ព័ត៌មានទាន់ហេតុការណ៍៖
'

ថ្ងៃនេះ! ករណីឆ្លងកូវីដ-១៩ ៖​​ អ្នកឆ្លងថ្មី​​ ០២នាក់ ,​ គ្មានអ្នក​ជាសះស្បើយ​ និងគ្មាន​អ្នកជំងឺស្លាប់​

​ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃ​អង្គារទី៣១ ខែមករា​ ឆ្នាំ២០២៣នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ អ្នកឆ្លងថ្មី​ ០២នាក់, គ្មានឣ្នកជាសះស្បើយ​​​ ខណៈអ្នកជំងឺស្លាប់​​ គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់​។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ ... Read More »

Bayern Munich កំពុងពិភាក្សាចង់នាំយកខ្សែការពារ Joao Cancelo ពីក្លិប Manchester City

ខ្សែការពាររបស់ Manchester City កីឡាករ Joao Cancelo កំពុងតែស្ថិតក្នុងគោលដៅដើម្បីចូលរួមជាមួយក្រុមជើងឯកអាល្លឺម៉ង់ Bayern Munich មុនថ្ងៃកំណត់ផ្ទេរនៅថ្ងៃអង្គារនេះ។ កិច្ចព្រមព្រៀងសម្រាប់ខ្សែការពារសញ្ជាតិព័រទុយហ្គាល់រូបនេះនៅតែត្រូវបានបញ្ចប់ ប៉ុន្តែសំណើនេះគឺសម្រាប់ខ្ចីជើងដំបូងជាមួយនឹងជម្រើស៧០លានអឺរ៉ូ (៦១.៥លានផោន) ដើម្បីទិញនៅរដូវក្តៅ។ កីឡាករវ័យ២៨ឆ្នាំរូបនេះបានចុះហត្ថលេខាជាមួយក្លិប ... Read More »

ដំណាំកញ្ឆាស្រស់ខុសច្បាប់ចំនួន៣០០ដើម ត្រូវនគរបាលស្រុកសំឡូតដុតបំផ្លាញចោលនៅនឹងកន្លែង

ខេត្តបាត់ដំបង ៖ ដំណាំកញ្ឆាស្រស់ខុសច្បាប់ចំនួន៣០០ដើម ត្រូវនគរបាលស្រុកសំឡូត​ ចុះបង្រ្កាប​និងរឹបអូសបាន​យកមកដុតបំផ្លាញចោលនៅនឹងកន្លែង​ ព្រមទាំង​ឃាត់ខ្លួន​បុរសម្នាក់​យកមកសាកសួរ​ ដេីម្បីចាត់ការតាមច្បាប់​។ នេះ​បេីយោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​អគ្គស្នងការ​ដ្ឋាន​នគរបាលជាតិ​ បានឱ្យដឹងនៅព្រឹកថ្ងៃអង្គារទី​៣១​ ខែមករា​ ឆ្នាំ​២០២៣។  របាយការណ៍​ដដែល​បន្តថា​ ក្នុងប្រតិបត្តិការនោះ​កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកសំឡូត សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ... Read More »

លោក ឧត្តមសេនីយ៍ឯក ស ថេត ដឹកនាំកិច្ចប្រជុំបូកសរុប សភាពការណ៍ កិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រចាំខែមករា និងទិសដៅការងារសម្រាប់ខែកុម្ភៈ ឆ្នាំ២០២៣

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជេីញដឹកនាំកិច្ចប្រជុំបូកសរុប សភាពការណ៍ កិច្ចប្រតិបត្តិការ រក្សាសន្តិសុខ ... Read More »

បុរសម្នាក់ទំនងជាស្រវឹងស្រាបានបើករថយន្តលឿនជ្រុលចង្កូតទៅបុកចូលការដ្ឋានដែលកំពុងតែសាងសង់ស្ពានអាកាស

ភ្នំពេញ ៖ បុរសម្នាក់ទំនងជាស្រវឹងស្រា បានបើករថយន្តយ៉ាងលឿនរេចង្កូតទៅបុកចូលការដ្ឋានដែលកំពុងតែសាងសង់ស្ពានអាកាស បណ្តាលឱ្យរថយន្តខូចខាតផ្នែកខាងមុខ តែសំណាងល្អមិនបណ្តាលឱ្យមានអ្នករងរបួសនោះទេ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីម៉ោង ៣ទៀបភ្លឺឈានចូលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា ... Read More »

រុស្ស៊ីផ្តល់រង្វាន់ដល់កម្លាំងទាហានដែលកម្ចាត់ឬចាប់យករថក្រោះលោកខាងលិចបាន

ទាហានរុស្ស៊ីអាចទទួលបានរង្វាន់រហូតដល់ ៤៣.០០០ ដុល្លារ ប្រសិនបើពួកគេដណ្តើមបានរថក្រោះដែលលោកខាងលិចបញ្ជូនទៅកាន់អ៊ុយក្រែនដោយជោគជ័យ។ យោងតាមសារព័ត៌មាន RT នៅថ្ងៃទី៣០ ខែមករា (ម៉ោងក្នុងស្រុក) បានដកស្រង់សម្តីលោក Alexander Osipov អភិបាលនៃតំបន់ Zabaikalsky (ជាខេត្តភាគខាងកើតនៃប្រទេសរុស្ស៊ី) ... Read More »

ការងារចុះដល់មូលដ្ឋានជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ ពន្យល់​ និងអប់រំ​ ដេីម្បីសុខភាពប្រជាជននៅខេត្តក្រចេះ

ខេត្តក្រចេះ ៖ ថ្ងៃចន្ទ ៩ កើត និងថ្ងៃអង្គារ ១០ កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ និងថ្ងៃទី៣១ ... Read More »

មនុស្ស៤នាក់ ត្រូវបានឃាត់ខ្លួនក្នុងករណីរក្សាទុកចែកចាយគ្រឿងញៀនខុសច្បាប់

ខេត្តបាត់ដំបង ៖ យោងតាម​ប្រភព​ព័ត៌មាន​ពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ នៅព្រឹក​ថ្ងៃ​អង្គារ​ទី​៣១​ ខែមករា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ លោកវរសេនីយ៍ឯក សុខ និមល នាយការិយាល័យប្រឆាំងគ្រឿងញៀន ដឹកនាំកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានចុះប្រតិបត្តិការបង្ក្រាបបានករណីរក្សាទុក ចែកចាយ និងជួញដូរដោយខុសច្បាប់នូវសារធាតុគ្រឿងញៀន ... Read More »

Update ៖​ មនុស្សស្លាប់២នាក់ និងរបួស៣នាក់​ដោយសារជាងផ្សារដែកធ្លាក់កម្ទេចភ្លើង​ឆេះក្លិបកម្សាន្ដយីហោ JULIE & ANNA នៅខេត្តព្រះសីហនុ

ខេត្ត​ព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ​ បានថ្លែង​ឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​អង្គារ​ទី​៣១​ ខែមករា​ ឆ្នាំ​២០២៣នេះថា៖​ មនុស្សស្លាប់២នាក់ និងរបួស៣នាក់​ ដោយសារជាងផ្សារដែក​ផ្សារធ្លាក់កម្ទេចភ្លើង​បណ្ដាលឱ្យឆេះក្លិបកម្សាន្ដយីហោ JULIE & ANNA (ទីតាំងតំបន់ក្រោយឧតុនិយម) ... Read More »

សេចក្ដីណែនាំ របស់ រាជរដ្ឋាភិបាលកម្ពុជា អំពី វិធានការ បន្ថែម សម្រាប់បន្តគ្រប់គ្រងផលប៉ះពាល់ និងគាំទ្រការងើបឡើងវិញនៃវិស័យទេសចរណ៍នៅព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ ៖ ដោយហេតុថាស្ថានភាពសង្គម-សេដ្ឋកិច្ចនៅបន្តទទួលរងនូវហានិភ័យ និងភាពមិនប្រាកដប្រជាខ្ពស់ ពីការប្រែប្រួលនិន្នាការតំបន់ និងសកល, ក្រោមស្មារតីបុរេសកម្ម និងទទួលខុសត្រូវខ្ពស់ រាជរដ្ឋាភិបាលបាន ដាក់ចេញនូវវិធានការចាំបាច់ជាបន្តបន្ទាប់ ក្នុងគោលបំណងបន្តកាត់បន្ថយផលប៉ះពាល់មកលើស្ថានភាព សង្គម-សេដ្ឋកិច្ច ព្រមទាំងបន្តជួយទ្រទ្រង់ និងស្តារអាជីវកម្ម និងធុរកិច្ច ... Read More »

Everton សម្រេចតែងតាំងអតីតគ្រូបង្វឹក Burnley លោក Sean Dycheជាគ្រូបង្វឹកថ្មីផ្លូវការ

ក្លិប Everton បានតែងតាំងលោក Sean Dyche ជាអ្នកចាត់ការថ្មីរបស់ខ្លួនក្នុងកិច្ចសន្យារយៈពេល២ឆ្នាំកន្លះរហូតដល់ខែមិថុនា ឆ្នាំ២០២៥។ ក្លិប Everton បានបណ្តេញលោក Frank Lampard កាលពីសប្តាហ៍មុនជាមួយនឹងក្លិបដែលឈរនៅលេខរៀងទី១៩ ក្នុងក្របខ័ណ្ឌ Premier ... Read More »

វាយប្រហារបំផ្ទុះគ្រាប់បែកនៅព្រះវិហារអ៊ិស្លាមប៉ាគីស្ថានក្បែរព្រំដែនអាហ្វហ្គានីស្ថានមនុស្សជាង១៨០នាក់ស្លាប់និងរងរបួស

ការបំផ្ទុះគ្រាប់បែកសំដៅទៅលើវិហារអ៊ិស្លាមមួយកន្លែងនៅក្នុងតំបន់ដែលមានទីស្នាក់ការកណ្តាលនិងកងកម្លាំងប៉ូលិសនិងកងកម្លាំងប្រឆាំងភេរវកម្ម នាថ្ងៃទី ៣០ខែមករា។ ការបំផ្ទុះគ្រាប់បែកនោះបណ្តាលឱ្យមានអ្នកស្លាប់៦០នាក់ និងប្រហែល១៥០ នាក់ផ្សេងទៀតបានរងរបួស ភាគច្រើននៃពួកគេស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ។ ការវាយប្រហារកើតឡើងនៅឯវិហារអ៊ិស្លាមមួយក្នុងទីក្រុង Peshawar នៃខេត្ត Khyber Pakhtunkhwa ភាគខាងលិចប្រទេសប៉ាគីស្ថាន។ មេប៉ូលិសក្រុង ... Read More »

ឌួង ហ្សូរីដា តបទៅអ្នករិះគន់ ក្រោយធ្វើពិធីការិនី Miss Planet International 2023 ទាំងគ្មានចំណូល

ភ្នំពេញ៖ ក្រោយរងការរិះគន់ពីក្រុមអ្នកលេងបណ្តាញសង្គមមួយចំនួនជុំវិញការនិយាយមិនបានល្អ ក្នុងកម្មវិធីប្រកួត Miss Planet International 2023 ពេលនេះ ពិធីការិនី ឌួង ហ្សូរីដា បានចេញមុខតបហើយ។ នាងអរគុណដល់ការរិះគន់ ប៉ុន្តែ នាងសួរត្រឡប់ទៅកាន់អ្នកលេងបណ្តាញសង្គមខ្លះថា ... Read More »

ក្រសួង​ទេសចរណ៍ ​៖​ សប្ដាហ៍ចុងខែមករា ទូទាំងប្រទេសទទួលបានភ្ញៀវ ៦០ម៉ឺននាក់

ភ្នំពេញ៖ យោងតាម​របាយការណ៍​របស់​ក្រសួង​ទេសចរណ៍​ នៅព្រឹកថ្ងៃអង្គារទី​៣១​ ខែមករា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ ចាប់ពីថ្ងៃទី២៣-២៩ ខែមករា ឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរសរុប៦០៦,១៧៥នាក់ និងភ្ញៀវបរទេស៤៩,៥៩២នាក់។  គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ * ខេត្តព្រះសីហនុ ... Read More »

កីឡារស់ក្នុងសន្តិភាព ប្រជាពលរដ្ឋម្នាក់លេងកីឡាមួយប្រភេទ លេងកីឡាដើម្បីមិត្តភាព សុខភាព និងចៀសផុតពីបញ្ហាគ្រឿងញៀន

ភ្នំពេញ៖ យោងតាមផេកផ្លូវការរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញដែលអង្គភាពយើងទើបតែទទួលបាននៅព្រឹកថ្ងៃទី៣១ខែមករាឆ្នាំ២០២៣នេះថា,កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ យុវនិស្សិតមហាគ្រួសារអ្នកខេត្តបន្ទាយមានជ័យ មកពី៩ក្រុង ស្រុក បើកការប្រកួតបាល់ទាត់លើកទី៤ ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ ... Read More »

ករណីអគ្គិភ័យឆេះក្លឹបកម្សាន្តមួយកន្លែង នៅក្រុងព្រះសីហនុ មានមនុស្ស២នាក់បានស្លាប់

ខេត្តព្រះសីហនុ ៖ មន្ត្រីនគរបាលក្រុងព្រះសីហនុបានឲ្យដឹងថា ករណីអគ្គិភ័យមួយបានកើតឡើងគឺឆេះក្លឹបកម្សាន្តមួយកន្លែង ម្តុំឧតុនិយម ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ យប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣នេះ មានមនុស្ស២នាក់បានស្លាប់ ។ ហេតុការណ៍នេះ កើតឡើងវេលាម៉ោងជិត៨យប់ ថ្ងៃទី៣០ ... Read More »

នៅសល់តែ៩៤ថ្ងៃទៀតប៉ុណ្ណោះ កម្ពុជានឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២

ភ្នំពេញ៖​ សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តីនៃកម្ពុជា​ បានថ្លែង​នៅព្រឹកថ្ងៃ​អង្គារ​ទី​៣១​ ខែមករា​ ឆ្នាំ​២០២៣នេះ​ថា៖​ ៩៤ថ្ងៃរាប់ថយក្រោយ(94 days countdown) ព្រឹត្តិការណ៍ SEA Games និង ... Read More »

ក្រសួង​ធនធាន​ទឹក ​៖​ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យមដោយអន្លើ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣

ភ្នំពេញ​៖​ យោងតាម​ប្រភព​ព័ត៌មាន​ពី​ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម​ នៅព្រឹក​ថ្ងៃ​អង្គារ​ទី​៣១​ ខែមករា​ ឆ្នាំ​២០២៣នេះ​ បានសេចក្តីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស​ (ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣។   ជាក់ស្ដែង​នៅក្នុង​សេចក្តីជូនដំណឹងរបស់ក្រសួង​ បានបញ្ជាក់ថា​ព្រះរាជាណាចក្រកម្ពុជា ... Read More »

រថយន្តហាយឡេនឌ័របុកម៉ូតូមួយគ្រឿងផ្លោងមកលើចិញ្ចើមផ្លូវបណ្តាលឱ្យបុរសម្នាក់រងរបួសធ្ងន់ រួចរថយន្តបង្កព្យាយាមបើករត់ត្រូវពលរដ្ឋដេញតាមឃាត់យកមកកន្លែងកើតហេតុវិញ

ភ្នំពេញ​ ៖​ បុរសជនជាតិខ្មែរម្នាក់បើករថយន្តហាយឡេនឌ័រដឹកភ្ញៀវជនជាតិបរទេសប្រុសស្រីពីរនាក់បានបុកជាមួយនឹងម៉ូតូមួយគ្រឿងផ្លោងមកលើចិញ្ចើមផ្លូវបណ្ដាលឱ្យបុរសអ្នកបើកម៉ូតូរងរបួសធ្ងន់ធ្ងរ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង ១០និង២០នាទីយប់ថ្ងៃទី៣០​ ខែមករា​ ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវឌួងងៀប(សេះស)កែងនឹងផ្លូវប្រឡាយលូ ស្ថិតក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ព្រំប្រទល់សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ​     បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា ... Read More »

រថយន្តMazda បើកបុកម៉ូតូកិនអូសជាច្រើនម៉ែត្របណ្ដាលឱ្យបុរសម្នាក់រងរបួសធ្ងន់

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូឆ្លងផ្លូវមិនប្រយ័ត្នត្រូវរថយន្តMazdaបុកពីចំហៀងកិនអូសជាច្រើនម៉ែត្របណ្ដាលឱ្យអ្នកបើកម៉ូតូរងរបួសធ្ងន់ កាលពីវេលាម៉ោង១១ និង១០នាទីយប់ថ្ងៃទី ៣០ ខែមករាឆ្នាំ២០២៣ នៅត្រង់ចំណុចភ្លើងស្តុប៩២ តាមបណ្ដោយផ្លូវភ្នំពេញ-ហាណូយ កែងនឹងផ្លូវលេខ៩២ ស្ថិតនៅក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមប្រពភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ  ... Read More »

លោក ហ៊ុយ វណ្ណៈ លើកអំពីបច្ចុប្បន្នភាព សមាគមកាសែត នៅប្រទេសកម្ពុជា

ភ្នំពេញ ៖ លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធាន សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា, (ស.ស.ស.ក) នៅយប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ បានលើកអំពីបច្ចុប្បន្នភាព ... Read More »

Update ៖ ជនរងគ្រោះ២នាក់ដែលលិចទូកបាត់ខ្លួនក្នុងលម្ហសមុទ្រចន្លោះពីកោះរ៉ុងមកក្រុងព្រះសីហនុត្រូវបានសង្គ្រោះហើយ

ខេត្តព្រះសីហនុ ៖ ជនរងគ្រោះ២នាក់ដែលលិចទូកបាត់ខ្លួនក្នុងលម្ហសមុទ្រចន្លោះពីកោះរ៉ុងមកក្រុងព្រះសីហនុ សំណាងល្អនៅមានជីវិតនៅឡើយ ហើយក៏ត្រូវបានសង្គ្រោះនាំត្រឡប់មកដល់ក្រុងព្រះសីហនុវិញហើយដែរ។ ក្រោយទូកលិចចាប់តាំងពីយប់ទៀបភ្លឺឈានចូល ថ្ងៃទី៣០ ខែ មករា ២០២៣ ជនរងគ្រោះទាំង២នាក់បានប្រើប៊ីដុងទឹកជ័រ  បណ្តែតខ្លួនក្នុងលម្ហសមុទ្រ អស់រយៈពេលជិត១៤ម៉ោង រហូតដល់ម៉ោងជាង៤ល្ងាចថ្ងៃដដែលទើបត្រូវបានទូកនេសាទដូចគ្នាប្រទះឃើញនិងជួយសង្គ្រោះពីសមុទ្រនៅចំណុចជិតកោះថាស។  ក្រោយទទួលដំណឹងថាជនរងគ្រោះនៅមានជីវិត លោកឧកញ៉ាទៀ ... Read More »

ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​ ចំនួន​៩២​នាក់​ ក្នុងបទល្មើស​គ្រឿងញៀន​ចំនួន​៣៤​ករណី​ទូ​ទាំង​ប្រទេស​នាថ្ងៃ​ទី​៣០​ ខែមករា​នេះ!

​ភ្នំពេញ​៖​ គ្រឿងញៀន​បំផ្លាញ​គ្រួសារ​ និង​អនាគត​អ្នក​ !​ ជនសង្ស័យ​ចំនួន​៩២​នាក់​(​ស្រី​១០​នាក់​)​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន​៣៤​ករណី​ទូ​ទាំង​ប្រទេស​ នៅ​ថ្ងៃ​ទី​៣០​ ខែមករា​ ឆ្នាំ​២០២៣នេះ​ ។​ ​ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ចំនួន​៩២​នាក់​ រួម​មាន​៖​ ​ជួញដូរ​ ១៦​ករណី​ ឃាត់​មនុស្ស​​ ... Read More »

កម្ពុជាសម្រេចបានទំហំពាណិជ្ជកម្មអន្តរជាតិជាង ៥២ពាន់លានដុល្លារ កើនជិត១០% ក្នុងឆ្នាំ២០២២

​ភ្នំពេញ៖ នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ ២០២៣ នេះ នៅទីស្តីការក្រសួងពាណិជ្ជកម្មលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីពិធីបើកសន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០២២ និងទិសដៅអនុវត្តន៍ការងារពាណិជ្ជកម្មឆ្នាំ២០២៣ ដើម្បីពិនិត្យ និងវាយតម្លៃលើសមិទ្ធផល​ការងារ​ដែល​ក្រសួង​សម្រេចបាន ក្នុងរយៈពេល​មួយឆ្នាំកន្លងទៅ ... Read More »

ចំណេះដឹងអំពី នីតិវិធីនៃការផ្ទេរកម្មសិទ្ធិអចលនវត្ថុរវាងប្លង់រឹង និងប្លង់ទន់

ភ្នំពេញ ៖ គួរត្រូវបានចែករំលែក ចំណេះដឹង , ការផ្ទេរកម្មសិទ្ធិកាន់កាប់អចលនវត្ថុគឺជានីតិវិធីដ៏សំខាន់ និងចាំបាច់បំផុត ក្នុងការទិញលក់អចលនទ្រព្យ។ ដូច្នេះ ទាំងអ្នកលក់ និងអ្នកទិញ ត្រូវយល់ដឹងទាក់ទងនឹងនីតិវិធី និងរបៀបនៃការផ្ទេរកម្មសិទ្ធិនេះ ដើម្បីជៀសវាងបញ្ហាប្រឈមក្នុងពេលទិញលក់អចលនវត្ថុ។ តើនីតិវិធីការផ្ទេរកម្មសិទ្ធិកាន់កាប់អចលនវត្ថុដែលត្រឹមត្រូវស្របច្បាប់ ... Read More »

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ៖ បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

ខេត្តសៀមរាប ៖ នៅព្រលប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់អោយដឹងថា, លោក ភឹង តារា បុរាណវិទូអាជ្ញាធរជាតិអប្សរា បានបង្ហាញនូវរូបចម្លាក់មួយចំនួនទាក់ទងនឹងក្បាច់វាយគ្នា ដូចជាគុនខ្មែរ ចំបាប់ ... Read More »

សម្ដេចក្រឡាហោម ស ខេង ៖ សមត្ថកិច្ចមិនត្រូវទារប្រាក់បន្ថែម ចំពោះករណីដែលប្រជាពលរដ្ឋទៅដោះស្រាយយកម៉ូតូ ឬរថយន្ដ ដែលបានជួបគ្រោះថ្នាក់ ត្រឡប់មកវិញ

 ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ណែនាំដល់សមត្ថកិច្ច មិនត្រូវទារប្រាក់បន្ថែម នៅពេលប្រជាពលរដ្ឋទៅដោះស្រាយយកម៉ូតូ ឬរថយន្ដ ដែលបានជួបគ្រោះថ្នាក់ចររាចរណ៍ ឬហេតុការណ៍ផ្សេងៗ ត្រឡប់មកវិញនោះទេ។ សម្ដេចក្រឡាហោម ... Read More »

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់រវាងរថយន្តធុនដ្រា បុកម៉ូតូពេញទំហឹងបណ្តាលឱ្យមនុស្សម្នាក់ស្លាប់ យ៉ាងអាណោចអាធ័ម

ខេត្តស្ទឹងត្រែង ៖ មានហេតុការណ៍គួរឱ្យរន្ធត់មួយដោយរថយន្តធុនដ្រាបុកម៉ូតូអុិចសិនធើរពេញទំហឹងបណ្តាលឱ្យបុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័មទាំងកណ្តាលអធ្រាត្រវេលាម៉ោង១៖១០នាទីយប់ ឈានចូលថ្ងៃចន្ទ ៩កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធស័ករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ នៅចំណុចមុខមន្ទីរអប់រំខេត្ត ទល់មុខតន្ត្រីស្រាបៀរគ្រុឌ  ស្ថិតក្នុងភូមិព្រែក ... Read More »

សម្ដេចក្រឡាហោម ស ខេង ៖ ការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក គឺជាការចាំបាច់ ដើម្បីឱ្យពលរដ្ឋខ្លាចច្បាប់ ជាជាងខ្លាចប៉ូលិស

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) មានប្រសាសន៍ថា ការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក គឺជាការចាំបាច់បំផុត ដើម្បីឈានដល់គោលដៅមួយ ប្រជាពលរដ្ឋខ្លាចច្បាប់ចរាចរណ៍ ជាជាងខ្លាចប៉ូលិសចរាចរណ៍។ ... Read More »

ជំងឺទឹកនោមផ្អែម និងជំងឺរបេង “ចំណុចប្រសព្វដ៏គ្រោះថ្នាក់មួយនៃជំងឺឆ្លង និងមិនឆ្លង” !

ភ្នំពេញ ៖ ជំងឺរបេងគឺជាជំងឺឆ្លងដែលអាចកើតឡើងពីមនុស្សម្នាក់ទៅមនុស្សម្នាក់តាមរយៈផ្លូវដកដង្ហើម ហើយជំងឺនេះអាចកើតឡើងនៅស្ទើរតែគ្រប់សរីរាង្គនៃខ្លួនមនុស្សយើង។ ទម្រង់មួយក្នុងចំនោមទម្រង់ជាច្រើននៃ ជំងឺរបែងដែលកើតនៅលើមនុស្សយើងគឺរបេងសួត។ ស្របពេលមានកម្មវិធីជាតិនានាដែលធ្វើការប្រយុទ្ធប្រឆាំង នៃការរីករាលដាលនៃជំងឺរបេង យើងសង្កេតឃើញផងដែរថា ចំនួន អ្នកកើតជំងឺទឹកនោមផ្អែមក៏ហាក់កើនឡើង។ នេះជាការបញ្ជាក់ពីខាងមន្ទីរពេទ្យកាល់ម៉ែត ។  ការហក់ឡើងទ្វេគុណនៃជំងឺទឹកនោមផ្អែម ធ្វើឲ្យអ្នកជំនាញនានាមានការបារម្ភ ... Read More »