ព័ត៌មានទាន់ហេតុការណ៍៖

Monthly Archives: June 2021

រថយន្តTRITON បុកគល់ស្ពានអាកាស៥មករា​ រងការខូចខាតយ៉ាងដំណំ​

ភ្នំពេញ​ ៖​ បុរសម្នាក់បេីករថយន្តTriton ក្នុងល្បឿនលឿននិងមិនប្រយ័ត្ន​បានជ្រុលទៅបុករបាំងថ្មពុះចែកផ្លូវជាប់គល់ស្ពានអាកាស៥​មករា​ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ​ កាលពីវេលាម៉ោង១១​ និង៤០នាទីយប់ថ្ងៃសៅរ៍​ ទី១២​ ខែមិថុនា​ ឆ្នាំ​២០២១​ នៅត្រង់ចំណុចគល់ស្ពានអាកាស៥មករា​ តាមបណ្ដោយផ្លូវសហព័ន្ធរុស្សុី​ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូ៣​ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ​ ... Read More »

ជិះម៉ូតូក្នុងល្បឿនលឿនជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតកំពុងឆ្លងផ្លូវបណ្ដាលឱ្យរបួសធ្ងន់ចំនួន៤នាក់

ភ្នំពេញ ៖ បុរសម្នាក់បានជិះម៉ូតូក្នុងល្បឿនលឿនដោយខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកនិងម៉ូតូមួយគ្រឿងទៀតដែលកំពុងតែឆ្លងផ្លូវពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់ទាំងសងខាងចំនួន៤នាក់ ត្រូវបានដឹកយកទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៩៖៤០នាទីយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ ដែលស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ស្ថិតក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញម៉ូតូមួយគ្រឿងម៉ាកធូដេពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ1HU.1813បើកបរដោយបុរសម្នាក់ឆ្លងផ្លូវក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ត្រង់ចំណុចកើតហេតុស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកសង់ឌ្រីមសេ125 ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1IR.7844បើកបរដោយបុរសម្នាក់និង ... Read More »

រថយន្ដពីរគ្រឿងពន្លះគ្នាពេញទំហឹងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ រថយន្តពីរគ្រឿងបានរងការខូចខាតយ៉ាងដំណំខណៈដែលបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកគ្នាពេញទំហឹង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១០៖៥០នាទីយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ដែលស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាកនីសាន់ ម៉ាចពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ2G.2514ធ្វើដំណើរដោយបុរសម្នាក់ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន លុះមកដល់ត្រង់ចំណុចកើតហេតុស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាក តូយ៉ូតាព្រូស ពណ៌សពាក់ស្លាកលេខភ្នំពេញ 2BD. ... Read More »

ជិះម៉ូតូខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកគូទរថយន្តកុងតឺន័រពេញទំហឹងបណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់

ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់ខណៈដែលជិះម៉ូតូក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នចាប់ហ្វ្រ័ងមិនទាន់ជ្រុលទៅបុកគូទរថយន្តកុងតឺន័រពេញទំហឹង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៨នឹង៤០នាទីយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ ដែលស្ថិតនៅតាមបណ្ដោយផ្លូវមហាវិថីឈ្នះឈ្នះ ក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេបានឃើញរថយន្តសណ្ដោងទូកុងតឺន័រធុនធំមួយគ្រឿងពាក់ស្លាកលេខកំពង់ស្ពឺ3A.6695 បើកបរដោយបុរសម្នាក់ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ត្រង់ចំណុចកើតហេតុដោយស្ថានភាពនៅខាងមុខកំពុងតែមានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងបណ្តាលឲ្យស្ទះផ្លូវ ហើយរថយន្តបានបន្ថយល្បឿនស្រាប់តែមានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក PCXពណ៌សពាក់ស្លាកលេខភ្នពេញ ... Read More »

ឆ្លងចរន្តភ្លេីងឆេះផ្ទះបាយក្នុងបុរីពិភពថ្មីគួរស្រូវ​ ផ្អេីលដល់អ្នកជិតខាងនិងសមត្ថកិច្ចចុះអន្តរាគមន៍

ភ្នំពេញ​ ៖​ អគ្គិភ័យបានឆាបឆេះផ្ទះបាយមួយកន្លែងនៅក្នុងបុរីពិភពថ្មីគួរស្រូវ​ ក្បែរនិងផ្លូវជាតិលេខ២​ ក្នុងភូមិក្រាំងស្វាយ​ សង្កាត់ព្រែកកំពិស​ ខណ្ឌដង្កោ​ ដោយធ្វេីឲ្យមានការភ្ញាក់ផ្អេីលដល់អ្នកជិតខាងជួយអន្តរាគមន៍​ ព្រមទាំងសមត្ថកិច្ចមូលដ្ឋានកាលពីវេលាម៉ោង៧​ និង៥០នាទីយប់​ ថ្ងៃសៅរ៍​ ទី១២​ ខែមិថុនា​ ឆ្នាំ​២០២១​ ។  ... Read More »

ស្រវឹងឡេីងជោក​ បេីករថយន្តស្តារិច​ បុករថយន្តព្រូសពីក្រោយរុញទៅបុករុឺម៉កបន្ថែមបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ​

ភ្នំពេញ​ ៖​ បុរសម្នាក់បេីករថយន្តស្តារិច​ទាំងស្រវឹងស្រាឡេីងជោកជាំ​ ហេីយជ្រុលទៅបុករថយន្តព្រូស​ រុញទៅបុករុឺម៉កបន្ថែមដែលកំពុងឈប់ស្តុប​ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ​ សំណាងល្អដែរមិនបង្កឲ្យមនុស្សរងរបួស​ ។  ​    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះបានកេីតឡេីងកាលពីវេលាម៉ោង៧​ និង៤០នាទីយប់​ ថ្ងៃសៅរ៍​ ទី១២​ ខែមិថុនា​ ... Read More »

ចំនួនអ្នកឆ្លងកូវីដ-១៩នៅកោះតៃវ៉ាន់កើនឡើង ចំណែកអ្នកឆ្លងនៅឥណ្ឌាធ្លាក់ចុះក្រោម១សែននាក់ ៦ថ្ងៃជាប់គ្នា

មេដឹកនាំកោះតៃវ៉ាន់ លោកស្រី Tsai Ing Wen បានសុំទោសដល់ពលរដ្ឋ ពិសេសគឺអ្នកដែលរងផលប៉ះពាល់ផ្ទាល់ដោយកូវីដ-១៩ នាពេលកន្លងមក។ លោកស្រី Tsai Ing Wen បានបញ្ជាក់ថា «ក្នុងនាមជាប្រមុខដឹកនាំ ខ្ញុំសូមចែករំលែកទុក្ខ ... Read More »

ក្រុមហ៊ុន Apple ពិភាក្សាជាមួយអ្នកផ្គត់ផ្គង់ថ្ម(Pin)ពីប្រទេសចិនសម្រាប់រថយន្តអគ្គិសនី

ក្រុមហ៊ុន Apple កំពុងតែពិភាក្សា ដំណាក់កាលដំបូងជាមួយក្រុមហ៊ុន CATL និង BYD របស់ចិនដើម្បីផ្គត់ផ្គង់ថ្មសម្រាប់រថយន្តអគ្គិសនីថ្មី។ នៅពេលនេះគេមិនទាន់ដឹងថា កិច្ចពិភាក្សារវាងក្រុមហ៊ុន Apple ជាមួយក្រុមហ៊ុនចិនឈានដល់កម្រិតណានោះឡើយ។ ប្រភពព័ត៌មានបានឱ្យដឹងថា ទីតាំងក្រុមហ៊ុនរបស់ Apple ... Read More »

នគរបាលឃាត់ខ្លួនលោកតាវ័យ៧៨ឆ្នាំ ប្រល័យព្រហ្មចារីក្មេងស្រីអាយុ១៤ឆ្នាំបានសម្រេច៣ដង បញ្ជូនទៅសាលាដំបូងខេត្ត

ខេត្តបន្ទាយមានជ័យ៖ នគរបាលស្រុកអូរជ្រៅបញ្ជូនខ្លួនលោកតាវ័យ៧៨ឆ្នាំម្នាក់ទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនៅថ្ងៃទី១២ខែមិថុនាឆ្នាំ២០២១នេះបន្ទាប់ពីធ្វើសកម្មភាពលួងលោមក្មេងស្រីអាយុ១៤ឆ្នាំម្នាក់រំលោភសេពសន្ថវ:បានសម្រេចរហូតដល់ទៅ៣ដង នៅភូមិតាផោក ឃុំចង្ហា ស្រុកអូរជ្រៅ ។ មន្រ្តីនគរបាលប្រាប់ថា ជនល្មោភកាមរូបនេះត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំចង្ហា ស្រុកអូរជ្រៅ ចាប់ឃាត់ខ្លួននៅថ្ងៃទី១១ខែមិថុនា ឆ្នាំ២០២១ បន្ទាប់ពីមានបណ្តឹងពីក្រុមគ្រួសារក្មេងស្រីរងគ្រោះ ។   លោក សែស ... Read More »

ប្រធានាធិបតីពូទីន «ចេញសេចក្តីព្រមានក្រហម» ប្រសិនបើណាតូដាក់បញ្ជូលអ៊ុយក្រែនជាសមាជិក

ប្រធានាធិបតីរុស្ស៊ី លោកពូទីន បានព្រមានយ៉ាងធ្ងន់ៗដល់អង្គការណាតូ មិនត្រូវដាក់បញ្ជូលប្រទេសអ៊ុយក្រែនជាសមាជិករបស់ណាតូឡើយ។ នៅក្នុងបទសម្ភាសន៍នាពេលថ្មីៗជាមួយបណ្តាញទូរទស្សន៍ Russia 24 ប្រធានាធិបតីពូទីន បានព្រមានចំៗថា ប្រសិនបើណាតូ ដាក់បញ្ជូលអ៊ុយក្រែនជាសមាជិក គឺជាការប្រឈមមុខយ៉ាងធំធេង ជាមួយរុស្ស៊ីនៅតាមព្រំដែន។ បើមិនដូច្នោះទេរុស្ស៊ីនឹងមានសិទ្ធិធ្វើសកម្មភាពដើម្បីទប់ស្កាត់ការដាក់បញ្ជូលអ៊ុយក្រែនជាសមាជិកណាតូ។ តាមការលើកឡើងរបស់អ្នកឯកទេសវិទ្យាសាស្ត្រនយោបាយលោក Rostislav ... Read More »

អាជ្ញាធរខេត្តឧត្តរមានជ័យ ប្រកាសរកឃើញករណីស្លាប់បុរសជនជាតិខ្មែរអាយុ ៦៣ឆ្នាំ ដោយសារជំងឺកូវីដ-១៩ពាក់ព័ន្ធ “ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ

ខេត្តឧត្តរមានជ័យ៖ នៅយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្តឧត្តរមានជ័យ មានកិត្តិយសសូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត ឧត្ដរមានជ័យ មេត្តាជ្រាបថា យោងតាមរបាយការណ៍ពីមន្ទីរពេទ្យបង្អែកខេត្តបានឲ្យដឹងថា បុរសជនជាតិខ្មែរ អាយុ ៦៣ឆ្នាំ មានអាសយដ្ឋាននៅភូមិគោកឈក សង្កាត់កូនក្រៀល ... Read More »

បងប្អូនប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញ ដែលរស់នៅក្នុង សង្កាត់/ខណ្ឌ ខាងក្រោមនេះ សូមប្រុងប្រយ័ត្នបំផុត! កូវីដ-១៩

ភ្នំពេញ៖ នៅព្រលប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា, អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, 📣 បងប្អូនប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញ ដែលរស់នៅក្នុង សង្កាត់/ខណ្ឌ ខាងក្រោមនេះ សូមប្រុងប្រយ័ត្ន​, សូមកុំធ្វេសប្រហែស ... Read More »

ក្រោយ​សារព័ត៌មាន Asia Times ផ្សាយព័ត៌មានថា” ចិនគាបសង្កត់កម្ពុជា ដើម្បីទទួលបានទិន្នន័យក្នុងប្រព័ន្ធទប់ស្កាត់កូវីដ១៩ Stop Covid”​ ក្រសួងប្រៃសណីយ៍ និងក្រសួងសុខាភិបាល ច្រានចោលថា​ ជារឿងប្រឌិត

ភ្នំពេញ​៖ បេីយោង​តាមសេចក្តីជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញមកច្រានចោលការផ្សាយប្រឌិតព័ត៌មានថា៖​ ចិនគាបសង្កត់កម្ពុជា ដើម្បីទទួលបានទិន្នន័យក្នុងប្រព័ន្ធទប់ស្កាត់កូវីដ និងបំផ្លើសថា រាជរដ្ឋាភិបាលបានប្រើប្រាស់ប្រព័ន្ធនេះ ដើម្បីទាញយកទិន្នន័យ និងតាមដានប្រជាពលរដ្ឋ។ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍ ... Read More »

លោក ហ៊ុន ម៉ានី ៖ កម្ពុជាយើងបានទទួលជាបន្តបន្ទាប់វ៉ាក់សាំងកូវីដ-១៩ ចំនួន ៦ លានដូស រួចមកហើយ

ភ្នំពេញ៖ សូមស្វាគមន៍ការមកដល់នូវវ៉ាក់សាំង​ ប្រភេទស៊ីណូហ្វាម ដែលត្រូវបានដឹកជញ្ជូនមកដល់ព្រះរាជាណាចក្រកម្ពុជា កាលពីប៉ុន្មានម៉ោងមុននេះ។ នេះជាវ៉ាក់សាំងដែលកម្ពុជា បានធ្វើការបញ្ជាទិញសម្រាប់ចាក់ជូនប្រជាពលរដ្ឋទាំងអស់ ដែលសរុបមកដល់ពេលនេះ យើងបានទទួលជាបន្តបន្ទាប់ចំនួន ៦ លានដូស រួចមកហើយ។ ក្រៅពីការបញ្ជាទិញ កម្ពុជាក៏បានទទួលវ៉ាក់សាំងចំនួន ២លាន ... Read More »

Breaking News ៖ អាមេរិកបង្កើតលេសរហូត! ដល់ក្រសួងការពារជាតិកម្ពុជា ចេញសេចក្តីថ្លែងការណ៍ថា ការចោទរបស់ស្ថានទូតអាមេរិកថា «កម្ពុជាពុំបានផ្តល់ភាពពេញលេញដល់ដំណើរទស្សនកិច្ច» គឺជាការព្យាយាមបង្កើតបញ្ហាថ្មី និងបំភ្លៃការពិត

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា មានការសោកស្តាយយ៉ាង ក្រៃលែង ចំពោះសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ដែល បានចោទប្រកាន់ថា មន្ត្រីយោធាកម្ពុជាពុំបានផ្ដល់ភាពពេញលេញដល់ដំណើរទស្សនកិច្ចរបស់ អនុព័ន្ធយោធាអាមេរិកទៅកាន់មូលដ្ឋានសមុទ្ររាម កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១។ អ្នកនាំពាក្យក្រសួងការពារជាតិ សូមធ្វើការបំភ្លឺដល់សាធារណមតិជាតិ និងអន្តរជាតិ ... Read More »

សមត្ថកិច្ចថៃ ចាប់ជនជាតិថៃប្រុសស្រី១៨នាក់ កំពុងលួចឆ្លងដែនទៅធ្វើការកាស៊ីណូ នៅក្រុងប៉ោយប៉ែត

ក្រុងប៉ោយប៉ែត៖ សមត្ថកិច្ចការពារព្រំដែនថៃបាន ចាប់ឃុំជនជាតិថៃប្រុស-ស្រី ចំនួន១៨នាក់ ខណៈកំពុងលួចឆ្លងចេញពីប្រទេសថៃ ចូលកម្ពុជា នៅបរិវេណព្រំដែនស្រុកគោកឃ្យូង ខេត្តស្រះកែវ។សមត្ថកិច្ចថៃឈរជើងតាមបន្ទាត់ព្រំដែនរាយការណ៍ថា នៅវេលាម៉ោង៣និង២៥នាទី ទៀបភ្លឺ ឈានចូលថ្ងៃទី១២ មិថុនា ២០២១  មេបញ្ជាការកងកម្លាំងបូរផា បានបញ្ជាឲ្យកងកម្លាំងការពារព្រំដែនថៃ ... Read More »

សម្តេចតេជោ ហ៊ុនសែន ៖ វ៉ាក់សាំងការពារកូវីដ-១៩ ចំនួន១លានដូសទៀត បានដឹកមកដល់កម្ពុជាហើយ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍មុននេះបន្តិចថា, នៅរសៀលថ្ងៃសៅរ៍ ទី១២ ខែមិថុនា ឆ្នាំ២០២១នេះ វ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ស៉ីណូហ្វាម(Sinopharm Vaccine) របស់ចិនចំនួន១លានដូសទៀត បានដឹកមកដល់ប្រទេសកម្ពុជាទៀតហើយ។ សម្តេចតេជោ ... Read More »

លោកប្រធានក្រុមការងារបានវាយតម្លៃខ្ពស់លើសមិទ្ធផលដែលស្រុកសម្រេចបានទាំងលទ្ធផលនៃការបោះឆ្នោត និងជាពិសេសយុទ្ធនាការទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ-១៩

ខេត្តត្បូងឃ្មុំ៖ នៅស្នាក់ការបក្សស្រុកកំពង់សៀម នារសៀលថ្ងៃដដែល លោកប្រធានក្រុមការងារបាន អញ្ជើញមកធ្វើការផ្សព្វផ្សាយសេចក្តីសម្រេចរបស់គណកម្មាធិការកណ្តាលស្តីពី “ផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២” ជូនលោក លោកស្រី ប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលនៃគណអភិបាលស្រុក និងសមាជិក សមាជិកា ... Read More »

លោកស្រី​កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចុះសួរសុខទុក្ខ លោកស្រី​ ហម អ៉ីម (មានជម្ងឺត្បៀតសសៃឈាមអាក់ទែបេះដូង) និងឆ្លៀតឱកាសជួបសំណេះសំណាលជាមួយនារី សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ខេត្តកំពង់ចាម

ខេត្តកំពង់ចាម​៖​ លោកស្រី​កិត្តិសង្គហបណ្ឌិត ម៉ែន សំអន នាព្រឹកថ្ងៃសៅរ៍ ៣កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១​នេះ​ ... Read More »

ពិធីប្រគល់-ទទួលមូលនិធិពីសប្បុរសជន អបអរខួបទី ១៥៨ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ ២០២១ ក្រោមប្រធានបទ (ទាំងអស់គ្នា រួមគ្នាជាមួយកាកបាទ ក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ)

ខេត្តស្វាយរៀង៖ លោកស្រី ដួង វណ្ណា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង និងសមាជិក សមាជិកាគណៈកម្មាធិការសាខា មូលនិធិបានទទួលថវិកា ២០ លានរៀល ពីលោក សោម សុធា អគ្គនាយក គម្រោងអចលនទ្រព្យ ភូមិមរតក ... Read More »

អាជ្ញាធរ​ខណ្ឌដូនពេញ​៖​ ប្រេីធម៌ក្ដៅចុះស្ទូចរថយន្តអ្នកគួកជេ​ និងអ្នកចតតាមទីសាធារណៈគ្មានសណ្ដាប់ធ្នាប់​ សរុប​ ២៧គ្រឿង

ភ្នំពេញ​៖​ បន្ទាប់ពី​រដ្ឋបាលខណ្ឌដូនពេញ​ បានចុះណែនាំទីតាំងចតរថយន្តអ្នកគួកជេ​ និងរថយន្តអ្នកដំណេីរដែលបានមកចតចោលនៅលេីទ្រូងផ្លូវ​ និងចិញ្ចេីមផ្លូវ​ តាមទីសាធរណៈបណ្តាលឱ្យបាត់បង់សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ ដែល​បង្កការកកស្ទះចរាចរណ៍​ និងសោភណ្ឌភាពរាជធានីភ្នំពេញ​ ជាច្រើន​លើក​ច្រើន​សារ​។ ប៉ុន្តែ​ម្ចាស់​រថយន្ត​ទាំងអស់​នោះ​ នៅតែ​ផ្គេីន​និងការណែនាំរបស់អាជ្ញាធរមូលទៀត។ ដូច្នេះ​កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ​ ដឹកនាំដោយ​ លោក​ សុខ​ ... Read More »

មកដឹងក្រុមប្រទេស និងកីឡាករដែលចូលរួមប្រជែងពានរង្វាន់យូរ៉ូ២០២០សម្រាប់ (ពូល C)

ការប្រកួតបណ្តើមពានរង្វាន់ទ្វីបអឺរ៉ុប (យូរ៉ូ) ដែលរៀបចំឡើងរាល់៤ឆ្នាំម្តងបានមកដល់ហើយ! ចាប់ពីរាត្រីថ្ងៃទី១១ មិថុនានឹងចាប់ផ្តើមប្រកួតជម្រុះតាមពូលទាំង៦ហើយ ដោយក្នុង១ពូលមាន៤ក្រុម។ ថ្ងៃនេះ “គេហទំព័រនគរវត្ត” សូមធ្វើការបង្ហាញក្រុមប្រទេសចំនួន៤ ក្នុងពូលC និងសមាជិកក្រុមដែលចូលរូមក្នុងព្រឹត្តិការណ៍នេះ។ តើប្រិយមិត្តពេញចិត្តក្រុមមួយណា? ខាងក្រោមនេះគឺជាឈ្មោះក្រុមទាំង៤ និងឈ្មោះកីឡាករដែលមានវត្តមានក្នុងការប្រកួតយូរ៉ូក្នុងពូលC៖ ពូល ... Read More »

កម្មករសំណង់ម្នាក់បានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យក្រោយពីវាយជញ្ជាំងបេតុងហើយបាក់សង្កត់ក្នុងបុរីជីបម៉ុង

      ភ្នំពេញ ៖ បុរសជាកម្មករសំណង់ម្នាក់បានស្លាប់ខណៈដឹកដល់មន្ទីរពេទ្យកាល់ម៉ែតដោយសារវាយជញ្ជាំងជួសជុលផ្ទះក្នុងបុរីជីបម៉ុង កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១២ខែមិថុនាឆ្នាំ២០២១នៅសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ ។ សមត្ថកិច្ចបានឱ្យដឹងថា បុរសរងគ្រោះមានឈ្មោះ សឿង មករា អាយុ៣៤ឆ្នាំ ជាកម្មករសំណង់ មានស្រុកកំណើតនៅភូមិថ្នល់កែង ... Read More »

សិប្បកម្ម​កែច្នៃដើម​ទ្រាំង​ នៅ​ស្រុក​ឆែប ជួយ​​ឱ្យ​ប្រជា​សហគមន៍ អាច​រកប្រាក់​ចំណូល​ប​ន្ថែ​ម សម្រាប់​ទ្រទ្រង់​ជីវភាព​គ្រួសារ

ខេត្តព្រះវិហារ​៖ ប្រជាពលរដ្ឋរស់នៅស្រុកឆែប​ ក្រៅពី​របរ​ធ្វើស្រែ​ចម្ការ​ បាន​ទាញយក​ផលប្រយោជន៍ ចេញពី​ដើម​ទ្រាំង​ដោយ​ច្នៃ​ចេញ ជា​ចង្កឹះ ផ្លែដាវ ឈើច្រត់ វែក​បាយ កន្ទេល ធ្នូ លក់​ចេញ​លើ​ទីផ្សារ​ក្លាយជា​របរ មួយ​បន្ថែមទៀត​ តាមរយៈ​ការធ្វើ​សិប្បកម្ម​កែច្នៃ ចេញពី​អនុផល​ព្រៃឈើ​ ... Read More »

ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងបាវិតជួបសំណេះសំណាលនិងយកគ្រឿង​ឧបភោគ​បរិភោគ​ប្រគល់​ជូន​ប្រជាពលរដ្ឋចំនួន៣៧៥គ្រួសារដែលកំពុងជួបការលំបាកខ្វះខាតដោយសាររងផលប៉ះពាល់ជំងឺកូវីដ-១៩ក្នុងក្រុងបាវិត

   ខេត្តស្វាយរៀង៖ លោក លី ធុជ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងបាវិត បានអញ្ជើញជួបសំណេះសំណាលនិងយកគ្រឿង​ឧបភោគ​បរិភោគ​ប្រគល់​ជូន​ប្រជាពលរដ្ឋចំនួន៣៧៥គ្រួសារដែលកំពុងជួបការលំបាកខ្វះខាតដោយសារការរងផលប៉ះពាល់ជំងឺកូវីដ-១៩ នៅសង្កាត់ទាំង៥ក្នុងក្រុងបាវិតនាថ្ងៃទី១២ខែមិថុនាឆ្នាំ២០២១។   លោកលី ធុជ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងបាវិតបានថ្លែងថា ក្នុងនាមលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ... Read More »

អឺរ៉ុបបើកទ្វារទេសចរណ៍ក្រោយពេលបិទខ្ទប់ទប់ស្កាត់កូវីដ-១៩

សហគមន៍អឺរ៉ុបបានបើកទ្វារស្វាគមន៍អ្នកទេសចរមកពីអាមេរិក កាណាដា និងប្រទេសជាច្រើនជុំវិញពិភពលោក។ ការបើកទ្វារទេសចរណ៍គឺដើម្បីធ្វើឲ្យរស់ឡើងវិញនូវវិស័យឧស្សាហកម្មគ្មានផ្សែង។ ក្រោយរយៈពេលជាងមួយឆ្នាំបិទខ្ទប់ដោយកូវីដ-១៩ តំបន់អឺរ៉ុបបានចាប់ផ្តើមបើកដំណើរការវិស័យទេសចរណ៍ឡើងវិញ ដោយសង្ឃឹមថានឹងទាក់ទាញអ្នកទេសចរជាច្រើនដែលចាក់វ៉ាក់សាំងរួច ទៅកម្សាន្ត សម្រាកកាយនៅអឺរ៉ុប ។ ប្រទេសជាច្រើនដែលមានករណីឆ្លងកូវីដ-១៩ច្រើនមានដូចជា បារាំង អេស្ប៉ាញ ក្រិច ព័រទុយហ្គាល់ ... Read More »

អាជ្ញាធរខេត្តកំពង់ចាម បង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៣៩នាក់ និងមានករណីជាសះស្បើយចំនួន ៣៥នាក់ នៅថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២១

ខេត្តកំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម មានកិត្តិយស សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋរស់នៅស្រុកស្ទឹងត្រង់ ស្រុកស្រីសន្ធរ, ស្រុកកោះសូទិន ស្រុកជើងព្រៃ, ស្រុកចំការលើ, ស្រុកព្រៃឈរ ស្រុកបាធាយ និងបងប្អូនរស់ នៅក្នុងខេត្តកំពង់ចាម បងប្អូនកម្មករ-កម្មការីនីរោងចក្រ (៧អ៊ិនជី) ស្រុកខ្សាច់កណ្តាល ... Read More »

បុរសជាប្តីសម្លាប់ប្រពន្ធយកសពទៅប្លុងចោលនៅខេត្តត្បូងឃ្មុំ រួចរត់គេចទៅដល់ខេត្តបាត់ដំបង ត្រូវកម្លាំងសមត្ថកិច្ចនគរបាលឃាត់ខ្លួនបានហើយ

       ភ្នំពេញ-បាត់ដំបង៖ បុរសម្នាក់បានយកកាំបិតកាប់និងយកកៅអីវាយសម្លាប់ប្រពន្ធ រួចដឹកសពយកទៅប្លុងចោលនៅឯស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ហើយរត់គេចខ្លួនទៅដល់ស្រុកសំឡូត ខេត្តបាត់ដំបង ។  ហេតុការណ៍សម្លាប់ប្រពន្ធខ្លួនឯងនេះបានកើតឡើងកាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចផ្ទះលេខ៥៤ ផ្លូវលេខ៥៩៨ ... Read More »

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសាងស្នាដៃ រៀបចំសោភ័ណភាពតាមដងទន្លេបានជោគជ័យ ខណ:អ្នកចិញ្ចឹមត្រីតាមបែ បណ្តែតទឹក ស័្មគ្រចិត្តរុះរើបណ្តើរៗហើយ !

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានសាងស្នាដៃ ក្នុងការដឹកនាំប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ទាំងការគ្រប់គ្រងសន្តិសុខ សណ្ដាប់ធ្នាប់ រដ្ឋបាល អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅក្នុងរាជធានីភ្នំពេញ ឱ្យមានការរីកចម្រើនប៉ុណ្ណោះទេ។ លោកអភិបាលថែមទាំង រៀបចំសណ្ដាប់ធ្នាប់ ឲ្យមានរបៀបរៀបរយប្រកបដោយសោភ័ណភាព ... Read More »

អញ្ជើញចេញពីមន្ទីរពេទ្យបង្អែកស្រុកតំបែរ លោកប្រធានក្រុមការងារ និងសហការីបានបន្តដំណើរមកពិនិត្យកសិដ្ឋានចិញ្ចឹមគោមួយកន្លែង(គោពូជ និងគោសាច់) នៅភូមិតារាម ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ៖ លោក ហួត លាង  បានរៀបរាប់ថា ផលិតកម្មចិញ្ចឹមគោនេះបានចាប់ផ្ដើមនៅឆ្នាំ២០១៣ មានគោ ៧ក្បាល ៣ឆ្នាំបន្ទាប់មកចំនួនគោកើនបាន ៣៨ក្បាល។ លោកបានបន្តថាដោយសារការចិញ្ចឹមខ្វះបច្ចេកទេស លែងគោឲ្យដើរស៊ីស្មៅនៅតាមទីវាល មិនបានចាក់ថ្នាំការពារ ទម្លាក់សត្វល្អិត និង ... Read More »