ខេត្តកណ្តាល ÷សមត្ថកិច្ចឃាត់ខ្លួនក្រុមជនសង្ស័យ ករណីលួចមានស្ថានទម្ងន់ទោស (កាប់ប្លន់យកម៉ូតូ) ពីអ្នកធ្វើដំណើរតាមផ្លូវ បានចំនួន០៣នាក់ហើយ ក្នុងបក្ខពួកចំនួន០៤នាក់ ក្រោយធ្វើការស្រាវជ្រាវអស់រយ:ពេល១៣ថ្ងៃ ដោយក្រុមជនសង្ស័យបានធ្វើសកម្មកាប់ប្លន់យកម៉ូតូចំនួន០៣លើក។ លើកទី១ -កើតហេតុនៅវេលាម៉ោង០១និង៣០នាទីថ្ងៃ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចលើផ្លូវជាតិលេខ ... Read More »
ព័ត៌មានជាតិ
អ្នករាយការណ៍ពិសេសរបស់ UN នៅកម្ពុជា៖ គាំទ្រវិធានការសន្តិភាពរវាងកម្ពុជា-ថៃ និងជំរុញការអនុវត្តបទឈប់បាញ់ !
ភ្នំពេញ ៖ លោក Vitit Muntarbhorn អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ( UN)ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជាដែលជាជនជាតិថៃ នៅថ្ងៃទី ២៥ វិច្ឆិកា ឆ្នាំ២០២៥ ម៉ោងនៅកម្ពុជា បានចេញសេចក្តីប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះសន្តិភាព និង វិធានការកសាងទំនុកចិត្តរវាងកម្ពុជា ... Read More »
ថ្ងៃនេះ ! ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរ ភ្នំក្រវាញ ពុំមានភ្លៀងធ្លាក់ទេ តែសីតុណ្ហភាពមធ្យមអប្បបរមា១៩°C
ភ្នំពេញ, បើយោងតាមព្រឹត្តិបត្រព័ត៌មាន ស្តីពីស្ថានភាពធាតុអាកាស នៃការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹក ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ថ្ងៃនេះ ! ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ... Read More »
ពលរដ្ឋ ៖ ម្ចាស់ឡានស្លាកលេខ 7171 ក្រុមហ៊ុនល្បីឈានមុខគេមួយ (ថៅកែកាហ្វេ) ល្បីទៀតហើយ !
ភ្នំពេញ ៖ តាមបណ្តាញសង្គមពលរដ្ឋបានលើកឡើងថា ៖ ខ្ញុំសូមផ្តាំទៅលោកឧកញ៉ា ម្ចាស់ឡានស្លាកលេខ 7171 ជួយលួងអង្គរក្ស២នាក់របស់លោកផង ព្រោះអាចពួកគាត់ដេកមិនលក់យប់នេះ ព្រោះតែទទួលរងការជេរប្រមាថខ្លាំងពេក នៅតាមបណ្តាញសង្គមនៅថ្ងៃនេះ។ ពលរដ្ឋ បន្ត ខ្ញុំជឿថា លោកឧកញ៉ា ... Read More »
មន្ត្រីនគរបាលអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ទៅតាមគោលដៅឡើងវិញ ! តែមិនផាកពិន័យប្រជាពលរដ្ឋនោះទេ …យល់ !
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានសម្រេចដាក់មន្ត្រីនគរបាលអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ទៅតាមគោលដៅឡើងវិញ បន្ទាប់ ពី សង្កេត ឃើញ គ្រោះ ថ្នាក់ចរាចរណ៍បន្តកើតមានគួរឱ្យព្រួយបារម្ភ។តែការដាក់ដំណើរការឡើងវិញនេះ ក្នុងគោលដៅចុះអប់រំដល់ប្រជាពលរដ្ឋអ្នកបើកបរ ហើយមិនអនុញ្ញាតឱ្យមន្ត្រីនគរបាលចាប់ផាកពិន័យប្រជាពលរដ្ឋនោះទេ។នេះបើតាមលោក ទូច សុឃៈ ... Read More »
អ្នកនាំពាក្យក្រសួងព័ត៌មាន៖ យន្តការប្រឆាំងព័ត៌មានក្លែងក្លាយរបស់ក្រសួងព័ត៌មានលើកកម្ពស់ការធានាសន្តិសុខព័ត៌មានក្នុងព្រះរាជាណាចក្រកម្ពុជា
ភ្នំពេញ៖ គណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយរបស់ក្រសួងព័ត៌មាន ក្រោមការដឹកនាំរបស់លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ក្នុងអាណត្តិទី៧នេះ បានដាក់ចេញនូវយុទ្ធសាស្ត្រ និងផែនការ ជាមួយការអនុវត្តវិធានការជាក់ស្តែងក្នុងបង្ការ ទប់ស្កាត់ និងប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីឆ្លើយតបទៅនឹងហានិភ័យ និងការពារប្រជាពលរដ្ឋពីភាពប្រឈមនឹងគ្រោះបណ្តាលមកពីព័ត៌មានក្លែងក្លាយ។ លោក ទេព ... Read More »
គម្រោងអភិវឌ្ឍន៍ក្រុងរបៀង៤ ក្រោមជំនួយពី ADB នៅខេត្តក្រចេះសម្រេចបានជិត៤០ភាគរយហើយ
ខេត្តក្រចេះ៖ គម្រោងអភិវឌ្ឍន៍ក្រុងរបៀង៤ ក្រោមជំនួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលមានក្រសួងសាធារណការ និងដឹកជញ្ជូនជាប្រធានសម្រាប់ខេត្តក្រចេះ គិតត្រឹមថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ៤០ភាគរយហើយ។ លោក ជួប ផល្លីន អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ ... Read More »
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាចំនួន ៤ ក្នុងការបង្កើតបណ្តាញអេកូទេសចរណ៍ថ្មី ចំនួន ២
ខេត្តសៀមរាប ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ រួមជាមួយលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ... Read More »
អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីននិងសង្គ្រោះជនពិការដោយសារមីន ចេញសេចក្តីថ្លែងការណ៍ស្តីពីការចោទប្រកាន់គ្មានមូលដ្ឋានរបស់ថៃ ពាក់ព័ន្ធនឹងឧប្បត្តិហេតុផ្ទុះមីននៅតំបន់ព្រំដែន
ភ្នំពេញ៖ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីននិងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) បានកត់សម្គាល់នូវការចែកចាយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយថៃ ពាក់ព័ន្ធនឹងការចោទប្រកាន់គ្មានការពិតមកលើកម្ពុជា ថាបានដាក់មិនថ្មីនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ការចោទប្រកាន់ទាំងនេះ ជាថ្មីម្តងទៀត ត្រូវបានផ្សព្វផ្សាយដោយគ្មានរបាយការណ៍ស៊ើបអង្កេតផ្លូវការ មិនមានការផ្ទៀងផ្ទាត់រួមគ្នា និងគ្មានការពិគ្រោះយោបល់តាមរយៈយន្តការទ្វេភាគី ដែលបានព្រមព្រៀងគ្នានោះឡើយ។ កម្ពុជាបដិសេធដាច់ខាតចំពោះរាល់ការចោទប្រកាន់ណាមួយដែលថា យោធាកម្ពុជាបានដាក់មិនថ្មី។ កម្ពុជា ... Read More »
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្ហាញមុខជនសង្ស័យ ០៥នាក់ ពាក់ព័ន្ធ០៣ករណីផ្សេងគ្នា ដែលប្រព្រឹត្ត ក្នុងភូមិសាស្រ្តរាជធានី
រាជធានីភ្នំពេញ ៖ នគរបាលព្រហ្មទណ្ឌធ្ងន់នឹងស្រាល បង្រ្កាបជនសង្ស័យ ០៥នាក់ ក្រោយប្រព្រឹត្តបទល្មើស ៣ករណី ផ្សេងគ្នា ដែលជនសង្ស័យធ្វើសកម្មភាពអុកឡុក រាជធានីភ្នំពេញ ។ ជាក់ស្តែងកាលពីរសៀលថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ... Read More »
លោកស្រី ទុយ សិរីរតនៈ នេត្រ ភក្ត្រា ដឹកនាំសមាជិកសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងព័ត៌មាន នាំយកអង្ករវីតាមីន ៣០០កេស ជូនមន្ទីរពេទ្យព្រះកេតុមាលា
ភ្នំពេញ ៖ លោកស្រី ទុយ សិរីរតនៈ នេត្រភក្ត្រា ជាប្រធានកិត្តិយសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បាននាំយកថវិកា និងអង្ករវីតាមីន ... Read More »
ប្រធានសភារដ្ឋអុីស្រាអែល ដែលបានផ្ញើសារអបអរសាទរ ក្នុងឱកាសខួបលើកទី៧២ នៃទិវាឯករាជ្យជាតិកម្ពុជា សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណ !
ភ្នំពេញ ៖ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅបានផ្ញើសារថ្លែងអំណរគុណដល់ លោក Amir Ohana ប្រធានសភារដ្ឋអុីស្រាអែល ដែលបានផ្ញើសារអបអរសាទរ ... Read More »
ប្រសាសន៍លោករដ្ឋមន្រ្តី ហួត ហាក់ នៅក្នុងពិធីបើកវេទិកាជាតិអេកូទេសចរណ៍ ឆ្នាំ២០២៥៖ ការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សេដ្ឋកិច្ចប្រជាជននៅមូលដ្ឋាន និងបានចូលរួមដល់កំណើនសេដ្ឋកិច្ចជាតិទាំងមូល
ខេត្តសៀមរាប ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ រួមជាមួយលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ... Read More »
មនុស្សម្នាក់និងរថយន្តមួយគ្រឿងសង្ស័យដឹកមនុស្សឆ្លងដែនត្រូវនគរបាលឃាត់សួនាំ
ខេត្តបាត់ដំបងៈនគរបាលឃាត់រថយន្ត០១គ្រឿងនិងមនុស្សប្រុសស្រី០៧ នាក់សង្ស័យនាំឆ្លងដែនចូលទៅប្រទេសថៃ នៅចំណុចលើដងផ្លូវជាតិលេខ៥៩A ស្ថិតក្នុង ក្រុមទី០១ ភូមិរស្មី ឃុំជ្រៃសីមា ស្រុកសំពៅលូន នៅថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ២០២៥ ។ លោកវរសេនីយ៍ទោទឹម ... Read More »
នគរបាលខណ្ឌទួលគោកចាប់បានហេីយចោរដែលលួចម៉ូតូនារីម្នាក់
ភ្នំពេញៈនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល១០:៣០នាទី កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០១នាក់ពីបទលួច(លួចម៉ូតូ០១គ្រឿង) ឃាត់ខ្លួននៅចំណុចផ្លូវរថភ្លើង ភូមិ១៧ ក្រុម៧៨ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ដែលបានប្រព្រឹត្តបទល្មើសនៅចំណុចមុខផ្ទះ៦១B ផ្លូវលេខ២៥៣ ក្រុមទី២ ... Read More »
នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បន្តអំពាវនាវដល់ពលរដ្ឋ ចូលរួមសហការ រាយការណ៍មកសមត្ថកិច្ច តាមរយៈលេខ Hotline ៦៧០ ពីទីតាំងសង្ស័យ លួចលាក់កែច្នៃផលិត, រក្សាទុក ឬប្រើប្រាស់គ្រឿងញៀន
ភ្នំពេញ ៖ លោកឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានអំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមសហការជាមួយសមត្ថកិច្ច ក្នុងការរាយការណ៍ពីទីតាំងសង្ស័យ លួចលាក់កែច្នៃផលិត, រក្សាទុក ឬប្រើប្រាស់គ្រឿងញៀន អោយបានទាន់ពេលវេលា ដើម្បីផ្ដល់លទ្ធភាពឲ្យសមត្ថកិច្ចធ្វើការបង្ក្រាប ខណៈថ្មីៗនេះកើតមានករណីជនសង្ស័យប្រើប្រាស់គ្រឿងញៀនលើសកម្រិត ... Read More »
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការវាស់វែងនិងបោះបង្គោលព្រំដែនបណ្តោះអាសន្ននៅចន្លោះបង្គោលព្រំដែនលេខ៤២-៤៧ និង លេខ៥២-៥៩ ត្រូវបានធ្វើឡើងជិត២០ឆ្នាំមកហើយមិនមែនជារឿងថ្មីនោះទេ
ភ្នំពេញ ៖ តាមរយៈបណ្តាញសង្គមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជានៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ បានធ្វើការឆ្លើយតបចំពោះមតិខ្លះលើកឡើងថា ការវាស់វែងនិងបោះបង្គោលព្រំដែនបណ្តោះអាសន្ននៅចន្លោះបង្គោលព្រំដែនលេខ៤២-៤៧ និងលេខ៥២-៥៩ ធ្វើឡើងដោយប្រញ៉ាប់ប្រញ៉ាល់ក្នុងរយៈពេលខ្លី ដែលការលើកឡើងបែបនោះមិនមែនជាការពិតនោះទេ។ សម្តេចធិបតី ... Read More »
អត្ថបទវិភាគ : សេណារីយ៉ូរឿងគ្រាប់មីនគឺជាយុទ្ធសាស្ត្រ «តម្រិះជិះកឯង» របស់ភាគីថៃ
ភ្នំពេញ ៖ ម្តងហើយម្តងទៀត ភាគីថៃតែងតែយកប្រធានបទស្តីពីការដើរជាន់មីននៃទាហានរបស់ខ្លួនមកធ្វើជាលេស ក្នុងការចោទប្រកាន់កម្ពុជាថាបានដាក់មីនថ្មី។ គោលដៅសំខាន់បំផុតរបស់ភាគីថៃគឺបង្កើតលេស ដើម្បីបង្ខូចឈ្មោះកម្ពុជាលើឆាកអន្តរជាតិ ក្នុងគោលបំណងបង្វែរការចាប់អារម្មណ៍ពីការឈ្លានពានរបស់ខ្លួនមកលើអធិបតេយ្យភាពកម្ពុជា ក៏ដូចជាការបំពានមកលើប្រជាពលរដ្ឋខ្មែរស្លូតត្រង់។ ប៉ុន្តែ ល្បិចរបស់ថៃប្រៀបដូចជាការជីករណ្តៅកប់ខ្លួនឯង ឬបើនិយាយតាមសុភាសិតខ្មែរវិញគឺ «តម្រិះជិះកឯង»។ ហេតុអ្វី? ពីព្រោះសកម្មភាពដដែលៗរបស់ថៃបាននិងកំពុងបង្ហាញឱ្យពិភពលោកឃើញយ៉ាងច្បាស់អំពីគោលដៅទុច្ចរិតរបស់ខ្លួនទៅវិញទេ។ ... Read More »
មន្ត្រីជំនាញក្រសួងកសិកម្ម ដឹកនាំក្រុមការងារចុះត្រួតពិនិត្យស្ថានភាពនេសាទ និងបង្រ្កាបបទល្មើសជលផលក្នុងខេត្តកំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង៖ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា លោក ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងលោករដ្ឋមន្ត្រី ឌិត ... Read More »
ឆេះខូចរថយន្តសេរីទំនើបអស់១គ្រឿងចតទុកក្នុងផ្ទះ សង្ស័យសត្វកណ្តុរកាត់ខ្សែភ្លើងបណ្តាលអោយឆ្លងចរន្ត
ខេត្តកណ្តាល÷រថយន្តទំនើប១គ្រឿង រងការឆាបឆេះ យ៉ាងសន្ធោសន្ធៅ ដែលចតទុកក្នុងបរិវេណផ្ទះ សង្ស័យមានសត្វកណ្តុរចូលកាត់ប្រពន្ធ័ខ្សែភ្លើងក្នុងរថយន្ត។ ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង ០២និង ៣០នាទីរំលងអាធ្រាតថ្ងៃទី២៥ខែវិច្ឆិកា ឆ្នាំ២០២៥នៅចំណុចក្នុងលំនៅដ្ឋានស្ថិតក្នុងភូមិព្រែកកាត់ សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល ។ វរសេនីយ៍ឯក យី ... Read More »
វេទិការសាធារណៈនៅខណ្ឌ៧មករា ប្រជាពលរដ្ឋអស់បញ្ហានៅមូលដ្ឋានខ្លូន ដោយសារអាជ្ញាធរបានបំពេញតាមបំណងហើយ
ភ្នំពេញ៖ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅខណ្ឌ៧មករា នាព្រឹកថ្ងៃទី២៥ ខែ វិច្ឆិកា ឆ្នាំ២០២៥ មានប្រជាពលរដ្ឋម្នាក់បានលើកឡើងដើម្បីបង្ហាញពីបំណងរបស់ខ្លួន តែមិនបានលើកឡើងជាសំណើរ ឬសំណូមពរអ្វីនោះទេ ពោល គឺអាជ្ញាធរបានបំពេញតាមបំណងប្រាថ្នារបស់ប្រជាពលរដ្ឋហើយ គ្រាន់តែប្រជាពលរដ្ឋម្នាក់ ... Read More »
រដ្ឋមន្ត្រីក្រសួងដែនដី៖ ក្នុងស្មារតីនៃកិច្ចការរៀបចំទឹកដី គឺការកំណត់តំបន់នៅលើទឹកដីកម្ពុជាយើង សម្រាប់ទាញប្រយោជន៍មកឱ្យសង្គមជាតិទាំងមូល
ខេត្តមណ្ឌលគិរី៖ លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ បានថ្លែងតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកនៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះថា៖ ក្នុងស្មារតីនៃកិច្ចការរៀបចំទឹកដី គឺការកំណត់តំបន់នៅលើទឹកដីកម្ពុជាយើង សម្រាប់ទាញប្រយោជន៍មកឱ្យសង្គមជាតិទាំងមូល។ ជាក់ស្តែង ក្នុងតំបន់ណាមលៀរ ... Read More »
សេចក្តីជូនដំណឹង ស្តីពីការអនុវត្តការរំកិលឆ្នើមស្ពាននៅចន្លោះសសរស្ពានទី៥ កាត់ពីលើផ្លូវជាតិលេខ ២ នៃគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា)
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមជម្រាបជូនដំណឹងដល់សាធារណជន ប្រជាពលរដ្ឋ ប្រតិបត្តិករ និងក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ដែលធ្វើដំណើរឆ្លងកាត់តាមផ្លូវជាតិលេខ២ ជ្រាបថា ក្រសួងសាធារណការ និង ដឹកជញ្ជូន បាននិងកំពុងអនុវត្តគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់(ចាក់អង្រែក្រោម-ព្រែកប្រា) មាន ទីតាំងភូមិសាស្ត្រខាងលិច ស្ថិតនៅសង្កាត់ចាក់អង្រែក្រោម ... Read More »
៧ថ្ងៃ មានក្មេងទំនើង និងជនងប់ល្បែងជាង៥០នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ!
ភ្នំពេញ ៖ ក្នុងរយៈពេល៧ថ្ងៃ គិតចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ សមត្ថកិច្ចនគរបាលជាតិ បានបង្ក្រាបក្មេងទំនើងសរុប១១ករណី ឃាត់ខ្លួនមនុស្ស៣០នាក់ ខណៈករណីល្បែងស៊ីសងបង្ក្រាបបាន ៧ករណី ឃាត់ខ្លួនជនងប់ល្បែង និងអ្នកពាក់ព័ន្ធចំនួន២៣នាក់។ នេះបើតាមលោក ... Read More »
Update ៖ សម្តេចធិបតី បញ្ជាក់អំពី បញ្ហាព្រំដែន ជូនចំពោះបងប្អូនជនរួមជាតិ
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាក់ថា ៖ បញ្ហាព្រំដែន គឺជាបញ្ហាដែលមានភាពស្មុគស្មាញ ដែលបានបន្សល់ទុករាប់រយឆ្នាំមកហើយ ដែលយើងត្រូវរួមគ្នាដោះស្រាយ ដើម្បីប្រជាពលរដ្ឋនៃប្រទេសទាំងពីរអាចរស់នៅជាមួយគ្នាតាមបណ្ដោយព្រំដែនដោយសុខសាន្ត ក្នុងរយៈពេលវែងទៅខាងមុខ។ ... Read More »
សម្តេចធិបតី ៖ ខ្ញុំបានឃើញ មានការជជែកគ្នាជាច្រើននៅតាមបណ្ដាញសង្គម អំពី ការបាត់បង់ ឬ ការទទួលបានដី បន្ទាប់ពីការវាស់វែងនិងបោះបង្គោលព្រំដែនបណ្ដោះអាសន្ននេះ។
ភ្នំពេញ ៖ ខ្ញុំសូមបញ្ជាក់ថា គោលដៅនៃការវាស់វែងនិងបោះបង្គោលព្រំដែនបណ្តោះអាសន្នខាងលើនេះមិនមែនដើម្បីគណនាអំពីការចំណេញឬខាតដីនោះទេ ប៉ុន្តែគោលដៅចំបងគឺដើម្បីកំណត់នូវការខ័ណ្ឌសីមានៅលើដីជាក់ស្តែងដែលបញ្ជាក់អំពីខ្សែព្រំដែនមួយដែលត្រឹមត្រូវនិងច្បាស់លាស់រវាងប្រទេសកម្ពុជានិងថៃ ដោយផ្អែកលើមូលដ្ឋាននៃឯកសារគតិយុត្តដែលបន្សល់ទុកពីអាណាព្យាបាលបារាំង និងច្បាប់អន្តរជាតិ។ កម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍មិនរំលោភបំពានលើដែនអធិបតេយ្យនិងបូរណភាពទឹកដីរបស់ប្រទេសជិតខាងនោះទេ ប៉ុន្តែកម្ពុជាក៏មិនយល់ព្រមឱ្យមានការរំលោភបំពានលើដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជានោះដែរ។ ការវាស់វែងនិងបោះបង្គោលព្រំដែនបណ្តោះអាសន្ននេះ គឺជាវិធីសាស្ត្រក្នុងការដោះស្រាយបញ្ហារយៈពេលវែងដោយសន្តិវិធី ដើម្បីឈានទៅបញ្ចប់ជម្លោះ និងបង្កលក្ខណៈអោយប្រជាពលរដ្ឋដែលរស់ក្នុងតំបន់ព្រំដែនដែលមានបញ្ហាអាចបានទទួលសេចក្តីសុខ និងបន្តជីវភាពរស់នៅជាប្រក្រតីឡើងវិញ ... Read More »
ណាហ្គាវើលដ៍ សហការជាមួយក្រសួងអប់រំ យុវជន និងកីឡាដំណើរការកម្មវិធីសាលារៀន និងបរិស្ថានបៃតងលើកទីពីរ
ភ្នំពេញ៖ ណាហ្គាវើលដ៍ សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា បានដំណើរការ “កម្មវិធីសាលារៀនស្អាត និងបរិស្ថានបៃតង” លើកទីពីរដែលជាការប្រកួតប្រជែងរយៈពេល ៨ ខែដែលផ្តោតទៅលើការគ្រប់គ្រង និងការកែច្នៃសំណល់ឡើងវិញ។ កម្មវិធីនេះដែលដឹកនាំដោយណាហ្គាវើលដ៍បេះដូងសប្បុរសដែលជាផ្នែកនិរន្តរភាព និងទំនួលខុសត្រូវការងារសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងក្នុងការធ្វើឱ្យប្រទេសកម្ពុជាកាន់តែស្រស់បំព្រងដោយលើកទឹកចិត្តសិស្សានុសិស្សចូលរួមយ៉ាងសកម្មក្នុងការថែរក្សាសាលារៀនរបស់ពួកគេឱ្យស្អាត។ ... Read More »
កម្ពុជាចាត់ទុកការចូលរួមរបស់យុវជននៃបណ្តាប្រទេសក្នុងក្របខណ្ឌមេគង្គ-ឡានឆាង ក្រោមជំនួយរបស់ចិន ពិតជាមានសារៈសំខាន់ ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍រួមគ្នា
ភ្នំពេញ ៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជាបានលើកឡើងថា ការចូលរួមរបស់យុវជនពីប្រទេសក្នុងក្របខណ្ឌមេគង្គ-ឡានឆាងពិតជាមានសារៈសំខាន់ក្នុងការចូលរួមអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព ភាពធន់ និងបរិយាប័ន្នភាព ព្រមទាំងជំរុញសន្ទុះងើបឡើងវិញ សម្រាប់តំបន់អាងទន្លេមេគង្គ។ ក្នុងពិធីប្រកាសបើកសិក្ខាសាលាថ្នាក់តំបន់ស្តីពីផែនការសកម្មភាពស្តារ និងភាពធន់វិស័យទេសចរណ៍ មេគង្គឡានឆាង ឆ្នាំ២០២៦-២០៣០ ... Read More »
ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ ខណៈរថយន្តស៊េរីទំនើបបួងចង្កូតបត់ចូលទៅក្នុងបុរីជ្រុលទៅបុកម៉ូតូពេញទំហឹង
ភ្នំពេញ៖ បុរសម្នាក់បានស្លាប់នៅហ្នឹងកន្លែងកើតហេតុភ្លាមៗ ចំណែកឯបុរសម្នាក់ទៀតរងរបួសធ្ងន់ ក្រោយពេលពួកគេជិះម៉ូតូម៉ាក ហុងដាឌ្រីមសង់ឌុបគ្នាលឿនស្របពេលមានរថយន្តស៊េរីទំនើបមួយគ្រឿងបើកបួងចង្កូតបត់ជ្រុលទៅបុកម៉ូតូពេញទំហឹងប៉ើងទៅចិញ្ចើមផ្លូវ។ ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះបានកេីតឡេីងកាលពីវេលាម៉ោង០៧:៥០នាទីយប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៦ ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយ ចង្វារ រាជធានី ភ្នំពេញ ។ ... Read More »
ថ្ងៃនេះ ! តាមបណ្តាខេត្ត និងភ្នំពេញ ពុំមានភ្លៀងធ្លាក់ទេ តែតំបន់ជួរភ្នំដងរែក និងតំបន់ជួរ ភ្នំក្រវាញ សីតុណ្ហភាពមធ្យមអប្បបរមា១៩°C
ភ្នំពេញ, បើយោងតាមព្រឹត្តិបត្រព័ត៌មាន ស្តីពីស្ថានភាពធាតុអាកាស នៃ ការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹក ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ថ្ងៃនេះ ! តាមបណ្តាខេត្ត និងភ្នំពេញ ពុំមានភ្លៀងធ្លាក់ទេ ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច