ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

ឥណ្ឌា «បាក់ទំនប់»នៃការឆ្លងកូវីដ-១៩ អឺរ៉ុបប្រកាសផ្តល់ជំនួយបន្ទាន់ដល់ឥណ្ឌា

បណ្តាប្រទេសសហគមន៍អឺរ៉ុបបានសន្យាថានឹងផ្តល់ជំនួយជាបន្ទាន់ដល់ប្រទេសឥណ្ឌា ពិសេស គឺបំពង់អុកស៊ីហ្សែន ឱសថ ដើម្បីទប់ទល់«រលកយក្ស»នៃការឆ្លងកូវីដ-១៩ក្នុងប្រទេសនេះ។ សារព័ត៌មានរ៉យទ័របានផ្សាយថា គណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានបង្ហោះនៅលើបណ្តាញសង្គម Twitter នៅថ្ងៃទី២៥ខែមេសាថា ... Read More »

សិង្ហបុរី-ហុងកុង​៖ នឹងសហការគ្នាអនុវត្តគោលការណ៍ធ្វើដំណើររវាងគ្នា​ ដោយពុំចាំបាច់ធ្វើចត្តាឡីស័ក

អន្តរជាតិ​៖ បើយោងតាមប្រភពពីក្រសួងដឹកជញ្ជូនសិង្ហបុរី បានបញ្ជាក់ថា​ ប្រទេសសិង្ហបុរី និងទីក្រុងហុងកុង​ បានព្រមព្រៀងគ្នាយក ថ្ងៃទី២៦ ខែឧសភា ឆ្នាំ​២០២១ខាងមុខនេះ​ ជាកាលបរិច្ឆេទ ចាប់ផ្ដើមអនុវត្តគោលការណ៍ធ្វើដំណើរ «ដោយពុំចាំបាច់តម្រូវ ឱ្យធ្វើចត្តាឡីស័ក ឬ ត្រាវែល ... Read More »

ចំនួនអ្នកគាំទ្រប្រធានាធិបតីអាមេរិកលោក ចូ បៃឌិនក្នុងរយៈពេល១០០ថ្ងៃនៃការកាន់អំណាច

ប្រធានាធិបតីអាមេរិកជិតឈានចូលដល់ថ្ងៃទី១០០ហើយនៃការកាន់អំណាចដឹកនាំអាមេរិក ។ បើទោះបីអ្នកគាំទ្រលោកខ្ពស់ជាង អតីតប្រធានាធិបតីត្រាំក៏ដោយ ប៉ុន្តែនៅតែមានចំណុចមួយចំនួនធ្វើឲ្យពលរដ្ឋព្រួយបារម្ភ។ ពលរដ្ឋអាមេរិក ពេលថ្មីៗនេះបានវាយតម្លៃពីប្រសិទ្ធភាពក្នុងការដឹកនាំរបស់ប្រធានាធិបតីចូ បៃដិន រយៈពេល១០០ថ្ងៃដំបូងនៃការដឹកនាំអាមេរិក ។ តាមការស្ទង់មតិទៅលើពលរដ្ឋអាមេរិក១០០២នាក់របស់បណ្តាញព័ត៌មាន Fox News បង្ហាញឱ្យឃើញថា ពលរដ្ឋអាមេរិក៥៤% ... Read More »

តុលាការអេស្ប៉ាញ​៖ កាត់​ទោស​បុរសម្នាក់ពីបទ «ចម្លងជំងឺកូវីដ-១៩»ដោយចេតនា ទៅឲ្យមនុស្សចំនួន ២២នាក់

អន្តរជាតិ​៖ បើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យទី២៥ ខែមេសា ឆ្នាំ២០២១​ បានចុះផ្សាយថា​ បុរសជនជាតិអេស្ប៉ាញម្នាក់​ ដែលមានរោគសញ្ញាជំងឺ COVID-19 បានក្អកដាក់មិត្តរួមការងាររបស់ខ្លួន ហើយបានប្រាប់ពួកគេថា «ខ្ញុំនឹងផ្តល់ឱ្យពួកអ្នកនូវមេរោគកូរ៉ូណា» ត្រូវបានតុលាការអេស្ប៉ាញ​កាត់​ទោស​ចោទប្រកាន់ពីបទបង្កការឆ្លងដោយចេតនា បន្ទាប់ពីគាត់បានចម្លងរោគទៅកាន់មនុស្សចំនួន ... Read More »

បរាជ័យរបស់ At.Madrid កាន់តែធ្វើឲ្យ Real Madrid និង Barcelona មានឱកាសប្រជែងពាន La Liga

ក្រុម Atletico Madrid បានបរាជ័យក្នុងទឹកដីក្រុម Atletico Bilbao ក្នុងលទ្ធផល២ទល់១ ក្នុងការប្រកួតកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport និងសារព័ត៌មាន MARCA ... Read More »

Nadal យកឈ្នះ Stefanos Tsitsipas លើកពានរង្វាន់ Barcelona Open ជាលើកទី១២

កីឡាករវាយតឺន្នីសលំដាប់កំពូល Rafael Nadal បានឈ្នះពានរង្វាន់ Barcelona Open ជាលើកទី១២ របស់ខ្លួន ក្នុងការប្រកួតរយៈពេល៣សិតទៅលើកីឡាករ Stefanos Tsitsipas របស់ក្រិក។Rafael Nadal តាមពីក្រោយដោយលទ្ធផល ៤-២ ... Read More »

Man City លើកពាន League Cup ៤ដងជាប់ៗគ្នាក្រោយឈ្នះ Tottenham

ក្រុមខ្លាំងមេឃខៀវ Manchester City បានឈ្នះពានរង្វាន់ League Cup ជាកំណត់ត្រាលើកទី៤ជាប់ៗគ្នាជាមួយនឹងជ័យជម្នះទៅលើក្រុម Tottenham Hotspur នៅឯកីឡដ្ឋាន Wembley កាលពីយប់ថ្ងៃទី២៥ មេសា។ នេះបើយោងតាមការចេញផ្សាយរបស់ BBC ... Read More »

អ្នកមាននៅឥណ្ឌាជួលយន្តហោះគេចចេញពីការឆ្លងកូវីដ-១៩

ក្រុមអ្នកមាននៅឥណ្ឌា បានចំណាយប្រាក់ជាច្រើនដើម្បីជួលយន្តហោះឯកជនហោះហើរចេញពីតំបន់ដែលមានការរាតត្បាតកូវីដ-១៩ច្រើននៅក្នុងប្រទេស ទៅកាន់ប្រទេសអារ៉ាប់រួមនិងប្រទេសផ្សេងទៀតដែលមិនមានការឆ្លងកូវីដ-១៩ច្រើន។ តាមសារព័ត៌មាន London Times បានផ្សាយថា មានយន្តហោះឯកជនដល់ទៅ៨គ្រឿង ត្រូវបានក្រុមអ្នកមាននៅឥណ្ឌាជួលហោះហើរទៅកាន់ទីក្រុងឡុងដុងប្រទេសអង់គ្លេសនៅថ្ងៃទី ២៣ខែមេសា មុនពេលច្បាប់ហាមប្រាមហោះហើរចេញចូលប្រទេសឥណ្ឌាចូលជាធរមាន។ អង់គ្លេសបានដាក់ប្រទេសឥណ្ឌាក្នុងបញ្ជីក្រហមហាមការហោះហើរចេញចូលអង់គ្លេស។ ក្រៅពីទៅកាន់ប្រទេសអង់គ្លេស យន្តហោះដឹកអ្នកមានឥណ្ឌាជាច្រើនក៏បានទៅកាន់ទីក្រុងឌូបៃប្រទេសអារ៉ាប់រួមផងដែរ។ ចំនួនអ្នកឆ្លងកូវីដ-១៩នៅឥណ្ឌាកើនឡើងខ្ពស់គួរឲ្យបារម្ភបំផុត ... Read More »

ឆេះមន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ នៅអុីរ៉ាក់ស្លាប់កើនឡើងដល់៨២នាក់ហើយ

ក្រសួងមហាផ្ទៃអុីរ៉ាក់ នៅថ្ងៃទី ២៥ខែមេសា បានប្រកាសថា ភ្លើងឆេះមន្ទីរពេទ្យដែលផ្តើមចេញពីផ្ទុះបំពង់អុកស៊ីហ្សែននៅទីក្រុងបាដាដ កាលពីយប់ថ្ងៃទី២៤ ខែមេសា មកទល់ពេលនេះបណ្តាលឲ្យមានអ្នកស្លាប់កើនឡើងដល់ទៅ៨២នាក់ហើយ ។ នាយករដ្ឋមន្ត្រីអុីរ៉ាក់ប្រកាសកាន់ទុក្ខ៣ថ្ងៃនៅទូទាំងប្រទេស ។ កន្លងមក ប្រភពព័ត៌មានពីមន្ត្រីសុខាភិបាលបានឱ្យដឹងថា មានអ្នកស្លាប់២៧នាក់នៅនឹងកន្លែង និង ... Read More »

រកឃើញនាវាមុជទឹកឥណ្ឌូនេស៊ីដែលបាត់ខ្លួនហើយ នាវិកទាំង៥៣នាក់ស្លាប់ទាំងអស់

នៅថ្ងៃទី២៥ខែមេសា កម្លាំងទាហានឥណ្ឌូនេស៊ី បានប្រកាសថាបានរកឃើញនាវាមុជទឹកដែលបាត់ខ្លួន ហើយ នាវិកទាំងអស់បានស្លាប់។ កន្លងមក មន្ត្រីឥណ្ឌូនេស៊ីបានប្រកាសថាបានរកឃើញបំណែកនាវាមុជទឹក KRI Nanggala 402 និងទីតាំងនាវានៅក្នុងជម្រៅ ៨៥០ម៉ែត្រនៅបាតសមុទ្រ ។ ពេលនោះក្តីសង្ឃឹមរកឃើញអ្នកនៅរស់ត្រូវបានបាត់បង់។ នៅថ្ងៃទី២៥ខែមេសា ... Read More »

ប៉ះទង្គិចគ្នានៅតំបន់ហ្សេរុយសាឡឹមខាងកើត នាយករដ្ឋមន្ត្រីអុីស្រាអែលអំពាវនាវឲ្យភាគីពាក់ព័ន្ធរក្សាការអត់ធ្មត់

ក្រោយរយៈពេលជាច្រើនថ្ងៃដែលការប៉ះទង្គិចគ្នារវាងប៉ូលិសអុីស្រាអែល នឹងជនជាតិប៉ាឡេស្ទីននៅតំបន់ភាគខាងកើតហ្សេរុយសាឡឹម នាយករដ្ឋមន្ត្រីអុីស្រាអែល លោកណេតាន់ យ៉ាហ៊ូ បានអំពាវនាវ ដល់ភាគីទាំងសងខាងរក្សាការអត់ធ្មត់ ។ ការប្រឈមមុខតានតឹងនៅតំបន់ហ្សេរុយសាឡឹមខាងកើត ក្រោយច្បាប់ហាមប្រាមជួបជុំគ្នា ហើយមានឃ្លីបវីដេអូជាច្រើនស្តីអំពីក្រុមយុវជនអារ៉ាប់វាយប្រហារក្រុមជនជាតិជ្វីហ្វ។ ក្រោយមកក្រុមជនជាតិជ្វីហ្វ(អុីស្រាអែល)បាន វាយប្រហារទៅលើក្រុមជនជាតិអារ៉ាប់វិញ។ ដោយលទ្ធផលមានមនុស១២៥នាក់រងរបួស ក្នុងពេលក្រុមបាតុករប៉ាឡេស្ទីនប៉ះទង្គិចជាមួយប៉ូលិសអុីស្រាអែល។ ... Read More »

ឧទ្ធម្ភាគចក្រយោធាហ្សុីមបាវេ ធ្លាក់បុកផ្ទះពលរដ្ឋស្លាប់៤នាក់

កម្លាំងទាហានអាកាស Zimbabwe (AFZ) បានឲ្យដឹងថា ឧទ្ធម្ភាគចក្រយោធាមួយគ្រឿងនៅក្នុងប្រទេសនេះបានធ្លាក់បុកផ្ទះពលរដ្ឋនៅជាយក្រុង Harare បណ្តាលឲ្យមនុស្ស៤នាក់ស្លាប់ ក្នុងនោះមានកុមារម្នាក់ និងក្រុមអាកាសយានិក៣នាក់។ ហេតុការណ៍គ្រោះថ្នាក់នេះកើតឡើងនៅថ្ងៃទី២៣ខែមេសា ស្ថិតនៅភូមិ Arcturus ចម្ងាយពីទីក្រុងHarareប្រមាណ៣០គីឡូម៉ត្រនៅភាគខាងកើត។ មន្ត្រីទាហានអាកាស Zimbabwe ... Read More »

Mark Williams ផ្តួល John Higgins ក្នុងជុំទី២ពានរង្វាន់ជើងឯកស្នូកឃើពិភពលោក

កីឡាករ Mark Williams បានបញ្ចប់ការឈ្នះជុំទី២ ក្នុងលទ្ធផល ១៣-៧ ក្នុងការប្រកួតជ្រើសរើសជើងឯកពិភពលោកកីឡាស្នូកឃើលើកីឡាករJohn Higgins ដែលធ្លាប់ឈ្នះជើងឯកពិភពលោកឆ្នាំ ២០១៨ កាលពីល្ងាចថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១។ សារព័ត៌មាន BBC ... Read More »

Watford ត្រឡប់មក Premier League វិញ ក្រោយពីជោគជ័យនៅ Championship

ក្រុម Watford ទទួលបបានកៅអីវិលត្រឡប់មកកាន់ក្របខ័ណ្ឌកំពូលអង់គ្លេស Premier League ជាមួយក្រុម Norwich City វិញ ក្រោយពីខកខាន១រដូវកាល ដោយធ្លាក់ទៅលេងនៅក្របខ័ណ្ឌទី២របស់អង់គ្លេសChampionshipនៅរដូវកាលនេះ ។ ក្រុម Watford បានឡើងដោយស្វ័យប្រវត្តិត្រឡប់ទៅ ... Read More »

Chelsea ឡើងឈរលេខ៤ ខណៈហង្សក្រហម Liverpool បានត្រឹមស្មើក្នុងទឹកដី

ក្រុមតោខៀវ Chelsea បានឡើងទៅឈរចំណាត់ថ្នាក់លេខ៤បណ្តោះអាសន្ន ដែលជាចំណាត់ថ្នាក់ល្អមានឱកាសទៅលេងនៅ Champions League រដូវកាលក្រោយ ក្រោយពីយកឈ្នះក្រុមម្ចាស់ផ្ទះញញួរធំ West Ham ក្នុងលទ្ធផល១ទល់០ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១។ នេះបើយោងតាមការចេញផ្សាយរបស់ ... Read More »

លោក Ryan Giggs ត្រូវបានចោទប្រកាន់ពីបទរំលោភបំពានលើស្ត្រី២នាក់

អ្នកចាត់ការសញ្ជាតិវែល និងជាអតីតកីឡាកររបស់ក្លិបបិសាចក្រហម Manchester United លោក Ryan Giggs ត្រូវបានចោទប្រកាន់ពីបទរំលោភបំពានលើស្ត្រីពីរនាក់។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport និង CNA កាលពីថ្ងៃទី២៤ ខែមេសា ... Read More »

ឥណ្ឌូនេស៊ីរកឃើញ៦បំណែកនាវាមុជទឹកដែលបាត់ខ្លួនធ្វើឱ្យក្តីសង្ឃឹមរកឃើញទាហាននៅរស់កាន់តែបាត់បង់

មន្ត្រីឥណ្ឌូនេស៊ី បានប្រកាសនៅថ្ងៃទី២៤ខែមេសាថា ឧបករណ៍ស្វែងរកនាវាមុជទឹក KRI Nanggala-402 ដែលបាត់ខ្លួនកាលពីថ្ងៃទី ២១ខែមេសា បានកំណត់ទីតាំងនាវាមុជទឹកក្នុងជម្រៅ៨៥០ម៉ែត្រ។ បំណែកនាវាមុជទឹកដែលបាត់ខ្លួន ៦បំណែកដែលបានរកឃើញ គឺបានស្រង់ឡើងពីទឹក ហើយអ្នកសារព័ត៌មាន ក៏ទទួលបានការ អនុញ្ញាតឱ្យថតផងដែរ ។ ... Read More »

បាតុកម្មប្រឆាំងវត្តមានរបស់មេដឹកនាំយោធា មីង អោងឡាំង នៅទីក្រុងហ្សាការតា ឥណ្ឌូនេស៊ី

នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ក្រៅប្រទេសជាលើកដំបូងរបស់មេទ័ព មីន អោងឡាំង(Min Aung Hlaing) ទៅកាន់ប្រទេសឥណ្ឌូនេស៊ី បានទទួលរងការធ្វើបាតុកម្មប្រឆាំងជាច្រើន ដោយចាត់ទុកលោកគឺជាអ្នកទទួលខុសត្រូវចំពោះវិបត្តិដែលបានកើតឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ា នាពេលបច្ចុប្បន្ន។ នៅថ្ងៃទី ២៤ខែមេសា ប្រតិភូដឹកដឹកនាំមីយ៉ាន់ម៉ា លោក Min Aung ... Read More »

សាកសពគរលើគ្នា មន្ទីរពេទ្យនៅឥណ្ឌាឈប់ទទួលអ្នកជំងឺកូវីដ-១៩

ក្នុងរយៈពេល៦សប្តាហ៍កន្លងមកនេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាលឥណ្ឌា លោក Harsh Vardhan បានប្រកាសថា ប្រទេសនេះស្ថិតនៅក្នុងដំណាក់កាលចុងក្រោយនៃការឆ្លងកូវីដ-១៩។ ប៉ុន្តែស្ថានភាពដើរផ្ទុយពីការវាយតម្លៃទាំងស្រុងរបស់ក្រសួងសុខាភិបាល ។ នៅថ្ងៃទី២៣ខែមេសា ឥណ្ឌាមានករណីឆ្លងខ្ពស់បំផុតមិនធ្លាប់មាននៅលើពិភពលោក ប៉ុន្តែនៅថ្ងៃទី ២៤ខែមេសា គឺមានចំនួនអ្នកឆ្លងច្រើនជាងទៅទៀត គឺ៣ថ្ងៃជាប់គ្នាដែលឥណ្ឌាមានករណីឆ្លងលើសពី៣សែននាក់ក្នុងមួយថ្ងៃ។ ... Read More »

ចំនួនអ្នកឆ្លងកូវីដ-១៩នៅថៃខ្ពស់បំផុតមិនធ្លាប់មានពីមុនមក

នៅថ្ងៃទី២៤ ខែមេសា ថៃរកឃើញករណីឆ្លងកូវីដ-១៩ កើនឡើងដល់ទៅ២៨៣៩នាក់ គឺខ្ពស់បំផុតមិនធ្លាប់មានក្នុងរលកកូវីដ-១៩ ជាលើកទី៣ ក្នុងប្រទេសនេះ។ សារព័ត៌មាន Channel News Asia បានផ្សាយថា ចំនួនអ្នកឆ្លងកូវីដ-១៩ នៅក្នុងប្រទេសកើនឡើងដល់ទៅ៥៣.០២២នាក់។ ក្នុងថ្ងៃជាមួយគ្នានេះដែរ ... Read More »

ស៊ីសងភ្លាមៗ រុស្ស៊ីបង្ខំឲ្យស្ថានទូតឆេកនៅទីក្រុងមូស្គូកាត់បន្ថយបុគ្គលិក១១១នាក់

បុគ្គលិកស្ថានទូត រុស្ស៊ីប្រចាំនៅទីក្រុង Praha និងបុគ្គលិស្ថានទូតឆេកប្រចាំនៅទីគ្រុងមូស្គូ គឺត្រូវតែកាត់បន្ថយដូចគ្នា នៅសល់តែមន្ត្រីការទូតតែ ៧នាក់ប៉ុណ្ណោះ និង បុគ្គលិកបច្ចេកទេស ២៥រូប និងបុគ្គលិកក្នុងតំបន់១៩រូប។ នៅថ្ងៃទី២៤ខែមេសា ក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងថា «សកម្មភាពមិនទទួលខុសត្រូវ និងការឌឺដងរបស់រដ្ឋាភិបាលឆេក ... Read More »

អ្នកគាំទ្រក្រុម Tottenham អំពាវនាវឱ្យក្រុមប្រឹក្សាភិបាលក្លិបលាលែងពីតំណែងដោយសារប៉ុនប៉ងចូលរួម European Super League

ក្រុមអ្នកគាំទ្រ Tottenham Hotspur បានជំរុញឱ្យក្រុមប្រឹក្សាភិបាលលាលែងពីតំណែងបន្ទាប់ពីពួកគេបានចូលរួមក្នុងការប៉ុនប៉ងបង្កើតក្របខ័ណ្ឌ European Super League។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី២៤ មេសា ឆ្នាំ២០២១នេះ។ Spurs គឺជាក្លឹបមួយក្នុងចំណោមក្លិបចំនួន៦នៃក្របខ័ណ្ឌ ... Read More »

លោក Jurgen Klopp គ្រូបង្វឹកក្រុម Liverpool មិនសប្បាយចិត្តនឹងទម្រង់ថ្មីរបស់ Champions League

លោក Jurgen Klopp គ្រូបង្វឹកក្រុមហង្សក្រហមបានស្វាគមន៍ការដួលរលំនៃពានរង្វាន់លីគកំពូលEuropean Super League (ESL) ប៉ុន្តែបានព្រមានថា ការផ្លាស់ប្តូរទម្រង់លេងក្នុងក្របខ័ណ្ឌ Champions League នឹងដាក់សម្ពាធបន្ថែមលើកាលវិភាគប្រកួត។ ការកែប្រែក្របខ័ណ្ឌ Champions League ... Read More »

វាយប្រហារដោយកាំបិតនៅទីស្នាក់ការប៉ូលិសជិតទីក្រុងប៉ារីស ប្រទេសបារាំង

បុរសម្នាក់កើតនៅឆ្នាំ១៩៨៤ ជនជាតិទុយនេស៊ី បានប្រើប្រាស់កាំបិតវាយប្រហារទៅលើប៉ូលិសស្រី អាយុ៤៩ឆ្នាំបណ្តាលឲ្យស្លាប់ ។ ការវាយប្រហារកើតឡើងនៅថ្ងៃទី ២៣ខែមេសា ចំណែកជនដៃដល់ក៏ត្រូវបានបាញ់សម្លាប់ផងដែរ។ ហេតុការណ៍វាយប្រហារកើតឡើងនៅទីក្រុង Rambouillet ខេត្ត Yvelines ភាគខាងលិចទីក្រុងប៉ារីស ។ តាមការស្រាវជ្រាវជាបឋម ... Read More »

De Bruyne របស់ Man City អាចចូលលេងវគ្គផ្តាច់ព្រ័ត្រ League Cup, និងប៉ះ PSG នៅក្របខ័ណ្ឌ Champions League

ខ្សែបម្រើ Kevin De Bruyne របស់ក្រុម Manchester City គឺសមនឹងការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ League Cup នៅថ្ងៃអាទិត្យនេះជាមួយនឹងក្រុម Tottenham និងការប្រកួតក្របខ័ណ្ឌ Champions League ... Read More »

គ្រាប់បាល់ Own Goal ជួយឲ្យ Everton ឈ្នះកាំភ្លើងធំ Arsenal

ក្រុមស្ករគ្រាប់ Everton បានយកឈ្នះក្រុមម្ចាស់ផ្ទះកាំភ្លើងធំ Arsenal ក្នុងលទ្ធផល១ទល់០កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៤ ខែមេសានេះ។ ១គ្រាប់របស់ក្រុមភ្ញៀវនេះគឺគ្រាប់បាល់សំណាងដែលជាការភ្លាត់ស្នៀតចូលទីខ្លួនឯងរបស់អ្នកចាំទីក្រុមកាំភ្លើងធំ កីឡាករ Bernd Leno ។ នោះគឺជាសកម្មភាពទាត់បាល់បញ្ចូលទីដ៏កម្រមួយនៅពេលយប់នៅពេលដែលក្រុម Everton ឈ្នះនៅ Arsenal ... Read More »

SpaceX នាំអវកាសយានិកចំនួន ៤នាក់ទៅកាន់ស្ថានីយអវកាសនាវេលាទៀបភ្លឺថ្ងៃទី ២៣ ខែមេសា

ក្រុមហ៊ុន SpaceX បានបាញ់បង្ហោះយានអវកាសដឹកអវកាសយានិក៤រូបឡើងទៅកាន់ស្ថានីយអវកាសអន្តរជាតិ ISS នៅព្រឹកថ្ងៃទី ២៣ខែមេសា (ពេលវេលាអាមេរិក)។ យានអវកាស Crew Dragon នឹងបាញ់ចេញពីជើងទម្រ 39A ស្ថិតនៅក្នុងមជ្ឈមណ្ឌលអវកាស Kennedy របស់ណាសា ... Read More »

ជប៉ុននឹងធ្វើសមយុទ្ធរួមជាមួយអាមេរិក បារាំង ដើម្បីទប់ទល់ជាមួយចិន

ជប៉ុននឹងធ្វើសមយុទ្ធរួមជាមួយអាមេរិក បារាំង នៅតំបន់និរតីនៃប្រទេសជប៉ុននៅខែក្រោយនេះ ក្នុងពេលដែលចិនមានសកម្មភាពគួរឲ្យបារម្ភនៅដែនសមុទ្រក្នុងតំបន់នោះ។ តាមគម្រោងការធ្វើសមយុទ្ធកើតឡើងនៅថ្ងៃទី១១ ដល់ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២១ ដែលជាការធ្វើសមយុទ្ធ ទ្រង់ទ្រាយធំបំផុត ដំបូងគេបង្អស់នៅក្នុងប្រទេសជប៉ុន ដោយមានការចូលរួមពីកម្លាំងទាហានប្រទេសទាំងបី ។ ការប្រកាសពីគម្រោងធ្វើសមយុទ្ធកើតឡើងក្រោយពេលទីក្រុងតូក្យូ ... Read More »

បាញ់ប្រហារនៅមជ្ឈមណ្ឌលទីក្រុង San Diego បណ្តាលឲ្យមានអ្នកស្លាប់និងរបួសជាច្រើន

យ៉ាងហោចណាស់ក៏មានមនុស្ស ម្នាក់ស្លាប់និងរបួសជាច្រើននាក់ទៀតនៅក្នុងករណីបាញ់ប្រហារនៅមជ្ឈមណ្ឌលទីក្រុង San Diego សហរដ្ឋអាមេរិក នាយប់ថ្ងៃទី ២២ខែមេសា (ពេលវេលាក្នុងតំបន់)។ មន្ត្រីប៉ូលិសទីក្រុង San Diego បានឱ្យដឹងថា ជនដៃដល់ត្រូវបានចាប់ខ្លួនភ្លាមៗក្រោយការបាញ់ប្រហារ ស្ថិតនៅតំបន់ Gaslamp ... Read More »

តុលាការឥណ្ឌូនេស៊ី ប្រកាសកាត់ទោសប្រហារជីវិតក្រុមភេរវកម្ម ៦នាក់

សារព័ត៌មាន TTXVN បានផ្សាយថា តុលាការឥណ្ឌូនេស៊ីបានប្រកាសសាលក្រមប្រហារជីវិតក្រុមភេរវកម្ម ៦នាក់ដែលបានបង្កអំពើហិង្សានៅក្នុងទីស្នាក់ការប៉ូលិស (Brimob)កាលពីខែឧសភាឆ្នាំ២០១៨ ។ នៅថ្ងៃទី ២២ខែមេសា ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានផ្សាយថា ក្រុមឧទ្ទាមភេរវកម្ម៦នាក់ដែលត្រូវប្រហារជីវិតនោះមានឈ្មោះថា Anang Rachman, Suparman (មានរហស្សនាមថា ... Read More »