ព័ត៌មានទាន់ហេតុការណ៍៖
'

ទីក្រុងដែលមានសុវត្ថិភាពបំផុតនៅលើពិភពលោកនិងតំបន់អាស៊ាន

នៅទូទាំងពិភពលោក រដ្ឋធានី Abu Dhabi នៃប្រទេសអារ៉ាប់រួម (UAE) ត្រូវបានផ្តល់កិត្តិយសជាទីក្រុងដែលមានសុវត្ថិភាពបំផុតក្នុងពិភពលោក ដោយទទួលបាន 88.8 ពិន្ទុ។ តាមពីក្រោយដោយរដ្ឋធានី Doha របស់ប្រទេសកាតារ(85.5 ពិន្ទុ) និងទីក្រុងតៃប៉ិ ... Read More »

គ្រាន់តែរឿងរាំវង់ជាន់ជើងគ្នាចាក់សម្លាប់ម្នាក់សមត្ថកិច្ចតាមចាប់បាន០៣នាក់

ខេត្តកោះកុង៖ កម្លាំងមានសមត្ថកិច្ចនគរបាលស្រុកបូទុមសាគរ ខេត្តកោះកុង បានបំបែករឿងក្តី ដោយឃាត់ខ្លួន​ជន​សង្ស័យ៣នាក់ ដែលតាមចាប់រហូតដល់ស្រុកលើកដែក ខេត្តកណ្តាល ក្នុងករណីឃាតកម្មចាក់សម្លាប់យុវជនម្នាក់​ទៀត ​ក្នុងវង់រាំកម្សាន្ត ​ស្ថិតនៅភូមិអណ្តូងទឹក ឃុំអណ្តូងទឹក។ មន្ត្រីនគរបាលស្រុកបូទុមសាគរចំណាយពេលវេលា ២៨ម៉ោង ដោយសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធផ្សេងទៀតរហូតដល់ឈានដល់ការចាប់ខ្លួន​ជន​ដៃ​ដល់​ម្នាក់ឈ្មោះ ផន ... Read More »

អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី ៖ អាមេរិកជាអ្នកទទួលផលប្រយោជន៍ពីវិបត្តិអ៊ុយក្រែន

អនុរដ្ឋមន្ត្រីការបរទេសរុស្សី លោក Sergei Ryabkov បាននិយាយថា សហរដ្ឋអាមេរិកទទួលបានផលប្រយោជន៍យ៉ាងច្រើនពីជម្លោះអ៊ុយក្រែន ជាពិសេសពីបណ្តាប្រទេសអឺរ៉ុបដែលផ្គត់ផ្គង់សព្វាវុធដល់ទីក្រុងកៀវ។ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov បានមានប្រសាសន៍ថា “សហរដ្ឋអាមេរិកមិនត្រឹមតែដើរតួនាទីបញ្ជាការក្នុងវិបត្តិអ៊ុយក្រែនប៉ុណ្ណោះទេ ថែមទាំងជាអ្នកទទួលផលសំខាន់នៃវិបត្តិនេះផងដែរ។ វ៉ាស៊ីនតោនចាត់ទុកអ៊ុយក្រែនជាកន្លែងសាកល្បងសម្រាប់ផលិតផលឧស្សាហកម្មយោធារបស់ខ្លួន។ ... Read More »

ផ្ការំដួលចំនួន ៧០ដើម ត្រូវបានដាំរួមគ្នារវាងក្រសួង បរិស្ថាន និងស្ថានទូតឥណ្ឌានៅក្នុងឱកាសរំលឹកខួបអនុស្សាវរីយលើកទី៧០ រវាងកម្ពុជា-ឥណ្ឌា

ខេត្តសៀមរាប៖ ផ្ការំដួលចំនួន ៧០ដើម ត្រូវបានដាំរួមគ្នារវាងក្រសួងបរិស្ថាន និងស្ថានទូតឥណ្ឌាប្រចាំព្រះ រាជាណាចក្រកម្ពុជានៅក្នុងឱកាសរំលឹកខួបអនុស្សាវរីយលើកទី៧០ រវាងកម្ពុជា-ឥណ្ឌា នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខអាន ភ្នំគូលែន ភូមិសាស្រ្តខេត្តសៀមរាប ក្រោមអធិបតីភាពលោកសៅ សុខភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន ... Read More »

ស្ងោរដំឡូងជ្រូកហូបបណ្ដាលឱ្យពុលស្ត្រីម្នាក់ស្លាប់ រីឯ៣នាក់ទៀតមានអាការៈធ្ងន់ធ្ងរ

ខេត្តកណ្ដាល៖ ស្ត្រីម្នាក់បានជីកដំឡូងជ្រូកនៅឯស្រែយកមកស្ងោរហូបជាមួយក្រុមគ្រួសារមិនបានប៉ុន្មានម៉ោងផង ស្រាប់តែមានអាការៈមិនស្រួល បានទៅព្យាបាលនៅមន្ទីរពេទ្យ តែដោយសារអាការៈធ្ងន់ធ្ងរពេក ស្រ្តីម្នាក់បានស្លាប់បាត់បង់ជីវិត រីឯ៣នាក់ទៀតមានអាការៈធ្ងន់។     ករណីនេះបានកើតឡើងនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣​ នៅភូមិស្រែរាំង​ ឃុំទំនប់ធំ​ ស្រុកពញាឮ​ ... Read More »

រកឃើញសពក្មេង០២នាក់បាត់ពីផ្ទះអស់១យប់ក្នុងព្រែកកំចាយ ស្រុកទឹកឈូខេត្តកំពត

ខេត្តកំពត ៖ សពកុមារាពីរនាក់ត្រូវបានរកឃើញក្នុងព្រែកកំចាយ ដោយក្រុមអ្នកស៊ីឈ្មួលមុជទឹកបានចំណាយ ពេលមួយព្រឹកទើបតែរកឃើញ កាលពីវេលាថ្ងៃត្រង់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ក្រោយបាត់ពីផ្ទះអស់មួយយប់។ ហេតុការណ៍បានកើតឡើងនៅភូមិកំពង់គ្រែង ឃុំកំពង់គ្រែង ស្រុកទឹកឈូ។ មន្ត្រីនគរបាលប៉ុស្តិ៍កំពង់គ្រែងបានប្រាប់ឲ្យដឹងថា កុមារារងគ្រោះខាងលើ រួមមាន ... Read More »

លេចចេញមតិចម្រូងចម្រាសលើពិធីការិនី ឌួង ហ្សូរីដា ក្នុងកម្មវិធី Miss Planet International 2023

ភ្នំពេញ៖ ទីបំផុតកម្មវិធីបង្កើតឡើងដោយកូនខ្មែរ Miss Planet International  បានបញ្ចប់ការប្រកួតហើយ កាលពី រាត្រីទី ២៩ ខែ មករា ឆ្នាំ ២០២៣ ។ ម្ចាស់មកុដថ្មី ... Read More »

ដោយសារខ្យល់កន្ត្រាក់ខ្លាំងបណ្ដាលឲ្យលិចទូកនេសាទ និងបាត់ខ្លួនមនុស្ស ២ នាក់

ខេត្តព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ បានបញ្ជាក់ឱ្យដឹងថា មានករណីលិចទូកនេសាទមួយគ្រឿង ដែលបណ្តាលឲ្យបាត់ខ្លួនមនុស្សចំនួន២នាក់ ពេលនេះលោកឧកញ៉ា កំពុងបញ្ជូនអូប័រល្បឿនលឿនរបស់ក្រុមហ៊ុនGTVC ចំនួន៤គ្រឿង ដើម្បីរុករកជនរងគ្រោះនៅលើផ្ទៃសមុទ្រ។ បើតាមការបញ្ជាក់របស់ម្ចាស់ទូកឈ្មោះ ធិន យឿន ភេទ ... Read More »

ទំនាក់ទំនងអូស្ត្រាលី-ចិន ល្អប្រសើរឡើងវិញហើយ និស្សិតចិនរាប់សិបពាន់នាក់ត្រៀមទៅសិក្សានៅប្រទេសអូស្ត្រាលី

សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៣០ ខែមករា ឆ្នាំ២០២៣ បានផ្សាយថា រដ្ឋមន្រ្តីអប់រំអូស្រ្តាលីបាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេសអូស្រ្តាលីកំពុងត្រៀមលក្ខណៈ សម្រាប់ការត្រឡប់មកវិញរបស់និស្សិតចិនរាប់ម៉ឺននាក់ បន្ទាប់ពីក្រសួងអប់រំរបស់ប្រទេសចិនបានព្រមានដល់និស្សិតរបស់ខ្លួនដែលទទួលការសិក្សានៅក្រៅប្រទេសថា ការរៀនតាមអនឡាញនឹងលែងត្រូវទទួលស្គាល់តទៅទៀតហើយ។ វិស័យអប់រំរបស់ប្រទេសអូស្រ្តាលី ដែលបង្កើតចំណូលបានខ្ទង់៣៩ពាន់លានដុល្លារអូស្រ្តាលីឬស្មើនឹង២៧.៦៦ពាន់លានដុល្លារអាមេរិក នៅមុនវិបត្តិជំងឺរាតត្បាតកូវីដ-១៩ ... Read More »

រថយន្តអាចដឹកលើសទម្ងន់ មានចេតនាបំផ្លិចបំផ្លាញផ្លូវជាតិ ត្រូវបានគេបង្ហោះពេញ ហ្វេសប៊ុក ថ្ងៃនេះ !

ខេត្តបាត់ដំបង ៖ រថយន្តខ្នាតយក្ស ប្រហែលជាដឹកអង្ករ ឬស្រូវ លើកំណាត់ផ្លូវជាតិលេខ ៥ ឃើញថាផ្ទុកច្រើនបំផុត ស្ទើរធ្លាយទ្រូងរថយន្ត ស្រុតផ្លូវជាតិ ហើយអាចកែច្នៃទ្រុងវែងលើសពីការកំណត់ របស់ក្រសួងសាធារណការនិងដឹកជញ្ជូន ផងក៏ថាបាន ។  អ្នកនិយមលេងតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ... Read More »

រយៈពេល៤ខែ!​ កម្មវិធីដកពិន្ទុបណ្ណបើកបររកឃើញល្មើសច្បាប់ជាង ៨ពាន់ករណី និងដកពិន្ទុជាង ១០ម៉ឺនពិន្ទុ

ភ្នំពេញ៖ រយៈពេល៤ខែ​ ក្នុងឆ្នាំ២០២២​កន្លងមកនេះ​ ដំណើរការសាកល្បងពិន័យ និងដកពិន្ទុបណ្ណបើកបរ បានរកឃើញមានល្មើសច្បាប់ចរាចរណ៍ចំនួនជាង ​៨ពាន់៧រយករណី និងបានដកពិន្ទុ សរុបជាង ១០ម៉ឺនពិន្ទុ។ បើ​តាមការបញ្ជាក់ពី​លោកស្រី​ មឹន មាណាវី រដ្ឋលេខា​ធិការក្រសួងសាធារណការ ​និងដឹកជញ្ជូន ... Read More »

ក្លិប Aberdeen បណ្តេញអ្នកចាត់ការទូទៅចេញត្រឹម១៩នាទីក្រោយក្រុមបរាជ័យ

ក្រុម Aberdeen នៃក្របខ័ណ្ឌ Premier League របស់លីកកំពូលស្កុតឡេនបានចំណាយពេលត្រឹមតែ ១៩នាទីប៉ុណ្ណោះដើម្បីបណ្តេញអ្នកចាត់ការលោក Jim Goodwin ចេញពីតំណែង បន្ទាប់ពីបានបរាជ័យ៧–០ នៅលើទឹកដីក្រុម Hibernian កាលពីថ្ងៃសៅរ៍បានបន្តទម្រង់ដ៏អាក្រក់របស់ក្លិប។ លោក ... Read More »

សម្ដេចក្រឡាហោម ស ខេង ណែនាំដល់អាជ្ញាធរមានសមត្ថកិច្ច ត្រូវចាត់វិធានការឱ្យបានម៉ឺងម៉ាត់ និងគ្មានការលើកលែង ចំពោះអ្នកបើកបរស្ថិតក្រោមឥទ្ធិពលគ្រឿងញៀន និងគ្រឿងស្រវឹង

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានធ្វើការណែនាំដល់អាជ្ញាធរ ដែលមានសមត្ថកិច្ច ត្រូវយកចិត្តទុកដាក់ ដោយត្រូវចាត់វិធានការឱ្យបានម៉ឺងម៉ាត់ និងគ្មានការលើកលែងលើអ្នកបើកបរដែលស្ថិតក្រោមឥទ្ធិពលនៃគ្រឿងញៀន និងគ្រឿងស្រវឹង។ ... Read More »

ស្រ្តី​បំរើសេវាកម្មកម្សាន្ដនានានៅទូទាំងប្រទេស នឹងទទួលបានមេធាវីការពារក្តីពីសម្តេចតេជោ​ ហ៊ុន​ សែន​

ភ្នំពេញ៖ អ្នកនាំពាក្យរបស់គណបក្សប្រជាជនកម្ពុជា​ លោក​ សុខ ឥសាន្ត​ បានថ្លែងបញ្ជាក់ថា៖​ នារីដែលធ្វើការនៅសេវាកម្មកម្សាន្ដនានានៅទូទាំងប្រទេសដូចជានារីបំរើនៅក្នុងខារ៉ាអូខេ នារីផ្តល់សេវាកម្មស្រាបៀរ រត់តុ និងសេវាកម្មផ្សេងៗទៀត នឹងទទួលបានមេធាវីការពារក្តី ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ... Read More »

នៅតែមានក្រុមឈ្មួញបន្តដឹកឈើ ចេញពីខេត្តស្ទឹងត្រែង មកកាន់ខេត្តក្រចេះ ស្ទើររាល់យប់ តាមឡានសាំយ៉ុង ខណៈសមត្ថកិច្ច អាជ្ញាធរ មន្ត្រីជំនាញ ទទួលទានដំណេកលង់លក់ !

ខេត្តស្ទឹងត្រែង-ក្រចេះ ៖ សូមរម្លឹកថា ប្រជាពលរដ្ឋរាយការណ៍មកថា, នៅតែមានមេឈ្មួញជើងខ្លាំងខាងដឹកឈើកែច្នៃខុសច្បាប់ចេញពី ភូមិស្រែគរ ឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង ។ ក្នុងនោះមាន ឈ្មោះ លោក ណា ជាអ្នកចាត់ចែងប្រមូលទិញ ... Read More »

Chelsea បន្តទិញបានខ្សែការពារស្តាំវ័យក្មេង Malo Gusto ពី Lyon ក្នុងកិច្ចព្រមព្រៀង៣១លានផោន

ក្លិបតោខៀវ Chelsea បានចុះហត្ថលេខាលើខ្សែការពារស្តាំសញ្ជាតិបារាំងវ័យ១៩ឆ្នាំ Malo Gusto ពីក្លិបបារាំង Lyon ក្នុងតម្លៃ៣៥លានអឺរ៉ូ (៣០.៧លានផោន) ។ Gusto បានចុះកិច្ចសន្យាជាមួយក្រុមតោខៀវរហូតដល់រដូវក្តៅឆ្នាំ២០៣០ ប៉ុន្តែនឹងបញ្ចប់រដូវកាលបច្ចុប្បន្ននៅ Lyon រួចសិន។ ... Read More »

លោកកិត្តិសង្គហបណ្ឌិត គន់ គីម ៖​ អំពាវនាវឱ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នជាប្រចាំ និងបន្តការចាក់វ៉ាក់សាំងការពារ ដោយសារលទ្ធភាពនៃការបំប្លែងខ្លួនរបស់កូវីដ-១៩ នៅតែបន្តការឆ្លងរាតត្បាត

ភ្នំពេញ​៖​ តាមប្រភពព័ត៌មានពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ​ បានឱ្យដឹងនៅព្រឹក​ថ្ងៃចន្ទ​ទី​៣០​ ខែមករា​ ឆ្នាំ​២០២៣នេះ​ថា៖​ លោកកិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធានទី១ បា​នបើកកិច្ចប្រជុំលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងខែមករា និងទិសដៅបន្តខែកុម្ភៈ ឆ្នាំ២០២៣ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយឆ្នាំ២០២២ ... Read More »

Leicester City ទិញបានលើខ្សែបម្រើស្លាប Tete ពី Shakhtar Donetsk ក្រោយពីខ្ចីជើងនៅ Lyon ចប់

ក្លិប Leicester City បានចុះហត្ថលេខាលើខ្សែបម្រើស្លាបប្រេស៊ីល Teteពីក្លិបអ៊ុយក្រែន Shakhtar Donetsk រហូតដល់ខែមិថុនា។ កីឡាករវ័យ២២ឆ្នាំរូបនេះបានខ្ចីជើងនៅក្លិប Lyon របស់បារាំងតាំងពីខែមីនា ឆ្នាំ២០២២ បន្ទាប់ពីការព្យួរកិច្ចសន្យារបស់គាត់ជាមួយ Shakhtar ។ ... Read More »

ផ្ដន្ទាទោសឃាតកស្រលាញ់ភេទដូចគ្នាសម្លាប់ដៃគូស្នហ៍ដាក់ពន្ធនាគារអស់មួយជីវិត

ភ្នំពេញ ៖ លោក ទីវ គឹមពិសាល ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣០ខែមករា ឆ្នាំ២០២៣នេះ បានប្រកាសសាលក្រមសម្រេចផ្ដន្ទាទោសឃាតកស្រលាញ់ភេទដូចគ្នាដាក់ពន្ធនាគារអស់មួយជីវិត ក្រោមការចោទប្រកាន់ពីបទឃាតកម្មគិតទុកជាមុន តាមមាត្រា២០០នៃក្រមព្រហ្មទណ្ឌ ។ ជនជាប់ចោទក្នុងរឿងក្ដីដែលតុលាការផ្ដន្ទាទោសយ៉ាងធ្ងន់ធ្ងរនេះឈ្មោះ ភូ សៀងឡាង ... Read More »

សម្ដេចក្រឡាហោម ស ខេង ៖ ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងឆ្នាំ២០២២ បានតម្រូវឱ្យយើងធ្វើការត្រួតពិនិត្យឡើងវិញនូវចំណុចវិជ្ជមាន និងអវិជ្ជមាន ដើម្បីដកពិសោធន៍ និងដោះស្រាយបញ្ហាប្រឈម

ភ្នំពេញ​៖​ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) នាព្រឹកថ្ងៃចន្ទ ទី៣០ ខែមករា ឆ្នាំ២០២៣នេះ​ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារងា ... Read More »

គួរស្វែងយល់ ! ការធ្វើរបងលើដីជាប់ព្រំគ្នា ដែល(ភាសាច្បាប់ ហៅថារបងអឌ្ឍសិទ្ធិ)

ភ្នំពេញ ៖ គួរស្វែងយល់ ! ការធ្វើរបងលើដីជាប់ព្រំគ្នា ដែល(ភាសាច្បាប់ ហៅថារបងអឌ្ឍសិទ្ធិ)។ នេះបើតាមការលើកឡើងតាមគ្រុបប្រព័ន្ធ Telegram រឿងរ៉ាវអំពីដី ។ ក្នុងនោះលើកឡើង ៥ចំណុច ខូចខាងក្រោម :  ... Read More »

គយខេត្តកំពង់ស្ពឺចាប់រថយន្តទំនើប១គ្រឿងពាក់ស្លាកលេខ ន.ប របស់មន្ត្រីពន្ធនាគារ

ខេត្តកំពង់ស្ពឺ ៖ រថយន្តស៊េរីទំនើបមួយគ្រឿងដែលចតទុកនៅមុខផ្ទះ ត្រូវបានមន្ត្រីគយនិងរដ្ឋាករសាខាខេត្តកំពង់ស្ពឺរឹបអូស ក្រោយពិនិត្យឃើញថាមិនមានពន្ធនាំចូល។ ការរឹបអូសនេះធ្វើឡើងនៅម៉ោង៨និង២០នាទី ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅចំណុចមុខផ្ទះក្នុងភូមិត្រស់សាលា សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ លោក ប្រាក់ ... Read More »

រដ្ឋប្រមូលចំណូល ពីអាជីវកម្មរ៉ែមាសក្រុមហ៊ុន Renaissance ​នៅតំបន់អូរខ្វាវ​ បានប្រមាណជាង ១៥លានដុល្លារ

ភ្នំពេញ៖ បើតាមការបញ្ជាក់របស់មន្ត្រីនៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ បានឱ្យដឹងថា​ រាជរដ្ឋាភិបាលកម្ពុជា ប្រមូលចំណូលបានប្រមាណជាង ១៥លានដុល្លារ ពីអាជីវកម្មរ៉ែមាសរបស់ក្រុមហ៊ុន Renaissance ​នៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី។ មន្ត្រីនៃអគ្គនាយកដ្ឋានរូបនេះ បានគូសបញ្ជាក់បន្ថែមថា​៖​ ... Read More »

ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈទីប្រឹក្សារាជរដ្ឋាភិបាល ចំនួន១៤រូប មានឋានៈស្មើរដ្ឋលេខាធិការ ចំនួន៣រូប , ឋានៈស្មើអនុរដ្ឋលេខាធិការ ចំនួន ១១រូប

ភ្នំពេញ ៖ បើតាមព្រះរាជក្រឹត្យដែលអង្គភាពមជ្ឈមណ្ឌល ព័ត៌មាន “នគរវត្ត”ទទួលបាននៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា ទីប្រឹក្សារបស់រាជរដ្ឋាភិបាលទាំង១៤រូប ដែលត្រូវបានព្រះមហាក្សត្រសព្វព្រះរាជហឫទ័យត្រាស់បង្គាប់តែងតាំង គឺមានឋានៈស្មើរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ ... Read More »

ស្លាប់​និង​របួស​ចំនួន​២៤​នាក់​ កើតឡើង​១៥​លើក​ ក្នុងករណីគ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​២​៩ ខែមករា​!

​ភ្នំពេញ​៖​ សូម​ធ្វើ​ដំណើរ​ប្រកាន់ខ្ជាប់​នូវ​ច្បាប់​ចរាចរណ៍​ជា​និច្ច​ !​ ខណៈករណីគ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​កាលពីថ្ងៃ​ទី​២៩ខែមករា​ ឆ្នាំ​២០២៣ម្សិលមិញ​នេះ​ បណ្តាល​ឱ្យមនុស្ស​ស្លាប់​ចំនួន១០នាក់​ របួសធ្ងន់​ចំនួន​៥នាក់​(​ស្រី​៣នាក់​)​ របួសស្រាល​ចំនួន​៩​នាក់​(​ស្រី​៣នាក់​)​ ។​ ​យោង​តាម​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​ចេញ​ដោយ​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់​សាធារណៈ​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ កាលពីថ្ងៃ​ទី​២៩​ ខែមករា​ បាន​បញ្ជាក់​ថា​ ... Read More »

🔥ឆ្លងចរន្តអគ្គីសនី​ ឆេះតូបលក់​ខោអាវចំនួន​ ២​កន្លែង​នៅផ្សារសឡា

ភ្នំពេញ​៖​ តូបលក់​ខោអាវចំនួន​ ២​កន្លែង​ ស្ថិត​នៅក្នុងបរិវេណផ្សារសឡា​ ត្រវបាន​អគ្គិភ័យបានឆាបឆេះទាំងយប់​បង្កការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ និង​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ សហការជាមួយ​កម្លាំង​នគរបាល​ជំនាញ​ពន្លត់​អគ្គិភ័យ​ ចុះជួយ​អន្តរាគមន៍​បាញ់ទឹកពន្លត់​។  យោងតាម​របាយការណ៍​របស់​ការិយាល័យ​នគរបាល​បង្ការ​​ពន្លត់​អគ្គិភ័យ​ និងសង្គ្រោះ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ នៅព្រឹកថ្ងៃ​ចន្ទ​ទី​៣០​ ខែមករា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​៖​ ... Read More »

យានយន្ត​ល្មើស​ចំនួន​ ២៨៩​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩​ ​ទូ​ទាំង​ប្រទេស​នាថ្ងៃ​ទី​២៩​ ខែមករា​

​ភ្នំពេញ​៖​ យោងតាមប្រភពព័ត៍មានពី​អគ្គស្នងការ​ដ្ឋាន​នគរបាលជាតិ​ នៅព្រឹកថ្ងៃ​ចន្ទ​ទី​៣០​ ខែមករា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ តាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​ ស្តី​ពី​ការ​រឹត​បន្ដឹង​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ កាលពីថ្ងៃ​ទី​២៩​ ខែមករា​ម្សិលមិញនេះ​​ ចំនួន​គោលដៅ​សរុប​ ១០៤​គោលដៅ​ មាន​យានយន្ត​ចូល​គោលដៅ​ចំនួន​ ១,៥៩៨​គ្រឿង​ ... Read More »

ក្រសួងសុខាភិបាល ៖ លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៥,៣៧%

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានបញ្ជាក់ឱ្យដឹងថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា  គិតត្រឹមថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ -លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,៨៥% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ ... Read More »

ឆ្លើយតបទៅម្ចាស់គណនី កែវ រ៉ាវី ៖ យើងសោកស្ដាយចំពោះមតិរបស់លោក ដែលហាក់ដូចជាឆោតល្ងង់ និងអគតិទាំងងងឹតងងុល

ខេត្តព្រះសីហនុ ៖ ជាទូទៅអាជ្ញាធរ ពុំដែលបានធ្វើការហាមឃាត់ ចំពោះបងប្អូនដែលរកស៊ីរែកមឹក បង្គារអាំងលក់នោះទេ ប៉ុន្ដែអាជ្ញាធរ តែងចុះក្រើនរំលឹក និងណែនាំជាច្រើនលើកច្រើនសារ អំពីការចូលរួមថែរក្សាអនាម័យ ភាពស្អាត បរិស្ថានស្អាត ដើម្បីឱ្យមានភាពទាក់ទាញភ្ញៀវទេសចរណ៍ មកលេងកំសាន្ដកាន់តែច្រើន នៅពេលនោះហើយ ... Read More »

ថ្ងៃនេះ! ករណីឆ្លងកូវីដ-១៩ ៖​​ អ្នកឆ្លងថ្មី​​ ០២នាក់ ,​ អ្នក​ជាសះស្បើយ​ ០១នាក់​ និងគ្មាន​អ្នកជំងឺស្លាប់​

​ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃ​ចន្ទ​ទី​៣០ ខែមករា​ ឆ្នាំ២០២៣នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ អ្នកឆ្លងថ្មី​ ០២នាក់, ឣ្នកជាសះស្បើយ​​​ ០១នាក់​ ខណៈអ្នកជំងឺស្លាប់​​ គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់​។  សូមជម្រាបថា​ ... Read More »