ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

គម្រោងវិនិយោគចំនួន ៤៤ ដែលមានទុនវិនិយោគសរុបប្រមាណជាង ៣៩៦លានដុល្លារអាម៉េរិក ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងខែកក្កដា ឆ្នាំ២០២៤

ភ្នំពេញ​៖​ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ CDC បានឱ្យដឹងនៅថ្ងៃ​ទី​០៧​ ខែសីហា​ ឆ្នាំ​២០២៤នេះថា៖​ ក្នុងខែកក្កដា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងថ្មីចំនួន ៤១គម្រោង និងគម្រោង ពង្រីកផលិតកម្មចំនួន ៣គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណជាង ៣៩៦លានដុល្លារអាម៉េរិក ... Read More »

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ៖ កម្ពុជាគឺជាផ្ទះដែលពេញដោយស្នាមញញឹម និងឱកាសវិនិយោគជាច្រើនសម្រាប់មិត្តធុរជនជាតិ-អន្តរជាតិ

ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងស្វាគមន៍យ៉ាងកក់ក្តៅចំពោះវិនិយោគិន ជាតិ អន្តរជាតិទាំងអស់ ដែលមានបំណងជួយឱ្យកម្ពុជាមានភាពស្អាត កម្ពុជាមានភាពបៃតង និងរក្សាបានភាពស្អាត និងភាពបៃតងនេះជារៀងរហូតទៅ។ ប្រសាសន៍ស្វាគមន៍ដ៏កក់ក្តៅរបស់រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានធ្វើឡើងនៅក្នុង ... Read More »

លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានផ្តល់រទេះរុញចំនួន១០៨ ជូនដល់មណ្ឌលសុខភាពនិងប៉ុស្តិ៍សុខភាពទាំង ៥៤ នៅទូទាំងខេត្តក្រចេះ

ខេត្តក្រចេះ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះរួមនឹងក្រុមការងារបានផ្តល់រទេះរុញចំនួន១០៨ ជូនដល់មណ្ឌលសុខភាពនិងប៉ុស្តិ៍សុខភាពទាំង ៥៤ នៅទូទាំងខេត្តដើម្បីចូលរួមធ្វើឱ្យកាន់តែប្រសើរឡើងថែមទៀតនូវការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ រទេះរុញដែលលោករដ្ឋមន្ត្រី ប្រធានក្រុមការងារបានគូសបញ្ជាក់ថានឹងធ្វើឱ្យមណ្ឌលសុខភាពនិងប៉ុស្តិ៍សុខភាពមានសម្ភារៈបន្ថែមដើម្បីបម្រើសរវាជូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរ ជាពិសេស ជួយសម្រួលសម្រាប់អ្នកជំងឺដែលមានពិការភាព និងពិបាកធ្វើដំណើរ។  សូមបញ្ជាក់ថា ... Read More »

តំណាងលោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយអំពីបេសកកម្មនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជូនដល់មន្ត្រីនៃអង្គភាពពាក់ព័ន្ធជុំវិញខេត្តបាត់ដំបង

ខេត្តបាត់ដំបង ៖ នាថ្ងៃពុធ ៣ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ នៅសាលាខេត្តបាត់ដំបង, លោកបណ្ឌិត ជិន ... Read More »

រន្ធត់ណាស់!ស្លាប់ម្នាក់របួសធ្ងន់ស្រាល៤នាក់គ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នានៅខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ មានមនុស្សម្នាក់ស្លាប់និងរបួសធ្ងន់ស្រាល៤នាក់គ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នានៅខេត្តស្វាយរៀង។ យោងតាមសមត្ថកិច្ចនគរបាលបានឱ្យដឹងថា ៖ ករណីទី១. បានកើតឡើង នៅវេលាម៉ោង២:៤៥នាទី ថ្ងៃទី០៧ សីហា ២០២៤ លើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ ១៦២ .១៦៣ស្ថិតក្នុងភូមិតាបឹប ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ កំពុងដំឡើងភ្លើងស្តុបជិត១២ទីតាំង បន្ថែមទៀត ដើម្បីជួយសម្រួលចរាចរណ៏ជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញកំពុងដំឡើងភ្លើងស្តុបចំនួន១២ទីតាំងបន្ថែមទៀត ដើម្បីជួយសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ គិតមកដល់បច្ចុប្បន្ននេះនៅរាជធានីភ្នំពេញមានភ្លើងស្តុបចំនួន២០០ទីតាំងហើយ ភ្លើងស្តុបទាំងនេះបាននិងកំពុងមមាញឹកយ៉ាងខ្លាំងក្នុងការជួយសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញផងដែរ។ ជាមួយគ្នានេះសម្រាប់ឆ្នាំ២០២៤រដ្ឋបាលរាជធានីភ្នំពេញបានដំឡើងបង្គោលនិងបំពាក់ភ្លើងស្តុបថ្មីចំនួន១២ទីតាំងបន្ថែមទៀត ដើម្បីជួយសម្រួលចរាចរណ៍ដល់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរ។ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី០៧ ខែសីហា ២០២៤នេះថា៖  មកដល់ពេលនេះ ... Read More »

(ស.ស.ស.ក) ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការសម្ពោធនិងចែកផ្សាយ “សៀវភៅ ស” មូលដ្ឋានគ្រឹះក្រមសីលធម៌វិជ្ជាជីវៈ អ្នកសារព័ត៌មាន អ្នកផលិតមាតិកា អ្នកប្រើប្រាស់បណ្តាញសង្គម និងអ្នកប្រើប្រាស់អ៊ីនធឺណិត

ភ្នំពេញ ៖ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានរៀបចំពិធីសម្ពោធផ្សាយ សៀវភៅ ស” ជាផ្លូវការ នារសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ នៅ អគារសេរីភាព ដោយមានភ្ញៀវអញ្ជើញចូលរួមប្រមាណ ៣០០នាក់ មកពីតំណាងក្រសួង ... Read More »

សម្តេចកិត្តិសង្កហបណ្ឌិត ម៉ែន សំអន អនុញ្ញាតជូនឯកអគ្គរដ្ឋទូតចិនចូលជួបសម្តែងការគួរសម

ភ្នំពេញ÷នៅវិមាន៧មករា ព្រឹកថ្ងៃពុធ ៣កើត ខែស្រាពណ៌ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ សម្តេចកិត្តិសង្កហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា ... Read More »

ក្រសួងព័ត៌មាន ៖ រាជរដ្ឋាភិបាលកំពុងអនុវត្តគម្រោង អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ សំខាន់ៗចំនួនបួន ដែលមានទឹកប្រាក់ ជាង ៦០០០លានដុល្លារ

ភ្នំពេញ ៖ យោងតាមការកត់ត្រាបានឱ្យឃើញថា រាជរដ្ឋាភិបាលកម្ពុជា បាន ចំណាយទឹកប្រាក់ជាង៦ ០០០ដុល្លារ អាមេរិកដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធចំនួនបួន។ នេះជាការបញ្ជាក់ពីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤។ ក្នុងនេះមាន ផ្លូវគោក ស្ពាន ... Read More »

«មន្ត្រីរាជការស៊ីវិល នឹងទទួលបានប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ចំនួនទឹកប្រាក់ ៥០,០០០(ប្រាំម៉ឺន)រៀល ក្នុងម្នាក់ នាឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ដំណាលគ្នាជាមួយបៀវត្សខែកញ្ញា ឆ្នាំ២០២៤»

ភ្នំពេញ ៖ យោងតាមសេចក្តីជូនដំណឹង ស្តីពី«ការបើកផ្តល់ប្រាក់បៀវត្សជូនមន្ត្រីរាជការស៊ីវិលសម្រាប់ខែកញ្ញា និងខែតុលា ឆ្នាំ២០២៤» របស់ក្រសួងមុខងារសាធារណៈ លេខ ២៧២០/២៤ មស.សជណ ចុះថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣។ សម្រាប់ខ្លឹមសារលម្អិត សូមភ្ជាប់ជូននូវសេចក្តីជូនដំណឹង ... Read More »

តើអ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ត្រូវឈរលើគោលការណ៍អ្វីខ្លះ?

ភ្នំពេញ ៖ អ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ត្រូវឈរលើការពិត និងបង្ហាញព័ត៌មានពិត ចៀសវាងការផ្សាយដំណឹងក្លែងក្លាយ ព័ត៌មានក្លែងបន្លំ ព័ត៌មានបំភ្លៃ ព័ត៌មានភាន់ច្រឡំ ព័ត៌មានមានលក្ខណៈខុសពីការពិត។ យោងតាមធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ជំពូកទី ២ ផ្នែកទី៣ ... Read More »

សេចក្តីជូនដំណឹងស្តីពី៖ ការដាក់ QR Code ស្តង់ដា ដែលអាចផ្ទៀងផ្ទាត់បានតាម “ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh” នៅលើ “វិញ្ញាបនបត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម (Certificate of Incorporation)”

ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជម្រាបជូន ធុរជន និងសាធារណជនទាំង អស់មេត្តាជ្រាបថា ក្រសួងទាំងពីរសម្រេចដាក់ឱ្យដំណើរការជាផ្លូវការនូវ QR Code ស្តង់ដា នៅលើ វិញ្ញាបនបត្របញ្ជាក់ ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម ... Read More »

សមាគមសិល្បករខ្មែរនឹងរៀបចំព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា» ដេីម្បីផ្សព្វផ្សាយវប្បធម៌ដល់ទេសចរណ៍

ខេត្តសៀមរាប ៖ រដ្ឋបាលខេត្តសៀមរាប នៅរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ បានបញ្ជាក់ឱ្យដឹងថា ៖ សមាគមសិល្បករខ្មែរនឹងរៀបចំព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា» ដេីម្បីផ្សព្វផ្សាយវប្បធម៌ដល់ទេសចរណ៍ នៅថ្ងៃទី១២-១៦ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ ... Read More »

ថ្ងៃ​នេះ! ករណីឆ្លងកូវីដ-១៩៖​ គ្មានអ្នកឆ្លងថ្មី​​ ,​ គ្មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ និងគ្មាន​អ្នកជំងឺស្លាប់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី០៧ ខែសីហា​ ឆ្នាំ២០២៤នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ គ្មានអ្នកឆ្លងថ្មី​​ ,​ គ្មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​ខណៈអ្នកជំងឺស្លាប់​​គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់គ្នា ​។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ ... Read More »

ស្នងការនគរបាលខេត្តកណ្តាល ៖ អ្នកពាក់ព័ន្ធទៅនឹងរថយន្តដឹកសំពីងសំពោងខុសលក្ខណៈបច្ចេកទេសធ្វើឱ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ សូមដកខ្លួនជាបន្ទាន់!!

ខេត្តកណ្តាល ៖ អ្នកពាក់ព័ន្ធទៅនឹងរថយន្តដឹកសំពីងសំពោងខុសលក្ខណៈបច្ចេកទេសធ្វើឱ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ សូមដកខ្លួនជាបន្ទាន់!! នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន! ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ ។  ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ... Read More »

ជនជាតិវៀតណាមម្នាក់ លង់ទឹកបឹងទន្លេសាបស្លាប់ សង្ស័យបណ្ដាលមកពីស្រវឹងស្រា

ខេត្តពោធិ៍សាត់ ៖ អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានឃុំកំពង់លួង បានឲ្យដឹងនាព្រឹកថ្ងៃពុធ ៣កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ នេះថា មានការភ្ញាក់ផ្អើលមួយបានកើតឡើង ... Read More »

រដ្ឋមន្ត្រី​ នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តរបស់ក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ

ខេត្ត​ក្រចេះ ​៖​ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីនៃកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ នាសាលមហោស្រពខេត្តក្រចេះ ។ ... Read More »

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីពង្រឹងការអប់រំគ្រូបង្រៀននៅកម្ពុជា (STEPCam) ដំណាក់កាលទី២

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ បណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញជាអធិបតីក្នុង ពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីពង្រឹងការអប់រំគ្រូបង្រៀននៅកម្ពុជា (STEPCam) ... Read More »

តើអ្នកសារព័ត៌មាន មានសិទ្ធ និងការទទួលខុសត្រូវអ្វីខ្លះ ក្នុងការប្រកបអាជីពរបស់ខ្លួន?

ភ្នំពេញ ៖ ក្រសួងព័ត៌មានទើបបានប្រកាសដាក់ឱ្យអនុវត្តនូវធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានមួយនាថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ ម្សិលមុិញ ។ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននេះរៀបចំឡើងដោយក្រសួងព័ត៌មាន ដោយប្រមូលមតិយោបល់ ពីអ្នកសារព័ត៌មាន និងសមាគមអ្នកសារព័ត៌មាននៅកម្ពុជា  ក្នុងគោលបំណងរួមគ្នារៀបចំសណ្តាប់ធ្នាប់ និងលើកកម្ពស់គុណតម្លៃវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា។ យោងតាមធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ជំពូកទី ... Read More »

រដ្ឋមន្ត្រី ឌិត ទីណា ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងរិះរកវិធានការស្ទាក់ទឹក សង្គ្រោះផលស្រូវរបស់ប្រជាពលរដ្ឋនៅខេត្តកំពង់ធំ ខណៈ​រងផលប៉ះពាល់ ដំណាំស្រូវចំនួន ២០៤៥​ហិកតា

ខេត្ត​កំពង់​ធំ​៖​ ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​និងនេសាទ​ នៅព្រឹកថ្ងៃ​ទី​០៧​ ខែសីហា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយ លោក ... Read More »

អ្នកនាំពាក្យក្រសួងកសិកម្ម ណែនាំដល់បងប្អូនកសិករនៅក្នុងស្រុកកណ្តៀង ខេត្តពោធិ៍សាត់ គួរពិចារណារួមគ្នាផលិតជាទម្រង់សហគមន៍

ខេត្តពោធិ៍សាត់ ៖ បងប្អូនកសិករនៅក្នុងស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដែលតែងតែខាតបង់ផលដំណាំរបស់ខ្លួនដោយសារជំនន់ទឹកភ្លៀងស្ទើរតែរៀងរាល់ឆ្នាំ គួរពិចារណារួមគ្នាផលិតជាទម្រង់សហគមន៍ ដើម្បីការពារសមាជិកម្នាក់ៗពីហានិភ័យនៃការប្រែប្រួលអាកាសធាតុ ខណៈពេលដែលក្នុងឆ្នាំនេះ ជាង៥០%នៃដំណាំស្រូវ ៨១៥ហិកតា ដែលទើបទទួលរងផលប៉ះពាល់ពីទឹកជំនន់ ខូចខាតធ្ងន់ធ្ងរមិនអាចស្តារឡើងវិញបាន។ នេះជាលើកឡើងរបស់លោក ឃឹម ហ្វីណង់ ... Read More »

នគរបាលស្រុកឯកភ្នំ នាំខ្លួនអ្នកលេងល្បែងស៊ីសងដោយខុសច្បាប់០៤នាក់ អប់រំណែនាំក្នុងមូលដ្ឋាន

ខេត្តបាត់ដំបង៖ លោកវរសេនីយ៍ឯក ឡុង យោធាវីរ: អធិការនគរបាលស្រុកឯកភ្នំ នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤នេះ​ បានឱ្យដឹងថា​ លោកបានដឹកនាំកម្លាំងផ្នែកព្រហ្មទណ្ឌ រួមជាមួយកម្លាំងអន្តរាគមន៍ និងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងក្នុង នៃអធិការដ្ឋាននគរបាលស្រុកឯកភ្នំ កាលពីរសៀលម្សិលមិញនេះ​ បានចុះបង្រ្កាបករណីលេងល្បែងស៊ីសងដោយខុសច្បាប់ ... Read More »

ជនសង្ស័យ០៣នាក់ជាមុខសញ្ញាលួចទ្រព្យសម្បត្តិពលរដ្ឋយ៉ាងសកម្ម ត្រូវបាននគរបាលខណ្ឌដង្កោ ចាប់ឃាត់ខ្លួនបញ្ចូនទៅតុលាការ

ភ្នំពេញ ៖ ជនសង្ស័យ០៣នាក់ ពាក់ព័ន្ធ បទល្មេីសលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ នាពេលកន្លងទៅច្រេីនលេីក ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ធ្វេីការចាប់ឃាត់ខ្លួនជាបន្តបន្ទាប់ រួចបង្ហាញមុខជាសាធារណ:នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ ២០២៤ នេះ មុនបញ្ចូនទៅតុលាការ ... Read More »

រយៈពេល៦ ខែឆ្នាំនេះ! ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន សម្រេចបានទឹកប្រាក់ជាង ៧ ៣០០លានដុល្លារ កើនឡើង១៩%

ភ្នំពេញ៖ ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន សម្រេចបានទឹកប្រាក់ជាង ៧ ៣០០លានដុល្លារ នៅរយៈពេល៦ ខែឆ្នាំ២០២៤ កើនឡើង១៩% ក្នុងនោះកម្ពុជានាំចូលពីចិនមានទឹកប្រាក់ ៦ពាន់លានដុល្លារ ខណៈកម្ពុជានាំចេញទៅកាន់ប្រទេសចិនមានត្រឹម ៨១៤លានដុល្លារ។​ នេះបេីយោង​តាមប្រភពព័ត៍មានពី​របាយការណ៍ក្រសួងពាណិជ្ជកម្ម។  របាយការណ៍​ដដែល​ បានគូសបញ្ជាក់ថា​ ... Read More »

បញ្ជូនខ្លួនមុខសញ្ញាគ្រឿងញៀនប្រុសស្រីចំនួន​ ១៧នាក់ ទៅតុលាការ​ខេត្ត​បាត់ដំបង​ បន្តអនុវត្ត​នីតិវិធី​ច្បាប់​

ខេត្តបាត់ដំបង៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅថ្ងៃទី​០៧​ ខែសីហា​ ឆ្នាំ​២០២៤នេះ​ បានបង្ហាញមុខសញ្ញាគ្រឿងញៀនប្រុសស្រីចំនួន​ ១៧នាក់ ទៅសាលាដំបូង​ខេត្ត​បាត់ដំបង​ ដើម្បី​អនុវត្ត​តាម​​ច្បាប់​ ក្រោយឃាត់ខ្លួន​យកមកសាកសួរ​រហូត​បញ្ចប់​នីតិវិធី​។  យោងតាម​របាយការណ៍​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ បានឱ្យដឹងថា​ ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ ... Read More »

លោករដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមក្នុងកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យវឌ្ឍនភាពការងារចុះបញ្ជី ដីនៅតំបន់ជុំវិញបឹងទន្លេសាប

 ភ្នំពេញ ៖ នៅសាលប្រជុំនៃ ទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ នាព្រឹកថ្ងៃពុធ ៣កើត ខែ ស្រាពណ៍ ឆ្នាំ រោង ឆស័ក ពុទ្ធសករាជ ... Read More »

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញចូលរួមក្នុងកិច្ចប្រជុំប្រមុខមុខងារសាធារណៈអាស៊ាន

បង់ដាសេរីបេកាវ៉ាន់៖ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ អញ្ចើញដឹកនាំគណៈ ប្រតិភូកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំប្រមុខមុខងារសាធារណៈ នៃកិច្ចសហប្រតិបត្តិការអាស៊ាន និងអាស៊ានបូកបី ស្តីពីកិច្ចការមុខងារសាធារណៈ នៅរាជធានីបង់ដាសេរីបេកាវ៉ាន់ ប្រទេសប្រ៊ុយណេដារូហ្សាឡាម។  កិច្ចប្រជុំនាព្រឹកថ្ងៃទី៧ ខែសីហា ... Read More »

សម្ដេចតេជោ​ ហ៊ុន​ សែន​៖​ ខ្ញុំសូមពន្យល់និងដើម្បីជួយបញ្ជាក់ឲ្យបានច្បាស់ថា ការសាងសង់ព្រែកជីកហ្វូណនតេជោ ពុំមែនពឹងផ្អែកលើលុយចិនទាំងស្រុងឡើយ !

ភ្នំពេញ​៖​ សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ ប្រធាន​ព្រឹទ្ធសភា​ និងជា​ប្រធាន​ឧត្តម​ក្រុមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​ នៃព្រះរាជាណាចក្រកម្ពុជា​ បានថ្លែង​ថា៖ខ្ញុំសូមពន្យល់និងដើម្បីជួយបញ្ជាក់ឲ្យបានច្បាស់ថា ការសាងសង់ព្រែកជីកហ្វូណនតេជោ ពុំមែនពឹងផ្អែកលើលុយចិនទាំងស្រុងឡើយ ! កម្ពុជា ពុំបានបោះបង់មិត្តណាមួយចោលឡើយ ! ការទំនាក់ទំនងជាមួយប្រទេសជាមិត្ត ... Read More »

ឃាត់ខ្លួន​នារីជនជាតិវៀតណាមម្នាក់​ ក្រោយធ្វើសកម្មភាពលួចលុយនៅភោជនីយដ្ឋាន ហេឡូវៀតណាម

ភ្នំពេញ​៖​ លោកវរសេនីយ៍ឯក​ ស៉ឹម​ ពិសិដ្ឋ​ អធិការនគរបាលខណ្ឌទួលគោក​ បានឱ្យដឹងនៅព្រឹកថ្ងៃ​ទី​០៧​ ខែសីហា​ ឆ្នាំ​២០២៤នេះថា​ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី១ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក កាលពីយប់ថ្ងៃទី០៦ ខែសីហា បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទលួច(លួចលុយចំនួន២,៧០០,៥៥(ពីរពាន់ប្រាំពីររយនិងហាសិបប្រាំសេន) ប្រព្រឹត្តនៅចំណុចភោជនីយដ្ឋាន ហេឡូវៀតណាម ... Read More »

អាជ្ញាធរជាតិអប្សរា ផ្តល់ព័ត៌មានចំនួន៤ចំណុច ពាក់ព័ន្ធនឹងការផ្សព្វផ្សាយ និងការពិភាក្សានៅតាមបណ្តាញសង្គមមួយចំនួនអំពីតម្លៃសេវាថតវីដេអូ និងរូបភាពរបស់អាជ្ញាធរជាតិអប្សរា ដោយបានលើកឡើងថាមានតម្លៃថ្លៃជាដើម

ខេត្តសៀមរាប ៖ អាជ្ញាធរជាតិអប្សរា មានកិត្តិយសសូមជម្រាបជូនសាធារណជនទាំងអស់ មេត្តាជ្រាបថា៖ ថ្មីៗនេះ មានការចុះផ្សាយ ក៏ដូចជាការពិភាក្សាគ្នានៅតាមបណ្តាញសង្គមមួយចំនួនពាក់ព័ន្ធនឹងតម្លៃសេវាកម្មថត វីដេអូ និងរូបភាពរបស់អាជ្ញាធរជាតិអប្សរា ដោយបានលើកឡើងថា មានតម្លៃថ្លៃជាដើម។ ពាក់ព័ន្ធនឹង ករណីនេះ អាជ្ញាធរជាតិអប្សរា ... Read More »