ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

ក្រសួងធនធានទឹក​ ចេញសេចក្ដីជូនដំណឹង​ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា​ សម្រាប់ថ្ងៃទី១៦ ខែធ្នូនេះ!

ភ្នំពេញ​៖​ ក្រសួងធនធានទឹក​ និង​ឧតុនិយម​ នៅព្រឹក​ថ្ងៃ​ចន្ទ​ទី​១៦​ ខែធ្នូ​ ឆ្នាំ​២០២៤នេះ​ បានចេញសេចក្ដីជូនដំណឹង​ស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៦ ខែធ្នូនេះខណៈសម្ពាធទាបកើតមាននៅលើសមុទ្រចិនខាងត្បូង បានធ្វើឱ្យខ្យល់មូសុងឦសាន ដែល គ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ ព្រះរាជាណាចក្រកម្ពុជា និងឈូងសមុទ្រថៃ មានឥទ្ធិពលខ្លាំង ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់​ឱ្យ​ដំណើរការ​ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ​ នាព្រឹកនេះ!

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃចន្ទ ១រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤នេះបានអញ្ជើញសម្ពោធដាក់ឱ្យដំណើរការថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ... Read More »

យប់មុិញលៀសខុសច្បាប់ជាង៥០តោនត្រៀមដឹកជញ្ជូនទៅប្រទេសវៀតណាម

ខេត្តពោធិ៍សាត់ ៖ សេចក្ដីរាយការណ៍នាយប់ឈានចូលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ នេះថា លៀសខុសច្បាប់(ល្អិតៗ)យ៉ាងតិចជាង៥០តោន កំពុងដឹកជញ្ជូនតាមរយៈរថយន្តបែន ដើម្បីទៅសាងបន្តដាក់រថយន្តធុនធំ រួចឆ្ពោះទៅប្រទេសវៀតណាម ។  ប្រភពព័ត៌មានឲ្យដឹងទៀតថា សកម្មភាពខាងលើ ធ្វើឡើងនៅចំណុចកំពុងដរ(មាត់ទឹកបឹងទន្លេសាប)ស្ថិតនៅភូមិកំពង់ឃ្នៀស ឃុំក្បាលត្រាច ... Read More »

នគរបាលផែនប្រឆាំងគ្រឿងញៀននៃស្នងការខេត្តប៉ៃលិនបានចុះបង្ក្រាបករណីគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ២នាក់និងវត្ថុតាង

ខេត្តប៉ៃលិន៖ តាមប្រភពពីមន្ត្រីនគរបាលជំនាញផែនប្រឆាំងគ្រឿងញៀននៃស្នងការខេត្តបានឲ្យដឹងថា÷កាលពីថ្ងៃ១៤ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង១៩និង៣០នាទី ការិយាល័យប្រឆាំងគ្រឿងញៀន បានធ្វើការបង្ក្រាបជាក់ស្តែងក្នុងករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ចំនួន០១លើកមាន០២គោលដៅ។ សមត្ថកិច្ចជំនាញបានបន្តថា÷គោលដៅទី០១-ស្ថិតនៅចំណុចផ្លូវចូលចំការមួយកន្លែង ក្នុងភូមិសួនអំពៅកើត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន  ខេត្តប៉ៃលិន និងធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់មានឈ្មោះ ប៊ន ... Read More »

🔥អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែងបណ្ដាលមកពីទុស្សេខ្សែភ្លើងនិងខូចខាតឃ្លាំងស្តុកទុកអីវ៉ាន់ គិតទឹកប្រាក់១១,៥០០ដុល្លារ

ខេត្តប៉ៃលិន៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកនិងកម្លាំង ប៉ុស្តិ៍ឃុំស្ទឹងកាច់ សហការជាមួយកម្លាំងសមត្ថកិច្ចជំនាញអគ្គិភ័យនៃស្នងការដ្ឋានខេត្តក្នុងនោះដែលក៏មានកម្លាំងរដ្ឋបាលស្រុកសាលាក្រៅ,កម្លាំងវរ:ការពារព្រំដែនជើងគោក,កម្លាំងប្រជាការពារ បានសហការគ្នាចុះជួយ ពន្លត់ការ ឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅវេលាម៉ោង ០៩ និង ១៥ នាទី ថ្ងៃទី១៥ ខែឆ្នូ ឆ្នាំ២០២៤  ... Read More »

រដ្ឋបាលខេត្តកែប ចេញសេចក្ដីបំភ្លឺព័ត៌មាន សូមធ្វើការបដិសេធ និងច្រានចោលនូវព័ត៌មានដែលបានបង្ហោះផ្សាយអំពីការបាក់អគារ 7ជាន់នៅក្នុងខេត្តកែប

ខេត្ត​កែប​៖​ រដ្ឋបាលខេត្តកែប នៅថ្ងៃអាទិត្យទី​១៥​ ខែធ្នូ​ ឆ្នាំ​២០២៤នេះ​ មានកិត្តិយសសូមធ្វើការបំភ្លឺជូនដល់សាធារណជន ពិសេសអ្នកប្រើប្រាស់បណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក មេត្តាជ្រាបថា៖ ថ្មីៗនេះរដ្ឋបាលខេត្តកែប បានពិនិត្យឃើញថា នៅតាម បណ្តាញសង្គម មានជនខិលខូចមួយចំនួនបានធ្វើការផ្សព្វផ្សាយ និងចែករំលែកបន្តឡើងវិញនូវព័ត៌មាន ... Read More »

លោក ហ៊ុន ម៉ានី អញ្ជើញជាអធិបតីពិធីប្រកាសទទួលស្គាល់សមាសភាពថ្នាក់ដឹកនាំនិងសមាជិក សមាជិកា នៃសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជាសាខាមន្ទីរពេទ្យនិងសកលវិទ្យាល័យ

ភ្នំពេញ៖ នារសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានអញ្ជើញជាអធិបតីចូលរួមក្នុងពិធី ប្រកាសទទួលស្គាល់សមាសភាពថ្នាក់ដឹកនាំនិងសមាជិក សមាជិកា នៃសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជាសាខាមន្ទីរពេទ្យនិងសកលវិទ្យាល័យ និងអបអរសាទរខួប១០ ឆ្នាំនៃកំណើតសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក. នៅសកលវិទ្យាល័យប៊ែលធីអន្តរជាតិ ... Read More »

លោក ស សុខា ៖ ៤៦ឆ្នាំមកនេះ ស.ស.យ.ក. មានភាពចាស់ទុំក្នុងការងាររួមចំណែកបម្រើសង្គមជាតិ

ភ្នំពេញ ៖ លោក ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងបន្ទាយមានជ័យ នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ បានមានប្រសាសន៍ថា ឆ្លងកាត់រយៈពេល ៤៦ឆ្នាំមកនេះ ... Read More »

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន «កុលធីតាមនុស្សធម៌របស់ប្រទេសកម្ពុជា»

ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឧត្តមភរិយាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ត្រូវបានប្រជាពលរដ្ឋខ្មែរ និងមេដឹកនាំពិភពលោក ផងដែរ ធ្វេីការវាយតម្លៃខ្ពស់ថា ជាកុលធីតាកម្ពុជាមួយរូប ... Read More »

🔴មិនមែនសន្មត់ថា ! អ្នកមានមុខមាត់ជាបុគ្គលល្អទេ ទីបំផុតក្លាយទៅជាជនប្រព្រឹត្តបទឧក្រិដ្ឋសោះ

ភ្នំពេញ ៖ បើយោងតាមឯកសារ មានជនជាតិ សិង្ហបុរី មួយរូប គឺ លោក Phua Gek Seng បាន ដាក់ពាក្យបណ្ដឹង ប្ដឹងឈ្មោះ ហេង ... Read More »

រថយន្តបែនបើកបុកម៉ូតូហុងដាឌ្រីម ស្លាប់ម្នាក់នៅនឹងកន្លែង

ភ្នំពេញ ៖ បុរសជាអ្នកលក់សាច់ជ្រូកម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបែនបើកបុកម៉ូតូហុងដាឌ្រីមកំពុងឆ្លងផ្លូវ រុញជិត១០ម៉ែត្រផ្ទប់ខឿនសួនទ្រូងផ្លូវ កាលពីវេលាម៉ោង៤និង២៥នាទីរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៣ ទល់មុខសាលាបឋមសិក្សាទួលកី ចំណុចក្រុមទី១ ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ... Read More »

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីប្លន់ជនបរទេសយកទ្រព្យសម្បត្តិនៅក្រុងព្រះសីហនុ, ជនដៃដល់៦នាក់ត្រូវចាប់ខ្លួនបានជាបន្ដបន្ទាប់

ភ្នំពេញ ៖ នារសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤  កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ បានឱ្យដឹងថា ៖ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង០០៖០០នាទី ឈានចូលថ្ងៃទី២១ ស្ថិតក្នុងភូមិ៦ ... Read More »

សម្តេចភក្តី សាយ ឈុំ អញ្ជើញជួបសំណេះសំណាលជាមួយអតីតមន្ត្រីផ្នែកវប្បធម៌ សិល្បៈខេត្តកំពង់ស្ពឺ និងសិល្បករ សិល្បការិនី

ខេត្តកំពង់ស្ពឺ៖ នាព្រឹកថ្ងៃអាទិត្យ ១៥កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ នៅផ្ទះចំការនាភូមិដំណាក់កកោះ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល ... Read More »

គណៈប្រតិភូអ្នកនិពន្ធចិនអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍នៃទិវាអ្នកនិពន្ធជាតិកម្ពុជាលើកដំបូង

ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់សមាគមអ្នកនិពន្ធកម្ពុជា គណៈប្រតិភូអ្នកនិពន្ធចិនដែលបង្កើតឡើងដោយលោក Bi Feiyu អនុប្រធានសមាគមអ្នកនិពន្ធចិន និងជាប្រធានសមាគមអ្នកនិពន្ធ Jiangsu លោក Dongxi សមាជិកគណៈប្រធាននៃសមាគមអ្នកនិពន្ធចិន ប្រធានសហព័ន្ធអក្សរសាស្ត្រនិងសិល្បៈក្វាងស៊ី និងជាប្រធានសមាគមអ្នកនិពន្ធក្វាងស៊ី លោកស្រី ... Read More »

អភិបាលខេត្តកណ្តាល ដឹកនាំមន្ត្រីជំនាញចុះពិនិត្យការស្តារប្រឡាយរំដោះទឹកខ្សែទី២ នៅភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ

ខេត្តកណ្តាល ៖ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានដឹកនាំមន្ទីរអង្គភាពជំនាញ មន្ត្រីពាក់ព័ន្ធអាជ្ញាធរក្រុងតាខ្មៅ ចុះពិនិត្យមើលស្ថានភាព ការស្ដារប្រឡាយរំដោះទឹកខ្សែទី២ នៅភូមិខ្ពបវែង ... Read More »

រកឃើញយានយន្តល្មើសចំនួន ២៤១គ្រឿង ត្រូវបានផាកពិន័យ តាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស

ភ្នំពេញ៖ តាមរបាយការណ៍ពី នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤​ បានបង្ហាញពី​លទ្ធផលត្រួតពិនិត្យ ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក​នៅទូទាំងប្រទេសកម្ពុជា​ ខណៈ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ រកឃើញយានយន្តល្មើសចំនួន ២៤១គ្រឿង ត្រូវបានផាកពិន័យ តាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស។  ... Read More »

ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ នឹងបើកឱ្យធ្វើដំណើរបណ្តោះអាសន្ននៅអំឡុងខែកញ្ញាឆ្នាំក្រោយនេះហើយ

ខេត្តក្រចេះ ៖ គិតត្រឹមដើមខែធ្នូ ឆ្នាំ២០២៤ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះសម្រេចលទ្ធផល ៧៧,០២% ខណៈដែលគម្រោងទាំងមូលរួមមាន៖ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ ,ស្ពានមធ្យម ២កន្លែង, ស្ពានខ្លី ១កន្លែង និងផ្លូវតភ្ជាប់មានចំណុចចាប់ផ្តើមពីផ្លូវជាតិលេខ៧ (រង្វង់មូលខ្លាស្ទុះ) ទៅផ្លូវជាតិលេខ៦០B ... Read More »

បេក្ខជនបេក្ខនារីប្រឡងចម្រៀង សិល្បៈចម្រុះ៩៩រូប បង្ហាញសមត្ថភាព នៅរោងកុន ស្វាយរៀង ក្រុងស្វាយរៀង គណៈកម្មការ ជ្រើសរើសយក៨រូបដើម្បីធ្វើការប្រឡងនៅវគ្គបន្ត

ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃទី១៥ខែធ្នូ ឆ្នាំ២០២៤មានការប្រឡងចម្រៀង សិល្បៈចម្រុះ ដែលប្រព្រឹត្តទៅនៅ រោងកុន ស្វាយរៀង ក្រុងស្វាយរៀង ដែលមានការអញ្ជើញចូលរួម ជាគណៈកម្មការកិត្តិយស ក្នុងការជ្រើសរើសបេក្ខជនជ័យលាភីដោយ កញ្ញា យូ រី តារាចម្រៀងមានប្រជាប្រិយភាព ... Read More »

អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ករណីឃាតកម្មលើអ្នកកាសែតនៅសៀមរាប តុលាការបានដំណើរការនីតិវិធីរបស់ខ្លួនហើយ ដើម្បីធានាការផ្តល់យុត្តិធម៌ជូនជនរងគ្រោះតាមច្បាប់ជាធរមាន

ភ្នំពេញ ៖ “ករណីឃាតកម្មលើអ្នកកាសែតនៅខេត្តសៀមរាប តុលាការបានដំណើរការនីតិវិធីរបស់ខ្លួនហើយ ដើម្បីធានាការផ្តល់យុត្តិធម៌ជូនជនរងគ្រោះតាមច្បាប់ជាធរមាន”។ នេះជាការលើកឡើងរបស់ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤។ ជាមួយគ្នានេះ ... Read More »

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលសំណូមពរដល់ក្រសួងព័ត៌មាន មេត្តាមានវិធានការទៅលើអង្គភាពគេហទំព័រ សារព័ត៌មាន ស៊ីអេចអ ធីវីអនឡាញ ដែលបានចុះផ្សាយក្នុងរូបភាពញុះញង់បំផ្លើសការពិត

ខេត្តកណ្តាល ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សំណូមពរដល់ក្រសួងព័ត៌មាន មេត្តាមានវិធានការទៅលើអង្គភាពគេហទំព័រ សារព័ត៌មាន ស៊ីអេចអ ធីវីអនឡាញ ដែលបានចុះផ្សាយក្នុងរូបភាពញុះញង់បំផ្លើសការពិត។ នេះបើយោងតាម សេចក្តីបំភ្លឺព័ត៌មាន! នៅរសៀលថ្ងៃទី១៥ ខែធ្នូ ... Read More »

ឯកឧត្ដម ឃួង ស្រេង៖ ប្រកាសតែងតាំង លោកសុខ ពេញវុធ ជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ ជួសលោក នួន ផារ័ត្ន ទៅកាន់តំណែងថ្មី

ភ្នំពេញ៖ ឯកឧត្ដម សុខ ពេញវុធ សមាជិក គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានី ភ្នំពេញ ត្រូវបានប្រកាសតែងតាំង ប្រធានក្រុមការងារយុវជនគណ បក្សប្រជាជនកម្ពុជារាជធានីភ្នំពេញថ្មី ជំនួសឯកឧត្ដម នួន ផារ័ត្ន ដែលទទួលបានការជឿទុកចិត្តពីថ្នាក់ដឹកនាំគណបក្ស ឱ្យទៅទទួលតួនាទី ... Read More »

ជនសង្ស័យ១៥នាក់ពាក់ព័ន្ធប្រព្រឹត្តបទល្មើស៣ករណីផ្សេងគ្នា​ ត្រូវនគរបាលខណ្ឌដង្កោ​ ធ្វេីការបង្ហាញមុខ

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចជំនាញ​ នៃអធិការ ដ្ឋាននគរបាលខណ្ឌដង្កោ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤នេះ​ បានធ្វើសន្និសីទសារព័ត៌ មានបង្ហាញមុខជនសង្ស័យទាំង១៥នាក់ ពាក់ព័ន្ធប្រព្រឹត្តបទល្មើសចំនួន៣ករណីផ្សេងគ្នា ដែលក្រុមនេះមានឈ្មោះថា ECT( អុីឈិតាន់)។ លោកវរសេនីយ៍ឯក សំ ... Read More »

ស្វែងយល់ អំពី ការវះកាត់យកលលាដ៍ក្បាលមួយចំហៀងចេញ (La crâniectomie)!

ភ្នំពេញ ៖ ក្នុងប្រអប់លលាដ៍ក្បាលរបស់មនុស្សយើង គឺមានផ្ទុកនូវសមាសធាតុបី រួមមាន ខួរក្បាល ទឹកខួរក្បាល និងបរិមាណឈាម ដើម្បីបង្កើតជាសម្ពាធមួយសមស្របឲ្យចរន្តឈាមចេញចូលបានល្អ ក៏ដូចជាសម្រាប់ដំណើរការប្រក្រតីរបស់ប្រព័ន្ធប្រសាទ។ ប្រសិនបើមានបញ្ហាអ្វីកើតឡើង ដែលបណ្តាលឲ្យមានការកើនឡើងនៃសម្ពាធក្នុងខួរក្បាល (Hypetension intracrânien) ខ្លាំងនោះ ... Read More »

កិច្ចប្រជុំពិភាក្សាការងារក្នុងគោលដៅតភ្ជាប់កិច្ចសហប្រតិបត្តិការយូរអង្វែងលើវិស័យទេសចរណរវាងប្រទេសកម្ពុជា ប្រទេសថៃ និងប្រទេសវៀតណាម ក្រោមអធិបតីភាព លោករដ្ឋមន្ត្រី ហួត ហាក់

ខេត្តកំពត ៖ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤  ក្រសួងទេសចរណ៍ បានបញ្ជាក់ឱ្យដឹងថា ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយ លោក ម៉ៅ ... Read More »

ថ្ងៃ​នេះ! ករណីឆ្លងកូវីដ-១៩៖​ គ្មានអ្នកឆ្លងថ្មី​​ ,​ គ្មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ និងគ្មាន​អ្នកជំងឺស្លាប់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៥ ខែធ្នូ​ ឆ្នាំ២០២៤នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ គ្មានអ្នកឆ្លងថ្មី​​ ,​ គ្មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខណៈអ្នកជំងឺស្លាប់​​គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់គ្នា​។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី១៤ ... Read More »

លោកបណ្ឌិត គឹម សន្តិភាព អញ្ជើញចូលរួមពិធីប្រកាសសមាសភាពប្រធានក្រុមការងារយុវជនគណបក្សរាជធានីភ្នំពេញ

ភ្នំពេញ ៖ លោកបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល អញ្ជើញចូលរួមពិធីប្រកាសសមាសភាពប្រធានក្រុមការងារយុវជនគណបក្សរាជធានីភ្នំពេញ នាមន្ទីរគណបក្សរាជធានីភ្នំពេញ។ សូមបញ្ជាក់ថា ៖ នៅព្រឹកថ្ងៃអាទិត្យ ទី១៥ ខែធ្នូ ឆ្នាំ២០២៤ ... Read More »

ស្វែងយល់ អំពី *Authentication ៖ គឺសំដៅទៅលើការផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់បុគ្គល ឧបករណ៍អេឡិចត្រូនិច ប្រព័ន្ធ និងបណ្តាញសង្គមជាដើម

ភ្នំពេញ ៖ *Authentication ៖ គឺសំដៅទៅលើការផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់បុគ្គល ឧបករណ៍អេឡិចត្រូនិច ប្រព័ន្ធ និងបណ្តាញសង្គមជាដើម ដើម្បីធានាសុវត្ថិភាពមុនចូលប្រើប្រាស់ ឬទាញយកទិន្នន័យតាមរយៈបណ្តាញអុីនធឺណិត ។ វីធីសាស្រ្តនៃការផ្ទៀងផ្ទាត់សំខាន់ៗមានដូចជា៖  ១. Two-Factor Authentication ... Read More »

ពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការ នូវផ្លូវកៅស៊ូ DBST ប្រវែង ៣,៥០០ម៉ែត្រ ទទឹង ៧ម៉ែត្រ លេីកំណាត់ផ្លូវជាតិលេខ៩២ ឆ្ពោះទៅតំបន់ទេសចរណ៍ធម្មជាតិទឹកធ្លាក់ព្រះនិម្មិត ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ នាព្រឹកថ្ងៃសៅរ៍ ទី១៤ ខែធ្នូ ឆ្នាំ២០២៤ម្សិលមិញនេះ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង និងឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវកៅស៊ូចំនួន១ខ្សែប្រភេទ (DBST) ... Read More »

ទំនៀមទម្លាប់* ពិធីពលិការព្រះពិស្ណុការជាគ្រូដើមខាងវិជ្ជាជាង

(ដកស្រង់ចេញពីសៀវភៅទំនៀមទម្លាប់និងពិធីបុណ្យផ្សេងៗរបស់ជនជាតិខ្មែរ)    ពាក្យថាពិស្ណុការនេះជាឈ្មោះអ្នកណា? គួរឲ្យពិចារណាស្រាវជ្រាវរក។ តាមដែលធ្លាប់ដឹងនាកន្លងមក ខ្លះថាឈ្មោះព្រះនារាយ៍សឹងបែកចេញមក ពីពាក្យដើមថា បូជាព្រះនារាយ៍ តែមើលទៅក៏ដូចជាមិនមែន ព្រោះមិនប្រាកដក្នុងទីណា។ ព្រះនារាយ៍ជាជាងកសាងផ្ទះសម្បែងជាដើមសោះ ដោយគេមានប្រទះឃើញថា ទេវបុត្រមួយអង្គឈ្មោះវេសកម្មជាជាងរបស់ព្រះឥន្ទ្រដូចមានប្រាកដក្នុងគម្ពីរព្រះពុទ្ធសាសនាជាច្រើនអន្លើថាការព្រះឥន្ទ្រត្រូវការនឹងកសាងអ្វីរមែងត្រាស់ប្រើព្រះវេសកម្មទេវបុត្រឱ្យទៅកសាងជាដរាប សូម្បីពាក្យថាវេសកម្មនេះក៏រមែងសមរឿងថា ការកសាងទីលំនៅ ... Read More »

ស្លាប់ម្នាក់ របួស​ច្រើន​នាក់គ្រោះថ្នាក់​ចរាចរណ៍​លេីផ្លូវល្បឿនលឿន​ K20+300 ​ បង្កឡើង​ដោយ​រថយន្ត​ ៣គ្រឿង ​prius , Maserdas Hyundai..,

ខេត្តកំពង់ស្ពឺ​៖​ យ៉ាងហោចណាស់ក៏មានមនុស្សម្នាក់បានស្លាប់បាត់បង់ជីវិត និងរងរបួសជាច្រើនអ្នកទៀតនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយតាមផ្លូវល្បឿនលឿន ចំណុច​ K20+300 ទិសដៅពីភ្នំពេញ​ ទៅព្រះសីហនុ ត្រង់ចំណុចភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោង​ទង ខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ នេះរវាងរថយន្តបីគ្រឿង។ ... Read More »