ព័ត៌មានទាន់ហេតុការណ៍៖
'

សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញជាគណៈអធិបតីពិធីជួបសំណេះសំណាលជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជា នៅវិមាន៧មករា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន

ភ្នំពេញ ៖ នៅព្រឹកថ្ងៃសៅរ៍ ៣កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា ... Read More »

ទុយនេស៊ីប៉ះអូស្ត្រាលី ខណៈបារាំងចង់សងសឹកដាណឺម៉ាកក្នុងពូល Dរាត្រីនេះ

ការប្រកួតក្នុងពូល D នៅជុំទី២នេះគឺក្រុមទុយនេស៊ីត្រូវប៉ះក្រុមអូស្ត្រាលីនៅវេលាម៉ោង៥ល្ងាច ខណៈដែលក្រុមបារាំងប៉ះក្រុមដាណឺម៉ាកនៅវេលាម៉ោង១១យប់ថ្ងៃទី២៦ ខែវិច្ឆិកានេះ។ បច្ចុប្បន្នក្រុមបារាំងកំពុងឈរលេខ១ក្នុងពូលក្រោយឈ្នះ១ប្រកួតកាលពីប្រកួតបើកឆាកក្នុងពូលថ្ងៃទី២២ វិច្ឆិកាកន្លងទៅ។ សម្រាប់ការប្រកួតរវាងទុយនេស៊ីប៉ះអូស្ត្រាលីត្រូវបានគេមើលឃើញមានគីឡូប្រហាក់ប្រហែលគ្នា ប៉ុន្តែទុយនេស៊ីហាក់មានប្រៀបជាងដោយសារប្រវត្តិប្រកួត និងប្រវត្តិជួបគ្នា។ ៥ប្រកួតចុងក្រោយរបស់ទុយនេស៊ីគឺឈ្នះ៣ ចាញ់១ និងស្មើ១ ប្រកួតលើកចុងក្រោយស្មើជាមួយដាណឺម៉ាកក្នុងវគ្គជម្រុះតាមពូលបើកឆាក World ... Read More »

កងការពារព្រំដែនគោកលេខ៤០៣ យោធភូមិភាគទី៤ ចាត់កម្លាំងដើរល្បាតតាមខ្សែរបន្ទាត់ព្រំដែន កម្ពុជា​-ថៃ

ខេត្ត​ឧត្ដរមានជ័យ​៖​ នេះបេី​យោង​តាមប្រភពព័ត៌មានពី​ផេកហ្វេសប៊ុកផ្លូវការរបស់​កងព័ទ​ជេីងគោក​ នៃកងយោធពលខេមរភូមិន្ទ​ បានឱ្យដឹងថា​ នៅថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០២២នេះ​ លោកវរសេនីយ៍ឯក ជឹម សំអោ មេបញ្ជាការកងការពារព្រំដែនគោកលេខ ៤០៣ ... Read More »

ព្រះធម្មមុនីរង្សី នុត វណ្ណៈ និមន្តជួបសំណេះសំណាលសួរសុខទុក្ខ ព្រមទាំងផ្តល់ជូននូវគ្រឿងឧបភោគបរិភោគ ជូនដល់កម្លាំងកងការពារព្រំដែនលេខ៥០២

ខេត្ត​បាត់ដំបង​៖ នៅទីបញ្ជាការកងការពារព្រំដែនលេខ៥០២ នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ​ បានទទួលការនិមន្តរបស់ព្រះធម្មមុនីរង្សី នុត វណ្ណៈ ព្រះអនុគណស្រុកបាភ្នំ និងលោក លី សិទ្ធី ប្រធានមន្ទីរធម្មការ និងសាសនាខេត្តព្រៃវែង តំណាងព្រះសង្ឃគ្រប់ព្រះអង្គ ... Read More »

គ្រប់បណ្តាអង្គភាពចំណុះ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បន្តយកចិត្តទុកដាក់ លើការងារបង្កបង្កើនផល និងចិញ្ចឹមសត្វ

ខេត្ត​កំពង់ឆ្នាំង៖​ នេះបេី​យោង​តាមប្រភពព័ត៌មានពី​ផេកហ្វេសប៊ុកផ្លូវការរបស់​កងព័ទ​ជេីងគោក​ នៃកងយោធពលខេមរភូមិន្ទ​ នៅព្រឹក​ថ្ងៃ​សៅរ៍​ទី​២៦​ ខែវិច្ឆិកា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ គ្រប់បណ្តាកងឯកភាពចំណុះតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ក្រៅពីភារកិច្ចស្នូល និងការងារជំនាញ​ ក៏បានយកចិត្តទុកដាក់យ៉ាងខ្លាំង លើការងារបង្កបង្កើនផល និងចិញ្ចឹមសត្វ ដើម្បីធានាដល់ជីវភាពរបស់កងទ័ព និងគ្រួសារ ... Read More »

នាយឧត្តមសេនីយ៍ សៅ សុខា ៖ ជាង ៤៤ឆ្នាំបានកន្លងផុតទៅ យុទ្ធមិត្តចំនួន ៤៩រូប ដែលបានពលី និងមរណៈ ក្នុងកាលៈទេសៈដ៏លំបាកនោះ បានធ្វើមាតុភូមិនិវត្តន៍ តែដើម្បីថែរក្សាតំបន់ប្រវត្តិសាស្ត្រ និងគុណតម្លៃមិត្តភាពវៀតណាម-កម្ពុជា

ប្រទេសវៀតណាម ៖ នាយឧត្តមសេនីយ៍ សៅ សុខា  អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស  និងជាប្រធានក្រុមការងារបច្ចេកទេស បានថ្លែងក្នុងពិធីបើកផ្នូរយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជានៅបូជនីយដ្ឋានយុទ្ធជនពលីកម្ពុជា ស្ថិតនៅភូមិសួសរ៉ាំ ឃុំឡុងយ៉ាវ ស្រុកកាំមី ខេត្តដុងណាយ ប្រទេសវៀតណាម ... Read More »

កិច្ចពិភាក្សា និងបទអន្តាគមន៍ បានប្រព្រឹត្តឡើងក្រោមអធិបតីភាព លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា

ភ្នំពេញ ៖ កិច្ចពិភាក្សា និងបទអន្តាគមន៍ បានប្រព្រឹត្តឡើងក្រោមអធិបតីភាព លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដោយមានការចូលរួមរាយការណ៍ពីសមិទ្ធផល និងការងារដែលសម្រេចបាននានា សំណូមពរផ្សេងៗ ពីសំណាក់បងប្អូន ស.ស.យ.ក. ក្នុងអង្គសន្និបាត  ... Read More »

ទិញរថយន្តយកទៅជិះបាន១ខែទើបដឹងថា ឯកសារក្លែងក្លាយ ឈ្លោះគ្នាផ្អើលតាមផ្លូវ

ភ្នំពេញ ៖ បុរសម្នាក់ហេតុតែជឿជាក់ទុកចិត្តគេ ពឹងពាក់ឲ្យទិញរថយន្ត បានហើយយកទៅជិះទើបបាន១ខែ ដល់ទៅរកទិញពន្ធផ្លូវ ទើបឆែកដឹងថាជារថយន្តកាប់ដាវ សន្លឹកពន្ធ ឯកសារក្លែងក្លាយ ភ័យស្លន់ស្លោ កើតក្តីព្រួយបារម្ភ រត់ទៅរកអ្នកនាំគួកជេ អ្នកធានា ដើម្បីដោះស្រាយគ្នា អស់រយៈពេល៣ខែ ... Read More »

លោកអភិបាលស្រុករមាសហែក ៖ សាលារៀន ចំរើន សូនីតា ចាត់ទុកជាសាលារៀនមួយដែលជាវិស័យឯកជន បានរួមចំណែកក្នុងការបណ្តុះបណ្តាលធនធានមនុស្ស

    ខេត្តស្វាយរៀង៖ លោកស៊ូ ម៉ុល អភិបាលស្រុករមាសហែកបានថ្លែងថា សាលារៀន ចំរើន សូនីតា គឺចាត់ទុកជាសាលារៀនមួយដែលជាវិស័យឯកជនបានរួមចំណែកក្នុងការបណ្តុះបណ្តាលធនធានមនុស្សដល់ក្មួយៗសិស្សានុសិស្សនៅទីនេះផ្ទាល់ ក៏ដូចជានៅតាមសហគមន៍ផងដែរ។     ការថ្លែងបែបនេះធ្វើឡើងនាព្រឹកថ្ងៃទី២៦ខែវិច្ឆិកាឆ្នាំ២០២២ ក្នុងពិធីសម្ភោធអគារសិក្សា ... Read More »

Update ៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជានៅក្នុងរាជធានីភ្នំពេញ ជាង៣.០០០នាក់

ភ្នំពេញ ៖ នៅព្រឹកថ្ងៃសៅរ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយ មន្ត្រីគណបក្សប្រជាជនកម្ពុជាចំនួនប្រមាណជាង៣.០០០នាក់ នៅក្នុងរាជធានីភ្នំពេញ ... Read More »

យុវជនចំនួន ១៤៧០ រូបតំណាងមកពីទូទាំងប្រទេស ចូលរួមមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់សហភាពសហព័ន្ធយុវជនកម្ពុជា

ភ្នំពេញ ៖ យុវជនក្នុងបុព្វហេតុជាតិមាតុភូមិ! នៅថ្ងៃនេះ យុវជនចំនួន ១៤៧០ រូបតំណាងមកពីទូទាំងប្រទេស ចូលរួមមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់សហភាពសហព័ន្ធយុវជនកម្ពុជាក្រោមអធិបតីភាពឯកឧត្តមប្រធាន ហ៊ុន ម៉ានី នាថ្ងៃទី២៦ និង ២៧ ខែវិច្ឆិកា ឆ្នាំ២០២២ ... Read More »

លោករដ្ឋមន្រ្តី លឹម គានហោ ៖ ប្រជាការពារជាង២ពាន់នាក់ នៅទូទាំងស្រុកពញាឮ ខេត្តកណ្តាល ទទួលបានអង្ករ៥០គីឡូក្រាម និងថវិកា៥ម៉ឺនរៀល

ខេត្ត​កណ្តាល ៖​ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកពញាឮ ខេត្តកណ្តាល បានចាត់ឱ្យក្រុមការងារ​ នាំយកអង្ករ និងថវិកាចែកជូនដល់ក្រុមប្រជាការពារប្រមាណជាង២ពាន់នាក់​ នៅទូទាំងស្រុកពញាឮ ខេត្តកណ្តាល ដោយក្នុងម្នាក់ៗ ទទួលបានអង្ករ៥០គីឡូក្រាម ... Read More »

ប្រធានាធិបតី ស៊ី ជីនពីង ផ្ញើលិខិតទៅមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន

ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងកាលពីថ្ងៃទី២៦ ខែវិច្ឆិកាបានផ្សាយខ្លឹមសារនៃសំបុត្រមួយច្បាប់របស់ប្រធានាធិបតីចិនស៊ី ជីនពីង ដែលផ្ញើជូនមេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន ។ ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ (KCNA) នៅថ្ងៃទី២៦ ខែវិច្ឆិកា បានដកស្រង់លិខិតផ្ញើជូនមេដឹកនាំគីម ជុងអ៊ុន ពីប្រធានាធិបតីចិន លោក ស៊ី ... Read More »

ក្រសួងការងារ ៖ ការទូទាត់ចំនួន ៤ចំណុច គឺបានត្រឹមត្រូវស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនឹងការបញ្ឈប់ពីការងាររួម

ភ្នំពេញ ៖ ពាក់ព័ន្ធបុគ្គលិក ណាហ្គាវើល ក្រសួងការងារបានបញ្ជាក់ថា, ការទូទាត់ចំនួន ៤ចំណុច គឺបានត្រឹមត្រូវស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនឹងការបញ្ឈប់ពីការងាររួម ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ការិយាល័យអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្តាលវិជា្ជជីវៈ ដែលអង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” ទទួលបាននៅព្រឹកថ្ងៃទី២៦ ... Read More »

ព្រះរាជអាជ្ញា១១១រូប ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្តិ និងថ្នាក់

ភ្នំពេញ ៖ បើយោងតាមព្រះរាជក្រឹត្យត្រាស់បង្គាប់ដែល អង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” ទទួលបាននៅថ្ងៃសៅរ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ គឺព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ... Read More »

សមត្ថកិច្ចចម្រុះអនុវត្តវិធានការបង្ការ​ទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រឿងញៀន និងសារធាតុគីមីផ្សំ​គ្រឿងញៀនខុសច្បាប់ ក្នុងភូមិសាស្ត្រស្រុកភ្នំព្រឹក ខេត្តបាត់ដំបង​

ខេត្ត​បាត់ដំបង​៖​ យោង​តាម​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ បានឱ្យដឹងថា​ សមត្ថកិច្ចចម្រុះអនុវត្តវិធានការបង្ការ​ទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រឿងញៀន និងសារធាតុគីមីផ្សំ​គ្រឿងញៀនខុសច្បាប់ កាលពីថ្ងៃសុក្រ​ទី២៥ ខែ​វិច្ឆិកា​ ឆ្នាំ២០២២ម្សិលមិញនេះ​ ក្នុងភូមិសាស្ត្រស្រុកភ្នំព្រឹក ខេត្តបាត់ដំបង​។  របាយការណ៍ដដែល​បន្តថា​ អនុវត្តតាម​យោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍​ទោ​សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាន​នគរ​បាល​ខេត្តបា​ត់​ដំបង​ ... Read More »

ក្រៅអំពីការងារស្នូលយោធាប្រយុទ្ធ និងត្រៀមប្រយុទ្ធ កងទ័ពនៅមានភារកិច្ចចូលរួមស្ដារហេដ្ឋារចនាសម្ព័ន្ធជាតិលើគ្រប់វិស័យ និងចូលរួមអភិវឌ្ឍន៍ជីវភាពកងទ័ពឲ្យមានការរីកចម្រើនតាមរយៈការបង្កបង្កើនផល និងចិញ្ចឹមសត្វ

ភ្នំពេញ​៖​ នេះបេី​យោង​តាមប្រភពព័ត៍មានពី​ផេកហ្វេសប៊ុកផ្លូវការរបស់​កងព័ទ​ជេីងគោក​ នៅព្រឹកថ្ងៃសៅរ៍ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា​ លោកឧត្តមសេនីយ៍ទោ សុខ ប៉ាង នាយសេនាធិការរងកងទ័ពជើងគោក មេបញ្ជាការ បញ្ជាការដ្ឋានការពារអាកាស ក្នុងដំណើរចុះត្រួតពិនិត្យការងារតាមបណ្ដាកងឯកភាពចំណុះ​ បានមានប្រសាសន៍ថា ទោះបីប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញដោយបរិបូណ៌ក៏ដោយ ... Read More »

ទីតាំងយោធាអាមេរិកនៅស៊ីរីរងការវាយប្រហារដោយមីស៊ីល

ទីបញ្ជាការកណ្តាលរបស់អាមេរិក(CENTCOM) បានប្រកាសថា មូលដ្ឋានល្បាតរបស់អាមេរិកនៅភាគឦសានប្រទេសស៊ីរី រងការវាយប្រហារដោយមីស៊ីល។ តាមការលើកឡើង របស់ (CENTCOM)បានឱ្យដឹងថា យ៉ាងហោចណាស់កាំជ្រួចពីរគ្រាប់បានតម្រង់គោលដៅមកលើមូលដ្ឋានល្បាតរបស់អាមេរិកនៅជិតទីប្រជុំជន al-Shaddadi ភាគឦសានប្រទេសស៊ីរី កាលពីល្ងាចថ្ងៃទី ២៥ ខែវិច្ឆិកា ។ ការវាយប្រហារនេះមិនបណ្តាលឱ្យមានមនុស្សរងរបួស ... Read More »

លួចទូរស័ព្ទបានសម្រេចម្ដងជក់ដៃលួចទៀតចុងក្រោយជាប់ខ្នោះរបស់សមត្ថកិច្ច

ខេត្តកណ្ដាល ៖ ជនសង្ស័យជាមុខសញ្ញាលួចយ៉ាងសកម្មម្នាក់បានធ្វើសកម្មភាពលួចទូរស័ព្ទរបស់គេនៅក្នុងផ្ទះបានសម្រេចម្ដងហើយ ជក់ដៃលួចទៀតត្រូវជាប់ខ្នោះសមត្ថកិច្ច។ ករណីនេះ បានកើតឡើងកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង១០និង៣០នាទី នៅចំណុចតូបលក់ដូរក្នុងផ្សារព្រែកដាច់ ស្ថិតក្នុងភូមិព្រែកដាច់ ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល ។ មន្ត្រីនគរបាលស្រុកលើកដែកបានឱ្យដឹងថា ... Read More »

​​ករណីឆ្លងកូវីដ-១៩ ៖​​ អ្នកឆ្លងថ្មី​​ ០៤នាក់,​ អ្នក​ជាសះស្បើយ​ ០៥នាក់​ និងគ្មាន​អ្នកជំងឺស្លាប់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃសៅរ៍​ទី​២៦​ ខែវិច្ឆិកា​ ឆ្នាំ២០២២នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ អ្នកឆ្លងថ្មី​ ០៤នាក់​, ឣ្នកជាសះស្បើយ​​​ ០៥នាក់​ ខណៈអ្នកជំងឺស្លាប់​​ គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់​។  សូមជម្រាបថា​ ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីគណបក្ស ជាង​ ៣ពាន់នាក់នៅក្នុងរាជធានីភ្នំពេញ​

ភ្នំពេញ​៖​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ​ បានអញ្ជើញជួបសំណេះសំណាលជាមួយជាមួយមន្ត្រីគណបក្ស ជាង​ ៣ពាន់នាក់នៅក្នុងរាជធានីភ្នំពេញ នៅវិមាន ៧មករា ... Read More »

លោក ហ៊ុន ម៉ានី អញ្ជើញជាអធិបតី បើកមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់សហភាពសហព័ន្ធយុវជនកម្ពុជា​ រយៈពេល២ថ្ងៃ

ភ្នំពេញ៖​ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ​ បានអញ្ជើញជាអធិបតី បើកមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ដើម្បីបូកសរុបលទ្ធផលការងារ ដែលសម្រេចបាននាពេលកន្លងមក និងលើកទិសដៅការងារឆ្នាំ២០២៣-២០២៨ ... Read More »

ការបាញ់ប្រហារនៅសាលាក្នុងប្រទេសប្រេស៊ីលស្លាប់និងរបួស១៦នាក់

កងកម្លាំងប៉ូលិសប្រេស៊ីលបានចាប់ខ្លួនជនសង្ស័យម្នាក់ក្នុងការវាយប្រហារកាលពីថ្ងៃ២៥ខែវិច្ឆិកាលើសាលារៀនចំនួនពីរ បណ្តាលឱ្យមនុស្ស៣នាក់ស្លាប់ និងយ៉ាងហោចណាស់១៣នាក់រងរបួសនៅក្នុងទីក្រុង Aracruz ក្នុងរដ្ឋ Espirito Santo ប្រទេសប្រេស៊ីល។ យោងតាមអភិបាលរដ្ឋ Renato Casagrande បានឱ្យដឹងថា ជនសង្ស័យត្រូវបានគេស្គាល់ថាជាក្មេងប្រុសអាយុ១៦ឆ្នាំ ដែលជាអតីតសិស្សនៃសាលាមួយក្នុងចំណោមសាលាទាំងពីរ។ យុវជនម្នាក់នេះបានប្រើកាំភ្លើងរបស់ឪពុកខ្លួនជាមន្ត្រីប៉ូលិសបាញ់ទៅលើក្រុមគ្រូបង្រៀននៅសាលាចាស់កាលពីព្រឹកថ្ងៃទី២៥ ... Read More »

ត្រៀមបញ្ជូនខ្លួន​ក្រុមចោរឆក់កាបូប នៅចំណុចលើស្ពានអាកាសចោមចៅ ទៅតុលាការ​

ភ្នំពេញ​៖​ ជនសង្ស័យ​ចំនួន​ពីរ​នាក់​ ដែល​ជាមុន​សញ្ញា​ចោរ​ឆក់​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​តាមដងផ្លូវ​ នៅចំណុចលើស្ពានអាកាសចោមចៅ បន្ទាប់​ពី​កម្លាំង​សមត្ថកិច្ច​ជំនាញ​ស្រាវ​ជ្រាវ​ឃាត់ខ្លួន​បានជាបន្តបន្ទាប់យកមកសាកសួរ​រហូត​បញ្ចប់​នីតិវិធី​ និងត្រៀមខ្លួនបញ្ជូនទៅកាន់​សាលាដំបូងរាជធានីភ្នំពេញ​ ដេីម្បីចាត់ការតាមច្បាប់​។ នេះបេីយោង​តាមប្រភពព័ត៌មានពី​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បានឱ្យដឹងនៅព្រឹក​ថ្ងៃសៅរ៍​ទី​២៦​ ខែវិច្ឆិកា​ ឆ្នាំ​២០២២។  របាយការណ៍​ដដែល​បន្តថា​ នៅរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ... Read More »

ម្ចាស់ផ្ទះកាតាជាក្រុមដំបូងគេដែលធ្លាក់ក្នុងវគ្គជម្រុះតាមពូលនៅ World Cup ឆ្នាំនេះ ខណៈហុល្លង់បានត្រឹមស្មើ

អ្នកចាត់ការលោក Felix Sanchez និយាយថា ម្ចាស់ផ្ទះកាតាមិនគួរត្រូវបានគេហៅថា បរាជ័យ និងការខកចិត្តនោះទេ បន្ទាប់ពីត្រូវបានបរាជ័យ២ប្រកួតជាប់គ្នាក្នុងជម្រុះក្នុងពូលនៃព្រឹត្តិការណ៍ World Cup ។ ក្រុមនៅតំបន់មជ្ឈិមបូព៌ាមួយនេះបានប្រយុទ្ធយ៉ាងក្លាហាន មុនពេលចាញ់សេណេហ្គាល់ និងជាការបរាជ័យជាលើកទីពីរជាប់ៗគ្នា ហើយក្រោយមកបានក្លាយជាប្រទេសដំបូងគេដែលធ្លាក់ចេញពីការប្រកួតបន្ទាប់ពីហុល្លង់បានស្មើ ... Read More »

ដេីរមកពីមេីលការប្រគំតន្ត្រី​ត្រូវម៉ូតូបុកស្លាប់ម្នាក់​ ក្នុងចំណោមមនុស្ស៣នាក់

ភ្នំពេញ​ ៖​ បុរសម្នាក់​ក្នុងចំណោមគ្នីគ្នា០​៣នាក់​ ត្រូវម៉ូតូបុកស្លាប់​នៅប្របចិញ្ចេីមផ្លូវ​ បន្ទាប់ពីដេីរមកពីមេីលការប្រគំតន្ត្រី កាលពីវេលាម៉ោង១២និង១០នាទីរំលងអធ្រាត្រ​ ឈានចូលថ្ងៃទី២៦ ខែវិច្ចិកា​ ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១០៤ ក្នុងភូមិ​ព្រះធាតុ សង្កាត់​រលួស ខណ្ឌដង្កោ​ រាជធានីភ្នំពេញ។  ​    ... Read More »

ស្លាប់ភ្លាម២នាក់របួសធ្ងន់ម្នាក់ករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូ២គ្រឿងបុកគ្នា

ខេត្តស្វាយរៀង ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់រវាងម៉ូតូ២គ្រឿងបុកបញ្ច្រាសទិសគ្នាពេញទំហឹងបណ្ដាលឱ្យស្លាប់២នាក់នឹងកន្លែងរបួសធ្ងន់ម្នាក់បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរទាំងយប់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣៨នាទីយប់ ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២២ លើផ្លូវជាតិលេខ ០១ គីឡូម៉ែត្រលេខ ១២៩និង១៣០ ស្ថិតក្នុងភូមិ ថ្មី សង្កាត់ ... Read More »

Neymar ត្រូវ​បាន​ពិនិត្យ​កជើង​ក្រោយរងរបួសពេលប៉ះស៊ែប៊ីនៅ World Cup 2022

ខ្សែប្រយុទ្ធ Neymar ហាក់​ស្រក់​ទឹក​ភ្នែក​នៅ​កៅអី​បម្រុង​នៅ​ចុង​បញ្ចប់​នៃ​ការ​ប្រកួត​បើក​ឆាក World Cup របស់​ប្រេស៊ីល​លើ​ក្រុម​ស៊ែប៊ី បន្ទាប់​ពី​ត្រូវ​បាន​ប្តូរ​ចេញ​ដោយ​របួស​កជើង។ វេជ្ជបណ្ឌិត​ក្រុម​ប្រេស៊ីល​បាន​បញ្ជាក់​ថា ខ្សែ​ប្រយុទ្ធ​រូប​នេះ​បាន​រង​របួស ហើយ​បានត្រូវ​ពិនិត្យ​ឡើង​វិញ​កាលពីថ្ងៃ​សុក្រ។ លោក Tite គ្រូ​បង្វឹក​សញ្ជាតិ​ប្រេស៊ីល​បាន​ទទូច​ថា «យើង​មាន​ទំនុក​ចិត្ត​ថា Neymar ... Read More »

ក្តារមឈូសចំនួន២៥ត្រូវបានជនជាតិឥណ្ឌូនេស៊ី និងជនជាតិថៃ ឧបត្ថម្ភ ដល់សមាគមយុវជនកម្ពុជា(ក្រុម១៥៧) សំរាប់ចែកបន្តដល់គ្រួសារសពដែលមានជីវភាពខ្វះខាត

ខេត្តបន្ទាយមានជ័យ ៖ ជនជាតិឥណ្ឌូនេស៊ី និងជនជាតិថៃ ឧបត្ថម្ភក្ដារមឈូសចំនួន២៥ ដល់សមាគមយុវជនកម្ពុជា(ក្រុម១៥៧) តម្កល់ទុកសំរាប់ចែកជូនបន្តដល់គ្រួសារសពពលរដ្ឋដែលមានជីវភាពខ្វះខាតកាលពីរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ ត្រូវបានដឹកមករក្សាទុកនៅក្នុងវត្តឃោសត្ថារាម (វត្តស្រះត្រាច) ក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ លោក ... Read More »

រថយន្តនីសាន់ណាវ៉ារ៉ាចេញពីការាសសាំងមិនប្រយ័ត្នត្រូវយុវតីជាសិស្ស ២នាក់ជិះម៉ូតូបុករងរបួសធ្ងន់ស្រាល

ខេត្តបន្ទាយមានជ័យ ៖ រថយន្តនីសាន់ណាវ៉ារ៉ាមួយគ្រឿងចេញពីការាសសាំងមិនប្រយ័ត្នត្រូវយុវតីជាសិស្សសាលា២នាក់ជិះម៉ូតូបុកបណ្តាលឱ្យរបួសធ្ងន់បាក់ជើងម្នាក់កាលពីរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ៥ស្ថិតភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។ ពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ថា៖ មុនពេលគ្រោះថ្នាក់មានរថយន្តនីសាន់ណាវ៉ារ៉ាពាក់ស្លាកលេខបន្ទាយមានជ័យ2A.7007 មួយគ្រឿងបានចេញពីដឹកពីដុងម៉ាស៊ូតពេញរថយន្តហើយបើកចេញពីការាសសាំងតេលានៅខាងស្តាំដៃពីក្រុងសិរីសោភ័ណទៅក្រុងប៉ោយប៉ែត ហើយបានបើកឡើងមកផ្លូវគ្មានការប្រុងប្រយ័ត្នត្រូវបានយុវតីសិស្សសាលា២នាក់ជិះម៉ូតូស្គូពីពាក់ស្លាកលេខពោធិ៍សាត់1K.5620ក្នុងទិសដៅពីកើតមកលិចបុកពីមុខពេញទំហឹងបណ្តាលឲ្យរងររបួសធ្ងន់ស្រាល២នាក់ ម្នាក់បាក់កជើងឆ្វេង ដែលជាអ្នកបើកបរម៉ូតូ និងម្នាក់ទៀតរងរបួសស្រាលក្រោយកើតហេតុត្រូវបានរថយន្តសង្គ្រោះស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដឹកយកទៅសង្គ្រោះ។ ... Read More »