ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

ការចុះពិនិត្យស្ថានភាពការងារជួសជុលស្ដារឡើងវិញកំណាត់ផ្លូវជាតិលេខ៧ ចាប់ពីស្ពានសេកុង ដល់ច្រកទ្វារអន្តរជាតិកម្ពុជា-ឡាវ ត្រពាំងក្រៀល ក្នុងខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ នាថ្ងៃសុក្រ ទី៦ ខែកញ្ញា ឆ្នាំ២០២៤ លោក នឹម សុធា និង លោក ឯក រដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ... Read More »

កម្ពុជា- ឥណ្ឌូណេស៊ី ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែរឹងមាំថែមទៀត

ភ្នំពេញ ៖ ក្នុងឱកាសនៃជំនួប លោក Prabowo Subianto រដ្ឋមន្ត្រីការពារជាតិ និងជាប្រធានាធិបតីជាប់ឆ្នោត នៃសាធារណរដ្ឋឥណ្ឌូណេស៊ី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរីកចម្រើនដ៏ឆាប់រហ័ស និងរឹងមាំលើគ្រប់វិស័យនៅកម្ពុជា។ លោករដ្ឋមន្ត្រីការពារជាតិ និងជាប្រធានាធិបតីជាប់ឆ្នោត ក៏បានគូសបញ្ជាក់ពីទំនាក់ទំនង ... Read More »

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានដឹកនាំសិក្ខាសាលាស្តីពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)

ភ្នំពេញ៖ នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានដឹកនាំសិក្ខាសាលាស្តីពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV-DTA) ដោយមានការអញ្ជើញចូលរួមពីសំណាក់វាគ្មិនកិត្តិយសចំនួន ២ រូបគឺ លោកស្រី ... Read More »

បញ្ជូនខ្លួនលោកម៉ៃ សុគន្ធ ទៅកាន់តុលាការ បន្ទាប់ពីបើករថយន្តគេចគោលដៅសមត្ថកិច្ចត្រួតពិនិត្យអាវុធជាតិផ្ទុះ និង ជាតិអាល់កុល ជ្រុលល្បឿនទៅបុករះម៉ូតូកង់បី និងរបាំងថ្ម រងរបួសធ្ងន់ស្រាល៤នាក់

ភ្នំពេញ៖ លោក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់នារសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤នេះថា សមត្ថកិច្ចបានបញ្ជូនខ្លួនលោកម៉ៃ សុគន្ធ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីច្បាប់ បន្ទាប់ពីបើករថយន្តគេចគោលដៅសមត្ថកិច្ចត្រួតពិនិត្យអាវុធជាតិផ្ទុះ និង ជាតិអាល់កុល ... Read More »

លោក នេត្រ ភក្ត្រា បានថ្លែងថា កម្មវិធីដំណើរកម្សាន្តទៅកាន់ទិសឦសាន ដោយឥតគិតថ្លៃ” ដោយដំណើរកំសាន្តនេះ មិនតម្រូវឲ្យមានការបង់ប្រាក់អ្វីនោះទេ

ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងជាអ្នកសម្របសម្រួលដំណើរទស្សនកិច្ចបានទទួលជួបលោក ទូច រដ្ឋា អគ្គនាយកក្រុមហ៊ុន ចុងភៅ សេងហុកហេង ដែលជាអ្នកផ្គត់ផ្គង់អាហារក្នុងពិធីធំៗក្នុងប្រទេសកម្ពុជា ដើម្បីពិនិត្យនិងទទួលកញ្ចប់អាហារពេលព្រឹកដោយឥតគិតថ្លៃជូនដល់អ្នកចូលរួមដំណើរទស្សនកិច្ចទិសឦសានដែលរៀបចំឡើងដោយរាជរដ្ឋាភិបាលកម្ពុជា ដោយផ្គត់ផ្គង់កញ្ចប់អាហារពេលព្រឹកជាង ៣០០ ... Read More »

លោក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតី ក្នុងវេទិកាសាធារណៈ ជាមួយប្រជាពលរដ្ឋខណ្ឌដង្កោ ដើម្បីស្វែងរកផលប្រយោជន៍រួម!

ភ្នំពេញ ៖ នាថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ រដ្ឋបាលខណ្ឌដង្កោ បានរៀបចំវេទិកាសាធារណ: របស់ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌដង្កោ រួមជាមួយវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខណ្ឌដង្កោ អាណត្តិទី៤ ដែលប្រព្រឹត្តទៅនៅបរិវេណសាលាសង្កាត់ពងទឹក ក្រោមអធិបតីភាព លោក ... Read More »

តំណាងអយ្យការសម្រេចចោទប្រកាន់លើក្រុមក្មេងទំនើងពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស

ភ្នំពេញ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាររសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ បានបញ្ជាក់ថា តំណាងអយ្យការសម្រេចចោទប្រកាន់លើជនសង្ស័យខាងលើនិងបក្ខពួកពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចផ្លូវជាតិលេខ២ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី០២ ខែកញ្ញា ... Read More »

«ទឹកធ្លាក់លែងអង លែងឃិន» ជាទីតាំងធម្មជាតិគួរឱ្យទាក់ទាញ ស្ថិតនៅក្នុងភូមិពូហ្សាម ឃុំសែនមនោរម្យ ស្រុកអូរាំង និងមានចម្ងាយ ២៦គីឡូម៉ែត្រពីក្រុងសែនមនោរម្យ នៃខេត្តមណ្ឌលគិរី

ភ្នំពេញ ៖ កម្ពុជាសំបូរទៅដោយតំបន់ទេសចរណ៍ធម្មជាតិ បន្ទាប់ពីសម្បត្តិធនធានធម្មជាតិដ៏សម្បូរណ៍បែបក្នុងទឹកដីសុវណ្ណភូមិមួយនេះ ។ ក្រសួងទេសចរណ៍ នៅរសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ បានបញ្ជាក់ថា ៖ «ទឹកធ្លាក់លែងអង លែងឃិន» ជាទីតាំងធម្មជាតិគួរឱ្យទាក់ទាញ ស្ថិតនៅក្នុងភូមិពូហ្សាម ... Read More »

លទ្ធផលនៃសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ នាថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤

ភ្នំពេញ ៖ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជម្រាបជូនសាធារណជន នារសៀលថ្ងៃសុក្រ ទី៦ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ១៤:០០នាទី ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៥ បានបើកសម័យប្រជុំវិសាមញ្ញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ... Read More »

សមាជិកសហភាពសហព័ន្ធយុវជនកម្ពុជា​-ចិន បង្ហាញពីការកិច្ចសហការយ៉ាងល្អក្រោមប្រធានបទ «ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យឌីជីថល ដើម្បីរួមគ្នាជម្រុញនវានុវត្តន៍និង សហគ្រិនភាពរបស់យុវជន» នៅខេត្តក្វាងស៊ី

ប្រទេស​ចិន​៖​ លោក ងឿន ច័ន្ទលីនប៉ូឡែន សមាជិកគណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានប្រតិភូ នាព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ បានដឹកនាំសមាជិក សមាជិកា ស.ស.យ.ក.ចំនួន ២០រូប ចូលរួមក្នុងពិធីបើកសិក្ខាសាលាបណ្តុះបណ្តាលថ្នាក់ដឹកនាំវ័យក្មេងកម្ពុជាក្រោមប្រធានបទ «ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យឌីជីថល ... Read More »

លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖ ១- ... Read More »

កម្ពុជា​-ជប៉ុន​ ជួបពិភាក្សាលើវិស័យកិច្ចសហប្រតិបត្តិការដៃគូសន្ទនាអាស៊ាន-ជប៉ុន និងបានផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិដែលជាផលប្រយោជន៍ និងក្តីកង្វល់រួម

ភ្នំពេញ​៖​ លោក គង់ ភោគ រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាឧត្តមមន្ត្រីអាស៊ាននៃកម្ពុជា នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ បានអនុញ្ញាតជូនលោក NAGASE Kensuke អគ្គរាជទូត និងជាអនុប្រធានបេសកកម្មថ្មីនៃស្ថានទូតជប៉ុនប្រចាំកម្ពុជាចូលជួបសម្តែងការគួរសម ... Read More »

កម្ពុជា​ ទទួលបានហិរញ្ញប្បទានទឹកប្រាក់ប្រមាណ​២លានដុល្លារអាមេរិក ក្រោមមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងឆ្នាំ២០២៤

ភ្នំពេញ​៖​ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ​ បានឱ្យដឹងនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤នេះថា៖ លោក សុខចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងលោក Wang Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញ ... Read More »

ទំនាស់ពាក្យសម្ដីញាតិក្បែរខាង ឈានដល់ផ្ទុះហិង្សាកាប់គ្នា ជាលទ្ធផលសមត្ថកិច្ចឃាត់ខ្លួន

ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនយកទៅបន្តនីតិវិធី បន្ទាប់ពីបុរសរូបនេះបានប្រើហិង្សា(កាប់លើគូទំនាស់)ដែលជាញាតិក្បែរខាងគ្នា បណ្ដាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ។ នេះបើតាមការបញ្ជាក់ពីលោក ឧត្ដមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ នារសៀលថ្ងៃសុក្រ ៤កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ... Read More »

លោកអភិសន្តិបណ្ឌិត ស សុខា អញ្ជើញចូលរួមពិធីពិសាអាហារសាមគ្គី ក្រោយបញ្ចប់កិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រាប់ឆ្នាំ នៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈចិន

ប្រទេសចិន ៖ នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ នេះ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃកម្ពុជា បានអញ្ជើញចូលរួមពិធីពិសាអាហារសាមគ្គីផ្លូវការ ក្រោយបញ្ចប់កិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រាប់ឆ្នាំនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈចិន ... Read More »

រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានាធិបតីជាប់ឆ្នោតនៃសាធារណរដ្ឋឥណ្ឌូណេស៊ី អញ្ជើញមកបំពេញទស្សនកិច្ចការងារនៅកម្ពុជា

ភ្នំពេញ​៖​ លោក Prabowo Subianto រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានាធិបតីជាប់ឆ្នោតនៃសាធារណរដ្ឋឥណ្ឌូណេស៊ី អញ្ជើញមកបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤។  ដំណើរទស្សនកិច្ចនេះគូសបញ្ជាក់ពីទំនាក់ទំនងដ៏កក់ក្តៅរវាងកម្ពុជា និងឥណ្ឌូណេស៊ី ព្រមទាំងរក្សាបាននូវសន្ទុះដ៏ល្អនៃការផ្លាស់ប្តូរទំនាក់ទំនងកម្រិតខ្ពស់របស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។ ក្នុងដំណើរទស្សនកិច្ចនេះ លោក ... Read More »

រោងចក្រផលិតសំបកកង់យានយន្តថ្មីមួយទៀត​នៅកម្ពុជា ត្រូវបានសម្ពោធជាផ្លូវការ​ ក្នុងការបណ្តាក់ទុនវិនិយោគប្រមាណ ១៤០លានដុល្លារអាម៉េរិក នៅក្នុងទឹកដីនៃខេត្តក្រចេះ

ខេត្ត​ព្រះសីហនុ​៖​ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវរោងចក្រផលិតសំបកកង់យានយន្ត របស់ក្រុមហ៊ុន Newbustar (Cambodia) Tire Co., Ltd. ... Read More »

🦅 ត្រងោលពីធម្មជាតិ ដើម្បីធម្មជាតិ! 🦅

 ភ្នំពេញ​៖​ ក្រសួង​បរិស្ថាន​ នៅថ្ងៃទី​០៦​ ខែកញ្ញា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ អ្នកប្រហែលជាបានដឹងហើយថា សត្វត្មាតគឺជាក្រុមអ្នកសម្អាតធម្មជាតិដ៏អស្ចារ្យ! ប៉ុន្តែ តើអ្នក​ធ្លាប់​ឆ្ងល់​ទេ​ថា ​ហេតុអ្វី​បានជា​ត្មាតក្បាលត្រងោល?  វាមិនមែនជាជម្រើសម៉ូតសក់របស់​វា​នោះទេ ប៉ុន្តែវាគឺជាអំណោយ​ផលពី​ធម្មជាតិ​សម្រាប់ការរស់នៅរបស់ពួកវា! នៅពេលដែលសត្វត្មាតស៊ីចំណី វាត្រូវរុលក្បាលចូលទៅក្រោមស្បែក ... Read More »

នគរបាលខេត្តកំពង់ចាមស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ៦នាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន

ខេត្តកំពង់ចាម៖ នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ បន្ទាប់ ពីទទួលបានព័ត៌មានពីកម្លាំងភ្នាក់ងារ និងពលរដ្ឋល្អ រាយការណ៍ថា មានមុខសញ្ញាកំពុងជួញដូរថ្នាំញៀនភ្លាម ឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងមានការឯកភាពពីលោកសេង រិទ្ធី ... Read More »

តោះស្វែងយល់ អំពី វិធីសាស្ត្រក្នុងការតាមដាន និងព្យាបាលដុំពកសាច់ក្នុងថង់ទឹកប្រមាត់ ( Polypes vésiculaire)!

ភ្នំពេញ ៖ ថង់ទឹកប្រមាត់ (Vésicule biliaire ) គឺជាផ្នែកមួយនៃប្រព័ន្ធទឹកប្រមាត់ ដែលស្ថិតនៅជាប់ក្រោមថ្លើម ហើយស្ថិតនៅក្រោមឆ្អឹងជំនីផ្នែកខាងស្តាំ។ វាមានតួនាទីស្តុកទឹកប្រមាត់ ដែលផលិតដោយថ្លើម និងត្រូវបញ្ចេញវិញចូលក្នុងពោះវៀនតូចដើម្បីរំលាយអាហារ ជាពិសេសពេលដែលយើងបរិភោគជាតិខ្លាញ់។ ដុំពកសាច់ក្នុងថង់ទឹកប្រមាត់ (Polypes ... Read More »

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបូជាសព សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល

ភ្នំពេញ ៖ នាព្រឹកថ្ងៃសុក្រ ៤កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ... Read More »

រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យលេខ១២៩ អនក្រ.បក ស្តីពីបែបបទ និងនីតិវិធី នៃការស្នើសុំនិងវាយតម្លៃក្នុងការផ្តល់គោរមងារឧកញ៉ា និងការបញ្ចប់គោរមងារឧកញ៉ា

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យលេខ១២៩ អនក្រ.បក ស្តីពីបែបបទ និងនីតិវិធី នៃការស្នើសុំនិងវាយតម្លៃក្នុងការផ្តល់គោរមងារឧកញ៉ា និងការបញ្ចប់គោរមងារឧកញ៉ាចុះថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤។ សូមបញ្ជាក់ថា ... Read More »

កិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រាប់ឆ្នាំនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈចិន

រដ្ឋធានីប៉េកាំង ៖ នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤នេះ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា ៖ ក្នុងនាមប្រធានគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា លោកបានអញ្ជើញចូលរួមជាសហប្រធាន ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ បឹងយក្ខឡោម ជារមណីយដ្ឋានធម្មជាតិដ៏ល្បីល្បាញ និងជានិមិត្តរូបនៃខេត្តរតនគិរី

ខេត្តរតនគិរី ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ បានបង្ហោះរូបភាព បឹងយក្ខឡោម ដោយបញ្ជាក់ថា ៖ ប្រៀបបានរូងមួយដែលហ៊ុមព័ទ្ធដោយព្រៃព្រឹក្សាដ៏ក្រាស់ ... Read More »

ថ្ងៃ​នេះ! ករណីឆ្លងកូវីដ-១៩៖​ គ្មានអ្នកឆ្លងថ្មី​​ ,​ គ្មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ និងគ្មាន​អ្នកជំងឺស្លាប់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី០៦ ខែកញ្ញា​​ ឆ្នាំ២០២៤នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ គ្មានអ្នកឆ្លងថ្មី​​ ,​ គ្មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខណៈអ្នកជំងឺស្លាប់​​គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់គ្នា​។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី០៥ ... Read More »

អភិបាលខេត្តបាត់ដំបង ៖ បឹងរលួស ជាគោលដៅទេសចរណ៍ថ្មីមួយបន្ថែមទៀត ដែលកំពុងទាក់ទាញប្រជាពលរដ្ឋ ក្មេង-ចាស់ ក្នុងស្រុកទៅអង្គុយលេងកម្សាន្ដ

ខេត្តបាត់ដំបង ៖ បឹងរលួស ជាគោលដៅទេសចរណ៍ថ្មីមួយបន្ថែមទៀត ដែលកំពុងទាក់ទាញប្រជាពលរដ្ឋ ក្មេង-ចាស់ ក្នុងស្រុកទៅអង្គុយលេងកម្សាន្ដ ញ៉ាំអាហារជួបជុំមិត្តភក្ដិជួបជុំបងប្អូន និង ក្រុមគ្រួសារ  មានខ្យល់អាកាសបរិសុទ្ធ ត្រជាក់ៗ ពិសេសនៅពេលល្ងាច។ នេះជាការលើកឡើងពីលោក សុខ ... Read More »

ត្រីចម្រុះទម្ងន់សរុប ៣៥៣គីឡូក្រាម ត្រូវបានចាក់លែងចូលក្នុងបឹងធម្មជាតិវិញ​ ក្រោយបង្ក្រាបបទល្មើសជលផលនៅស្រុកចំនួន២ ក្នុងខេត្តកំពង់ចាម

ខេត្ត​កំពង់​ចាម​៖​ ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​និងនេសាទ​ នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤នេះ​ បានឱ្យដឹងថា លោក ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីម្សិលមិញនេះ​បានដឹកនាំក្រុមការងារចម្រុះ ចុះប្រតិបត្តិការត្រួតពិនិត្យ ... Read More »

កងការពារព្រំដែនលេខ៦០១ បន្តចាត់តាំងកម្លាំងល្បាតការពារតាមខ្សែបន្ទាត់ព្រំដែនក្នុងភូមិសាស្រ្តទទួលខុសត្រូវ

ខេត្តកណ្តាល៖ លោកវរសេនីយ៍ឯក លន់ លុច មេបញ្ជាការកងការពារព្រំដែនលេខ ៦០១ នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤នេះ​ បានបន្តចាត់តាំងលោកអនុសេនីយ៍ឯក ផន ធារិទ្ធិ មេបញ្ជាការកងអនុសេនាធំល្បាតទី២ ដឹកនាំកម្លាំងដើរល្បាតត្រួតពិនិត្យភូមិសាស្រ្ត តាមខ្សែបន្ទាត់ព្រំដែន ... Read More »

លោក ហ៊ុន ម៉ានី អបអរសាទរ ព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានចាត់ទុកជា «គោលដៅវប្បធម៌ឈានមុខគេនៅអាស៊ីប្រចាំឆ្នាំ២០២៤»

ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ បានបង្ហោះលើផេកផ្លូវការ អបអរសាទរ ព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានចាត់ទុកជា «គោលដៅវប្បធម៌ឈានមុខគេនៅអាស៊ីប្រចាំឆ្នាំ២០២៤» ... Read More »

សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញក្នុងពិធីហែ និងបូជាសព សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល

ភ្នំពេញ ៖ នៅព្រឹក ថ្ងៃសុក្រ ៤កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ... Read More »