ខ្សែប្រយុទ្ធ Romelu Lukaku ស៊ុតបញ្ចូលទីបាន៤គ្រាប់ក្នុងតង់ទី១ ខណៈដែលបែលហ្ស៊ិកយកឈ្នះ Azerbaijan ដែលមានគ្នាតែ១០នាក់ក្រោយកាតក្រហមក្នុងតង់ទី១ ក្នុងវគ្គជម្រុះ Euro 2024 កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២០ ខែវិច្ឆិកានេះ។ កីឡាករវ័យ៣០ឆ្នាំរូបនេះបច្ចុប្បន្នរកបាន៨៣គ្រាប់ក្នុង១១៣ប្រកួតរបស់បែលហ្ស៊ិក ដែលធ្វើឲ្យគាត់ក្លាយជាអ្នកស៊ុតបញ្ចូលទីបានច្រើនជាងគេទី៧ ក្នុងប្រវត្តិសាស្ត្របាល់ទាត់អន្តរជាតិបុរស។ ... Read More »
ព័ត៌មានអន្តរជាតិ
ទាហានជើងទឹកជប៉ុនធ្វើសមយុទ្ធលើកោះងាយរងគ្រោះនឹងការវាយប្រហារពីចិន
សារព័ត៌មាន AFP បានផ្សាយថា កងកម្លាំងម៉ារីនជប៉ុន នៅថ្ងៃអាទិត្យ ទី១៩ ខែវិច្ឆិកានេះបានដឹកនាំការធ្វើសមយុទ្ធយោធានៅលើដែនកោះមួយស្ថិតនៅតាមបណ្ដោយឆ្នេរនៃសមុទ្រចិនខាងកើត ជាការហាត់សមវាយប្រហារបណ្ដេញកងទ័ពសត្រូវចេញពីទឹកដីរបស់ខ្លួន ហើយដែលដែនកោះនេះត្រូវបានទីក្រុងតូក្យូមើលឃើញថាងាយរងគ្រោះនឹងការវាយប្រហារពីសំណាក់ចិន។ នៅចំពោះមុខភាពតានតឹងជាមួយចិន រុស្ស៉ី និងកូរ៉េខាងជើង ជប៉ុនបានធ្វើសមយុទ្ធមួយនៅលើកោះ Tokunoshima ស្ថិតនៅភាគនិរតីប្រទេសជប៉ុន ... Read More »
អង្គការសហប្រជាជាតិ៖ ការប្រយុទ្ធគ្នានៅក្នុងប្រទេសមីយ៉ាន់ម៉ាបានធ្វើឱ្យមនុស្ស២៦ពាន់នាក់ផ្លាស់ទីលំនៅ
យោងតាមអង្គការសហប្រជាជាតិ ការប្រយុទ្ធគ្នាជាថ្មីរវាងកងកម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ា (MAF) នឹងក្រុមឧទ្ទាម Arakan Army (AA) បានជម្លៀសមនុស្សជាង ២៦ពាន់នាក់នៅក្នុងរដ្ឋរ៉ាឃីននាសប្តាហ៍នេះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (UNOCHA) បាននិយាយថា តួលេខចុងក្រោយបង្អស់បានធ្វើឱ្យចំនួនមនុស្សសរុបដែលបានផ្លាស់ទីលំនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដោយសារតែជម្លោះរវាងភាគីទាំងពីរមានប្រហែល ... Read More »
មន្ទីរពេទ្យ Al-Shifa នៃតំបន់ហ្គាហ្សា ក្លាយជាចំណុចកណ្តាលនៃសង្គ្រាមអុីស្រាអែល-ហាម៉ាស់
ទីភ្នាក់ងារសារព័ត៌មាន AFP បានផ្សាយថា អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃអាទិត្យ ទី១៩ ខែវិច្ឆិកានេះបាននិយាយថាមន្ទីរពេទ្យ Al-Shifa ដែលជាមន្ទីរពេទ្យធំជាងគេបំផុតនៅក្នុងតំបន់ហ្គាហ្សា បានក្លាយជា «តំបន់មរណៈ» និងបានជំរុញឱ្យមានការជម្លៀសមនុស្សចេញ ខណៈដែលកងទ័ពអ៉ីស្រាអែលកំពុងពង្រីក ប្រតិបត្តិការដើម្បីកម្ទេចក្រុមហាម៉ាស់។ ... Read More »
មិនទាន់មានកិច្ចព្រមព្រៀងរវាងអ៉ីស្រាអែលនឹងក្រុមហាម៉ាស់នៅឡើយទេ
សារព័ត៌មាន AFP បានផ្សាយថា សេតវិមាន នៅថ្ងៃសៅរ៍ទី១៨ ខែវិច្ឆិកានេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានបដិសេធការចុះផ្សាយព័ត៌មានដែលថាប្រទេសកាតារបានជួយសម្របសម្រួលឱ្យមានកិច្ចព្រមព្រៀងមួយរវាងអ៉ីស្រាអែលនឹងក្រុមហាម៉ាស់ គាំទ្រដោយសហរដ្ឋអាមេរិកលើបទឈប់បាញ់រយៈពេល៥ថ្ងៃ ជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំងរាប់សិបនាក់។ ការបដិសេធរបស់សេតវិមាន ធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយកាសែតអាមេរិក Washington Post ... Read More »
សាកសពរាប់ពាន់នាក់នៅតែកប់ក្នុងគំនរបាក់បែកនៅហ្គាហ្សា
នៅតំបន់ហ្គាហ្សា ជារៀងរាល់ថ្ងៃ មនុស្សរាប់រយនាក់ត្រូវកប់ក្រោមកម្ទេចថ្មជាច្រើនតោន មនុស្សជាច្រើនបាននិងកំពុងស្វែងរកសាកសពកូនៗ ឪពុកម្តាយ ឬអ្នកជិតខាង។ អ្នកទាំងអស់ត្រូវបានសម្លាប់ក្នុងការវាយប្រហារដោយមីស៊ីលរបស់អុីស្រាអែល។ សាកសពនៅតែមាននៅកន្លែងណាមួយក្នុងទីវាលរហោឋាន។ ជាងប្រាំសប្តាហ៍នៅក្នុងសង្រ្គាមរបស់អុីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាស់ ផ្លូវមួយចំនួនមើលទៅដូចជាទីបញ្ចុះសព។ មន្ត្រីនៅតំបន់ហ្គាហ្សានិយាយថា ពួកគេមិនមានឧបករណ៍ កម្លាំងមនុស្ស ឬប្រេងឥន្ធនៈដើម្បីស្វែងរកអ្នកនៅរស់នោះទេ ។ ... Read More »
Everton ត្រូវបានកាត់១០ពិន្ទុភ្លាមៗនៅក្របខ័ណ្ឌ Premier League
ក្រុម Everton បានទទួលការកាត់ចេញចំនួន១០ពិន្ទុភ្លាមៗ បន្ទាប់ពីត្រូវបានរកឃើញថា បានបំពានច្បាប់នៃប្រាក់ចំណេញ និងនិរន្តរភាពរបស់ Premier League។ ការដាក់ទណ្ឌកម្មនេះគឺជាទណ្ឌកម្មកីឡាដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រនៃការប្រកួត ហើយទុកឱ្យ Everton ឈរនៅលេខរៀងទី១៩ក្នុងតារាង លើពិន្ទុគិតជាថ្មីចំនួន៤ពិន្ទុ។ ក្លិបបានប្រកាសថា នេះជាការតក់ស្លុត ... Read More »
ប្រធានាធិបតីចិននិងជប៉ុនជួបពិភក្សាគ្នាពង្រឹងទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធ
នៅរសៀលថ្ងៃទី ១៦ ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុននៅទីក្រុង San Francisco សហរដ្ឋអាមេរិក។ ថ្លែងក្នុងកិច្ចជំនួប ... Read More »
អូស្រ្តាលីអញ្ជើញនាយករដ្ឋមន្ត្រីចិន ទៅបំពេញទស្សនកិច្ច បន្ទាប់ពីទំនាក់ទំនងទ្វេភាគីប្រសើរឡើង
ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣បានផ្សាយថា កាលពីថ្ងៃសុក្រសប្តាហ៍នេះ នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក Anthony Albanese បានឱ្យដឹងថា លោកបានអញ្ជើញនាយករដ្ឋមន្រ្តីចិន លោក Li ... Read More »
ខ្សែបម្រើ Camavinga របស់ Real Madrid រងរបួសជង្គង់ ពេលបំពេញកាតព្វកិច្ចអន្តរជាតិ
ខ្សែបម្រើរបស់ក្លិប Real Madrid កីឡាករ Eduardo Camavinga បានរងរបួសសរសៃពួរជង្គង់ពេលបំពេញកាតព្វកិច្ចអន្តរជាតិជាមួយប្រទេសបារាំង។កីឡាករវ័យ២១ឆ្នាំរូបនេះបានរងរបួសជង្គង់ស្តាំរបស់គាត់ក្នុងការហ្វឹកហាត់កាលពីថ្ងៃពុធបន្ទាប់ពីការប៉ះទង្គិចជាមួយខ្សែប្រយុទ្ធ Ousmane Dembele។ សេចក្តីថ្លែងការណ៍របស់ក្លិប La Liga បានឲ្យដឹងថា Camavinga ដែលបានលេងគ្រប់ការប្រកួតលីគរហូតមកដល់ពេលនេះបានហែកសរសៃចងផ្នែកខាងក្រោយ។ ... Read More »
អាកាសចរណ៍ពិភពលោកបានទទួលរងការខាតបង់យ៉ាងធ្ងន់ដោយសារតែជម្លោះជាបន្តបន្ទាប់
បន្ទាប់ពីកូវីដ-១៩ ដែលបានរងផលប៉ះពាល់យ៉ាងខ្លាំង ពេលនេះនៅមានជម្លោះនៅមជ្ឈិមបូព៌ាមិនត្រឹមតែបណ្តាលឱ្យមានការថយចុះនៃចំនួនអ្នកដំណើរដែលកក់សំបុត្រនៅក្នុងប្រទេសជាច្រើនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យជើងហោះហើរត្រូវចំណាយពេលយូរជាងមុន ដោយសារពួកគេត្រូវហោះហើរជៀសតំបន់សង្រ្គាម។ យោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg មជ្ឈិមបូព៌ាគឺជាផ្លូវបំបែកជាសកលសម្រាប់ការធ្វើដំណើរតាមផ្លូវអាកាសជាយូរមកហើយ។ ជារៀងរាល់ថ្ងៃ យន្តហោះរាប់រយគ្រឿងធ្វើដំណើរឆ្លងកាត់តំបន់នេះទៅកាន់សហរដ្ឋអាមេរិក អឺរ៉ុបនិងអាស៊ី។ ដូច្នេះហើយ នៅពេលដែលជម្លោះផ្ទុះឡើងនៅក្នុងតំបន់នេះនិងកន្លែងក្តៅជាច្រើនទៀត ប្រតិបត្តិការផ្លូវហោះហើរឆ្លងកាត់ទីនេះកាន់តែពិបាក។ ក្រុមហ៊ុនអាកាសចរណ៍ត្រូវតែធ្វើការកែសម្រួលជាច្រើនដើម្បីធានាសុវត្ថិភាព។ ... Read More »
កូរ៉េត្រៀមចេញច្បាប់ហាមបរិភោគសាច់ឆ្កែ
ប្រធានគោលនយោបាយគណបក្សកាន់អំណាចបាននិយាយនៅថ្ងៃសុក្រ (17 ខែវិច្ឆិកា) ថា ប្រទេសកូរ៉េខាងត្បូងមានបំណងហាមឃាត់ការបរិភោគសាច់ឆ្កែនិងបញ្ចប់ភាពចម្រូងចម្រាសលើការអនុវត្តទម្លាប់បុរាណចំពេលមានការកើនឡើងនៃការយល់ដឹងអំពីសិទ្ធិសត្វ។ ទម្លាប់នៃការបរិភោគសាច់ឆ្កែរបស់ជនជាតិកូរ៉េបុរាណបានប្រឈមមុខនឹងការរិះគន់ពីបរទេស ក៏ដូចជាការប្រឆាំងកាន់តែខ្លាំងឡើងនៅក្នុងស្រុក ជាពិសេសពីក្មេងជំនាន់ក្រោយ។ លោក Yu Eui-dong ប្រធានគោលនយោបាយនៃគណបក្សអំណាចប្រជាជនកំពុងកាន់អំណាចបាននិយាយនៅក្នុងកិច្ចប្រជុំជាមួយមន្ត្រីរដ្ឋាភិបាលថា៖ «វាដល់ពេលដើម្បីបញ្ចប់ជម្លោះសង្គមនិងវិវាទជុំវិញការប្រើសាច់ឆ្កែតាមរយៈការអនុម័តច្បាប់ពិសេសដើម្បីបញ្ចប់វា»។ លោក Yu ... Read More »
សហព័ន្ធបាល់ទាត់អូស្ត្រាលីនឹងបរិច្ចាគផ្នែកមួយនៃថ្លៃប្រកួតជម្រុះ World Cup ជាមួយប៉ាឡេស្ទីនជាមនុស្សធម៌នៅហ្គាហ្សា
សហព័ន្ធបាល់ទាត់ប្រទេសអូស្ត្រាលីនឹងបរិច្ចាគផ្នែកមួយនៃថ្លៃប្រកួតពីការប្រកួតជម្រុះ World Cup របស់ពួកគេទល់នឹងប៉ាឡេស្ទីន ដល់កិច្ចខិតខំប្រឹងប្រែងមនុស្សធម៌នៅហ្គាហ្សា។ ការបរិច្ចាគរបស់ Socceroos នឹងត្រូវបានផ្គូផ្គងដោយ Football Australia ។ គ្រូបង្វឹកអូស្ត្រាលីលោក Graham Arnold បាននិយាយថា ... Read More »
ការប្រកួតរបស់ក្រុមមកអុីស្រាអែល Haifa និង Tel Aviv នឹងលេងនៅប្រទេសស៊ែប៊ីដោយបិទទ្វារ
សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប UEFA បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ទី១៦ខែវិច្ឆិកាថា ក្លិបមកពីលីកកំពូលប្រទេសអ៊ីស្រាអែល Maccabi Haifa និងក្រុម Maccabi Tel Aviv នឹងលេងការប្រកួតក្នុងទឹកដីកណ្តាលនៃប្រទេសនៅអឺរ៉ុបបន្ទាប់របស់ពួកគេនៅក្នុងប្រទេសស៊ែប៊ីដោយគ្មានអ្នកគាំទ្រ។ ក្រុម Haifa នឹងត្រូវប៉ះ ... Read More »
អុីស្រាអែលប្ដេជ្ញាតាមចាប់ក្រុមហាម៉ាស់ដល់ទីបញ្ចប់ បើទោះជាមានការព្រួយបារម្ភពីអន្តរជាតិក៏ដោយ
កងទ័ពអុីស្រាអែលបានប្រកាសថា ខ្លួននឹងឈានទៅមុខគ្រប់ទីកន្លែងដែលក្រុមហាម៉ាស់មាន រួមទាំងផ្នែកខាងត្បូងនៃតំបន់ហ្គាហ្សាស្ទ្រីប ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីផលប៉ះពាល់ដល់ជនស៊ីវិលនៅក្នុងតំបន់ក៏ដោយ។ អ្នកនាំពាក្យកងកម្លាំងការពារអុីស្រាអែល (IDF) លោក Daniel Hagari បាននិយាយនៅថ្ងៃទី 17 ខែវិច្ឆិកា (ម៉ោងក្នុងតំបន់) ថា “យើងប្តេជ្ញាចិត្តដើម្បីលើកកម្ពស់សកម្មភាពរបស់យើង។ ... Read More »
អុីស្រាអែលវាយឆ្មក់មន្ទីរពេទ្យនៅ West Bank
យ៉ាងហោចណាស់បុគ្គលិកពេទ្យពីរនាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីកងកម្លាំងអុីស្រាអែលបានធ្វើការវាយឆ្មក់ទៅលើមន្ទីរពេទ្យឯកទេស Ibn Sina ក្នុងទីក្រុង Jenin នៃតំបន់ West Bank ។ សារព័ត៌មាន Aljazeera បានផ្សាយនៅថ្ងៃទី ១៧ ខែវិច្ឆិកាថា ... Read More »
ទីក្រុងកំពង់ផែ Pauktaw ក្លាយជាសមរភូមិប្រយុទ្ធដណ្តើមគ្រប់គ្រងរវាងកម្លាំងទាហានមីយ៉ាន់ម៉ានឹងក្រុមឧទ្ទាម
សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ បានផ្សាយថា ក្រុមចលនាតស៊ូប្រដាប់អាវុធបាននិយាយនៅថ្ងៃសុក្រនេះថា យោធានៃរបបសឹកមីយ៉ាន់ម៉ាបានបើកការវាយប្រហារតាមផ្លូវអាកាសនិងសមុទ្រដើម្បីដណ្តើមទីក្រុងកំពង់ផែនៅឈូងសមុទ្រ Bengal ខណៈដែលកំពុងប្រឈមមុខនឹងការវាយលុកដ៏ខ្លាំងក្លាបំផុតពីគូសត្រូវរបស់ពួកគេ មិនធ្លាប់មានក្នុងរយៈពេលជាច្រើនឆ្នាំ។ ដោយសំដៅទៅលើការប្រយុទ្ធគ្នានៅរដ្ឋ Rakhine ភាគខាងលិចមីយ៉ាន់ម៉ា ... Read More »
នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez បានជាប់ឆ្នោតជាថ្មី
កាលពីថ្ងៃទី ១៦ ខែវិច្ឆិកា ក្នុងការបោះឆ្នោតមួយក្នុងរដ្ឋសភា នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez ត្រូវបានបោះឆ្នោតជ្រើសរើសជាថ្មីសម្រាប់អាណត្តិថ្មី បន្ទាប់ពីទទួលបានសំឡេងគាំទ្រ ១៧៩ សំឡេង ១៧១ សំឡេងប្រឆាំង និងគ្មានអនុបវាទ។ ... Read More »
Chelsea, Liverpool និង Man City ចាប់អារម្មណ៍លើ Alphonso Daviesរបស់ Bayern Munich
ក្លិបធំៗចំនួន៣គឺ Chelsea, Liverpool និង Manchester City សុទ្ធតែចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាករ Alphonso Davies របស់ក្រុមBayern Munich ប៉ុន្តែចុងក្រោយជឿថា កីឡាកររូបនេះចង់ចូលរួមជាមួយ Real Madrid ... Read More »
Chelsea អាចប្រឈមមុខការត្រួតពិនិត្យការបង់ប្រាក់ដែលត្រូវចោទប្រកាន់ទាក់ទងអតីតម្ចាស់ក្លិប Roman Abramovich
ក្លិបChelsea អាចប្រឈមមុខនឹងការត្រួតពិនិត្យបន្ថែមទៀតពីអាជ្ញាធរបាល់ទាត់ជុំវិញរបាយការណ៍នៃការបង់ប្រាក់ដែលទាក់ទងទៅអតីតម្ចាស់ក្លិបលោក Roman Abramovich។ កាសែត The Guardian បានរាយការណ៍ថា ឯកសារលេចធ្លាយបង្ហាញថា មហាសេដ្ឋីរុស្ស៊ីបានប្រើប្រាស់ក្រុមហ៊ុនក្រៅសមុទ្រដើម្បីធ្វើប្រតិបត្តិការដែលមានតម្លៃរាប់សិបលានផោនដល់ភ្នាក់ងារ និងសហការី ដែលហាក់ដូចជាដើម្បីផលប្រយោជន៍របស់ក្លិប ហើយអាចបំពានច្បាប់ហិរញ្ញវត្ថុ ប្រសិនបើពួកគេមិនត្រូវបានប្រកាសជាផ្លូវការ។ លោក ... Read More »
ទីក្រុងមូស្គូព្រមានពី “ការកាត់ផ្តាច់ទាំងស្រុង” នៃទំនាក់ទំនងរុស្ស៊ី-អាមេរិក ប្រសិនបើនៅតែប្រឈមមុខដាក់គ្នា
ក្រសួងការបរទេសរុស្ស៊ីបានព្រមានថា ទំនាក់ទំនងរុស្ស៊ី-អាមេរិកអាចនឹងត្រូវកាត់ផ្តាច់ទាំងស្រុង ប្រសិនបើក្រុងវ៉ាស៊ីនតោនបន្ត “គោលនយោបាយប្រឈមមុខដាក់គ្នា” ជាមួយទីក្រុងម៉ូស្គូ។ កាលពីថ្ងៃទី ១៦ ខែវិច្ឆិកា ក្រសួងការបរទេសរុស្ស៊ីបានព្រមានថាទំនាក់ទំនងរុស្ស៊ី-អាមេរិកអាចនឹងត្រូវកាត់ផ្តាច់ទាំងស្រុង ប្រសិនបើក្រុងវ៉ាស៊ីនតោនបន្ត “គោលនយោបាយប្រឈមមុខដាក់គ្នា” ជាមួយទីក្រុងម៉ូស្គូ។ ជាក់ស្តែង ក្រសួងការបរទេសរុស្ស៊ី បានបញ្ជាក់ថា ... Read More »
Ronaldo បន្ថែមគ្រាប់បាល់ទី១២៨ឱ្យជម្រើសជាតិ
ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo បានស៊ុតបញ្ចូលទីកំណត់ត្រាពិភពលោកបន្ថែមគ្រាប់ទី១២៨ សម្រាប់ជម្រើសជាតិព័រទុយហ្គាល់ ខណៈដែលពួកគេបានផ្តួលក្រុម Liechtenstein ក្នុងវគ្គជម្រុះ Euro 2024 ក្នុងលទ្ធផល២ទល់០។ ក្រុមម្ចាស់ផ្ទះ Liechtenstein មិនអាចបំបែកកំណត់ត្រាឈ្នះរបស់ព័រទុយហ្គាល់ បានទេ ... Read More »
ទីក្រុងប៉ារីសថ្កោលទោសអុីស្រាអែលដែលបានប្រើហិង្សាប្រឆាំងជនជាតិប៉ាឡេស្ទីន
សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ បានផ្សាយថា បារាំង នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបានថ្កោលទោសចំពោះអំពើហិង្សាប្រព្រឹត្តឡើងដោយនិគមជនអ៉ីស្រាអែលនៅក្នុងតំបន់ West Bank ដោយចាត់ទុកថានេះជាគោលនយោបាយបំភិតបំភ័យក្នុងគោលបំណងបណ្ដេញជនជាតិប៉ាឡេស្ទីន។ តាមតួលេខផ្ដល់ដោយអង្គការសហប្រជាជាតិ អំពើហិង្សាប្រព្រឹត្តឡើងដោយនិគមជនអ៉ីស្រាអែលបានកើនឡើងទ្វេដង ចាប់តាំងពីក្រុមហាម៉ាស់វាយប្រហារលើអ៉ីស្រាអែលកាលពីថ្ងៃទី៧ ... Read More »
បាល់សម្រាប់ប្រកួត Euro 2024 នឹងត្រូវផលិតមានពណ៌ចម្រុះ
អ្នករៀបចំព្រឹត្តិការណ៍បាល់ទាត់ Euro 2024 កាលពីថ្ងៃពុធបានបង្ហាញបាល់ជាផ្លូវការសម្រាប់គ្រាប់បាល់ការប្រកួតទ្វីបអឺរ៉ុបនៅឆ្នាំក្រោយ ជាមួយនឹងគំរូចម្រុះពណ៌ត្រូវបានរចនាឡើងដើម្បីឆ្លុះបញ្ចាំងពីថាមពលនៃព្រឹត្តិការណ៍ និងជាមួយនឹងបច្ចេកវិទ្យាដែលភ្ជាប់មកជាមួយដើម្បីជួយក្នុងការសម្រេចចិត្តរបស់ VAR។ នាយករៀបចំការប្រកួតលោក Philipp Lahm រួមជាមួយនឹងអ្នកផ្សេងទៀតរួមទាំងអ្នកចាំទីអាល្លឺម៉ង់ Manuel Neuer បានដឹកនាំការបង្ហាញម៉ូត “Fussballliebe” ... Read More »
ជាលើកដំបូង ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអនុម័តដំណោះស្រាយក្នុងសង្រ្គាមនៅហ្គាហ្សា
សារព័ត៌មាន Reuters នៅថ្ងៃទី១៦ ខែវិច្ឆិកាបានផ្សាយថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅទីក្រុងញូវយ៉ក) បានអនុម័តលើដំណោះស្រាយមួយអំពាវនាវឱ្យមានការពង្រីកបទឈប់បាញ់មនុស្សធម៌មួយជាបន្ទាន់ នៅក្នុងសង្រ្គាមរវាងអ៉ីស្រាអែលនឹងក្រុមហាម៉ាស់ក្នុងតំបន់ហ្កាហ្សា ដើម្បីជួយសម្រួលដល់កិច្ចការផ្ដល់ជំនួយមនុស្សធម៌ដល់ប្រជាជនស៊ីវិលប៉ាឡេស្ទីន។ នេះគឺជាការអនុម័តជាលើកដំបូងលើដំណោះស្រាយមួយចាប់តាំងពីសង្រ្គាមដ៏បង្ហូរឈាមរវាងអ៉ីស្រាអែលនឹងហាម៉ាស់់ផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា មក។ ដំណោះស្រាយនេះដែរត្រូវបានព្រាងឡើងដោយប្រទេសម៉ាល់ត៍ និងទទួលបានការអនុម័តយល់ព្រមពីសមាជិកចំនួន១២នៅក្នុងចំណោមសមាជិកទាំង១៥ ... Read More »
មន្ត្រីយោធាជាន់ខ្ពស់អាមេរិកបំពេញទស្សនកិច្ចននៅកូរ៉េខាងត្បូង កូរ៉េខាងជើងប្តេជ្ញាឆ្លើយតបយ៉ាងខ្លាំងក្លា
សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ បានផ្សាយថា កូរ៉េខាងជើងនៅថ្ងៃព្រហស្បតិ៍នេះបានរិះគន់ដំណើរទស្សនកិច្ចរបស់ប្រមុខការពារជាតិអាមេរិកទៅកាន់កូរ៉េខាងត្បូងនាពេលថ្មីៗនេះ និងប្តេជ្ញាឆ្លើយតបយ៉ាងខ្លាំងក្លា ចំពោះអ្វីដែលខ្លួនហៅថាជាការគំរាមកំហែងផ្នែកយោធាពីសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តអាមេរិក។ នៅក្នុងសេចក្តីថ្លែងការណ៍តាមរយៈទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងជើង បានស្តីបន្ទោសសហរដ្ឋអាមេរិក ចំពោះការបង្កើនភាពតានតឹងនៅក្នុងតំបន់ ... Read More »
ស្លាប់២៥នាក់និងរបួស៥០នាក់ ដោយឆេះអគារក្រុមហ៊ុនធ្យូងថ្មនៅចិន
សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ បានផ្សាយថា មនុស្សចំនួន២៥នាក់បានបាត់បង់ជីវិត និង៥១នាក់ផ្សេងទៀតបានទទួលរងរបួស ហើយបញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីគ្រោះអគ្គិភ័យបានឆាបឆេះអគារមួយកន្លែង ស្ថិតក្នុងខេត្ត Shanxi នៅភាគខាងជើងប្រទេសចិន នាថ្ងៃព្រហស្បតិ៍នេះ។ ... Read More »
អតីតប្រធានាធិបតីហ្វីលីពីន Rodrigo Duterte ត្រូវការិយាល័យរដ្ឋអាជ្ញាកោះហៅ
កាសែត Philippine Inquirer បានផ្សាយនៅថ្ងៃនេះ (ថ្ងៃទី 16 ខែវិច្ឆិកា) ថា ការិយាល័យរដ្ឋអាជ្ញានៃទីក្រុង Quezon បានចេញដីកាកោះហៅអតីតប្រធានាធិបតី Rodrigo Duterte ឱ្យស៊ើបអង្កេតលើការចោទប្រកាន់ថាលោកបានគំរាមកំហែងប្រឆាំងនឹងស្ត្រីសមាជិកសភា France ... Read More »
Manchester City ជាក្លិបរកចំណូលច្រើនជាងគេក្នុងរដូវកាល២០២២-២០២៣
ក្លិប Manchester City បានប្រកាសប្រាក់ចំណូលក្នុងក្របខ័ណ្ឌ Premier League ចំនួន៧១២.៨លានផោនសម្រាប់ឆ្នាំហិរញ្ញវត្ថុ២០២២–២០២៣។ នេះលើសពីកំណត់ត្រា៦៤៨.៤លានផោនដែលបានបង្ហោះកាលពីខែមុនដោយក្លិបManchester United និងជាការកើនឡើង៩៩.៨លានផោនកាលពីឆ្នាំមុន។ ប្រាក់ចំណេញរបស់ Man City ចំនួន៨០.៤លានផោនគឺកើនឡើងពីកំណត់ត្រាក្លិបកាលពីឆ្នាំមុនដែលមានចំនួន៤១.៧លានផោន។ តួលេខនេះកើតឡើងនៅខាងក្រោយរដូវកាលដែលពួកគេបានក្លាយជាក្លិបអង់គ្លេសទី២បន្ទាប់ពី ... Read More »
ក្លិប Union Berlin ចែកផ្លូវជាមួយគ្រូបង្វឹកលោក Fischer បន្ទាប់ពីចាញ់៩ប្រកួត
ក្លិប Union Berlin នៃក្របខ័ណ្ឌ Champions League កាលពីថ្ងៃពុធបានចែកផ្លូវជាមួយគ្រូបង្វឹកលោក Urs Fischer បន្ទាប់ពីដឹកនាំចាញ់៩ប្រកួតក្នុងក្របខ័ណ្ឌ Bundesliga ដែលបានធ្វើឱ្យពួកគេស្ថិតក្នុងចំណាត់ថ្នាក់ចុងក្រោយ។ ក្រុម Union Berlin ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច