ព័ត៌មានទាន់ហេតុការណ៍៖
'

មនុស្ស​ស្លាប់​ និងរបួស៨នាក់​ កើតឡើង​៧​លើក​ ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ ខណៈ​យានយន្ត​ល្មើស​ចំនួន​២៥៨​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​ នៅ​ទូ​ទាំង​ប្រទេស​នាថ្ងៃទី​៣១​ មករា​ម្សិលមិញ​នេះ​!

​ភ្នំពេញ​៖​ តាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​ ស្តី​ពី​ការ​រឹត​បន្ដឹង​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ កាលពីថ្ងៃ​ទី​៣១​ ខែមករា​ ឆ្នាំ​២០២៣​ម្សិលមិញនេះ​ បានបញ្ជាក់ថា​​ ចំនួន​គោលដៅ​សរុប​ ១០៧​គោលដៅ​ មាន​យានយន្ត​ចូល​គោលដៅ​ចំនួន​ ២៨៨​គ្រឿង​ ម៉ូតូ​ចំនួន​ ២៤១​គ្រឿង​ ក្នុង​នោះ​រក​ឃើញ​ ... Read More »

អ្នកស្លាប់១០០នាក់ក្នុងការវាយប្រហារនៅព្រះវិហារ ប៉ាគីស្ថាន មានកម្លាំងប៉ូលិស ដល់ទៅ៩៧នាក់

សារព័ត៌មាន CNN បានផ្សាយថា មកទល់ពេលនេះមានអ្នកស្លាប់ដោយការវាយប្រហារអត្តឃាតនៅក្នុងព្រះវិហារអ៊ិស្លាមនៅប្រទេសប៉ាគីស្ថាន បានកើនឡើងដល់១០០នាក់ហើយ និង ១៧០នាក់ទៀតរងរបួស ។ សារព័ត៌មាន India Today បានដកស្រង់សម្តីរដ្ឋមន្ត្រីមហាផ្ទៃប៉ាគីស្ថាន លោក Rana Sanaullah ... Read More »

ឃាត់ខ្លួនមុខសញ្ញាក្រុមចោរប្លន់រថយន្តដឹកប្រេងចំនួន ៤នាក់​ នៅស្រុកភ្នំស្រួច

ខេត្តកំពង់ស្ពឺ៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់​ស្ពឺ​ នៅព្រឹកថ្ងៃ​ពុធ​ទី​០១​ ខែកុម្ភៈ​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ បន្ទាប់ពី​ទទួល​បាន​ព័ត៌មាន​ពីបណ្ដាញសង្គម​ថា​មានករណី​ក្មេងទំនេីង​ តែងតែ​ធ្វើ​សកម្មភាព​ប្លន់ប្រេងពីរថយន្ដដែលអ្នកបេីកបរឈប់សម្រាកនាពេលយប់ នៅតាមបណ្ដោយ​ផ្លូវ​ជាតិលេខ​៤​ ក្នុងស្រុក​ភ្នំស្រួច​នោះ ភ្លាមៗ​លោកឧត្ដមសេនីយ៍​ទោ​ សម​ សាមួន​ ស្នងការ​នគរបាលខេត្ដ​កំពង់ស្ពឺ​ បានដាក់​បញ្ជាឱ្យ​ផ្នែក​យុត្តិ​ធម៌​ស្រុក​ភ្នំស្រួច​ ... Read More »

កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ចុះស្រាវជ្រាវ​យានដ្ឋាន​ចំនួន​៥កន្លែង​នៅស្រុកសំរោងទង​ ​សង្ស័យ​ថា​លួចលាក់​កែ​ច្នៃ​ដំឡើងរថយន្ដ​ដោយ​ល្មើសច្បាប់​

​ខេត្តកំពង់ស្ពឺ​ ៖​ យោងតាម​របាយការណ៍​របស់​អគ្គស្នងការ​ដ្ឋាន​នគរបាលជាតិ​ នៅព្រឹកថ្ងៃ​ពុធ​ទី​០១​ ខែកុម្ភៈ​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ ទីតាំង​យានដ្ឋាន​ជួសជុល​រថយន្ត​ចំនួន​៥កន្លែង​ ស្ថិត​នៅស្រុកសំរោងទង​ ​ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ​ ចុះស្រាវជ្រាវ​សង្ស័យ​ថា​លួចលាក់​កែ​ច្នៃ​ដំឡើងរថយន្ដ​ដោយ​ល្មើសច្បាប់​។ របាយការណ៍​ដដែល​បន្តថា​ ដោយ​អនុវត្ត​តាម​គោលការណ៍​ និង​ការ​ចង្អុល​ណែនាំ​ពី​លោក​ឧត្ដមសេនីយ៍ទោ​ សម​ ... Read More »

ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​ ចំនួន​៥០​នាក់​ ក្នុងបទល្មើស​គ្រឿងញៀន​ចំនួន​១៧​ករណី​ទូ​ទាំង​ប្រទេស​នាថ្ងៃ​ទី​៣១​ ខែមករា​ម្សិលមិញ​!

ភ្នំពេញ​៖​ ជនសង្ស័យ​ចំនួន​៥០​នាក់​(​ស្រី​៦​នាក់​)​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន​១៧​ករណី​ទូ​ទាំង​ប្រទេស​ កាលពីថ្ងៃ​ទី​៣១​ ខែមករា​ ឆ្នាំ​២០២៣ម្សិលមិញ​នេះ​។​ ដូច្នេះ​គ្រឿងញៀន​បំផ្លាញ​គ្រួសារ​ និង​អនាគត​អ្នក​ !​  ​ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ចំនួន​៥០​នាក់​ រួម​មាន​៖​ ​ជួញដូរ​ ១១​ករណី​ ឃាត់​មនុស្ស​ ២៨​នាក់​(​ស្រី​ ... Read More »

សម្តេចតេជោ ហ៊ុនសែន សម្តែងការកោតសរសើរចំពោះ លោក គង់ វិបុល បានប្រមូលពន្ធដារផ្ទៃក្នុងជូនរដ្ឋបានគ្រប់ និងលើសផែនការដែលបានកំណត់ដោយច្បាប់ស្តីពីការហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២២ ចំនួន ១២២,៥៤ភាគរយ

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុនសែន  សម្តែងការកោតសរសើរចំពោះលោក  គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីមន្ត្រីរាជការទាំងអស់នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយបានប្រមូលពន្ធដារផ្ទៃក្នុងជូនរដ្ឋបានគ្រប់ និងលើសផែនការដែលបានកំណត់ដោយច្បាប់ស្តីពីការហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២២ ចំនួន ... Read More »

សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុញ្ញាតជូនលោកអ៊ូអ៊ិណូ អាតស៊ូហ្ស៊ី ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជាចូលជួបសម្តែងការគួរសម

ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូន លោក អ៊ូអ៊ិណូ អាតស៊ូហ្ស៊ី ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសមក្នុងឱកាសដែលលោកត្រូវបានតែងតាំងជាឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា។     សម្តេចវិបុលសេនាភក្តី ... Read More »

លោក ឃួង ស្រេង ទទួលអង្ករ ៣០០តោនជាអំណោយរបស់សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដើម្បីបន្ដជួយឧបត្ថម្ភដល់ពលរដ្ឋក្រីក្រក្នុងរាជធានីភ្នំពេញ

ភ្នំពេញ៖ អំណោយជាអង្កររបស់សម្តេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែនចំនួន៣០០តោន ត្រូវបាននាំយកមកប្រគល់ជូនលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីចូលរួមរួមចំណែកជាមួយរដ្ឋបាលរាជធានីភ្នំពេញក្នុងការជួយឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋក្រីក្រក្នុងរាជធានីភ្នំពេញ។ ពិធីប្រគល់និងទទួលអំណោយខាងលើនេះបានធ្វើឡើងនាព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមវត្តមានលោក ... Read More »

ឃាត់បុរស០៣នាក់ដឹកជញ្ជូននិងរក្សាទុកអនុផលព្រៃឈើវល្លិ៍រមៀតទម្ងន់ ៥០៥គីឡូក្រាម នៅក្នុងភូមិសាស្រ្តខេត្តកោះកុង ដោយគ្មានច្បាប់អនុញ្ញាត

ខេត្តកោះកុង៖ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនបុរស០៣នាក់ដែលពាក់ព័ន្ធនឹងការដឹកជញ្ជូន និងរក្សាទុកអនុផលព្រៃឈើវល្លិ៍រមៀតទម្ងន់ ៥០៥គីឡូក្រាម នៅក្នុងភូមិសាស្រ្តខេត្តកោះកុង ដោយគ្មានច្បាប់អនុញ្ញាត។ បុរសឈ្មោះ ហ៊ាង ហាក់មុន្នី ម្ចាស់ទទួលខុសត្រូវលើការដឹកជញ្ចូនចំណិតវល្លិ៍រមៀតស្ងួតទម្ងន់៤៥៥គីឡូក្រាម គ្មានច្បាប់អនុញ្ញាតតាមរយៈរថយន្តចំនួន១គ្រឿង ម៉ាកសាំងយ៉ុង ... Read More »

គ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នារបួសប្រុសស្រី៤នាក់ក្នុងថ្ងៃតែមួយ

ខេត្តស្វាយរៀង ៖ យ៉ាងហោចណាស់មនុស្សប្រុសស្រី៤នាក់រងរបួសធ្ងន់ស្រាលដោយសារគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នាក្នុងថ្ងៃតែមួយនៅស្រុករមាសហែកនិងស្រុកកំពង់រោទ៍។ យោងតាមសមត្ថកិច្ច នគរបាលបានឱ្យដឹងថា ករណីទី១. កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣  លើកំណត់ផ្លូវជាតិលេខ ៣១៥ ស្ថិតនៅចំណុចភូមិត្រពាំងកែវ ឃុំជ្រៃធំ ស្រុករមាសហែក ខេត្តស្វាយរៀង មានម៉ូតូមួយគ្រឿងម៉ាក ... Read More »

ប្រធានគណ:កម្មការទី៣ នៃរដ្ឋសភា ឡូយ សុផាត និងជាអ្នកតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែង អញ្ចើញសម្ភោធអគារសិក្សា១ខ្នងនៅក្នុងសាលាវិទ្យាល័យ បុរីអូរស្វាយសែនជ័យ ដែលជាជំនួយអង្គការភ្លែន

ខេត្តស្ទឹងត្រែង ៖ អគារសិក្សា១ខ្នងក្រោមជំនួយគាំទ្ររបស់អង្គការភ្លែនអន្តរជាតិកម្ពុជា(Plan International Cambodia) ស្ថិតនៅ ឃុំអូរស្វាយ ស្រុក បុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី ៣១ ខែ មករា ឆ្នាំ២០២៣ ... Read More »

រាំនៅទីសាធារណៈក្នុងប្រទេសអុីរ៉ង់ គូស្នេហ៍មួយគូត្រូវកាត់ទោសឱ្យជាប់គុកជាង១០ឆ្នាំ

តុលាការអុីរ៉ង់បានកាត់ទោសគូស្នេហ៍វ័យក្មេងមួយគូឱ្យជាប់គុកជាង១០ឆ្នាំ សម្រាប់មនុស្សម្នាក់ៗ ពីបទរាំនៅមុខកន្លែងដ៏ល្បីល្បាញមួយរបស់ទីក្រុង Tehran ។ កាសែត The Guardian បានផ្សាយថា Astiyazh Haghighi និងគូដណ្តឹង Amir Mohammad Ahmadi ... Read More »

យុវនារីម្នាក់លោតទឹកសម្លាប់ខ្លួនពីលើស្ពានស្លាប់សង្ស័យតូចចិត្តមានជំងឺប្រចាំកាយ

ខេត្តកណ្ដាល៖ យុវនារីម្នាក់សង្ស័យតូចចិត្តនឹងខ្លួនមានជំងឺប្រចាំកាយបានជិះកង់មកលោតទឹកពីលើស្ពាន បណ្ដាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១៥និង៣០នាទី។ មន្ត្រីនគរបាលស្រុកស្អាងបានឱ្យដឹងថា ឈ្មោះ ពៅ ម៉ាលី ភេទស្រីអាយុ២១ឆ្នាំ  ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិកំពង់ពោធិ៍ជើង ... Read More »

ខ្សែបម្រើ Enzo Fernandez យល់ព្រមលើតម្លៃកំណត់ត្រាក្នុងការ​ផ្ទេរមកChelsea

ក្លិបតោខៀវ Chelsea បានដេញថ្លៃ១២០លានអឺរ៉ូ (១០៥.៦លានផោន) សម្រាប់ខ្សែបម្រើអាហ្សង់ទីន Enzo Fernandez របស់ Benfica ក្នុងការផ្លាស់ប្តូរដែលធ្វើឱ្យគាត់ក្លាយជាការចុះហត្ថលេខាលើកំណត់ត្រាផ្ទេររបស់ក្លិបអង់គ្លេស។ រហូតមកដល់ពេលនេះមិនមានការចង្អុលបង្ហាញថា តើការផ្តល់ជូនរបស់ក្លិបតោខៀវដែលគិតថារួមបញ្ចូលការដំឡើងនឹងត្រូវបានទទួលយកដែរឬទេ? កិច្ច​ព្រម​ព្រៀង​នេះ​ឈាន​ទៅ​ដល់ការត្រូវរ៉ូវគ្នាបាន​ក្លាយ​ជា​ការ​ចំណាយ​ប្រាក់១០០លាន​ផោន​ដែល Manchester City ... Read More »

ថ្ងៃនេះ! ករណីឆ្លងកូវីដ-១៩ ៖​​ គ្មានអ្នកឆ្លងថ្មី​​ ,​ អ្នក​ជាសះស្បើយ​ ០២នាក់​ និងគ្មាន​អ្នកជំងឺស្លាប់​

​ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃ​ពុធទី០១ ខែកុម្ភៈ​​ ឆ្នាំ២០២៣នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ គ្មានអ្នកឆ្លងថ្មី​ , ឣ្នកជាសះស្បើយ​​​ ០២នាក់​ ខណៈអ្នកជំងឺស្លាប់​​ គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់​។  សូមជម្រាបថា​ ... Read More »

យុវជនម្នាក់បើកម៉ូតូលឿនជ្រុលទៅបុករថយន្តចតលើចិញ្ចើមផ្លូវបណ្តាលឱ្យស្លាប់នៅនឹងកន្លែង

ភ្នំពេញ ៖ យុវជនម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ ខណៈពេលបើកម៉ូតូលឿនមិនប្រយ័ត្នក៏ជ្រុលទៅបុកពីក្រោយរថយន្តមួយគ្រឿង មិនចាំម៉ាកចតស្ងៀមនៅលើចិញ្ចើមផ្លូវ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីម៉ោង ១យប់រំលងអធ្រាត្រឈានចូលថ្ងៃទី០១ខែកុម្ភៈឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ចំណុចស្ពានលេខ៣ ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា។ សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ទោម ខែ ... Read More »

នគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលសកម្មដើរលួចទ្រព្យសម្បត្តិអ្នកភូមិ

ភ្នំពេញ ៖ នគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលសកម្មដើរលួចទ្រព្យសម្បត្តិអ្នកភូមិ វេលាម៉ោ០១៖១៥នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ចំណុចផ្លូវជាតិលេខ៥ ក្រុមទី៨ ភូមិសាមគ្គី សង្កាត់ឬស្សីកែវ រាជធានីភ្នំពេញ។  ជនសង្ស័យឈ្មោះ សុ វណ្ណី ... Read More »

អាមេរិកចោទប្រកាន់រុស្ស៊ីថាបានបំពានសន្ធិសញ្ញាស្តីពីការគ្រប់គ្រងអាវុធបរមាណូ

អាមេរិកបានចោទប្រកាន់រុស្ស៊ីថាបានបំពានសន្ធិសញ្ញា Start ថ្មី ដែលជាមូលដ្ឋានច្បាប់ចុងក្រោយ ក្នុងការគ្រប់គ្រងអាវុធបរមាណូ ក្រោយសង្គ្រាមត្រជាក់។ សន្ធិសញ្ញាអាវុធថ្មី START បានអនុវត្តនៅឆ្នាំ២០១១ ហើយបន្តពន្យារពេល៥ឆ្នាំបន្ថែមទៀតនៅពាក់កណ្តាលឆ្នាំ២០២១។ សន្ធិសញ្ញានោះបានកំណត់ពីចំនួនក្បាលគ្រាប់បរមាណូយុទ្ធសាស្ត្រ ដែលអាមេរិកនិងរុស្ស៊ីបានដាក់ពង្រាយ ក៏ដូចជាបំពាក់លើមីស៊ីល និងយន្តហោះទម្លាក់គ្រាប់បែក ។ ... Read More »

លោក យឹម រ័ត្ន ប្រធានក្រុមប្រឹក្សា និងជាចៅសង្កាត់អូរបែកក្អម បើកកកិច្ចប្រជុំសាមញ្ញលើកទី៨​ អាណត្តិទី៥

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់រដ្ឋបាលសង្កាត់អូរបែកក្អមដែលអង្គភាពយើងទើបតែទទួលបាននៅព្រឹកថ្ងៃទី១ខែកុម្ភៈឆ្នាំ២០២៣នេះបានឲ្យដឹងថា,កាលពីព្រឹក​​ថ្ងៃ​ចន្ទ ៩កើត ខែមាឃ ឆ្នាំខាលចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣នេះក្រុមប្រឹក្សាសង្កាត់អូរបែកក្អម មានបើកកិច្ចប្រជុំសាមញ្ញលើកទី៨​ អាណត្តិទី៥ ក្រោមអធិបតីភាព លោក យឹម រ័ត្ន ប្រធានក្រុមប្រឹក្សា និងជាចៅសង្កាត់អូរបែកក្អម។ ... Read More »

ត្រាក់ទ័រកសិកម្មបុកម៉ូតូបណ្ដាលឱ្យស្លាប់ម្នាក់នៅស្រុកខ្សាច់កណ្ដាល

ខេត្តកណ្ដាល៖ ត្រាក់ទ័រមួយគ្រឿងបើកមិនប្រយ័ត្នបានបុកម៉ូតូមួយគ្រឿងបណ្ដាលឱ្យយុវជនម្នាក់ស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម កាលពីថ្ងៃទី៣១ ខែមករា ឆ្នំា២០២៣ វេលាម៉ោង១៨និង៣០នាទី នៅចំណុចផ្លូវ382A ស្ថិតក្នុងភូមិត្បូងដំរី ឃុំកំពង់ចម្លង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាលបានឱ្យដឹងថា អ្នកបើកត្រាក់ទ័រមិនស្គាល់អត្តសញ្ញាណ ព្រោះបានបើករត់គេចខ្លួនបាត់ស្រមោល ... Read More »

Update ៖ ករណីអគ្គិភ័យនៅសង្កាត់ផ្សារដេប៉ូទី២ខណ្ឌទួលគោកម្សិលមិញស្លាប់ជនរងគ្រោះប្រុសស្រី០៣នាក់

ភ្នំពេញ៖ អគ្គិភ័យនៅខណ្ឌទួលគោកកាលពីម្សិលមិញបណ្ដាលឱ្យជនរងគ្រោះប្រុសស្រីបីនាក់បានស្លាប់។ នេះបើតាមការបញ្ជាក់ពីមន្ត្រីបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃស្នងការដ្ឋាននគរបាល​រាជធានី​ភ្នំពេញ ។ ប្រភពខាងលើបានឱ្យដឹងនៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា ជនរងគ្រោះម្នាក់ទៀត​ដែលរង​របួស​ធ្ងន់ធ្ងរក្នុងហេតុការណ៍គ្រោះអគ្គិភ័យនៅខណ្ឌទួលគោកម្សិលមិញបានស្លាប់ហើយនៅព្រឹកថ្ងៃទី១ខែកុម្ភៈនេះ បើទោះបីជាក្រុមគ្រូពេទ្យខិតខំជួយសង្រ្គោះយ៉ាងណាក៏ដោយ។ មន្ត្រីបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះបញ្ជាក់ថា ដូច្នេះហេតុការណ៍គ្រោះអគ្គិភ័យនៅសង្កាត់ផ្សារដេរប៉ូទី២ ខណ្ឌទួលគោកកាលពីថ្ងៃទី៣១ ខែមករា២០២៣ ធ្វើឱ្យមនុស្សស្លាប់ចំនួន០៣នាក់។ ... Read More »

អាមេរិកនឹងប្រកាសកញ្ចប់ជំនួយសព្វាវុធរយៈចម្ងាយឆ្ងាយដែលមានតម្លៃជាង២ពាន់លានដុល្លារដល់អ៊ុយក្រែន

មន្ត្រីជាន់ខ្ពស់អាមេរិកពីររូបបាននិយាយកាលពីថ្ងៃ៣១ខែមករាថា សហរដ្ឋអាមេរិកកំពុងរៀបចំកញ្ចប់ជំនួយថ្មីមានទឹកប្រាក់ដល់ទៅ ២,២ពាន់លានដុល្លារដល់ប្រទេសអ៊ុយក្រែន ដែលរំពឹងថានឹងរួមបញ្ចូលមីស៊ីលរយៈចម្ងាយឆ្ងាយជាលើកដំបូង។ ព័ត៌មានស្តីពីកញ្ចប់ជំនួយត្រូវបានគេរំពឹងថានឹងត្រូវបានប្រកាសជាផ្លូវការក្នុងសប្តាហ៍នេះ។ កញ្ចប់ជំនួយថ្មីនេះក៏រួមបញ្ចូលផងដែរនូវឧបករណ៍ជំនួយសម្រាប់ប្រព័ន្ធការពារដែនអាកាស Patriot កាំភ្លើងធំដឹកនាំដោយភាពជាក់លាក់ និងកាំជ្រួចប្រឆាំងរថក្រោះ Javelin ។ យោងតាមមន្ត្រីអាមេរិកបានបញ្ជាក់ថា ថវិកាជំនួយនឹងបានមកពីគំនិតផ្តួចផ្តើមជំនួយសន្តិសុខអ៊ុយក្រែន (USAI)។ នេះអនុញ្ញាតឱ្យរដ្ឋបាលរបស់លោកប្រធានាធិបតី ... Read More »

Newcastle ឡើងវគ្គផ្តាច់ព្រ័ត្រ League Cup ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រចាប់តាំងពីឆ្នាំ១៩៩៩ក្រោយយកឈ្នះ Southampton

ក្រុមសារិការព្រៃ Newcastle United បានឈានដល់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ League Cup ជាលើកដំបូងរបស់ពួកគេចាប់តាំងពីឆ្នាំ១៩៩៩ ដោយបានយកឈ្នះក្រុម Southampton ក្នុងលទ្ធផល២ទល់១ ក្នុងជើងទី២ នៅកីឡដ្ឋាន St James’ Park កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១ ... Read More »

សូមប្រុងប្រយ័ត្នខ្ពស់! កំពុងបង្ហូរសាំងចូលស៊ីទែនក្នុងការាសស្រាប់តែឆាបឆេះរថយន្ត

    ខេត្តកំពង់ស្ពឺ ៖ អគ្គិភ័យមួយបានឆាបឆេះរថយន្តដឹកសាំងមួយគ្រឿងខណៈដែលអ្នកបើកបរកំពុងតែបង្ហូរសាំងពីរថយន្តចូលទៅក្នុងស៊ីទែនការាស។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២ទៀបភ្លឺឈានចូលថ្ងៃទី១ខែកម្ភៈឆ្នាំ២០២៣ នៅចំណុចភូមិអូរវែង ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។     សមត្ថកិច្ចបានឱ្យដឹងថា រថយន្តដឹកសាំងមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ... Read More »

នគរបាលព្រហ្មទណ្ឌឃាត់ជនសង្ស័យលេងបៀ០៤នាក់នៅស្រុកកំពង់សៀម

ខេត្តកំពង់ចាម ៖ នៅថ្ងៃទី៣១ ខែមករា​ ឆ្នាំ២០២៣​ វេលាម៉ោង១៥៖១០នាទី បន្ទាប់ពីទទួលបានបណ្តឹងពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ត្រី​ ហេង​ វុទ្ធី​ ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាដល់កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុក​កំពង់សៀម និងអាជ្ញាធរមូលដ្ឋាន ... Read More »

ដាក់ថ្នាំពុលក្នុងសាច់បោះឱ្យឆ្កែនិងឆ្មាសុីរួចចូលកាត់សោលួចយកម៉ូតូ១គ្រឿងជិះគេចខ្លួនបាត់

ខេត្តពោធិ៍សាត់ ៖ ម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1M-6991 ត្រូវបានពួកចោរកាត់សោទ្វារយកទៅបាត់ បន្ទាប់ពីក្រុមជនសង្ស័យប្រឡាក់ថ្នាំពុលជាមួយសាច់បោះទៅឱ្យសត្វឆ្កែនិងឆ្មាសុីប្រកាច់ងាប់រដូករណែលក្បែរៗផ្ទះក្រោយពីម្ចាស់ផ្ទះភ្ញាក់ពីដំណេក ។     យោងតាមរបាយការណ៍របស់សមត្ថកិច្ចកាលពីម្សិលមិញ ... Read More »

កម្លាំងកងរាជអាវុធហត្ថខេត្តចាប់គោយន្តដឹកឈើមួយគ្រឿងប្រគល់ឱ្យជំនាញរដ្ឋបាលព្រៃឈើ

ខេត្តរតនគិរី ៖ គោយន្ត១គ្រឿងលួចដឹកជញ្ជូនឈើត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តរតនគិរីចាប់បាននៅ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣នេះ។ បន្ទាប់ពីចាប់បានសមត្ថកិច្ចកងរាជអាវុធហត្ថប្រគល់គោយន្ត និងឈើនោះឱ្យសមត្ថកិច្ចរដ្ឋបាលព្រៃឈើ។ យោងតាមរបាយការណ៍ ពីកងរាជអាវុធហត្ថខេត្តបានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានថា មានក្រុមឈ្មួញលួចដឹកឈើចេញពីចំណុចភូមិម៉ាស ឃុំប៉ូយ ស្រុកអូរជុំ កម្លាំងកងរាជអាវុធហត្ថខេត្តចំនួន៣នាក់ ... Read More »

មានជម្លោះជាមួយប្រពន្ធបងថ្លៃចូលឃាត់កាប់មួយកាំបិតចំក្បាលរងរបួសធ្ងន់

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលបានឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីហិង្សាដោយចេតនាដោយពេលមានជម្លោះជាមួយប្រពន្ធបងថ្លៃចូលមកឃាត់ត្រូវជនសង្ស័យកាប់មួយកាំបិតចំក្បាលរងរបួសធ្ងន់។     សមត្ថកិច្ចនគរបាលស្រុកចន្ទ្រាបានឱ្យដឹងនារសៀលថ្ងៃទី៣១ ខែមករាឆ្នាំ២០២៣ថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ សាត សុីនឿន អាយុ៤៤ឆ្នាំ ត្រូវជាប្អូនថ្លៃ មានទីលំនៅភូមិបារាយណ៍ ឃុំមេសរថ្ងក ស្រុកចន្ទ្រា។     ... Read More »

បើករថយន្តបុករបាំងថ្មពុះចែកទ្រូងផ្លូវខ្ទាតចេញពីជួរអស់មួយកង់ខលហៅរថយន្តមកអូសរថយន្តចេញពីកន្លែងកេីតហេតុ​ត្រូវសមត្ថកិច្ចតាមចាប់យកមកវិញ

ភ្នំពេញ៖ នារីម្នាក់បើករថយន្តព្រូសមួយគ្រឿងជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឱ្យខ្ទាតចេញពីជួរអស់មួយកង់ ខណៈនោះស្រាប់តែមានអ្នកផ្សេងមកជួយខលហៅរថយន្តមកអូស ដោយកុហកថារថយន្តបុកគ្នា ហើយបន្តិចក្រោយមកក៏មានរថយន្តមកអូសរថយន្តបង្កហេតុចេញពីកន្លែងបុករបាំងថ្ម តែត្រូវបានបងប្អូនប្រជាពលរដ្ឋរាយការណ៍ជូនសមត្ថកិច្ចខណ្ឌមានជ័យដេញតាមចាប់យកមកកន្លែងកើតហេតុវិញ។     ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៩និង៥០នាទីយប់ថ្ងៃទី៣១ខែមករា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវលេខ២៧១ ខាងជើងស្ពានអាកាសស្ទឹងមានជ័យ នៅក្នុងសង្កាត់ស្ទឹងមានជ័យទី១  ខណ្ឌមានជ័យ ... Read More »

ជនជាតិវៀតណាម៥នាក់ដើតលក់ឆ្នោតក្នុងក្រុងស្វាយរៀងត្រូវសមត្ថកិច្ចឃាត់ឱ្យធ្វើកិច្ចសន្យាឈប់លក់

    ខេត្ដស្វាយរៀង៖  ជនជាតិវៀតណាម៥នាក់ដើរលក់ឆ្នោតវៀតណាមត្រូវបានសមត្ថកិច្ចឃាត់ឱ្យធ្វើកិច្ចសន្យាឈប់លក់ក្នុងក្រុងស្វាយរៀង។      ការឃាត់ខ្លួនជនជាតិវៀតណាមឱ្យធ្វើកិច្ចសន្យាឈប់ដើរលក់ឆ្នោតវៀតណាមនេះធ្វើឡើងនៅថ្ងៃទី៣១ ខែមករាឆ្នាំ២០២៣ស្ថិតក្នុងក្រុងស្វាយរៀងខេត្តស្វាយរៀង។     សមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មានថា មានជនជាតិវៀតណាមលក់ឆ្នោតវៀតណាមនៅក្នុងក្រុងស្វាយរៀងរួចមក ក្រោមការចង្អុលបង្ហាញពីលោកស្នងការនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង  លោកកែន ... Read More »