ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

Update៖​ តារា Tik Tok ជនជាតិចិន​ ដែលបេីករថយន្ត​ម៉ាក​LAMBORGHINI ពាក់ស្លាកលេខកម្ពុជាS.R.999 បង្កគ្រោះថ្នាក់​ចរាចរណ៍​បណ្ដាលឱ្យ​មនុស្ស​ស្លាប់​ កំពុង​ឃាត់ខ្លួន​បណ្ដោះអាសន្ន​ និងបន្ត​នីតិវិធី​ច្បាប់​

ភ្នំពេញ៖​ បេីតាមការ​បញ្ជាក់ពី​ លោកវរសេនីយ៍ឯក​ ដេ​ ម៉ៅ​ ប្រធាន​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ នៃស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ នៅព្រឹក​ថ្ងៃ​ទី​២៣​ ខែកុម្ភៈ​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ ​បុរសជនជាតិចិន​ម្នាក់ ដែលបេីករថយន្ត​ស៊េរី​ទំនើប​ម៉ាក LAMBORGHINI HURACAN ... Read More »

ថវិកាចំនួន ២០,០០០ដុល្លារ ត្រូវបាន ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ចែងប្រគល់ជូនដល់ ឧត្តមសេនីយ៍ត្រី គង់ គីនី ដែលសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យជាបន្តបន្ទាប់!

ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានចាត់ឲ្យ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំក្រុមការងារ នាំយកថវិកា ... Read More »

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបទេវតាបាចផ្កា មានលេខរៀងទី ១ គឺដើម្បីអនាគតកម្ពុជា

ខេត្តស្វាយរៀង៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សអញ្ជើញជាអធិបតីក្នុងពិធីបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតសមាជិក ព្រឹទ្ធសភានីតិកាលទី៥ ដែលមានសមាជិកចូលរួម ជាង ១.០០០ នាក់ មកពីក្រុងស្រុកទាំង ៨ នៅស្នាក់ការគណបក្សនប្រជាជនកម្ពុជាខេត្តស្វាយរៀង ថ្ងៃសុក្រ ១៤កើត ... Read More »

លោក ឃួង ស្រេង ចូលរួមបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ឆ្នាំ២០២៤ គណបក្សប្រជាជនកម្ពុជា នៅខណ្ឌ ព្រែកព្នៅ

ភ្នំពេញ៖  លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា,ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤  បានចូលរួមជាអធិបតី ក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ឆ្នាំ២០២៤បរបស់គណបក្សប្រជាជនកម្ពុជា ដែលបានធ្វើឡើងនៅខណ្ឌ ព្រែកព្នៅ ដោយមានសមាជិក សមាជិការគណបក្សប្រជាជនកម្ពុជាប្រមាណជាង៥០០ ... Read More »

ចុះ​បង្ក្រាប​ទី​តាំងសង្ស័យ​លួច​លាក់​នាំ​ចូល​ ស្កុក​-​ចែក​ចាយ​ផលិតផល​ទឹក​ដោះ​គោជូររំលោភ​លើ​កម្មសិទ្ធិ​នាំ​ចូល​ផ្ដាច់​មុខ​របស់​ក្រុម​ហ៊ុន​ យូ​ អិន​ ធី​ ហូលសេល​ ខូអិលធីឌី​

ខេត្តបន្ទាយមានជ័យ៖ ​យោងតាម​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ នៅព្រឹកថ្ងៃ​ទី២៣​ ខែកុម្ភៈ​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ​​​បានចុះស្រាវជ្រាវ​រហូតឈានដល់ការបង្ក្រាប​ទី​តាំងសង្ស័យ​លួច​លាក់​នាំ​ចូល​ ស្កុក​-​ចែក​ចាយ​ផលិតផល​ទឹក​ដោះ​គោជូររំលោភ​លើ​កម្មសិទ្ធិ​នាំ​ចូល​ផ្ដាច់​មុខ​របស់​ក្រុម​ហ៊ុន​ យូ​ អិន​ ធី​ ហូលសេល​ ខូអិលធីឌី​។  បេីតាមការ​បញ្ជាក់ពី​លោកឧត្តមសេនីយ៍ត្រី ... Read More »

ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៥៥នាក់ នៃលទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសនាថ្ងៃទី២២ កុម្ភៈ!

ភ្នំពេញ៖​ យុវជន​-យុវតី​ គួរជៀសឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​ ព្រោះ​គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក! ខណៈ​ជនសង្ស័យចំនួន ៥៥នាក់ (ស្រី ០០នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៥ករណី នៅទូទាំងប្រទេសកាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ម្សិលមិញ​។ ... Read More »

តំបន់ទេសចរណ៍កោះហានតាមដងទន្លេមេគង្គ

ខេត្តស្ទឹងត្រែង ៖ ស្ថិតនៅឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដោយធ្វើដំណើរចេញពីខេត្តស្ទឹងត្រែង ឆ្លងកាត់ស្ពាន សេកុង ចម្ងាយប្រមាណជា ២៤ គីឡូម៉ែត្រ និងទៅដល់កំពង់ចម្លង សហគមន៍ទេសចរណ៍ កោះហាន។ ... Read More »

កម្ពុជារៀបចំពិព័រណ៍ភ្នំក្រវាញនៅថ្ងៃនេះ

ភ្នំពេញ៖ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ រួមនឹងដៃគូសហការរៀបចំតាំងពិព័រណ៍ភ្នំក្រវាញ ក្រោមប្រធានបទ “ភ្នំក្រវាញជារៀងរហូត” ដើម្បីស្វែងរកកិច្ចគាំទ្រការអភិរក្សធនធានព្រៃឈើនិងសត្វព្រៃនៅតំបន់នោះ។   អង្គការសម្ព័ន្ធមិត្តសត្វព្រៃ រៀបចំកម្មវិធីតាំងពិព័រណ៍ “ភ្នំក្រវាញជារៀងរហូត”” ក្រោមកិច្ចសហការជាមួយMurals_for_Cambodia (MFC)ពីថ្ងៃទី២៣ខែកុម្ភៈ ដល់ថ្ងៃទី១៨ខែមីនា ដោយមានដាក់តាំងបង្ហាញរូបថតទេសភាពស្រស់ ស្អាតនៃតំបន់ជួរភ្នំក្រវាញ ជីវៈចម្រុះ ... Read More »

គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! ខណៈមនុស្សស្លាប់ ០២នាក់ និងរបួសធ្ងន់ស្រាល ០៨នាក់ម្សិលមិញនេះ!

ភ្នំពេញ៖ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានឱ្យដឹងថា​ ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ម្សិលមិញនេះ​ បានកើតឡើងចំនួន ០៦លើក (យប់ ០១លើក) បណ្តាលឱ្យមនុស្ស ស្លាប់ ... Read More »

នាយប់ថ្ងៃទី២២​ កុម្ភៈ​! យុទ្ធនាការ​ត្រួតពិនិត្យជាតិអាល់កុល​ រកឃើញ​អ្នកបើកបរល្មើសជាតិស្រវឹង ចំនួន៥៤គ្រឿង

ភ្នំពេញ​៖​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ នៅព្រឹក​ថ្ងៃ​ទី​២៣​ ខែកុម្ភៈ​ ឆ្នាំ​២០២៤នេះ​ បានបង្ហាញពី​យុទ្ធនាការ​នៃលទ្ធផលការអនុវត្តរឹត​បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល​ នាពេលរាត្រី​កម្លាំងសមត្ថកិច្ច​ចម្រុះ​ តាមបណ្ដាខណ្ឌ​ក្នុងរាជធានីភ្នំពេញ​ បានរកឃើញ​អ្នកបើកបរល្មើសជាតិស្រវឹង ចំនួន៥៤គ្រឿង។  ប្រភពដដែលបន្តថា​ ក្នុងប្រតិបត្តិការនោះ​ ក្រោមការអនុវត្តតាមបទបញ្ជាផ្ទាល់ពីលោកនាយឧត្តមសេនីយ៍ ស ... Read More »

ជនសង្ស័យ២នាក់ត្រូវបាននគរបាលស្រុកកោះធំឃាត់ខ្លួនករណីលួចមានស្ថានទម្ងន់ទោស

ខេត្តកណ្ដាល៖ នគរបាលស្រុកកោះធំ ចាប់ឃាត់ខ្លួនជនសង្ស័យ២នាក់ ក្នុងចំណោមបក្ខពួក៤នាក់ ករណីលួចមានស្ថានទម្ងន់ទោស ។ករណីនេះបានកើតឡើងនៅថ្ងៃទី២២ ខែកុម្ភៈ ២០២៤​ វេលា​ម៉ោង​ ០៣និង៣០នាទី នៅចំណុច​ខាងលេីស្ពានមិត្តភាពកម្ពុជា-ចិន​ កោះធំ​ (ស្ពានឆ្លងទន្លេ)​ ស្ថិត​នៅ​ក្នុង​ភូមិព្រែកធន់​ ឃុំព្រែកថ្មី​ ... Read More »

ក្រសួងមហាផ្ទៃ ប្រកាសប្រឆាំងដាច់ខាតនូវរាល់សកម្មភាពបង្ខិតបង្ខំគំរាមកំហែងដល់អ្នកបោះឆ្នោតរបស់គណបក្សនយោបាយ

ភ្នំពេញ ៖ សូមរម្លឹកហើយ រម្លឹកទៀត គឺក្រសួងមហាផ្ទៃ កាលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅបានចេញសេចក្តីប្រកាសព័ត៌មានប្រឆាំងដាច់ខាតចំពោះរាល់សកម្មភាពបង្ខិតបង្ខំ គំរាមកំហែង ដល់អ្នកបោះឆ្នោតដែលធ្វើឡើងដោយគណបក្សនយោបាយ។ សេចក្តីប្រកាសព័ត៌មាននេះធ្វើឡើងបន្ទាប់ពីក្រសួងមហាផ្ទៃសង្កេតឃើញមានគណបក្សនយោបាយខ្លះ បានធ្វើសកម្មភាពខុសច្បាប់។ ក្រសួងមហាផ្ទៃបានព្រមានចាត់វិធានការតាមផ្លូវច្បាប់ ប្រសិនបើគណបក្សនយោបាយនោះមិនព្រមបញ្ឈប់សកម្មភាព។ ... Read More »

គ.ជ.ប អំពាវនាវដល់គណបក្សនយោបាយ នឹងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានគ្រប់ប្រភេទ ត្រូវរក្សាភាពស្ងប់ស្ងាត់ចាប់ពីម៉ោង ១០និង០០នាទី យប់ថ្ងៃទី២៣ ខែកុម្ភៈ រហូតដល់ ម៉ោង១២ និង០០នាទី យប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤

ភ្នំពេញ ៖ គ.ជ.ប អំពាវនាវដល់គណបក្សនយោបាយ បេក្ខជន ភ្នាក់ងារគណបក្សនយោបាយ សមាជិក និងអ្នកគាំទ្របក្សនយោបាយ រួមនឹងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានគ្រប់ប្រភេទ ត្រូវរក្សាភាពស្ងប់ស្ងាត់ចាប់ពីម៉ោង ១០និង០០នាទី យប់ថ្ងៃទី២៣ ខែកុម្ភៈ រហូតដល់ ម៉ោង១២ ... Read More »

ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែកុម្ភៈ អាចមានភ្លៀងធ្លាក់នៅភូមិភាគពាយ័ព្យ គ្របដណ្ដប់លើផ្ទៃដីប្រមាណ៥% , រលកសមុទ្រអាចមានកម្ពស់ពី០,៥០- ១,៥០ម៉ែត្រ

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤៖ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលខ្សោយពីទ្រនុងសម្ពាធខ្ពស់នៃមហាសមុទ្រប៉ាស៊ីហ្វិកខាងលិចរួមជាមួយជ្រលងសម្ពាធទាបខ្សោយ នៅលើប្រទេសថៃ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤៖  ១. តំបន់វាលទំនាប ... Read More »

តារា Tik Tok បើករថយន្តបុកម៉ូតូខ្ទាតជាច្រើនម៉ែត្របណ្ដាលឱ្យស្លាប់បុរសម្នាក់

ភ្នំពេញ៖ បុរសជាអ្នកដឹកជញ្ជូនតាមអនឡាញម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈពេលកំពុងជិះម៉ូតូត្រូវបានរថយន្តស៊េរីទំនើបបើកបរដោយតារា Tik Tok ជាជនជាតិចិនបើកលឿនដូចហោះបុកពីក្រោយពេញទំហឹងខ្ទាតម៉ូតូជាច្រើនម៉ែត្រ ចំណែករថយន្តបង្កព្យាយាមបើករត់គេចត្រូវបានប្រជាពលរដ្ឋនាំគ្នាដេញតាមស្ទាក់ឃាត់បាន នៅវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងភូមិប៉ប្រកខាងជើង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។ សពជនរងគ្រោះ ឈ្មោះ ... Read More »

រថយន្តឡិចស៉ីសបេីកបរសុខៗធ្លាយធុងហ្គាសផ្អេីលសមត្ថកិច្ចចុះអន្តរាគមន៍

ភ្នំពេញ៖​ រថយន្តឡិចស៉ីសស៊េរីចាស់មួយគ្រឿងបានបំពាក់ធុងហ្គាស ហើយខណៈបេីកបរសុខៗស្រាប់តែធ្លាយហ្គាស បាញ់ចេញមកក្រៅបង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋ្នអ្នកធ្វេីដំណេីររួមទាំងកម្លាំងសមត្ថកិច្ចទាក់ទងទៅរថយន្តពន្លត់អគ្គិភ័យមកធ្វើអន្តរាគមន៍ភ្លាមៗ។  ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៨យប់​ ថ្ងៃទី២​២​ ខែកុម្ភៈ​ ឆ្នាំ២០២៤​ នៅចំណុចមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ​ តាមមហាវិថីសហព័ន្ធរុស្ស៉ី​ ក្នុងភូមិក្បាលដំរី២​ សង្កាត់កាកាបទី២​ ខណ្ឌពោធិ៍សែនជ័យ។  តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តឡិចស៉ីស​ ... Read More »

នាំគ្នាជិះម៉ូតូមកឆ្កឹះសោរទ្វារផ្ទះចូលលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ​បានសម្រេច​ ត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ឃាត់ខ្លួនជនសង្ស័យប្រុសស្រី០២នាក់​

ភ្នំពេញ​ ៖​ ជនសង្ស័យប្រុសស្រី០២នាក់​ ត្រូវបានកម្លាំងជំនាញ​ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ​ ធ្វេីការស្រាវជ្រាវឃាត់ខ្លួនកាលពីវេលាម៉ោង១៥និង៤០នាទីថ្ងៃទី២២​ ខែកុម្ភៈ​ ឆ្នាំ​២០២៤​  បន្ទាប់ពួកគេធ្វេីសកម្មភាពឆ្កឹះសោរទ្វារផ្ទះចូលលួចយកទ្រព្យសម្បត្តិប្រជាពលរដ្ឋ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង០១និង៣៨នាទី ត្រង់ចំណុច ផ្ទះលេខ០៦D ... Read More »

អាណិតណាស់ជាតិជាស្ត្រីផ្តល់កំណើតដល់កូន ! ឈឺពោះ​ទៅ​ពេទ្យ​មិន​ទាន់​សម្រាល​​ខ្លួនឯង​តាម​ផ្លូវ

ខេត្តព្រះសីហនុ ៖ ពិតជា​កម្រ​នឹង​ឃើញ​ស្ត្រី​ដែល​ខ្លាំងនិង​រឹង​មាំ​ដូច​គាត់​ណាស់ ខណៈ​យក​ទៅ​ពេទ្យ​មិន​ទាន់​ហួស​ភូមិ​ផង​នោះ​ក៏​បាន​បែក​ទឹកភ្លោះ ហើយណាមួយ​ផ្ទះ​ឆ្ងាយ​ផង ​ក៏​បាន​ឈឺពោះ​កាន់តែ​ខ្លាំង​ទៅៗ​ ហើយ​គាត់​ក៏​បាន​ឲ្យ​ប្តី​ជួយ​សម្រាលកូន​នៅ​តាម​ផ្លូវ តែ​ប្តី​មិន​ហ៊ាន ទើប​ឪពុក​របស់​គាត់​បាន​មក​ដល់​ក៏​ជួយ​សម្រាល​ឲ្យ ។ បើ​តាម​ លោក​ គួ​ច ចំរើន អភិបាលខេត្ត​ព្រះ​សីហ​នុ ... Read More »

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំអន្តរក្រសួងពិនិត្យពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល

ភ្នំពេញ៖ ព្រឹកថ្ងៃព្រហស្បតិ៍ទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ នាទីស្តីការគណៈរដ្ឋមន្រ្តី លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដោយមានការចូលរួមពី ... Read More »

រថយន្តពីរគ្រឿងបង្កគ្រោះថ្នាក់,បុរសជនជាតិចិនបើករថយន្តចេញមិនគិតពីការដោះស្រាយ

ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី២២ ខែកុម្ភៈ​ ឆ្នាំ២០២៤​ វេលាម៉ោង ០៩និង៥០នាទី លេីផ្លូវមិត្តភាព​ ត្រង់ចំណុចជិតភ្នំ៩៦ ស្ថិតក្នុង​ភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍១បានកើត ឡើង រវាងរថយន្ត ... Read More »

លោក ឃួង ស្រេង បញ្ជាឱ្យមន្ទីរសុខាភិបាល និងអាជ្ញាធរខណ្ឌ ត្រូវចុះបាញ់ថ្នាំមូសតាមភូមិ សង្កាត់ឱ្យបានលឿន

  ភ្នំពេញ៖  លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យមន្ទីរសុខាភិបាល និងអាជ្ញាធរខណ្ឌត្រូវសហការគ្នា ចុះបាញ់ថ្នាំមូស តាមភូមិ សង្កាត់ឱ្យបានលឿន ដោយសារកំណើន អ្នកជំងឺគ្រុនឈាមមានការកើនឡើងគួរឱ្យ ព្រួយបារម្ភនោះ ។ ... Read More »

គណៈកម្មការរដ្ឋសភា និងតំណាងរាជរដ្ឋាភិបាល បានឯកភាពគ្នាលើសេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក

ភ្នំពេញ៖ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០២៤គណៈកម្មការសាធារណការដឹកជញ្ជូន អាកាស ចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ... Read More »

សម្រង់ខ្លឹមសារសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីប្រកាសជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំនិងសុខាភិបាល ឆ្នាំ២០២៣

ភ្នំពេញ​៖​ សម្តេចធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ បានថ្លែង​ថា រាជរដ្ឋាភិបាល នីតិកាលទី ៧ ខិតខំប្រឹងប្រែង ប្រកបដោយការប្តេជ្ញាចិត្តខ្ពស់ក្នុងការអភិវឌ្ឍប្រទេសជាតិ ជាពិសេស ផ្ដោតលើកិច្ចការការងារកែទម្រង់សំខាន់ៗក្នុងគោលដៅបម្រើឧត្តមប្រយោជន៍ជាតិ ក៏ដូចជាឆ្លើយតបឱ្យបានទាន់ពេលទៅនឹងសំណូមពរ និងសេចក្តីត្រូវការរបស់ប្រជាជនកម្ពុជា ... Read More »

នាយប់ថ្ងៃទី២១​ កុម្ភៈ​! ឃាត់យានយន្តល្មើស ចំនួន៦៣គ្រឿង​ ក្នុងយុទ្ធនាការ​ត្រួតពិនិត្យជាតិអាល់កុល

ភ្នំពេញ​៖​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ នៅរសៀល​ថ្ងៃ​ទី​២២​ ខែកុម្ភៈ​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ ក្នុងយុទ្ធនាការ​ត្រួតពិនិត្យជាតិអាល់កុល យប់មិញ​នេះ​ កម្លាំងសមត្ថកិច្ច​ចម្រុះ​តាមបណ្ដាខណ្ឌ​មួយ​ចំនួន​ ក្នុង​រាជធានី​ភ្នំពេញ​ បានឃាត់យានយន្តល្មើស ចំនួន៦៣គ្រឿង​។  ប្រភពដដែលបន្តថា​ ជាក់ស្ដែង​ក្នុងប្រតិបត្តិការនៃលទ្ធផលការអនុវត្តរឹត​បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល ... Read More »

វិញ្ញាបនត្រសម្គាល់ម្ចាស់អចនវត្ថុ ចំនួន ៥៩៥ បានប្រគល់ជូនពលរដ្ឋស្រុកឆ្លូង ខេត្តក្រចេះ ដើម្បីកាន់កាប់ស្របច្បាប់

ខេត្តក្រចេះ ៖ ប័ណ្ណកម្មសិទ្ធិដីធ្លីចំនួន ៥៩៥ ក្បាលដីបានប្រគល់ជូនពលរដ្ឋរស់នៅក្នុងភូមិកំពង់ស្រែ ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះនៅថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមវត្តមានចូលរួមពីលោក ហេង សុថា អភិបាលខេត្តស្តីទី  ... Read More »

នគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បង្រ្កាបចាប់ខ្លួនជនសង្ស័យ០៧នាក់ ប្រព្រឹត្តបទល្មើសអំពើឆក់ និងលួច ទ្រព្យសម្បត្តិប្រជាពលរដ្ឋ០៤ករណីផ្សេងគ្នាក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ

ភ្នំពេញ៖ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ នៅរសៀល​ថ្ងៃ​ទី​២២​ ខែកុម្ភៈ​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវបង្រ្កាបជនសង្ស័យ០៧នាក់ ដែលបានធ្វើសកម្មភាពអំពើឆក់ និងលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋចំនួន០៤ករណីផ្សេងគ្នានៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។ ការបង្រ្កាបចាប់ខ្លួនជនសង្ស័យទាំង០៧នាក់ជាបន្តបន្ទាប់ បានធ្វើឡើងកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ... Read More »

អ្នកនាំពាក្យក្រសួងការងារថា គោលដៅរបស់រាជរដ្ឋា ភិបាល ក្នុងការទាញទម្លាក់អត្រាភាពក្រីក្រឲ្យមកនៅក្រោម ១០ភាគរយ នឹងសម្រេចជោគជ័យ

ភ្នំពេញ ៖ លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាមន្រ្ដីនាំពាក្យ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានប្រសាសន៍ថា រាជរដ្ឋាភិបាលមានការយកចិត្តទុកខ្ពស់ចំពោះយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដោយបានដាក់ចេញកម្មវិធីបណ្ដុះ បណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ... Read More »

ម៉ូតូ២គ្រឿងបុកគ្នាបណ្តាលឱ្យរបួសធ្ងន់ស្រាល២នាក់

ភ្នំពេញ៖ យុវជនម្នាក់បានរងរបួសស្រាលចំណែកបុរសម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានកងសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ភ្លាមៗក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុកគ្នា​ កាលពីវេលាម៉ោង១និង២០នាទីរសៀល ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅតាមផ្លូវបេតុងក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ភាគីម៉ូតូ ... Read More »

ឃាត់​រថយន្ត​ដឹកសត្វមាន់រស់​មួយគ្រឿង​ ខណៈ​ដឹកជញ្ជូនដោយគ្មានលិខិត​អនុ​ញ្ញាតនៅស្រុកភ្នំព្រឹក

ខេត្ត​បាត់ដំបង​៖​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​បានឱ្យដឹងនៅរសៀលថ្ងៃ​ទី២២​ ខែកុម្ភៈ​ ឆ្នាំ​២០២៤នេះថា​ កម្លាំង​សមត្ថកិច្ច​សហការពិនិត្យឃេីញសត្វមាន់រស់ចំនួនមួយរថយន្តដែ​ល​ដឹកជញ្ជូនដោយគ្មានលិខិត​អនុ​ញ្ញាតនៅស្រុកភ្នំព្រឹកខេត្តបាត់ដំបង​ និងបានឃាត់យកមកអនុវត្តតាមនីតិវិធី។  ប្រភពដដែលបន្តថា​ ដោយ​អនុវត្តតាមយោបល់ដឹកនាំរបស់លោក​ឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការ​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ លោកវរសេ​នីយ៍ឯក​ ភួង​ ច័ន្ទតារ៉ា​ ស្នងការរងផែនការងារនគរ​បាល​ប្រឆាំ​ង​បទល្មេីស​សេដ្ឋកិច្ច​ ... Read More »

គណ:កម្មការទី៥ នៃរដ្ឋសភា ជួបពិភាក្សាការងាជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ភ្នំពេញ៖ ព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅវិមានរដ្ឋសភាលោកសួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា ដឹកនាំប្រតិភូគណៈកម្មការទី៥ និងតំណាងគណៈកម្មការពាក់ព័ន្ធនានាជួបប្រជុំជាមួយលោក សុខចិន្តា សោភា ឧបនាយករដ្ឋមន្រ្តី ... Read More »