ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

លេខ១ពិភពលោក Ashleigh Barty ផ្តួល Ajla Tomljanovic ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកទី ១កម្មវិធី Wimbledon 2021

កីឡាការិនីវាយតឺន្នីសលេខ១ពិភពលោក Ashleigh Barty បានបំបាក់កីឡាការិនីអូស្ត្រាលី Ajla Tomljanovic ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកម្មវិធី Wimbledon ២០២១ នៅអង់គ្លេសជាលើកដំបូងរបស់នាង។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport កាលពីយប់ថ្ងៃទី៧ កក្កដាម្សិលមិញ។ ... Read More »

អង់គ្លេសយកឈ្នះដាណឺម៉ាកឡើងវគ្គផ្តាច់ព្រ័ត្រយូរ៉ូក្រោយខកខានរយៈពេល៥៥ឆ្នាំ

ការរង់ចាំរយៈពេល៥៥ឆ្នាំរបស់ក្រុមជម្រើសអង់គ្លេសដើម្បីឈានដល់វគ្គផ្តាច់ព្រ័ត្រដ៏សំខាន់ក្នុងព្រឹត្តិការណ៍យូរ៉ូ២០២០ បន្ទាប់ពីទទួលបានជ័យជំនះលើក្រុមដាណឺម៉ាក កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៨ កក្កដាដោយឈ្នះទាំងភាពតានតឹងក្នុងម៉ោងបន្ថែមនៅទឹកដី Wembley ។ តាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី៨ កក្កដានេះបានឲ្យដឹងថា ក្រុមរបស់លោក Gareth Southgate បានធ្វើដំណើរបោះជំហានទៅមុខមួយជំហានទៀតច្រើនជាងអ្វីដែលក្រុមអង់គ្លេសបានធ្វើចាប់តាំងពីការទទួលជ័យជម្នះចុងក្រោយនៃការប្រកួត ... Read More »

ពិតជាជួនគ្នាណាស់! អ្នកដែលត្រូវស្នងតំណែងប្រធានាធិបតីហៃទី បានស្លាប់ដោយសារកូវីដ-១៩

ក្រោយប្រធានាធិបតី ហៃទី លោក Jovenel Moise រងការធ្វើឃាត មក ហៃទីនៅមិនទាន់អាចជ្រើសរើសប្រធានាធិបតីថ្មីមកដឹកនាំប្រទេសបាននៅឡើយទេ។ តាមច្បាប់រដ្ឋធម្មនុញ្ញ បុគ្គលដែលត្រូវឡើងស្នងតំណែងប្រធានាធិបតីដោយស្វ័យប្រវត្តិនោះគឺប្រធានតុលាការកំពូល ប៉ុន្តែប្រធានតុលាការកំពូលបានស្លាប់ដោយសារកូវីដ-១៩ប៉ុន្មានថ្ងៃមុនពេលប្រធានាធិបតីរងការធ្វើឃាត។ សារព័ត៌មាន CNN បានដកស្រង់សម្តីលោក Jean ... Read More »

វាយប្រហារដោយរ៉ុក្កែតទៅលើស្ថានទូតអាមេរិកនៅទីក្រុងបាដាដប្រទេសអុីរ៉ាក់

កម្លាំងទាហានអុីរ៉ាក់បានប្រកាសថា មានរ៉ុក្កែត២គ្រាប់បានធ្លាក់ចំទីតាំងជិតស្ថានទូតអាមេរិកនៅទីក្រុងបាដាដនាថ្ងៃទី៨ខែកក្កដា ។ មកទល់ពេលនេះមិនទាន់មានរបាយការណ៍ស្តីពីអ្នកស្លាប់ឬរងរបួសនៅក្នុងហេតុការណ៍ខាងលើនៅឡើយទេ។ សារព័ត៌មានរ៉យទ័របានផ្សាយថា គ្រាប់រ៉ុក្កែតមិនធ្លាក់ចំទីតាំងស្ថានទូតអាមេរិកនោះឡើយគឺគ្រាន់តែធ្លាក់ចំតំបន់បៃតង ដែលជាតំបន់ការពារយ៉ាងតឹងតែងក្នុងទីក្រុងបាដាដ។ ប្រភពព័ត៌មានពីក្រុមសន្តិសុខអុីរ៉ាក់បានឱ្យដឹងថា ប្រព័ន្ធប្រឆាំងរ៉ុក្កែត របស់ស្ថានទូតអាមេរិកបានធ្វើឱ្យគ្រាប់រ៉ុក្កែតហោះខុសគោលដៅពីស្ថានទូតអាមេរិក។ កាលពីថ្ងៃទី៧ខែកក្កដា មន្ត្រីអាមេរិក និងអុីរ៉ាក់បានឱ្យដឹងថា ទីតាំងការទូតនិងយោធាអាមេរិកក៏ដូចជាអុីរ៉ាក់និងស៊ីរី បានរងការវាយប្រហារដោយរ៉ុក្កែត៣គ្រាប់ ... Read More »

ផ្ទុះយ៉ាងខ្លាំងនៅកំពង់ផែក្នុងទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម

នៅយប់ថ្ងៃទី៧ខែកក្កដា មានករណីផ្ទុះយ៉ាងខ្លាំងនៅកំពង់ផែសមុទ្រ Jebel Ali ធ្វើឲ្យកក្រើកទីក្រុងឌូបៃប្រទេសអារ៉ាប់រួម។ ក្រោយការផ្ទុះមានអណ្តាតភ្លើងឆាបឆេះយ៉ាងខ្លាំងនៅលើនាវាមួយគ្រឿងដែលចតនៅកំពង់ផែJebel Ali ជិតទីក្រុងឌូបៃ ។ តាមប្រភពព័ត៌មានជាបឋមបានឱ្យដឹងថា មានកុងតឺន័រមួយគ្រឿងក្នុងចំណោមកុងតឺន័រនៅកំពង់ផែបានផ្ទុះបង្កឲ្យមានគ្រោះអគ្គិភ័យកើតឡើង។ មន្ត្រីក្នុងតំបន់បានឱ្យដឹងថា វាជាភព្វសំណាងដែរដែលមិនមានករណីស្លាប់ណាមួយ ឬរងរបួសនោះឡើយ។ ចំណែកការឆាបឆេះក៏គ្រប់គ្រងបានយ៉ាងឆាប់រហ័សផងដែរ។ ... Read More »

ក្រុមតាលីបង់ដណ្តើមយកបានសម្ភារយោធាជាង៧០០គ្រឿងរបស់អាមេរិកក្នុងពេលមួយខែ

ក្រុមតាលីបង់នៅក្នុងប្រទេសអាហ្វហ្គានីស្ថានប្រមូលយកបានសម្ភារយោធាជាង៧០០គ្រឿងភាគច្រើនជារថយន្តយោធា ក្នុងរយៈពេល១ខែ គឺគ្រប់គ្រាន់សម្រាប់បំពាក់ដល់កម្លាំងទាហានតាលីបង់មួយកងពល។ តាមគេហទំព័រ Forbes របស់អាមេរិកបានផ្សាយថា ក្នុងរយៈពេល មួយខែកន្លងមក គឺនៅខែមិថុនា កម្លាំងទាហានតាលីបង់ យកបានរថយន្តដឹកទំនិញនិងរថយន្តយោធា ៧០០គ្រឿង មានទាំងប្រភេទ Humvees ក៏ដូចជារថពាសដែក ... Read More »

WHO ៖ កូវីដ-១៩ ស្ថិតនៅក្នុងដំណាក់កាលគ្រោះថ្នាក់យ៉ាងខ្លាំង

បើទោះបីយើងមានសង្ឃឹមថានឹងគ្រប់គ្រងការឆ្លងរាលដាលកូវីដ-១៩ ក្នុងពេលឆាប់ៗខាងមុខក្តី ប៉ុន្តែពេលនេះកូវីដ-១៩ គឺស្ថិតនៅក្នុងដំណាក់កាលគ្រោះថ្នាក់។ ចំពោះស្ថានភាពនេះវិធីសាស្ត្រល្អបំផុតគឺការចែកចាយវ៉ាក់សាំងចាក់ជូនពលរដ្ឋឲ្យបានគ្រប់ៗគ្នាទើបអាចយកឈ្នះបានទាំងស្រុង ។ ប្រធានអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus បានលើកឡើងនៅថ្ងៃទី៦ខែកក្កដាថា ប្រទេសជាច្រើនមានឧបករណ៍ មានវ៉ាក់សាំងគ្រប់ក្រាន់ដើម្បីទប់ស្កា់តការឆ្លងកូវីដ-១៩ ។ ជាមួយគ្នានោះក៏មានប្រទេសជាច្រើនមិនមានវ៉ាក់សាំងសម្រាប់ចាក់ជូនពលរដ្ឋឡើយ ... Read More »

ការចាក់វ៉ាក់សាំងទទួលបានជោគជ័យជួយឲ្យអុីស្រាអែល ដំណើរការវិស័យទេសចរណ៍វិញ

អុីស្រាអែលត្រូវបានគេសរសេរថាជាប្រទេសនាំមុខនៅក្នុងការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ។ អុីស្រាអែលសង្ឃឹមថា វិស័យទេសចរណ៍ នៅក្នុងប្រទេសនេះនឹងដំណើរការ ក្នុងពេលឆាប់ៗខាងមុខ។ តាមសារព័ត៌មាន Sputnik របស់រុស្ស៊ីបានផ្សាយថា នៅក្នុងឆ្នាំ២០១៩ មុនពេលកូវីដ-១៩ផ្ទុះឡើង វិស័យទេសចរណ៍ បាននាំមកនូវប្រាក់ចំណូលរហូតដល់ទៅ៧ពាន់លានដុល្លារ។ ប៉ុន្តែចាប់តាំងពីការផ្ទុះកូវីដ-១៩ ហើយការបិទប្រទេស ... Read More »

ប្រធានាធិបតីហៃទីរងការធ្វើឃាតនៅក្នុងផ្ទះ

ក្រុមជនមិនស្គាល់អត្តសញ្ញាណ បានបើកការវាយប្រហារផ្ទះរបស់ប្រធានាធិបតី Jovenel Moise ទាំងកណ្តាលយប់ដោយបានសម្លាប់ប្រធានាធិបតី ។ ព័ត៌មានខាងលើត្រូវបានរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ Claude Joseph ប្រកាសនៅយប់ថ្ងៃទី៧ខែកក្កដា ។ ចំណែកភរិយារបស់ប្រធានាធិបតីហៃទីរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្រ្គោះទៅមន្ទីរពេទ្យរួចហើយ។ ចំពោះមុខស្ថានការណ៍នេះ លោក ... Read More »

ចិនមានករណីឆ្លងកូវីដ-១៩ កើនឡើងខ្ពស់មិនធ្លាប់មានក្នុងរយៈពេល៦ខែកន្លងមក

នៅថ្ងៃទី៧ ខែកក្កដា ចិនបានរកឃើញករណីឆ្លងកូវីដ-១៩ថ្មីចំនួន ៥៧នាក់ គឺជាចំនួនខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីថ្ងៃទី ៣០ខែមករាឆ្នាំ២០២១មក។ ក្នុងចំណោមអ្នកឆ្លងថ្មី មានករណីឆ្លងក្នុងសហគមន៍១៥នាក់ ស្ថិតនៅតំបន់ Ruili city ខេត្តYunnan ជាប់ព្រំដែនប្រទេសមីយ៉ាន់ម៉ា ក្រៅពីនេះគឺករណីនាំចូលពីក្រៅប្រទេស។ កន្លងមកខេត្ត ... Read More »

ករណីផ្ទុះឆេះរោងចក្រគីមី នៅខេត្តសាមុតប្រាកាន​ ប្រទេសថៃ​ បានធ្វេីឱ្យមនុស្ស៨០,០០០នាក់ រងការប៉ះពាល់

អន្តរជាតិ​៖ បើយោងតាមទីភ្នាក់ងារសារព័ត៌មានថៃ Bangkok Post នៅថ្ងៃពុធ ទី០៧ ខែកក្កដា ឆ្នាំ២០២១នេះ​ បានចុះផ្សាយថា​៖​ ករណី​អគ្គិភ័យ​ផ្ទុះឆេះរោងចក្រគីមីឈ្មោះ មីង ឌីហ៍ (Ming Dih Chemical) ... Read More »

ផ្ទុះបំពង់បង្ហូរប្រេងនៅអុីរ៉ង់ស្លាប់និងរបួស៧នាក់

នៅថ្ងៃទី៦ខែកក្កដា មានករណីផ្ទុះបំពង់បង្ហូរឧស្ម័ន Cheshmeh Khosh នៅតំបន់ភាគនិរតីនៃប្រទេសអុីរ៉ង់ បណ្តាលឲ្យមនុស្ស ៣នាក់ស្លាប់និង៤នាក់រងរបួស។ សារព័ត៌មាន IRNA បានដកស្រង់សម្តីអភិបាលក្រុង Shussh លោក Adan Ghazi ដែលបានបញ្ជាក់ថា ... Read More »

លោក Gareth Southgate៖ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ យូរ៉ូ២០២០ គឺជាឱកាសពិសេសបំផុតសម្រាប់អង់គ្លេស

អ្នកចាត់ការទូទៅក្រុមជម្រើសជាតិអង់គ្លេស លោក Gareth Southgate មានប្រសាសន៍ថា អង់គ្លេសមាន“ ឱកាសពិសេស” ដើម្បីធ្វើឱ្យប្រទេសនេះរីករាយនៅពេលប៉ះក្រុមដាណឺម៉ាកក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ យូរ៉ូ ២០២០ នៅរាត្រីថ្ងៃពុធនេះ។ សារព័ត៌មាន BBC Sport បានផ្សាយថា ជ័យជម្នះ ... Read More »

អាមេរិកបញ្ជូនវ៉ាក់សាំង ប្រឆាំងកូវីដ-១៩ របស់ Moderna ២លានដូសទៅកាន់វៀតណាម

មន្ត្រីសេតវិមានបាននិយាយទៅកាន់សារព័ត៌មាន AFP ថា វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ចំនួន៨០ លានដូសដែលអាមេរិកសន្យាចែកចាយជូនពិភពលោក នឹងបញ្ជូនទៅដល់វៀតណាមនៅចុងសប្តាហ៍នេះ ។ មន្ត្រីសេតវិមានបានឲ្យដឹងថាវ៉ាក់សាំងដែលបញ្ជូនទៅកាន់ប្រទេសវៀតណាម គឺតាមរយៈកម្មវិធី COVAX របស់អង្គការសុខភាពពិភពលោក ដែលជាផ្នែកមួយក្នុងយុទ្ធសាស្ត្រយកឈ្នះកូវីដ-១៩ ក្នុងពេលឆាប់ៗ។ មន្ត្រីអាមេរិកបានឲ្យដឹងថា« ... Read More »

អ្នកសារព័ត៌មានរងការបាញ់ប្រហារនៅកណ្តាលទីក្រុងអាមស្ទែរដាម ប្រទេសហុល្លង់(Amsterdam)

អ្នកសារព័ត៌មានមួយរូបមានឯកទេសខាងបណ្តាញបទល្មើស Peter R. de Vries បានរងការបាញ់ប្រហារនៅក្នុងទីក្រុង អាមស្ទែរដាម(Amsterdam) ប្រទេសហុល្លង់។ អ្នកសារព័ត៌មានខាងលើរងរបួសធ្ងន់ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់។ សារព័ត៌មាន Parool នៅថ្ងៃទី៦ខែកក្កដា បានផ្សាយថា ជនរងគ្រោះបានបញ្ជូនទៅកាន់មន្ទីរពេទ្យសង្គ្រោះបន្ទាន់ ដោយមិនទាន់ដឹងពីស្ថានភាពបែបណានោះឡើយ។ ... Read More »

មន្រ្តីជាន់ខ្ពស់ជប៉ុន​ បញ្ជាក់​ថា​៖​ ចង់រួមដៃជាមួយអាមេរិក ដើម្បីការពារកោះតៃវ៉ាន់

អន្តរជាតិ​៖ បើតាមការលើកឡើងរបស់​លោក តារ៉ូ អាសូ (Taro Aso) ឧបនាយករដ្ឋមន្ត្រីជប៉ុន​ បាននិយាយថា ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក​ ត្រូវតែរួមដៃគ្នា ដើម្បីការពារកោះតៃវ៉ាន់ ពីការវាយប្រហារណាមួយពីសំណាក់រដ្ឋាភិបាលចិន ហើយដែលការអត្ថាធិប្បាយបែបនេះ បានធ្វើឱ្យចិនខឹងសម្បាយ៉ាងខ្លាំង។ ... Read More »

ក្លិប Manchester United ត្រៀមផ្តល់ប្រាក់៥០លានផោនសម្រាប់ Raphael Varane និង២៥លានផោនសម្រាប់ Eduardo Camavinga

តាមការចេញផ្សាយរបស់ dailymail បានឲ្យដឹងថា ក្រុមបិសាចក្រហម Manchester United គ្រោងនឹងផ្តល់ប្រាក់ចំនួន៥០លានផោនសម្រាប់កីឡាករ Raphael Varane និង២៥លានផោនសម្រាប់កីឡាករEduardo Camavinga នៅដំណាក់កាលបន្ទាប់នៃការកសាងឡើងវិញនូវថវិកាដ៏ធំរបស់ក្លិបក្នុងការនាំយកកីឡាករទាំង២នេះ។ ក្លិបបិសាចក្រហមត្រូវបានគេរំពឹងថានឹងចំណាយជាផ្លូវការនូវទឹកប្រាក់៧៣លានផោនសម្រាប់ក្លិប Borussia Dortmund ... Read More »

អង់គ្លេសធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍ដាណឺម៉ាកវគ្គ៤ក្រុមចុងក្រោយនៃព្រឹត្តិការណ៍យូរ៉ូឆ្នាំនេះ

ក្រុមជម្រើសជាតិអង់គ្លេសអាចនឹងបន្តរក្សាជ័យជម្នះរបស់ខ្លួនក្នុងការប្រកួតជើងឯកទ្វីបអឺរ៉ុប ឬហៅថា យូរ៉ូ នៅឯកីឡដ្ឋាន Wembley នារាត្រីថ្ងៃពុធនេះនៅពេលដែលធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍ក្រុមជម្រើសជាតិដាណឺម៉ាកក្នុងវគ្គ៤ក្រុមចុងក្រោយ។ យោងតាមគេហទំព័រផ្លូវការរបស់ UEFA បានឲ្យដឹងថា ក្រុមអង់គ្លេសមានពិន្ទុនៅលើកំពូលតារាងដែលបានឈ្នះការប្រកួតព្រឹត្តិការណ៍យូរ៉ូរបស់ខ្លួនក្នុងលទ្ធផល ៤-០ នៅកីឡដ្ឋាន Stadio Olimpico ទល់នឹងក្រុមអ៊ុយក្រែនក្នុងវគ្គ៨ក្រុមចុងក្រោយដោយរក្សាបានលទ្ធផលមិនដែលចាញ់របស់ពួកគេក្នុង៥ប្រកួតចុងក្រោយ ... Read More »

អុីតាលីឡើងវគ្គផ្តាច់ព្រ័ត្រក្រោយឈ្នះអេស្ប៉ាញដោយបាល់ប៉េណាល់ទី

ក្រុមជម្រើសជាតិអុីតាលីមានឱកាសឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍យូរ៉ូ២០២០ ក្រោយពីយកឈ្នះក្រុមជម្រើសជាតិអេស្ប៉ាញដោយបាល់កាត់សេចក្តីប៉េណាល់ទី៤ទល់២កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៧ កក្កដានេះ។ ជ័យជម្នះនេះធ្វើឲ្យអុីតាលីក្លាយជាក្រុមដែលឡើងដល់វគ្គផ្តាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍យូរ៉ូនេះជាលើកទី៤ ។ យោងតាមការចេញផ្សាយរបស់ BBC Sport បានឲ្យដឹងថា ការប្រកួតរវាងក្រុមអុីតាលីនឹងក្រុមអេស្ប៉ាញក្នុងវគ្គ៤ក្រុមចុងក្រោយនេះគឺមានភាពជក់ចិត្ត និងស្វិតស្វាញជាខ្លាំង ព្រោះសុទ្ធតែក្រុមខ្លាំងដូចគ្នា ប៉ុន្តែការប្រកួតនេះអេស្ប៉ាញហាក់ដូចជាសម្រុក និងគ្រប់គ្រងបាល់ច្រើនជាងរហូតដល់៧០ភាគរយ ខណៈដែលអុីតាលីមានតែ៣០ភាគរយប៉ុណ្ណោះ។ ... Read More »

កំណត់​ត្រា​ថ្មី​របស់ប្រទេសឥណ្ឌូនេស៊ី៖​ ខណៈរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន​ជាង​ ៣ម៉ឺនករណី និងស្លាប់៧២៨នាក់​ ក្នុងមួយថ្ងៃ

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅយប់ថ្ងៃអង្គារ ទី០៦ ខែកក្កដាឆ្នាំ២០២១​ បានដកស្រង់ចេញផ្សាយពី​អាជ្ញាធរឥណ្ឌូណេស៊ី​ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ​ បានកត់ត្រារកឃេីញករណីឆ្លងជំងឺកូវីដ-១៩ថ្មី​ចំនួន ៣១,១៨៩ករណី ដែលជាតួលេខឆ្លងប្រចាំថ្ងៃខ្ពស់បំផុតមិនធ្លាប់មាន។​ ជាមួយគ្នានេះ​ អាជ្ញាធរ​ឥណ្ឌូនេស៊ី​ ក៏បានប្រកាសពីអ្នកជំងឺស្លាប់ថ្មីចំនួន៧២៨នាក់បន្ថែមទៀត ខណៈអ្នកជំងឺព្យាបាលជាសះស្បើយចំនួន ... Read More »

គ្រោះថ្នាក់ធ្លាក់យន្តហោះនៅតំបន់ភាគខាងកើតរុស្ស៊ី អ្នកដំណើរ ២៨នាក់ស្លាប់

ប្រព័ន្ធផ្សព្វផ្សាយរុស្សុីបានផ្សាយថា អ្នកដំណើរ២៨នាក់នៅលើយន្តហោះ Antonov An-26 បានធ្លាក់នៅតំបន់ភាគខាងកើតរុស្ស៊ី គឺស្លាប់ទាំងអស់។ សារព័ត៌មានរ៉យទ័របានផ្សាយថា អ្នកដំណើរ២៨នាក់នៅលើយន្តហោះ Antonov An-26 បានធ្លាក់នៅតំបន់ភាគខាងកើត នាថ្ងៃទី ៦ខែកក្កដា ។ តាមការក្រសួងគ្រប់គ្រងគ្រោះអាសន្នរុស្ស៊ី ... Read More »

៤ប្រទេសក្នុងតំបន់អាស៊ានរងការវាយប្រហារដោយវីរុសកូវីដ-១៩ បំប្លែងថ្មី Delta

ឥណ្ឌាបានឆ្លងផុតដំណាក់កាលអាក្រក់បំផុតនៃការឆ្លងរាលដាលកូវីដ-១៩លើកទីពីរ ប៉ុន្តែវីរុសបំប្លែងខ្លួនថ្មី Delta បានធ្វើឲ្យប្រទេសមួយចំនួននៅក្នុងតំបន់ប្រឈមនឹងការឆ្លងខ្ពស់។ សារព័ត៌មាន BBC បានផ្សាយថា តាមអង្គការសុខភាពពិភពលោកWHO បានប្រកាសថា វីរុសបំប្លែងខ្លួនថ្មីបានឆ្លងរាលដាលយ៉ាងខ្លាំងមិនធ្លាប់មានពីមុនមក ។ វីរុសបំប្លែងថ្មីបានឆ្លងរាលដាលដល់៩៨ប្រទេសហើយនៅជុំវិញពិភពលោក ពិសេសគឺនៅតំបន់ដែលមានពលរដ្ឋមិនទាន់ចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ។ ប្រទេសមួយចំនួននៅជិតខាងប្រទេសឥណ្ឌា ... Read More »

ស្លាប់កើនឡើងខ្ពស់ដោយកម្តៅក្តៅខ្លាំងនៅអាមេរិកនិងកាណាដា

មន្ត្រីអាមេរិក និងកាណាដា បានប្រកាសថា ក្នុងរយៈមួយខែកន្លងមកមានករណីស្លាប់ជាច្រើនដោយសារតែកម្តៅក្តៅខ្លាំងជាប្រវត្តិសាស្ត្រ។ អភិបាលរដ្ឋ British Columbia លោកស្រី Lisa Lapointe បាននិយាយទៅកាន់សារព័ត៌មាន Guardian របស់អង់គ្លេសថា «មកទល់ពេលនេះមានមនុស្ស៩១៧នាក់ស្លាប់។ យើងបានប្រកាសព័ត៌មានពីអាកាសធាតុក្តៅខ្លាំងក្នុងរយៈពេល១សប្តាហ៍កន្លងមកនៅក្នុងរដ្ឋ ... Read More »

អគ្គិភ័យឆាបឆេះរោងចក្រគីមីនៅប្រទេសថៃ៖ ធ្វើ​ឱ្យ​អ្នកពន្លត់អគ្គិភ័យស្ម័គ្រចិត្តមា្នក់ស្លាប់ និងមនុស្ស ២០នាក់ផ្សេងទៀតរងរបួស

អន្តរជាតិ​៖ រោងចក្រគីមី មួយកន្លែងនៅក្នុងស្រុក បាង ភ្លី (Bang Phli) នៃខេត្ត សាមុត ប្រាកាណ (Samut Prakan)​ ប្រទេសថៃ​ ត្រូវ​បានអគ្គិភ័យឆាបឆេះយ៉ាង​សន្ធោសន្ធៅ​ បន្ទាប់​មក​ក្រុមអ្នកពន្លត់អគ្គិភ័យនៅក្នុងប្រទេសថៃ ... Read More »

ករណី​ឆ្លង​ជំងឺ​កូវីដ​-១៩​ នៅប្រទេសថៃ​ ថ្ងៃនេះ! រកឃើញ​មនុស្ស ជាង៥ពាន់នាក់បន្ថែមទៀត ខណៈ​អ្នកជំងឺកូវីដ​ ៥៧នាក់ស្លាប់

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារសារព័ត៌មានថៃ Bangkok Post​ បានដកស្រង់ចេញផ្សាយពី​មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសថៃ (CCSA) នៅព្រឹកថ្ងៃអង្គារ ទី០៦ ខែកក្កដា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ... Read More »

គ្រូបង្វឹកក្រុម Man City មិនឲ្យ Ferran Torres និងRodri ចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិកនោះទេ

លោក Pep Guardiola គ្រូបង្វឹករបស់ក្រុមមេឃខៀវ Manchester City បានបង្ហើបឱ្យដឹងថា ក្លិបរបស់លោកបានរារាំងកីឡាករ Rodri និង FerranTorres ពីការតំណាងឲ្យប្រទេសអេស្ប៉ាញក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកហើយបាននិយាយថា ក្លិបផ្សេងទៀតគួរតែធ្វើដូចគ្នានេះដែរដើម្បីការពារកីឡាករកុំឲ្យ លេងខ្លួនហួសហេតុពេកចំពោះការឲ្យកីឡាករទៅចូលរួមដើម្បីការពារការឆ្លងជំងឺកូវីដ-១៩។ យោងតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រ ... Read More »

កីឡាករលេខ១ពិភពលោក Djokovic យកឈ្នះ Cristian Garin ក្នុងកម្មវិធីWimbledon ឡើងវគ្គបន្ត

កីឡាករវាយតឺន្នីសលំដាប់កំពូលពិភពលោក Novak Djokovic បានប្រជែងយកឈ្នះកីឡាករ Cristian Garin របស់ឈីលីជាមួយនឹងជ័យជម្នះ ៦-២, ៦-៤ និង ៦-២ ដើម្បីឈានទៅវគ្គ៨ក្រុមចុងក្រោយនៃកម្មវិធីWimbledon និងរក្សាការពារតំណែងជើងឯករបស់ខ្លួន។ យោងតាមសារព័ត៌មាន AFP ... Read More »

ស្លាប់១៥០នាក់ដោយការបាញ់ប្រហារនៅទិវាឯករាជ្យអាមេរិក

នៅក្នុងទិវាឯករាជ្យអាមេរិក កាលពីថ្ងៃទី៤ខែកក្កដា មានករណីហិង្សាកើតឡើង ពាក់ព័ន្ធនឹងកាំភ្លើងជាង៤០០ករណីបណ្តាលឲ្យមានអ្នកស្លាប់ដល់ទៅ១៥០នាក់។ តាមតួលេខរបស់“Gun Violence Archive” មានឯកទេសតាមដានសកម្មភាពហិង្សាដោយកាំភ្លើងនៅអាមេរិក បានបញ្ជាក់ថា ក្នុងរយៈពេលពីថ្ងៃទី២ដល់ថ្ងៃទី៧ខែកក្កដា គឺចំពេលទិវាឯករាជ្យអាមេរិក មានការបាញ់ប្រហារដល់ទៅ ៤០០ករណីទូទាំងប្រទេស។ នៅទីក្រុងញូវយ៉ក មានករណីផ្ទុះអាវុធ២១លើក ... Read More »

Tajikistan បញ្ជូនកម្លាំងទាហាន ២ម៉ឺននាក់ការពារតាមបណ្តោយព្រំដែនជាប់អាហ្វហ្គានីស្ថាន

នៅថ្ងៃទី៥ ខែកក្កដា អ្នកនាំពាក្យប្រធានាធិបតី Tajikistan បានឱ្យដឹងថា ប្រទេសនេះបានបន្ថែមកម្លាំងទាហាន២ម៉ឺននាក់ទៅកាន់ព្រំដែនជាប់ប្រទេសអាហ្វហ្គានីស្ថាន ក្រោយពេលមានកម្លាំងទាហានអាហ្វហ្គានីស្ថានរាប់ពាន់នាក់ភៀសខ្លួនចូលក្នុងប្រទេសតាជីគីស្ថាន។ នៅក្នុងសេចក្តីប្រកាសបានបញ្ជាក់ថា «ស្ថានភាពនយោបាយ សន្តិសុខនៅតំបន់ព្រំដែនជាប់អាហ្វហ្គានីស្ថាននិងTajikistan កាន់តែអាក្រក់ទៅ ។ ប្រមុខដឹកនាំប្រទេស Tajikistan បានបញ្ជាដល់គណៈកម្មការសន្តិសុខជាតិ ... Read More »

ពលរដ្ឋឥណ្ឌា២.៥០០នាក់ចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ក្លែងក្លាយ

មន្ត្រីឥណ្ឌាបានប្រកាសឲ្យដឹងថា មានមនុស្សរាប់ពាន់នាក់ត្រូវគេបោកប្រាស់ឲ្យចាក់វ៉ាក់សាំងក្លែងក្លាយនៅតាមទីចាក់វ៉ាក់សាំងខុសច្បាប់ ដែលបង្កើតឡើងដោយជនខិលខូច។ សារព័ត៌មាន CNNបានផ្សាយថា មន្ត្រីនៅទីក្រុង មុមបៃ បានបើកការស្រាវជ្រាវពីការបើកទីតាំងចាក់វ៉ាក់សាំងខុសច្បាប់ បោកប្រាស់ប្រជាជន។ សកម្មភាពស្រាវជ្រាវត្រូវបានធ្វើឡើងក្រោយពេលពលរដ្ឋមានការសង្ស័យសួរនាំពីលិខិតចាក់វ៉ាក់សាំងដែលពួកគេទទួលបានក្រោយការចាក់។ លោក Vishal Thakur មន្ត្រីប៉ូលិសក្នុងទីក្រុងមុមបៃបានឱ្យដឹងថា ទីតាំងចាក់វ៉ាក់សាំងក្លែងក្លាយ ... Read More »