ព័ត៌មានទាន់ហេតុការណ៍៖

Daily Archives: July 18, 2021

ដោយសារការស្រេកឃ្លានលោកយាយវ័យ៧០ឆ្នាំបង្ខំចិត្តចុះទៅជញ្ជាត់ត្រី ក្នុងទឹកស្ទឹងប៉ះចំម៉ូទ័របូមទឹកធ្វើឱ្យឆក់ស្លាប់យ៉ាងអាណោចអាធ័ម

ខេត្តបាត់ដំបង៖ ពិតជាអាណោចអាធ័ម ខ្លោចផ្សាបំផុតដែលលោកយាយវ័យ៧០ឆ្នាំទៅហើយចុះទៅជញ្ជាត់ត្រី ក្នុងទឹកស្ទឹងហើយចៃដន្យប៉ះចំម៉ូទ័របូមទឹកបណ្ដាលឱ្យឆក់ស្លាប់ ខណ:ដែលគាត់ខំរកវិធីចិញ្ចឹមជីវិតទាំងវ័យចាស់ជរាដើម្បីដោះស្រាយបញ្ហាក្រពះ។  ករណីនេះកើតឡើងនៅស្រុកកំរៀង កាលពីថ្ងៃសៅរ៍ ៨ កើតខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក.ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ ... Read More »

ក្រសួងកសិកម្ម និងអគ្គនាយកដ្ឋានសុខភាពសត្វ បញ្ជាក់ពីករណីពាក់ព័ន្ធនឹងការធ្វើ ពាណិជ្ជកម្មជ្រូកនៅព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ៖ នៅពេលថ្មីៗនេះ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក៏ដូចជាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានពិនិត្យឃើញថា មានសារព័ត៌មានមួយចំនួនបានចុះផ្សាយអត្ថបទខុសពីការពិតពាក់ព័ន្ធនឹងការធ្វើ ពាណិជ្ជកម្មជ្រូកនៅព្រះរាជាណាចក្រកម្ពុជា ដែលមិនបានសិក្សាបានច្បាស់លាស់ ធ្វើឱ្យសាធារណជនមានការយល់ ច្រឡំមកលើក្រសួងកសិកម្ម រុក្ខាប្រមាញ់ ... Read More »

Update ៖ កម្លាំងសមត្ថកិច្ចចម្រុះខណ្ឌដូនពេញបានបើកប្រតិបត្តិការបង្ក្រាប​និងឃាត់ខ្លួនជនសង្ស័យចំនួន១៦នាក់ករណីសម្រួលទីតាំងឲ្យជួញដូរ និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់

ភ្នំពេញ៖ បើយោងតាមផេករបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងថា នៅយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង២០:៤០នាទី កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បានបើកប្រតិបត្តិការបង្ក្រាប​ករណីសម្រួលទីតាំងឲ្យជួញដូរ និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ នៅចំណុចផ្ទះសំណាក់ LS ផ្លូវលេខ១៥៤ កែងផ្លូវលេខ៥៣ ... Read More »

កូនស្រីឯកអគ្គរដ្ឋទូតអាហ្វហ្គានីស្ថានប្រចាំនៅប៉ាគីស្ថានត្រូវជនមិនស្កាល់មុខចាប់ជំរិតនិងធ្វើទារុណកម្ម

ក្រសួងការបរទេសអាហ្វហ្គានីស្ថានបានប្រកាសឱ្យដឹងថា កូនស្រី ឯកអគ្គរដ្ឋទូត Najib Alikhil ប្រចាំនៅក្នុងប្រទេសប៉ាគីស្ថាន គឺនាង Silsila Alikhil អាយុ២៦ឆ្នាំ ត្រូវគេចាប់ជំរិញកាលពីយប់ថ្ងៃទី ១៦ខែកក្កដា ក្នុងពេលកំពុងតែធ្វើដំណើរតាមរថយន្តផ្ទាល់ខ្លួនក្នុងរដ្ឋធានីអ៊ិស្លាមម៉ាបាដ ប្រទេសប៉ាគីស្ថាន។ ក្រសួងការបរទេសអាហ្វហ្គានីស្ថាន ... Read More »

រដ្ឋបាលខេត្តស្វាយរៀងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អាជីវករ កម្មករ កម្មការិនី ដែលធ្លាប់ពាក់ព័ន្ធជាមួយគណៈកម្មការអាចារ្យវត្តព្រៃឆ្លាក់ និងទីតាំងវត្តព្រៃឆ្លាក់សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគកូវីដ-១៩

ខេត្តស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អាជីវករ កម្មករ កម្មការិនី ដែលធ្លាប់ពាក់ព័ន្ធជាមួយគណៈកម្មការអាចារ្យវត្តព្រៃឆ្លាក់ និងទីតាំងវត្តព្រៃឆ្លាក់សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ កូវីដ-១៩។ រដ្ឋបាលខេត្តបញ្ជាក់ទៀតថាដោយឈ្មោះ ងួន អុន ភេទប្រុស អាយុ ៧៣ឆ្នាំ ... Read More »

(ខ្ញុំធ្លាប់ចាញ់បោករឿងនឹង ចង់សួរនាំអាចសួរខ្ញុំបាន កុំឱ្យលង់ខ្លួនដូចខ្ញុំ) ប្រយ័ត្នធ្លាក់ខ្លួនដោយសារ Network Marketing

បច្ចុប្បន្នអាជីវកម្មជាលក្ខណៈបណ្ដាញ កំពុងតែមានសកម្មភាពពុះកញ្ជ្រោលយ៉ាងខ្លាំងនៅកម្ពុជា ដោយមានក្រុមហ៊ុនមួយចំនួនបានមកបោះទុនរកស៊ី ហើយគៀងគរអតិថិជនឲ្យចូលរួមសហការរកស៊ីជាមួយខ្លួន តាមរយៈការផ្ដល់នូវកម្រៃជើងសារ និងមានឈ្មោះជាសមាជិកក្រុមខ្លួនជាដើម។ របររកស៊ីមួយនេះបានទាក់ទាញដល់សិស្ស និស្សិត និងប្រជាពលរដ្ឋមួយចំនួនឲ្យប្រឡូកយ៉ាងងងឹតងងល់មិនគិតអំពីផលវិបាក និងផលប៉ះពាល់របស់វាឡើយ ព្រោះតែភាពចង់មានចង់បានខុសទំនង។ ជាដំបូងដើម្បីបានចូលជាសមាជិក ឬដៃគូររកស៊ីជាមួយក្រុមហ៊ុន លោកអ្នកត្រូវចំណាយប្រាក់មួយចំនួនដើម្បីទិញផលិតផលក្រុមហ៊ុន បន្ទាប់មកក្រុមហ៊ុននឹងផ្ដល់គណនីមួយដល់អ្នក ... Read More »

កម្ពុជា! បន្ត​រកឃើញករណីឆ្លងកូវីដ-១៩ថ្មី​​ ចំនួន​ ៨៤៥នាក់ និង​​អ្នក​ជាសះស្បើយ​ ៩៧៥នាក់​ ខណៈ​អ្នកជំងឺកូវីដ​ស្លាប់​ ៣០នាក់​

​ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃអាទិត្យទី​១៨ ខែកក្កដា​​ ឆ្នាំ២០២១នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ៨៤៥នាក់ ខណៈ​ឣ្នកជាសះស្បើយចំនួន ៩៧៥នាក់ និងករណីស្លាប់​ ៣០នាក់​។​ សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី១៧ ខែកក្កដា​​​ ... Read More »

មីយ៉ាន់ម៉ានាំចូលអុកស៊ីហ្សែនពីប្រទេសចិនចំនួន៣ពាន់តោនសម្រាប់បំពេញតម្រូវការខ្វះខាតក្នុងប្រទេស

នៅថ្ងៃទី១៧ខែកក្កដា មីយ៉ាន់ម៉ា បានសម្រេចទិញអុកស៊ីហ្សែន រហូតដល់ទៅ៣ពាន់តោនពីប្រទេសចិន ។ បំពង់អុកស៊ីហ្សែន នឹងត្រូវដឹកជញ្ជូនឆ្លងកាត់ព្រំដែនប្រទេសទាំងពីរចូលទៅកាន់ទីក្រុង Mandalay ដែលជាទីក្រុងធំទីពីររបស់ប្រទេសមីយ៉ាន់ម៉ា ។ តាមការប្រកាសរបស់ស្ថានទូតចិនប្រចាំនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានឱ្យដឹងថា «នៅពេលថ្មីៗនេះស្ថានភាពនៃការឆ្លងរាលដាលកូវីដ-១៩ នៅក្នុងប្រទេសមីយ៉ាន់ម៉ា កាន់តែអាក្រក់ ... Read More »

អត្តពលិកលំដាប់ពិភពលោកចំនួន១០រូបដែលត្រូវចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ទីក្រុងតូក្យូ

បន្ទាប់ពីការពន្យារពេលមួយឆ្នាំព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូនឹងចាប់ផ្តើមធ្វើនៅថ្ងៃសៅរ៍សប្តាហ៍ក្រោយដោយមានអត្តពលិកប្រមាណជាង១១.០០០នាក់មកពីជុំវិញពិភពលោកប្រជែងដណ្តើមយកមេដាយមាសជូនជាតិរៀងៗខ្លួន។ តាមការចេញផ្សាយរបស់ BBC Sport បានបង្ហាញអត្តពលិកជាតារាឆ្នើមៗពីក្រុមជម្រើសជាតិចំនួន ១០នាក់ដែលនឹងបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍អូឡាំពិក ទីក្រុងតូក្យូខាងមុខនេះ។ 1. Simone Biles កីឡាការិនី Simone Biles វ័យ១៦ឆ្នាំបានបង្ហាញខ្លួនជាលើកដំបូងនៅលើឆាកកាយសម្ព័ន្ធពិភពលោក។ បច្ចុប្បន្ននាងមានវ័យ២៤ឆ្នាំជាក្រុមជម្រើសដ៏លេចធ្លោផ្នែកកាយវប្បកម្មរបស់អាមេរិក។ ... Read More »

ក្រុមបាល់ទាត់អាឡឺម៉ង់ដើរចេញពីទីលានពេលប្រកួតមិត្តភាពដោយសារមានការរំលោភបំពានពូជសាសន៍មុនព្រឹត្តិការណ៍អូឡាំពិក

ក្រុមបាល់ទាត់ផ្នែកបុរសរបស់អាឡឺម៉ង់ដែលត្រៀមចូលរួមព្រឹត្តិការណ៍អូឡាំពិកបានដើរចេញពីទីលានដោយចំណាយពេល៥នាទីនៃការប្រកួតមិត្តភាពរបស់ពួកគេទល់នឹងក្រុមហុងឌូរ៉ាសបន្ទាប់ពីខ្សែការពារ JordanTorunarigha ត្រូវបានគេចោទប្រកាន់ថា បានរំលោភបំពានពូជសាសន៍។ ការប្រកួតនេះបានលេងនៅពីក្រោយបិទទ្វារក្នុងរយៈពេល៣០នាទីមិនបានបន្ត និងបញ្ចប់ដោយលទ្ធផល ១-១ ។ Jordan Torunarigha មានវ័យ២៣ឆ្នាំ លេងឲ្យក្លិបរបស់គាត់ Hertha Berlin នៅលីគអាល្លឺម៉ង់។ ... Read More »

ខ្សែប្រយុទ្ធ Olivier Giroud របស់ក្រុមតោខៀវ Chelsea ផ្ទេរទៅកាន់ AC Milan ជាផ្លូវការហើយ

ខ្សែប្រយុទ្ធរបស់ក្លិបតោខៀវ Chelsea កីឡាករ Olivier Giroud បានផ្លាស់ទៅលេងនៅក្លិបអ៊ីតាលី AC Milan ជាផ្លូវការហើយ ក្នុងតម្លៃខ្លួនមួយដែលមិនត្រូវបានបង្ហាញបន្ទាប់ពីចំណាយពេល៣ឆ្នាំនៅឯកីឡដ្ឋានStamford Bridge ។ បើតាមការចេញផ្សាយរបស់ BBC Sport ... Read More »

ក្រុមកាំភ្លើងធំ Arsenal ចុះកុងត្រាជាមួយ Ben White ក្នុងតម្លៃ៥០លានផោនពីក្លិប Brighton

ក្លិបកាំភ្លើងធំ Arsenal បានយល់ព្រមលើកិច្ចព្រមព្រៀងជាគោលការណ៍សម្រាប់ការផ្ទេរទឹកប្រាក់៥០ លានផោនសម្រាប់ខ្សែការពារ Brighton កីឡាករ Ben White ។ កីឡាកររូបនេះគឺជាអ្នកដែលបានលេងឲ្យក្រុមជម្រើសជាតិអង់គ្លេសក្នុងព្រឹត្តិការណ៍យូរ៉ូ២០២០ ក្រោមការដឹកនាំរបស់លោក Gareth Southgate ។ កីឡាករ ... Read More »

បន្តផ្អាកការលក់ដូរគ្រឿងស្រវឹងគ្រប់ប្រភេទ ចាប់ពីថ្ងៃទី១៩ ខែកក្កដា ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ នៅក្នុងភូមិសាស្រ្តខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖ សេចក្តីណែនាំលេខ ០១១/២១ ស.ណ.ន របស់រដ្ឋបាលខេត្តស្វាយរៀង ស្តីពីការបន្តផ្អាកការលក់ដូរគ្រឿងស្រវឹងគ្រប់ប្រភេទ ចាប់ពីថ្ងៃទី១៩ ខែកក្កដា ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ នៅក្នុងភូមិសាស្រ្តខេត្តស្វាយរៀង។ ដោយសារស្ថានភាពនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ “ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ” នៅក្នុង ... Read More »

ករណី​គ្រោះទឹកជំនន់នៅអាល្លឺម៉ង់ និងប៊ែលហ្សិក ធ្វើ​ឱ្យ​ចំនួនអ្នកស្លាប់កើនដល់ ១៧០នាក់

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៨ ខែកក្កដា ឆ្នាំ២០២១នេះ​ បានចុះផ្សាយថា​ ហេតុការណ៍​គ្រោះទឹកជំនន់ដ៏អាក្រក់មិនធ្លាប់មាន នាប៉ុន្មានទសវត្សរ៍មកនេះនៅទ្វីបអឺរ៉ុប​ បានធ្វេីឱ្យចំនួនមនុស្សស្លាប់កើនដល់ ១៧០នាក់ហើយនៅក្នុង ប្រទេសអាល្លឺម៉ង់ និងប៊ែលហ្សិក ដោយក្នុងនោះអាល្លឺម៉ង់ ... Read More »

កម្លាំងកងរាជអាវុធហត្ថ ឃាត់ជនសង្ស័យ ៣នាក់រួមទាំងវត្ថុតាង ចាត់ការតាមផ្លូវច្បាប់ក្នុងករណីលួច

ខេត្តកំពង់ស្ពឺ៖ អនុវត្តបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ម្សិលមុិញ កម្លាំងជំនាញខេត្ត បានធ្វើការស្រាវជ្រាវ ផ្អែកតាមពាក្យបណ្តឹង របស់ជនរងគ្រោះ ឈ្មោះ សុន ... Read More »

កម្លាំងចម្រុះឃាត់រថយន្តមួយគ្រឿងដឹកសាច់ជ្រូក និងប្រហិតចម្រុះចំនួន៤.០០០គីឡូក្រាម

ខេត្តបន្ទាយមានជ័យ៖ កម្លាំងចម្រុះរកឃើញរថយន្តមួយគ្រឿងលួចដឹកសាច់ជ្រូក និងប្រហិតចម្រុះចំនួន៤.០០០គីឡូក្រាមនាំចូលមកពីប្រទេសថៃតាមច្រកអន្តរជាតិប៉ោយប៉ែតសាច់ជ្រូកកាប់ចិញ្ច្រាំជាកង់ៗរួចជាស្រេចដាក់ក្នុងធុងស្នោ ដឹកតាមរថយន្ត១គ្រឿងនាំចូលមកពីប្រទេសថៃតាមច្រកអន្តរជាតិប៉ោយប៉ែត ត្រូវកំលាំងអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ  សហការជាមួយការិយា​ល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ ដឹកនាំដោយ លោក តាន់ ផាន់ណារ៉ា ប្រតិភូរាជារដ្ឋាភិបាលកម្ពុជា ... Read More »

ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ១១៩នាក់, និងស្លាប់ចំនួន ១នាក់ នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១១

ខេត្តព្រៃវែង៖ រដ្ឋបាលខេត្តព្រៃវែង សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ឲ្យបានជ្រាបថា៖ យោងតាមលទ្ធផលបានពិនិត្យរកមុខសញ្ញាវីរុសកូវីដ-១៩ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ១១៩នាក់ ស្រី ... Read More »

ផឹកស្រាក្រឡុក១យប់ទល់ភ្លឺ ! យុវជន ប្រុស-ស្រីចេញមកទាំងហ្វូងបើកឆាកប្រយុទ្ធគ្នាទាំងព្រឹក ផ្អើលអស់អ្នកភូមិនៅចំណុច​ផ្លូវជាតិ​លេខ​៤ ខណ្ឌពោធិ៍សែនជ័យ !

ភ្នំពេញ៖ សម័យកូវីដ-១៩ គឺអាជ្ញាធរមូលដ្ឋាន, អាជ្ញាធររាជធានីភ្នំពេញ , ក្រសួងសុខាភិបាល បានរឹតបន្តឹង និងហាមឃាត់នូវការជួបជុំគ្នាដែលមានមនុស្សច្រើន ក៏ដូចជាការប្រមូលផ្ដុំក្នុងការផឹកស៊ីនេះជាដើម។ ផ្ទុយទៅវិញមានក្រុមយុវជនជាច្រើនបានប្រមូលគ្នាមកផឹកស្រាក្រឡុក រួចបង្កជាជម្លោះបើកឆាកវាយប្រហារគ្នាទាំងព្រឹក អាចពួកគេចេញពីកន្លែងផឹកសា្រក្រឡុកនេះតែម្តង ខណៈប្រជាពលរដ្ឋថា,ក្លិនស្រាង៉ោង ។ មហាជនបានឃើញជាក់ស្ដែង ... Read More »

លោកឧត្តមសេនីយ៍ម៉ុន មាគ៌ា អញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ ឧបត្ថម្ភថវិកា និងពិនិត្យដំណើរការសាងសង់អគារថ្មីប៉ុស្ដិ៍នគរបាលការពារព្រំដែនគោកចំនួន២កន្លែង

ខេត្តត្បូងឃ្មុំ ៖​ លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃសៅរ៍ ៨ កើត ខែទុតិយា​សាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ... Read More »

បង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ-១៩ស្លាប់ចំនួន៣នាក់រកឃើញថ្មី ចំនួន៥៣នាក់(ស្រី៣១នាក់) និងជាសះស្បើយ១៩នាក់(ស្រី១៦នាក់)តាមសេចក្ដីប្រកាសក្រសួងសុខាភិបាលថ្ងៃទី១៧ខែកក្កដាឆ្នាំ២០២១

ខេត្តស្វាយរៀង៖ នៅយប់ថ្ងៃទី១៧ខែកក្កដាឆ្នាំ២០២១រដ្ឋបាលខេត្តស្វាយរៀងបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ-១៩ស្លាប់ចំនួន៣នាក់រកឃើញថ្មី ចំនួន៥៣នាក់(ស្រី៣១នាក់) និងជាសះស្បើយ១៩នាក់(ស្រី១៦នាក់)តាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១។ បង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ-១៩ រដ្ឋបាលខេត្តស្វាយរៀង ក៏បានអំពាវនាវដល់អ្នកពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាព ក្នុងករណីមានអាការខុសប្រក្រតី ត្រូវផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន និងរួសរាន់ទៅយកវត្ថុវិភាគសំណាក។ សូមជម្រាបថា ... Read More »

រដ្ឋបាលខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន៩៦នាក់ និងជាសះស្បើយ ចំនួន៦២នាក់ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ !

ខេត្តសៀមរាប៖ រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភៈ នេះ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៩៦នាក់ និងជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៦២នាក់ នៅថ្ងៃទី១៧ ខែកក្កដា ... Read More »

រកឃើញបុគ្គលវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០៦នាក់ថ្មីបន្ថែមទៀត នៅខេត្តកែប នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១

ភ្នំពេញ៖ សេចក្ដីប្រកាសព័ត៌មានស្ដីពី ការរកឃើញបុគ្គលវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០៦នាក់ថ្មីបន្ថែមទៀត នៅខេត្តកែប នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ ។  រដ្ឋបាលខេត្តកែប សូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា តាមរយៈការធ្វើតេស្ត រហ័ស(RDT Test ... Read More »

ចាប់ពីម៉ោង២៣:០៥នាទីយប់នេះ មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី២ (GS2-F2B) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួន ក្នុងខណ្ឌដង្កោ !

ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង២៣:០៥នាទីយប់ មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី២ (GS2-F2B) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ (១)ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ (២)ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ និង សង្កាត់បឹងទំពុន ... Read More »

កម្លាំងសមត្ថកិច្ចខណ្ឌដូនពេញចុះឆ្មក់បង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន៨នាក់ ដកហូតសារធាតុញៀនចំនួន២៧កញ្ចប់តូចធំ

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចប្រឆាំងគ្រឿងញៀនខណ្ឌដូនពេញ បានធ្វើការស្រាវជ្រាវ និងចុះបង្រ្កាបជនសង្ស័យ ចំនួន៨នាក់ ក្នុងនោះមានស្រី២នាក់ ប្រុស៦នាក់ លើពីរករណីផ្សេងគ្នាពាក់ព័ន្ធ ករណីជួញដូរ និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ ដកហូតសារធាតុញៀនបាន២៧កញ្ចប់តូចធំ។ ហេតុការណ៍នៃការបង្ក្រាបការជួញដូរគ្រឿងញៀននេះសមត្ថកិច្ចធ្វើឡើងកាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចផ្ទះសំណាក់យីយោ ... Read More »