ព័ត៌មានទាន់ហេតុការណ៍៖
'

ការបោះជំរុំយុវជនជាសាកលលើកទី៨ ក្រោមប្រធានបទ «ការអភិវឌ្ឍយុវជនក្នុងសង្គមឌីជីថល៖ តារារះនាទិសឧត្តរ» នាជើងភ្នំគូលែន ស្រុកបន្ទាយស្រី

ខេត្តសៀមរាប ៖ នារាត្រីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២​ លោក​ អ៉ឹង​ គឹមលាង​ អភិបាលរងខេត្តតំណាង លោក ទៀ​ សីហា​ អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជេីញចូលរួមពិធីបើកការបោះជំរុំយុវជនជាសាកលលើកទី៨ ក្រោមប្រធានបទ ... Read More »

គ្រោះថ្នាក់នៅក្រុងសិរីសោភ័ណកើតឡើង២ករណីបណ្តាលឱ្យមនុស្ស២នាក់រងរបួសធ្ងន់

ខេត្តបន្ទាយមានជ័យ៖ រយៈពេលជិត១ម៉ោងក្រុងសិរីសោភ័ណមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង២ករណីបណ្តាលឱ្៦មនុស្ស២នាក់រងរបួសធ្ងន់ម្នាក់បាក់ជើងម្ខាងនៅយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២កន្លងមកនេះ។    មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ រយៈពេលជិត១ម៉ោងពេលយប់នៅក្រុងសិរីសោភ័ណមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង២ករណីបណ្តាលឱ្យរបួសធ្ងន់២នាក់ម្នាក់បាក់ជើងម្ខាងត្រូវសង្គ្រោះបន្ទាន់ទៅកាន់មន្ទីរពេទ្យខេត្តឬមន្ទីរពេទ្យកម្ពុជា-ជប៉ុនមង្គលបុរី។    ករណីទី១កើតឡើងនៅវេលាម៉ោង៧ៈ៣០នាទីយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២នៅតាមផ្លូវជាតិលេខ៥ត្រង់ចំណុចមុខរោងម៉ាស៊ីនទឹកកកស្ថិតក្នុងភូមិសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយរថយន្តពាក់ស្លាកលេខបាត់ដំបង3A-1990បានបើកចេញពីរោងម៉ាស៊ីនទឹកកកទៅចាក់ប្រេងនៅសាលាក្រហម នៅពេលបើកចេញលើផ្លូវជាតិលេខ៥ត្រូវបានបុរសម្នាក់អាយុប្រមាណជិត៣០ឆ្នាំបានជិះម៉ូតូម៉ាកវ៉េវ ពាក់ស្លាកលេខបន្ទាយមានជ័យ1E-8908 ... Read More »

ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំត្រៀមរៀបចំពិធីផ្សព្វផ្សាយប្រកាសស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃលេខាធិការដ្ឋានសម្រាប់គាំទ្រការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព

ភ្នំពេញ ៖ បើយោងតាមប្រភពពី នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២១ ខែធ្នូនេះ បានបញ្ជាក់អោយដឹងថា, នាព្រឹកថ្ងៃពុធ ទី២១ ខែធ្នូ ឆ្នាំ២០២២ ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំត្រៀមរៀបចំពិធីផ្សព្វផ្សាយប្រកាសស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅ ... Read More »

លោក នេត្រ ភក្ត្រា ៖ នេះគឺជាកូនខ្លាត្រីមួយក្បាលដែលពលរដ្ឋនៅខេត្តតាកែវស្ម័គ្រចិត្តប្រគល់ជូនក្រុមអ្នកអភិរក្សសត្វព្រៃ!

ខេត្តតាកែវ ៖ នេះគឺជាកូនខ្លាត្រីមួយក្បាលដែលពលរដ្ឋនៅខេត្តតាកែវស្ម័គ្រចិត្តប្រគល់ជូនក្រុមអ្នកអភិរក្សសត្វព្រៃ! កូនខ្លាត្រីមួយក្បាលនេះត្រូវបានពលរដ្ឋនៅខេត្តតាកែវប្រគល់ជូនមន្ត្រីអភិរក្សនៃមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅនៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ នេះ។ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួង បរិស្ថាន បានបញ្ជាក់បែបនេះ នៅរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២។  ... Read More »

ជនសង្ស័យម្នាក់​ក្នុងចំណោមបក្ខពួក៣នាក់​ពាក់ព័ន្ធ​ករណីប្លន់ម៉ូតូ​ត្រូវសមត្ថកិច្ចខណ្ឌដង្កោឃាត់ខ្លួន​និងបង្ហាញមុខជាសាធារណៈ

ភ្នំពេញ​ ៖​ នៅថ្ងៃទី២១​ ខែធ្នូ​ ឆ្នាំ​២០២២នេះ​ លោកវរសេនីយ៍ទោ ជាង ហុកសែ អធិការរងនគរបាលខណ្ឌដង្កោទទួលបន្ទុកផែនព្រហ្មទណ្ឌបានឱ្យដឹងថា​ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យម្នាក់​ក្នុងចំណោមបក្ខពួក៣នាក់​ពាក់ព័ន្ធករណីធ្វេីសកម្មភាពកាប់ប្លន់យកម៉ូតូមួយគ្រឿងពីគូសង្សារមួយគូបានសម្រេច កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង២០និង៣០នាទី ត្រង់ចំណុចខាងមុខតូបលក់ខ្យង ... Read More »

ស្អែកនេះ ! សម្តេចតេជោ ហ៊ុនសែន អញ្ជើញអធិបតី សម្ពោធផ្លូវខេត្តលេខ១៤៦B និងផ្លូវខេត្តលេខ១៤៨ ដែលតភ្ជាប់ពីស្រុកព្រៃនប់ ឆ្លងកាត់ស្រុកស្ទឹងហាវ និងបន្តរហូតដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ផ្លូវខេត្តលេខ១៤៦B និងផ្លូវខេត្តលេខ១៤៨ ដែលតភ្ជាប់ពីស្រុកព្រៃនប់ ឆ្លងកាត់ស្រុកស្ទឹងហាវ និងបន្តរហូតដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ នឹងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃស្អែកនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ គម្រោងតភ្ជាប់ផ្លូវទាំងពីរខ្សែនេះមានប្រវែងសរុបប្រមាណ ... Read More »

បិទចរាចរលើកំណត់ផ្លូវជាតិលេខ២១ និងផ្លូវក្រុងលេខ២០៦ ចាប់ពីម៉ោង៧ ដល់ម៉ោង ១២ថ្ងៃត្រង់ថ្ងៃទី២២ធ្នូស្អែកនេះ ដើម្បីសម្រួលដល់ការ ដង្ហែពានជ័យលាភី ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល

ខេត្តកណ្តាល ៖ អង្គភាពមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល ប្រកាសបិទចរាចរលើកំណត់ផ្លូវជាតិលេខ២១ និងផ្លូវក្រុងលេខ២០៦ ចាប់ពីម៉ោង៧ ដល់ម៉ោង ១២ថ្ងៃត្រង់ថ្ងៃទី២២ធ្នូស្អែកនេះ ដើម្បីសម្រួលដល់ការ ដង្ហែពានជ័យលាភី ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល។   មន្ទីរសាធារណការ និងដឹកជញ្ជូន ... Read More »

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ហាញមុខក្រុមចោរគាស់ផ្ទះ កាច់កម៉ូតូ ក្នុង​ក្រុង​ភ្នំពេញ​ចំនួន​ ៤នាក់​ ក្រោយ​បង្រ្កាប​បាន

ភ្នំពេញ​៖​ យោងតាម​របាយការណ៍​របស់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ នៅព្រឹកថ្ងៃ​ពុធ​ទី​២១​ ខែធ្នូ​ ឆ្នាំ​២០២២នេះ​ បានបង្ហាញមុខក្រុមចោរគាស់ផ្ទះ កាច់កម៉ូតូ ក្នុង​ក្រុង​ភ្នំពេញ​ចំនួន​ ៤នាក់​ ក្រោយ​បង្រ្កាប​បាន​យកសាកសួរ​រហូតបញ្ចប់​នីតិវិធី​ និងត្រៀមខ្លួនបញ្ជូនទៅកាន់​សាលាដំបូងរាជធានីភ្នំពេញ​ ដេីម្បីចាត់ការតាមច្បាប់​។  នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ បានឱ្យដឹងទៀតថា​ ... Read More »

លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា លើកយកនូវសារសំខាន់ ចំនួន ១០ចំណុចដូចខាងក្រោម :  ១- ... Read More »

ឆ្លងចរន្តអគ្គិសនី​ ឆេះផ្ទះអ្នកលក់ឡេតាមអនឡាញម្នាក់​ បណ្ដាលឱ្យ​ក្មេង​អាយុ១ខួប​ រងរបួស​ស្រាល

ភ្នំពេញ​៖​ ផ្ទះអ្នកលក់ឡេតាមអនឡាញម្នាក់​ នៅក្នុងបុរីប៉េងហួត២​ ត្រូវ​អគ្គិភ័យឆាបឆេះ បង្កការ​ភ្ញាក់ផ្អើល​សមត្ថកិច្ចជំនាញ​ ចុះជួយអន្តរគមន៍បាញ់ពន្លត់ទាំងកណ្ដាល​អធ្រាត្រ​ បណ្ដាលឱ្យ​ក្មេង​អាយុ១ខួប​ម្នាក់រងរបួស​ស្រាល។ នេះបេីយោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​នាយកដ្ឋាន​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ​ និង​សង្គ្រោះ​ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានឱ្យដឹងនៅព្រឹកថ្ងៃ​ពុធ​ទី​២១​ ខែធ្នូ​ ឆ្នាំ​២០២២។  ហេតុការណ៍​នេះបានកើតឡើងនៅវេលាម៉ោង​ ២និង៣០នាទីយប់រំលងអាធ្រាតថ្ងៃទី២១ ... Read More »

សមត្ថកិច្ចកងរាជអាវុធបញ្ជូនជនសង្ស័យ១០នាក់ និងសារធាតុញៀនជាង ១តោន ទៅសាលាដំបូងខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ​នៅ​ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ កម្លាំងការិយាល័យ​ប្រឆាំង​គ្រឿងញៀន​កងរាជ​អាវុធ​ហត្ថខេត្តព្រះសីហនុ ​បានបញ្ជូនជនសង្ស័យ ១០នាក់ និងសារធាតុញៀនជាង ១តោន ទៅ​សាលាដំបូងខេត្តព្រះសីហនុ​ ចាត់ការតាមនីតិវិធី។ គួរបញ្ជាក់ថា ប្រតិបត្ដិការ​តាមចាប់ជនសង្ស័យពាក់ព័ន្ធករណីរក្សាទុក ដឹកជញ្ជូន ... Read More »

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកស្រី​ ឧបត្ថម្ភស្បៀងអាហារ ជូនដល់អតីតយុទ្ធជនពិការនិងគ្រួសារអតីតយុទ្ធជនពលី ដែល​មាន​ជីវភាព​លំបាក​ខ្វះ​ខាត​ កំពុងរស់នៅលើដីសម្បទានសង្គមកិច្ច នៅឃុំក្រយា ស្រុកសន្ទុក

ខេត្តកំពង់ធំ ៖​ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ បានដឹកនាំសហការី ក្រុមការងារយេនឌ័រ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  បន្តនាំយកអំណោយរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ... Read More »

អំណោយសង្គ្រោះបន្ទាន់របស់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ​ ត្រូវ​បាន​ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់​ ក្នុងភូមិសាស្រ្តស្រុកកំពង់សីលា

ខេត្ត​ព្រះសីហនុ ​៖​ លោក គួច ចំរើន អភិបាលនៃគណអភិបាលខេត្តព្រះសីហនុ ជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញសំណេះសំណាល និងនាំយកអំណោយសង្គ្រោះបន្ទាន់របស់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់នៅក្នុងភូមិសាស្រ្តស្រុកកំពង់សីលា ខេត្តព្រះសីហនុ ... Read More »

អាហ្វហ្គានីស្ថាន ៖ ក្រុមតាលីបង់បានចេញសេចក្តីជូនដំណឹងមួយ ហាមស្ត្រីទៅរៀនសាកលវិទ្យាល័យ

រដ្ឋមន្ត្រីឧត្តមសិក្សាអាហ្វហ្គានីស្ថាន លោក Neda Mohammad Nadeem បានទាមទារ “អនុវត្តការព្យួរការអប់រំដល់ស្ត្រីជាបន្ទាន់ រហូតដល់មានការជូនដំណឹងបន្ថែម”។ កាលពីថ្ងៃទី២០ ខែធ្នូ រដ្ឋាភិបាលតាលីបង់ក្នុងប្រទេសអាហ្វហ្គានីស្ថានបានចេញសេចក្តីណែនាំហាមឃាត់ការអប់រំថ្នាក់ឧត្តមសិក្សាសម្រាប់ស្ត្រីទូទាំងប្រទេស។ នៅក្នុងការណែនាំទៅកាន់សាកលវិទ្យាល័យសាធារណៈ និងឯកជន រដ្ឋមន្ត្រីឧត្តមសិក្សាអាហ្វហ្គានីស្ថាន Neda ... Read More »

ក្មេងប្រុសម្នាក់ដើររើសខ្យងចៃដន្យអាក្រក់រអិលជើងលង់ទឹកស្រះស្លាប់

   ខេត្តស្វាយរៀង ៖ មានការស្រែកទ្រហោយំរបស់ក្រុមគ្រួសារខណៈដែលពួកគេប្រទះឃើញក្មេងប្រុសដែលជាសមាជិកគ្រួសារលង់ទឹកស្រះស្លាប់បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចទាំងយប់មកពិនិត្យសព។    ហេតុការណ៍នេះបានកើតឡើងកាលពីវេលាយប់ថ្ងៃទី២០ខែធ្នូ ឆ្នាំ២០២២  នៅចំណុចភូមិខ្នុរ ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង។    យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា ក្មេងប្រុសដែលស្លាប់មានឈ្មោះ រដ្ឋា ... Read More »

ប្រធានសហព័ន្ធបាល់ឱបបារាំងលោក Laporte នឹងលាលែងពីតំណែងបន្ទាប់ពីការប្រកាសសាលក្រមកាត់ក្តី

សហព័ន្ធបាល់ឱបបារាំង (FFR) បានប្រកាសថា ប្រធានរបស់ខ្លួនគឺលោក Bernard Laporte នឹងលាឈប់ពីតួនាទីរបស់គាត់បន្ទាប់ពីត្រូវបានកាត់ទោសពីបទពុករលួយ ប៉ុន្តែនឹងនៅតែស្ថិតក្នុងតួនាទីក្នុងអំឡុងពេលដំណើរការបណ្តឹងឧទ្ធរណ៍របស់គាត់។ លោក Laporte បានទទួលការកាត់ទោសព្យួររយៈពេល២ឆ្នាំ និងពិន័យជាប្រាក់ចំនួន៧៥,០០០អឺរ៉ូ (៧៩,៥៨២.៥០ដុល្លារ) បន្ទាប់ពីត្រូវបានរកឃើញថាមានពិរុទ្ធក្នុងការកាត់ក្តីពីបទជះឥទ្ធិពលលើការជួញដូរ និងទទួលបានទ្រព្យសម្បត្តិដោយខុសច្បាប់។ ... Read More »

ស្អែករសៀលថ្ងៃទី២២ ខែធ្នូ ប្រកាសលទ្ធផល ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល និងព្រឹកថ្ងៃទី២៣ ខែធ្នូ សម្រាប់បណ្តាខេត្តផ្សេងៗទៀត

ភ្នំពេញ ៖ ក្រសួងអប់រំ បានសម្រេចលើកថ្ងៃប្រកាសលទ្ធផល ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖ ៥ ធ្នូ ២០២២ មករសៀលថ្ងៃទី២២ ខែធ្នូ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល និងព្រឹកថ្ងៃទី២៣ ... Read More »

អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋលក់គោយន្ដនិងគ្រឿងបន្លាស់ទាំងយប់ខូចខាតទ្រព្យសម្បត្តិសរុបជាង៥ម៉ឺនដុល្លារ

ខេត្តក្រចេះ ៖ អគ្គិភ័យបានឆាបឆេះផ្ទះអាជីវករលក់គោយន្ដនិងគ្រឿងបន្លាស់ យ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលទាំងកណ្ដាលយប់ និងបង្កឱ្យខូចខាតទ្រព្យសម្បត្តិប្រមាណជាង៥ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដែលគេសង្ស័យថាមកពីឆ្លងចរន្តអគ្គិសនី។    ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងជាង១០យប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ស្ថិតនៅផ្សារស្នួល ស្រុកស្នួល ខេត្តក្រចេះ។     ក្នុងហេតុការណ៍អគ្គិភ័យឆាបឆេះផ្ទះនោះ ... Read More »

ទឹកជំនន់ទ្រង់ទ្រាយធំនៅម៉ាឡេស៊ី មនុស្សរាប់ម៉ឺននាក់ត្រូវបានជម្លៀសទៅកាន់តំបន់សុវត្ថិភាព

មនុស្ស៥នាក់បានស្លាប់ ហើយមនុស្សជាង ៦៦.000នាក់នៅក្នុងរដ្ឋចំនួន ៥ ក្នុងប្រទេសម៉ាឡេស៊ីត្រូវបានជម្លៀសចេញ បន្ទាប់ពីទឹកជំនន់ដ៏ធ្ងន់ធ្ងរបានវាយប្រហារផ្នែកជាច្រើននៃប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ យោងតាមទិន្នន័យរបស់រដ្ឋាភិបាលម៉ាឡេស៊ីកាលពីថ្ងៃទី២០ ខែធ្នូ បានឱ្យដឹងថា ក្នុងចំណោមជនរងគ្រោះដែលស្លាប់នោះមានក្មេងប្រុសអាយុ១៥ខែម្នាក់។ ទីភ្នាក់ងារសារព័ត៌មាន Bernama បានផ្សាយថា តំបន់ដែលរងផលប៉ះពាល់ខ្លាំងជាងគេគឺនៅតាមបណ្តោយឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេស ដោយមនុស្ស ... Read More »

ឆក់កាបូបលុយពីស្ត្រីម្នាក់បានសម្រេចទាំងព្រឹកនៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ​៖​ ជនសង្ស័យមួយក្រុមបានធ្វេីសកម្មភាពឆក់យកកាបូបលុយពីស្ត្រីម្នាក់បានសម្រេច រួចគេចខ្លួនបាត់ដោយសុវត្តិភាព បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៦ព្រឹក​ថ្ងៃទី២១​ ខែធ្នូ​ ឆ្នាំ២០២២​ នៅតាមបណ្តោយផ្លូវជាតិលេខ៤​ ក្នុងភូមិអង្គ​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ។      ជនរងគ្រោះឈ្មោះឯម​ ថុន​ ភេទស្រីអាយុ៣៥ឆ្នាំ​ ... Read More »

រមៀត (Turmeric) មិនត្រឹមតែ​ជាគ្រឿងទេស បង្កើនរសជាតិ ក្លិនឈ្ងុយក្នុងអាហារនោះទេ​ វាថែមទាំងជាឱសថព្យាបាល ថ្លោះគ្រេច រមាស់ និងដំបៅក្លាយ

ភ្នំពេញ​៖​ បេីយោង​តាមប្រភពព័ត៌មានពី​ក្រសួង​បរិស្ថាន​ បានឱ្យដឹងនៅព្រឹក​ថ្ងៃពុធ​ទី​២១​ ខែធ្នូ​ ឆ្នាំ​២០២២នេះ​ តាមការដកស្រង់ចេញពី​សៀវភៅមគ្គទេសក៍គ្រឿងទេសកម្ពុជា​ រមៀត (Turmeric)​ កម្ពស់១-១,៥ម មានមើមក្តៀងពណ៌លឿងទុំ។ ស្លឹកមានស្ទប នៅគល់ស្លឹករាងទ្រវែង។ ផ្កាមួយៗ មានស្ទបគ្មានទងផ្កា។ ផ្កាពេលរីកលេចចេញពីស្ទប ... Read More »

តម្លៃ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​ បន្តចុះថ្លៃសាំងធម្មតា​លក់​៤,០៥០រៀល ខណៈ​ម៉ាស៊ូតឡេីងថ្លៃ៥០រៀល ៤,៥០០រៀលក្នុង១លីត្រ

ភ្នំពេញ​៖​ បេី​យោងតាម​សេចក្តីជូនដំណឹងរបស់ក្រសួង​ពាណិជ្ជកម្ម​ នៅ​ព្រឹក​ថ្ងៃ​ពុធទី២១ ខែធ្នូ​​​​ ឆ្នាំ​២០២២នេះ​ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានានៅកម្ពុជា គិតចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែធ្នូ​​​ ឆ្នាំ២០២២បន្តធ្លាក់ចុះសាំង​ ៥០រៀល​ ខណៈ​ប្រេងម៉ាស៊ូតឡេីងថ្លៃ​ ៥០រៀល។ ... Read More »

លោកឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត និងលោកស្រីជាភរិយានាំយកមីចំនួន២០៦កេសជូនរដ្ឋបាលខណ្ឌសែនសុខ

   ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត អនុប្រធាននាយកដ្ឋានចរាចរណ៍ក្រសួងមហាផ្ទៃនិងលោកស្រីជាភរិយាបាននាំយកមីចំនួន២០៦កេសជូនដល់រដ្ឋបាលខណ្ឌសែនសុខទុកសម្រាប់ចាត់ចែងតាមតម្រូវការ។ ពិធីប្រគល់ទទួលនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២១ខែធ្នូឆ្នាំ២០២២នៅសាលាខណ្ឌសែនសុខ រាជធានីភ្នំពេញ។      ក្នុងឱកាសនោះដែរលោក ឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត ... Read More »

ករណីឆ្លងកូវីដ-១៩៖​​ អ្នកឆ្លងថ្មី​​ ១៩នាក់,​ អ្នក​ជាសះស្បើយ​ ២១នាក់​ និងគ្មាន​អ្នកជំងឺស្លាប់​

​​ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃពុធ​ទី​២១ ខែធ្នូ​ ឆ្នាំ២០២២នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ អ្នកឆ្លងថ្មី​ ១៩នាក់​, ឣ្នកជាសះស្បើយ​​​ ២១នាក់​ ខណៈអ្នកជំងឺស្លាប់​​ គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់​។  សូមជម្រាបថា​ ... Read More »

មានករណីស្លាប់២នាក់ដោយការរញ្ជួយដីនៅរដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក

ការរញ្ជួយដីកើតឡើងនៅវេលាម៉ោង២និង៣០នាទីព្រឹកថ្ងៃទី២០ខែធ្នូ នៅតំបន់ឆ្នេរសមុទ្រ ទីក្រុង San Francisco ។ មកទល់ពេលនេះ មានមនុស្ស ២នាក់ត្រូវបានរាយការណ៍ថាស្លាប់ក្រោយហេតុការណ៍រញ្ជួយដីកម្រិត ៦.៤រ៉ិចទ័រ ដែលបានវាយប្រហារតំបន់ឆ្នេរភាគខាងជើងនៃរដ្ឋកាលីហ្វ័រនីញ៉ា ។ ការរញ្ជួយដីនោះបានបំផ្លាញផ្ទះសម្បែង ផ្លូវថ្នល់ ប្រព័ន្ធទឹក ... Read More »

ស្លាប់​និង​របួស​១៥​នាក់​ ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​កើតឡើង​១០​លើក​​ នាថ្ងៃ​ទី​២០​ ខែធ្នូ​ម្សិលមិញនេះ​!

ភ្នំពេញ​៖​ យោងតាម​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ បានឱ្យដឹងថា​ សូម​ធ្វើ​ដំណើរ​ប្រកាន់ខ្ជាប់​នូវ​ច្បាប់​ចរាចរណ៍​ជា​និច្ច​ !​ ខណៈករណីគ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​កាលពីថ្ងៃ​ទី​២០​ ខែធ្នូ​ ឆ្នាំ​២០២២​ម្សិលមិញនេះ​ បណ្តាល​ឱ្យមនុស្ស​ស្លាប់​ចំនួន​ ១​នាក់​ របួសធ្ងន់​ចំនួន​ ១០​នាក់​(​ស្រី​៣​នាក់​)​ និង​របួសស្រាល​ចំនួន​ ៤​នាក់​(​ស្រី​២​នាក់​)​ ។​ ... Read More »

និន្នាការចំនួន៥ដែលអ្នកវិភាគទិន្នន័យពិនិត្យឃើញក្នុងការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២២

បន្ទាប់ពី៦៤ប្រកួត និងស៊ុតបញ្ចូលទីបាន១៧២គ្រាប់ អាហ្សង់ទីនបានគ្រងតំណែងជើងឯកពិភពលោកជាលើកទី៣ ជាមួយនឹងជ័យជម្នះដោយការស៊ុតបាល់ប៉េណាល់ទីយ៉ាងអស្ចារ្យលើបារាំង។ អ្នកវិភាគទិន្នន័យរបស់ Nielsen’s Gracenote បានពិនិត្យមើលនិន្នាការពីការប្រកួតប្រជែងឆ្នាំ២០២២ បន្ទាប់ពីការបញ្ចប់នៃការប្រកួតបាល់ទាត់ពិភពលោកលើកដំបូងដែលនឹងប្រារព្ធឡើងក្នុងរដូវរងារ និងនៅតំបន់មជ្ឈឹមបូព៌ា។ 1. ការខកចិត្តបំផុតសម្រាប់រយៈពេល៦៤ឆ្នាំ កាតាគឺជាការប្រកួតសម្រាប់ក្រុមដែលធ្វើមិនបានល្អ ដោយ១៥ប្រកួតបញ្ចប់ដោយការខកចិត្ត។ នោះបានចាប់ផ្តើមជាមួយនឹងជ័យជម្នះ ... Read More »

ប្រធានាធិបតីក្រូអាត៖ អ៊ុយក្រែនមិនមែនជាសម្ព័ន្ធមិត្តរបស់សហភាពអឺរ៉ុបទេ

កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ប្រធានាធិបតីក្រូអាត លោក Zoran Milanovic បាននិយាយថា អ៊ុយក្រែនមិនមែនជាសម្ព័ន្ធមិត្តរបស់សហភាពអឺរ៉ុប (EU) នោះទេ។ លោកបញ្ជាក់ថា “អ៊ុយក្រែនមិនមែនជាសម្ព័ន្ធមិត្តទេ ប៉ុន្តែកំពុងព្យាយាមធ្វើជាសម្ព័ន្ធមិត្ត។ មិនសមហេតុផលសម្រាប់ពួកគេត្រូវបានបង្ហាញជាបេក្ខជនសម្រាប់សមាជិកភាពសហភាពអឺរ៉ុប ... Read More »

ប្រកាសចូលកាន់តំណែងអភិបាលរង នៃគណៈអភិបាលខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ លោក អ៊ុំ​ ម៉ារ៉ា​ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីភាពក្នុងពីធីប្រកាសចូលកាន់តំណែងអភិបាលរង នៃគណៈអភិបាលខេត្តស្ទឹងត្រែង ។ សូមបញ្ជាក់ថា, នាព្រឹកថ្ងៃពុធ ១៣រោច ខែមិគសិរ​ ឆ្នាំខាល ចត្វាស័ក ... Read More »

ជនសង្ស័យ​ ជនជាតិថៃ​ម្នាក់អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ បញ្ជូនទៅសាលាដំបូងខេត្ត​ ​ករណី​ផលិតឬធ្វើចរាចរណ៍ អាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញ​ ​កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត​ចាត់ការតាមនីតិវិធី នៅរសៀលថ្ងៃ ទី២០ ខែធ្នូ​​ ឆ្នាំ​២០២​២ម្សិលមិញនេះ ក្នុងករណី​ផលិត ឬធ្វើចរាចរណ៍ អាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទ ប្រព្រឹត្តកាលពីវេលាម៉ោង០២រំលងអធ្រាត្រឈានចូល ... Read More »