ព័ត៌មានទាន់ហេតុការណ៍៖
'

អតីតអ្នកចាត់ការ Chelsea លោក Grant តែងតាំងជាគ្រូបង្វឹកក្រុមជម្រើសជាតិសំប៊ី

អតីតអ្នកចាត់ការ Chelsea លោក Avram Grant ត្រូវបានបង្ហាញជាគ្រូបង្វឹកថ្មីរបស់សំប៊ី (Zambia) ក្នុងសន្និសីទសារព័ត៌មាននៅទីក្រុង Lusaka កាលពីថ្ងៃព្រហស្បតិ៍។ គ្រូបង្វឹកជនជាតិអុីស្រាអែលដែលបានគ្រប់គ្រងប្រទេសហ្គាណាពីឆ្នាំ២០១៤ដល់ឆ្នាំ២០១៧រូបនេះ បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល២ឆ្នាំជាមួយសមាគមបាល់ទាត់នៃប្រទេស Zambia ។ ភារកិច្ចដំបូងរបស់បុរសវ័យ៦៧ឆ្នាំរូបនេះនឹងដឹកនាំក្រុមថ្មីរបស់គាត់ទៅកាន់វគ្គផ្តាច់ព្រ័ត្រ ... Read More »

ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​ ចំនួន​៥៥​នាក់​ ក្នុងបទល្មើស​គ្រឿងញៀន​ចំនួន​១៨​ករណីទូ​ទាំង​ប្រទេស​នាថ្ងៃ​ទី​២២​ ខែធ្នូ​​ម្សិលមិញ​!

  ​ភ្នំពេញ​៖​ យោងតាម​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ បានឱ្យដឹងថា​ គ្រឿងញៀន​បំផ្លាញ​គ្រួសារ​ និង​អនាគត​អ្នក​ !​ ខណៈ​ជនសង្ស័យ​ចំនួន​៥៥​នាក់​(​ស្រី​៦​នាក់​)​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន​១៨​ករណី​ទូ​ទាំង​ប្រទេស​ កាលពីថ្ងៃ​ទី​២២​ ខែធ្នូ​ ឆ្នាំ​២០២២ម្សិលមិញនេះ​។​ ​របាយការណ៍ដដែល​បន្តថា​ ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ចំនួន​៥៥​នាក់​ រួម​មាន​៖​ ​ជួញដូរ​ ... Read More »

អាហ្សង់ទីន​ឡើង​​ចំណាត់លេខ​២​ក្នុង​ចំណាត់​តារាង FIFA ​ពិភព​លោក

អាហ្សង់ទីនបានឡើងពីចំណាត់ថ្នាក់មួយទៅលេខ២ ក្នុងចំណាត់ថ្នាក់ FIFA ចុងក្រោយតាមពីក្រោយគូប្រជែងប្រេស៊ីល បន្ទាប់ពីជ័យជំនះ World Cup របស់ពួកគេក្នុងប្រទេសកាតា ខណៈដែលបញ្ចប់ដ៏គួរឱ្យភ្ញាក់ផ្អើលនៃការប្រកួតនេះគឺប្រទេសម៉ារ៉ុកគឺជាអ្នកផ្លាស់ប្តូរដ៏ធំ ហើយកំពុងឈានទៅដល់ការបំបែកក្រុមចំណាត់ថ្នាក់កំពូលទាំង១០។ ប្រធានក្រុមអាហ្សង់ទីន Lionel Messi រកបាន២គ្រាប់ នៅក្នុងការស៊ុតបាល់បញ្ចូលទីវគ្គផ្តាច់ព្រ័ត្រ ... Read More »

នារីម្នាក់បេីករថយន្ត​បត់ឆ្លងផ្លូវមិនប្រយ័ត្ន ជ្រុលទៅបុករុឺម៉កដឹកនំបញ្ចុក​ បណ្ដាលឱ្យធ្លាក់រាយប៉ាយពេញផ្លូវ​ និងបុរសម្នាក់រងរបួស

ភ្នំពេញ​ ៖​ បុរសម្នាក់បានរងរបួស​ បន្ទាប់ពីបេីករុឺម៉កសណ្ដោងដឹកនំបញ្ចុក​ ត្រូវបាននារីម្នាក់បេីករថយន្តតូយ៉ូតា ព្រូស មួយគ្រឿងបត់ឆ្លងផ្លូវមិនប្រយ័ត្នជ្រុលបុកពេញទំហឹង​ បណ្ដាលឲ្យធ្លាក់រាយប៉ាយពេញផ្លូវ​ កាលពីវេលាម៉ោង១២និង ៥០ នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចជាប់របងសាលាបឋមសិក្សាទួលគោក តាមបណ្ដោយផ្លូវ២៨៩ ... Read More »

រថយន្តតាកូម៉ាបុកឡំប្រឺតាត្រង់ផ្លូវបំបែកជាបួនបណ្តាលឱ្យរងរបួសធ្ងន់៤នាក់

ភ្នំពេញ​៖​ មនុស្សប្រុសស្រីចំនួន៤នាក់បានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីធ្វេីដំណេីរតាមឡំប្រឺតាមួយគ្រឿងត្រូវរថយន្តតាកូម៉ាបេីកបុកពេញទំហឹងកាលពីវេលាម៉ោង១២និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៣​ ខែធ្នូ​ ឆ្នាំ២០២២​ នៅចំណុចស្តុបទួលស្វាយព្រៃ​ តាមបណ្តោយផ្លូវលេខ១៩៩កែងផ្លូវម៉ៅសេទុង​ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១​ ខណ្ឌបឹងកេងកង។  តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញឡំប្រឺតាមួយគ្រឿងបេីកបរដោយបុរសម្នាក់ដឹកភ្ញៀវប្រុសម្នាក់ស្រី២នាក់​ ធ្វេីដំណេីរតាមបណ្តោយផ្លូវម៉ៅសេទុង​ ក្នុងទិសដៅពីជេីងទៅត្បូងខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តម៉ាកតាកូម៉ា​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2AO 6151 ... Read More »

ជនជាតិចិនម្នាក់ជិះម៉ូតូយ៉ាងលឿនពេកទៅបុករះរថយន្តពីរគ្រឿងបណ្ដាលឱ្យគាបជាប់រងការខូចខាត​ និងរបួសបែកមុខមាត់

ភ្នំពេញ​ ៖​ បុរសម្នាក់ជាជនជាតិចិន​ បានជិះម៉ូតូម៉ាក​ Fino មួយគ្រឿងក្នុងល្បឿនលឿន​ រួចជ្រុលទៅបុករះរថយន្តToyota Prius ចំនួនពីរគ្រឿងបណ្ដាលឱ្យម៉ូតូគាបជាប់និងរថយន្តរងការខូចខាតយ៉ាងដំណំ​ និងរបួសបែកមុខមាត់ហូរឈាមពេញខ្លួន​ ។ ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១១​ និង៣០នាទីយប់​ ថ្ងៃទី២២​ ខែធ្នូ​ ... Read More »

រៀបចំព្រឹត្តិការណ៍ ពិព័រណ៍ម្ហូបអាហារខ្មែរ ខេត្តបាត់ដំបង ដើម្បីចូលរួមអបអរសាទរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២៣

ខេត្តបាត់ដំបង ៖ គណៈកម្មការរៀបចំព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារខ្មែរខេត្តបាត់ដំបង មានកិត្តិយសសូមគោរព ជម្រាបជូនដំណឺង អ្នកឧកញ៉ា លោក លោកស្រី ពាណិជ្ជករ អាជីវករ និងបងប្អូន ប្រជាពលរដ្ឋទាំងអស់ ឱ្យបានជ្រាបថា ដោយបច្ចុប្បន្នស្ថានភាពកូវីដ-១៩ ក្នុងប្រទេសមានភាពប្រសើរ ក្រោមការ ដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ... Read More »

លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត សូមចូលរួមអបអរសាទរដល់ក្មួយៗជាសិស្សានុសិស្សថ្នាក់ទី១២ ដែលត្រូវបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២១-២០២២

ភ្នំពេញ ៖ នាព្រលប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចេញលិខិត អបអរសាទរ ដល់ក្មួយៗជាសិស្សានុសិស្សថ្នាក់ទី១២ ដែលត្រូវបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។  លោករដ្ឋមន្ត្រី បានមានប្រសាសន៍ថា, ... Read More »

ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងក្រសួងមហាផ្ទៃកម្ពុជា និងប្រទេសជាមិត្ត

ភ្នំពេញ ៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី២២ ខែឧសភា ឆ្នាំ២០២២ ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងក្រសួងមហាផ្ទៃកម្ពុជា និងនិងក្រសួងមហាផ្ទៃនៃសាធារណរដ្ឋសហព័ន្ធនីហ្សេរីយ៉ា អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ រវាងក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា ... Read More »

ការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្ន ក្នុងពិធីអបអរសាទរខួបលើកទី២៤ នៃការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា

ភ្នំពេញ ៖ នៅព្រលប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ រដ្ឋបាលរាជធានីភ្នំពេញ បានសេចក្ដីជូនដំណឹង ស្ដីពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្ន ក្នុងពិធីអបអរសាទរខួបលើកទី២៤ នៃការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា។  រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ ឱ្យបានជ្រាបថា ក្រសួងការពារជាតិនឹងរៀបចំពិធីអបអរសាទរខួបលើកទី២៤ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅ ... Read More »

នាយករដ្ឋមន្ត្រីហុងគ្រីស្នើរំសាយសភាអឺរ៉ុបក្រោយពីមានរឿងអាស្រូវ

នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បានស្នើរំសាយសភាអឺរ៉ុប (EP) ក្នុងពេលដែល ស្ថានប័នមួយនេះជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវពុករលួយ ពាក់ព័ន្ធនឹងប្រទេសមួយចំនួននៅក្នុងតំបន់ ឈូងសមុទ្រ។ ការលើកឡើងរបស់លោក Viktor Orban បន្ទាប់ពីលោកស្រី Eva ... Read More »

ឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ករណីលួច(កាត់យកខ្សែភ្លើង)

ខេត្តបាត់ដំបង ៖ កម្លាំងក្រុមអន្តរាគមន៍ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានចុះបង្ក្រាបករណីលួច( កាត់យកខ្សែភ្លើង )០១ ករណីឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់។ សមត្ថកិច្ចបានឲ្យដឹងថាការឃាត់ខ្លួនខាងលើនេះធ្វើឡើងចាប់ពីវេលាម៉ោង ០២និង៤០នាទីយប់ រំលងអធ្រាត្រ រហូតដល់វេលាម៉ោង ០៧និង០០នាទីព្រឹក នៅថ្ងៃទី ២១ ... Read More »

រុស្ស៊ីនិងឥណ្ឌានឹងដកប្រាក់ដុល្លារ និងប្រាក់អឺរ៉ូចេញពីការទូទាត់ពាណិជ្ជកម្ម

រុស្ស៊ី និងឥណ្ឌាត្រូវបានគេនិយាយថាបានព្រមព្រៀងគ្នាលុបបំបាត់ប្រាក់ដុល្លារ និងប្រាក់អឺរ៉ូក្នុងប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសរុស្ស៊ី លោក Zamir Kabulov បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន RIA Novosti នៅថ្ងៃទី២១ ខែធ្នូថា ទីក្រុងមូស្គូ និងទីក្រុងញូវដែលីបានព្រមព្រៀងគ្នាក្នុងការលុបបំបាត់ប្រាក់ដុល្លារ និងប្រាក់អឺរ៉ូក្នុងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ... Read More »

នគរបាលស្រុកស្វាយចេកប្រគល់គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះសល់ពីសម័យសង្គ្រាមដល់អង្គភាពស៊ីម៉ាក់

ខេត្តបន្ទាយមានជ័យ៖ គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅសេសសល់បាតឃ្លាំងពីសម័យសង្គ្រាមត្រូវកម្លាំងនគរបាលស្រុកស្វាយចេកប្រគល់ជូនមន្ត្រីជំនាញស៊ីម៉ាក់យកទៅកម្ទេចចោលនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២នេះ។    សមត្ថកិច្ចប្រាប់ថា យោងតាមការណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក ជា ស្លូញ អធិការ នៃអធិការដ្ឋាននគរបាលស្រុកស្វាយចេកបានធ្វើការប្រគល់គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះសល់ពីសម័យសង្គ្រាមច្រែះស៊ីបាតឃ្លាំងជូនអង្គភាពកម្ចាត់មីនស៊ីម៉ាក់(CMAG)។ ... Read More »

រុស្ស៊ីនឹងពង្រីកកងទ័ពរបស់ខ្លួន ៥០% កើនឡើងដល់១,៥ លាននាក់

យោងតាមសារព័ត៌មាន Al Jazeera កាលពីថ្ងៃទី២១ ខែធ្នូ ក្នុងសន្និសីទចុងឆ្នាំជាមួយមេបញ្ជាការយោធារុស្ស៊ី រដ្ឋមន្ត្រីការពារជាតិលោក Sergei Shoigu បាននិយាយថា កងទ័ពរុស្ស៊ីត្រូវតែពង្រីកពីទាហានបច្ចុប្បន្ន ១ លាននាក់ ដល់១.៥លាននាក់ រួមទាំងទាហានកិច្ចសន្យាស្ម័គ្រចិត្តចំនួន៦៩៥.០០០នាក់ផងដែរ។ ... Read More »

នគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនបានម្នាក់ រត់រួច២នាក់ ដែលជាមុខសញ្ញាលួច និងឆក់យ៉ាងសកម្ម ក្នុងរាជធានីភ្នំពេញ

ភ្នំពេញ ៖ ក្រុមជនសង្ស័យ ៣នាក់ ដែលធ្វើសកម្មភាពលួចលេតថប ត្រូវកម្លាំងនគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួនបានម្នាក់ និងរត់រួច២នាក់ ដែលធ្វើសកម្មភាពកាលពីនៅថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ ២០២២ វេលាម៉ោង ០៤៖៣០នាទីនៅចំណុចផ្ទះលេខ១៨Eo ... Read More »

សម្ដេចតេជោប្រកាសចូលរួមអបអរសាទរចំពោះចៅ គីម ហុង ដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សា

ភ្នំពេញ ៖ លើបណ្ដាញទំនាក់ទំនងសង្គមនារសៀលនេះសម្ដេចតេជោនាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជាបានសម្ដែងការអបអរសាទរចំពោះចៅគឹមហុងដែលប្រឡង ជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡងថ្ងៃទី៥ខែធ្នូឆ្នាំ ២០២២។ សម្ដេចបានសរសេរយ៉ាងដូច្នេះថា តាសូមចូលរួមអបអរសាទរដល់ចៅ គីមហុង ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡងថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅនេះ ... Read More »

ប្រធានាធិបតីបារាំងជំរុញឱ្យអឺរ៉ុបកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិកសម្រាប់សន្តិសុខក្នុងតំបន់

ប្រធានាធិបតីបារាំងបាននិយាយថា បណ្តាប្រទេសនៅអឺរ៉ុបក្នុងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ចាំបាច់ត្រូវមានការអះអាងបន្ថែមទៀត និងកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិក។ យោងតាមកាសែត Wall Street Journalបានផ្សាយថា ប្រធានាធិបតីបារាំងលោក Emmanuel Macron កាលពីថ្ងៃទី ២១ ខែធ្នូ ... Read More »

ប្រឡងបាក់ឌុបឆ្នាំនេះ សិស្សជាប់ សរុប ៩០៩៥០នាក់ ត្រូវជា ៧២.៣៣ ភាគរយនៃចំនួនបេក្ខជនមក ប្រឡង

ភ្នំពេញ ៖ សិស្សប្រឡងមធ្យមបាក់ឌុប ឆ្នាំសិក្សា ២០២១-២០២២ ឆ្នាំនេះ សិស្សជាប់ សរុប ៩០៩៥០នាក់ ត្រូវជា ៧២.៣៣ ភាគរយនៃចំនួនបេក្ខជនមក ប្រឡង ។នេះបើយោងតាម សេចក្ដីប្រកាសព័ត៌មាន ... Read More »

លោក ហ៊ុនម៉ានី ៖ សូមចូលរួមអបអរសាទរចំពោះបេក្ខជនដែលបានជាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២១-២០២២

ភ្នំពេញ ៖ សូមចូលរួមអបអរសាទរចំពោះបេក្ខជនដែលបានជាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២១-២០២២ សម័យប្រឡង ៥ ធ្នូ ២០២២ ទាំងអស់គ្នា។ លទ្ធផលនៃការប្រលងពិតជាបានឆ្លុះបញ្ចាំងនូវការព្យាយាមរៀនសូត្ររបស់ប្អូនៗសិស្សានុសិស្សក្នុងពេលកន្លងទៅ គួបផ្សំជាពិសេសជាមួយនឹងកិច្ចខិតខំប្រឹងប្រែង និងការលះបង់របស់លោកគ្រូ អ្នកគ្រូទាំងអស់គ្នាផងដែរ។ នេះជាលើកឡើងពី លោក ... Read More »

អត្តពលិករុស្ស៊ី Antyukh នឹងបាត់បង់មេដាយមាសអូឡាំពិកបន្ទាប់ពីមិនបានប្តឹងឧទ្ធរណ៍

សហព័ន្ធកីឡាអត្តពលកម្ម (AIU) បានប្រកាសកាលពីថ្ងៃពុធថា អត្តពលិករុស្ស៊ីដែលត្រូវបានហាមប្រាម និងម្ចាស់ជើងឯករត់ឧបសគ្គ៤០០ម៉ែត្រអូឡាំពិកឆ្នាំ២០១២ កីឡាការិនី Natalia Antyukh នឹងបាត់បង់មេដាយមាសរបស់នាងពីការប្រកួតនៅទីក្រុងឡុង បន្ទាប់ពីនាងមិនបានប្តឹងឧទ្ធរណ៍ចំពោះបម្រាមហាមឃាត់សារធាតុញៀនរបស់នាង។ កីឡាការិនីវ័យ៤១ឆ្នាំរូបនេះបានឈ្នះជើងឯក៤០០ម៉ែត្រឧបសគ្គនៅអូឡាំពិកឆ្នាំ២០១២ ដោយយកឈ្នះកីឡាករអាមេរិក Lashinda Demusដែលនឹងត្រូវបានដំឡើងទៅជាមេដាយមាសនៅពេលដែលគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ... Read More »

នាំខ្លួនមេបក្សខ្មែរក្រោកមកសាកសួររឿងព្រហ្មទណ្ឌមួយថ្មីទៀត

   ភ្នំពេញ ៖ លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅវីលៀមគាំង អតីតមេបក្សខ្មែរក្រោក ដែលកំពង់ជាប់ពន្ធនាគារទាំងសំបុក ត្រូវបានព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញបង្គាប់ឱ្យនាំខ្លួនពីពន្ធនាគារព្រៃសមកកាន់អយ្យការដើម្បីសាកសួរក្នុងសំណុំរឿងព្រហ្មទណ្ឌមួយថ្មីទៀតដែលតុលាការកំពុងចាត់ការ។  សំណុំរឿងថ្មីនេះគឺស្ថិតនៅក្នុងចំណាត់ការរបស់លោក សិត វណ្ណៈ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។ ... Read More »

សាលាជាតិគយ និងសភាពាណិជ្ជកម្មកម្ពុជាបានសហការរៀបចំវេទិកាគយកម្ពុជាលើកទី២

ភ្នំពេញ ៖ នាថ្ងៃព្រហស្បតិ៍ ១៤រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ នៅសាលាជាតិគយ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) ... Read More »

កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណី​លួចទូរស័ព្ទ​នៅក្រុង​ប៉ោយប៉ែត​

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ ​នៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត​បន្ទាយមានជ័យនៅព្រឹកថ្ងៃទី២២ ខែធ្នូ​​ ឆ្នាំ​២០២២នេះ​។   សមត្ថកិច្ចប្រាប់ថា កាលពីវេលាម៉ោង១៣​និង៤៧នាទីថ្ងៃទី២១​ ខែធ្នូ​ ឆ្នាំ​២០២២​ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត​បានឃាត់ខ្លួនជនសង្ស័យម្នាក់ករណី​លួចទូរស័ព្ទ​ ដែលប្រព្រឹត្តកាលពីវេលាម៉ោង៤និង៤០នាទីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ ... Read More »

ពិធីប្រកាសចូលកាន់មុខតំណែង មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង

ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ... Read More »

អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ ៖ ម្ចាស់ផេកហ្វេកប៊ុក IMan-KH របស់ឈ្មោះ នី ណាក់ បានបង្ហោះសារផ្សព្វផ្សាយព័ត៌មានប្រឌិត មានចរិកមូលបង្កាច់ បរិហាកេរ្តិ៍ ដោយបានប្រមាថយ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងសេក្តីថ្លៃថ្នូរបស់កងម្លាំងនគរបាលជាតិ

ភ្នំពេញ ៖ សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ទាក់ទងទៅនឹងការចុះផ្សាយព័ត៌មានមិនពិតរបស់ម្ចាស់ផេកហ្វេកប៊ុក IMan-KH របស់ឈ្មោះ នី ណាក់  ដែលបានបង្ហោះសារផ្សព្វផ្សាយព័ត៌មានប្រឌិត មានចរិកមូលបង្កាច់ បរិហាកេរ្តិ៍ ដោយបានប្រមាថយ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងសេក្តីថ្លៃថ្នូរបស់កងម្លាំងនគរបាលជាតិ ពាក់ព័ន្ធដល់ការបង្ក្រាប ​និងការចាប់យកសារធាតុញៀន ... Read More »

ដើម្បីប្រជាពលរដ្ឋ ! សម្តេចតេជោយកលុយដែលទារបានពី សម រង្សុី ជាង៧០ម៉ឺនដុល្លាដាក់ចូលគណនីមេធាវី ការពារជនក្រីក្រ

ខេត្តព្រះសីហនុ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងឲ្យដឹងថា សម្ដេចបានយកលុយជាង ៧០ម៉ឺនដុល្លារដែលតុលាការដកហូតបានពីការរឹបអូសទ្រព្យសម្បត្តិលោក សម រង្ស៊ី ដាក់គណនីមេធាវីរបស់សម្ដេចដើម្បីការពារជនក្រីក្រ។ សម្រេចតេជោលើកឡើងថា សម ... Read More »

អាមេរិកបានផ្គត់ផ្គង់ប្រព័ន្ធមីស៊ីល Patriot ជាផ្លូវការដល់អ៊ុយក្រែន បើទោះជារុស្ស៊ីព្រមានក៏ដោយ

ប្រធានាធិបតី Joe Biden បានប្រកាសជាផ្លូវការថាសហរដ្ឋអាមេរិកនឹងបញ្ជូនកញ្ចប់ជំនួយបន្ថែមដែលមានតម្លៃ១.៨៥ពាន់លានដុល្លារទៅឱ្យអ៊ុយក្រែន រួមទាំងប្រព័ន្ធកាំជ្រួចការពារដែនអាកាស Patriot ដែលទំនើបបំផុតផងដែរ។ ទីភ្នាក់ងារសារព័ត៌មាន AP បានដកស្រង់សម្តីមន្ត្រីអាមេរិកដែលនិយាយថា រដ្ឋបាលប្រធានាធិបតី Joe Biden បានប្រកាសជាផ្លូវការថា ខ្លួននឹងបញ្ជូនកញ្ចប់ជំនួយយោធាចំនួន ... Read More »

បុរសជនជាតិចិន២នាក់ជាប់ពាក់ព័ន្ធករណីឆបោក (តាមប្រព័ន្ធអុីនធើណិត និងគ្មានលិខិតឆ្លងដែន)ត្រូវសមត្ថកិច្ចឃាត់ខ្លួននៅខណ្ឌច្បារអំពៅ

ភ្នំពេញ ៖ យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២នេះថា​ កម្លាំងសមត្ថកិច្ចចម្រុះបានចុះស្រាវជ្រាវឃាត់ខ្លួនបុរសជនជាតិចិន០២នាក់​នៅគោលដៅចំនួន២ក្នុងសង្កាត់វាលស្បូវ និងសង្កាត់និរោធ ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ កាលពីវេលាម៉ោង១០ និង៣០នាទីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ ក្នុងនោះបុរសចិនម្នាក់ពាក់ព័ន្ធករណីឆបោក (តាមប្រព័ន្ធអុីនធើណិត) ដែលសមត្ថកិច្ចចិនកំពុងស្វែងរក និងម្នាក់ទៀតពាក់ព័ន្ធបទល្មើស (គ្មានលិខិតឆ្លងដែន)។ ​    សមត្ថកិច្ចបានឱ្យដឹងថា យោងតាមសំណើរបស់ស្ថានទូតចិនប្រចាំកម្ពុជា និងចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងចំណារលោកនាយឧត្តមសេនីយ៍ អគ្គនាយកអន្តោប្រវេសន៍ និងដោយមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញារង សេង ហៀង អយ្យការអមសាលាដំបូងរាជធានីភ្នំពេញផងនោះ ផ្នែកគ្រប់គ្រងជនបរទេសនៃអធិការដ្ឋានខណ្ឌច្បារអំពៅ បានសហការជាមួយនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធី(ន៧)នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះធ្វើរដ្ឋបាលក្នុងមូលដ្ឋានសង្កាត់វាលស្បូវ និងសង្កាត់និរោធ។  សមត្ថកិច្ចបានបញ្ជាក់ថា ក្រុមការងារបានចុះធ្វើរដ្ឋបាលបានចំនួន០២គោលដៅរួមមានគោលដៅទី១នៅផ្ទះលេខ ១៤០  ផ្លូវChaster សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ឃាត់ខ្លួនបានជនជាតិចិនម្នាក់ ឈ្មោះ ZHANG ZHIJIANG ភេទប្រុស កើតថ្ងៃទី០៥/០៥/១៩៩៦ ពាក់ព័ន្ធបទល្មើសគ្មានលិខិតឆ្លងដែន(មុខសញ្ញារបស់ប៉ូលិសចិន) និងគោលដៅទី២នៅផ្ទះលេខ៣៩ ផ្លូវ P10D សង្កាត់និរោធ ខណ្ឌច្បារអំពៅ ឃាត់ខ្លួនបានជនជាតិចិនម្នាក់ទៀតឈ្មោះ Guan ... Read More »

សូមចូលរួមរំលែកទុក្ខផង! ក្របីដើរឆ្លងផ្លូវពេលយប់ម៉ូតូជាន់ហ្រ្វ័ងមិនទាន់បុកពេញទំហឹងបណ្តាលឱ្យអ្នកជិះម៉ូតូស្លាប់និងរបួសធ្ងន់ រីឯក្របីដង្ហើមចង្រិត

ខេត្តស្វាយរៀង៖ មានហេតុការណ៍គ្រោះថ្នាក់គួរឱ្យរន្ធត់ខណៈដែលបុរសម្នាក់បានស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់ពេលជិះម៉ូតូតាមដងផ្លូវជាតិពេលយប់ក្របីដើរឆ្លងផ្លូវជាន់ហ្វ្រ័ងមិនទាន់បុកពេញទំហឹងលាន់សូរផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចមកធ្វើអន្តរាគមន៏ដឹកយកទៅសង្គ្រោះជីវិត។    ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចលើផ្លូវក្រាលកៅស៊ូ ស្ថិតក្នុងភូមិព្រៃគាវ ឃុំកំពង់ចក ស្រុករំដួល ។    យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា បុរសដែលស្លាប់មានឈ្មោះ សេក ... Read More »