ព័ត៌មានទាន់ហេតុការណ៍៖

Monthly Archives: July 2021

លោក ជិន ម៉ាលីន​៖​ បច្ចេកវិទ្យា អាចជួយឱ្យយើងជួបប្រជុំគ្នាពីរឬបីកម្មវិធីបាន ក្នុងពេលតែមួយដោយមិនចាំបាច់ចាត់អ្នកតំណាង

ភ្នំពេញ​៖​ បើយោងតាមបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោក ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានលេខាធិការដ្ឋានអចិន្រ្តៃយ៍នៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ នៅរសៀល​ថ្ងៃ​ចន្ទ​ទី​២៦ ខែកក្កដា​ ឆ្នាំ២០២១នេះថា៖​ បច្ចេកវិទ្យា អាចជួយឱ្យយើងជួបប្រជុំគ្នាពីរឬបីកម្មវិធីបាន ក្នុងពេលតែមួយដោយមិនចាំបាច់ចាត់អ្នកតំណាង។ ជាក់ស្ដែង​នៅក្នុង​សំណេរ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​ ជិន​ ... Read More »

រដ្ឋមន្ត្រី​ការបរទេស​ ចុះហត្ថលេខាជាមួយឯកអគ្គរាជទូតជប៉ុន​ ផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ដែលមានទឹកប្រាក់សរុបចំនួន ប្រមាណ ៣,៣ លានដុល្លារអាមេរិក

ភ្នំពេញ​៖​ លោក​ ប្រាក់​ សុខុន​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹក​ថ្ងៃ​ចន្ទ​ទី​២៦​ ខែកក្កដា​ ឆ្នាំ​២០២១នេះ​ បានចុះហត្ថលេខាជាមួយលោក ឯកអគ្គរាជទូត មិកាមិ ម៉ាសាហ៊ីរ៉ូ លើលិខិតប្ដូរសារ ... Read More »

Update ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតចូលរួមរំលែកទុក្ខជូនប្រធាន សមាគមជាតិកាកបាទក្រហមបែលហ្សិក ចំពោះគ្រោះទឹកជំនន់យ៉ាងគំហុកនៅភាគអាគ្នេយ៍នៃប្រទេសបែលហ្សិក !

ភ្នំពេញ៖ នៅថ្ងៃទី ២៦​ ខែកក្កដា ឆ្នាំ២០២១នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខជូន លោកស្រី Laurette STEENSSENS (MD)​ ... Read More »

បាក់ស្ពាននៅឥណ្ឌាសម្លាប់មនុស្ស៩នាក់និង៣នាក់បាត់ខ្លួន

យ៉ាងហោចណាស់ក៏មានមនុស្ស ៩នាក់ស្លាប់ និង៣នាក់បានបាត់ខ្លួន ក្រោយពេលដុំថ្មដ៏ធំបានធ្លាក់ពីលើភ្នំចំស្ពានបណ្តាលឲ្យបាក់ស្រុតតែម្តង។ មន្ត្រីក្នុងតំបន់ Kinnaur រដ្ឋ Himachal Pradesh លោក Abid Hussain Sadique បានឱ្យដឹងថា ការបាក់ដីកាលពីរសៀលថ្ងៃទី២៥ខែកក្កដា ... Read More »

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ចុះត្រួតពិនិត្យដំណើរការសាងសង់អគារថ្មី ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកឬស្សី និងព្រែកហូរ !

ខេត្តកណ្តាល៖ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល មិនត្រឹមតែយកចិត្តទុកដាក់គ្រប់គ្រងកងកម្លាំងនគរបាលក្រោមឱវាទ ឱ្យមានភារកិច្ចទទួលខុសត្រូវតាមតួនាទី ហើយកងកម្លាំងកើតចេញពីប្រជាពលរដ្ឋ ត្រូវតែបម្រើប្រជាពលរដ្ឋដោយគ្មានលក្ខខណ្ឌប៉ុណ្ណោះទេ  ពិសេស ការពារសន្តិសុខ សណ្តាប់ធ្នាប់ តាមមូលដ្ឋាន ជូនប្រជាពលរដ្ឋ លុបបំបាត់នូវបទល្មើសគ្រប់បែបយ៉ាង ... Read More »

ទីក្រុងហូជីមិញចាប់ពីម៉ោង១៨ ដល់ម៉ោង៦ព្រឹក ពលរដ្ឋមិនអាចចេញពីផ្ទះបានឡើយ

ចាប់ពីម៉ោង១៨ ដល់ម៉ោង៦ព្រឹកថ្ងៃទី២៦ ខែកក្កដា ទីក្រុងហូជីមិញនឹងអនុវត្តបម្រាមគោចរទាំងស្រុង ដោយពលរដ្ឋមិនអាចចេញពីផ្ទះបានឡើយក្នុងអំឡុងពេលនេះ។ ការសម្រេចខាងលើក្រោយពេល គណៈកម្មាធិការទីក្រុងហូជីមិញបើកកិច្ចប្រជុំសម្រេចអនុវត្តបម្រាមគោចរ។ គិតចាប់តាំងពីថ្ងៃទី២៧ ខែមេសា មកទល់ពេលនេះ ទីក្រុងហូជីមិញ រកឃើញករណីឆ្លងកូវីដ-១៩ កើនឡើងដល់ទៅ ៥៥ពាន់នាក់ ។ ... Read More »

អាមេរិក៖ ស្លាប់៤៣០នាក់ដោយសារការផ្ទុះអាវុធក្នុងរយៈពេល៧ថ្ងៃ

តាមតួលេខរបស់សារព័ត៌មាន NBC News បានឱ្យដឹងថា អំពើហិង្សាដោយកាំភ្លើងនៅក្នុងទឹកដីអាមេរិកមានដល់ទៅ៩១៥ករណី សម្លាប់មនុស្ស៤៣០នាក់ និងរបួស១.០០៧នាក់ក្នុងរយៈពេលពីថ្ងៃទី១៧ខែកក្កដា ដល់ថ្ងៃទី២៣ ខែកក្កដា។ តាមតួលេខរបស់សារព័ត៌មាន NBC News អំពើហិង្សាដោយផ្ទុះអាវុធនៅអាមេរិកកើនឡើងខ្ពស់ប៉ុន្មានឆ្នាំចុងក្រោយនេះ ។ កាលពីឆ្នាំ២០២០ ... Read More »

ធនាគារ ABA សាខាម៉ៅសេងទុង ដែលមានទីតាំងស្ថិតនៅផ្លូវម៉ៅសេងទុង មានអ្នកជំងឺកូវីដ-១៩ (COVID-19) បានចូលទៅទីតាំងខាងលើនេះ ដើម្បីប្រើប្រាស់សេវាធនាគារ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា, ធនាគារ ABA សាខាម៉ៅសេងទុង ដែលមានទីតាំងស្ថិតនៅផ្លូវម៉ៅសេងទុង មានអ្នកជំងឺកូវីដ-១៩ (COVID-19)  បានចូលទៅទីតាំងខាងលើនេះ ដើម្បីប្រើប្រាស់សេវាធនាគារ។  អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ ... Read More »

ស្លាប់២នាក់ និងរបួស១៣នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១

ភ្នំពេញ ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឱ្យដឹងថា នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៨លើក បណ្ដាលឱ្យមនុស្សស្លាប់២នាក់ និងរបួសធ្ងន់ស្រាល១៣នាក់។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ រួមមាន៖ ល្បឿន ... Read More »

រដ្ឋបាលខេត្តកំពង់ចាម បន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៥០នាក់ និងមានអ្នកជាសះស្បើយចំនួន ០៤នាក់ នៅថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២១

ខេត្តកំពងចាម៖ ករណីជាសះស្បើយចំនួន ០៤នាក់ និងករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៥០នាក់ ក្នុងនោះ ស្រុកកំពង់សៀម ០៥នាក់, ស្រុកកងមាស ០១នាក់, ស្រុកកោះសូទិន ០១នាក់, ស្រុកចំការលើ ០៦នាក់, ... Read More »

ក្រសួងទេសចរណ៍ចេញសេចក្តីណែនាំស្តីពីការពង្រឹងការអនុវត្តវិធានសុវត្ថិភាពសម្រាប់មន្ត្រីរាជការនៅទីស្តីការក្រសួងទេសចរណ៍

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ យោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ក្នុងការបន្តបង្កើន និងពង្រឹង ... Read More »

ពលរដ្ឋខ្វះខាត១៥, ចាស់ជរា​ និងជនពិការ សរុបចំនួន៥០គ្រួសារ រស់នៅក្នុងសង្កាត់ក្រាំងធ្នង់ ទទួល​អំណោយ​មនុស្សធម៌របស់កាកបាទក្រហមកម្ពុជា

ភ្នំពេញ៖​​ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌសែនសុខ ដឹកនាំដោយ លោក សក់ ច័ន្ទកញ្ញារិទ្ធ ប្រធានគណៈកម្មាធិការអនុសាខា នាព្រឹកថ្ងៃចន្ទ ២រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី​២៦ ... Read More »

ហ៊ាននោះ!!បុរសម្នាក់លួចគោ ពលរដ្ឋដឹកតាមរថយន្ត ត្រូវនគរបាលឃាត់ខ្លួន

ខេត្តបន្ទាយមានជ័យ៖ នគរបាលស្រុកស្វាយចេកឃាត់ខ្លួនជនសង្ស័យម្នាក់ នៅយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៦ខែ កក្កដា ឆ្នាំ ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ ៥៦A ចំណុចមុខវិទ្យាល័យកកោះ  ស្ថិតក្នុងភូមិកកោះ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។ លោក ... Read More »

នារីម្នាក់បែកពពុះមាត់ស្លាប់ នៅក្នុងបន្ទប់ជួលផ្អើលដល់អ្នកជិតខាង

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើងបន្ទាប់ពីដឹងថានារីម្នាក់បែកពពុះមាត់ស្លាប់ នៅក្នុងបន្ទប់ជួលជាន់ទី១ ដោយមិនដឹងពីមូលហេតុ។ ករណីខាងលើនេះបង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចខណ្ឌមានជ័យ។ ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៧ព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅផ្លូវបេតុងបន្ទប់ជួលមួយកន្លែង ស្ថិតនៅភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ... Read More »

រដ្ឋបាលខេត្តកំពង់ឆ្នាំង បន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន១៦នាក់, អ្នកជាសះស្បើយចំនួន ២២ នាក់ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១!

ខេត្តកំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង សូមជម្រាបជូនសាធារណជនក្នុងខេត្តកំពង់ឆ្នាំង ឱ្យបានជ្រាបថា៖ ខេត្តកំពង់ឆ្នាំងបាន រកឃើញអ្នកវិជ្ជមានកូវីដ-១៩ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) ចំនួន ១៦នាក់ ស្រី ១០នាក់ (អាជីវករ, សិស្ស, ... Read More »

អភិបាលខេត្តតាកែវ អញ្ជើញចុះពិនិត្យតំបន់បិទខ្ទប់ និងការយកសំណាកប្រជាពលរដ្ឋ និងអាជីវករ នៅផ្សារអង្គតាសោម

ខេត្តតាកែវ៖ បើយោងតាមប្រភពពី៖ រដ្ឋបាលខេត្តតាកែវ បានបញ្ជាក់អោយដឹងថា, នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែកក្ដដា ឆ្នាំ២០២១ លោក អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ អមដំណើរដោយ លោកវេជ្ជបណ្ឌិត ... Read More »

រដ្ឋបាលខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន៩៩នាក់ ជាសះស្បើយ ចំនួន៤៩នាក់ និងស្លាប់ចំនួន ១នាក់ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១

ខេត្តសៀមរាប ៖ រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ ក្នុងព្រឹត្តិការណ៍ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៩៩នាក់ ជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៤៩នាក់ និងស្លាប់ចំនួន១នាក់ នៅថ្ងៃទី២៥ ខែកក្កដា ... Read More »

រាជរដ្ឋាភិបាលនៅតែបន្តនាំយកវ៉ាក់សាំងការពារជំងឺកូវីដ-១៩មកចាក់ការពារជូនបងប្អូនប្រជាពលរដ្ឋឲ្យបានគ្រប់គ្នា ដោយឥគិតថ្លៃ

ខេត្តក្រចេះ ៖ យោងតាមផេករបស់រដ្ធបាលខេត្តក្រចេះនាព្រឹកថ្ងៃចន្ទ ២រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ ២០២១នេះ លោក ប៉ែន លីណាត ... Read More »

តុលាការសម្រេចឃុំខ្លួន​ជន​ត្រូវ​ចោទ​ ២នាក់ ពីបទ​មិន​គោរព​វិធានការ​ទប់ស្កាត់ ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ នៅសៀមរាប

ខេត្តសៀមរាប៖ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តសៀមរាប បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនបុគ្គើពីរនាក់ ដែលបំពានហ៊ានបើកកន្លែងផឹកស៊ីប្រឆាំងការទប់ស្កាត់នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩។ ជនត្រូវចោទដែលត្រូវចៅក្រមស៊ើបសួរបង្គាប់ឱ្យឃុំខ្លួនទាំង០២រូប រួមមាន៖ ១៖ ឈ្មោះ អាន សត្ថា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ... Read More »

សង្ស័យខូចចិត្តសង្សារភ្ជាប់ពាក្យចោលយុវជនម្នាក់ផឹកស្រាស្រវឹងរួចហើយចង.កបញ្ចប់ជីវិតទៅនឹងធ្នឹមផ្ទះ

   ខេត្តកណ្ដាល៖ យុវជនម្នាក់សង្ស័យខូចចិត្តនឹងសង្សាររបស់ខ្លួនដែលបានភ្ជាប់ពាក្យជាមួយអ្នកថ្មី ក៏ទៅផឹកស្រាស្រវឹង រួចហើយក៏ចង.កបញ្ចប់ជីវិតខ្លួនឯងទៅនឹងធ្នឹមផ្ទះ បង្កការភ្ញាក់ផ្អើលឡើងកាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ ២០២១ វេលាម៉ោង៥និង៣០នាទី ស្ថិតក្នុងភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល ។ ... Read More »

អត្តពលិកអូឡាំពិកកម្ពុជា ខិតខំហ្វឹកហាត់រាល់ថ្ងៃ ដើម្បី​ត្រៀម​ការ​ប្រ​កួត​ចុង​សប្ដាហ៍​នេះ

ភ្នំពេញ៖ យោងតាមផេកផ្លូវការ(Cambodia SEA GAMES 2021) ចេញផ្សាយនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ បានបញ្ជាក់អោយដឹងថា, កីឡាករ-កីឡាការិនីជម្រើសជាតិកម្ពុជា ទាំង​កីឡា​ហែលទឹក និង​កីឡា​​អត្ត​ពល​កម្ម បាន​នឹង​កំពុង​ខិត​ខំ​ប្រឹង​ប្រែង​ហ្វឹក​ហាត់​យ៉ាង​សកម្ម​តាម​ការ​កំ​ណត់ និង​ពេល​វេលា​រៀប​ចំ​របស់​ម្ចាស់​ផ្ទះ ដើម្បី​ត្រៀម​ការ​ប្រ​កួត​របស់​ខ្លួន ... Read More »

ដោយសារព្យុះទី ៧ ឈ្មោះ សេមប៉ាកា (CEMPAKA) និងបណ្តាឥទ្ធិពលនៃព្យុះផ្សេងៗទៀត ក្នុងរយៈពេលពី ៣ ទៅ ៤ ថ្ងៃខាងមុខទៀត ដែលអាចបណ្តាលឲ្យជន់លិចតំបន់ទំនាបអបមាត់ទន្លេមេគង្គលើ !

ភ្នំពេញ៖ ដោយសារព្យុះទី ៧ ឈ្មោះ សេមប៉ាកា (CEMPAKA) និងបណ្តាឥទ្ធិពលនៃព្យុះផ្សេងៗទៀត ក្នុងរយៈពេលពី ៣ ទៅ ៤ ថ្ងៃខាងមុខទៀត ដែលអាចបណ្តាលឲ្យជន់លិចតំបន់ទំនាបអបមាត់ទន្លេមេគង្គលើ ! នេះបើយោងតាមសេចក្តីជូនដំណឹង ... Read More »

លោក ឃួង ស្រេង បើកការដ្ឋានស្ថាបនាផ្លូវ១ខ្សែប្រវែងជាង១គីឡូម៉ែត្រពីផ្លូវលេខ២១៧ ដល់ផ្លូវលេខ២៧១ នៅខណ្ឌមានជ័យ

ភ្នំពេញ៖ កំណាត់ផ្លូវមួយខ្សែដែលមានប្រវែងជាង១គីឡូម៉ែត្រ ចាប់ពីផ្លូវលេខ២១៧ដល់ផ្លូវលេខ២៧១ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ បើកការដ្ឋានស្ថាបនាហើយ ក្រោយពីដោះស្រាយផល ប៉ះពាល់ជាមួយនឹងបងប្អូនប្រជាពលរដ្ឋ បានរួចរាល់កាលពី២សប្តាហ៍មុននេះ។    ការដ្ឋាននេះបានបើកដំណើរការស្ថាបនានាព្រឹកថ្ងៃទី២៦ ខែកក្កដាឆ្នាំ ២០២១ ក្រោមវត្តមាន លោក ឃួង ... Read More »

ហាងលក់សម្លៀកបំពាក់ Zendo សាខាទួលទំពូង មានអ្នកជំងឺកូវីដ-១៩ (COVID-19) បានចូលទៅទិញទំនិញ នៅទីតាំងខាងលើនេះ

ភ្នំពេញ៖ ហាងលក់សម្លៀកបំពាក់ Zendo សាខាទួលទំពូង មានអ្នកជំងឺកូវីដ-១៩ (COVID-19)  បានចូលទៅទិញទំនិញ នៅទីតាំងខាងលើនេះ។ បើយោងតាមការបញ្ជាក់ឲ្យដឹងពី អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ ២០២១។   អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, ... Read More »

ក្លិប Manchester City បានបំប៉ោងប្រាក់ចំណូលរបស់ខ្លួនក្នុងឆ្នាំ២០១១ដើម្បីចៀសវាងពីការរំលោភបំពានច្បាប់ហិរញ្ញវត្ថុ Fair Play

បន្ទាប់ពីមានជម្លោះផ្លូវច្បាប់យ៉ាងយូរជាមួយ UEFA នៅពេលដែលក្លិបនៃក្របខ័ណ្ឌ Premier League ត្រូវបានហាមឃាត់មិនឱ្យប្រកួតប្រជែងនៅអឺរ៉ុបសម្រាប់ការរំលោភបំពានច្បាប់ Fair Play ក្លិប Manchester City ជឿជាក់ថា ការត្រួតពិនិត្យរបស់ពួកគេជិតឈានដល់ទីបញ្ចប់បន្ទាប់ពីសេចក្តីសម្រេចរបស់តុលាការអាជ្ញាកណ្តាលផ្នែកកីឡា (CAS) បានទទួលការពេញចិត្ត ... Read More »

លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន បាននាំយកថវិការបស់ សម្តេចតេជោ ហ៊ុន សែន ទៅប្រគល់ជូនលោកតា លោកយាយ អាយុជាង ១០០ឆ្នាំ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ៣នាក់ !

ភ្នំពេញ៖ នៅថ្ងៃចន្ទ ២រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥​ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា  ឆ្នាំ២០២១  លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន ... Read More »

ខឹងស្រីស្នេហ៍មានប្រុសថ្មី មន្ត្រីស័ក្តិបួនកន្លះម្នាក់ដកកាំភ្លើងបាញ់ផ្អើលភូមិសាមគ្គី ត្រូវសមត្ថកិច្ចចុះទៅឃាត់ខ្លួន

ភ្នំពេញ ៖ ព្រោះតែភ្លើងប្រចណ្ឌដោយសារតែស្រីស្នេហ៍មានសង្សារថ្មី  បណ្តាលឲ្យមន្រ្តីពាក់ស័ក្តិបួនកន្លះម្នាក់នៃបញ្ជាការដ្ឋានកងអង្គរក្ស ដកកាំភ្លើងខ្លីបាញ់ផ្អើលអ្នកភូមិ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោងជាង៨យប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចផ្ទះរបស់នារីរងគ្រោះ ក្នុងភូមិសាមគ្គីទី១ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។ សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ជនបង្កដែលដកកាំភ្លើងបាញ់ផ្អើលអ្នកភូមិនោះមានឈ្មោះ សុខ ... Read More »

សារលិខិតរំលែកទុក្ខ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ផ្ញេីជូនប្រធានសមាគមជាតិកាកបាទក្រហមបែលហ្សិក ចំពោះគ្រោះទឹកជំនន់ដែលកេីតឡេីងនៅប្រទេសបែលហ្សិក

ភ្នំពេញ៖ សារលិខិតរំលែកទុក្ខ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន  ប្រធានកាកបាទក្រហមកម្ពុជា បាន ផ្ញេីជូនប្រធានសមាគមជាតិកាកបាទក្រហមបែលហ្សិក ចំពោះគ្រោះទឹកជំនន់ដែលកេីតឡេីងនៅប្រទេសបែលហ្សិក ។  គោរពជូន លោកស្រី ឡូរ៉ត ស្ទីនសន ប្រធាន ... Read More »

ថ្ងៃនេះ ! រដ្ឋបាលខេត្តកំពង់ស្ពឺ ជូនដំណឹង ស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ដែលជាករណីឆ្លងក្នុងសហគមន៍ !

ខេត្តកំពង់ស្ពឺ៖ សូមជម្រាបជូនថា, នៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២១ ខេត្តកំពង់ស្ពឺ បានប្រកាសពីអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ចំនួន ១០៥នាក់ មិនមានករណីឆ្លងថ្មី និងមិនមានករណីស្លាប់ទេ។ ហើយរដ្ឋបាលខេត្តកំពង់ស្ពឺ ជូនដំណឹង ស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ... Read More »

សម្តេចតេជោ ហ៊ុនសែន សសើរពីចៅ(ណាណា) ឆ្លាត ! សម្តេចសូមអោយស្ដាប់ចៅ​ (ណាណា​) និយាយ​ អំពីបំណងចង់ចាក់វ៉ាក់សាំងការពារកូវីដ-១៩ !

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីម្សិលមិញបានបង្ហោះអំពីការនិយាយរបស់ក្មេងស្រីដ៏តូចស្រស់ស្អាត ហើយមានភាពឈ្លាសវៃ គួរឲ្យស្រឡាញ់បំផុតដែលនាងបាននិយាយអំពីការប្រាថ្នាចង់ចាក់វ៉ាក់សាំង covid-19 ប៉ុន្តែនាងមិនអាចចាក់បានដោយសារអាយុមិនទាន់គ្រប់នៅឡើយ ហើយមានការព្រួយបារម្ភយ៉ាងខ្លាំងពីជំងឺកូវីដ-១៩នេះ ។ សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី ... Read More »