ព័ត៌មានទាន់ហេតុការណ៍៖
'

មេដឹកនាំ គីម ជុងអ៊ុន បង្ហាញខ្លួនជាមួយកូនស្រីជាលើកទីពីរ

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបង្ហាញខ្លួនជាលើកទី២ ជាមួយកូនស្រីរបស់លោកក្នុងជំនួបថតរូបរួមគ្នាជាមួយមន្ត្រីពាក់ព័ន្ធក្នុងការបាញ់បង្ហោះមីស៊ីលអន្តរទ្វីប ICBM ។ រូបថតនេះត្រូវបានចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានកូរ៉េកាលពីថ្ងៃទី២៧ ខែវិច្ឆិកា រូបថតរួមគ្នាជាមួយមន្ត្រីពាក់ព័ន្ធនឹងការបាញ់បង្ហោះមីស៊ីល អន្តរទ្វីប (ICBM) ក្នុងខែនេះ។ តាមសារព័ត៌មាន ... Read More »

ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ចំនួន​ ៣នាក់​ ពាក់ព័ន្ធ​ករណីគ្រឿង​ញៀន​ នៅស្រុករតនមណ្ឌល​

ខេត្តបាត់ដំបង ​៖​ មនុស្ស​ប្រុស​ស្រី​ចំនួន​ ៣នាក់​ ពាក់ព័ន្ធ​ករណីចែកចាយ​ និងរក្សាទុកគ្រឿងញៀន​ដោយ​ខុសច្បាប់​ ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​រតនមណ្ឌល​ សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ​ប្រឆាំងគ្រឿងញៀន​ បានចុះស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​បង្រ្កាប​ និងឃាត់ខ្លួន​ក្នុងបទល្មេីសជាក់ស្តែង​។ នេះបេីយោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ នៅព្រឹកថ្ងៃ​អាទិត្យ​ទី​២៧​ ខែវិច្ឆិកា​ ឆ្នាំ​២០២២។  របាយការណ៍​ដដែល​បន្តថា​ ... Read More »

ក្រសួងសុខាភិបាល ៖ លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៥,១៧%

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានបញ្ជាក់អោយដឹងថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា  គិតត្រឹមថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ -លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,៧៧% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ ... Read More »

លោកស្រី Tsai Ing-wen បានលាលែងចេញពីតំណែងប្រធានគណបក្សក្រោយចាញ់ឆ្នោត

ប្រមុខដឹកនាំកោះតៃវ៉ាន់ លោកស្រី Tsai Ing-wen បានសម្រេចលាលែងចេញពីតំណែងប្រធានគណបក្សកាន់អំណាច ក្រោយពេលបរាជ័យក្នុងការបោះឆ្នោតឃុំសង្កាត់កាលពីថ្ងៃទី២៦ខែវិច្ឆិកាឆ្នាំ២០២២។ ប៉ុន្តែលោកស្រីនៅតែបន្តកាន់តំណែងជាមេដឹកនាំកោះតៃវ៉ាន់រហូតដល់អាណត្តិទីពីររបស់លោកស្រីបញ្ចប់នៅឆ្នាំ២០២៤ ។ សារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ បានផ្សាយថា ... Read More »

អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវាក្រសួងការពារជាតិ អញ្ជើញបើកប្រាក់គោលនយោបាយ១ លើកដំបូង ជូនយោធិនចូល សោធននិវត្តន៍ កងពលធំអន្តរាគមន៍លេខ២

ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ឯក សំ ចាន់ធួន អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវាក្រសួងការពារជាតិ និងជាប្រធានអនុគណៈកម្មការ គោលនយោបាយយោធិន ពលី មរណៈបង្កស្លាប់ បាត់ខ្លួន ពិការ និងសោធននិវត្តន៍ ... Read More »

សាហាវណាស់!ជនរងគ្រោះម្នាក់ក្នុងចំណោម២នាក់ត្រូវជនសង្ស័យកាប់ដាច់ត្រឹមកដៃផ្អើលទាំងយប់

ខេត្តស្វាយរៀង ៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចមូលដ្ឋានទាំងយប់ខណៈមានករណីហិង្សាមួយបានកើតឡើងបណ្ដាលឱ្យជនរងគ្រោះម្នាក់ក្នុងចំណោម២នាក់ ត្រូវក្រុមជនសង្ស័យមិនស្គាល់មុខ ២នាក់ លួចពួនស្ទាក់កាប់ដាច់ត្រឹម កដៃគួរឱ្យរន្ធត់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ នៅថ្ងែទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតនៅភូមិ  ត្រពាំង រុន ឃុំ ... Read More »

លោក ហ៊ុន ម៉ានី ៖ មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស សហភាពសហព័ន្ធយុវជនកម្ពុជា ដើរតួនាទីដ៏សំខាន់ក្នុងការកំណត់ទិសដៅដឹកនាំការងាររបស់យើង

ភ្នំពេញ ៖ មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស សហភាពសហព័ន្ធយុវជនកម្ពុជា ដើរតួនាទីដ៏សំខាន់ក្នុងការកំណត់ទិសដៅដឹកនាំការងាររបស់យើង។ នេះជាការថ្លែង ដោយលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២។  លោក ហ៊ុន ... Read More »

លក្ខខណ្ឌគួរយល់ដឹងអំពី “ការកំណត់ល្បឿនបើកបរ” នៅលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ

ភ្នំពេញ ៖ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រសួងសាធារណការនិងដឹកជញ្ជូន បានបញ្ជាក់ថា, ល្បឿនទាបបំផុត(អប្បបរមា) និងលឿនបំផុត(អតិបរមា ) សម្រាប់ផ្លូវល្បឿនលឿនត្រូវបានកំណត់ដូចខាងក្រោម៖  អប្បបរមា       ... Read More »

ករណីឆ្លងកូវីដ-១៩ ៖​​ អ្នកឆ្លងថ្មី​​ ០៤នាក់,​ អ្នក​ជាសះស្បើយ​ ០៣នាក់​ និងគ្មាន​អ្នកជំងឺស្លាប់​

​​ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃអាទិត្យ​ទី​២៧​ ខែវិច្ឆិកា​ ឆ្នាំ២០២២នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ អ្នកឆ្លងថ្មី​ ០៤នាក់​, ឣ្នកជាសះស្បើយ​​​ ០៣នាក់​ ខណៈអ្នកជំងឺស្លាប់​​ គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់​។  សូមជម្រាបថា​ ... Read More »

នេះជាសកម្មភាព បច្ចុប្បន្នភាពពីការជួយសង្គ្រោះសត្វកែះ

ខេត្តតាកែវ ៖ សត្វកែះញីមួយក្បាលដែលរបួសនិងរលូតកូនមានសុខភាពល្អប្រសើរបន្តិចហើយ អាចស៊ីអាហារបានខ្លះ ប៉ុន្តែមិនទាន់អាចដើរបាននៅឡើយដោយសារតែជើងឆ្វេងមុខរបស់ខ្លួននៅភ្លាត់ឆ្អឹងនៅឡើយ និងដោយសារតែការគ្រាំគ្រាពេលធ្លាក់ពីជ្រលងភ្នំ។ បច្ចុប្បន្ននេះ ក្រុមអ្នកជំនាញ បានជួយឱ្យសត្បកែះញីនេះបានឈរ និងធ្វើចលនាជើងដើម្បីបន្ស៊ាំឱ្យអាចដើរបាន និងមានសុខភាពរឹងមាំ។ នេះបើយោងតាមការបញ្ជាក់ពី លោក នេត្រ ភក្ត្រា ... Read More »

រសៀលនេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ពិធីបិទមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់សហភាពសហព័ន្ធយុវជនកម្ពុជា

ភ្នំពេញ ៖ រសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ពិធីបិទមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ។ នេះបើយោងតាមសេចក្តីជូនដំណឹងស្តីពីពិធីបិទមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់សហភាពសហព័ន្ធយុវជនកម្ពុជា បញ្ជាក់អោយដឹងនៅព្រឹកនេះ ។  សូមបញ្ជាក់ថា, ... Read More »

ឆ្លងចូលរបៀបវារៈថ្ងៃទី២ នៃមហាសន្និបាត សហភាពសហព័ន្ធយុវជនកម្ពុជា

ភ្នំពេញ ៖ ឆ្លងចូលរបៀបវារៈថ្ងៃទី២ នៃមហាសន្និបាត លោក សាយ សំអាល់ អនុប្រធាន ស.ស.យ.ក. និងជាប្រធានក្រុមការងាររៀបចំសេចក្តីព្រាងផែនការយុទ្ធសាស្រ្ត «យុវជនក្នុងបុព្វហេតុជាតិមាតុភូមិ ២០២៣-២០២៨»  ដែលផែនការនេះមានគោលបំណងធ្វើជាផែនទីបង្ហាញផ្លូវសម្រាប់អង្គភាពគ្រប់រចនាសម្ព័ន្ធ ចំណុះ ស.ស.យ.ក. ... Read More »

សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ផ្ដល់អំណោយផ្ទះ០៥ខ្នងជូនទុរគតជន ជនចាស់ជរាគ្មានទីពឹង៥គ្រួសារ ក្នុងខេត្តស្វាយរៀង

ខេត្តស្វាយរៀង ៖ នៅព្រឹកថ្ងៃសៅរ៍ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ម្សិលមុិញ នេះលោកស្រី ហ៊ុន ម៉ាណា អគ្គនាយការវិទ្យុ និងទូរទស្សន៍បាយ័ន និងជាប្រធានកម្មវិធីផ្ទះទេវតា និងក្រុមការងារ បានអញ្ជើញប្រគល់អំណោយផ្ទះទេវតា៥ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន ... Read More »

នាយឧត្តមសេនីយ៍ នេត សាវឿន ថ្លែងអំណរគុណ ជូនចំពោះ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ប្រធាននាយកដា្ឋនវិទ្យុទាក់ទង

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការ នគរបាលជាតិ បានផ្ញើលិខិតថ្លែងអំណរគុណ ជូនចំពោះ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ប្រធាននាយកដា្ឋនវិទ្យុទាក់ទង ដោយបញ្ជាក់ថា,  ក្នុងនាមអនុគណៈកម្មការសន្តិសុខ ... Read More »

លោកបណ្ឌិត ហ៊ុន ម៉ាណែត ៖ កាដូពិសេសដែលសហការីខ្ញុំទើបផ្ញើរមកអោយ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ លោកឧត្តមសេនីយឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងទ័ពជើងគោក បានបង្ហោះលើផេកផ្លូវការថា, ក្រដាស់ប៉ុន្មានសន្លឹកនេះគឺស្ថិតក្នុងចំណោមឯកសារមួយចំនួន ដែលកាលពីជាងសាមសិបឆ្នាំមុនបានធ្វើអោយរូបខ្ញុំ ... Read More »

បារាំងជាក្រុមដំបូងគេដែលកក់កៅអីទៅកាន់វគ្គ១៦ក្រុមចុងក្រោយនៅ World Cup 2022

ខ្សែប្រយុទ្ធ Kylian Mbappe ស៊ុតបញ្ចូលទីបាន២គ្រាប់ជួយឱ្យបារាំងឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយទោះបីសល់មួយប្រកួតទៀតក៏ដោយខណៈដែលក្រុមការពារតំណែងជើងឯកមួយនេះបានកំណត់គោលដៅនៃការឈ្នះ World Cup ដោយបានផ្តួលក្រុមដាណឺម៉ាក ២ទល់១ ដើម្បីក្លាយជាក្រុមដំបូងគេក្នុងវគ្គជម្រុះតាមពូលកាលពីរាត្រីថ្ងៃទី២៦ ខែវិច្ឆិកា។ ខ្សែ​ប្រយុទ្ធ​រូប​នេះ​បានរកគ្រាប់បាល់ក្នុងតង់ទី២ជាមួយ​នឹង​ការ​វាយ​បក​ដើម្បី​នាំ​មុខ​ក្រុម​របស់​ខ្លួន។ គ្រាប់បាល់ទី១ Mbappe រកបាននៅនាទីទី៦១ដោយស៊ុតពីចម្ងាយផុតដៃអ្នកចាំទី Kasper ... Read More »

ប៉ូឡូញ និងអាហ្សង់ទីនបន្តក្តីសង្ឃឹមនៅ World Cup ក្រោយឈ្នះគូប្រកួតដូចគ្នាក្នុងពូល C

ក្រុមជម្រើសជាតិប៉ូឡូញ និងក្រុមជម្រើសជាតិអាហ្សង់ទីនបានបន្តក្តីសង្ឃឹមក្នុងការប្រជែងវគ្គ១៦ក្រុម ក្រោយពីយកឈ្នះគូប្រកួតរៀងៗខ្លួនក្នុងការប្រកួតជម្រុះក្នុងពូល C កាលពីរាត្រីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដោយរក្សាបានម្នាក់៣ពិន្ទុដែលត្រូវការឈ្នះរៀងៗខ្លួនក្នុងការជួបគ្នាក្នុងជុំចុងក្រោយបន្តទៀត។ ថ្មីៗនេះពីការសរសេរឈ្មោះរបស់ Robert Lewandowski នៅលើបដាបន្ទាប់ពីការឈ្នះអាហ្សង់ទីន អារ៉ាប៊ីសាអ៊ូឌីតត្រូវបានបរាជ័យឡើងវិញដោយចាញ់ប៉ូឡូញ ២–០។ គ្រាប់បាល់នាំមុខ១គ្រាប់នៅតង់ទី១ ... Read More »

ទីណាមានទុក្ខលំបាក ទីនោះតែងមានគណបក្សប្រជាជនកម្ពុជានៅកៀកកិតបងប្អូនប្រជាពលរដ្ឋជានិច្ច

ខេត្តស្វាយរៀង ៖ លោក ស៊ូ ម៉ុល អភិបាលនៃគណៈអភិបាលស្រុកនិងជាប្រធានគណបក្សប្រជាជនស្រុករមាសហែកបានថ្លែងថា ទីណាមានទុក្ខលំបាក ទីនោះតែងមានគណបក្សប្រជាជនកម្ពុជានៅគៀកកិតបងប្អូនប្រជាពលរដ្ឋជានិច្ច។     ការថ្លែងបែបនេះធ្វើឡើងកាលពីរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងពិធីជួបសំណេះសំណាលជាមួយលោកតា លោកយាយ ... Read More »

UN អំពាវនាវឱ្យមានការស៊ើបអង្កេតលើការប្រហារជីវិតឈ្លើយសឹករុស្ស៊ី

យោងតាមសារព័ត៌មាន Reuters កាលពីថ្ងៃទី២៦ខែវិច្ឆិកា ស្នងការជាន់ខ្ពស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (UN) លោក Volker Turk បានបញ្ជាក់ពីភាពត្រឹមត្រូវនៃវីដេអូអ្នកទោសរុស្ស៊ីដែលត្រូវបានប្រហារជីវិតនៅទីក្រុង Luhansk ហើយបានស្នើសុំឱ្យមានការស៊ើបអង្កេតយ៉ាងជាក់លាក់។ លោក Volker Turk បាននិយាយថា ... Read More »

រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម ​៖​ ម្ចាស់កសិដ្ឋានចិញ្ចឹមត្រីឆ្ពុង និងត្រីតុកែ ដាក់ក្នុងបែ និងស្រះតាំងពីឆ្នាំ២០០២មក​ នៅឃុំប៉ាក់ខ្លង​ ស្រុកមណ្ឌលសីមា​

ខេត្ត​កោះកុង ​៖​ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅយប់ថ្ងៃសៅរ៍ទី​២៦​ ខែវិច្ឆិកា​ ឆ្នាំ​២០២២នេះ​ បា​នថ្លែងនៅតាម​រយៈ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​យ៉ាងដូច្នេះ​ថា៖ សូមកោតសរសើរ បង ឆេង ... Read More »

នាយ​ឧត្តមសេនីយ៍​ នេ​ត​ សា​វឿ​ន​ ផ្ញើ​លិខិត​ថ្លែងអំណរគុណ​លោកឧត្តមសេនីយ៍ឯក​ ស​ ថេ​ត​ ដែល​ដឹកនាំ​បំពេញភារកិច្ច​ក្នុង​ការ​ពង្រឹង​សន្តិសុខ​ និង​សុវត្ថិភាព​សង្គម​ ក្នុង​កិច្ចប្រជុំ​កំ​ពូលអាស៊ាន​លើក​ទី​៤០-៤១​ ដោយ​សុវត្ថិភាព​ និង​ជោគជ័យ

ភ្នំពេញ​៖​ យោង​តាម​លិខិត​របស់លោកនាយ​ឧត្តមសេនីយ៍​សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ បានគូសបញ្ជាក់ថា​​ ក្នុងនាមអនុគណៈកម្មការសន្តិសុខ សណ្តាប់ធ្នាប់ និងសង្គ្រោះបឋម និងក្នុងនាមអគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ខ្ញុំសូមសម្តែងនូវសេចក្តីសោមនស្សរីករាយ និងសូមថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅចំពោះ ឯកឧត្តម និងមន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ... Read More »

គ្រួសារអ៊ុយក្រែនរាប់លានគ្រួសារគ្មានភ្លើងអគ្គិសនីប្រើប្រាស់

ប្រធានាធិបតីអ៊ុយក្រែន លោក Zelensky បាននិយាយថា នៅតែមានគ្រួសារចំនួន៦លានគ្រួសារនៅក្នុងប្រទេសដែលរស់នៅដោយគ្មានអគ្គិសនី។ យោងតាមកាសែត The Guardian នៅថ្ងៃទី២៦ ខែវិច្ឆិកា បានផ្សាយថា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានទៅទស្សនាទីក្រុង ... Read More »

សមត្ថកិច្ច​ជំនាញ​ ផាកពិន័យ​យានយន្ត​ល្មើស​ចំនួន​ ១៧៦​គ្រឿង​​តាម​អនុក្រឹត្យ​លេខ​៣៩​ នៅទូទាំងប្រទេស​នាថ្ងៃទី​២៦​ វិច្ឆិកា​នេះ​!

​ភ្នំពេញ​៖​ នេះបើ​យោង​តាម​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ នៅយប់ថ្ងៃ​សៅរ៍​ទី​២៦​ ខែវិច្ឆិកា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ ​របាយការណ៍​ពី​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​ ស្តី​ពី​ការ​រឹត​បន្ដឹង​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ នៅ​ថ្ងៃ​ទី​២៦​ ខែវិច្ឆិកានេះ បា​នបញ្ជាក់​ថា​ ចំនួន​គោលដៅ​សរុប​ ១៣៩​គោលដៅ​ មាន​យានយន្ត​ចូល​គោលដៅ​ចំនួន​ ... Read More »

លទ្ធផល​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​២៦​ ខែវិច្ឆិកា​ ចំនួន​២២​ករណី​ ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​ ចំនួន​៣៥​នាក់​

ភ្នំពេញ​៖​ នេះបេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ នៅយប់ថ្ងៃ​សៅរ៍​ទី​២៦​ ខែវិច្ឆិកា​ ឆ្នាំ​២០២២នេះ​ថា៖​ ជនសង្ស័យ​ចំនួន​៣៥​នាក់​(​ស្រី​៥​នាក់​)​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន​២២​ករណី​ទូ​ទាំង​ប្រទេស​​ នៅ​ថ្ងៃ​ទី​២៦​ ខែវិច្ឆិកា​នេះ។​ ដូច្នេះ​សូម​និយាយ​ថា​ទេ​ចំពោះ​គ្រឿងញៀន​ !​  ​ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ចំនួន​៣៥​នាក់​ រួម​មាន​ ៖​ +​ជួញដូរ​ ... Read More »

សមត្ថកិច្ចឃាត់ខ្លួនមេក្លោងដឹកនាំបាតុកម្មខុសច្បាប់នៅ Naga World ឈ្មោះ ឈឹម ស៊ីថរ សារជាថ្មី ពាក់ព័ន្ធការគេចវេសមិនអនុវត្តតាមសេចក្តីសម្រេចរបស់តុលាការ

ភ្នំពេញ៖ បើយោងតាមការបញ្ជាក់ពីមន្រ្តីជាន់ខ្ពស់នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ​២០២២នេះថា៖​ មេក្លោងដឹកនាំបាតុកម្មខុសច្បាប់នៅក្រុមហ៊ុន Naga World នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឈ្មោះ ឈឹម ស៊ីថរ ត្រូវ​បានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនសារជាថ្មីម្ដងទៀត​ កាលពីវេលាម៉ោងជាង១០ព្រឹកមិញនេះ​ បន្ទាប់ពីធ្វើដំណើរមកពីប្រទេសអូស្ត្រាលី ... Read More »

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​ចាត់ក្រុមការងារចំនួន​ ៣២៥រូប​ ចុះត្រួតពិនិត្យវឌ្ឍនភាពការងារពង្រឹងគុណភាពសេវាទូរគមនាគមន៍នៅ បុរី​ ប៉េង​ ហួត​ និងស្វែងយល់ពីមតិយោបល់ប្រជាពលរដ្ឋ

ភ្នំពេញ៖ ចាប់ពីថ្ងៃទី២៦​ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា​ ឆ្នាំ២០២២ ក្រោមការចង្អុលបង្ហាញរបស់ លោក ជា​ វ៉ាន់ដេត​ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ក្រុមការងាររបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ និងនិយ័តករទូរគមនាគមន៍កម្ពុជា​ ចំនួន ៣២៥ រូប ... Read More »

ស្ត្រីកម្មករអនាម័យត្រូវរថយន្តបុកពីក្រោយដាច់ជើងទាំងសងខាងពេទ្យសម្រេចកាត់ចោលតែម្តង

ខេត្តកំពង់ឆ្នាំង ៖ ស្ត្រីជាកម្មករ អនាម័យម្នាក់បានរងរបួសដាច់ជើងទាំងសងខាង ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដែលបានកើតឡើងនៅវេលាម៉ោង ៨និង ០៥ នាទីព្រឹកថ្ងៃទី២៦ ខែវិច្ឆិកាឆ្នាំ ២០២២ នៅតាម បណ្ដោយផ្លូវជាតិលេខ ៥ ចន្លោះគីឡូម៉ែត្រលេខ ៨៦- ... Read More »

ស្ត្រីម្នាក់ធ្វើដំណើរមកពីខេត្តកណ្តាលមកបន្លំលួចមាសនៅផ្សារឆ្នាំងក្រុងកំពង់ឆ្នាំងត្រូវអាជីវករព័ទ្ធចាប់បញ្ជូនឱ្យសមត្ថកិច្ចនគរបាល

ខេត្តកំពង់ឆ្នាំង ៖ ស្ត្រីជាជនសង្ស័យម្នាក់ ត្រូវបានអាជីវករផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ព្រួតគ្នាចាប់ប្រគល់ឱ្យសមត្ថកិច្ចនគរបាលខណៈដែលធ្វើសកម្មភាពបន្លំលួចខ្សែកមាសមួយខ្សែ មិនបានសម្រេច។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៩និង ៣០នាទី ព្រឹក ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២នៅចំណុចផ្សារឆ្នាំង ស្ថិតក្នុងភូមិផ្សារឆ្នាំង ... Read More »

លោក ឌី វិជ្ជា រាយការណ៍ឆ្លងសំណើវិសោធនកម្មលក្ខន្តិកៈសហភាពសហព័ន្ធយុវជនកម្ពុជា

ភ្នំពេញ ៖ ឆ្លងចូលរបៀបវារៈបន្ទាប់ មហាសន្និបាតបានធ្វើការពិនិត្យ ពិភាក្សា ឆ្លងសំណើវិសោធនកម្មលក្ខន្តិកៈសហភាពសហព័ន្ធយុវជនកម្ពុជាដែលរាយការណ៍ដោយ លោក ឌី វិជ្ជា អនុប្រធានស.ស.យ.ក. និងជាប្រធានអនុគណៈកម្មការព្រាងវិសោធនកម្មលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង។  សហភាពសហព័ន្ធយុវជនកម្ពុជា បានបញ្ជាក់ថា, ការធ្វើវិសោធនកម្មលក្ខន្តិកៈ ... Read More »

ប៉ូឡូញប៉ះអារ៉ាប៊ីសាអ៊ូឌីត ស្របពេលអាហ្សង់ទីនត្រូវការឈ្នះលើម៉ិកស៊ិកនៅ World Cup ពូល C

ក្រុមជម្រើសជាតិប៉ូឡូញត្រូវជួបជាមួយក្រុមកំពូលតារាងអារ៉ាប៊ីសាអ៊ូឌីតនៅរាត្រីថ្ងៃសៅរ៍នេះក្នុងការប្រកួតដ៏សំខាន់មួយសម្រាប់វគ្គជម្រុះក្នុងពូល C។ កាលពីការប្រកួតជាមួយម៉ិកស៊ិកខ្សែប្រយុទ្ធសំខាន់ Robert Lewandowski បានខកខានការស៊ុតបាល់ប៉េណាល់ទី ដែលធ្វើឲ្យប៉ូឡូញទទួលបានលទ្ធផលស្មើ ០ទល់០ ចែកគ្នាម្នាក់១ពិន្ទុប៉ុណ្ណោះ។ ចំណែកគូប្រជែងរបស់ពួកគេគឺអារ៉ាប៊ីសាអ៊ូឌីតបានផ្តួលក្រុមអាហ្សង់ទីនដើម្បីដកការខកចិត្តក្នុងការប្រកួត World Cup ដ៏អស្ចារ្យបំផុតនៅក្នុងការចងចាំ។ ការប៉ះគ្នានេះទាំងប៉ូឡូញ និងអារ៉ាប៊ីសាអ៊ូឌីតត្រូវការឈ្នះដូចគ្នា ... Read More »