ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

ក្របខ័ណ្ឌ Premier League គ្រោងបិទប្រព័ន្ធផ្សព្វផ្សាយសង្គមដើម្បីឆ្លើយតបនឹងការរំលោភបំពានតាមអុីនធើណេត

ក្របខ័ណ្ឌ Premier League គ្រោងនឹងបិទបណ្តាញទំនាក់ទំនងសង្គមនៅខែក្រោយដើម្បីឆ្លើយតបនឹងការបន្តរំលោភបំពានលើអុីនធើណេតរបស់អ្នកលេង។ នេះបើតាមសេចក្តីរាយការណ៍ដំបូងដោយសារព័ត៌មាន Daily Mail និង BBC Sport ។ សំណើសម្រាប់ថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភាគឺសម្រាប់ក្លិបធ្វើពហិកាប្រព័ន្ធផ្សព្វផ្សាយតាមអុីនធើណេតរយៈពេល២៤ម៉ោងជុំវិញការប្រកួតរបស់ពួកគេ ខណៈដែលលីគនឹងស្ងាត់ស្ងៀមអស់រយៈពេល៣ថ្ងៃ។ ... Read More »

អឺរ៉ុបអំពាវនាវដល់រុស្ស៊ី ដកទាហានចេញពីតំបន់ព្រំដែនជាប់អ៊ុយក្រែន

ឧត្តមស្នងការសហគមន៍អឺរ៉ុបទទួលបន្ទុកគោលនយោបាយសន្តិសុខ និងកិច្ចការបរទេស លោក Josep Borrell នៅថ្ងៃទី ១៩ខែមេសា បានបញ្ជាក់ថា ការដែលរុស្ស៊ីបង្កើនទាហាននៅជាប់ព្រំដែនអ៊ុយក្រែនគឺជាសកម្មភាពមួយប្រកបដោយគ្រោះថ្នាក់។ ទន្ទឹមនឹងនោះលោកក៏បានអំពាវនាវដល់រុស្ស៊ីដកទាហានចេញជាបន្ទាន់។ តាមការលើកឡើងរបស់លោក Josep Borrell ជំនួបពិភាក្សារវាងរដ្ឋមន្ត្រីការបរទេសសហគមន៍អឺរ៉ុបនឹងធ្វើឡើងនៅក្នុងថ្ងៃនេះ ពិភាក្សាពីការប្រឈមមុខតានតឹងរវាងរុស្ស៊ីនឹងអ៊ុយក្រែន។ ... Read More »

គ្រោះថ្នាក់ធ្លាក់យន្តហោះធុនតូចបណ្តាលឲ្យមនុស្ស៤នាក់ស្លាប់នៅបារាំង

យន្តហោះធុនតូចមួយគ្រឿងបានធ្លាក់ចូលក្នុងវាលស្មៅមួយកន្លែង នៅភាគខាងកើតទីក្រុងប៉ារីស ប្រទេសបារាំងបណ្តាលឲ្យមនុស្ស ៤នាក់ស្លាប់។ នៅថ្ងៃទី១៨ ខែមេសា(ពេលវេលាក្នុងតំបន់)យន្តហោះធុនតូចមួយគ្រឿងប្រភេទ Robin DR400 ហោះហើរចេញពីតំបន់ Beauvais ស្ថិតនៅភាគឦសានទីក្រុងប៉ារីស ដើម្បីហ្វឹកហាត់ ប៉ុន្តែក៏ជួបបញ្ហាបណ្តាលឲ្យធ្លាក់នៅវាលស្មៅភាគខាងជើងប្រទេសបារំាង ។ តាមប្រភពព័ត៌មានពីកម្លាំងសន្តិសុខ ... Read More »

ក្តៅៗ Tottenham បញ្ចប់តំណែងលោក Jose Mourinho ហើយ

ក្រុមមាន់ខ្នាយមាស Tottenham បានសម្រេចបញ្ចប់តំណែង លោកJose Mourinho ហើយក្រោយដឹកនាំក្រុមបាន១៧ខែ។​អ្នកចាត់ការទូទៅសញ្ជាតិព័រទុយហ្គាល់នេះបានមកជំនួសតំណែងលោក Mauricio Pochettinoកាលពីខែវិច្ឆិកាឆ្នាំ២០១៩​ហើយបានដឹកនាំក្រុមមាន់ខ្នាយមាសឲ្យឈរលេខរៀងទី៦កាលពីរដូវកាលមុន។ បច្ចុប្បន្នក្រុម Tottenhamកំពុងឈរលេខរៀងទី៧នៅអង់គ្លេស Premier League ដោយរកបានតែ២ពិន្ទុប៉ុណ្ណោះក្នុងចំណោម​៣ប្រកួតចុងក្រោយរបស់ពួកគេ ហើយបានធ្លាក់ចេញពីកម្មវិធី  Europa ... Read More »

ថៃនឹងផ្អាកជើងហោះហើរក្នុងស្រុកនៅពេលយប់ ដោយសារតែការឆ្លងកូវីដ-១៩កើនឡើង

នាយកដ្ឋានអាកាសចរណ៍ស៊ីវិលថៃ CAAT បានស្នើដល់បណ្តាក្រុមហ៊ុនអាកាសចរណ៍ដឹកជញ្ជូនស៊ីវិលផ្អាកជើងហោះហើរក្នុងស្រុកចាប់ពីវេលាម៉ោង២២ដល់ម៉ោង ៤ទៀបភ្លឺដើម្បីទប់ស្កាត់កូវីដ-១៩ ។ សារព័ត៌មានបាងកកប៉ុស្ត៍ នៅថ្ងៃទី១៩ខែមេសា បានផ្សាយថា អគ្គនាយកដ្ឋានអាកាសចរណ៍ស៊ីវិល CAAT លោក Suttipong Kongpool បានស្នើដល់បណ្តាក្រុមហ៊ុនអាកាសចរណ៍ផ្អាករាល់ការហោះហើរក្នុងស្រុកចាប់ពីម៉ោង២២ដល់ម៉ោង៤ទៀបភ្លឺ។ ក្រុមហ៊ុនអាសចរណ៍ទាំងអស់មាន កាតព្វកិច្ច ... Read More »

ម្ចាស់កំណត់ត្រាពិភពលោក Eliud Kipchoge ឈ្នះជើងឯក NN Mission Marathon ក្នុងការប្រណាំងចុងក្រោយមុនព្រឹត្តិការណ៍អូឡាំពិក

កីឡាករអត្តពលិករត់ប្រណាំង Eliud Kipchoge បានឈ្នះពានរង្វាន់ NN Mission Marathon នៅក្នុងការប្រណាំងចុងក្រោយរបស់គាត់មុនពេល គាត់ការពារតំណែងនៅឯការពន្យារពេលព្រឹត្តិការណ៍អូឡាំពិកនៅទីក្រុងតូក្យូ ឆ្នាំ២០២០ដែលគ្រោងធ្វើឡើងវិញនៅឆ្នាំ២០២១នេះ។ កីឡាករសញ្ជាតិកេនយ៉ាវ័យ៣៦ឆ្នាំរូបនេះបានចំណាយពេល២ម៉ោង ៤នាទី និង៣០វិនាទីក្នុងការ ប្រកួតលើកដំបូងរបស់ខ្លួនចាប់តាំងពីការបរាជ័យដ៏គួរឱ្យភ្ញាក់ផ្អើលរបស់គាត់នៅឯព្រឹត្តិការណ៍រត់ម៉ារ៉ាតុងនៅទីក្រុងឡុង កាលពីឆ្នាំមុន។ ... Read More »

ក្រុមយក្សទាំង៦របស់អង់គ្លេសយល់ព្រមចូលលេងពានថ្មីEuropean Super League (ESL)

សារព័ត៌មានBBCបានផ្សាយថា ក្រុមបាល់ទាត់ធំៗទាំង៦នៅអង់គ្លេសរួមមាន Arsenal, Chelsea, Liverpool, Manchester City, Manchester United និងTottenham បានយល់ព្រមចូលរួមលេងក្នុងកម្មវិធីថ្មីដែលមានឈ្នោះថា European Super League ឬហៅកាត់ ... Read More »

អាមេរិក៖ ផ្ទុះអាវុធនៅរដ្ឋ Louisiana មនុស្ស៥នាក់រងរបួស

ផ្ទុះអាវុធនៅមហាវិថី Hearne បែងចែកទីក្រុង Emery និង Merwwin ក្នុងរដ្ឋ Louisiana នៅថ្ងៃទី១៨ខែមេសា បណ្តាលឲ្យមនុស្ស៥នាក់រងរបួស។ កម្លាំង ប៉ូលិសបានទៅដល់កន្លែងកើតហេតុភ្លាមៗ ក្រោយទទួលបានព័ត៌មាន ។ នេះជាករណីហិង្សាថ្មីបំផុតបង្កឡើងដោយខ្មាន់កាំភ្លើងនៅអាមេរិក ... Read More »

ពលរដ្ឋអាមេរិក ៤៦%គាំទ្រ «The Rock»ឈរឈ្មោះបោះឆ្នោតប្រធានាធិបតីអាមេរិក

ពលរដ្ឋអាមេរិកបង្ហាញការពេញចិត្តយ៉ាងខ្លាំង ក្នុងការគាំទ្រតារាហូលីវូដ ឡើងកាន់តំណែងប្រធានាធិបតីដឹកនាំពួកគាត់ ។ នៅពេលនេះលោក Dwayne Johnson ដែលមានរហស្សនាមថា«The Rock» មានចំណាប់អារម្មណ៍ក្នុងការប្រជែងតំណែងប្រធានាធិបតីអាមេរិក។ លោក Dwayne Johnson ជាបុគ្គលដែលមានឥទ្ធិពលបំផុតនៅហូលីវូដ តែងតែ ... Read More »

ការប្រឈមមុខតានតឹងដាក់គ្នារវាង រុស្ស៊ីនឹងឆេក ទីក្រុងមូស្គូបណ្តេញមន្ត្រីការបរទេសឆេក២០រូបជាការសងសឹក

កន្លងមកសាធារណរដ្ឋឆេកបានបណ្តេញមន្ត្រីការទូតរុស្ស៊ី១៨រូប ចេញពីប្រទេស ហើយពេលនេះរុស្ស៊ីក៏បានសងសឹកវិញភ្លាមៗដោយបណ្តេញមន្ត្រីការទូតឆេក២០រូបចេញពីប្រទេស។ កាលពីថ្ងៃទី១៨ខែមេសា(ពេលវេលាក្នុងតំបន់) រុស្ស៊ីបានបណ្តេញមន្ត្រីការបរទេសឆេក២០រូបចេញពីទីក្រុងមូស្គូ។ ការបណ្តេញតបតវិញនោះនឹងធ្វើឲ្យទំនាក់ទំនងប្រទេសទាំងពីរកានតែតានតឹងខ្លាំងឡើង។ កន្លងមករុស្ស៊ីបានថ្កោលទោសយ៉ាងខ្លាំង ដល់សាធារណរដ្ឋឆេក ដែលបានបណ្តេញមន្ត្រីរុស្ស៊ី១៨រូបចេញពីប្រទេសឆេក។ ក្រោយសកម្មភាពរបស់រដ្ឋាភិបាលទីក្រុង Prague ទីក្រុងមូស្គូ បានប្រកាសថានឹងធ្វើឲ្យអ្នកនៅពីក្រោយសកម្មភាពឌឺដងទាំងនោះត្រូវទទួលខុសត្រូវ ដែលបានបំផ្លាញមូលដ្ឋានគ្រឹះក្នុងទំនាក់ទំនងរវាងរុស្ស៊ីនឹងឆេក។ សកម្មភាពខាងលើកើតឡើងក្រោយពេលសាធារណរដ្ឋឆេកផ្តល់ព័ត៌មានដល់អង្គការណាតូថា ... Read More »

ម្ចាស់ជើងឯកពិភពលោក O’Sullivan ឈ្នះ ខណៈមានអ្នកគាំទ្រវិលត្រឡប់មកកាន់ Crucible វិញ

កីឡាករ Ronnie O’Sullivan បានចាប់ផ្តើមការការពារជើងឯកស្នូកឃើជើងឯកពិភពលោករបស់គាត់ជាមួយនឹងជ័យជម្នះ ១០-៤ លើកីឡាករ Mark Joyce កាលពីថ្ងៃអាទិត្យ ខណៈអ្នកគាំទ្រត្រូវបានអនុញ្ញាតឱ្យចូលទស្សនាព្រឹត្តិការណ៍កីឡាស្នូកឃើនៅអង់គ្លេសជាលើកដំបូងនៅឆ្នាំនេះ។ សំបុត្រជាង៦០០សន្លឹកត្រូវបានលក់សម្រាប់វគ្គទាំង៣នៅឯ Crucible ដែលជាផ្នែកមួយនៃគម្រោងសាកល្បងរបស់រដ្ឋាភិបាលដើម្បីជួយកីឡាឱ្យផុតពីការចាក់សោ បន្ទាប់ពីការបន្ធូរបន្ថយនៃការរឹតបណ្តឹងដោយសារជំងឺកូវីដ-១៩ ។ ... Read More »

Leicester City ឡើងវគ្គផ្តាច់ព្រ័ត្រ FA Cup លើកដំបូង ក្រោយរង់ចាំអស់រយៈពេល៥២ឆ្នាំ

គ្រូបង្វឹកក្រុម Leicester City លោក Brendan Rodgers បាននិយាយថា ក្រុមរបស់លោកកែប្រែប្រវត្តិសាស្ត្រក្លិប បន្ទាប់ពីបានឈានដល់វគ្គផ្តាច់ព្រ័ត្រ FA Cup លើកដំបូងរបស់ខ្លួនចាប់តាំងពីឆ្នាំ១៩៦៩ ពោលគឺរយៈពេល៥២ឆ្នាំមកហើយ ដោយបានយកឈ្នះលើក្រុម Southampton ... Read More »

តើនៅលើពិភពលោកមានពលរដ្ឋប៉ុន្មានលាននាក់ហើយចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩

តាមតួលេខពីចំនួនពលរដ្ឋចាក់វ៉ាក់សាំងនៅលើពិភពលោក មកទល់ពេលនេះមានវ៉ាក់សាំងចំនួន៨៩០លានដូសបានចាក់ជូនពលរដ្ឋក្នុងដូសទីមួយ និង១៩៩លាននាក់បានចាក់ដូសទីពីរ ស្មើនឹង២.៦%នៃចំនួនពលរដ្ឋនៅលើពិភពលោក។ ប្រទេសដែលបានចាក់វ៉ាក់សាំងជូនពលរដ្ឋបានច្រើនជាងគេបំផុតនោះគឺ អាមេរិក បានចាក់ជូនពលរដ្ឋ ២០៦លាននាក់ចាក់ដូសទីមួយនិង ៨២លាននាក់ចាក់រួចរាល់ដូសទីពីរ ។ បន្ទាប់មកគឺប្រទេសចិន ១៨៨លានដូស ប្រទេសឥណ្ឌា ១២៣លានដូស អង់គ្លេស៤២លានដូស ... Read More »

អាល្លឺម៉ង់ព្រមានពីចំនួនអ្នកស្លាប់ដោយកូវីដ-១៩ កើនឡើងខ្ពស់បើមិនបង្ការកូវីដ-១៩ ឱ្យតឹងតែងបំផុតនោះទេ

នៅថ្ងៃទី១៨ ខែមេសា រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច អាល្លឺម៉ង់លោក Peter Altrnaier បានព្រមានថាច្បាប់ទប់ស្កាត់កូវីដ-១៩គួរតែអនុវត្តឲ្យបានតឹងតែងបំផុតនៅទូទាំងប្រទេស ព្រោះចំនួនអ្នកស្លាប់បានកើនឡើងកាន់តែច្រើនលើសពីការស្មាន។ លោក Peter Altrnaier បានបញ្ជាក់ថា ប្រសិនបើរដ្ឋាភិបាលអាល្លឺម៉ង់មិនអនុវត្តវិធានការទប់ស្កាត់បានល្អនោះទេ ប្រព័ន្ធសុខាភិបាលនឹងជាប់គាំងហើយនិងមានអ្នកស្លាប់រាប់សិបម៉ឺននាក់បន្ថែមទៀត។ លោក ... Read More »

ប្រទេសផលិតវ៉ាក់សាំងប្រឆាំងកូវីដ-១៩ធំបំផុតលើពិភពលោកជិតអស់វ៉ាក់សាំង

ឥណ្ឌាជាប្រទេសផលិតវ៉ាក់សាំងធំបំផុតនៅលើពិភពលោក ពេលនេះធ្លាក់ក្នុងស្ថានភាពកង្វះវ៉ាក់សាំង ប្រឆាំងកូវីដ-១៩ ដោយសារតែរលកកូវីដ-១៩ទីពីរវាយប្រហារប្រទេសនេះ។ តាមសារព័ត៌មាន CNN បានផ្សាយថា ឥណ្ឌាជាប្រទេសផលិតវ៉ាក់សាំងដល់ទៅ ៦០%នៃវ៉ាក់សាំងប្រើប្រាស់នៅទូទាំងពិភពលោក។ ឥណ្ឌាជាប្រទេសផលិតវ៉ាក់សាំងដ៏សំខាន់ដើម្បីផ្គត់ផ្គង់ឲ្យសម្ព័ន្ធវ៉ាក់សំាងរបស់អង្គការសុខភាពពិភពលោក COVAX ដើម្បីចែកចាយជូនបណ្តាប្រទេសជុំវិញពិភពលោក ភាគច្រើនជាប្រទេសក្រីក្រនិងកំពុងអភិវឌ្ឍន៍។ ប៉ុន្តែនៅក្នុងពេលនេះឥណ្ឌាប្រឈមនឹងការឆ្លងកូវីដ-១៩ខ្ពស់មិនធ្លាប់មាន ដែលចាប់ផ្តើមឆ្លងខ្លាំងនៅខែមីនារហូតមកទល់ពេលនេះ ... Read More »

ព្យុះទ្រង់ទ្រាយធំនៅតំបន់សមុទ្រចិនខាងត្បូង កៀកប្រទេសហ្វុីលីពីន

ព្យុះកំណាចបានវាយប្រហារសមុទ្រចិនខាងត្បូងមានចម្ងាយពីឆ្នេរសមុទ្រហ្វុីលីពីនប្រមាណ៤៣០ គីឡូម៉ែត្រ នៅភាគខាងកើត ដោយមានល្បឿនខ្យល់ដល់ទៅ២០០-២២០ គីឡូម៉ែត្រក្នុងមួយម៉ោង។ ក្នុងរយៈពេល២៤ម៉ោងខាងមុខ ព្យុះ Surigae នឹងធ្វើដំណើរតាមទិសពាយព្យក្នុងល្បឿន១០-១៥ គីឡូម៉ែត្រក្នុងមួយម៉ោង ហើយនៅចម្ងាយពីឆ្នេរសមុទ្រហ្វុីលីពីនតែ ៣៨០គីឡូម៉ែត្រប៉ុណ្ណោះ ចំណែកល្បឿនខ្យល់មិនផ្លាស់ប្តូរឡើយចាប់ពី២០០-២២០គីឡូម៉ែត្រក្នុងមួយម៉ោង។ នៅយប់ថ្ងៃទី ១៩ខែមេសា ... Read More »

សាធារណរដ្ឋឆេកបណ្តេញមន្ត្រីការទូតរុស្ស៊ី១៨រូបចេញពីប្រទេសនេះ

មន្ត្រីការបរទេសរុស្សុីប្រចាំនៅស្ថានទូតក្នុងសាធារណរដ្ឋឆេក ចំនួន១៨រូប ត្រូវបានប្រទេសនេះចោទប្រកាន់ថាជាប់ពាក់ព័ន្ធនឹងការផ្ទុះឃ្លាំងគ្រាប់នៅតំបន់ Vrbetice កាលពីឆ្នាំ២០១៤បណ្តាលឲ្យប្រពលរដ្ឋឆេក២នាក់ស្លាប់។ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅទីក្រុង Praha បញ្ជាក់ថា នៅថ្ងៃទី១៧ខែមេសា សាធារណរដ្ឋឆេកបានផ្តល់ព័ត៌មានដល់ទីក្រុងមូស្គូស្តីពីការបណ្តេញមន្ត្រីការបរទេស១៨រូបរបស់រុស្ស៊ីចេញពីប្រទេសឆេក។ មន្ត្រីទាំង១៨រូបនឹងត្រូវចាកចេញពីប្រទេសឆេកក្នុងរយៈពេល៤៨ម៉ោង។ នៅក្នុងសន្និសីទកាសែត នាយករដ្ឋមន្ត្រី Andrej Babis ... Read More »

ពិធីបុណ្យសពព្រះអង្គម្ចាស់ ហ្វីលីពធ្វើឡើងនៅវិមាន Windsor ដោយមានការចូលរួមពីព្រះមហាក្សត្រី អាលីហ្សាប៊ែតទីពីរ

រាជវាំងអង់គ្លេសបានរៀបចំពិធីបុណ្យសពជូនព្រះអង្គម្ចាស់ ហ្វីលីព នៅអគារ St George ស្ថិតនៅក្នុងវិមាន Windsor ។ ព្រះមហេសីព្រះអង្គម្ចាស់ហ្វីលីព គឺជាព្រះមហាក្សត្រី Elizabeth និងសមាជិករាជវង្ស។ ព្រះអង្គម្ចាស់ហ្វីលីពីនបានចូលទីវង្គត់នៅថ្ងៃទី ៩ខែមេសា ក្នុងព្រះជន៩៩វស្សា ... Read More »

គ្រូបង្វឹករបស់ក្លិប Bayern Munich លោក Hansi Flick នឹងចាកចេញនៅចុងបញ្ចប់នៃរដូវកាលនេះ

លោក Hansi Flick គ្រូបង្វឹកក្រុម Bayern Munich បាននិយាយថា គាត់បានប្រាប់ក្លិបថាគាត់ចង់ចាកចេញនៅចុងបញ្ចប់នៃរដូវកាលនេះ។ លោក Flick ដែលទំនាក់ទំនងរបស់គាត់ជាមួយនឹងក្លិបរហូតដល់ខែមិថុនាឆ្នាំ២០២៣ បានធ្វើការប្រកាសបន្ទាប់ពីក្រុមរបស់គាត់បានផ្តួលក្រុម Wolfsburg ក្នុងលទ្ធផល ៣-២ ... Read More »

Demetrius Andrade ផ្តួល Liam Williams រក្សាខ្សែក្រវាត់ទម្ងន់មធ្យមពិភពលោក

កីឡាករ Demetrius Andrade បានការពារខ្សែក្រវាត់ទម្ងន់មធ្យមពិភពលោករបស់ WBO របស់គាត់បានសម្រេចដោយការសម្រេចចិត្តជាឯកច្ឆន្ទ បើទោះបីជាមានការប្រជែងគ្នាយ៉ាងខ្លាំងពីកីឡាករ Liam Williams នៅសហរដ្ឋអាមេរិកក៏ដោយ។ វាជាការចាប់ផ្តើមសុបិន្តអាក្រក់មួយសម្រាប់កីឡាករ ករ Liam Williamsជនជាតិវែលដែលបានប្រកួតក្នុងជុំទី២។ រីឯកីឡាករ ... Read More »

Messi ជួយ Barcelona ឈ្នះពាន Copa del Rey ដំបូងក្រោមការដឹកនាំរបស់លោក Koeman

ក្រុម Barcelona រកបាន៤គ្រាប់ក្នុងរយៈពេល១២នាទីដោយរាប់បញ្ចូលទាំងការស៊ុតបាល់បញ្ចូលទីយ៉ាងអស្ចារ្យពីកីឡាករ Lionel Messi ដើម្បីផ្តួលក្រុម Athletic Bilbao និងឈ្នះពាន Copa del Rey ក្នុងរដូវកាលនេះ ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Koeman ... Read More »

តោខៀវ Chelsea ឡើងវគ្គផ្តាច់ព្រ័ត្រ FA Cup ក្រោយទម្លាក់មេឃខៀវ Man City

ក្រុមតោខៀវ Chelsea បានបញ្ចប់ក្តីសង្ឃឹមរបស់ក្រុមមេឃខៀវ Manchester City ក្នុងការឈ្នះពានរង្វាន់ជាប្រវត្តិសាស្ត្រ ខណៈដែលក្រុមតោខៀវបានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FA Cup នៅឯកីឡដ្ឋាន Wembley ក្នុងការប្រកួតកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែមេសា។ នេះបើយោងតាមការចេញផ្សាយរបស់ BBC ... Read More »

ជិត២០ឆ្នាំនៃសង្គ្រាមអាហ្វហ្គានីស្ថាន អាមេរិកចំណាយប្រាក់អស់ប៉ុន្មាន?

តាមការវិភាគថ្មីបំផុតរបស់ មហាវិទ្យាល័យ Brown អាមេរិក បានឱ្យដឹងថា សង្គ្រាមវាយប្រហារនៅអាហ្វហ្គានីស្ថានរយៈពេល២០ឆ្នាំកន្លងមកតើអាមេរិកបានចំណាយប្រាក់អស់ប៉ុន្មាន? តាមការវាយតម្លៃអាមេរិកចំណាយប្រាក់អស់២,២៦ពាន់ពាន់លានដុល្លារ (២២៦០ពាន់លានដុល្លារ) ហើយប្រាក់ចំណាយនៅតែបន្តកើនឡើងខ្ពស់ទៀត។ ក្រោយការវាយប្រហារភេរវកម្ម ថ្ងៃទី១១ខែកញ្ញាឆ្នាំ២០០១ ទៅលើមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ពេលនោះរដ្ឋាភិបាលអាមេរិកក្រោមការដឹកនាំរបស់អតីតប្រធានាធិបតី ... Read More »

ប៉ះទង្គិចគ្នានៅរោងចក្រអគ្គិសនីបង់ក្លាដែស ស្លាប់៤នាក់

យ៉ាងហោចណាស់ក៏មានមនុស្ស ៤នាក់រងការបាញ់សម្លាប់ និងរបួសជាច្រើននាក់ នៅថ្ងៃទី១៧ខែមេសា ក្រោយកម្លាំងប៉ូលិសបាញ់ទៅលើក្រុមកម្មករទាមទារដំឡើងប្រាក់ខែនៅរោងចក្រអគ្គិសនីដើរដោយថាមពលធ្យូងថ្មក្នុងតំបន់ភាគអាគ្នេយ៍ប្រទេសនេះ ។ សារព័ត៌មានរ៉យទ័របានផ្សាយថា កម្លាំងប៉ូលិសតំបន់ លោក Azizul Islamបាននិយាយថា ប៉ូលិសបង្ខំចិត្តផ្ទុះអាវុធទៅលើក្រុមបាតុករ ក្រោយពេលក្រុមបាតុករវាយប្រហារទៅលើរោងចក្រអគ្គិសនីដែលកំពុងតែសាងសង់នៅតំបន់ Chittagong។ លោក ... Read More »

របបយោធាមីយ៉ាន់ម៉ា​៖ ប្រកាសដោះលែងអ្នកទោសជាង ២៣,០០០នាក់​ នាឱកាសនៃការប្រារព្ធបុណ្យចូលឆ្នាំថ្មី

អន្តរជាតិ​៖ បើ​តាម​ការ​លើក​ឡើង​របស់​លោក​អគ្គ​មេបញ្ជាការ​យោធាមីយ៉ាន់ម៉ា​លោក មីន អោង ហ្លេង (Min Aung Hlaing) នៅថ្ងៃសៅរ៍ទី១៧ ខែមេសា ឆ្នាំ២០២១នេះ​ បានប្រកាសថា ខ្លួនបានលើកលែងទោស និងដោះលែងអ្នកទោសជាង ២៣,០០០នាក់ ... Read More »

អគ្គមេបញ្ជាការកងទ័ពមីយ៉ាន់ម៉ាប្រកាសថានឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ាន

មេដឹកនាំអាស៊ាននឹងជួបប្រជុំគ្នានៅក្នុងប្រទេសឥណ្ឌូនេស៊ី នាថ្ងៃទី២៤ខែមេសាខាងមុខដើម្បីពិភាក្សាពីបញ្ហាសំខាន់ៗនៅក្នុងតំបន់។ នៅក្នុងកិច្ចប្រជុំនោះមេដឹកនាំយោធាមីយ៉ាន់ម៉ា លោក Min Aung Hlaing ក៏នឹងចូលរួមនៅក្នុងកិច្ចប្រជុំនោះដែរ។ នៅថ្ងៃទី១៧ខែមេសា អ្នកនាំពាក្យក្រសួងការបរទេសបានប្រកាសថា ប្រមុខដឹកនាំយោធាមីយ៉ាន់ម៉ា លោក Min Aung Hlaing ... Read More »

ប្រធានាធិបតីអាមេរិកស្វាគមន៍នាយករដ្ឋមន្ត្រីជប៉ុននៅសេតវិមាន

ប្រធានាធិបតីអាមេរិក លោកបៃឌិនបានទទួលស្វាគមន៍នាយករដ្ឋមន្ត្រីជប៉ុន លោក Yoshihide Suga នៅសេតវិមាននាថ្ងៃទី ១៦ខែមេសា(ពេលវេលានៅអាមេរិក)។ នេះជាកិច្ចប្រជុំកំពូលដំបូងគេបង្អស់របស់លោកបៃឌិនជាមួយមេដឹកនាំក្រៅប្រទេសនៅសេតវិមាន ចាប់តាំងពីឡើងកាន់តំណែង។ មេដឹកនាំប្រទេសទាំងពីរ បានជួបពិភាក្សាទ្វេភាគី ដោយមានរដ្ឋមន្ត្រីការបរទេស Antony Blinken និងរដ្ឋមន្ត្រីការពារជាតិ ... Read More »

ថ្ងៃទី១៧ខែមេសាក្រសួងសុខាភិបាលឥណ្ឌាប្រកាសរកឃើញអ្នកឆ្លងកូវីដ-១៩ចំនួន234.692នាក់ក្នុងពេល២៤ម៉ោង

នេះជាថ្ងៃទី៣ជាប់គ្នាដែលឥណ្ឌាមានករណីឆ្លងកូវីដ-១៩លើសពី២សែននាក់ក្នុងរយៈពេល២៤ម៉ោង ជាកម្រិតឆ្លងប្រវត្តិសាស្ត្រក្នុងប្រទេសនេះ។ ចំនួនអ្នកឆ្លងនៅក្នុងប្រទេសឥណ្ឌា កើនឡើងដល់ទៅជាង១៤,៥លាននាក់ ហើយនិងស្លាប់175.649 នាក់។ តាមសារព័ត៌មាន TTXVN បានផ្សាយថា រដ្ឋ Maharashtra និងទីក្រុងញូវដេលី មានករណីឆ្លងច្រើនជាងគេបំផុត ដោយមានអ្នកឆ្លងដល់ទៅ 63.729 ... Read More »

មឈូសសពរាប់ពាន់ដាក់គរនៅទីក្រុងរ៉ូម ដោយសារតែបុគ្គលិករៀបចំបុណ្យសព បូជាសពធ្វើបាតុកម្ម

នៅតាមកន្លែងបូជាសព រថយន្តដឹកសាកសពជាច្រើនគ្រឿងត្រូវរៀបជាជួររង់ចាំដល់វេនរបស់ខ្លួនផ្ញើមឈូសសព។ ចំណែកអ្នករៀបចំពិធីបូជាសពត្រូវប្រើប្រាស់រថយន្តកុងតឺន័រក្លាសេដើម្បីរក្សាមឈូសសពដោយសារតែបូជាសពដែលស្លាប់ដោយជំងឺកូវីដ-១៩មិនទាន់ ។ សារព័ត៌មានរ៉យទ័រនៅថ្ងៃទី ១៦ខែមេសា (ពេលវេលាក្នុងតំបន់) បានផ្សាយថា ក្រុមអ្នករៀបចំពិធីបុណ្យសពនៅទីក្រុងរ៉ូមបាននាំគ្នាធ្វើបាតុកម្ម ដោយសារតែ ចំនួនសពកើនឡើងខ្ពស់ព្រោះតែរដ្ឋាភិបាលមិនអាចគ្រប់គ្រងការឆ្លងកូវីដ-១៩ឱ្យមានប្រសិទ្ធភាព ធ្វើឲ្យមានអ្នកស្លាប់កើនឡើងខ្ពស់។ ក្រុមអ្នករៀបចំបូជាសពបានធ្វើកូដកម្មតាមបែបដាក់កម្រងផ្កានៅមុខព្រះវិហារ Hercules នៅជិតអគាររដ្ឋបាលទីក្រុងរ៉ូម។ ... Read More »

ដើម្បីសងសឹកទីក្រុងវ៉ាស៊ីនតោន រុស្ស៊ីបណ្តេញមន្ត្រីការបរទេសអាមេរិក១០នាក់ចេញពីរុស្ស៊ី

នៅថ្ងៃទី១៦ខែមេសា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrovបានប្រកាសបណ្តេញមន្ត្រីការទូតអាមេរិក១០រូប ដើម្បីតបតនឹងការដាក់ទណ្ឌកម្មរបស់អាមេរិកមកលើប្រទេសរុស្ស៊ី។ នេះជាសកម្មភាព «ស៊ីសងភ្លាមៗ»រវាងអាមេរិក នឹងរុស្ស៊ី ។ ក្រៅពីបណ្តេញមន្ត្រីការទូត១០រូប រុស្ស៊ីក៏បានដាក់មន្ត្រីអាមេរិក៨រូបទៀតក្នុងបញ្ជីខ្មៅ។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov ... Read More »