progressive (DPP) បានឈ្នះការបោះឆ្នោតដើម្បីជ្រើសរើសមេដឹកនាំថ្មីរបស់បក្ស។សារព័ត៌មាន Reuters បានផ្សាយថា លោក Lai Ching-te បានឈ្នះការបោះឆ្នោតមេដឹកនាំតៃវ៉ាន់នៅថ្ងៃទី 13 ... Read More »

ពាណិជ្ជកម្មទ្វេភាគីរវាងរុស្ស៊ីនឹងចិនបានឈានដល់កំណត់ត្រាចំនួន២៤០ពាន់លានដុល្លារ

យោងតាមកាសែត Moscow Times ពាណិជ្ជកម្មរវាងរុស្ស៊ីនឹងចិននឹងកើនឡើងដល់ 240 ពាន់លានដុល្លារនៅឆ្នាំ 2023។ ចំនួននេះលើសពីគោលដៅ២០០ពាន់លានដុល្លារ យោងតាមការប្តេជ្ញាចិត្តរវាងប្រធានាធិបតីរុស្ស៊ីពូទីន នឹងប្រធានាធិបតីចិនស៊ី ជីនពីង។ រដ្ឋបាលទូទៅនៃទិន្នន័យគយរបស់ប្រទេសចិនបាននិយាយថា ចំណូលទ្វេភាគីជាមួយរុស្ស៊ីក្នុងឆ្នាំ 2023 បានកើនឡើង ... Read More »

ជើងហោះហើរសរុបជាង២.០០០ជើងនៅអាមេរិកត្រូវបានលុបចោលដោយសារព្យុះរដូវរងាដ៏ធំមួយ

សារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី១៣ ខែមករា ឆ្នាំ២០២៤ បានផ្សាយថា នៅថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅអាមេរិក) បណ្តាក្រុមហ៊ុនអាកាសចរណ៍នៅសហរដ្ឋអាមេរិកបានសម្រេចចិត្តលុបចោលជើងហោះហើរសរុបច្រើនជាង២,០០០ជើង បន្ទាប់ពីព្យុះរដូវរងាយ៉ាងធំមួយ បានបង្កឱ្យដាច់បណ្តាញចរន្តអគ្គិសនីនិងប៉ះពាល់ដល់អាជីវកម្មនៅក្នុងរដ្ឋសរុបចំនួន១២ ខណៈអាកាសធាតុត្រូវបានព្យាករថា នឹងចុះត្រជាក់កាន់តែខ្លាំងអំឡុងចុងសប្តាហ៍។ ទិន្នន័យពីវែបសាយតាមដានជើងហោះហើរពិភពលោក ... Read More »

គូរស្នេហ៍របស់កីឡាករSadio Maneពន្យារពេលក្រេបទឹកឃ្មុំព្រោះប្រពន្ធត្រូវទៅសាលាប្រលងខណៈប្តីជាប់លេងពានអាហ្រ្វិក

​កីឡាករSadio Mane និងប្រពន្ធវ័យ១៨ឆ្នាំដែលទើបតែរៀបការថ្មោងថ្មីមិនទាន់មានគម្រោងទៅក្រេបទឹកឃ្មុំឡើយ ដោយសារតែប្រពន្ធត្រូវវិលត្រឡប់ទៅសាលារៀនប្រលងបញ្ចប់ចំណែកប្តីមានកាតព្វកិច្ចលេងបាល់ទាត់ក្នុងកម្មវិធីពានរង្វាន់ទ្វីបអាហ្រ្វិក Africa Cup of Nations ។ ​អតីតកីឡាករបាល់ទាត់របស់ក្រុមហង្សក្រហមLiverpoolនេះបានរៀបការជាមួយនឹងភរិយាឈ្មោះ Aisha Tamba តាមបែបប្រពៃណីមូស្លីមកាលពីថ្ងៃទី៧ខែមករានៅក្នុងទីក្រុង​Dakar ប្រទេសសេណេហ្គាល់។ កីឡាករSadio Mane កំពុងតែនៅជាមួយនឹងក្រុមជម្រើសជាតិខ្លួនដែលលេងនៅក្នុងប្រទេសកូឌីវ័រហើយការប្រកួតនេះនឹងចប់នៅថ្ងៃទី១១ខែកុម្ភៈ២០២៤។ ​ប្រភពជិតស្និតនឹងកីឡាករSadio Mane ... Read More »

អាមេរិកត្រូវតែទទួលយកការណ៍ពិត និងធ្វើការសម្រេចចិត្តដ៏ឈឺចាប់

អត្ថប្រយោជន៍របស់រុស្ស៊ី ធ្វើឱ្យអាមេរិកប្រឈមមុខនឹងការសម្រេចចិត្តដ៏ឈឺចាប់ ដែលអ៊ុយក្រែនត្រូវការអព្យាក្រឹត អាចចូលរួមជាមួយសហភាពអឺរ៉ុប ប៉ុន្តែមិនអាចក្លាយជាសមាជិកណាតូបានទេ។ នៅក្នុងអត្ថបទថ្មីៗនេះ លោក Anatole Lieven អ្នកសរសេរអត្ថបទសម្រាប់ទស្សនាវដ្តី “សិល្បៈនៃភាពជាអ្នកដឹកនាំ” (Statecraft) បាននិយាយថា ភាពជាប់គាំងនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន និងការរីកចម្រើនរបស់រុស្ស៊ីនៅក្នុងជម្លោះកំពុងជំរុញឱ្យអាមេរិកប្រឈមមុខនឹងជម្រើសដ៏ឈឺចាប់ ... Read More »

បើឈ្នះជើងឯកSuper Cupនោះកីឡាករនិងគ្រូបង្វឹកក្រុមReal Madridនឹងទទួលបានប្រាក់លើកទឹកចិត្តបន្ថែម៣លានផោន

​ប្រភពព័ត៌មានរបស់ប្រទេសអេស្ប៉ាញបានឲ្យដឹងថា កីឡាករនិងគ្រូបង្វឹកក្រុមReal Madridនឹងទទួលបានប្រាក់លើកទឹកចិត្តបន្ថែម៣លានផោន ប្រសិនបើពួកគេយកឈ្នះលើក្រុមBarcelonaនិងជើងឯកបើឈ្នះជើងឯកSuper Cupនៅថ្ងៃអាទិត្យស្អែកនេះ។ ​ការប្រកួតវគ្គផ្តាច់ព្រ័ត្តរបស់ក្រុមយក្សអេស្ប៉ាញទាំងពីរនេះនឹងធ្វើឡើងនៅក្នុងប្រទេសសៅឌីអារ៉ាប់ប៊ី ក្រោយពួកគេបានយកឈ្នះលើគូរប្រកួតរៀងៗខ្លួន ហើយក្រុមដែលគេសង្ឃឹមឈ្នះជើងឯកនោះគឺជាក្រុមReal Madrid។ ​ទោះបីជាក្រុមBarcelonaដែលជាម្ចាស់ជើងឯកអេស្ប៉ាញ La Ligaរដូវកាលមុន លេងធ្លាក់ជើងបន្តិចនៅក្នុងរដូវកាលនេះ អ្នកចាត់ការទូរទៅរបស់ពួកគេលោក Xavi ថាកូនក្រុមខ្លួនក៏អាចយកឈ្នះជើងឯកបានដែរ។ ... Read More »

រុស្ស៊ីបានផ្ញើការព្រមានយ៉ាងម៉ឺងម៉ាត់ដល់អង់គ្លេស

ទីក្រុងម៉ូស្គូបានចាត់ទុកចំណាត់ការណាមួយរបស់អង់គ្លេសក្នុងការពង្រាយទ័ពទៅកាន់អ៊ុយក្រែនថាជាការប្រកាសសង្រ្គាមប្រឆាំងនឹងរុស្ស៊ី។ សេចក្តីថ្លែងការណ៍ដ៏រឹងមាំនេះត្រូវបានសរសេរដោយលោក Dmitry Medvedev អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីនៅលើ Telegram កាលពីថ្ងៃទី ១២ ខែមករាដោយសង្កត់ធ្ងន់ថា “ខ្ញុំសង្ឃឹមថា ចក្រភពអង់គ្លេសយល់ថាការដាក់ពង្រាយកងទ័ពជាផ្លូវការទៅកាន់អ៊ុយក្រែននឹងក្លាយជាការសន្យាមួយដើម្បីប្រកាសសង្រ្គាមប្រឆាំងនឹងរុស្ស៊ី”។ ការអត្ថាធិប្បាយនេះត្រូវបានធ្វើឡើងដោយអតីតប្រធានាធិបតីរុស្ស៊ីបន្ទាប់ពីនាយករដ្ឋមន្ត្រីអង់គ្លេស Rishi Sunak បានធ្វើទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៅកាន់ទីក្រុងគៀវ ... Read More »

កោះតៃវ៉ាន់ចាប់ផ្តើមការបោះឆ្នោតរើសមេដឹកនាំថ្មី

សារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៣ ខែមករា ឆ្នាំ២០២៤បានផ្សាយថា ការបោះឆ្នោតជ្រើសរើសមេដឹកនាំនិងសភាអាណត្តិថ្មី បានចាប់ផ្តើមប្រព្រឹត្តទៅនៅកោះតៃវ៉ាន់ បន្ទាប់ពីប្រទេសចិន បានចាត់ទុកការបោះឆ្នោតនេះ គឺជាការជ្រើសរើសរវាងសង្រ្គាមហើយនិងសន្តិភាព។ គណបក្សកាន់អំណាចតៃវ៉ាន់ គឺគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ ហៅកាត់ DPP ... Read More »

អ្នកចាំទី Andre Onana ខកខានប្រកួតដំបូងឲ្យកាមេរូននៅ Africa Cup of Nations

អ្នកចាំទី Andre Onana នឹងខកខានការប្រកួតបើកឆាក Africa Cup of Nations របស់កាមេរូនទល់នឹងហ្គីណេនៅថ្ងៃចន្ទ ដោយបានជ្រើសរើសលេងឱ្យ Manchester United ក្នុងការប្រកួត Premier League ... Read More »

លោក ថាក់ស៉ីន ទទួលបានការអនុញ្ញាតឱ្យបន្តស្នាក់នៅមន្ទីរពេទ្យ ព្យាបាលជំងឺ

សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១២ ខែមករា ឆ្នាំ២០២៤ អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៉ីន ស៉ីណាវ៉ាត់ (Thaksin Shinawatra) ដែលមានទោសជាប់ពន្ធនាគារ ត្រូវបានអនុញ្ញាតឱ្យបន្តស្នាក់នៅក្នុងមន្ទីរពេទ្យ ដើម្បីទទួលការតាមដាន ... Read More »

សារិកាព្រៃ Newcastle United ប្រកាសពីការខាតបង់៧៣លានផោនសម្រាប់រដូវកាល២០២២-២០២៣

នាយកប្រតិបត្តិរបស់ពួកគេបានព្រមានថា ក្លិបសារិកាព្រៃ Newcastle United នៅតែអាចត្រូវលក់កីឡាករទៅឱ្យគូប្រជែងរបស់ពួកគេ បន្ទាប់ពីពួកគេបានប្រកាសពីការខាតបង់ចំនួន៧៣លានផោនសម្រាប់រដូវកាល២០២២-២០២៣។ ទោះជាយ៉ាងណាក៏ដោយនាយកប្រតិបត្តិលោក Darren Eales បាននិយាយថា “មានផ្លូវដ៏វែងឆ្ងាយសម្រាប់ក្លិបដើម្បីផ្គូផ្គងប្រាក់ចំណូលរបស់ភាគីធំបំផុត។ដើម្បីដាក់វាចូលទៅក្នុងទស្សនៈ យើងចង់ក្លាយជាក្លិបដែលមាននិរន្តរភាពកំពូលទាំង៦ ហើយគណនីចុងក្រោយរបស់ Tottenham ដែលមានបង្ហាញប្រាក់ចំណូលសរុបគឺ៤៤០លានផោន។ ... Read More »

អ្នកទោសអេក្វាឌ័របានចាប់បុគ្គលិកពន្ធនាគារជិត១៨០នាក់ធ្វើជាចំណាប់ខ្មាំង

មន្ត្រីអេក្វាឌ័របាននិយាយថា ឆ្មាំពន្ធនាគារនិងបុគ្គលិករដ្ឋបាលសរុបចំនួន 178 នាក់កំពុងត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំងដោយអ្នកទោសនៅក្នុងពន្ធនាគារនៅទូទាំងប្រទេសអាមេរិកខាងត្បូង។ យោងតាម Reuters ក្រុមគ្រួសាររបស់បុគ្គលិកពន្ធនាគារជិត 180 នាក់ដែលត្រូវបានចាប់ជាចំណាប់ខ្មាំងខាងលើកំពុងស្នើសុំឱ្យរដ្ឋាភិបាលចាត់វិធានការដើម្បីជួយសង្គ្រោះមនុស្សជាទីស្រលាញ់របស់ពួកគេ។ ប្រទេសអេក្វាឌ័រកំពុងប្រឈមមុខនឹងស្ថានការណ៍សន្តិសុខមិនស្ថិតស្ថេរចំពេលមានក្រុមឧក្រិដ្ឋជនកើនឡើងនិងការកើនឡើងនៃអំពើហិង្សានៅក្នុងពន្ធនាគារ។ ចាប់តាំងពីថ្ងៃទី 8 ខែមករា ប្រធានាធិបតីអេក្វាឌ័រ លោក ... Read More »

នាយករដ្ឋមន្ត្រីបារាំងថ្មី តែងតាំងដៃគូស្រលាញ់ភេទដូចគ្នា ជារដ្ឋមន្ត្រីការបរទេស

នាយករដ្ឋមន្ត្រីបារាំងលោក Gabriel Attal នៅថ្ងៃទី 11 ខែមករាបានប្រកាសពីសមាសភាពគណៈរដ្ឋមន្ត្រីថ្មីដែលក្នុងនោះដៃគូស្រលាញ់ភេទដូចគ្នារបស់គាត់គឺ Stephane Sejourne ត្រូវបានតែងតាំងជារដ្ឋមន្ត្រីការបរទេស។ យោងតាម France 24 និង RT លោក ... Read More »

ប្រទេសអាថ៌កំបាំងបំផុតក្នុងពិភពលោកត្រៀមទទួលភ្ញៀវទេសចរបរទេស

ប្រទេសកូរ៉េខាងជើងនឹងស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិដំបូងរបស់ខ្លួនដែលជាជនជាតិរុស្ស៊ីមួយក្រុមនៅក្នុងខែកុម្ភៈ បន្ទាប់ពីរយៈពេលជិត 4 ឆ្នាំនៃការដាក់កំហិតយ៉ាងតឹងរ៉ឹងដើម្បីការពារ COVID-19។ ប្រទេសកូរ៉េខាងជើងគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលអនុវត្តការបិទព្រំដែនដ៏តឹងរ៉ឹងបំផុតក្នុងពិភពលោក ដើម្បីដោះស្រាយការរីករាលដាលនៃមេរោគ COVID-19 នៅដើមឆ្នាំ 2020។ យោងតាម Reuters ការធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងជើងត្រូវបានផ្សព្វផ្សាយដោយក្រុមហ៊ុនទេសចរណ៍ដែលមានមូលដ្ឋាននៅទីក្រុង Vladivostok (រុស្ស៊ី)។ ... Read More »

Barcelona ឡើងប៉ះ Real Madrid វគ្គផ្តាច់ព្រ័ត្រនៅ Spanish Super Cup

Barcelona បានយកឈ្នះ Osasuna ២ទល់០ ក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដើម្បីរៀបចំការប្រកួតវគ្គផ្តាច់ព្រ័ត្រ Spanish Super Cup នៅថ្ងៃអាទិត្យជាមួយក្រុម Real Madrid ។ Barcelona បានឈ្នះពាន ... Read More »

យន្តហោះចម្បាំងអង់គ្លេសហោះ ចម្ងាយ 2.600 គីឡូម៉ែត្រដើម្បីទម្លាក់គ្រាប់បែកលើក្រុមហ៊ូធី

អង់គ្លេសបានប្រើប្រាស់យន្តហោះចម្បាំង Typhoon ចំនួន 4 គ្រឿង ដើម្បីហោះចេញពីមូលដ្ឋានមួយនៅសមុទ្រមេឌីទែរ៉ាណេ ដែលមានចម្ងាយជាង 2.600គីឡូម៉ែត្រពីគោលដៅក្នុងប្រទេសយេម៉ែន។ សហរដ្ឋអាមេរិកក៏បានចល័តនាវាចម្បាំង យន្តហោះចម្បាំង ជាពិសេសនាវាមុជទឹកនុយក្លេអ៊ែរ USS Florida ដើម្បីវាយប្រហារកងកម្លាំង Houthi ... Read More »

លោក Medvedev បានព្រមានពីការឆ្លើយតបនឹងអ៊ុយក្រែនដោយអាវុធនុយក្លេអ៊ែរ

អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីបានព្រមានថា រាល់ការវាយប្រហារលើទីតាំងបាញ់មីស៊ីលក្នុងទឹកដីរុស្ស៊ី នឹងត្រូវបានឆ្លើយតបដោយទីក្រុងម៉ូស្គូជាមួយនឹងអាវុធនុយក្លេអ៊ែរ។ សារព័ត៌មាន រ៉យទ័រ បានដកស្រង់សេចក្តីថ្លែងការណ៍របស់អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Dmitry Medvedev កាលពីថ្ងៃទី 11 ខែមករា ដោយចោទប្រកាន់មេបញ្ជាការយោធាអ៊ុយក្រែនមួយចំនួនថាបានពិចារណាប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយដែលផ្តល់ដោយលោកខាងលិច ដើម្បីវាយប្រហារទីតាំងបាញ់កាំជ្រួចនៅក្នុងប្រទេសរុស្ស៊ី។ លោក ... Read More »

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសចំនួន ៦ មានលិខិតឆ្លងដែនដ៏មានឥទ្ធិពលបំផុតរបស់ពិភពលោក

ការផ្លាស់ប្តូរដ៏ធំមួយបានកើតឡើងនៅក្នុងចំណាត់ថ្នាក់នៃលិខិតឆ្លងដែនដ៏មានឥទ្ធិពលបំផុតរបស់ពិភពលោក ដោយប្រទេសចំនួន 6 ទទួលបានចំណាត់ថ្នាក់កំពូលសម្រាប់ឆ្នាំ 2024… ពលរដ្ឋនៃប្រទេសបារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន សិង្ហបុរី និងអេស្បាញអាចធ្វើដំណើរដោយមិនចាំបាច់សុំវីសា ទៅកាន់គោលដៅចំនួន 194 ជុំវិញពិភពលោក ដែលជាតួលេខខ្ពស់បំផុតដែលបានកត់ត្រាចាប់តាំងពីសន្ទស្សន៍ ... Read More »

មេដឹកនាំគីម ជុងអ៊ុន៖ កូរ៉េខាងជើងមិនគេចពីសង្គ្រាមនោះទេ

កាលពីថ្ងៃទី១០ ខែមករា ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានផ្សាយថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចាត់ទុកកូរ៉េខាងត្បូងជា “សត្រូវចម្បង” របស់ប្រទេស។ការអត្ថាធិប្បាយខាងលើត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំដ៏សំខាន់មួយនៅចុងឆ្នាំនៃគណបក្សពលករកូរ៉េ បន្ទាប់ពីលោក គីម ជុងអ៊ុន ... Read More »

តុលាការយុត្តិធម៌អន្តរជាតិបានបើកសវនាការលើ “ការចោទប្រកាន់ពីបទប្រល័យពូជសាសន៍” នៅហ្គាហ្សា

តុលាការយុត្តិធម៌អន្តរជាតិ (ICJ) នឹងបើកសវនាការនៅថ្ងៃទី 11 ខែមករា បន្ទាប់ពីមានពាក្យបណ្តឹងពីប្រទេសអាហ្វ្រិកខាងត្បូងថា សង្រ្គាមរបស់អុីស្រាអែលជាមួយក្រុមហាម៉ាស់ គឺជាការប្រល័យពូជសាសន៍ប្រឆាំងនឹងប៉ាឡេស្ទីន ដែលជាការអះអាងដែលអុីស្រាអែលបានបដិសេធយ៉ាងខ្លាំង។ អាហ្រ្វិកខាងត្បូងដំបូងបានស្នើឱ្យ ICJ បញ្ជាឱ្យបញ្ឈប់ជាបន្ទាន់ចំពោះការវាយលុកយោធារបស់អុីស្រាអែលនៅតំបន់ហ្គាហ្សាស្ទ្រីប។ ទោះបីជារឿយៗប្រទេសខ្លះបានចាត់ទុកអង្គការសហប្រជាជាតិនិងតុលាការអន្តរជាតិថាអយុត្តិធម៌ និងលម្អៀងក៏ដោយ ក៏អុីស្រាអែលបានបញ្ជូនក្រុមអ្នកច្បាប់ដ៏មានឥទ្ធិពលមួយ ... Read More »

Tottenham ជិត​ចុះ​កិច្ច​សន្យា​ទិញ​ខ្សែ​ការពារ Radu Dragusin ពី Genoa

ក្រុមមាន់ខ្នាយមាស Tottenham ជិតឈានដល់កិច្ចព្រមព្រៀងមួយសម្រាប់ខ្សែការពារ Radu Dragusin របស់ Genoa ក្នុងតម្លៃប្រហែល២៥លានអឺរ៉ូបូករួមទាំងកម្មវិធីបន្ថែម។ ខ្សែការពារ Djed Spence ដែលទើបតែត្រឡប់មក Spurs វិញបន្ទាប់ពីខ្ចីជើងមិនបានជោគជ័យនៅ Leeds ... Read More »