ព័ត៌មានទាន់ហេតុការណ៍៖
'

លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ភ្នំពេញ ៖ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា វាយចំគោលដៅក្រុមប្រឆាំង លើកយកចំនួន ១០ចំណុច នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ដូចខាងក្រោម :  ... Read More »

អតីតខ្សែប្រយុទ្ធ Celtic, St Mirren និងស្កុតឡេនលោក Frank McGarvey ទទួលមរណភាពក្នុងវ័យ៦៦ឆ្នាំ

អតីតខ្សែប្រយុទ្ធក្រុម Celtic និង St Mirren និងធ្លាប់ជាជម្រើសជាតិស្កុតឡេន លោក Frank McGarvey បានទទួលមរណភាពក្នុងអាយុ៦៦ឆ្នាំ។ ថ្មីៗនេះគាត់បានបង្ហើបថា គាត់ត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានជំងឺមហារីក ហើយបានបង្ហាញខ្លួននៅលើទីលាន Celtic ... Read More »

ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​ ចំនួន​១៥​នាក់​ ក្នុងបទល្មើស​គ្រឿងញៀន​ចំនួន​៤​ករណី​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​០១​ ខែមករា​ម្សិលមិញនេះ​!

ភ្នំពេញ​៖​ យោងតាម​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ បានឱ្យដឹងថា៖​ គ្រឿងញៀន​បំផ្លាញ​គ្រួសារ​ និង​អនាគត​អ្នក​ !​ ខណៈ​ជនសង្ស័យ​ចំនួន​១៥​នាក់​(​ស្រី​៣​នាក់​)​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន​៤​ករណី​ទូ​ទាំង​ប្រទេស​ នៅ​ថ្ងៃ​ទី​០១​ ខែមករា​ ឆ្នាំ​២០២៣ម្សិលមិញនេះ​។​ ​ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ចំនួន​១៥​នាក់​ រួម​មាន​៖​ ជួញដូរ​ ៣​រ​ណី​ ... Read More »

ស្លាប់​ និង​របួស​២៩​នាក់​ កើតឡើង​១៣​លើក​ ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ ខណៈ​​យានយន្ត​ល្មើស​ចំនួន​២១០​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩​ នៅ​ទូ​ទាំង​ប្រទេស​នាថ្ងៃទី​០១​ មករា​!

​ភ្នំពេញ​៖​ បេីយោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ បានឱ្យដឹងថា៖​ តាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​ ស្តី​ពី​ការ​រឹត​បន្ដឹង​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ នៅ​ថ្ងៃ​ទី​០១​ ខែមករា​ ឆ្នាំ​២០២៣​ម្សិលមិញនេះ​ បានបញ្ជាក់ថា​ ចំនួន​គោលដៅ​សរុប​ ៩៤​គោលដៅ​ មាន​យានយន្ត​ចូល​គោលដៅ​ចំនួន​ ៦២៣​គ្រឿង​ ម៉ូតូ​ចំនួន​ ... Read More »

នៅថ្ងៃទី៥ខែមករាឆ្នាំ២០២៣ ! អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មានស្ដីពី«ទស្សនទាន ក្នុងវិស័យកសិកម្មនៅកម្ពុជា»

ភ្នំពេញ ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មានស្ដីពី«ទស្សនទាន ក្នុងវិស័យកសិកម្មនៅកម្ពុជា» ដែលនឹងប្រព្រឹត្ដទៅនៅថ្ងៃព្រហស្បតិ៍ ១៤កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង៩៖៣០នាទីព្រឹក ... Read More »

អាកាសយានដ្ឋានម៉ានីលជួបប្រទះនឹងបញ្ហាក្នុងការគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសដោយសារតែដាច់ភ្លើង

ជើងហោះហើរជាង ៣៦០ ត្រូវបានពន្យារពេលនិងលុបចោលឬប្តូរវេន ដែលប៉ះពាល់ដល់អ្នកដំណើរប្រហែល ៦៥.០០០ នាក់នៅអាកាសយានដ្ឋានអន្តរជាតិ Ninoy Aquino របស់ទីក្រុងម៉ានីល ដោយសារតែប្រព័ន្ធគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសបានគាំងដោយសារតែការដាច់ចរន្តអគ្គិសនី។ ហ្វីលីពីនត្រូវផ្អាកជើងហោះហើរទៅនិងមកពីរដ្ឋធានីម៉ានីលអស់រយៈពេលជាច្រើនម៉ោងនៅថ្ងៃចូលឆ្នាំសកលឆ្នាំ 2023 បន្ទាប់ពីប្រព័ន្ធគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសមិនដំណើរការដោយសារតែដាច់ភ្លើងនៅអាកាសយានដ្ឋានអន្តរជាតិ Ninoy Aquino។ ... Read More »

Luis Suarez ចូលរួមជាមួយក្រុមប្រេស៊ីល Gremio ដោយមិនគិតថ្លៃផ្ទេរ

ខ្សែប្រយុទ្ធជម្រើសជាតិអ៊ុយរ៉ាហ្គាយ Luis Suarez បានចូលរួមជាមួយក្រុម Gremio នៃក្របខ័ណ្ឌ Serie A របស់លីកកំពូលប្រេស៊ីល ដោយមិនគិតថ្លៃផ្ទេរគឺចុះហត្ថលេខាជាមួយក្លិបនេះរហូតដល់ចុងឆ្នាំ២០២៤។ អតីតកីឡាករ Liverpool, Barcelona និង Atletico ... Read More »

អភិបាលស្រុករមាសហែក អបអសាទរបើកបវេសនកាលឆ្នាំសិក្សា២០២២-២០២៣ នៅវិទ្យាល័យរមាសហែក

ខេត្តស្វាយរៀង ៖ លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក នាព្រឹកថ្ងៃទី២ខែមករាឆ្នាំ២០២៣បានអញ្ជើញអបអសាទរ និងបើក បវេសនកាលឆ្នាំសិក្សា២០២២ ២០២៣ នៅវិទ្យាល័យរមាសហែក ដោយមានការចូលរួមពីសំណាក់លោកអធិការ លោកមេបញ្ជាការងកងរាជអាវុធហត្ថស្រុក លោកនាយកលោកនាយករងលោកគ្រូអ្នកគ្រូសិស្សានុសិស្ស សរុប១៣២២អង្គនាក់។ បន្ទាប់ពីលោក គង់សំអឿន នាយកវិទ្យាល័យរមាសហែកបានឡើងអានពីរបាយការណ៍រួចមក លោក ... Read More »

រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញក្នុងពិធីបើកបវេសនកាលជានិមិត្តរូប ឆ្នាំសិក្សា២០២២-២០២៣

ខេត្តស្វាយរៀង ៖ ពិធីបើកបវេសនកាលជានិមិត្តរូប ឆ្នាំសិក្សា២០២២-២០២៣ បានប្រព្រឹត្តទៅនៅវិទ្យាល័យ ហ៊ុន សែន ប្រសូត ខេត្តស្វាយរៀង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន ... Read More »

លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ប្រកាសចូលកាន់តំណែងស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ចាមជំនួសឧត្តមសេនីយ៍ទោ ឯម កុសល នៅស្អែកនេះ !

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ស្អែកនេះ  នឹងអញ្ជើញជាអធិបតីភាព ... Read More »

ថ្ងៃដំបូងដើមឆ្នាំ២០២៣ រុស្ស៊ីបើកការវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗក្នុងរដ្ឋធានីកៀវ

សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២ ខែមករា ឆ្នាំ២០២៣ បានផ្សាយថា អាជ្ញាធរអ៊ុយក្រែនបាននិយាយនៅថ្ងៃចន្ទនេះថា រុស្ស៉ីបានបើកការវាយប្រហារដោយប្រើប្រាស់យន្ដហោះដ្រូនជាបន្តបន្ទាប់មកលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅក្នុងរដ្ឋធានីកៀវ និងតំបន់នៅជុំវិញ ដែលនេះជាការវាយប្រហារថ្ងៃទី២ជាប់ៗគ្នាៗ បន្ទាប់ពីការបាញ់ស្រោចមីស៊ីលលើរដ្ឋធានីមួយនេះកាលពីថ្ងៃឆ្លងឆ្នាំថ្មី។ អភិបាលរដ្ឋធានីកៀវ លោក អូឡិចស៊ី ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹង ទៅពលរដ្ឋ ស្តីពីការបញ្ចៀសចរាចរក្នុងអំឡុងពេលប្រារព្ធពិធីមីទ្ទិញ អបអរសាទរខួបលើកទី៤៤ នៃទិវាជ័យជម្នះ ៧មករា

ភ្នំពេញ៖  រដ្ឋបាលរាជធានីភ្នំពេញ សូម ជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ ឱ្យបានជ្រាបថា នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ០៦:៣០នាទី គណបក្សប្រជាជនកម្ពុជា នឹងរៀបចំប្រារព្ធពិធីមីទ្ទិញអបអរសាទរខួបលើកទី៤៤ នៃទិវាជ័យជម្នះ ៧មករា (០៧-០១-១៩៧៩~០៧-០១- ... Read More »

ករណីឆ្លងកូវីដ-១៩ ៖​​ អ្នកឆ្លងថ្មី​​ ០៤នាក់,​ អ្នក​ជាសះស្បើយ​ ១៧នាក់​ និងគ្មាន​អ្នកជំងឺស្លាប់​

​​ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃចន្ទ​ទី​០២ ខែមករា​ ឆ្នាំ២០២៣នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ អ្នកឆ្លងថ្មី​ ០៤នាក់​, ឣ្នកជាសះស្បើយ​​​ ១៧នាក់​ ខណៈអ្នកជំងឺស្លាប់​​ គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់​។  សូមជម្រាបថា​ ... Read More »

បើកទំព័រសករាជថ្មី ឆ្នាំ២០២៣ ជាមួយចក្ខុវិស័យ “មានផ្លូវ មានស្ពាន មានក្តីសង្ឃឹម” ស្ថាបនាស្ពានថ្មីឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ

ខេត្តក្រចេះ ៖ បើកទំព័រសករាជថ្មី ឆ្នាំ២០២៣ ជាមួយចក្ខុវិស័យ “មានផ្លូវ មានស្ពាន មានក្តីសង្ឃឹម” គម្រោងស្ថាបនាស្ពានថ្មីឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ ត្រូវបានប្រកាសបើកការដ្ឋាន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ សូមបញ្ជាក់ថា ៖ ... Read More »

លោក ឃួង ស្រេង ៖ ជំរុញឱ្យសិស្សានុសិស្សខិតខំក្រេបជញ្ជក់ចំណេះដឹង និងចៀសឲ្យ ផុតពីទង្វើខុសច្បាប់ដើម្បីអនាគតភ្លឺថ្លាសមនឹងពាក្យ ស្លោក ទំពាំងស្នងឫស្សី យុវជនប្រុស ស្រីស្នងជាតិ

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានផ្តាំជំរុញឲ្យ ក្មួយៗសិស្សានុសិស្សខិតខំក្រេបជញ្ជក់ចំណេះដឹងពីលោកគ្រូ-អ្នកគ្រូ ឱ្យបានជ្រៅជ្រះ និងសូមឲ្យ ក្មួយៗប្រុងប្រយ័ត្ន គេចឱ្យឆ្ងាយពីសកម្មភាពមិនគប្បី និង ឥទ្ឋិពលអវិជ្ជមានទាំងឡាយ ដែលបានកើតមានក្នុងសង្គម ដូចជា ការលេងល្បែងស៊ីសង ... Read More »

សម្ដេចតេជោ ហ៊ុន សែន ​ថ្លែងប្រសាសន៍សំខាន់ៗក្នុង​ពិធីបើក​ការដ្ឋាន​សាងសង់​ស្ពាន​ឆ្លងកាត់​​ទន្លេមេគង្គ​ខេត្តក្រចេះ

ខេត្តក្រចេះ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង​លោក​ វ៉ាង វិនធៀន (H.E. Mr. Wang Wentian) ឯកអគ្គ​រដ្ឋ​ទូត​ ... Read More »

Update ៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ និងផ្លូវតភ្ជាប់ នៅខេត្តក្រចេះ

ខេត្តក្រចេះ ៖ នៅព្រឹកថ្ងៃចន្ទ ១១កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ... Read More »

សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា ក្នុងឆ្នាំ២០២៣នេះ កម្ពុជាយើងនឹងមានភ្ញៀវទេសចរណ៍បរទេស ពី៤ទៅ៥លាននាក់ !

ខេត្តក្រចេះ ៖ ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានកាត់ទន្លេមេគង្គក្នុងខេត្តក្រចេះ ព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានប្រកាស «អញ្ជើញប្រជាជនចិនមកកម្ពុជា» ដោយថានឹងផ្ដល់ប្រយោជន៍ដល់សេដ្ឋកិច្ចកម្ពុជា។ សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជា  ... Read More »

លោក ហ៊ុន ម៉ានី ៖ អបអរសាទរ ថ្ងៃបើកបវេសនកាល ឆ្នាំសិក្សាថ្មី ២០២២-២០២៣

ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ស្ពឺ និងជាប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ បានមានប្រសាសន៍ថា, ខ្ញុំសូមយកឱកាសនេះអបអរសាទរសាជាថ្មីនូវជោគជ័យរបស់រាជរដ្ឋាភិបាលលើការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលបានអនុញ្ញាតឱ្យយើងបានត្រលប់មកកាន់ជីវភាពសេដ្ឋកិច្ច ... Read More »

បុរសម្នាក់បើករថយន្តបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឱ្យស្លាប់នៅក្នុងរថយន្ត

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ ខណៈពេលបើករថយន្តលឿន មិនប្រយ័ត្នជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាល ម៉ោង១០យប់ ថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឲ្យដឹងថាសពមានឈ្មោះ ឃ្លាំង ... Read More »

សម្តេចតេជោ ហ៊ុន​ សែន ៖​ កម្ពុជាមានសុខសន្តិភាពពិតប្រាកដ ទើបមានការអភិវឌ្ឍន៍

ខេត្តក្រចេះ ៖ នៅព្រឹកថ្ងៃចន្ទ ទី០២ ខែមករា ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង លោក វ៉ាង វិនធៀន ... Read More »

សម្តេចតេជោ ហ៊ុន សែន ថាមិនទាន់មានដៃគូប្រកួតប្រជែង ណាដែលអាចផ្តួលគណបក្សប្រជាជនបានទេ សូម្បីតែបងប្អូនខេត្តក្រចេះក៏គាំទ្រ គណបក្សប្រជាជនច្រើនបំផុត !

ខេត្តក្រចេះ ៖ ថ្លែងនៅចំពោះមុខប្រជាពលរដ្ឋរាប់ពាន់នាក់ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានកាត់ទន្លេមេគង្គក្នុងខេត្តក្រចេះ ព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងដោយអរគុណដល់ប្រជាពលរដ្ឋដែលបានបោះឆ្នោតគាំទ្រដល់បក្សប្រជាជនក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កាលពីខែមិថុនា ឆ្នាំ២០២២ និងស្នើដល់ប្រជាពលរដ្ឋបន្តគាំទ្រគណបក្សប្រជាជនកម្ពុជាជាបន្តទៀតក្នុងការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣ ខាងមុខ។ សម្ដេចតេជោ ហ៊ុន ... Read More »

រថយន្តនិងម៉ូតូបុកគ្នាបណ្តាលឱ្យបុរសម្នាក់ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ

ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ គ្រោយពីបើកម៉ូតូចេញពីហូបការបងប្អូនត្រឡប់ទៅផ្ទះវិញក៏បុកជាមួយរថយន្ត ។    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវ៣០ម៉ែត្រក្នុងសង្កាតព្រៃស ខណ្ឌដង្កោ។    សមត្ថកិច្ចបានឱ្យដឹងថា ... Read More »

ក្រសួងទេសចរណ៍ ៖ ភ្ញៀវទេសចរ២លាននាក់ ធ្វើដំណើរឆ្លងឆ្នាំសកល២ថ្ងៃនេះ

ភ្នំពេញ ៖  នៅទូទាំងប្រទេសទទួលបានភ្ញៀវសរុបប្រមាណ២,០២២,៩២០នាក់ ក្នុងនោះភ្ញៀវជាតិ២,០០៦,១១៧នាក់ និងភ្ញៀវបរទេស១៦,៨០៣នាក់។ នេះបើយោងតាមការបង្ហោះ របស់ផេកផ្លូវការរបស់ ក្រសួងទេសចរណ៍ នៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៣។  ក្រសួងទេសចរណ៍ បានលើកឡើងថា, គោលដៅទេសចរណ៍សំខាន់ៗមួយចំនួន រួមមាន៖ ... Read More »

ក្រសួងសុខាភិបាល ៖ លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៥,២៧%

ភ្នំពេញ ៖ នៅយប់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ ក្រសួងសុខាភិបាល បានបញ្ជាក់ឱ្យដឹងថា,កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា  គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ -លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,៨១% ... Read More »

ឈ្មួញឈើ ៦រូប នៅឃុំស្រែឈូក ស្រុកកែវសីមា ដឹកឈើកាត់ស្នាក់ការសមត្ថកិច្ច ក៏គ្មានបញ្ហា !

ខេត្តមណ្ឌលគិរី ៖ ប្រជាពលរដ្ឋថ្លែងដោយសុំមិនឱ្យបញ្ចេញឈ្មោះឱ្យដឹងថា,  មានក្រុមរកឈើនៅឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ចំនួន៦នាក់ កំពុងដឹកឈើយ៉ាងសកម្មបំផុត។ ប្រជាពលរដ្ឋបញ្ជាក់ថា, ការដឹកឈើកាត់មុខស្នាក់ការបរិស្ថាន បានយ៉ាងរលូនជារៀលរាល់យប់ ប៉ុន្តែមិនបង្ក្រាប ឬមើលមិនឃើញ មិនជ្រាបព័ត៌មាន ។  ... Read More »

សារលិខិត សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា ២០២២ – ២០២៣

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍ថា, ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់យកថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ជាថ្ងៃបើកទំព័រថ្មីនៃការចាប់ ផ្តើមជីវិតសិក្សាដំបូងរបស់ក្មួយៗ ... Read More »

បុរសម្នាក់ទំនងមានវិបត្តិផ្លូវចិត្តចង.កក្នុងផ្ទះផ្អើលអ្នកភូមិទាំងថ្ងៃត្រង់

ខេត្តស្វាយរៀង ៖ មានការស្រែកទ្រហោរយំពីសំណាក់សាច់ញាតិក្រុមគ្រួសារខណ:ប្រទះឃើញចង.កសម្លាប់ខ្លួនដោយបានយកខ្សែក្របីចង.កភ្ជាប់ទៅចំរ៉ឹងបង្អួចបន្ទប់ដេករបស់ខ្លួន បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចទាំងថ្ងៃត្រង់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង១៣នាទី ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣  នៅចំណុចភូមិអង្គ្រង ឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ បើតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាបុរសខាងលើមានឈ្មោះ ពៅ បញ្ញាសិទ្ធិ ... Read More »

បើកបរមានការប្រុងប្រយ័ត្នផង ! លោកតា​វ័យ៧២​ឆ្នាំ​បើករថយន្ត ស៊េរីទំនើបបុកម៉ូតូបណ្តាលឱ្យ ម្តាយ​និង​កូន​ស្លាប់យ៉ាងអាណោចអាធ័ម

ខេត្តកំពង់ចាម ៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយខ្លះបានឱ្យដឹងថា, ពិតជា​គួរ​ឱ្យ​រន្ធត់​ណាស់ ដោយ​ម្ដាយ​និង​កូន​ខណៈ​កំពុង​តែ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ធ្វើ​ដំណើរ​តាម​ផ្លូវថ្នល់ ក៏​ស្រាប់តែ​ត្រូវ​រថយន្ត​ស៊េរី​ទំនើប​ម៉ាក​ឡង់​គ្រី​ស័​រ បើក​បុក​ពេញទំហឹង​បណ្ដាល​ឱ្យ​ស្លា​ប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១​និង​៤០​នាទី​រសៀល ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០២២ ម្សិលមិញ នៅ​លើ​ផ្លូវ​ក្រាល​កៅស៊ូ​ថ្មី ស្ថិត​ក្នុងភូមិ​បុស​ថ្លាន់ ឃុំ​ស្វាយ​ទាប ... Read More »

អង្គភាពប្រឆាំងអំពើពុករលួយ បានទទួលឯកសារប្រកាស ទ្រព្យសម្បត្តិ និងបំណុល សរុបចំនួន ១១,៧៣៨ ច្បាប់

ភ្នំពេញ ៖ សេចក្តីជូនដំណឹង ស្តីពីលទ្ធផលនៃការទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលតាមរបប០២ឆាំ្ន សម្រាប់ឆ្នាំ២០២៣ ។ សូមបញ្ជាក់ថា,នាថ្ងៃអាទិត្យ ១០ កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០១ ... Read More »