ភ្នំពេញ ៖ ក្នុងរយៈពេល១ខែ គិតចាប់ពីថ្ងៃទី២៦ ខែសីហា រហូតដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ រដ្ឋបាលខេត្តជាប់ព្រំដែន កម្ពុជា-ថៃ បានផ្តល់ប័ណ្ឌព្រំដែនជូនប្រជាពលរដ្ឋប្រើប្រាស់ចំនួន ១.៨៦៨០ក្បាល។ លោកបណ្ឌិត ទូច សុឃៈ ... Read More »
ព័ត៌មានជាតិ
រថយន្ដស៊េរីទំនើបបើកចុះពីលើស្ពានលឿនពេកជាន់ហ្រ្វ័ងមិនទាន់ជ្រុលទៅបុករថយន្ដមួយគ្រឿងទៀតប៉ើងទៅខ្ទប់នឹងរបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឱ្យខូចខាតយ៉ាងដំណំ
ភ្នំពេញ៖ បុរសម្នាក់បានបេីករថយន្ដស៊េរី ទំនើប LAND ROVER DEFENDER មួយគ្រឿងចុះពីលើស្ពានអាកាសសម្តេចតេជោ ឆ្ពោះទៅផ្លូវ៦០ម៉ែត្រយ៉ាងលឿន ខណៈបើកមកដល់ចុងស្ពានស្រាប់តែមានបុរសម្នាក់បើករថយន្តម៉ាកTOYOTA HILUX VIGO បួងចង្កូតបត់ពីមុខក៏ជ្រុលទៅបុកពេញទំហឹងប៉ើងផ្ទប់ទៅបុកនឹងរបាំងថ្មបន្ថែមបណ្តាលឱ្យបាក់អស់២កង់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកេីតឡេីងកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ស្ថិតនៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រក្នុងសង្កាត់ចាក់អង្រែលេីខណ្ឌមានជ័យ ... Read More »
មិនត្រូវបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង ឬសារធាតុញៀន! មនុស្ស ៣នាក់ស្លាក់ និងរបួសធ្ងន់ស្រាល ៩នាក់
ភ្នំពេញ៖ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ម្សិលមិញនេះ បានកើតឡើងចំនួន ៧លើក បណ្តាលឲ្យមនុស្សស្លាប់ ៣នាក់ និងរបួសធ្ងន់ស្រាល ៩នាក់។ ... Read More »
រាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដីរហូតដល់៥៥%ថ្ងៃនេះ!
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃអាទិត្យទី២៧ ខែតុលា ឆ្នាំ២០២៤នេះ បានចេញសេចក្ដីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃនេះរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់ក់ន្ត្រាក់គ្របដណ្តប់លើផ្ទៃដីរហូតដល់៥៥%។ ក្រសួងធនធានទឹក បានបញ្ជាក់ថា ព្យុះទី២០ឈ្មោះត្រាមី និងព្យុះទី២១ឈ្មោះកងរី (Kong-rey) ... Read More »
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ការកសាងប្រទេសចាំបាច់ត្រូវជំរុញលើគ្រប់វិស័យ ប៉ុន្តែកត្តាអាទិភាពចម្បង គឺមានការចូលរួមពីប្រជាពលរដ្ឋ
ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា៖ ការកសាងប្រទេស ចាំបាច់ត្រូវជំរុញលើគ្រប់វិស័យ ប៉ុន្តែកត្តាអាទិភាពចម្បង គឺមានការចូលរួមពីប្រជាពលរដ្ឋ ដែលក្នុងនោះមាន ការចូលរួមថែរក្សាសន្តិភាព ការយល់ដឹងពីតម្លៃស្ថិរភាពនៃសន្តិសុខសង្គម និងចូលរួមកសាងជីវភាពរស់នៅរបស់ខ្លួន ដែលជាផ្នែកមួយសំខាន់នៅក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ... Read More »
សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្ដមបណ្ឌិត ជា ចាន់តូ ទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា និងជា តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នារសៀលថ្ងៃសៅរ៍ ទី២៦ ខែតុលា ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្ដមបណ្ឌិត ជា ចាន់តូ ទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា និងជា ... Read More »
មន្រ្តីជំនាញ«ក.ប.ប.» ចុះត្រួតពិនិត្យទីតាំងផលិតប្រហុក ផ្អក មួយកន្លែងនៅស្រុកឯកភ្នំ រកឃើញថាការផលិត កែច្នៃ វេចខ្ចប់ មិនទាន់មានអនាម័យ
ខេត្តបាត់ដំបង៖ នាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» បានឱ្យដឹងនៅរសៀលថ្ងៃសៅរ៍ទី២៦ ខែតុលា ឆ្នាំ២០២៤នេះថា៖ មន្រ្តីអធិការកិច្ចម្ហូបអាហារ នៃសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» ខេត្តបាត់ដំបង សហការជាមួយមន្រ្តីមន្ទីរឧស្សាហកម្ម ... Read More »
សមិទ្ធផលនានាក្រោមគម្រោងជំនួយរបស់មិត្តចិនតម្លៃជាង២០លានដុល្លារត្រូវបានសម្ពោធជាផ្លូវការ
ខេត្តកំពង់ចាម៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនពិន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជានាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤នេះ បានអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុង “ពិធីអបអរសាទរសមិទ្ធផលនានា ក្រោមគម្រោងជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិនសម្រាប់ការកែលម្អបរិស្ថានសាលារៀន ... Read More »
តុលាការខេត្តពោធិ៍សាត់ សម្រេចឃុំខ្លួនបណ្តោះអាសន្នករណីក្មេងទំនើងម្នាក់ ប្រព្រឹត្តបទល្មើសនៅតាមដងផ្លូវសាធារណៈ បង្កការភ័យខ្លាចដល់សាធារណជន
ខេត្តពោធិ៍សាត់៖ អ្នកនាំពាក្យសាលាដំបូងខេត្តពោធិ៍សាត់ នៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤នេះ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនមេត្តាជ្រាបថា៖ សាលាដំបូងខេត្តពោធិ៍សាត់ នៅថ្ងៃ ទី២៥ ខែតុលា ឆ្នាំ២០២៤ បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ៖៩៦៤ ចុះថ្ងៃ ទី២៤ ខែតុលា ... Read More »
ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
ភ្នំពេញ ៖ នៅក្នុងពិធីអបអរសាទរសមិទ្ធផលនានា ក្រោមគម្រោងជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន សម្រាប់កែលម្អបរិស្ថានសាលារៀន និងផ្គត់ផ្គង់សម្ភារបរិក្ខារអប់រំនៅកម្ពុជា នៅវិទ្យាល័យហ៊ុន សែន ពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ សម្តេចធិបតី ... Read More »
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ តើកត្តាសំខាន់ៗអ្វីខ្លះដែលប្រជាពលរដ្ឋត្រូវចូលរួមដើម្បីកសាងប្រទេសជាតិ?
ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធសមិទ្ធផលនានានៅវិទ្យាល័យ ហ៊ុន សែន ពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត ... Read More »
សម្តេចមហាមន្ត្រី គុយ សុផល និងនាយឧត្តមសេនីយ៍ ទៀ សីហា អញ្ជើញចុះត្រួតពិនិត្យនៃការហាត់សមទីតាំងឈរផែនរបស់កងទ័ព ដើម្បីត្រៀមចូលរួមអបអរសាទរខួបលើកទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិព្រះករុណា
ភ្នំពេញ ៖ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង និងនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ ... Read More »
សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រជាពលរដ្ឋរួមគ្នាថែរក្សាសន្តិភាព និងស្ថិរភាពសង្គម
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងអំពាវនាវជាថ្មីម្តងទៀតដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាចូលរួមក្នុងការថែរក្សាសន្តិភាព ស្ថិរភាពសង្គម ដែលជាមូលដ្ឋានគ្រឹះសម្រាប់ផ្តល់ឱកាសឱ្យប្រទេសជាតិយើងមានការអភិវឌ្ឍបន្តទៀត។ នៅក្នុងពិធីអបអរសាទរសមិទ្ធផលនានា ក្រោមគម្រោងជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន សម្រាប់កែលម្អបរិស្ថានសាលារៀន និងផ្គត់ផ្គង់សម្ភារបរិក្ខារអប់រំនៅកម្ពុជា ... Read More »
🔥អគ្គិភ័យឆាបឆេះភោជនីយដ្ឋាន EAST& WEST នៅសង្កាត់ជ័យជំនះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី
ភ្នំពេញ៖ ករណីអគ្គិភ័យឆាបឆេះភោជនីយដ្ឋាន EAST& WEST នៅសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី បានបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋាននាំគ្នាចុះអន្តរគមន៍បាញ់ពន្លត់ទាន់ពេលវេលាផងដែរ។ ហេតុការណ៍អគ្គិភ័យឆាបឆេះនេះ បានកើតឡើងនៅចំណុចភោជនីយដ្ឋាន EAST& WEST ផ្ទះលេខ E0 ... Read More »
គណៈរដ្ឋមន្ត្រីអនុម័ត សេចក្តីព្រាងច្បាប់ថវិកាឆ្នាំ២០២៥ ដែលរាជរដ្ឋាភិបាលគ្រោងចំណាយ ៣៧ ៩៥០ ៣៨៥លានរៀល ស្មើនឹងប្រហែល ៩៣០០លានដុល្លារ
ភ្នំពេញ ៖ សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ (ច្បាប់ថវិកាជាតិឆ្នាំ ២០២៥) មាន ៦ជំពូក និង១៥មាត្រា ត្រូវបានកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ... Read More »
អ្នកលេងកាំបិតផ្គាក់០៩នាក់ត្រូវកងរាជឣាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូង
ខេត្តបន្ទាយមានជ័យ: ជនសង្ស័យទាំង០៩នាក់ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តនៅព្រឹកថ្ងៃសៅរ៍ទី២៦ ខែតុលា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី។ សមត្ថកិច្ចកងរាជអាវុធហត្ថបានប្រាប់ថាៈនៅវេលាម៉ោ២១និង៣០នាទី ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលព័ត៌មានពីប្រជាពលរដ្ឋ ស្ដីពីករណី ហិង្សារវាងក្មេងស្ទាវចំនួនពីរក្រុម នៅចំណុចស្តង់ឣេតចាយ ស្ថិតក្នុងភូមិទួលពង្រ ... Read More »
ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៤ និងកីឡាជនពិការលើកទី២ ឆ្នាំ២០២៤ ដែលបានប្រព្រឹត្តទៅនៅរង្វង់មូលវិមានឯករាជ្យខេត្តស្វាយរៀង
ខេត្តស្វាយរៀង៖ ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៤ និងកីឡាជនពិការលើកទី២ ឆ្នាំ២០២៤ ដែលបានប្រព្រឹត្តទៅនៅរង្វង់មូលវិមានឯករាជ្យខេត្តស្វាយរៀង ។ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤នេះ លោក ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង លោក ប៉េង ... Read More »
Update៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីភាពអបអរសាទរសមិទ្ធផលនានាក្រោមគម្រោងជំនួយរបស់ចិន សម្រាប់កែលម្អបរិស្ថានសាលារៀន និងផ្គត់ផ្គង់សម្ភារបរិក្ខារអប់រំនៅកម្ពុជា
ខេត្តកំពង់ចាម៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃសៅរ៍ទី២៦ ខែតុលា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាពចូលរួមអបអរសាទរសមិទ្ធផលនានាក្រោមគម្រោងជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិនសម្រាប់កែលម្អបរិស្ថានសាលារៀន និងផ្គត់ផ្គង់សម្ភារបរិក្ខារអប់រំនៅកម្ពុជា គម្រោងជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន សម្រាប់កែលម្អ បរិស្ថានសាលារៀន និងការផ្គត់ផ្គង់សម្ភារបរិក្ខារអប់រំនៅកម្ពុជា “China-Aid ... Read More »
កងអាវុធហត្ថខេត្តកំពង់ស្ពឺឃាត់ខ្លួនជនសង្ស័យ០៥នាក់ពាក់ព័ន្ធករណីប្រើប្រាស់និងចែកចាយនូវសារធាតុញៀនដោយខុសច្បាប់
ខេត្តកំពង់ស្ពឺ៖ ដោយអនុវត្តតាមបទបញ្ជាយ៉ាងមុឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង ១០:០៥នាទី ថ្ងៃទី២៥ ខែតុលាឆ្នាំ២០២៤ នៅចំណុចភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន កម្លាំងជំនាញមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងកងរាជអាវុធហត្ថក្រុងច្បារមន ... Read More »
សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាក បាទក្រហមកម្ពុជា ដឹកនាំប្រតិភូអញ្ជើញគោរពវិញ្ញាណ ក្ខន្ធ សពឯកឧត្តម ជា ចាន់តូ តំណាងរាស្រ្តមណ្ឌលកំពង់ធំ និងជាអគ្គទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា
ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ៨រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០២៤នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ... Read More »
កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថបញ្ជូនបងធំកាប់ប្លន់ម៉ូតូចំនួន០៣នាក់ ទៅតុលាការ
ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យ៣នាក់ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត នៅរសៀលថ្ងៃសុក្រ ទី២៥ ខែតុលា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី។ សមត្ថកិច្ចប្រាប់ថា នៅវេលាម៉ោង១៩និង៣០នាទី ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ... Read More »
ក្រសួងមហាផ្ទៃបន្តចុះបញ្ជីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលបាន២២ទៀតក្នុងខែកញ្ញាកន្លងទៅ!
ភ្នំពេញ ៖ មានអង្គការ និងសមាគមជាបន្តបន្ទាប់ បានបណ្ដាក់គ្នាមកស្នើសុំសេវាចុះបញ្ជីនៅក្រសួងមហាផ្ទៃ។ ជាក់ស្ដែងក្នុងខែកញ្ញា ឆ្នាំ២០២៤នេះ ក្រសួងមហាផ្ទៃ បានចុះបញ្ជីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលបានចំនួន២២បន្ថែមទៀតហើយ។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក បណ្ឌិត ទូច សុឃៈ។ ... Read More »
លោក វង សូត ជួបពិភាក្សាការងារជាមួយ ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនខេត្តហ្វូជាន
ប្រទេសចិន ៖ លោក វង សូត ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា អញ្ជើញទៅដល់ក្រុងហ្វូចូវ ខេត្តហ្វូជាន ដោយសុវត្ថិភាព នៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ម្សិលមុិញដើម្បីចូលរួមសន្និសីទពិភពលោកលើកទី២នៃអ្នកសិក្សាអំពីចិន។ លោក វង ... Read More »
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងប្រសាសន៍សំខាន់ៗនាឱកាសអញ្ជើញជាអធិបតី “ពិធីអបអរសាទរសមិទ្ធផលនានា ក្រោមគម្រោងជំនួយរបស់ចិន សម្រាប់កែលម្អបរិស្ថានសាលារៀន និងផ្គត់ផ្គង់សម្ភារបរិក្ខារអប់រំនៅកម្ពុជា”
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ ទី២៦ ខែតុលា ឆ្នាំ២០២៤នេះ បានមានប្រសាសន៍សំខាន់ៗនាឱកាសអញ្ជើញជាអធិបតី “ពិធីអបអរសាទរសមិទ្ធផលនានា ក្រោមគម្រោងជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន សម្រាប់កែលម្អបរិស្ថានសាលារៀន និងផ្គត់ផ្គង់សម្ភារបរិក្ខារអប់រំនៅកម្ពុជា” ... Read More »
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោក ជា ចាន់តូ តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ និងជាអគ្គទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ ៨រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោក ជា ... Read More »
ប្រពៃណីបណ្តែតប្រទីបរបស់អ្នកស្រុកអង្គរនៅវត្តអារញ្ញសាគរ
ខេត្តសៀមរាប៖ ជារៀងរាល់ឆ្នាំ ព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទចំណុះជើងវត្តអារញ្ញសាគរ ស្ថិតនៅក្នុងសង្កាត់សៀមរាប ខេត្តសៀមរាប តែងតែប្រារព្ធកម្មវិធីបណ្តែតប្រទីបជ្វាលាយ៉ាងអធិកអធម និងមានមហាជនចូលរួមយ៉ាងច្រើនកុះករផងដែរ។ កម្មវិធីនេះតែងតែរៀបចំធ្វើឡើងនៅចំថ្ងៃ១រោច ពោលគឺបន្ទាប់ពីចេញព្រះវស្សាបាន១ថ្ងៃ ក្នុងន័យសំខាន់គឺសូមស្មាលា ឬសូមខមាទោសពីព្រះគង្គា ព្រះពាយ ព្រះធរណី ព្រះពៃស្រពណ៍ ... Read More »
រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹង ស្តីពីការរៀបចំព្រះរាជពិធីបុណ្យខួបលើកទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ ថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យបានជ្រាបថា គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ នឹងរៀបចំព្រះរាជពិធីបុណ្យខួបលើកទី២០ នៃការគ្រងព្រះបរម សិរីរាជសម្បត្តិ ថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ ... Read More »
សមត្ថកិច្ចសហការចុះពិនិត្យទីតាំងកែច្នៃស្ងោរលៀស នៅស្រុកក្រគរ
ខេត្តពោធិ៍សាត់ ៖ ម្សិលមុិញថ្ងៃសុក្រ ៨រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ សមត្ថកិច្ចចម្រុះរួមមាន ថ្នាក់ជាតិ ក្រោមជាតិ ... Read More »
ឃាតកលាក់មុខ! បន្តសម្លាប់មនុស្ស ២នាក់ និងរបួសធ្ងន់ស្រាល ១១នាក់តាមដងផ្លូវ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស
ភ្នំពេញ៖ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! ខណៈករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសប្រចាំថ្ងៃបណ្ដាលឱ្យមានអ្នកស្លាប់ និងរងរបួសធ្ងន់ស្រាលផងដែរ។ ជាក់ស្ដែងករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ម្សិលមិញនេះ កើតឡើងចំនួន ៦លើក បណ្តាលឲ្យមនុស្សស្លាប់ ... Read More »
គ្រោះថ្នាក់ចរាចរណ៍បង្កដោយរថយន្តម៉ាក SCAN NAបត់ត្រឡប់ក្រោយលើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រ ១៩៣-១៩៤បណ្ដាលឱ្យយុវជនម្នាក់ស្លាប់
ខេត្តព្រះសីហនុ៖ យុវជនម្នាក់បានស្លាប់ ក្រោយបញ្ជូនទៅជួយសង្គ្រោះនៅមន្ទីរពេទ្យ និងអ្នករួមដំណើររងរបួស ដោយសារតែរថយន្តធុនធំ ១គ្រឿងម៉ាក SCANNA បើកបរមិនប្រកាន់ស្តាំនិងបត់ត្រឡប់ក្រោយ កាលពីវេលាម៉ោង ១៩យប់ថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៤នៅលើកំណាត់ផ្លូវជាតិ លេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច