ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

Update ៖ អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ២នាក់ទៅកាន់តុលាការ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនជាង២៦គីឡូក្រាម

ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនខ្លួនជនសង្ស័យ២ នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនជាង២៦គីឡូក្រាម ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ០៧ ខែសីហា ឆ្នាំ២០២២ នេះ ដើម្បីបន្តចាត់ការតាមនីតិវិធី។ ជនសង្ស័យទាំង២ នាក់ មានឈ្មោះ ... Read More »

ក្រសួងទេសចរណ៍ ៖ ការប្រកួតបាល់ទាត់មិត្តភាពវ័យចំណាស់មេគង្គ៤ថ្ងៃនេះ គឺបានចូលរួមផ្សព្វផ្សាយគោលដៅទេសចរណ៍សុវត្ថិភាពនៅកម្ពុជា

ខេត្តសៀមរាប ៖ ក្រសួងទេសចរណ៍ នៅរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ បានបញ្ជាក់ថា, ព្រឹត្តិការណ៍កីឡាទេសចរណ៍បាល់ទាត់មិត្តភាពវ័យចំណាស់មេគង្គ (កម្ពុជា ថៃ ឡាវ និងវៀតណាម) រនៅខេត្តសៀមរាប រយៈពេល៤ថ្ងៃនេះ គឺបានចូលរួមផ្សព្វផ្សាយ ... Read More »

លោក សាយ វាសនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ធំ បានចុះបង្ក្រាបបទល្មើសល្បែងស៊ីសងនៅខេត្តកំពង់ធំ ដែលមានម្ចាស់ទីតាំងឈ្មោះ អន អេន

ខេត្តកំពង់ធំ ៖ បទល្មើសល្បែងស៊ីសងមួយកន្លែង ដែលមានម្ចាស់ឈ្មោះ អន អេន រស់នៅភូមិស្លាកែត សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ កងកម្លាំងអាវុធហត្ថខេត្តកំពង់ធំការិយាល័យព្រហ្មទណ្ឌ ដោយមានការសម្របសម្រួលពីលោក សាយ វាសនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ធំបានចុះបង្ក្រាបបទល្មើសល្បែងស៊ីសងមួយកន្លែង ... Read More »

លោក​ នេត្រ​ ភក្ត្រា ​៖​ នេះជាជ្រូកគូលែនដែលមានរសជាតិឆ្ងាញ់!

ខេត្ត​សៀមរាប​៖​ បេី​តាមការបញ្ជាក់ពី​លោក​ នេត្រ​ ភក្ត្រា​ រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួង​បរិស្ថាន​ បានឱ្យដឹងនៅរសៀលថ្ងៃ​អាទិត្យ​ទី​០៧​ ខែសីហា​ ឆ្នាំ​២០២២នេះ​ថា៖​ នេះជាជ្រូកគូលែនដែលមានរសជាតិឆ្ងាញ់! ជ្រូកទាំងនេះកាត់ជ្រូកព្រៃនិងជ្រូកស្រុក និងមានសារធាតុជាជ្រូកព្រៃប្រមាណ ៦០ទៅ ៧០% ដែលពលរដ្ឋនៅតាមតំបន់ធម្មជាតិនានាបានចិញ្ចឹម។  ... Read More »

កម្មវិធីបណ្តុះបណ្តាលនិស្សិតបុរាណវិទ្យា និងស្ថាបត្យកម្ម នៅរមណីយដ្ឋានបេតិកភណ្ឌពិភពលោក សំបូរព្រៃគុកបានបញ្ចប់

ភ្នំពេញ ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ  នៅរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ បានបញ្ជាក់ឱ្យដឹងថា, កម្មវិធីបណ្តុះបណ្តាលលើទីតាំងផ្ទាល់ត្រូវបានអនុវត្តនៅ រមណីយដ្ឋានសំបូរព្រៃគុក ចាប់ពីថ្ងៃទី២៥ ខែ កក្ដដា ដល់ថ្ងៃទី០៧ ខែសីហា ឆ្នាំ ... Read More »

អភិបាលខេត្តតាកែវ ដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យដីបាក់ស្រុតនៅចំណុចស្ពានទំនប់ដាច់ព្រំប្រទល់រវាងស្រុកសំរោង និងស្រុកអង្គរបូរី​ ព្រោះតែបាតុភូតធម្មជាតិ​

ខេត្ត​តាកែវ ៖ លោក អ៊ូច ភា អភិបាលខេត្តតាកែវ នៅព្រឹកថ្ងៃអាទិត្យទី០៧ ខែសីហា ឆ្នាំ២០២២នេះ បានដឹកនាំលោកអភិបាលស្រុកសំរោង អង្គរបូរី និងលោកប្រធានមន្ទីរព័ត៌មាន ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូន ព្រមទាំងក្រុមកងវិស្វកម្មក្រសួងការពារជាតិ ... Read More »

លោកបណ្ឌិត អ៉ិត សំហេង ៖ ពលកររបស់កម្ពុជាមានសិទ្ធិដូចពលករបរទេសនិងសិទ្ធិដូចពលករថៃស្របតាមផ្លូវច្បាប់

ប្រទេសថៃ ៖ នៅក្នុងដំណើរបំពេញបេសកកម្មចុះសួរសុខទុក្ខ និងពិនិត្យមើលស្ថានភាពរស់នៅនិងកន្លែងធ្វើការងាររបស់បងប្អូនពលករកម្ពុជា តបតាមការអញ្ជើញរបស់រោងចក្រ CPF (Thailand) Public Company Limited. ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន C.P. Group ប្រទេសថៃ លោកបណ្ឌិត ... Read More »

ក្រសួងមហាផ្ទៃ ចុះរៀបចំ ត្រួតពិនិត្យ និងបើកប្រអប់សំបុត្រឡើងវិញ នៅប៉ុស្ដិ៍ច្រកទ្វារព្រំដែនអន្តរជាតិ ភ្នំ ដី ខេត្តបាត់ដំបង បន្ទាប់ពីមានការរីករាលដាលជំងឺកូវីដ-១៩ អស់ជាង ២ឆ្នាំកន្លងមក

ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃអាទិត្យ ១០កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ឯក បណ្ឌិត ណុប ... Read More »

កូនផ្សោតមួយក្បាលទម្ងន់ជាង១០ គីឡូក្រាម ត្រូវបានប្រជាពលរដ្ឋប្រទះឃើញងាប់នៅមាត់ច្រាំងទន្លេមេគង្គ

ខេត្តក្រចេះ ៖ កូនសត្វផ្សោតឈ្មោលមួយក្បាល មានទម្ងន់ជាង១០ គីឡូក្រាម ត្រូវបានប្រជាពលរដ្ឋប្រទះឃើញងាប់នៅតាមដងទន្លេមេគង្គ។ ការប្រទះឃើញនោះនាថ្ងៃ ទី៧ ខែសីហាឆ្នាំ២០២២ក្នុងភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្ត ក្រចេះក្នុងតំបន់អភិរក្សតំបន់ រមណីយដ្ឋានអន្លង់ផ្សោតកាំពី ។ ប្រភពព័ត៌មានពីប្រជាពលរដ្ឋ ... Read More »

កម្លាំងអាវុធហត្ថខេត្តបញ្ជូនជនសង្ស័យ​ម្នាក់​ ទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធី​

ខេត្តបន្ទាយមានជ័យ ​៖ ជនសង្ស័យ​១នាក់ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត​ហើយនៅរសៀលថ្ងៃទីអាទិត្យ ទី៧​ ខែសីហា​​ ឆ្នាំ​២០២២នេះ​។   លោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត​ប្រាប់ថាៈ ការឃាត់ខ្លួនជនសង្ស័យម្នាក់​  ដោយយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ​ ឈ្មោះ​ ងួន ... Read More »

រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន អបអរសាទរកម្ពុជាសម្រាប់ភាពជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ

ភ្នំពេញ ៖ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបញ្ជាក់ឱ្យដឹងថា, លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បាន ជួបពិភាក្សាការងារទ្វេភាគីជាមួយ លោក Bilawal | ... Read More »

ព្រៃអង់តែន​ ក្នុងស្រុកសន្ទុក​ ស្រុកសណ្តាន់​ ខេត្តកំពង់ធំ មួយរយៈពេលនេះ​មានការកាប់​ និងដឹកជញ្ជូន​ ឈេីចេញពីតំបន់នោះរាប់សិបគោយន្ត​ ទាំងយប់ទាំងថ្ងៃ​

ខេត្តកំពង់ធំ ៖ យប់រំលងអធ្រាត្រឈានចូលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២ជនល្មើសមួយចំនួននៅតែបន្តដឹកជញ្ជូនឈេីចេញពីតំបន់នោះរាប់សិបគោយន្ត​ ទាំងយប់ទាំងថ្ងៃ​ យ៉ាងអានាធិបតេយ្យ​ ដោយមិនមានចុះបង្ក្រាបពីសំណាក់ជំនាញពាក់ព័ន្ធណាមួយនោះឡេីយ​ ពិសេសជំនាញមេព្រៃ​ (រដ្ឋបាលព្រៃឈេី)​ ខេត្តកំពង់ធំ។       ករណីនេះហាក់មានការឃុបឃិតគ្នាជាប្រព័ន្ធ​ ដេីម្បីបំផ្លាញព្រៃអង់តែន​ ... Read More »

ក្រសួងសុខាភិបាល ៖ លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៤,៦៣%

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានបញ្ជាក់ឱ្យដឹងថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា  គិតត្រឹមថ្ងៃទី០៦ ខែសីហា​ ឆ្នាំ២០២២ -លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,៤៧% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ ... Read More »

មានករណីធ្វើឱ្យខូចដោយចេតនា(គប់កញ្ចក់រថយន្ត) ត្រូវសមត្ថកិច្ចឃាត់ខ្លួនជនបង្កបានភ្លាមៗ

ខេត្តតាកែវ ៖ នៅថ្ងៃសៅរ៍ ០៩កើត ខែស្រាពណ៍ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០២២ វេលាម៉ោង ២១ ... Read More »

ជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡាង ឃាត់ខ្លួនបាន

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ ផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងថា, នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ វេលាម៉ោងប្រហែល២០:៣០នាទីយប់ កម្លាំងផ្នែកនគរបាលយុត្តិធម៌ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡាង នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ... Read More »

កម្ពុជា និងទីម័រខាងកើត ពិភាក្សាអំពីការជំរុញកិច្ចសហប្រតិបត្តិការ 🇰🇭🇹🇱

ភ្នំពេញ ៖ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពី កម្ពុជា និង ទីម័រខាងកើត ពិភាក្សាអំពីការជំរុញកិច្ចសហប្រតិបត្តិការ ក្រសួងការបរទេស បានបញ្ជាក់ថា, លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី ... Read More »

ទីតាំងថ្នាលបណ្តុះកូនឈើរដ្ឋបាលព្រៃឈើចំណុចបំបែកបឹងស្រុកសណ្តាន់ ត្រូវបានជនល្មើសកលួចកាប់បំផ្លាញយកដីជាកម្មសិទ្ធផ្ទាល់ខ្លួន

    ខេត្តកំពង់ធំ ៖ លោក ស៊ី កុសល នាយរងខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ មិនអាចលើកលែងបានទេចំពោះជនទាំងឡាយណាដែលបានលួចកាប់បំផ្លាញព្រៃឈើដើម្បីយកដីជាកម្មសិទ្ធផ្ទាល់ខ្លួន។ ការលើកឡើងនេះនាឱកាសលោកស៊ី កុសល នាយរងខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ បានដឹកនាំក្រុមការងារ និងអាជ្ញាធរឃុំ ជាច្រើនរូបផងដែរ ... Read More »

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន គាំទ្រក្នុងការបង្កើតសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា

ភ្នំពេញ ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធជាផ្លូវការសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា នៅសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ នារាត្រី ថ្ងៃសៅរ៍ ៩កើត ... Read More »

ករណីឆ្លងកូវីដ-១៩ ៖​​ ​អ្នកឆ្លង​ ៤៤នាក់ ,អ្នក​ជាសះស្បើយ​ ៣៣នាក់និងគ្មាន​អ្នកជំងឺស្លាប់​

​​ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃអាទិត្យ​ទី​០៧ ខែសីហា​ ឆ្នាំ២០២២នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ មានករណី​ឆ្លងចំនួន​ ៤៤នាក់​ ខណៈ​ឣ្នកជាសះស្បើយ​​ ៣៣នាក់ខណៈអ្នកជំងឺស្លាប់​​ គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​ បីការពារ​ទាំងអស់​។  សូមជម្រាបថា​ ... Read More »

បើកម៉ូតូលឿនមិនប្រយ័ត្នជ្រុលទៅបុករថយន្តបែនដឹកខ្សាច់ចតលើចិញ្ចើមផ្លូវស្លាប់ម្នាក់រងរបួសធ្ងន់ម្នាក់

    ភ្នំពេញ ៖ បុរសម្នាក់បានបែកក្បាលស្លាប់ក្នុងថ្លុកឈាមនិងម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូឌុបគ្នាលឿនដូចហោះជ្រុលទៅបុករថយន្តបែនដឹកខ្សាច់ដែលចតស្ងៀមលើចិញ្ចើមផ្លូវពេញទំហឹង កាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃសៅរ៍ទី៦ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦A ត្រង់ចំណុចមុខបន្ទាយទាហានជើងទឹក ក្នុងភូមិកៀនឃ្លាំង សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។     ... Read More »

គ្រឿងញៀនជាង២៦គីឡូក្រាម ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការបង្ក្រាប!

ភ្នំពេញ ៖ ដោយអនុវត្តតាមការណែនាំរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ក្រោមការបញ្ជាផ្ទាល់ដោយ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ... Read More »

Breaking News ៖ សម្តេចតេជោ ហ៊ុនសែន ៖ លុបចោលទាំងអស់នូវរាល់ការអនុញ្ញាតឱ្យធ្វើការដោះដូរនិងអភិវឌ្ឍ តំបន់ភ្នំតាម៉ៅ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ បានមានប្រសាសន៍ បញ្ជាក់ជូនជនរួមជាតិថា, លុបចោលទាំងអស់នូវរាល់ការអនុញ្ញាតឱ្យធ្វើការដោះដូរនិងអភិវឌ្ឍ តំបន់ភ្នំតាម៉ៅ ។  សម្តេចតេជោ ហ៊ុនសែន ... Read More »

រថយន្តFord Ranger បុកជាមួយរថយន្តALPHARD ហើយព្យាយាមបើករត់ទាំងដាច់កង់ម្ខាង

ភ្នំពេញ ៖ រថយន្តស៊េរីទំនើបម៉ាក Ford Ranger ស៊េរីឆ្នាំ២០២៣ បានបើកបុកជាមួយរថយន្តស៊េរីទំនើបម៉ាកALPHARD ហើយព្យាយាមបើករត់ចេញពីកន្លែងកើតហេតុរាប់រយម៉ែត្រ ទាំងដាច់កង់ខាងមុខម្ខាងរហូតបើកទៅមុខលែងរួចទើបឈប់។      ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី៦ខែសីហា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវបេតុងបុរីឈូកវ៉ា២  ស្ថិតក្នុងសង្កាត់កាកាបទី២ ... Read More »

បើករថយន្តរេចង្កូតទៅបុកបង្កាន់ដៃស្ពាន ធ្លាក់ចូលទឹកប្រឡាយ សំណាងល្អប្រជាពលរដ្ឋជួយសង្គ្រោះទាន់

ភ្នំពេញ៖ បុរសម្នាក់បើករថយន្ត Ford Ranger ងោកមួយភាំងបណ្តាលឱ្យរេចង្កូតទៅបុកបង្កាន់ដៃស្ពានបាក់អស់៤ផ្ទាំង ធ្លាក់ចូលប្រឡាយទឹកស្អុយ សំណាងល្អត្រូវបានបងប្អូនប្រជាពលរដ្ឋនាំគ្នាចុះជួយទាន់។      ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង៤០នាទីយប់ថ្ងៃទី៦ ខែ សីហា ឆ្នាំ២០២២ នៅត្រង់ចំណុចភ្លើងស្តុបបុរីអង្គរ តាមបណ្ដោយផ្លូវលេខ១០០៣ ... Read More »

ច្បាប់ធម្មនុញ្ញ ស្តីពី វិសោធនកម្មមាត្រា១៩ ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ ថ្មី មាត្រា១០២ ថ្មី មាត្រា១១៩ ថ្មី(មួយ) និងមាត្រា១២៥ ថ្មី ន រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ ថ្មី និង មាត្រា៤ ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការ ជាប្រក្រតីនៃស្ថាប័នជាតិ

  ភ្នំពេញ ៖ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា ... Read More »

សម្តេចតេជោ បញ្ជាក់តាម Telegram ថា, គណនីFacebook តាទុំ បង្ហោះសារប្រដៅនិងខោកក្បាលទណ្ឌិត សម រង្ស៊ី

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅយប់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ បានបង្ហោះតាម Telegram ថា, គណនីហ្វេសប៊ុកមួយមាន ឈ្មោះ « តាទុំ» ... Read More »

(ស.ស.យ.ក) ជួបគ្នា អាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅកម្ពុជា 🇰🇭

ភ្នំពេញ ៖ សហភាពសហព័ន្ធយុវជនកម្ពុជា នៅយប់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ បានលើកឡើងថា៖ ក្រោយពិធីបិទការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១១ ចាប់ពីថ្ងៃទី០៦ ខែសីហា នេះទៅ កម្ពុជាគឺជាម្ចាស់ផ្ទះនៃការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ... Read More »

បុរសម្នាក់ត្រូវគេប្រទះឃេីញដេកស្លាប់ក្នុងបន្ទប់ជួលខ្លួនខណៈប្រពន្ធចេញទៅធ្វេីការបាត់

ភ្នំពេញ​៖​ បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃេីញដេកស្លាប់ក្នុងបន្ទប់ជួលខ្លួនបង្កការភ្ញាក់ផ្អេីលនិងរាយការណ៍ទៅសមត្ថកិច្ចកាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី​០៦​ខែសីហា​ឆ្នាំ​ ២០២២​ នៅ​ចំណុច​ បន្ទប់​ ជួលលេខ៦​ ផ្លូវ​បេតុង​​  ភូមិ​ ត្រពាំង​រំចេក​ សង្កាត់​ចោម​ចៅ​ទី១​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។  ​ ជនរងគ្រោះ​ឈ្មោះ​ ហុង​ ចាន់ថា​ ... Read More »

បាញ់សម្លាប់ប្អូនប្រុសបង្កើត នៅស្រុកស្នួល ខេត្តក្រចេះ ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវចាប់ខ្លួនបាននៅខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ នៅយប់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ បានបញ្ជាក់ឱ្យដឹងថា៖ កាលថ្ងៃសុក្រ ០៨កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វា ស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ... Read More »

រថយន្ត FORTUNER បើកបុករះឡំប្រឺតា និងផ្ទះលក់បាយ រងការខូចខាតយ៉ាងដំណំ ព្រមទាំងធ្វើឱ្យមនុស្សរងរបួសធ្ងន់ស្រាល ៤នាក់

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តម៉ាក FORTUNER មួយគ្រឿងក្នុងល្បឿនលឿន ហើយរេចង្កូតជ្រុលបុករះឡំប្រឺតា និងផ្ទះអ្នកលក់បាយម្ហូប បណ្តាលឱ្យស្ត្រី០២នាក់រងរបួសធ្ងន់ និងក្មេងចាស់០២នាក់រងរបួសស្រាល បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣ និង១០នាទីរសៀល ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ ... Read More »