ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

ខណៈភ្លៀងខ្លាំងជនសង្ស័យ២នាក់លួចហែកទ្រុងបន្ទប់​ឃាត់​ខ្លួន​ ខណ្ឌឫស្សីកែវ រត់គេចខ្លួនបានសម្រេច

ភ្នំពេញ ៖ ខណៈមេឃកំពុងភ្លៀងខ្លាំងជនសង្ស័យ២នាក់បានលួចហែកទ្រុងដែកនៃបន្ទប់​ឃាត់​ខ្លួន​ក្នុងអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវរត់យករួចខ្លួនបានសម្រេច។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង ៥០នាទីយប់ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ នៅចំណុចអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងបន្ទាប់ពីមេឃភ្លៀងលាយឡំខ្យល់កន្ត្រាក់ខ្លាំង ហើយភ្លាមៗនោះសមត្ថកិច្ចនៅក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ បានចេញកម្លាំងជាច្រើននាក់តាមស្វែងរកជនសង្ស័យទាំង២នាក់ដែលបានធ្វើសកម្មភាពហែកទ្រុងដែកបន្ទប់​ឃាត់​ខ្លួន​​ក្នុងអធិការដ្ឋានខណ្ឌឫស្សីកែវ។ គួរបញ្ជាក់ផងដែរថា ជនសង្ស័យទាំងពីរ ក្នុងនោះម្នាក់ជាជនជាតិខ្មែរ ... Read More »

នគរបាលខណ្ឌទួលគោកឃាត់ខ្លួនជនសង្ស័យពីរនាក់ពីបទលួចកាត់ខ្សែភ្លើង

ភ្នំពេញ៖ នៅវេលាម៉ោង៣និង៣០នាទីទៀបភ្លឺឈានចូលថ្ងែទី២៦ ខែមេសា ឆ្នាំ២០២៣ កម្លាំងនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ជាក់ស្ដែងពីបទលួច (លួចកាត់ខ្សែភ្លើង)ប្រព្រឹត្តនៅចំណុចលើដងផ្លូវលេខ១៨៦ កែងផ្លូវលេខ២៦៥ ក្រុមទី២៥ ភូមិ០៩ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ មន្ត្រីនគរបាលខណ្ឌទួលគោកបានឱ្យដឹងថា ... Read More »

ក្រសួងកសិកម្ម បង្ហាញរូបភាពកូនផ្សោតទើបកើតបានមួយសប្តាហ៍កំពុងហែលទឹក នៅអន្លង់កោះកូនសាត់

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានឱ្យដឹងនៅក្នុងទំព័រហ្វេសប៊ុកថា ក្រុមស្រាវជ្រាវនៃខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ និងស្ទឹងត្រែង រដ្ឋបាលជលផល និងអង្គការWWFបានកត់ត្រាកូនផ្សោតថ្មីមួយ នៅម៉ោង ១៣៖៤២នាទី នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ... Read More »

កម្លាំងអន្តរាគមន៍ឃាត់ខ្លួនក្មេងទំនើងចំនួន០២នាក់ ក្បែរក្លិបកម្សាន្តក្នុងក្រុងសៀមរាប

ខេត្តសៀមរាប ៖ នាយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង០១ និង១៥នាទី កម្លាំងចល័តនៃការិយាល័យអន្តរាគមន៍និងតម្រួតបទបញ្ជា បានឃាត់ខ្លួនក្មេងទំនើងចំនួន០២នាក់ :  ១. ជនសង្ស័យឈ្មោះ ម៉ែត ពន្លឺ ភេទប្រុស ... Read More »

ជនជាតិចិនម្នាក់បើករថយន្ត Prius បុករបាំងថ្មពុះចែកទ្រូងផ្លូវជាតិលេខ៤​ ក្រឡាប់ផ្ងារជើងម្ខាងរងការខូចខាត

​     ភ្នំពេញ​ ៖​ បុរសម្នាក់ជាជនជាតិចិន​ បានបើករថយន្តម៉ាកToyota Prius យ៉ាងលឿនជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវជាតិលេខ៤​ពេញទំហឹងបណ្ដាលឱ្យរថយន្តក្រឡាប់ផ្ងារជើងម្ខាងរងការខូចខាត​ តែសំណាងដែរដែលមិនគ្រោះថ្នាក់ដល់មនុស្ស​ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១ និង ៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែមេសា ឆ្នាំ ... Read More »

ភ្លៀងមួយមេធំលាយឡំនឹងខ្យល់កន្ត្រាក់បាក់ដេីមឈេីមួយដេីមត្រូវខ្សែភ្លេីងទាញបង្គោលភ្លេីងរលំចំបញ្ឆិតរថយន្តមួយគ្រឿង​រងការខូចខាត

​     ភ្នំពេញ​ ៖​ មេឃភ្លៀងមួយមេធំ​លាយឡំនឹងខ្យល់កន្ត្រាក់ខ្លាំងបណ្ដាលឱ្យបាក់ដេីមឈេីមួយដេីមត្រូវខ្សែភ្លេីងទាញបង្គោលភ្លេីងរលំចំបញ្ឆិតរថយន្តមួយគ្រឿង​រងការខូចខាត កាលពីវេលា​ម៉ោង​៨​ និង៣០នាទីយប់​ ថ្ងៃ​ទី​២៥​ ខែមេសា​ ឆ្នាំ​២០២៣​ ស្ថិត​នៅមុខផ្សារទំនេីបផេនសល​មាត់ទន្លេ​ សង្កាត់​ចតុមុខ​ ខណ្ឌ​ដូនពេញ​ រាជធានី​ភ្នំពេញ​ ... Read More »

លោកវរសេនីយ៍ឯក សៀ ទីន ដែលបានបញ្ចប់ការ​សិក្សា​ពីបណ្ឌិត្យសភាយោធាអូស្រា្តលី បានចូលរួមពិធី ANZAC Day Dawn Service នៅស្ថានទូតអូស្ត្រាលី រាជធានីភ្នំពេញ តាមការអញ្ជើញរបស់ស្ថានទូត

ភ្នំពេញ ៖ កូនប្រុសបង្កើតរបស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមជាមួយក្រុមនាយទាហានកងយោធពលខេមរភូមិន្ទ ដែលបានបញ្ចប់ការ​សិក្សា​ពីបណ្ឌិត្យសភាយោធាអូស្រា្តលី បានចូលរួមពិធី ANZAC Day Dawn ... Read More »

ក្រុមយុវជនអង្គការសមាគមសង្គមស៊ីវិលគ្រោងរៀបចំសន្និសីទសារព័ត៌មាន ស្តីពី យុវជនរួមគ្នាកម្ចាត់មនោគមវិជ្ជានយោបាយខ្មៅកខ្វក់ជ្រុលនិយមចេញពីកម្ពុជា នៅថ្ងៃពុធ ទី២៦ ខែមេសាខាងមុខនេះ

ភ្នំពេញ ៖ ក្នុងលិខិតបានបញ្ជាក់ថា ; យើងខ្ញុំទាំងអស់គា្នជាយុវជនសង្គមស៊ីវិលបានតាមដានយ៉ាងយកចិត្តទុកដាក់ លើបញ្ហាសង្គមនយោបាយ កន្លងមកនិង ពេលបច្ចុប្បន្ន។ យុវជនយើងសង្កេតឃើញថា អ្នកនយោបាយប្រឆាំងមួយចំនួនតូចតែងតែរិះរកយុទ្ធសាស្ត្រធ្វើឲ្យខុសសីលធម៌ សង្គម សីលធម៌នយោបាយ ខុសច្បាប់ជាតិ-អន្តរជាតិ ប៉ះពាល់កិត្តិយសប្រទេសជាតិក្នុងឆាកអន្តរជាតិ ដើម្បីផលប្រយោជន៍ ... Read More »

🔴Breaking news ៖ ទីបំផុត ! មន្ត្រីនគរបាលយុត្តិធម៌ខេត្តកំពត ឃាត់ខ្លួន លោក អភិបាលរងក្រុង បូកគោ ដែលប្រើហិង្សាលើភរិយាហើយ !

ខេត្តកំពត ៖ ក្រោយធ្វើការសាកសួរបំភ្លឺនឹងទទួលបណ្តឹងពីភរិយាលោក គឹម បញ្ញា អភិបាលរងក្រុងបូកគោ សមត្ថិកិច្ចបានសុំគោលការណ៍ទៅ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត និងដោយបានគោលការណ៍ណែនាំពីឯកឧត្តម ព្រះរាជអាជ្ញា សម្រេចឃាត់ខ្លួនលោក គឹម ... Read More »

ថ្នាក់ដឹកនាំក្រសួងធនធានទឹកនិងឧតុនិយម ចុះពិនិត្យច្រាំងទន្លេបាសាក់ ដែលបាក់ស្រុតនៅស្រុកស្អាង ខេត្តកណ្តាល

ខេត្តកណ្តាល ៖ លោក ម៉ៅ ហាក់ ប្រធានក្រុមការងារទប់ស្កាត់និងជួសជុលច្រាំងទន្លេនៃក្រសួងធនធានទឹកនិងឧតុនិយមបានប្រាប់ឱ្យដឹងនៅថ្ងៃទី២៥ខែមេសាឆ្នាំ២០២៣ថា ករណីបាក់ស្រុតច្រាំងទន្លេបាសាក់នៅចំណុចភូមិត្រពាំងឈូក ឃុំព្រែកគយ ស្រុកស្អាង ខេត្ត កណ្តាលកាលថ្ងៃទី២៤ខែមេសានោះក្រុមការងាររបស់លោកបានចុះទៅពិនិត្យហើយនៅថ្ងៃនេះ (២៥មេសា) តែមិនទាន់មានវិធានការត្រូវធ្វើយ៉ាងណានៅឡើយទេ។ច្រាំងទន្លេនៅម្តុំចំណុចខាងលើមានការប្រឈមនឹងការបាក់ស្រុតខ្លាំងដោយសារច្រាំងទន្លេនៅចំណុចនេះមានសភាពចោទខ្លាំងនិងមានសំណង់នៅពីលើជាប់មាត់ទឹកទើបងាយនឹងបាក់ស្រុត។ នៅជិតចំណុចដែលបានបាក់ស្រុតនេះធ្លាប់បាក់ស្រុតមកកៀកនឹងផ្លូវជាតិលេខ២១ ហើយខាងក្រសួងសាធារណការក៏បានចាត់វិធានការទប់ ... Read More »

ភូមិចំនួន៤នៅក្រុងប៉ោយប៉ែតរងផលប៉ះពាល់ដោយខ្យល់កន្ត្រាក់ខូចខាតផ្ទះពលរដ្ឋចំនួន១៩ខ្នង

ខេត្តបន្ទាយមានជ័យ ៖ ភ្លៀងផ្គររន្ទះខ្យល់កន្ត្រាក់រងផលប៉ះពាល់ភូមិចំនួន៤និងខូចខាតទ្រព្យសម្បត្តិផ្ទះពលរដ្ឋចំនួន១៩ខ្នងផ្ទះនៅក្រុងប៉ោយប៉ែតនៅល្ងាចថ្ងៃទី២៥ខែមេសាឆ្នាំ២០២៣នេះ។ យោងតាមរបាយការណ៍បឋមរបស់លោកអភិបាលក្រុងប៉ោយប៉ែតបានឱ្យដឹងថាៈ ខ្យល់កន្រ្តាក់នៅក្នុងក្រុងប៉ោយប៉ែត ល្ងាចថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣នេះសង្កាត់និមិត្តមានការប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន១៩ខ្នង ភូមិចំនួន៤ គឺ ភូមិរស្មីសាមគ្គីចំនួន៦ខ្នង ភូមិកូបធំចំនួន២ខ្នង ភូមិនិមិត្តថ្មីចំនួន៦ខ្នង និងភូមិអន្លង់ស្វាយចំនួន៥ខ្នង។ ជាកិច្ចសង្គ្រោះបឋមលោកអភិបាលក្រុងប៉ោយប៉ែតបានចាត់ឲ្យលោក ... Read More »

🔴សំបូរម្ល៉េះលោកប្តីមានតួនាទី ប្រើអំពើហិង្សា និងអាវុធ មានចេតនាប៉ុនប៉ងសម្លាប់ប្រពន្ធខ្លួនឯង ?

ខេត្តត្បូងឃ្មុំ ៖ អស់ពីរឿងមួយ ចូលរឿងមួយ ពាក់ព័ន្ធទៅនឹងការប្រើអំពើហិង្សា ក្នុងគ្រួសារ ពិសេសកើតឡើងដោយការប្រព្រឹត្ត ពីមន្ត្រីរាជការ រដ្ឋបាលមុខងារសាធារណៈ ដែលត្រូវប្រឈមចំពោះមុខច្បាប់។ សូមបញ្ជាក់ថា, មេបុស្តិ៍នគរបាលការពារព្រំដែនបឹងជ្រោង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ប្រើអំពើហិង្សា ... Read More »

ឱកូនក្នុងលោកគិតយ៉ាងបែបណា ! ខណៈសកម្មជនប្រឆាំងរដ្ឋាភិបាលលោក ស៊ន តារា បានប្រកាសកាត់កាលឪពុកម្ដាយ និងបងប្អូនចោលទាំងអស់

ប្រទេសបារាំង ៖ ឯណាទៅ សីលធម៌ជាកូន ជាបង ជាមនុស្សពិតប្រាកដ ? ឬមួយគោលនយោបាយរបស់គណបក្សប្រឆាំង បង្រៀនឲ្យកូនភ្លេចគុណឪពុកម្ដាយ . បង្រៀនមិនឱ្យស្គាល់ គុណ ទោស បាប !  ... Read More »

លោកបណ្ឌិត ហ៊ុន ម៉ាណែត ៖ ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទ្រទ្រង់ និងលើកស្ទួយព្រះពុទ្ធសាសនាឱ្យបានឋិតថេរគង់វង្ស

ខេត្តព្រះសីហនុ ៖ ចំពោះសមិទ្ធផលជាច្រើនដែលបន្តរីកលូតលាស់នៅក្នុងវត្តព្រហ្មកេរ្តិ៍ ដែលកើតចេញពីកម្លាំងរួបរួមសាមគ្គី និងសទ្ធាជ្រះថ្លាពីសំណាក់ពុទ្ធបរិស័ទជិតឆ្ងាយ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទ្រទ្រង់ និងលើកស្ទួយព្រះពុទ្ធសាសនាឱ្យបានឋិតថេរគង់វង្ស។ នេះជាប្រសាសន៍ របស់ លោក បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ... Read More »

លោក ឃួង ស្រេង ៖ កម្ពុជា-ជប៉ុន និង បង្ហាញពីវប្បធម៌អរិយធម៌ របស់ប្រទេសទាំងពីរប្រព្រឹត្តទៅនៅថ្ងៃទី១៩ វិច្ឆិកា ឆ្នាំ២០២៣ ខាងមុខ

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពដញ បានបញ្ជាក់ថា កម្ពុជា-ជប៉ុន និងបង្ហាញពីវប្បធម៌អរិយធម៌ របស់ប្រទេសទាំងពីប្រព្រឹត្តទៅនៅថ្ងៃទី១៩ វិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះខួប៧០ ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន គ្រោងនឹងរៀបចំឲ្យមានព្រឹត្តិការណ៍ធំៗ ជាច្រើន ដោយមានទាំងការសម្ដែងសិល្បៈបង្ហាញពីវប្បធម៌របស់ប្រទេសជប៉ុនផងដែរ។ ... Read More »

មនុស្សស្លាប់ ២នាក់ និង១៤នាក់រងរបួស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ខណៈយានយន្តល្មើសចំនួន ១៣៥គ្រឿង ត្រូវបានផាកពិន័យនៅទូទាំងប្រទេស នាថ្ងៃទី២៥ មេសានេះ

ភ្នំពេញ៖ គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង ! ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ បណ្តាលឲ្យមនុស្សស្លាប់ ២នាក់ របួសធ្ងន់ ៧នាក់ និងស្រាល ៧នាក់ ។ ជាក់ស្ដែងយោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ ... Read More »

សេក្តីជូនដំណឹង ស្តីពីការបើកវគ្គបណ្តុះបណ្តាលដំបូងដល់ លោក លោកស្រី និងអ្នកនាងកញ្ញា មុននឹងចូលបម្រើការងារនៅ មន្ទីរពេទ្យជាតិ តេជោសន្តិភាព

ភ្នំពេញ ៖ ក្រសួងសុខាភិបាល – សូមជម្រាបជូនដំណឹងដល់ លោក លោកស្រី និងអ្នកនាងកញ្ញា ដែលបាន ប្រឡងប្រជែងជាប់ចូលបម្រើការងារនៅ មន្ទីរពេទ្យជាតិ តេជោសន្តិភាព សម័យប្រឡងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ ... Read More »

លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី២៥ មេសា ចំនួន ១៧ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៣៣នាក់

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ខណៈជនសង្ស័យចំនួន ៣៣នាក់ (ស្រី ១នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៧ករណី ទូទាំងប្រទេសនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ។ ... Read More »

សម្ដេចក្រឡាហោមដឹកនាំកិច្ចប្រជុំចង្អៀតនិងកិច្ចប្រជុំលើកទី១០ ស្ដីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាមជាមួយលោកជិន លីវក្វាង ឧបនាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម

វៀតណាម ៖ នាព្រឹកថ្ងៃអង្គារ ៦កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី ... Read More »

ជនសង្ស័យ០៣នាក់ ត្រូវសមត្ថកិច្ចខណ្ឌដង្កោឃាត់ខ្លួន​ ពីបទជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន

ភ្នំពេញ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានឃាត់ខ្លួនជនសង្ស័យ០៣នាក់ វេលាម៉ោង ១៣និង០០នាទីរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣​នេះ​ ពីបទជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន  ត្រង់ចំណុចក្នុងរោងដីឡូត៍គ្មានលេខ ស្ថិតនៅភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ... Read More »

លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ៖ អ្នកសារព័ត៌មានត្រូវ ដឹងពីវិន័យក្នុងការយកព័ត៌មាននៅព្រឹត្តិការណ៍ ស៊ីហ្គេម

ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន  បានបញ្ជាក់អំពីវិន័យរបស់អ្នកសារព័ត៌មានដែលចូលរួមយកព័ត៌មានក្នុងព្រឹត្តិការណ៍ស៊ីហ្គេម។  លោករដ្ឋមន្ត្រី បានសរសេរនៅក្នុងគណនីហ្វេសប៊ុកនាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ ថា៖ «អ្នកកាសែតខ្មែរយើងត្រូវដឹងរឿងមួយ! នៅពេលប្រកួតកីឡាស៊ីហ្កេម អ្នកណានៅកន្លែងណាត្រូវនៅតែកន្លែងនោះ អត់មានចល័តចុះឡើងទេ។ ... Read More »

អ្នកនាំពាក្យក្រសួងការបរទេសប្រកាសថានិស្សិតខ្មែរទាំង០៦រូបនៅប្រទេសស៊ូដង់ ស្ថិតក្នុងទីតាំងដែលមានសុវត្ថិភាព

ភ្នំពេញ៖ លោក អាន សុខខឿន អ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានបញ្ជាក់នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣នេះថា និស្សិតខ្មែរទាំង០៦រូប ដែលកំពុងជាប់គាំងក្នុងប្រទេសស៊ូដង់នោះ ពេលនេះកំពុងស្ថិតក្នុងទីតាំងមានសុវត្ថិភាព ដើម្បីរង់ចាំការជម្លៀសចេញពីប្រទេសសូ៊ដង់ក្នុងពេលឆាប់ៗនេះ។ អ្នកនាំពាក្យរូបនេះបានបញ្ជាក់បន្ថែមថា មាននិស្សិតខ្មែរចំនួន០៦នាក់ (ស្រី០២នាក់) ដែលបានចេញទៅសិក្សានៅក្នុងសាកលវិទ្យាល័យមួយនៅក្នុងទីក្រុងខាទុម ... Read More »

លោក ហ៊ុយ វណ្ណៈ ថ្លែងថា កិច្ចការចម្បងរបស់សារព័ត៌មាន គឺផ្តល់ព័ត៌មានដែលពិត ជូនសាធារណៈជន

ភ្នំពេញ ៖ លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធាន សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ( ស.ស.ស.ក) នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ បានលើកយកពី ... Read More »

រដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារមណ្ឌលសុខភាពស្រែអង្គ្រងនៃការិយាល័យសុខាភិបាលស្រុកប្រតិបត្តិបានលុង

ខេត្តរតនគិរី ៖ នារសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងលោក TANINAI Ichitomo ឧបទូត និងជាអនុប្រធានបេសកកម្មទូតប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារមណ្ឌលសុខភាពស្រែអង្គ្រង ... Read More »

លោក ហ៊ុន ម៉ានី តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញសម្ពោធសមិទ្ធផលនានា នៅវត្តឧទុម្ភរក្រោម ខេត្តតាកែវ

ខេត្តតាកែវ ៖ នៅព្រឹកថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៣ នេះលោកហ៊ុន ម៉ានី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ... Read More »

🔴Update ៖ ទីបំផុត ! លោក គឹម បញ្ញា អភិបាលរងក្រុងបូកគោ ចូលខ្លួនមកបំភ្លឺ នៅស្នងការដ្ឋាននគរបាលខេត្តកំពតហើយ !

ភ្នំពេញ ៖ លោក គឹម បញ្ញា អភិបាលរងក្រុងបូកគោ ចូលខ្លួនមកបំភ្លឺ នៅស្នងការដ្ឋាននគរបាលខេត្តកំពតហើយ ! នេះបើតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តកំពត នៅវេលាម៉ោង៤និង០៥នាទីរសៀល ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣នេះ។ ... Read More »

នគរបាលក្រុងកំពង់ឆ្នាំង ចុះត្រួតពិនិត្យបទល្មើសចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិសាស្ត្រ ក្រុងកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ កម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ បានចុះត្រួតពិនិត្យ បទល្មើសចរាចរណ៍ពេលថ្ងៃ លើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិសាស្ត្រ ក្រុងកំពង់ឆ្នាំង។ ជាលទ្ធផល៖ ឃាត់ម៉ូតូ បើកបរល្មើសច្បាប់ចរាចរណ៍ចំនួន ០១គ្រឿង ហើយយកមករក្សាទុកនៅអធិការដ្ឋាន ... Read More »

សាលាដំបូងខេត្តសៀមរាបសម្រេចឃុំខ្លួនជនជាតិប៉េរូចំនួន២នាក់ ករណីបន្លំលួចលុយ ភ្ញៀវទេសចរជនជាតិថៃម្នាក់

ខេត្តសៀមរាប ៖ នៅថ្ងៃទី២៥ខែមេសា ឆ្នាំ២០២៣ សាលាដំបូងខេត្តសៀមរាបសម្រេចឃុំខ្លួនជនជាតិប៉េរូចំនួន២នាក់ជាបណ្ដោះអាសន្ន ខណៈចូលមកស្នាក់នៅខេត្តសៀមរាប ហើយឆ្លៀតឱកាសចូលទៅភោជនីយ ដ្ឋាន នៃសណ្ឋាគារ «តារាអង្គរ» បន្លំលួចលុយភ្ញៀវទេសចរជនជាតិថៃម្នាក់ ដោយត្រូវបានតុលាការចោទពីបទអំពើលួច (ទ្រព្យសម្បត្តិ) ស្ថិតនៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ... Read More »

Breaking news ៖ អភិបាលរងក្រុងបូកគោ ខេត្តកំពត លោក គឹម បញ្ញា ប្រើអំពើហិង្សាលើភរិយា អោយមានតែការឈឺចាប់ទាំងរាងកាយ នឹងផ្លូវចិត្ត

ខេត្តកំពត ៖ ល្បីទៀតហើយ ! ល្បីពេញបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដែលបង្កឡើងដោយអភិបាលរងក្រុងបូកគោ ខេត្តកំពត វ័យក្មេងម្នាក់ បានប្រើអំពើហិង្សា មកលើភរិយារបស់ខ្លួន និងកូនស្រី ឱ្យមានស្លាកស្នាម ការឈឺចុកចាប់ ស្ទើរក្រៀមសួត ក្អួតឈាម ... Read More »

ក្រសួងទេសចរណ៍ ៖ សំបុត្រឥតគិតថ្លៃត្រូវបានផ្តល់ជូនប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេស សម្រាប់ចូលពិធីបើក និងពិធីបិទព្រឹត្តិការណ៍កីឡាស៊ីហ្គេម នៅពហុកីឡដ្ឋានជាតិមរតកតេជោ

ភ្នំពេញ ៖ ការផ្តល់សំបុត្រសម្រាប់ប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេស ចូលទស្សនាពិធីបើក និងពិធីបិទព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ បាននឹងកំពុងដំណើរការនៅស្តង់ផ្តល់ជូនសំបុត្រឥតគិតថ្លៃ ដែលមានទីតាំងនៅពហុកីឡដ្ឋានជាតិមរតកតេជោ ចាប់ពីថ្ងៃចន្ទ ទី២៤ ខែមេសា ឆ្នាំ២០២៣ រហូតដល់ថ្ងៃចន្ទ ទី០១ ... Read More »