ព័ត៌មានទាន់ហេតុការណ៍៖
'

បុរសម្នាក់ខឹងប្រពន្ធផ្ញើអីវ៉ាន់ខុសរថយន្តដែលធ្លាប់ផ្ញើប្រើហិង្សាវាយសន្លប់ស្ដូកនៅស្រុករមាសហែក

ខេត្តស្វាយរៀង ៖ មានករណីហិង្សាដោយចេតនាមួយបានកើតឡើងទៅលើគ្រួសារមួយគួរឱ្យហួសចិត្តខណៈគ្រាន់តែប្រពន្ធផ្ញើអីវ៉ាន់ខុសរថយន្តដែលធ្លាប់ផ្ញើពីមុនបុរសម្នាក់ខឹងស្ទុះទៅដាល់ជាច្រើនដៃ ចំកញ្ជឹងកនិងគុម្ពត្រចៀករួចចាប់ឣូសយកទៅអុកនិងគ្រែដែកបណ្តាលឱ្យសន្លប់ស្ដូករួចរត់គេចខ្លួនបាត់ស្រមោល។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង២០នាទីយប់ថ្ងៃទី១៩ខែធ្នូឆ្នាំ២០២២ ស្ថិតនៅចំណុចភូមិកំពង់ត្រាច ឃុំកំពង់ត្រាចស្រុករមាសហែក។ យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាជនរងគ្រោះជាប្រពន្ធមានឈ្មោះ យ៉េង ឡៃហួយ ឣាយុ២៩ឆ្នាំមុខរបរលក់ដូរ ក្រោយកើតហេតុត្រូវបានសាច់ញាតិក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុករមាសហែក។ ចំណែកជនសង្ស័យជាប្ដីមានឈ្មោះ ពៅ វិទូ(ហៅសុះ)ឣាយុ៤០ឆ្នាំជនជាតិខ្មែរមុខរបរលក់ដូររស់នៅភូមិកំពង់ត្រាច ... Read More »

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអគ្គនាយក សហព័ន្ធសន្តិភាពសកល ចូលសម្ដែងការគួរសម និងពិភាក្សាការងារ

ភ្នំពេញ ៖ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យលោកបណ្ឌិត យ៉ុន យ៉ុងហូ (Yun ... Read More »

អង្គការសហប្រជាជាតិនឹងបោះឆ្នោតស្តីពីមីយ៉ាន់ម៉ានៅថ្ងៃស្អែកនេះ

នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ អង្គការសហប្រជាជាតិនឹងបោះឆ្នោតលើសេចក្តីព្រាងច្បាប់ស្នើបញ្ចប់វិបត្តិនៅក្នុងប្រទេស មីយ៉ាន់ម៉ា និងជំរុញដល់រដ្ឋាភិបាលយោធាដោះលែងលោកស្រី អោងសាន ស៊ូជី ឱ្យមានសេរីភាព ក៏ដូចជាអ្នកទោសនយោបាយផ្សេងទៀត។ សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២០ ខែធ្នូ ... Read More »

អាជ្ញាធររាជធានីភ្នំពេញ ប្រារព្វទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ក្រោមប្រធានបទធ្វើឱ្យមានសមភាព នៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ

ភ្នំពេញ៖ ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ថ្ងៃទី១ ធ្នូ ក្រោមប្រធានបទ ធ្វើឱ្យមានសមភាព ត្រូវបានប្រារព្វធ្វើឡើង នៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ នាព្រឹកថ្ងៃទី២០ ធ្នូ២០២២នេះ ក្រោយពីអាក់ខានមិនបានធ្វើអស់រយៈពេល៣ឆ្នាំដោយការរីករាលដាលជម្ងឺកូវីដ-១៩។  ពិធីនេះធ្វើឡើង ក្រោមអធិបតីភាពលោកស្រីកែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញតំណាងអោយលោក ឃួង ... Read More »

Update ៖ រត់ទៅប្តឹងសមត្ថកិច្ចថាស្រីបោកយកម៉ូតូ តែធាតុពិតឱ្យម៉ូតូទៅស្រីស្នេហ៍ខ្ចីជិះសោះ

ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ យុវជនម្នាក់បានរត់ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ សូមឱ្យសមត្ថកិច្ចជួយធ្វើអន្តរាគមន៍ ដោយចោទប្រកាន់ទៅលើស្រីស្នេហ៍របស់ខ្លួនចំនួន២នាក់ថា បានឆបោកយកម៉ូតូម៉ាកហុងដាឌ្រីមមួយគ្រឿងទៅបាត់ ហើយត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យសហការជាមួយកម្លាំងខណ្ឌកំបូលធ្វើការស្រាវជ្រាវ ស្វែងរកនារីទាំង២នាក់និងម៉ូតូ ហើយទីបំផុតម៉ូតូត្រូវបាននារី២នាក់នោះជិះយកមកប្រគល់ជូនយុវជនខាងលើវិញហើយ មិនមែនជារឿងឆបោកនោះទេ ការណ៍ពិតត្រូវបានលាតត្រដាង ... Read More »

អឺរ៉ុបអាចខាតបង់ទឹកប្រាក់រហូតដល់១ពាន់ពាន់លានដុល្លារ ដោយសារតែតម្លៃថាមពលកើនឡើង

អឺរ៉ុបចំណាយប្រហែល១ពាន់ពាន់លានដុល្លារបន្ថែមទៀតដោយសារតែការកើនឡើងយ៉ាងខ្លាំងនៃតម្លៃថាមពលចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែន ហើយវិបត្តិត្រូវបានគេជឿថាទើបតែចាប់ផ្តើមនោះទេ។ បន្ទាប់ពីរដូវរងានេះ តំបន់អ៊ឺរ៉ុបនឹងត្រូវបំពេញទុនបម្រុងឧស្ម័នដែលស្ទើរតែគ្មានការផ្គត់ផ្គង់ពីរុស្ស៊ី។ ឧស្ម័នធម្មជាតិរាវ (LNG) នៅលើទីផ្សារពិភពលោកត្រូវបានគេរំពឹងថានឹងនៅខ្វះខាតរហូតដល់ឆ្នាំ២០២៦ នៅពេលដែលក្រុមហ៊ុននាំចេញដូចជាសហរដ្ឋអាមេរិក និងកាតារអាចចាប់ផ្តើមបង្កើនផលិតកម្ម។ សារព័ត៌មាន Bloomberg កាលពីថ្ងៃទី១៩ ខែធ្នូបានផ្សាយតាមទិន្នន័យទីផ្សារថា អ្នកប្រើប្រាស់និងអាជីវកម្មនៅអឺរ៉ុបបានបង់ប្រាក់បន្ថែមចំនួន១ពាន់ពាន់លានដុល្លារដោយសារតែតម្លៃថាមពលកើនឡើងចាប់តាំងពីការផ្ទុះឡើងនៃអរិភាពនៅក្នុងប្រទេសអ៊ុយក្រែន។ យោងតាមទីភ្នាក់ងារប្រឹក្សាយោបល់ ... Read More »

នគរបាលខេត្តកំពង់ឆ្នាំង ចុះត្រួតពិនិត្យអាវុធគ្រឿងផ្ទុះពេលយប់​ ក្នុងភូមិសាស្រ្ត ដើម្បីទប់ស្កាត់បទល្មើសគ្រប់ប្រភេទ

ខេត្តកំពង់ឆ្នាំង ៖ អនុវត្តតាមបទបញ្ជាដ៍ខ្ពង់ខ្ពស់ របស់លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង នៅយប់ថ្ងៃចន្ទទី១៩ ខែធ្នូ ឆ្នាំ២០២២ ការិយាល័យជំនាញ គ្រប់គ្រងអាវុធគ្រឿងផ្ទុះនិងជាតិពុល ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយអធិការដ្នាននគរបាលតាមបណ្តាក្រុងស្រុក ... Read More »

កូរ៉េខាងជើង ៖ ទណ្ឌកម្មនឹងមិនអាចបញ្ឈប់ទីក្រុងព្យុងយ៉ាងក្នុងការអភិវឌ្ឍមីស៊ីលបានទេ

សារព័ត៌មានជាតិកូរ៉េខាងជើង KCNA បានផ្សាយនៅថ្ងៃទី២០ខែធ្នូថា កូរ៉េខាងជើងបាននិយាយនៅថ្ងៃទី២០ខែធ្នូថា ការដាក់ទណ្ឌកម្មបន្ថែមនឹងមិនរារាំងខ្លួនពីការអភិវឌ្ឍកម្មវិធីមីស៊ីលរបស់ខ្លួននោះទេ។ លោកស្រី Kim Yo-jong ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង Kim Jong-un បាននិយាយថា គំនិតផ្តួចផ្តើមរបស់ទីក្រុងព្យុងយ៉ាងក្នុងការអភិវឌ្ឍផ្កាយរណបចារកម្ម គឺជា “អាទិភាពបន្ទាន់ដែលទាក់ទងដោយផ្ទាល់ទៅនឹងសន្តិសុខរបស់កូរ៉េខាងជើង” ... Read More »

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរ រក្សាទុក និងប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់​

  ខេត្តពោធិ៍សាត់ ៖ របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ នៅព្រឹកថ្ងៃ​អង្គារ​ទី​២០​ ខែធ្នូ​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ កម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលស្រុកក្រគរ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន កាលពីម្សិលមិញនេះ​ ស្ថិតនៅចំណុចផ្ទះជនសង្ស័យ ... Read More »

ស្ថានីយផូស៊ីលភ្នំវាយចាប (Phnom Veay Chab Fossil Site)

ខេត្ត​ប៉ៃលិន ​៖​ តាមការដកស្រង់ចេញពី​បុរេជីវៈចម្រុះកំណត់ត្រាផូស៊ីលនៅកម្ពុជា​ បានឱ្យដឹងថា​ ស្ថានីយផូស៊ីលភ្នំវាយចាប មានទីតាំងស្ថិតនៅជម្រាលនៃជើងភ្នំ តាមដងផ្លូវជាតិលេខ៥៧ ដែលឆ្ពោះ ទៅកាន់ខេត្តប៉ៃលិន ស្រុករតនមណ្ឌល ខេត្តបាត់ដំបង មានចំណុចនិយាមកាលេខ WGS1984 (281020-1427104)។ នេះបេី​យោង​តាម​ការបញ្ជាក់​ពី​ក្រសួង​បរិស្ថាន​ ... Read More »

មានករណីស្លាប់៧នាក់ទៀត ដោយសារកូវីដ-១៩ ក្រុមហ៊ុនឱសថបង្កើនសកម្មភាពផលិតឱសថ

គណៈកម្មាធិការសុខភាពជាតិរបស់ប្រទេសចិននៅថ្ងៃទី២០ ខែធ្នូបានបញ្ជាក់ពីអ្នកស្លាប់ថ្មីចំនួន៧ នាក់ដោយសារ COVID-19 ហើយក្រុមហ៊ុនឱសថនៅក្នុងប្រទេសនេះក៏ត្រូវធ្វើការអស់ពីសមត្ថភាពផងដែរ។ ទីភ្នាក់ងារព័ត៌មានស៊ីនហួបានដកស្រង់ព័ត៌មានពីគណៈកម្មាធិការសុខភាពជាតិរបស់ប្រទេសចិនបានបញ្ជាក់ថា “ការស្លាប់ចំនួន៥នាក់បន្ថែមទៀតនៅថ្ងៃទី១៩ ខែធ្នូខណៈដែលថ្ងៃមុនបានកត់ត្រាចំនួន២ ករណីដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់5,242 នាក់” ។ ប្រភពដដែលបានបញ្ជាក់ថា ប្រទេសចិនបានកត់ត្រាការឆ្លងជំងឺកូវីដ-១៩ដែលមានរោគសញ្ញាចំនួន ២៧២២ករណីនៅថ្ងៃទី១៩ ខែធ្នូ ... Read More »

តោះ! មកមេីលទេសភាពភ្នំខ្នងក្រពើនាសរទរដូវ! ឧទ្យានជាតិជួរភ្នំក្រវ៉ាញសម្បូរបែបតំបន់ទេសចរណ៍បែបផ្សងព្រេង!

ខេត្ត​កំពង់​ស្ពឺ ​៖​ បេីយោង​តាមប្រភពព័ត៌មានពី​ក្រសួង​បរិស្ថាន​ នៅព្រឹកថ្ងៃអង្គារទី​២០​ ខែធ្នូ​ ឆ្នាំ​២០២២​នេះ​ បានឱ្យដឹងថា​៖​ទេសភាពភ្នំខ្នងក្រពើនាសរទរដូវ! ឧទ្យានជាតិជួរភ្នំក្រវ៉ាញសម្បូរបែបតំបន់ទេសចរណ៍បែបផ្សងព្រេង!  ក្រសួង​បរិស្ថាន​ បានឱ្យដឹងទៀតថា​ ទេសភាពខ្នងភ្នំក្រពេីនាសរទរដូវ​ បង្ហាញ​សម្រស់​វាលស្មៅពណ៌មាស ជុំរុំស្រល់ធម្មជាតិដ៏ស្រស់ស្អាត ពពកហូរតាមជ្រលងភ្នំ ជួរភ្នំ  ... Read More »

ក្រសួងបរិស្ថានបើកវេទិកាស្តីពី ការការពារនិងអភិរក្សធនធានធម្មជាតិ ក្រោមប្រធានបទ«ការធ្វើពិពិធកម្មមុខរបរ ដើម្បីបង្កើនសេដ្ឋកិច្ចមូលដ្ឋាន»

ភ្នំពេញ ៖ ក្រសួងបរិស្ថានបើកវេទិកាស្តីពី ការការពារនិងអភិរក្សធនធានធម្មជាតិ ក្រោមប្រធានបទ«ការធ្វើពិពិធកម្មមុខរបរ ដើម្បីបង្កើនសេដ្ឋកិច្ចមូលដ្ឋាន» ក្រោមអធិបតីភាព លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងមានការអញ្ជើញចូលរួមពីឯកឧត្តមជារដ្ឋលេខាធិការក្រសួង-ស្ថាប័នពាក់ព័ន្ធ លោក លោកស្រី ជារដ្ឋលេខាធិការ ... Read More »

ករណីឆ្លងកូវីដ-១៩៖​​ អ្នកឆ្លងថ្មី​​ ១៩នាក់,​ អ្នក​ជាសះស្បើយ​ ២៣នាក់​ និងគ្មាន​អ្នកជំងឺស្លាប់​

​​ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃអង្គារ​ទី​២០ ខែធ្នូ​ ឆ្នាំ២០២២នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ អ្នកឆ្លងថ្មី​ ១៩នាក់​, ឣ្នកជាសះស្បើយ​​​ ២៣នាក់​ ខណៈអ្នកជំងឺស្លាប់​​ គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់​។  សូមជម្រាបថា​ ... Read More »

ជនសង្ស័យ២នាក់ជាប់ពាក់ព័ន្ធករណីអំពើលួចមានស្ថានទម្ងន់ទោស (ជិះម៉ូតូឆក់យកទូរស័ព្ទដៃជនបរទេស)​ ត្រូវសមត្ថកិច្ចខណ្ឌដូនពេញ​ឃាត់ខ្លួន

ភ្នំពេញ ៖ ​​កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានចុះឃាត់ខ្លួនជនសង្ស័យ២នាក់ករណី​អំពើលួច​មានស្ថានទម្ងន់ទោស (ជិះម៉ូតូឆក់យកទូរស័ព្ទដៃជនបរទេស)​ កាលពីវេលា​ម៉ោង​១៣​ និង៥០នាទី​ ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ២០២២ ​នៅ​ចំណុច​ផ្លូវលេខ១៥៤ កែងផ្លូវលេខ១៣ ក្នុងភូមិ​២ សង្កាត់​ជ័យជំនះ ... Read More »

ដំណឹងពិសេសដល់អតិថិជនដែលតែងតែគាំទ្រលើសេវាកម្មដឹកអ្នកដំណើររបស់ក្រុមហ៊ុនវិរៈប៊ុនថាំ ឥឡូវនេះលោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃ 5ភាគរយភ្លាមតែម្ដងនៅពេលដែលលោកអ្នកធ្វើការទិញសំបុត្រតាមរយៈកម្មវិធី VET និងគេហទំព័រ www.vireakbuntham.com !!

ដំណឹងពិសេសដល់អតិថិជនដែលតែងតែគាំទ្រលើសេវាកម្មដឹកអ្នកដំណើររបស់ក្រុមហ៊ុនវិរៈប៊ុនថាំ ឥឡូវនេះលោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃ 5ភាគរយភ្លាមតែម្ដងនៅពេលដែលលោកអ្នកធ្វើការទិញសំបុត្រតាមរយៈកម្មវិធី VET និងគេហទំព័រ www.vireakbuntham.com !! Read More »

រដ្ឋសភាវាយតម្លៃខ្ពស់ពីលទ្ធផលមហាសន្និបាត(AIPA)លើកទី៤៣ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះកាលពីចុងខែវិច្ឆកាកន្លងមកនេះ

ភ្នំពេញ ៖ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃអង្គារ ទី២០ ខែធ្នូ ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៅវិមានរដ្ឋសភា ដើម្បីត្រួតពិនិត្យលទ្ធការងារសំខាន់ៗ ដែលរដ្ឋសភាបានអនុវត្តនាពេលកន្លងមក។ នៅក្នុងកិច្ចប្រជុំ ... Read More »

រថយន្តពីរគ្រឿងបុកគ្នានៅផ្លូវបែកជាបួនបណ្តាលឱ្យរងការខូចខាតទាំងសងខាង

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តលឿន ដល់ផ្លូវបំបែកជាបួនមិនប្រយ័ត្នក៏ជ្រុលទៅបុករថយន្ត មួយគ្រឿងទៀតចំពាក់កណ្ដាលចំហៀងខាងឆ្វេងពេញទំហឹង បណ្ដាលឲ្យរងការខូចខាតធ្ងន់ធ្ងរ សំណាងល្អមិនបណ្តាលឲ្យមានអ្នករងរបួស។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីម៉ោង ១១និង ២០នាទីយប់ថ្ងៃទី ១៩ខែធ្នូឆ្នាំ ២០២២ស្ថិតនៅតាមបណ្ដោយផ្លូវ៥១ កែងនឹងផ្លូវ ... Read More »

លោក Gareth Southgate នឹង​នៅ​ជា​អ្នក​ចាត់​ការ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​រហូត​ដល់​ក្រោយយូរ៉ួ២០២៤

លោក Gareth Southgate នឹង​នៅ​ជា​អ្នក​ចាត់​ការ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​រហូត​ដល់​ក្រោយ​ការ​ប្រកួត​ពាន​រង្វាន់​អឺរ៉ុប​ (យូរ៉ូ) ក្នុង​ឆ្នាំ​២០២៤។គាត់បាននិយាយថា គាត់បានគិតអំពីអនាគតរបស់គាត់នៅក្នុងតួនាទីបន្ទាប់ពីការចាកចេញរបស់អង់គ្លេសក្នុងវគ្គ 1/4 ចុងក្រោយនៅ World Cup ។ បុរសវ័យ៥២ឆ្នាំដែលត្រូវបានតែងតាំងនៅឆ្នាំ២០១៦បានដឹកនាំក្រុមតោកំណាចអង់គ្លេសទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup ... Read More »

ញោមបង្កើតរបស់សម្តេចព្រះពោធិវ័ង្ស អំ លីមហេង សម្តេចព្រះសង្ឃនាយករងទី១នៃកម្ពុជា ទទួលមរណភាព ក្នុងជន្មាយុ៨៩ឆ្នាំ វេលាម៉ោង ០៨ ៖ ៣៨ នាទីយប់ ថ្ងៃទី១៩

ភ្នំពេញ ៖ សម្តេចព្រះពោធិវង្ស អំ លីមហេង សម្តេចព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងក្រុមគ្រួសារ មានសេចក្តីទុក្ខជាទម្ងន់ ដោយ មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អំ សុខ ដែលត្រូវជាញោមបង្កើតបានទទួលមរណភាព នៅវេលាម៉ោង ... Read More »

ក្រសួងសុខាភិបាល ៖ លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៥,២៣%

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ក្រសួងសុខាភិបាល បានបញ្ជាក់អោយដឹងថា,កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា  គិតត្រឹមថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ -លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,៨០% ... Read More »

Karim Benzema ប្រកាសចូលនិវត្តន៍ពីជម្រើសជាតិ​បារាំងក្នុងវ័យ៣៥ឆ្នាំ

ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​បារាំង Karim Benzema បាន​សរសេរ​លើ Twitter ថា ​ដំណើរ​របស់​គាត់​ជាមួយ​ក្រុម​ជម្រើស​ជាតិបារាំង​គឺ​ចប់​ហើយ។Benzema ដែល​មាន​អាយុ៣៥ឆ្នាំ​ ​បាន​ខកខាន​ការ​ប្រកួត World Cup ដោយសារ​របួស ខណៈក្រុមមាន់គកបារាំងបាន​ចាញ់​អាហ្សង់ទីន ៤-២ នៅ​វគ្គ​ផ្តាច់ព្រ័ត្រដោយបាល់ប៉េណាល់ទី។ ... Read More »

ប្លន់ម៉ូតូប៊ីតបានសម្រេច​ហើយ តែនារីរងគ្រោះស្រែកឆោឡោផ្អេីលដល់ប្រជាពលរដ្ឋជួយដេញចាប់បាននិងវាយឡេីងទ្រមខ្លួនទេីបប្រគល់ឱ្យសមត្ថកិច្ច​

​    ភ្នំពេញ​ ៖​ ជនសង្ស័យម្នាក់បានជិះកង់មកប្លន់យកម៉ូតូពីនារីម្នាក់បានសម្រេច​ ហេីយជិះរត់គេចខ្លួនតែត្រូវជនរងគ្រោះស្រែកចោរៗផ្អេីលដល់ប្រជាពលរដ្ឋជួយដេញចាប់បាន​ និងស្វាគមន៍ម្នាក់មួយដៃមួយជើងឡើងទ្រមខ្លួនទេីបប្រគល់ឱ្យសមត្ថកិច្ច កាលពីវេលាម៉ោង១០​ និង២០នាទីយប់ថ្ងៃចន្ទ ទី១៩ ខែធ្នូ​  ឆ្នាំ២០២២​ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង​ (ផ្សារដីថ្មី​) ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ​ ... Read More »

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណ ព្រះមហាក្សត្រ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណប្រកបដោយបីតិសោមនស្សរីករាយជាអនេកប្បការ ក្រោយបានទទួលព្រះរាជសារលិខិតព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈ ទ្រង់សព្វព្រះរាជហឫទ័យប្រោសព្រះរាជទាននូវការអបអរសាទរ ព្រមទាំងប្រសិទ្ធពរបវរមហាប្រសើរជូនសម្តេច ... Read More »

ទីប្រឹក្សាស្ថានទូតចិនបានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការការពារធនធានសម្រាប់ការព្យាបាលនិងការប្រើប្រាស់ប្រកបដោយនិរន្តរភាពក្នុងតំបន់ហូរកាត់ដោយទន្លេឡានឆាង-មេគង្គ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ស្ថានឯកអគ្គរាជទូត សាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា បានបញ្ជាក់អោយដឹងថា, ទីប្រឹក្សាស្ថានទូតចិនបានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការការពារធនធានសម្រាប់ការព្យាបាលនិងការប្រើប្រាស់ប្រកបដោយនិរន្តរភាពក្នុងតំបន់ហូរកាត់ដោយទន្លេឡានឆាង-មេគង្គ សូមបញ្ជាក់ថា, នាថ្ងៃទី១៩ខែធ្នូ លោក Zhao Haiyan ... Read More »

ចាប់ពីថ្ងៃទី២១-២៧ ខែធ្នូ ចុះត្រជាក់ខ្លាំង បើ ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យ ដល់១៧-១៨ អង្សារសេ

ភ្នំពេញ ៖ ចាប់ពីថ្ងៃទី២១-២៧ ខែធ្នូ ឆ្នាំ២០២២ ចុះត្រជាក់ ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យ ដល់១៧-១៨ អង្សារសេ  ។ នេះបើយោងតាម សេចក្តីជូនដំណឹង ... Read More »

ដោយសារវិបត្តិស្នេហា​ធ្វេីឱ្យបុរសម្នាក់បញ្ចប់ជីវិតខ្លួនឯងដោយចងកសម្លាប់ខ្លួនក្នុងបន្ទប់ផ្ទះជួលមួយកន្លែងនៅខណ្ឌសែនសុខ

ភ្នំពេញ​ ៖​ ព្រោះតែវិបត្តិស្នេហា​បានធ្វេីឱ្យបុរសម្នាក់សម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯងដោយយកខ្សែចងកភ្ជាប់ជាមួយប្រហោងឥដ្ឋខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ​អ្នកជិតខាងកាលពីវេលាម៉ោង៧ យប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០២២​ ស្ថិតនៅបន្ទប់ជួលជាន់ទី១ ផ្ទះលេខ៩០០  ផ្លូវបេតុង ជាប់របងព្រះវិហារចិន​ ក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ​ ... Read More »

🔴ជិះម៉ូតូប៉ះគ្នាបន្តិចសោះ​ ខ្មាន់កាំភ្លេីងបាញ់បុរសម្នាក់ចំនួន១គ្រាប់ឱ្យរងរបួសធ្ងន់​ រួចគេចខ្លួនបាត់

ភ្នំពេញ​ ៖​ បុរសម្នាក់បានរងរបួសធ្ងន់​ ហេីយត្រូវពលរដ្ឋល្អដឹកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យរុស្សុី​ បន្ទាប់ពីជិះម៉ូតូប៉ះគ្នាបន្តិចបន្តួចឈានទៅដល់ខ្មាន់កាំភ្លេីងបាញ់១គ្រាប់​រួចគេចខ្លួនបាត់​ បង្កការភ្ញាក់ផ្អើលកាលវេលាម៉ោង៩​ និង៣០នាទីយប់ថ្ងៃចន្ទ ទី១៩ ខែ ធ្នូ ឆ្នាំ២០២២​ ស្ថិតតាមបណ្ដោយផ្លូវបេតុងជាប់របងវត្តសន្សំកុសល​ ក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ... Read More »

សុំលុយម្ដាយមីងមិនបានវាយម្ដាយមីងរបួសយ៉ាងដំណំ

ខេត្តកណ្ដាល ៖ ជនសង្ស័យមុខសញ្ញាចេញពីពន្ធនាគារម្នាក់ វាយម្ដាយមីងខ្លួនរងរបួសទាំង២នាក់ យ៉ាងដំណំព្រោះខឹងសុំលុយមិនបាន។ ករណីនេះ បានកើតឡើងនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១៦និង០០នាទីនៅចំណុចភូមិព្រែកប៉ាង ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល។    មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ... Read More »

សម្ដេចតេជោ ហ៊ុន សែន គាំទ្រគម្រោងកែច្នៃសំរាម ទៅជាថាមពល នៃក្រុមហ៊ុនរបស់កូរ៉េ

​ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឲ្យលោក PARK Heung-Kyeong ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជាចូលជួបសំដែងការគួរសម និងជម្រាបលានៅវិមានសន្តិភាព នារសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ណៈលោកបានបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា។ លោក ... Read More »