ក្រុមហ៊ុនដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរីចំនួនប្រាំបីត្រូវបានដាក់ក្នុងបញ្ជីខ្មៅ និងរារាំងមិនឱ្យធ្វើអាជីវកម្មដោយសារតែទំនាក់ទំនងរបស់ពួកគេទៅនឹងជនរត់គេចខ្លួនពីរនាក់ដែលត្រូវបានចោទប្រកាន់ថាបានដើរតួកណ្តាលនៅក្នុងករណីលាងលុយចំនួន 2.3 ពាន់លានដុល្លារអាមេរិក។ ក្រុមហ៊ុនទាំងនោះត្រូវបានគេរកឃើញថាមានទំនាក់ទំនងភាគច្រើនជាមួយបុគ្គល Su Binghai និង Xu Haika នេះបើយោងតាមកងកម្លាំងប៉ូលីសសិង្ហបុរី និងអាជ្ញាធរនិយតកម្មគណនេយ្យ និងសាជីវកម្ម ដូចដែលបានរាយការណ៍ដោយសារព័ត៌មាន The ... Read More »
ព័ត៌មានជាតិ
បង្ក្រាបឃាត់ខ្លួនក្មេងទំនេីង៤នាក់ បង្ហោះម៉ូតូតាមដងផ្លូវសារធារណៈ យកមកអប់រំនៅអធិការដ្ឋានស្រុកបាណន់
ខេត្តបាត់ដំបង៖ មន្ត្រីនគរបាលស្រុកបាណន់ឲ្យដឹងនៅថ្ងៃទី០៥ខែធ្នូ ឆ្នាំ២០២៥នេះថា កាលពីថ្ងៃទី៤ខែធ្នូ ឆ្នាំ ២០២៥ វេលាម៉ោង០៩÷៣០នាទីកម្លាំងផ្នែកនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលស្រុកបាណន់ ទទួលពត៌មានពីប្រជាពលរដ្ឋបានរាយការណ៍មកថា មានក្រុមក្មេងទំនេីង (បង្ហោះម៉ូតូ) ពេញលើដងផ្លូវ ដែលបង្កឲ្យមានភាពអាណាធិបតេយ្យ នៅចំណុចលើផ្លូវកៅស៊ូ ភូមិបាណន់ ឃុំកន្ទឺ២ ... Read More »
កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីចាប់ឃុំឃាំង និងបង្ខាំងមនុស្សធ្វើទារុណកម្មខុសច្បាប់ នៅក្រុងបាវិត, ឃាត់ខ្លួនជនសង្ស័យ៨នាក់ និងរំដោះជនរងគ្រោះ៦នាក់
ភ្នំពេញ៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា មានជនសង្ស័យ១ក្រុម ជាជនជាតិចិន កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង០០៖៥៥នាទី បានធ្វើសកម្មភាពចាប់បុរសជនជាតិចិនម្នាក់ដាក់ចូលក្នុងរថយន្ត១គ្រឿងម៉ាក RANGE ... Read More »
ឃាត់រថយន្តមួយគ្រឿងប្រើប្រាស់បំពង់ស៊ីមុំាងកៃច្នៃខុសលក្ខណៈបច្ចេកទេស ដែលបង្កជាសំឡេងបំពងរំខាន និងធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ នៅខណ្ឌបឹងកេងកង
ភ្នំពេញ៖ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអនុវត្តតាមបទបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៥ ... Read More »
កម្ពុជា-ស៊ុយអែត ប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ និងពិភាក្សាអំពីស្ថានភាពព្រំដែនកម្ពុជា-ថៃ
ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៥នេះ បានឱ្យដឹងថា កម្ពុជា និងស៊ុយអែត បានបង្ហាញឆន្ទៈរួមគ្នាក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពចំនួន ៦ និងបានពិភាក្សាផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ ដោយរាប់បញ្ចូលទាំងបច្ចុប្បន្នភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ផងដែរ។ ការលើកឡើងនេះ ... Read More »
អភិបាលខេត្តតាកែវ ណែនាំអភិបាលស្រុកទ្រាំងថ្មីត្រូវប្រឹងប្រែងបម្រើប្រជាពលរដ្ឋឱ្យបានលឿនរហ័ស និងទប់ស្កាត់បទល្មើសនានា នៅមូលដ្ឋាន
ខេត្តតាកែវ៖ លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានធ្វើការណែនាំ ដល់លោកអភិបាលស្រុកទ្រាំងថ្មី ដែលទើបចូលកាន់តំណែង គឺត្រូវខិតខំបំពេញការងារ និងបម្រើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យបានលឿន ត្រឹមត្រូវ និងទាន់ពេលវេលានិងធ្វើការអភិវឌ្ឍស្រុកទ្រាំងអោយកាន់តែរីកចម្រើនទ្វេឡើង។ នេះបេីយោងតាមប្រភពព័ត៍មានពីរដ្ឋបាលខេត្តតាកែវ។ មានប្រសាសន៍នៅក្នុងពិធីប្រកាសតែងតាំងមុខតំណែងអភិបាល ... Read More »
លោក ផន រឹម៖ ប៉ុន្មានថ្ងៃមកនេះ ឃើញការចែកចាយរូបភាព និងចុះផ្សាយពីសេវាកម្មទូកល្បឿនលឿនភ្នំពេញ-សៀមរាប (Cambodia River Express)
ភ្នំពេញ៖ លោក ផន រឹម អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៥នេះ បានឱ្យដឹងថា ប៉ុន្មានថ្ងៃមកនេះ ឃើញការចែកចាយរូបភាព និងចុះផ្សាយពីសេវាកម្មទូកល្បឿនលឿនភ្នំពេញ-សៀមរាប (Cambodia River ... Read More »
លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៤ និងប្រចាំឆ្នាំ២០២៥ និងទិសដៅបន្ត របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត
ខេត្តកំពត៖ លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ទីប្រឹក្សាផ្ទាល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជារដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងលោកបណ្ឌិត លឹម អុីវ អនុរដ្ឋលេខាធិការ,លោក សេង ... Read More »
អត្ថបទវិភាគ៖ «តើអ្វីជាយុទ្ធសាស្ត្ររបស់សម្តេចតេជោហ៊ុន សែន ពាក់ព័ន្ធនឹងកងទ័ពខ្មែរ ១៨នាក់ ដែលថៃកំពុងគ្រប់គ្រង?»
ភ្នំពេញ ៖ ក្រោយពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានមានប្រសាសន៍ថា សម្តេចចាត់ទុកកងទ័ពខ្មែរទាំង ១៨នាក់ ដែលទាហានថៃចាប់ខ្លួនកាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២៥ ថាបានធ្វើពលីកម្មយ៉ាងថ្លៃថ្លាជូនជាតិមាតុភូមិរួចទៅហើយ មានអ្នកខ្លះ ... Read More »
នគរបាលខណ្ឌឫស្សីកែវ ឃាត់ជនសង្ស័យម្នាក់ គេចខ្លួន២នាក់ ករណីលួចម៉ូតូ
ភ្នំពេញ ៖ ជនសង្ស័យត្រូវបានសមត្ថកិច្ចខណ្ឌឫស្សីកែវឃាត់ខ្លួន កាលពីម៉ោង២ទៀបភ្លឺ ឈានចូលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ នៅចំណុចផ្លូវទំនប់70 ភូមិចុងខ្សាច់សង្កាត់ទួលសង្កែ១ ខណ្ឧឫស្សីកែវ ចំណែកបក្ខពួក២នាក់ទៀត កំពុងរត់គេចខ្លួន។ លោក ហ៊ាង ថារ៉េត ... Read More »
សមត្ថកិច្ចកំពុងពិនិត្យតាំងក្រុមហ៊ុន CAMBODIAN XUAN YI MINERALS CO., LTD. នៅពេលមានករណីមានត្រីនិងគោងាប់ នៅតំបន់អូរឬស្សីក្នុងស្រុកទឹកផុស
ខេត្តកំពង់ឆ្នាំង÷ក្រោយពីមានសេចក្តីរាយការណ៍ពីរដ្ឋបាលខេត្តកំពង់ឆ្នាំង ក្រសួងបរិស្ថាននៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ បានចាត់មន្រ្តីជំនាញ ចុះត្រួតពិនិត្យនៅទីតាំងក្រុមហ៊ុន CAMBODIAN XUAN YI MINERALS CO., LTD. មានទីតាំងស្ថិតនៅឃុំខ្លុងពពក,ឃុំជៀប,ឃុំអភិវឌ្ឍ និងឃុំតាំងក្រសាំង ស្រុកទឹកផុស ... Read More »
អ្នកជេរប្រមាថស្រ្តីនៅខេត្តតាកែវលើFacebook ត្រូវបាននគរបាលឃាត់ខ្លួនហើយ
ខេត្តតាកែវ៖ នារសៀលថ្ងៃព្រហស្បតិ៍ទី៤ ខែធ្នូ ឆ្នាំ ២០២៥ ដោយបានការចង្អុលបង្ហាញពីសំណាក់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក វ៉ី សំណាង អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ ក្រោយផ្ទុះការប្រតិកម្មពីបងប្អូនប្រជាពលរដ្ឋ ... Read More »
សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងឱកាសទិវាជាតិអ្នកនិពន្ធ ឆ្នាំ២០២៥
ភ្នំពេញ៖ តាងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំព្រះករុណា ទូលព្រះបង្គំ ខ្ញុំសូមសម្តែងនូវមនោសញ្ចេតនា រីករាយនិងសូមចូលរួមអបអរសាទរទិវាជាតិអ្នកនិពន្ធឆ្នាំ២០២៥ ក្រោមប្រធានបទ “អ្នកនិពន្ធគឺជាទូតសុឆន្ទៈ ក្នុងការអភិរក្សនិងអភិវឌ្ឍវប្បធម៌ដើម្បីសន្តិភាព» ជាមួយអ្នកនិពន្ធ កវីនិពន្ធ និងជនរួមជាតិទាំងអស់ ក្នុងទិសដៅ បន្តពង្រឹងគុណតម្លៃរបស់អ្នកនិពន្ធដែលត្រូវបានចាត់ទុកថាជាវិស្វករព្រលឹងនិងជាអ្នកបង្កើតប្រតិដ្ឋញាណ ជាអ្នកថែរក្សា ... Read More »
រាជធានីភ្នំពេញ និងតាមបណ្ដាខេត្តជាច្រើន អាចមានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដីរហូតដល់ ១៥%
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៥នេះ បានចេញសេចក្ដីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ខណៈសម្ពាធទាបដែលកើតនៅសមុទ្រចិនខាងត្បូងមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសាន ដែលបក់លើអាងទន្លេមេគង្គ សមុទ្រកម្ពុជា សមុទ្រអានដាមម៉ែន និងលើព្រះរាជាណាចក្រ កម្ពុជា។ ក្រសួងធនធានទឹក បានបញ្ជាក់ថា ... Read More »
សុំលុយម៉ែទៅទិញថ្នាំញៀនមិនបានក៏ការខឹងបោកចានហើយគំរាមសម្លាប់ម្ដាយ,ត្រូវសមត្ថកិច្ចឃាត់ខ្លួន
ខេត្តកំពង់ស្ពឺ៖ នៅរសៀលថ្ងៃទី០៤ ខែធ្នូឆ្នាំ២០២៥នេះមន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុន្នីជ័យបានឲ្យដឹងថា អនុវត្ដតាមបញ្ជាដឹកនាំរបស់លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ កំលាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ បានចុះឃាត់បុគ្គលម្នាក់ដែលពោរពេញដោយសារធាតុញៀន ហើយបានគំរាមកំហែងដល់ក្រុមគ្រួសារនិងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះនៅចំណុចភូមិពងទឹក ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ។ លោកវរសេនីយ៍ទោ សាវ ... Read More »
ហ៊ានហែកដីកាតុលាការហើយដឹកដែកចេញពីរោងចក្រ ត្រូវសមត្ថកិច្ចឃាត់ខ្លួនជនជាតិចិន និងខ្មែរ៣នាក់
ខេត្តកណ្តាល÷មន្ត្រីនគរបាលនៃការដ្ឋាននគរបាលស្រុកអង្គស្នួលបានឲ្យដឹងនូវរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ នេះថា ជនសង្ស័យជាជនជាតិចិន និងខ្មែរ៣ នាក់ត្រូវបានកម្លាំងសមត្ថកិច្ចចុះឃាត់ខ្លួនភ្លាមៗ ខណៈដែលពួកគេកំពុងធ្វើសកម្មភាពហែកឯកសាររបស់តុលាការ និងលួចដឹកដែកចេញពីរោងចក្រដែលកំពុងជាប់បម្រាមរក្សាការពារ។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃ ទី៣ ធ្នូ ២០២៥ វេលាម៉ោង ៨ព្រឹក ... Read More »
ពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែង ប្រធានសាលាដំបូង និងព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម
ខេត្តកំពង់ចាម៖ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែង ប្រធានសាលាដំបូង និងព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ក្រោមអធិបតីភាពលោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ... Read More »
អ្នកនេសាទល្មើសច្បាប់ម្នាក់ ត្រូវបានចៅក្រមសាលាដំបូងខេត្តស្ទឹងត្រែង បង្គាប់ឱ្យឃុំខ្លួន
ខេត្តស្ទឹងត្រែង៖ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តស្ទឹងត្រែង លោក ម៉ុត វីរៈ បានសម្រេចឱ្យឃុំខ្លួនលោក រ៉ង រី បន្ទាប់ពីបានធ្វើសកម្មភាពនេសាទល្មើសច្បាប់ ដោយប្រើឧបករណ៍ឆក់។ ក្នុងដីកាបង្គាប់ឱ្យឃុំខ្លួនបណ្តោះអាសន្ននាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥នេះ លោក ម៉ុត ... Read More »
ប្រជាពលរដ្ឋនៅខណ្ឌព្រែកព្នៅ ស្នើឱ្យអាជ្ញាធរជួយធ្វើផ្លូវ ប្រពន្ធ័លូមេ និងពន្លឿនធ្វើបណ្ណកម្មសិទ្ធដីធ្លី ខណៈបញ្ហាសំរាម សន្ដិសុខសណ្ដាប់ធ្នាប់ធ្វើបានល្អប្រសើរហើយ
ភ្នំពេញ៖ នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ នៅខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ ២០២៥ មានប្រជាពលរដ្ឋជាច្រើនបានលើកជាសំណើ និងសំណូមពរពាក់ព័ន្ធទៅ នឹងស្នើសុំធ្វើផ្លូវ និងប្រព័ន្ធលូមេ និងជួយពន្លឿនការផ្តល់បណ្ណកម្មសិទ្ធិដីធ្លី ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ ... Read More »
នគរបាលខេត្តមណ្ឌលគិរី ឃាត់ខ្លួនជនសង្ស័យ ៥នាក់ ករណីជួញដូររក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
ខេត្តមណ្ឌលគិរី ៖ នៅថ្ងៃទី៤ខែធ្នូឆ្នាំ២០២៥នេះ មន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីឲ្យ ដឹងថា អនុវត្តបទបញ្ជាយ៉ាងហ្មឺងម៉ាត់ពីលោកឧត្តម សេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌល គិរី ក្នុងការបង្ការនិងបង្រ្កាបនូវបទល្មើសគ្រឿងញៀន ក្នុងខេត្តមណ្ឌលគិរីកាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ ... Read More »
ធ្លាប់ជាប់ពន្ធនាគារពីបទធ្វើឱ្យខូចខាតដោយចេតនា ចេញមកវិញ គម្រាមថានឹងសម្លាប់ជីតានិងម្តាយមីង សមត្ថកិច្ចឃាត់ខ្លួនម្តងទៀត
ខេត្តកណ្តាល ÷ មន្ត្រីនគរបាលស្រុកស្អាងនៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៥នេះបានឲ្យដឹងថា បុរសម្នាក់ដោយសារឥទ្ធិពលនៃការប្រើប្រាស់គ្រឿងញៀន ដែលបណ្តាលឱ្យហ៊ានគម្រាមថានឹងសម្លាប់ជីតា និងម្តាយមីង ទាំងធ្វើឱ្យខូចខាតដោយចេតនា ដែលខ្លួនធ្លាប់មានប្រវត្តិជាប់ពន្ធនាគារ តែពេលចេញមកវិញមិនរាងចាលនូវកំហុសឆ្គងដដែល ត្រូវសមត្ថកិច្ចឃាត់ខ្លួនម្តងទៀត។ ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង ១០និង២០នាទីថ្ងៃទី ០៣ខែធ្នូឆ្នាំ២០២៥ ... Read More »
សេចក្តីជូនដំណឹង ស្តីពីការចូលរួម«វេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥ និងព្រឹត្តិការណ៍ជាតិ អន្តរជាតិពាក់ព័ន្ធ» និងពិព័រណ៍តាំងបង្ហាញសមិទ្ធផលពាក់ព័ន្ធនឹងបច្ចេកវិទ្យាឌីជីថល
ភ្នំពេញ៖ ក្រសួងទេសចរណ៍ មានកិត្តិយស សូមជម្រាបជូនដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកទាំងអស់នៃក្រសួងទេសចរណ៍ ជ្រាបថា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នឹងរៀបចំ ... Read More »
សមត្ថកិច្ចចុះបង្ក្រាបទីតាំងល្បែងជល់មាន់ ឃាត់ខ្លួនអ្នកលេង៤នាក់ ដកហូតម៉ូតូ ៧គ្រឿងនឹងមាន់៤ក្បាល
កំពង់ធំ៖ នៅវេលាម៉ោង ១៣:០០ នាទី រសៀល ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំទ្រៀល ដឹកនាំដោយ លោកនាយប៉ុស្តិ៍ទ្រៀល បានសហការជាមួយ លោកអធិការរងជំនួយការព្រហ្មទណ្ឌស្រុកតាំងគោក បានចុះប្រតិបត្តិការបង្ក្រាបករណីលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់ផ្ទាល់ដី) ... Read More »
ព្រោះតែរឿងជំពាក់លុយជនជាតិចិន២នាក់ឈ្លោះប្រកែកគ្នា បើករថយន្តជ្រុលបុកជនជាតិចិនម្នាក់ស្លាប់
ភ្នំពេញ៖ ជនជាតិចិនម្នាក់បានស្លាប់ពេលបញ្ចូនដល់មន្ទីពេទ្យ បន្ទាប់ពីមាន ជនជាតិចិន២នាក់បានឈ្លោះប្រកែកគ្នា នៅក្នុងបរិវេណរោងចក្រកាត់ដេរមួយកន្លែង រហូតឈានដល់ប្រេីហិង្សាវាយតប់គ្នាទៅវិញទៅមក ហើយជនសង្ស័យបានឡើងជិះឡាន ដើម្បីបើកចេញក្រៅរោងចក្រ ប៉ុន្តែជនរងគ្រោះព្យាយាមហាមឃាត់រត់កាត់មុខរថយន្តបណ្ដាលអោយបុកពេញទំហឹងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីរម៉ោងរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ស្ថិតនៅរោងចក្រកាត់ដេរសម្លៀកបំពាក់មួយកន្លែងមានយីហោ (អូឡៃហ្វា ខេមបូឌា ... Read More »
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្តីពីស្ថានភាពយោធិនខ្មែរ១៨ រូបដែលប្រទេសថៃបន្តឃុំខ្លួន
ភ្នំពេញ៖ ដើម្បីឆ្លើយតបទៅនឹងការសាកសួរពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយ និងសាធារណជនជាច្រើន ស្តី អំពីស្ថានភាពយោធិនខ្មែរចំនួន១៨រូប ដែលប្រទេសថៃកំពុងបន្តឃុំឃាំងខ្លួន អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមផ្តល់ព័ត៌មានបច្ចុប្បន្នភាពដូចតទៅ៖ អស់រយៈពេល១២៧ ថ្ងៃហើយ គិតចាប់តាំងពីពេលយោធិនទាំង១៨រូប ត្រូវបានចាប់ខ្លួន ដោយខុសច្បាប់ កាលពីថ្ងៃទី២៩ ... Read More »
កម្ពុជា អាចមានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់រហូតដល់ ១៥% ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៥នេះ បានចេញសេចក្ដីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ខណៈសម្ពាធទាបដែលកើតនៅសមុទ្រចិនខាងត្បូងមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសាន ដែលបក់លើអាងទន្លេមេគង្គ សមុទ្រកម្ពុជា សមុទ្រអានដាមម៉ែន និងលើព្រះរាជាណាចក្រ កម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី៤ ... Read More »
ទៅធ្វើតេស្តរោងចក្រមិនជាប់ ចេញមកវិញ លួចយកម៉ូតូគេត្រូវជាប់ខ្នោះសមត្ថកិច្ច
ខេត្តកំពង់ស្ពឺ÷នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ១២និង៥០នាទី រសៀលឈ្មោះ ប៉ាត លីម ភេទប្រុស អាយុ៤៦ ឆ្នាំ រស់នៅភូមិត្រពាំងកកោះ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ... Read More »
កម្លាំងយោធភូមិភាគ ៥ បង្ក្រាបរថយន្ត១គ្រឿងដឹកលៀសខុសច្បាប់នាំចេញពីខេត្តសៀមរាបទិសដៅទៅក្រៅប្រទេស
ខេត្តសៀមរាប៖ ក្រោមបញ្ជាផ្ទាល់របស់លោកឧត្តម សេនីយ៍ទោសេង ធារិន មេបញ្ជាការរង និងជានាយ សេនាធិការយោធភូមិភាគទី៥ កម្លាំងយោធាបានបង្ក្រាបរថយន្តដឹកលៀស១គ្រឿងដែលមានទិសដៅឆ្ពោះ ទៅរាជធានីភ្នំពេញនិងបន្តចេញទៅក្រៅប្រទេស។ លោកឧត្តមសេនីយ៍ទោមេបញ្ជាការរងបានឲ្យដឹងថាកម្លាំងយោធភូមិភាគទី៥ នៅយប់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ ២០២៥នេះ ... Read More »
ត្រីងាប់ជា ច្រើននៅតាមដងអូរ ដោយមានសារធាតុពុលទឹកហូរចូលអូរមួយកន្លែង ក្នុងឃុំជៀបស្រុកទឹកផុស
ខេត្តកំពង់ឆ្នាំង÷ នេះបើយោងតាមការផុសរបស់ផេករដ្ឋបាលស្រុកទឹកផុសជូនដំណឹងដល់សាធារណៈជនមេត្តាជ្រាបថា នៅល្ងាចថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥ នេះ មានករណីត្រីងាប់ជាច្រើនដោយសារមានសារធាតុពុលទឹក ក្នុងអូរមួយកន្លែង មានឈ្មោះថា «អូរឬស្សី» មានទីតាំងក្នុងភូមិតានៃ ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ លោក ... Read More »
យុវជនម្នាក់ជិះម៉ូតូបុករថយន្តកូរ៉េផ្លូវបំបែកជាបួន បណ្តាលឲ្យរងរបួសធ្ងន់
ភ្នំពេញ៖ យុវជនម្នាក់បានរងរបួសធ្ងន់ត្រូវរថយន្តសាមុយដឹកយកទៅសង្រ្គោះនៅឯមន្ទីពេទ្យភ្លាមៗ ក្រោយពេលជិះម៉ូតូលឿនឆ្លងផ្លូវជ្រុលទៅបុករថយន្តបើកឆ្លងផ្លូវដូចគ្នាចំពីចំហៀងខាងឆ្វេងពេញទំហឹង កាលពីវេលាម៉ោង១០:៣០នាទីយប់ថ្ងៃទី០៣ខែធ្នូ ឆ្នាំ២០២៥ ស្ថិតនៅលើផ្លូវ២២៣កែងផ្លូវ២២៦ ក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តកូរ៉េពណ៌ខៀវមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2BM-9104 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវ២២៣ឆ្លងផ្លូវបំបែកជាបួន ខណះពេលបើកឆ្លងដល់ពាក់កណ្តាលផ្លូវ ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច