ក្រោយកិច្ចប្រជុំអាមេរិក-កូរ៉េខាងជើង ទទួលបានជោគជ័យមក មេដឹកនាំទាំងពីរបានប្តេជ្ញាធ្វើសកម្មភាពរួមដើម្បីឧបទ្វីប កូរ៉េមានសន្តិភាព ស្ថិរភាព និងអភិវឌ្ឍន៍ ក៏ដូចជាការលុបបំបាត់អាវុធបរមាណូ។ ក្រុមអ្នកឯកទេសបានបញ្ជាក់ថា ទីក្រុង ព្យុងយ៉ាងបានក្លាយទៅជាទីតាំងដែល មានសក្តានុពលបំផុតសម្រាប់អ្នកវិនិយោគ។ តាមសេចក្តីប្រកាសរួមប្រទេសទាំងពីរនៅមានផ្លូវវែងឆ្ងាយទៀត ដើម្បីលុបបំបាត់ បរមាណូ និងស្វែងរកសន្តិភាពយូរអង្វែង។ ... Read More »
ព័ត៌មានអន្តរជាតិ
វាយប្រហារភេរវកម្មដោយកាំបិតនៅបារាំងរបួសពីរនាក់
ស្រ្តីម្នាក់ បានស្រែកខ្លាំងនូវពាក្យថា «Allahu Akbar» (ព្រះAllah ដ៏អស្ចារ្យ) រួចវាយប្រហារដោយប្រើកាំបិតនៅក្នុងផ្សារទំនើប បណ្តាលឲ្យមនុស្ស២នាក់រងរបួស។ ហេតុការណ៍ខាងលើកើតឡើងនៅក្នុងផ្សារទំនើប La Seyne Surmer ស្ថិតនៅក្នុងតំបន់ភាគខាងត្បូង ប្រទេសបារាំង ។ ... Read More »
បាញ់ប្រហារទៀតហើយនៅអាមេរិក ស្លាប់និងរបួស ២២នាក់
ជនដៃដល់បាញ់ប្រហារនៅរដ្ឋញ៉ូវជឺស៊ីអាមេរិក ត្រូវបានប៉ូលិស បាញ់សម្លាប់ ។ កម្លាំងសន្តិសុខនៅក្នុងតំបន់បានបញ្ជាក់ថា ហេតុការណ៍បាញ់ប្រហារខាងលើ មិនជាប់ពាក់ព័ន្ធនឹងសកម្មភាពវាយប្រហារភេរវកម្មនោះឡើយ ។ សារព័ត៌មាន CNN បានផ្សាយថា មានមនុស្ស២២នាក់រងរបួស ក្នុងនោះមានកុមារអាយុ១៣ឆ្នាំម្នាក់ នៅក្នុងហេតុការណ៍បាញ់ប្រហារនៅទីក្រុង Trenton ... Read More »
ប្រទេសផលិតប្រេងលំដាប់ពិភពលោក មានគម្រោងបង្កើនការផលិតប្រេង
ប្រទេសផលិតប្រេងលំដាប់ពិភព លោក មានគម្រោងបង្កើនការផលិតប្រេង ហើយគម្រោងនេះនឹងត្រូវលើកយកមក ពិភាក្សានៅក្នុងកិច្ចប្រជុំនាពេលខាងមុខ របស់ប្រទេស OPEC។ តាមគម្រោង ប្រទេស OPEC នឹង ប្រជុំនៅថ្ងៃទី២២ ខែមិថុនា ដើម្បីអនុវត្តទៅលើផែនការស្តីពីការផលិតប្រេង ។រដ្ឋមន្ត្រីក្រសួងថាមពល ... Read More »
ចិន អាមេរិក បង្កឲ្យមានភាពតានតឹងខ្លាំងឡើងនៅក្នុងវិស័យពាណិជ្ជកម្ម
ចិនបានសម្រេចថានឹងមានវិធានការតបតវិញ ដល់អាមេរិកដែលបានសម្រេចតម្លើនពន្ធនាំចូលមានតម្លៃ៥០ពាន់លានដុល្លារ។ រដ្ឋាភិបាលចិនបានប្រកាសថានឹងធ្វើគ្រប់យ៉ាងដើម្បីការពារផលប្រយោជន៍របស់ខ្លួន បើទោះបីរងការគំរាមកំហែងពីអាមេរិកក្តី។ នេះជាសញ្ញាជំរុញឲ្យមានសង្គ្រាមពាណិជ្ជកម្មជាទ្រង់ទ្រាយធំរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំងពីរ។ នៅក្នុងសេចក្តីប្រកាសថ្មីបំផុត លោក ត្រាំ បានសម្រេច តម្លើងពន្ធ២៥ភាគរយ ដល់ផលិតផល សំខាន់របស់ចិននាំចូលទៅកាន់អាមេរិក។ ក្រោយការអនុម័តដាក់ទណ្ឌកម្ម លោក ត្រាំ ... Read More »
ប្រធានាធិបតី ដូណាល់ ត្រាំ ឲ្យលេខទូរស័ព្ទផ្ទាល់ខ្លួនដល់មេដឹកនាំកូរ៉េខាងជើង
ប្រធានាធិបតីអាមេរិកបានឲ្យដឹងថា លោកបានឲ្យលេខទូរស័ព្ទផ្ទាល់ខ្លួនដល់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដើម្បីអាចជួបពិភាក្សា នៅពេលណាមួយក៏បាន។ សារព័ត៌យ៉ុនហាប់របស់កូរ៉េខាងត្បូងបានដកស្រង់សម្តីប្រធានាធិបតីអាមេរិកដែលបានប្រកាស់នៅសេតវិមាន កាលពីថ្ងៃទី១៥ ខែមិថុនាថា «ខ្ញុំបានឲ្យលេខទូរស័ព្ទផ្ទាល់ខ្លួនរបស់ខ្ញុំទៅគាត់ «គីម ជុងអ៊ុន» ដើម្បីអាចពិភាក្សាជាមួយខ្ញុំគ្រប់ពេល»។ ប្រមុខដឹកនាំសេតវិមានអាមេរិក ... Read More »
ក្រោយកិច្ចប្រជុំអាមេរិក-កូរ៉េខាងជើង លោកត្រាំ ដំឡើងពន្ធដល់ចិន
សារព័ត៌មាន Bloomberg នៅថ្ងៃទី១៥ ខែមិថុនានេះបានផ្សាយថា លោកត្រាំបានអនុម័តដំឡើងពន្ធលើទំនិញនាំចូលពី ប្រទេសចិនដែលមានតម្លៃ ៥០ពាន់លាន ដុល្លារ។ កន្លងមកលោកត្រាំបានបញ្ជាក់ថា ចិនអាចនឹងពិបាកទ្រាំដោយការអនុម័ត ច្បាប់ដំឡើងពន្ធដែលត្រូវធ្វើឡើងនៅថ្ងៃទី១៥ខែមិថុនា។ កាលពីខេមេសាកន្លងមក អាមេរិកក៏ បានបង្ហាញពីបញ្ជី ឈ្មោះមុខទំនិញចិន ... Read More »
អ្នកចាត់ការថ្មីរបស់Real Madridនិយាយទាំងទឹកភ្នែកទៅកាន់អ្នកគាំទ្រ
ក្លិបReal Madridបានធ្វើពីធីបង្ហាញអ្នកចាត់ការទូរទៅថ្មីគឺលោកលោក Julen Lopetegui ដែលត្រូវជម្រើសជាតិអេស្ប៉ាញដេញចេញពីតំណែងគ្រូបង្វឹក។ លោក Lopetegui បានសម្ដែងការសោកស្ដាយយ៉ាងខ្លាំង ក្រោយមិនបានដឹកនាំព្រឹត្តិការណ៍ដែលកើតឡើង៤ឆ្នាំម្ដងនេះ។ គ្រូបង្វឹកវ័យ៥១ឆ្នាំរូបនេះបាននិយាយថា “កាលពីម្សិលមិញ គឺថ្ងៃដែលក្រៀមក្រំបំផុតនៃជីវិតរបស់ខ្ញុំ ចាប់តាំងពីថ្ងៃម្ដាយខ្ញុំបានស្លាប់។ តែយ៉ាងណាក៏ជាថ្ងៃសប្បាយចិត្តជាងគេដែរ។ ខ្ញុំសង្ឃឹមថាមិនទទួលបានអារម្មណ៍ក្ដុកក្ដួលពេកទេ ... Read More »
កីឡាករ៧រូបរបស់ក្លិប Sporting Lisbon បញ្ចប់កុងត្រាជាមួយនឹងក្លិប
ក្លិប Sporting Lisbon កំពុងតែជួបវិបត្តិខ្វះកីឡាករដោយារតែកីឡាករ ល្អៗ៧រូបបានសម្រេចចិត្តបញ្ចប់កុងត្រារបស់ខ្លួនជាមួយនឹងក្លិបរបស់ ប្រទេសព័រទុយហ្គាល់មួយនេះ។ មូលហេតុដែលធ្វើឲ្យពួកគេសម្រេចចិត្តបែបនេះគឺដើម្បីឆ្លងតមទៅនឹងការវាយប្រហារពីសំណាក់អ្នកគាំទ្រជាង៥០នាក់ដែលបានរួមគ្នាមកប្រើហិង្សាលើកីឡាករនិងបុគ្គលិកបាល់ ទាត់កាលពីខែឧសភា។ ក្នុងចំណោមកីឡាករទាំង៧រូប មានកីឡាករ៤រូបកំពុងតែលេងឲ្យក្រុមជម្រើសជាតិ ព័រទុយហ្គាល់នៅWorld Cup ដោយមានដូចជា Rui Patricio, ... Read More »
ខ្សែប្រយុទ្ធបារំាងAntoine Griezmann បដិសេធលុយ៨៧លានផោន ពីBarcelona ដើម្បីបន្តនៅ Atletico Madrid
កីឡាករAntoine Griezmann ខ្សែប្រយុទ្ធអន្តរជាតិបារាំងបានប្រកាសថា គាត់បដិសេធការផ្លាស់ទៅកាន់ក្លិបBarcelonaក្នុងតម្លៃខ្លួន៨៧លានផោនដើម្បីបន្តលេងឲ្យក្រុមAtletico Madridទៀត។ កីឡាករវ័យ២៧ឆ្នាំរូបនេះចង់សម្រេចពីអនាគតឲ្យច្បាស់លាស់ក្រោយពីចូលរួមជាមួយ ក្រុមជម្រើសជាតិមាន់គកបារាំងនៅ World Cup សិន។ គាត់បានថ្លែងនៅក្នុងកម្មវិធី ទូរទស្សន៍របស់អេស្ប៉ាញមួយថា “ខ្ញុំសម្រេចចិត្តថានៅលេងឲ្យAtletico Madridទៀត”។ Griezmann ... Read More »
រដ្ឋមន្ត្រីការបរទេសអាមេរិកបញ្ជាក់ថាចិនបានគំរាមដល់អធិបតេយ្យប្រទេសផ្សេងទៀតនៅសមុទ្រចិនភាគខាងត្បូង
រដ្ឋមន្ត្រីការបរទេសអាមេរិកបានប្រកាសនៅក្នុងទីក្រុងប៉េកាំងប្រទេសចិនថា «ខ្ញុំ សូមបញ្ជាក់ពីក្តីបារម្ភ ចំពោះការខិតខំ របស់ចិន ក្នុងការសាងសង់ទីតាំងយោធានៅសមុទ្រចិនភាគខាងត្បូង ដែលបង្ក គ្រោះថ្នាក់ដល់សេរីភាពចរាចរណ៍នៅលើដែនសមុទ្រសម្រាប់នាវាដឹកទំនិញ និង គំរាមកំហែងដល់ដែនអធិបតេយ្យ និង ស្ថិរភាព ប្រទេសផ្សេងទៀតនៅក្នុងតំបន់។ ក្រោយបញ្ចប់ ការអមដំណើរប្រធានា ... Read More »
រជ្ជទាយាទអារ៉ាប៊ីសាអ៊ូឌីតបង្ហាញខ្លួននៅប្រទេសរុស្ស៊ីបញ្ចប់ពាក្យចចាមអារ៉ាមថាបានចូលទិវង្គត
កាលពីថ្ងៃទី១៤ ខែមិថុនា ព្រះរជ្ជទា យាទ Mohammad bin Salman បាន ទៅកាន់ទីក្រុងមូស្គូ ដើម្បីជួបពិភាក្សាជា មួយប្រធានាធិបតីពូទីន និងយាងចូលរួម ក្នុងពិធីបើកការប្រកួតកីឡាបាល់ទាត់ពិភពលោកឆ្នាំ២០១៨។ នៅក្នុងអាកាសយានដ្ឋាន ព្រះរជ្ជទាយាទសាលមែនត្រូវបានទទួលស្វាគមន៍ដោយ ... Read More »
លោកត្រាំ ប្រឈមនឹងបញ្ហាដោយសារតែមូលនិធិសប្បុរសធម៌
មូលនិធិសប្បុរសធម៌ របស់ប្រធានា ធិបតីដូណាល់ ត្រាំ កំពុងប្រឈមនឹងបញ្ហា ជាច្រើន ហើយ រដ្ឋមួយចំនួន បានចោទ ប្រកាន់ថាសកម្មភាពមូលនិធិខាងលើខុសច្បាប់ រយៈពេល១០ឆ្នាំកន្លងមក។ អភិបាលរដ្ឋញូវយ៉ក លោកស្រី Barbara Underwood ... Read More »
ក្រុមភេរវកម្ម IS គំរាមវាយប្រហារវើលខាប់២០១៨ នៅលើទឹកដីប្រទេសរុស្ស៊ី
រុស្ស៊ីបានរឹតបន្តឹងសន្តិសុខការពារការប្រកួតកីឡាធំបំផុតលើពិភពលោក ក្រោយពេលមាន ក្រុមភេរវកម្មបានគំរាមតាមប្រព័ន្ធផ្សព្វផ្សាយថា នឹងវាយប្រហារ វើលខាប់នៅលើទឹកដីរុស្ស៊ី។ បណ្តាញព័ត៌មានសន្តិសុខ Sizgill បានផ្សព្វផ្សាយ ក្រោយពេលមើលឃើញបណ្តាញផ្សព្វផ្សាយរបស់ក្រុមភេរវកម្ម IS ផ្សាយពីរូបភាព វាយប្រហារវើលខាប់ ។ បណ្តាញព័ត៌មានខាងលើ បានបញ្ជាក់ថា ... Read More »
លោក ពូទីន អញ្ជើញលោក គីម ជុងអ៊ុន ធ្វើទស្សនកិច្ចនៅរុស្ស៊ីក្នុងខែកញ្ញា
ប្រធានាធិបតីរុស្ស៊ី លោក ពូទីន បាន អបអរសាទរដល់ជំនួបកំពូលអាមេរិក-កូរ៉េខាងជើង បានកាត់បន្ថយការប្រឈម មុខដាក់គ្នា។ ជាមួយគ្នានេះដែរ លោកក៏ បានអញ្ជើញមេដឹកនាំ គីម ជុងអ៊ុន ទៅ បំពេញទស្សនកិច្ចនៅរុស្ស៊ីនាខែកញ្ញាខាងមុខផងដែរ។ លោក ... Read More »
ដល់វេននាយករដ្ឋមន្ត្រីជប៉ុន ជួបជាមួយគីម ជុងអ៊ុន វិញម្តង
មន្ត្រីជប៉ុនកំពុងតែរៀបចំនូវជំនួបកំពូលរវាង នាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ នឹង មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ។ មន្ត្រីរដ្ឋាភិបាលជប៉ុន ដែលមិនបញ្ចេញ ឈ្មោះបានឲ្យដឹងថា លោកអាបេ អាចនឹងបំពេញទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាង ក្នុង ... Read More »
ខ្សែប្រយុទ្ធAnthony Martialឆ្អែតចិត្តចង់ចាកចេញពីក្រុមបិសាចក្រហម
ខ្សែប្រយុទ្ធសញ្ជាតិបារាំង Anthony Martial និយាយថា រូបគេឆ្អែតចិត្តនិងចង់ចាកចេញពីក្រុមបិសាចក្រហមManchester Unitedនៅក្នុងរដូវក្តៅនេះ។ លោក Philippe Lamboleyភ្នាក់ងាររបស់កីឡាករAnthony Martial បានបញ្ជាក់ថា Manchester Unitedចង់បន្តកុងត្រាជាមួយនឹង Martial ប៉ុន្តែគាត់មិនចង់ដោយសារតែ ... Read More »
៣ប្រទេសនឹងធ្វើជាម្ចាស់ផ្ទះរួមគ្នា World Cup ឆ្នាំ២០២៦
ការប្រកួតដណ្តើមពានរង្វាន់បាល់ទាត់ពិភពលោក(World Cup)នឹងត្រូវធ្វើឡើងនៅក្នុងប្រទេសចំនួន៣រួមគ្នា សហរដ្ឋអាមេរិក កាណាដា និងម៉ិចស៊ីកូ ក្នុងឆ្នាំ២០២៦។ នេះគឺជាការប្រកួតដ៏បំផុតនៅក្នុងប្រវត្តិសាស្រ្តបាល់ទាត់ World Cup ដែលមាន៣ ប្រទេសជាម្ចាស់ផ្ទះរួម ហើយក៏ជាពេលដែលមាន៤៨ប្រទេសចូលរួមប្រកួត ។ សហព័ន្ធបាល់ទាត់ពិភពលោក( FIFA ... Read More »
អេស្ប៉ាញបណ្តេញគ្រូបង្វឹកចោលក្រោយលួចទៅចុះកុងត្រាជាមួយReal Madrid
លោកJulen Lopetegui ត្រូវបានបណ្តេញចេញពីតំណែងគ្រូបង្វឹកក្រុម ជម្រើសជាតិអេស្ប៉ាញបន្ទាប់ពីគាត់លួចទៅចុះកុងត្រាធ្វើជាអ្នកចាត់ការទូទៅរបស់ក្លិប Real Madrid។ កាលពីថ្ងៃអង្គារកន្លងទៅក្រុមReal Madridបានប្រកាសថាលោកគ្រូបង្វឹកវ័យ៥១ឆ្នាំ Julen Lopetegui នឹងដឹកនាំក្រុមយក្សរបស់អេស្ប៉ាញនេះរយៈពេល៣ឆ្នាំចាប់ផ្តើមពីការ ប្រកួតWorld Cupចប់ ។ សហព័ន្ធបាល់បាត់របស់អេស្ប៉ាញ ... Read More »
អង្គការសហប្រជាជាតិ អនុម័តសេចក្តីសម្រេចថ្កោលទោសអីុស្រាអែលសម្លាប់ពលរដ្ឋប៉ាឡេស្ទីន
អង្គការសហប្រជាជាតិកាលពីថ្ងៃទី ១៣ ខែមិថុនា បានអនុម័តទៅលើសេចក្តីសម្រេចថ្កោលទោសអីុស្រាអែល ដែល បានសម្លាប់ពលរដ្ឋស្លូតត្រង់ប៉ាឡេស្ទីន ។ សេចក្តីសម្រេចខាងលើ បានស្នើឡើង ដោយប្រទេសអាល់ហ្សេរី ទួរគី និង ប៉ាឡេ ស្ទីន ដោយទទួលបានសំឡេងគាំទ្រ១២០ ... Read More »
គណបក្សកាន់អំណាចកូរ៉េខាងត្បូង ទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតឃុំ-សង្កាត់
ការបោះឆ្នោតឃុំ សង្កាត់លើកទី៧និងការបោះឆ្នោតសភាបំពេញបន្ថែម នៅថ្ងៃទី ១៣ខែមិថុនា បានបញ្ចប់ទៅដោយជ័យ ជម្នះបានទៅលើគណបក្សកាន់អំណាច។ ជាមួយនិងលទ្ធផលខាងលើ ទំនុកចិត្ត របស់ពលរដ្ឋ ទៅលើប្រធានាធិបតី មូន ជេ អីុនកាន់តែខ្ពស់ និង ជួយឲ្យការដឹកនាំ ... Read More »
មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងទៅបំពេញទស្សនកិច្ចនៅសហព័ន្ធរុស្ស៊ី
នៅពេលនេះមេដឹកនាំរុស្ស៊ី លោក ពូទីន បានត្រៀមលក្ខណៈស្វាគមន៍មេដឹកនាំមកពីជុំវិញពិភពលោក មកកាន់ប្រទេស រុស្ស៊ី ដើម្បីចូលរួមបើកការប្រកួតបាល់ទាត់ពិភពលោក ឆ្នាំ២០១៨ ក្នុងនោះក៏មាន មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងផងដែរ។មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើង ដែលទៅកាន់រុស្ស៊ី នោះគឺ ប្រធានសភាជាន់ខ្ពស់កូរ៉េខាង ជើង។ លោក ... Read More »
លោកត្រាំ៖ ពិភពលោកអាចដេកស្ងប់សុខដោយមិនមានការគំរាមកំហែងបរមាណូទៀតឡើយ
ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ បានបញ្ជាក់ថា ពេលនេះមិនមានការគំរាមកំហែងដោយបរមាណូណាមួយទៀត ឡើយពីកូរ៉េខាងជើង និងក្នុងពេលអនាគត ហើយមនុស្សគ្រប់រូបនៅលើពិភពលោកអាចដេកលក់ដោយស្ងប់ មិនមានការបារម្ភ អ្វីទៀតឡើយ។ នៅថ្ងៃទី១៤ខែមិថុនា ប្រធានាធិប តីអាមេរិក ដូណាល់ ត្រាំបានសរសេរនៅ លើបណ្តាញ ... Read More »
កូរ៉េទាំងពីររៀបចំកិច្ចពិភាក្សាយោធាជាទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានរយៈពេល១០ឆ្នាំកន្លងមក
នៅថ្ងៃទី១៤ ខែមិថុនា កូរ៉េខាងត្បូង និងកូរ៉េខាងជើង បានរៀបចំកិច្ចប្រជុំកំពូលមន្ត្រីយោធាមិនធ្លាប់មានរយៈពេល១០ឆ្នាំកន្លងមក ដើម្បីពិភាក្សាលុបបំបាត់សភាព ការណ៍តានតឹងការប្រឈមមុខដាក់គ្នា។ រដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាង ត្បូងបានឲ្យដឹងថា កិច្ចពិភាក្សានឹងរៀប ចំឡើងនៅភូមិ Panmunjom ស្ថិតនៅ ក្នុងទឹកដីកូរ៉េខាងជើង នៅវេលាម៉ោង១០ ... Read More »
គ្រូបង្វឹកក្រុមជម្រើសជាតិអេស្ប៉ាញនឹងមកដឹកនាំក្រុម Real Madrid ក្រោយWorld Cupចប់
លោក Julen Lopetegui គ្រូបង្វឹកក្រុមជម្រើសជាតិអេស្ប៉ាញត្រូវបានតែងតាំង ធ្វើជាគ្រូបង្វឹករបស់ក្រុម Real Madrid ដើម្បីជំនួសតំណែងលោក Zinedine Zidane។ ម្ចាស់ជើងឯក Champions League ឆ្នំា២០១៨នេះបានប្រកាសជាផ្លូវការថា “Real ... Read More »
អតីតប្រធានក្រុមកាំភ្លើងធំ Arsenal ត្រូវបានតែងតាំងជាអ្នកចាត់ការថ្មីរបស់Nice
ក្រុមបាល់ទាត់ Nice ក្នុងក្របខ័ណ្ឌបារាំង League 1បានជ្រើសរើសយកលោក Patrick Vieira អតីតប្រធានក្រុមកាំភ្លើងធំArsenalមកធ្វើជាអ្នកចាត់ការទូទៅថ្មី។ លោកPatrick Vieiraធ្លាប់លេងជាខ្សែបំរើឲ្យក្រុមManchester City, Inter Milan និង Juventus ... Read More »
គ្រូជម្រើសជាតិប្រេស៊ីលច្រានចោលព័ត៌មានទៅកាន់ក្រុម Real Madrid
លោក Tite គ្រូបង្វឹកក្រុមជម្រើសជាតិប្រេស៊ីលបានច្រានចោលព័ត៌មានដែលថា គាត់នឹងទៅដឹកនាំក្រុមយក្សអេស្ប៉ាញReal Madridដើម្បីជំនួសតំណែងរបស់លោក Zinedine Zidane។ ក្រុមReal Madrid ដែលជាម្ចាស់ជើងឯក Champions League ឆ្នាំ២០១៨នេះ កំពុងតែត្រូវការអ្នកចាត់ការទូទៅថ្មីក្រោយពេល Zinedine ... Read More »
កូនប្រុសPatrick Kluivert អតីតខ្សែប្រយុទ្ធBarcelona ផ្លាស់ទៅកាន់Roma ក្នុងតម្លៃខ្លួន១៦លានផោន
ខ្សែបម្រើស្លាប Justin Kluivertដែលជាកូនប្រុសរបស់អតីតខ្សែប្រយុទ្ធ Patrick Kluivert បានផ្លាស់ចេញពីក្រុម Ajax របស់ហុល្លង់ទៅលេងឲ្យក្រុម Roma របស់អ៊ីតាលីក្នុងតម្លៃខ្លួន១៦ លានផោន។ កីឡាករវ័យទើបតែ១៩ឆ្នាំរូបនេះបានបង្ហាញថ្វីជើងយ៉ាងល្អកាលពីរដូវកាលមុនដោយ រកបាន១០គ្រាប់ក្នុងចំណោម៣០ប្រកួតឲ្យក្រុម Ajax និងបានជាប់ក្រុមជម្រើសជាតិឈុតធំ ... Read More »
ប្រធានាធិបតីត្រាំ អាចសាងសង់សណ្ឋាគារនៅឆ្នេរសមុទ្រកូរ៉េខាងជើង
ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ បាននិយាយទៅកាន់មេដឹកនាំកូរ៉េខាង ជើងថា ជាមួយនឹងបទពិសោធន៍យូរឆ្នាំនៅ លើទីផ្សារអចលនទ្រព្យ លោកបានជំរុញឲ្យមេដឹកនាំកូរ៉េខាងជើង សាងសង់សណ្ឋា គារនៅឆ្នេរសមុទ្រ ភាគខាងកើតប្រទេសដែលមានទេសភាពនិងឆ្នេរសមុទ្រយ៉ាងស្រស់ស្អាត។ សារព័ត៌មាន Huffington Post អាមេរិក បានដកស្រង់សម្តី ... Read More »
ចិនប្រឆាំងនឹងសហរដ្ឋអាមេរិក សម្ភោធស្ថានទូតនៅតៃវ៉ាន់
ក្រសួងការបរទេសចិន បានផ្ញើសារ លិខិត ប្រឆាំងទៅកាន់អាមេរិក ក្រោយ ពេលដែលអាមេរិក សម្ពោធស្ថានទូតនៅ លើកោះតៃវ៉ាន់ ស្ថិតនៅក្នុងប្រទេសចិន។ អ្នកនាំពាក្យក្រសួងការបរទេសចិន បានប្រកាសនៅក្នុងសន្និសីទកាសែត ថា ទីក្រុងវ៉ាស៊ីនតោន បានកាត់ផ្តាច់ទំនាក់ ទំនងការទូត ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច