ព័ត៌មានទាន់ហេតុការណ៍៖

Monthly Archives: June 2021

តម្លៃ​ប្រេង​ឡើងថ្លៃ៖ ខណៈដែល​ស្តុក​ប្រេង​​ឆៅ​ និង​សាំង​របស់អាមេរិក​ ធ្លាក់ចុះ​

សេដ្ឋកិច្ច​​​៖ នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២៤​ ខែមិថុនា​ ឆ្នាំ​២០២១​នេះ​ តម្លៃ​ថ្លៃ​ប្រេង​ឆៅ​បាន​ឡើង​ ​ខណៈ​ដែល​ស្តុក​ប្រេង​ឆៅ​ និង​សាំង​របស់​អាមេរិក​ ​ធ្លាក់​ចុះ​ដែល​នាំឱ្យ​មាន​សុទិដ្ឋិនិយម​អំពី​ការ​រើប​រើ​ឡើងវិញ​លឿន​នៃ​​តំរូវការ​ប្រេង និង​ការ​មន្ទិល​អំពី​អនាគត​នៃ​កិច្ចព្រមព្រៀង​នុយគ្លេអ៊ែរ​អុីរ៉ង់​ឆ្នាំ​២០១៥ ដែល​អាច​បញ្ចប់​ទណ្ឌកម្ម​អាមេរិក​លើ​ការនាំចេញ​ប្រេង​ឆៅ​របស់​អុីរ៉ង់​។​ ជាក់ស្ដែង​កាលពី​ថ្ងៃ​ពុធទី២៣​ ខែមិថុនា​ម្សិលមិញនេះ​ ប្រេង​ឆៅ​Brent​ បាន​ឡើង​៩​សេន មកដល់​៧៥,២៨​ដុល្លារ​ក្នុង​មួយ​បារ៉ែល ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ បន្ដទទួលអំណោយ សប្បុរសធម៌ ពីសប្បុរសជន ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩

          ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ទទួល អំណោយសប្បុរសធម៌ ជាសម្ភារៈ ពីក្រុមហ៊ុន Bajaj និងក្រុមហ៊ុន Grab ជារុឺម៉កកង់បី ... Read More »

ថ្ងៃ​នេះ​! កម្ពុជា​រកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីចំនួន ៦៥៥នាក់​ ខណៈ​​អ្នក​ជាសះស្បើយ​ ៦៩៦នាក់​ និងអ្នក​ស្លាប់​ ១៨នាក់

ភ្នំពេញ៖ បើ​យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍​ទី២៤ ខែមិថុនា​ ឆ្នាំ២០២១នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ៦៥៥នាក់ ខណៈ​ឣ្នកជាសះស្បើយចំនួន ៦៩៦នាក់ និងករណីស្លាប់​ ១៨នាក់​។​ សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី២៣ ខែមិថុនា​​ ... Read More »

ទុក្ខជាន់លើទុក្ខ អេដវីន ទើបនឹងឃុំខ្លួនបណ្តោះអាសន្ននៅព្រៃស ពេលនេះធ្លាយរឿងម្តាយមានជំងឺមហារីក ទៀត

ភ្នំពេញ៖ លោក យិត មាសឧស្សាហ៍ ហៅ អេដវីន នៅតែត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចដាក់ឱ្យស្ថិត ក្រោមការពិនិត្យ ពីបទ អំពើហិង្សាប្រព្រឹត្តដោយសហព័ទ្ធ ឬអនិតិសង្វាសជន និងបទធ្វើឱ្យខូចខាតដោយចេតនា និងសម្រេចឱ្យឃុំខ្លួនជាបណ្តោះអាសន្ន ។កងរាជអាវុធហត្ថរាជធានីភ្នំពេញ ... Read More »

បិសាចក្រហម Manchester United បង្កើនការផ្តល់ជូនខ្សែប្រយុទ្ធស្លាប Jadon Sancho ពី Borussia Dortmund ដល់ទៅ៧២.៦លានផោន

ក្រុមបិសាចក្រហម Manchester United បានបង្កើនការផ្តល់ជូនសម្រាប់កីឡាករ Jadon Sancho របស់ក្រុម Borussia Dortmund ដល់៨៥លានអឺរ៉ូ (៧២.៦លានផោន)។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport និងគេហទំព័ររបស់ក្លិប ... Read More »

Cristiano Ronaldo តាមស្មើកំណត់ត្រាគ្រាប់បាល់របស់វីរបុរសអ៊ីរ៉ង់ Ali Daei

កីឡាករ Cristiano Ronaldo បានឈានដល់ចំណុចកំពូលដ៏ល្បីល្បាញមួយទៀត ខណៈដែលបាល់ប៉េណាល់ទី២របស់ខ្លួនក្នុងលទ្ធផលស្មើ ២-២ របស់ព័រទុយហ្គាល់ជាមួយបារាំងបានធ្វើឲ្យរូបគាត់រកបានគ្រាប់បាល់ក្នុងព្រឹត្តិការណ៍អន្តរជាតិចំនួន១០៩ដែលជាកំណត់ត្រាពិភពលោករួមគ្នាសម្រាប់បាល់ទាត់បុរស។ ខ្សែប្រយុទ្ធ Ali Daei ដែលរកបាន១០៩គ្រាប់ឱ្យអុីរ៉ង់ចន្លោះឆ្នាំ១៩៩៣ដល់ឆ្នាំ២០០៦ ហើយរ៉ូណាល់ដូជាកីឡាករបុរសទី២ដែលអាចរកគ្រាប់បាល់បាន១០៩គ្រាប់ឬលើសពីនេះក្នុងការបង្ហាញខ្លួនសម្រាប់ក្រុមជម្រើសជាតិក្នុងព្រឹត្តិការណ៍អន្តរជាតិ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport ... Read More »

ពូលF ដែលជាពូលមរណៈ រកឃើញ៣ក្រុមឡើងវគ្គ១៦ក្រុមព្រឹត្តិការណ៍យូរ៉ូ២០២០

ការប្រកួតវគ្គជម្រុះតាមពូលក្នុងពូលF ដែលគេស្គាល់ថា ជាពូលចុងក្រោយ និងជាពូលមរណៈបានរកឃើញក្រុមដែលត្រូវឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយនៃព្រឹត្តិការណ៍យូរ៉ូ២០២០ហើយ។ ការប្រកួតកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៤ មិថុនានេះក្រុមទាំង៤ក្នុងពូលនេះគឺលទ្ធផលស្មើគ្នាទាំងអស់។ BBC Sport បានបង្ហាញពីលទ្ធផលនៃជំនួបប្រកួតទាំង៤ក្រុមនេះថា ក្រុមជម្រើសជាតិបារាំងបានត្រឹមស្មើក្រុមជម្រើសជាតិព័រទុយហ្គាល់ដែលជាអតីតម្ចាស់ជើងឯក ក្នុងលទ្ធផល២ទល់២។ ២គ្រាប់របស់ព័រទុយហ្គាល់រកបានដោយខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo ទាំង២គ្រាប់ ... Read More »

ស៊ុយអែត និងអេស្ប៉ាញឈ្នះដូចគ្នា ឡើងទៅវគ្គ១៦ក្រុមព្រឹត្តិការណ៍យូរ៉ូ២០២០

ក្រុមជម្រើសជាតិស៊ុយអែតធ្វើបានល្អដោយបានយកឈ្នះក្រុមខ្លាំងប៉ូឡូញក្នុងលទ្ធផល៣ទល់២ ក្នុងជំនួបវគ្គជម្រុះយូរ៉ូតាមពូលE កាលពីរាត្រីថ្ងៃទី២៣ មិថុនាម្សិលមិញ។ ចំណែកក្រុមជម្រើសជាតិអេស្ប៉ាញបានបំបាក់ក្រុមស្លូវ៉ាគីរហូតដល់៥ទល់០ ដែលនេះជាជ័យជម្នះលើកដំបូងរបស់អេស្ប៉ាញក្នុងវគ្គជម្រុះតាមពូល ដោយ២ប្រកួតកន្លងមកគឺស្មើទាំង២។ យោងតាមការចេញផ្សាយរបស់ BBC Sport បានឲ្យដឹងថា ការប្រកួតក្នុងតង់ទី១ ក្រុមស៊ុយអែតមានឱកាសរកគ្រាប់បាល់នាំមុខ១គ្រាប់មុនក្រុមប៉ូឡូញ ដែលរកបានដោយកីឡាករ Forsberg ... Read More »

អឺរ៉ុបព្រមានពីវីរុសបម្លែងខ្លួនថ្មី Delta នឹងរាលដាលខ្លាំងនៅអឺរ៉ុប

តាមគេហទំព័រ Worldometer បានផ្សាយថា ចំនួនអ្នកឆ្លងកូវីដ-១៩ នៅទូទាំងពិភពលោកបានកើនឡើងដល់ជាង១៨០,៣លាននាក់ ក្នុងនោះមានករណីឆ្លងថ្មី ៤២១ពាន់នាក់ ។ ចំណែកអ្នកស្លាប់វិញកើនឡើងដល់ជាង៣,៩លាននាក់ ក្នុងនោះមាន ៨,៣ពាន់នាក់ ។ កាលពីថ្ងៃទី២៣ខែមិថុនា នាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងកូវីដ-១៩នៅអឺរ៉ុបបានប្រកាសឱ្យដឹងថា វីរុសបម្លែងថ្មីDelta ... Read More »

យុវជនជាកម្មកររោងចក្រ២នាក់កំពុងជិះម៉ូតូសុខៗត្រូវរថយន្តបើកបុកផ្អើលទាំងក្បាលព្រលប់

ខេត្តស្វាយរៀង៖ យុវជនជាកម្មកររោងចក្រ២នាក់បានរងរបួសធ្ងន់ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ត្រូវរថយន្តបើកបរមិនគោរពសិទ្ធិអាទិភាពមកបុកម៉ូតូយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរចោមរោមមើលនិងរាយការណ៍ទៅសមត្ថកិច្ចចុះមកធ្វើអន្តរាគមន៍ដឹកទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះជីវិត។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៤៨នាទីល្ងាចថ្ងៃទី២៣ ខែមិថុនា ឆ្នាំ ២០២១ លើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១៣៤និង១៣៥ ស្ថិតក្នុងភូមិ សាមគ្គី សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង។  សមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឱ្យដឹងថា យុវជនដែលរងរបួសមានឈ្មោះ មិត ពិសិដ្ឋ ... Read More »

សេចក្តីជូនដំណឹងរបស់អយ្យការអមសាលាដំបូងខេត្តកោះកុង ស្តីពីការផ្អាកនីតិវិធី​កោះហៅ និងការចូលឆ្លើយបំភ្លឺ ខណ:ជំងឺកូវីដ-១៩ កំពុងរាតត្បាត !

ខេត្តកោះកុង៖ អយ្យការអមសាលាដំបូងខេត្តកោះកុង មានកិត្តិយសសូមជម្រាបជូន លោក លោកស្រីមេធាវី ភាគីពាក់ព័ន្ឋក្នុងសំណុំរឿង និងសាធារណជន មេត្តាជ្រាបថា ដោយសារស្ថានភាព នៃការចម្លងជំងឺកូវីដ-១៩ ក្នុងខេត្តកោះកុង មានការរីករាលដាលឆាប់រហ័ស និងស្មុគស្មាញជាងព្រឹត្តិការណ៍សហគមន៍មុនៗ ហើយដើម្បី ចូលរួមទប់ស្កាត់ការរីករាលដាល ... Read More »

ក្រសួងធនធានទឹកនិងឧតុនិយមបានចេញព្រឹត្តិប័ត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹក

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី 24 ខែមិថុនា ឆ្នាំ 2021,ក្រសួងធនធានទឹកនិងឧតុនិយមបានចេញព្រឹត្តិប័ត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹក -កម្ពស់ទឹកពិនិត្យឃើញនៅថ្ងៃទី 24-06-2021 វេលាម៉ោង 7 ព្រឹក តាមបណ្តាស្ថានីយជលសាស្ត្រដូចខាងក្រោម ៖ II-កម្ពស់ទឹកព្យាករណ៍សម្រាប់ថ្ងៃទី ... Read More »

រដ្ឋមន្ត្រីការបរទេស និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស អញ្ជើញទស្សនាសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង

ភ្នំពេញ៖ បើយោងតាមប្រភពពពីផេក ផ្លឋុវការរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានបញ្ជាក់អោយដឹងថា, នាថ្ងៃពុធ ទី២៣ ខែមិថុនា ឆ្នាំ២០២១ លោក Dominic Raab MP រដ្ឋមន្ត្រីការបរទេស និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស អមដំណើរដោយលោកជំទាវ ... Read More »

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ​ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើព្រះរាជសារជូនសម័យប្រជុំរដ្ឋសភាលើកទី ៦ និតិកាលទី ៦

ភ្នំពេញ៖ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសការបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ ២០២១ – សូមក្រាបថ្វាយបង្គំ សម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ ... Read More »

រដ្ឋបាលខេត្តកែប រកឃើញបុគ្គលវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ១៨នាក់ថ្មីបន្ថែមទៀត នៅខេត្តកែប នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១

ខេត្តកែប៖ រដ្ឋបាលខេត្តកែប សូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ក្រុមការងារឆ្លើយតបបន្ទាន់របស់រដ្ឋបាលខេត្ត បានបន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ១៨នាក់ថ្មីបន្ថែមទៀត ក្នុងនោះស្រីចំនួន ០៧នាក់ តាមរយៈការធ្វើតេស្តរហ័ស (RDT Test ... Read More »

ព្រះមហាក្សត្រកោតសរសើរ សម្តេច ហេង សំរិន បានដឹកនាំរដ្ឋសភាអនុម័តច្បាប់ជាច្រើន បម្រើឧត្តមប្រយោជន៍ជាតិ

ភ្នំពេញ៖ នៅក្នុងឱកាសរដ្ឋសភាបើកសម័យប្រជុំលើកទី៦ នីតិកាលទី៦ នាព្រឹកថ្ងៃទី២៤​ ខែមិថុនា ឆ្នាំ២០២១ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ​ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើព្រះរាជសារជូនសម័យប្រជុំរដ្ឋសភា​ ដោយព្រះអង្គបានសម្តែងការកោតសរសើរចំពោះកិច្ចប្រឹងប្រែងរបស់ស្ថាប័ននីតិប្បញ្ញត្តិ ដែលមាន​ សម្តេចអគ្គមហាពញាចក្រី ហេង ... Read More »

រដ្ឋបាលខេត្តសៀមរាប សម្រេចបិទបញ្ចប់ការកំណត់ជា “តំបន់ក្រហម” នៅក្នុងភូមិសាស្ត្រភូមិចំនួន៤

ខេត្តសៀមរាប៖ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្តីសម្រេចបិទបញ្ចប់ការកំណត់ជា “តំបន់ក្រហម” នៅក្នុងភូមិសាស្ត្រភូមិចំនួន៤ រួមមាន ភូមិរការធំ ភូមិព្រៃធំ ភូមិចន្លោង និងភូមិស្រង៉ែ នៃសង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុង ... Read More »

ពលករប្រុសស្រីចំនួន ១៦នាក់ឆ្លងដែនចូលប្រទេសថៃខុសច្បាប់ត្រូវបានកម្លាំងជំនាញបញ្ជូនទៅមណ្ឌលធ្វើចត្តាឡីស័ក

ខេត្តបាត់ដំបង៖ កងកម្លាំងនគរបាលការិយាល័យជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានឲ្យដឹងថា÷ កម្លាំងចម្រុះការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ខណៈចុះត្រួតពិនិត្យពលរដ្ឋឆ្លងដែន​ និងមេខ្យល់នាំពលករ​ចេញ ចូលខុសច្បាប់នៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២១នេះបានឃាត់ខ្លួនពលករប្រុសស្រីសរុបចំនួន ១៦នាក់ពេលដែលពួកគេកំពុងព្យាយាមលួចឆ្លងដែនចូលក្នុងប្រទេសថៃទាំងប្រថុយប្រថានតាមការអូសទាញរបស់មេខ្យល់។ ពលករទាំងអស់ខាងលើរួមមានចំនួន ២នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាននៅត្រង់ចំណុចភូមិសាស្ត្រភូមិអូរ ឃុំសន្តិភាព និងពលករខ្មែរសរុបចំនួន ... Read More »

ពលករចំនួន១១នាក់ បំរុងឆ្លងដែនខុសច្បាប់ ត្រូវបានឃាត់ខ្លួន ដោយកម្លាំងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ មេខ្យល់ចំនួន ២នាក់ ដែលសកម្មក្នុងការនាំពលករឆ្លងដែនខុសច្បាប់ ត្រូវបានកម្លាំងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យឃាត់ខ្លួនបាន យប់ ថ្ងៃទី២៣ ឈានចូលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ នៅពេលដែលពួកគេកំពុងដឹកនាំពលករឆ្លងដែនទៅប្រទេសថៃ ចំនួន ១១នាក់ ក្នុងនោះស្រី ២នាក់ ... Read More »

ជនសង្ស័យមួយក្រុមធ្វើសកម្មភាពឆក់យកកាបូបពីនារីម្នាក់មិនបានសម្រេច ផ្តួលម៉ូតូចោល រួចឡើងជិះម៉ូតូបក្ខពួករត់គេចខ្លួនបាត់

ភ្នំពេញ៖ ជនសង្ស័យមួយក្រុមជិះម៉ូតូ២គ្រឿងមានគ្នា៣នាក់ បានធ្វើសកម្មភាពឆក់យកកាបូបពីនារីជនជាតិចិនម្នាក់តែមិនបានសម្រេច ហើយត្រូវសមត្ថកិច្ចឃើញទាន់ដេញតាមស្រែកថាចោរៗ ធ្វើឲ្យជនសង្ស័យភ័យផ្តួលម៉ូតូចោល រួចរត់ឡើងជិះម៉ូតូមួយគ្រឿងទៀតរបស់បក្ខពួកគេចខ្លួនបាត់ស្រមោល។   ហេតុការណ៍ធ្វើឱ្យភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចស្តុបណតប្រ៊ីត ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២០០៤ កែងនឹងផ្លូវទ្រុងមាន់  ក្នុងសង្កាត់អូរបែកក្អម ... Read More »

សូមចូលរួមរំលែកទុក្ខអ្នកមានជំងឺកូវីដ-១៩ចំនួន២នាក់បានស្លាប់តាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី២៣ខែមិថុនាឆ្នាំ២០២១

    ខេត្តស្វាយរៀង៖ នៅយប់ថ្ងៃទី២៣ ខែមិថុនាឆ្នាំ២០២១ រដ្ឋបាលខេត្តស្វាយរៀងមានក្តីរន្ធត់និងសោកស្តាយជាខ្លាំងក្រោយទទួលព័ត៌មានអំពីការស្លាប់របស់អ្នកមានវិជ្ជមានកូវីដ-១៩ ចំនួន២នាក់ តាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ដែលបានបង្ហាញយ៉ាងច្បាស់លាស់ពីហានិភ័យដ៏កាចសាហាវដល់អាយុជីវិតបងប្អូនប្រជាពលរដ្ឋខេត្តស្វាយរៀងក៏ដូចជាមនុស្សទូទៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ ។   រដ្ឋបាលខេត្តសូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារដែលបានបាត់បង់សមាជិកគ្រួសារជាទីស្រលាញ់ដោយសារជំងឺកូវីដ-១៩ ក្នុងនោះមាន ៖ ... Read More »

សាហាវមែន!! បុរសម្នាក់សង្ស័យស្រវឹងបេីករថយន្ត​ Ford Ranger បុកម៉ូតូមួយគ្រឿងអូសជាច្រេីនរយម៉ែត្រ​ បណ្ដាលឲ្យស្ត្រីម្នាក់រងរបួសធ្ងន់​

ភ្នំពេញ​ ៖​ បុរសម្នាក់សង្ស័យស្រវឹងស្រា​ បានបេីករថយន្តស៊េរីទំនេីបម៉ាក​ Ford Ranger មួយគ្រឿងជ្រុលទៅបុកម៉ូតូហុងដាឌ្រីមស៊េរីឆ្នាំ២០១៦​ បណ្ដាលឲ្យស្ត្រីម្នាក់រងរបួសធ្ងន់​ ហេីយអូសម៉ូតូក្រោមរថយន្តរាប់រយម៉ែត្របង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋខឹងសម្បាដេញតាមចាប់វាយតៃកុងរថយន្តបង្កឡេីងទ្រោមខ្លួនទេីបប្រគល់ឲ្យសមត្ថកិច្ច​ កាលពីវេលាម៉ោង៩​ និង០៥នាទីយប់ថ្ងៃទី២៣​ ខែមិថុនា​ ឆ្នាំ​២០២១​ នៅតាមបណ្ដោយផ្លូវ២១៧​ ក្បែរសាលាខណ្ឌដង្កោ​ ... Read More »

ជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលទៅបុករថយន្តបេីកឆ្លងផ្លូវរងរបួសធ្ងន់ស្រាល២នាក់

    ភ្នំពេញ​៖​ បុរស២នាក់ជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលទៅបុករថយន្តបេីកឆ្លងផ្លូវចំពីចំហៀងពេញទំហឹង​ បណ្តាលឱ្យរងរបួសធ្ងន់ស្រាលត្រូវបានរថយន្តសង្គ្រោះដឹកយកទៅមន្ទីរពេទ្យភ្លាមៗ។     ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៩និង៥០នាទីយប់​ ថ្ងៃទី២៣​ ខែមិថុនា​ ឆ្នាំ២០២១​ នៅចំណុចមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ​ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី​ ក្នុងភូមិក្បាលដំរី២ សង្កាត់កាកាបទី២​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។  ... Read More »

លោកអធិការស្រុកត្បូងឃ្មុំគួរពង្រឹងសមត្ថភាពការងារខ្លនជាជាងដោះសារ ខណៈអ្នក​លេងល្បែង​បញ្ជល់មាន់២នាក់នៅ​ក្នុង​ព្រៃ​ឬ​ស្សី នៃស្រុក​ត្បូងឃ្មុំផ្ទុក​វិជ្ជមាន​កូ​វី​ដ​-១៩​ និងជាង៣០នាក់​ពាក់​ព័ន្ធ​

ខេត្ត​ត្បូងឃ្មុំ ៖ ពុទ្ធោ​! ! នរណាខ្លះបានមកលេងឬមកមេីលល្បែង​បញ្ជល់មាន់ និង​អាប៉ោង​នៅ​ក្នុង​ព្រៃ​ឬ​ស្សី ខាងកើត​សាលារៀន​កូន​ត្មាត ភូមិ​ឈើទាល​ជ្រុំ ឃុំ​អ​ញ្ចើ​ម ស្រុក​ត្បូងឃ្មុំ​ ? ព្រោះថា​មន្ត្រី​ក្រសួង​សុខាភិបាល​បានរកឃេីញអ្នក​លេង​បញ្ជល់មាន់​ចំនួន​២​នាក់ មាន​ផ្ទុក​វិជ្ជមាន​កូ​វី​ដ-​១៩ និងមានអ្នក​ពាក់ព័ន្ធ​ជាង​៣០​នាក់​ទៀត​ ។  នេះបេីតាមសម្តីមន្ត្រី​សាលាស្រុក​មួយ​រូប​បាន​បង្ហើប​ថា ... Read More »

ក្រុមគ្រូពេទ្យកងទ័ពជើងទឹកមូលដ្ឋានរាមទទួលភារកិច្ចចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋកម្មករ-កម្មការិនីនៅស្រុកព្រៃនប់និងស្រុកកំពង់សិលា

ខេត្តព្រះសីហនុ៖ ប្រជាពលរដ្ឋ កម្មករ និយោជិត ដែលរស់នៅនិងស្នាក់នៅក្នុងភូមិសាស្ត្រតំបន់មួយចំនួនក្នុងស្រុកព្រៃ នប់ និងស្រុកកំពង់សិលាខេត្តព្រះសីហនុ ប្រមាណជាជាង ៨ម៉ឺន ៣ពាន់ ៨២៧នាក់ បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដោយឥតគិតថ្លៃ ដែលជាការគិតគូរយកចិត្តទុកដាក់ខ្ពស់ ដល់សុខុមាលភាពប្រជាពលរដ្ឋ ... Read More »

ផ្សាររដ្ឋជាច្រើនបានបើកលក់ដូរធម្មតាវិញអស់ហើយ ជាមួយនិងការអនុវត្តវិធានរបស់ក្រសួងសុខាភិបាលបានយ៉ាងម៉ត់ចត់

        ភ្នំពេញ៖ ប្រធានគណៈកម្មការផ្សារធំៗរបស់រដ្ឋ ជាច្រើនផ្សារ បានបញ្ជាក់ថា ៖ ផ្សាររដ្ឋជាច្រើន បានឈានទៅរកភាពប្រក្រតីឡើងវិញជាបណ្តើរៗហើយ ជាមួយនិងការអនុវត្តវិធានរបស់ក្រសួងសុខាភិបាលបានយ៉ាងម៉ត់ចត់បំផុត ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩  ក្រោយពីរដ្ឋបាលរាជធានីភ្នំពេញបើកឱ្យដំណើរការផ្សារឡើងវិញ ជាង១សប្តាហ៍មកនេះ។ ... Read More »

រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន២២នាក់ បន្ថែមទៀត នៅថ្ងៃទី ២៣ ខែមិថុនា

ខេត្តព្រៃវែង៖ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន២២នាក់ បន្ថែមទៀត នៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២១ ។ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) ... Read More »

នៅទីបំផុត តារាសម្តែងលោក អេដវីន ត្រូវបានបញ្ជូនចូលពន្ធនាគារព្រៃស បានសម្រេច បើទោះបីជាអ្នកនាង សុទ្ធ បញ្ចកា ព្យាយាមដកពាក្យបណ្តឹងវិញក៏ដោយ!

ភ្នំពេញ៖ នារសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ លោក អេដវីន មានឈ្មោះពិត យិត មាសឧស្សាហ៍ អាយុ២៦ឆ្នាំ ដែលជាតារា សម្តែងមួយរូប ត្រូវបានសមត្ថកិច្ចជំនាញ នៃការិយាល័យប្រឆាំងការជួញដូរមនុស្ស កងរាជអាវុធហត្ថរាជធានីភ្នំពេញ ... Read More »

រដ្ឋបាលខេត្តឧត្ដរមានជ័យ រកឃើញអ្នកជំងឺកូវីដ-១៩ ចំនួន២៧ករណី, ០១ករណីសហគមន៍ និង២៦ករណីនាំចូលពីប្រទេសថៃមកកម្ពុជា នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១

ខេត្តឧត្តរមានជ័យ, រដ្ឋបាលខេត្តឧត្តរមានជ័យ មានកិត្តិយសសូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តឧត្តរមានជ័យឲ្យ បានជ្រាបថា យោងតាមលទ្ធផលធ្វើតេស្ត បានរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន២៧ករណីបន្ថែមទៀត (០១ ជាករណីព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ និង ២៦ ជាករណីនាំចូលពីប្រទេសថៃកម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់) ... Read More »

អាជ្ញាធរខេត្តរតនគិរី រកឃើញករណីវិជ្ជមានកីវីដ-១៩ ចំនួន ៨ករណី ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១

ខេត្តរតនគិរី៖ រដ្ឋបាលខេត្តរតនគិរី មានកិត្តិយស សូមជម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាបថា៖ កាលពី ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ក្រុមការងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តរតនគិរី បាន ខិតខំបន្តស្រាវជ្រាវ និងរកឃើញករណីវិជ្ជមានកូវីដ-១៩ សរុបចំនួន ០៨នាក់ ... Read More »