ព័ត៌មានទាន់ហេតុការណ៍៖

Monthly Archives: July 2021

ក្រសួងបរិស្ថានលើកពីឱកាសបង្កើនចំណូលសហគមន៍មូលដ្ឋានពីការចិញ្ចឹមគោ ! ជីវភាពសហគមន៍យើង !

ខេត្តកំពង់ឆ្នាំង ៖ ក្រសួងបរិស្ថាន បានបញ្ជាក់ថា,លោកម៉ាត់ មីន ជាសមាជិកសហគមន៍តំបន់ការពារធម្មជាតិភ្នំជើងលាង ឃុំជាប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានចាប់ផ្តើមចិញ្ចឹមគោចំនួន ២ក្បាល នៅឆ្នាំ ២០១១ តែបច្ចុប្បន្នគាត់មានគោសរុបចំនួន ៤២ក្បាល។ ... Read More »

រដ្ឋាភិបាលជប៉ុន នឹងផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង​មាន​ទឹក​ប្រាក់​សរុប​ចំនួន ៣៦២ លានយ៉េន (ប្រមាណ ៣,៣១លានដុល្លារអាមេរិក) សម្រាប់អនុវត្តគម្រោង «អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស»​​

ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ បានបញ្ជាក់អោយដឹងថា, លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ... Read More »

និយាយមិនស្តាប់ ! ទៅចូលបុណ្យសព ដោយមិនស្តាប់តាមការណែនាំរបស់អាជ្ញាធរ បង្កឱ្យមានការឆ្លងជំងឺកូវីដ-១៩ ជាបន្តបន្ទាប់ គិតត្រឹមម៉ោងនេះមានចំនួន ៦០នាក់ហើយ !

ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់អោយដឹងថា, ប្រជាពលរដ្ឋរស់នៅក្រុម៥ ភូមិ៣ ឃុំអូរត្រេះ ស្រុកស្ទឹហាវ ខេត្តព្រះសីហនុ ដែលបានទៅចូលបុណ្យសព ដោយមិនស្តាប់តាមការណែនាំរបស់អាជ្ញាធរ បង្កឱ្យមានការឆ្លងជំងឺកូវីដ-១៩ ជាបន្តបន្ទាប់ គិតត្រឹមម៉ោងនេះមានចំនួន ៦០នាក់ហើយ។  សូមបញ្ជាក់ផងដែរថា ... Read More »

ឃាត់ខ្លួនកូនប្រុសប្រធានភូមិសាក់សំពៅ៣នាក់ក្នុងករណីរារាំងអាជ្ញាធរដែលចុះទៅទប់ស្កាត់ការកាយខ្សាច់លុបស្ទឹងព្រែកត្នោត​

ភ្នំពេញ៖ តាមប្រភពព័ត៌មានបានឱ្យដឹងថាកម្លាំងព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោបានចុះទៅឃាត់ខ្លួនកូនប្រុសប្រធានភូមិសាក់សំពៅ​ចំនួន៣​នាក់​នាំយកមកកាន់អធិការដ្ឋាននគរបាលខណ្ឌ​ កាលពីព្រឹកថ្ងៃទី២២​ ខែ​កក្កដា​ ឆ្នាំ​ ២០២១​ ជុំវិញករណីដែលអ្នកទាំង៣នាក់នោះបេីកគ្រឿងចក្រទៅរារាំងការងាររបស់អាជ្ញាធរខណ្ឌដង្កោដែលចុះទៅទប់ស្កាត់ឈ្មួញចាក់ដីលុបស្ទឹងព្រែកត្នោត​ ស្ថិតនៅក្នុងសង្កាត់សាក់សំពៅ​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ។    មន្ត្រីនគរបាលខណ្ឌដង្កោបានឱ្យដឹងថា​មុនឈានដល់ការឃាត់ខ្លួនជនទាំងបីនាក់ខាងលេី​ គឺកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដង្កោបានដាក់គ្រឿងចក្រ​ទៅកាយខ្សាច់ដែលឈ្មួញទុច្ចរិតបានលួចបូមពីក្នុងស្ទឹងមកស្តុកលេីមាត់ច្រាំងស្ទឹងព្រែកត្នោត​ ក្បែរស្ពានសាក់សំពៅ​ ... Read More »

ជនខិលខូចកំពុងតែប្រើ URL shortener ដើម្បីវាយលុកជាមួយកម្មវិធីមេរោគ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២១ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការនៅក្បាច់ជាតិបានបញ្ជាក់ឲ្យដឹងថា, កាលពីពេលថ្មីៗនេះក្រុមអ្នកស្រាវជ្រាវបានរកឃើញ ពីការកើនឡើងក្នុងការប្រើប្រាស់ URL shortener ដើម្បីចែកចាយកម្មវិធីមេរោគសម្រាប់ទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ iOS និង Android។អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា ... Read More »

បង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ-១៩ស្លាប់ចំនួន២នាក់ រកឃើញថ្មី ចំនួន៧៩នាក់ស្រី៥១នាក់ និងជាសះស្បើយ៦៨នាក់ស្រី៣៣នាក់តាមសេចក្ដីប្រកាសក្រសួងសុខាភិបាលថ្ងៃទី២២ខែកក្កដាឆ្នាំ២០២១

ខេត្តស្វាយរៀង៖ នៅយប់ថ្ងៃទី២២ខែកក្កដាឆ្នាំ២០២១រដ្ឋបាលខេត្តស្វាយរៀងបានបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ-១៩ស្លាប់ចំនួន២នាក់ រកឃើញថ្មីចំនួន៧៩នាក់ ស្រី៥១នាក់ និងជាសះស្បើយ៦៨នាក់ស្រី៣៣នាក់តាមសេចក្ដីប្រកាសក្រសួងសុខាភិបាលថ្ងៃទី២២ខែកក្កដាឆ្នាំ២០២១។ ក្នុងការបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ-១៩នេះផងដែរ រដ្ឋបាលខេត្តស្វាយរៀង ក៏បានអំពាវនាវដល់អ្នកពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាព ហើយបើមានអាការខុសប្រក្រតី ត្រូវផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន និងរួសរាន់ទៅយកវត្ថុវិភាគសំណាក។ សូមជម្រាបថា ... Read More »

រថយន្ត​ទំនេីបFord Ranger បុកស្លាកប៉ាណូនៅផ្លូវជាតិលេខ១​ រងការខូចខាត​យ៉ាងដំណំ

​     ភ្នំពេញ ៖ បុរសម្នាក់បើកបររថយន្ត​ស៊េរីទំនេីបម៉ាក Ford Ranger មួយគ្រឿង ក្នុងល្បឿនលឿន បានរ៉េចង្កូតបុកបង្គោលស្លាកប៉ាណូពេញទំហឹងបាក់ដាច់អស់មួយដើមរងការខូចខាត​យ៉ាងដំណំ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩ និង៣០នាទីយប់ ... Read More »

រថយន្ត Ford Rangerមួយគ្រឿងត្រូវម្ចាស់បើកបុកបង្គោលភ្លើងនៅរង្វង់មូលវត្តភ្នំ​ រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ​ ៖​ បុរសម្នាក់បានបើករថយន្តស៊េរីទំនើបម៉ាក​Ford​ Ranger​ មួយគ្រឿងមិនប្រយ័ត្នជ្រុលទៅបុកខឿនផ្លូវរួចបន្តទៅបុកបង្គោលភ្លើងថ្មមួយដើមទៀតយ៉ាងពេញទំហឹងបណ្ដាលឲ្យរថយន្តរងការខូចខាតយ៉ាងដំណំ​ កាលពីវេលាម៉ោង២និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០២១ នៅចំណុចរង្វង់មូលវត្តភ្នំ ផ្នែកខាងលិច ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ​  ... Read More »

បុកទៀតហើយ! បុរសម្នាក់បេីករថយន្តស៊េរីទំនេីបបុកបង្គោលភ្លើងរងការខូចខាត

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តយន្តស៊េរីទំនើបម៉ាកRange Rover ក្នុងល្បឿនលឿនដូចហោះជ្រុលទៅបុកបង្គោលភ្លើងថ្មពេញទំហឹងបណ្តាលឱ្យប្រេះបែកនិងធ្លាក់គម្របប្រអប់ភ្លើង រីឯរថយន្តខ្ទេចមួយកំណាត់មុខទៅលែងរួច តែសំណាងដែរដែលមិនមានអ្នករងរបួស។  ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០ និង១០នាទីយប់ថ្ងៃទី២២ ខែកក្កដាឆ្នាំ ២០២១ នៅតាមបណ្តោយលេខ៩២ កែងនឹងផ្លូវលេខ២០១១ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខរាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា ... Read More »

រដ្ឋបាលខេត្តក្រចេះ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន០៨នាក់ និងជាសះស្បើយចំនួន០៣នាក់ បន្ថែមទៀត នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១

ខេត្តក្រចេះ ៖ រដ្ឋបាលខេត្តក្រចេះ សូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តក្រចេះ ជ្រាបថា យោងតាមលទ្ធផលវិភាគសំណាកតេស្តរហ័សរបស់ក្រុមគ្រូពេទ្យជំនាញនៃមន្ទីរសុខាភិបាលខេត្ត បានរកឃើញ អ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០៨នាក់ និងជាសះស្បើយចំនួន ០៣នាក់ ដូចខាងក្រោម៖សូមសាធារណជន និងបងប្អូនប្រជាពលរដ្ឋដែលបានពាក់ព័ន្ធដោយផ្ទាល់អ្នកវិជ្ជមានទាំង ... Read More »

រថយន្តឡិចស៊ីសLX470បុកសួនច្បារពុះចែកទ្រូងផ្លូវហើយបន្តទៅបុកបង្គោលប៉ាណូគាបជាប់ទៅមុខលែងរួច

ភ្នំពេញ​៖​ បុរសជាជនជាតិចិនម្នាក់បេីករថយន្តឡិចស៊ីសLX470ក្នុងល្បឿនលឿនមិនប្រយ័ត្នជ្រុលចង្កូតឡេីងសួនច្បារពុះចែកទ្រូងផ្លូវរួចបន្តទៅបុកបង្គោលស្លាកប៉ាណូមួយដេីមទៀតរងការខូចខាតនិងគាបរថយន្តជាប់ទៅមុខលែងរួច តែសំណាងដែរដែលមិនមានមនុស្សរងរបួស។  ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១០និង៣០នាទីយប់​ថ្ងៃទី២២​ ខែកក្កដា​ ឆ្នាំ២០២១​ នៅចំណុចជញ្ជីងថ្លឹងឡានចាស់​ តាមបណ្តោយផ្លូវលេខ២០០៤​ ក្នុងសង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។  តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកឡិចស៊ីសLX470 ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ2R-1288 ... Read More »

ថ្ងៃទី២៣ ខែកក្កដានេះ ! វ៉ាក់សាំងជំនួយរបស់ជប៉ុន! នឹងមកដល់កម្ពុជា, សម្តេចតេជោ នឹងអញ្ជើញទទួលដោយផ្ទាល់ នៅព្រលានយន្តហោះ

ភ្នំពេញ ៖ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ វ៉ាក់សាំងកូវីដ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន ចំនួន ១លានដូស នឹងដឹកមកដល់ព្រលានយន្តហោះភ្នំពេញ ហើយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ... Read More »

អ្នកនាំពាក្យស្ថានទូតចិនប្រចាំកម្ពុជាបញ្ចេញមតិស្តីអំពីការផ្សព្វផ្សាយមិនពិតរបស់សារព័ត៌មាន Reuters ដោយបានលើកអំពីទំនាក់ទំនងរវាងចិននិងកម្ពុជា !

ភ្នំពេញ៖ ស្ថានទូតចិនប្រចាំកម្ពុជា បានលើកឡើងថា, នាថ្ងៃទី២២ ខែកក្កដា សារព័ត៌មាន Reuters របស់អង់គ្លេសបានដកស្រង់ការចោទប្រកាន់មិនសមហេតុផលរបស់ក្រសួងយុត្តិធម៌នៃសហរដ្ឋអាមេរិក ដោយនិយាយបំផ្លើសបំភ្លៃពីការពិតថា “ក្រុម Hacker ចិនបានលួចទិន្នន័យទន្លេមេគង្គពីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា”។ ស្ថានទូតចិនប្រចាំកម្ពុជាសម្តែងការព្រួយបារម្ភខ្លាំងនិងប្រឆាំងជាដាច់ខាតចំពោះការលើកឡើងខាងលើនេះ។ ភាគីចិនប្រឆាំងជាដាច់ខាតនិងតែងបង្ក្រាបលើការវាយប្រហារតាមគ្រប់ទម្រង់នៅក្នុងប្រព័ន្ធអ៊ីនធើណេត កុំថាឡើយលើកទឹកចិត្ត ... Read More »

សង្ស័យមានវិបត្តិផ្លូវចិត្តបែកបាក់គ្រួសារ ទើបយុវជនរូបនេះគិតខ្លីមកលោតទឹកសម្លាប់ខ្លួនឯងបែបនេះ

ខេត្តត្បូងឃ្មុំ​ ៖ យុវជនមិនស្គាល់អត្តសញ្ញាណម្នាក់បានជិះម៉ូតូមកឈប់នៅត្រង់ចំណុចលើស្ពាន រួចឡើងលើបង្កាន់ដៃស្ពានលោតចុះទៅក្រោមលិចបាត់បង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកនៅម្តុំនោះនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ។ ហេតុកាណ៍នេះកើតឡើងកាលពីវេលាម៉ោង ១៦និង៤០នាទី ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ នៅលើស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ស្ថិតនៅភូមិក្តុលកណ្តាល ឃុំទ្រា ស្រុកក្រូចឆ្មារ ... Read More »

រដ្ឋបាលខេត្តព្រៃវែង ៖ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ៦៧នាក់, ជាសះស្បើយចំនួន ១៩០នាក់

ខេត្តព្រៃវែង៖ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ៦៧នាក់, ជាសះស្បើយចំនួន ១៩០នាក់ និងស្លាប់ចំនួន ២នាក់ នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១១ មកពីខេត្តកណ្ដាល ... Read More »

រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ចំនួន ៣២នាក់ ជាសះស្បើយចំនួន ០១នាក់ និងស្លាប់ចំនួន ០២នាក់ នៅថ្ងៃទី២២ ខែកក្កដា នៅខេត្តកំពង់ធំ

ខេត្តកំពង់ធំ៖ សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ធំ ស្តីពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ចំនួន ៣២នាក់ ជាសះស្បើយចំនួន ០១នាក់ និងស្លាប់ចំនួន ០២នាក់  នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១។ រដ្ឋបាលខេត្តកំពង់ធំ – សូមជម្រាបជូនដំណឹងដល់សាធារណជនជ្រាបថា យោងតាមលទ្ធផលនៃការធ្វើតេស្ត ... Read More »

ប្រជាពលរដ្ឋ២ភូមិនៅឃុំកំពង់ត្រាចដែលមកយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ បានចំនួន ៣២៥នាក់ ជាលទ្ធផល រកឃើញវិជ្ជមាន ចំនួន ១០នាក់

ខេត្តស្វាយរៀង៖ លោកស៊ូម៉ុលអភិបាលស្រុករមាសហែកបានថ្លែងថាគិតត្រឹមម៉ោង៣រសៀលថ្ងៃទី២២ខែកក្កដាឆ្នាំ២០២១ប្រជាពលរដ្ឋ២ភូមិក្នុងឃុំកំពង់ត្រាចដែលបានមកយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ បានចំនួន ៣២៥នាក់ ស្រី ១២៤នាក់ជាលទ្ធផល រកឃើញវិជ្ជមាន ចំនួន ១០នាក់ ស្រី ០៦នាក់។ ការថ្លែងបែបនេះនារសៀលថ្ងៃទី២២ខែកក្កដាឆ្នាំ២០២១ក្នុងចុះពិនិត្យការយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ ជូនប្រជាពលរដ្ឋ ភូមិតាត្រាវ និងភូមិកំពង់ត្រាច ... Read More »

លោករដ្ឋមន្ត្រី វេង សាខុន បញ្ជាក់ពី លទ្ធផលនៃកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌមេគង្គ-ឡានឆាង

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួង កសិកម្មរុក្ខាប្រមាញ់និងនេសាទ បានបង្ហោះលើផេកផ្លូវការរបស់លោកថា, កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងបង្កើតឡើងក្នុងគោលបំណង៖ – ចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសជាសមាជិករួមមាន ចិន ... Read More »

នគរបាលស្រុកខ្សាច់កណ្ដាលឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធនឹងករណីគ្រឿងញៀន

ខេត្តកណ្ដាល ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលស្រុកខ្សាច់កណ្ដាលធ្វើការឃាត់ខ្លួនពាក់ព័ន្ធទៅនឹងករណីគ្រឿងញៀន។ ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យនេះបានធ្វើឡើងកាលពីវេលាម៉ោង១៧:៣០នាទីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចភូមិពុកឫស្សីក្រោម ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនខាងលើឈ្មោះ​ ជា កានីន ភេទប្រុស អាយុ២២ឆ្នាំ ... Read More »

ល្បែងសុីសងប្រភេទឡូតូKenoកំពុងបើកដំណើរការយ៉ាងរលូនក្រោមក្រសែភ្នែកអាជ្ញាធរខណ្ឌ៧មករាក្នុងបរិបទកូវីដ-១៩

ភ្នំពេញ៖ ទីតាំងល្បែងស៉ីសងប្រភេទ ឡូតូkeno កំពុងរីករាយដូចផ្សិតបើកដំណើរការយ៉ាងរលូននៅក្នុងអគារបុរីកីឡា គឺអគារទី១ អគារទី៥ និងអគារទី៧ តាមបណ្ដោយផ្លូវលេខ២១១ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ដោយពុំមានការចុះបង្ក្រាបពីសំណាក់អាជ្ញាធរខណ្ឌនោះទេ។ម្យ៉ាងទៀតទីតាំងបើកល្បែងស៊ីសងទាំងនេះមានការប្រមូលផ្ដុំមនុស្សជាច្រើន ដោយមិនចូលរួមអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល និងវិធានការ ៣កុំ ៣ការពារ ... Read More »

ក្រសួងបរិស្ថានបញ្ជាក់ថា,កម្ពុជាបន្តរកឃើញវត្តមាននៃប្រភេទសត្វកម្រៗនៅលើពិភពលោកដែលមានវត្តមាននៅតំបន់ការពារធម្មជាតិរបស់ខ្លួន !

ភ្នំពេញ៖ នៅរសៀលថ្ងៃទី ២២ខែកក្កដាឆ្នាំ ២០២១ ក្រសួងបរិស្ថានបញ្ជាក់ថា,កម្ពុជាបន្តរកឃើញវត្តមាននៃប្រភេទសត្វកម្រៗនៅលើពិភពលោកដែលមានវត្តមាននៅតំបន់ការពារធម្មជាតិរបស់ខ្លួន ! គឺសត្វ ជ្រូកពោនឬជ្រូកព្រុលដែលជាប្រភេទសត្វស្ថិតក្នុងក្រុមមានដោយកម្រ។ ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងបរិស្ថានបានបញ្ជាក់ថា,  1.  កម្ពុជាបន្តរកឃើញវត្តមាននៃប្រភេទសត្វកម្រៗនៅលើពិភពលោកដែលមានវត្តមាននៅតំបន់ការពារធម្មជាតិរបស់ខ្លួន។ ជ្រូកពោនឬជ្រូកព្រុលដែលជាប្រភេទសត្វស្ថិតក្នុងក្រុមមានដោយកម្រស្ថិតក្នុងបញ្ជីក្រហម IUCN ថា ជាប្រភេទងាយរងគ្រោះបន្តមានវត្តមាននៅក្នុងប្រទេសកម្ពុជា ... Read More »

លទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាគណៈមេធាវីទាក់ទងនឹងការរៀបចំមហាសន្និបាតលើកទី២៦ និងការបោះឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាគណៈមេធាវីអាណត្តិទី១០

ភ្នំពេញ៖ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ គណៈមេធាវី បានបញ្ជាក់ពីលទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាគណៈមេធាវីទាក់ទងនឹង ការរៀបចំមហាសន្និបាតលើកទី២៦ និងការបោះឆ្នោត ជ្រើសតាំងសមាជិកក្រុមប្រឹក្សាគណៈមេធាវីអាណត្តិទី១០។  កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ នៅក្នុងកិច្ចប្រជុំការងាររបស់ក្រុមប្រឹក្សា គណៈមេធាវីលើកទី១៨ ក្រុមប្រឹក្សាគណៈមេធាវីបានអនុម័តលើសេចក្តីព្រាងសេចក្ដីសម្រេច ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃមហាសន្និបាតលើកទី២៦ ... Read More »

នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ រដ្ឋបាលខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៤៧នាក់ ករណីជាសះស្បើយចំនួន ៤១នាក់ និងករណីស្លាប់ ២នាក់

ខេត្តបាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបង សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំង អស់ឱ្យបានជ្រាបថា ៖ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ បានរកឃើញអ្នកជំងឺកូវីដ-១៩ ចំនួន ៤៧នាក់ ជាអ្នកពាក់ព័ន្ធជាមួយព្រឹត្តិការណ៍ ២០ កុម្ភៈ ... Read More »

ថ្ងៃនេះវៀតណាមរកឃើញករណីឆ្លងកូវីដ-១៩ កើនឡើងដល់៦.១៩៤នាក់

ក្រសួងសុខាភិបាលវៀតណាម បានប្រកាសថា គិតត្រឹមម៉ោង១៩ យប់ថ្ងៃទី២២ខែកក្កដា វៀតណាមបានរកឃើញករណីឆ្លងកូវីដ-១៩បន្ថែម៣.២២៧នាក់ សរុបអ្នកឆ្លងក្នុងរយៈពេល២៤ម៉ោង ដល់ទៅ៦.១៩៤នាក់។ ជាមួយគ្នានោះក៏មានអ្នកជំងឺ ១.៤៥០នាក់ជាសះស្បើយផងដែរ។ ក្នុងចំណោមអ្នកឆ្លងថ្មីដែលបានរកឃើញរយៈពេល២៤ម៉ោងកន្លងមកនេះ គឺមានករណីនាំចូលពីក្រៅ៣០ នាក់ផងដែរ ក្រៅពីនេះគឺឆ្លងនៅក្នុងសហគមន៍។ នៅទីក្រុងហូជីមិញមានករណីឆ្លងច្រើនជាងគេ គឺមានដល់ទៅ៤.២១៨នាក់ ... Read More »

ស្លាប់១៨នាក់ដោយសារអំពើហិង្សាក្នុងពន្ធនាគារនៅអេក្វាឌ័រ

មន្ត្រីគ្រប់គ្រងពន្ធនាគារ SNAI បានប្រកាសថា កម្លាំងសន្តិសុខពិសេសគ្រប់គ្រងបានស្ថានភាពទាំងស្រុងនៅមន្ទីរឃុំឃំាងក្នុងខេត្ត Guayas ស្ថិននៅតំបន់ភាគខាងត្បូងអេក្វាឌ័រ និងមួយទៀតនៅតំបន់ភាគកណ្តាលខេត្ត Cotopaxi ។ មន្ត្រីអេក្វាឌ័របានឱ្យដឹងថា អំពើហិង្សាកើតឡើងនៅថ្ងៃទី២១ខែកក្កដា បណ្តាលឱ្យមនុស្ស១៨នាក់ស្លាប់ និងជាង ៥០នាក់រងរបួសក្នុងនោះមានទាំងប៉ូលិសផងដែរ។ អំពើហិង្សានៅមន្ទីរឃុំឃាំង ... Read More »

ចិនបដិសេធមិនឱ្យអង្គការ WHO ស្រាវជ្រាវប្រភពកូវីដ-១៩ជាលើកទីពីរឡើយ

រដ្ឋាភិបាលទីក្រុងប៉េកាំងនឹងមិនចូលរួមសហការក្នុងការស្រាវជ្រាវពីប្រភពកូវីដ-១៩ ដំណាក់កាលទីពីរ របស់អង្គកាWHO ឡើយ ។ លោក Zeng yixin ប្រធានគណៈកម្មការសុខាភិបាលចិនបានប្រកាសនៅក្នុងសន្និសីទកាសែតនៅរដ្ឋធានីប៉េកាំង នាថ្ងៃទី ២២ខែកក្កដាថា លោកពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលដឹងថា អង្គការWHO នៅតែមន្ទិលសង្ស័យ ថាវីរុសកូវីដ-១៩បែកធ្លាយចេញពី ... Read More »

លោក គួច ចំរើន៖ ចាត់ឲ្យមន្ត្រីសាខា អនុសាខា អ្នកស្ម័គ្រចិត្ត បន្តចុះធ្វើយុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩

ខេត្តព្រះសីហនុ៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពប្រជាពលរដ្ឋពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា លោក គួច ចំរើន ប្រធានគណៈកម្មាធិការសាខា នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវត្រីស័ក ព.ស. ... Read More »

រថភ្លើង​បុក បុរសម្នាក់​ជាមនុស្ស​គ.ថ្លង់​រងរបួស​ធ្ងន់ នៅ​ស្រុក​ព្រៃនប់

ខេត្ត​ព្រះសីហនុ៖​ ហេតុ​ការណ៍​ភ្ញាក់ផ្អើល​មួយបានកេីតឡេីង​ បន្ទាប់ពី​រថភ្លើង​ បានបើកបុក បុរសម្នាក់​ជាមនុស្ស​គ.ថ្លង់​ពីក្រោយ​បណ្ដាល​ឱ្យ​រងរបួស​ធ្ងន់ នៅ​ស្រុក​ព្រៃនប់​ ខណៈ​បុរស​រូបនោះ ​កំពុងតែដើរនៅលើផ្លូវ​រថភ្លើង។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលេីនេះ​ បានកើត​ឡើងនៅ​វេលា​ម៉ោង​ជិត ៩ ព្រឹក ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០២១​ ... Read More »

លោក ស៊ុន ចាន់ថុល៖​ ជួបប្រជុំរាយការណ៍វឌ្ឍនភាពការងារកម្មវិធីដកពិន្ទុបណ្ណបើកបរ និងពិន័យលើបទល្មើសចរាចរណ៍ផ្លូវគោក ជូនសម្តេចក្រឡាហោម ស ខេង តាមប្រព័ន្ធវីដេអូពីចម្ងាយ

ភ្នំពេញ​៖​ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃព្រហស្បតិ៍ ១៣កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ... Read More »

«ព្រះមហាក្សត្រ ប្រោសព្រះរាជទានព្រះរាជសាររំលែកទុក្ខជូន លោក Xi JinPing»

ភ្នំពេញ, ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជសាររំលែកទុក្ខយ៉ាងក្រៀមក្រំ និងសំដែងការសោកស្តាយយ៉ាងជ្រាលជ្រៅ ក្នុងព្រះបរមនាមព្រះអង្គផ្ទាល់ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះរាជវង្សានុវង្សកម្ពុជា ... Read More »