ព័ត៌មានទាន់ហេតុការណ៍៖
'

Update ៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិក្សាការងារជាមួយ ព្រះមហាក្សត្រព្រុយណេ

ភ្នំពេញ ៖ នៅវិមានសន្តិភាព នាព្រឹកថ្ងៃចន្ទ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា  អញ្ជើញទទួលជួបពិក្សាការងារជាមួយ ព្រះចៅ ស៊ុល ... Read More »

រដូវនេសាទប្រជាពលរដ្ឋខេត្តបាត់ដំបង រីករាយនឹងកំណើនត្រីឆ្នាំនេះកើនខុសពីធម្មតា

ខេត្តបាត់ដំបង ៖ ប្រជាពលរដ្ឋខ្មែររស់នៅតាមដងស្ទឹងសង្កែនៃខេត្តបាត់ដំបង បានសម្តែងក្ដីរីករាយ បន្ទាប់ពីឆ្នាំនេះទឹកធំសម្បូរត្រី ដែលអាចឱ្យពួកគាត់ធ្វើប្រហុក ផ្អក ត្រីឆ្អើរ ត្រីងៀត ត្រៀមទុកសម្រាប់បរិភោគ​ប្រចាំឆ្នាំ។ នេះបើយោងតាម ការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម facebook នៅថ្ងៃទី១៤ ខែវិច្ឆិកា ... Read More »

ខ្សែប្រយុទ្ធវ័យក្មេង Garnacho ជួយបិសាចក្រហម Man Utdរកបាន៣ពិន្ទុពី Fulham

ក្រុមបិសាចក្រហម Manchester United បានដណ្តើមបានជ័យជម្នះយ៉ាងអស្ចារ្យនៅនាទីទី៩០+៣ តាមរយៈកីឡាករបម្រុង Alejandro Garnacho ខណៈដែលក្រុមនេះបានផ្តួលក្រុម Fulham ក្នុងការប្រកួតចុងក្រោយនៃក្របខ័ណ្ឌ Premier League ដ៏គួរឱ្យរំភើបមុនពេលការប្រកួតបាល់ទាត់ពិភពលោកនៅកាតាក្នុងលទ្ធផល២ទល់១។ នៅក្នុងតង់ទី២ដ៏រំភើបនៅឯកីឡដ្ឋាន Craven ... Read More »

រុស្ស៊ីអំពាវនាវដល់G20 ផ្តោតសំខាន់លើបញ្ហាសេដ្ឋកិច្ចជាជាងសន្តិសុខ

រុស្ស៊ីបានអំពាវនាវដល់ប្រមុខដឹកនាំ G20 ផ្តោតសំខាន់ទៅលើបញ្ហាសេដ្ឋកិច្ច សង្គមដែលជាបញ្ហាបន្ទាន់របស់ពិភពលោក ។ ចំណែកបញ្ហាសន្តិសុខ គឺជាភារកិច្ចរបស់ អង្គការសហប្រជាជាតិ។ នៅថ្ងៃទី១៣ខែវិច្ឆិកា រុស្ស៊ីបានអំពាវនាវដល់ប្រមុខដឹកនាំប្រទេស G20 មិនត្រូវពិភាក្សាលើបញ្ហាសន្តិសុខនោះឡើយ ដោយផ្តោតសំខាន់ទៅលើបញ្ហាសេដ្ឋកិច្ច សង្គម ដែលជាបញ្ហាបន្ទាន់របស់ពិភពលោក ... Read More »

លោក​ ហ៊ុន​ ម៉ានី ​៖​ លើសពីឳពុក (More than a father)៖ កម្ពុជា ពិតជាមានសំណាងណាស់ ដែលមានគាត់ ដែលហ៊ានលះបង់អ្វីៗទាំងអស់ ដើម្បីជាតិ និងមាតុភូមិ

ភ្នំពេញ​៖​ ថ្លែង​តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោក​ ហ៊ុន​ ម៉ានី​ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា​ នៅព្រឹកថ្ងៃ​ចន្ទ​ទី​១៤​ ខែវិច្ឆិកា​ ឆ្នាំ​២០២២​ បានឱ្យដឹងថា​៖​ លើសពីឳពុក (More than a father)៖ កម្ពុជា ... Read More »

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ថ្លែងអំណរគុណកងកម្លាំងគ្រប់ប្រភេទ ដែលការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ក្នុងកិច្ចប្រជុំកំពូលអាស៊ានបានយ៉ាងល្អប្រសើរ

ភ្នំពេញ៖ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នៅព្រឹក​ថ្ងៃ​ចន្ទ​ទី​១៤​ ខែវិច្ឆិកា​ ឆ្នាំ​២០២២នេះ​ បានថ្លែង​តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោក​ ដោយសូមថ្លែងអំណរគុណដល់កងកម្លាំងគ្រប់ប្រភេទទាំងអស់ ដែលបានចូលរួមបំពេញភារកិច្ច ក្នុងការការពារសន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ ... Read More »

កម្លាំងជំនាញ ខណ្ឌសែនសុខស្រាវជ្រាវ ឃាត់ខ្លួន ជនសង្ស័យ ០២នាក់ ករណីឆបោកប្រាក់ចំនួន៩.០០០ដុល្លារ

ភ្នំពេញ ៖ ជនសង្ស័យ ០២នាក់ ត្រូវបានកម្លាំងជំនាញ នៃខណ្ឌសែនសុខស្រាវជ្រាវ ឃាត់ខ្លួនពាក់ព័ន្ធករណីឆបោកប្រាក់ចំនួន៩,០០០ដុល្លារ កាលពីខែកញ្ញា ឆ្នាំ២០២២ នៅចំណុចភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រហូតដល់ល្ងាចថ្ងៃទី១១ វិច្ឆិកា ២០២២ ... Read More »

ក្រុម West Ham នៅតែគាំទ្រអ្នកចាត់ការទូទៅ David Moyes ទោះបីជាចាញ់៣ប្រកួតជាប់ៗគ្នាក៏ដោយ

ក្លិបញញួរធំ West Ham កំពុងគាំទ្រអ្នកចាត់ការទូទៅលោក David Moyes ដើម្បីទាញពួកគេចេញពីការធ្លាក់ចុះនៃទម្រង់លេងបច្ចុប្បន្នរបស់ខ្លួន។ ក្រុមញញួរធំបានចាញ់ក្រុម Leicester ក្នុងលទ្ធផល ២–០ កាលពីថ្ងៃសៅរ៍ក្នុងជំនួបនៅ Premier League ។ ... Read More »

លោក ហ៊ុន ម៉ានិត ៖ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ បានបញ្ចប់ជាមួយនិងលទ្ធផលផ្លែផ្កា និងពាំនាំនូវភាពជោគជ័យយ៉ាងត្រចះត្រចង់

ភ្នំពេញ ៖ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ បានបញ្ចប់ជាមួយនិងលទ្ធផលផ្លែផ្កា និងពាំនាំនូវភាពជោគជ័យយ៉ាងត្រចះត្រចង់ កិត្តិយស និងមោទកភាពដ៏ធំធេងជូនជាតិមាតុភូមិ និងបងប្អូនពូមីងប្រជាជនយើងទាំងអស់ ជាពិសេសបានបង្ហាញកិត្យានុភាពរបស់កម្ពុជាទៅកាន់ពិភពលោក។ នេះជាថ្លែង របស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ... Read More »

ពិធីចុះហត្ថលេខា កម្ពុជា-ប្រ៊ុយណេ

ភ្នំពេញ​៖​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹក​ថ្ងៃ​ចន្ទ​ទី​១៤​ ខែវិច្ឆិកា​ ឆ្នាំ​២០២២នេះ​ បានអញ្ជើញជួបពិក្សាការងារជាមួយ ព្រះចៅ ស៊ុល តង់ ហាជី ហាសសាណាល់ ... Read More »

សម្តេចតេជោ ហ៊ុន សែន ៖ គ្មានបំណងធ្វើប្រធានអាស៊ានលើកទី៤នោះទេ ខណៈកម្ពុជាទទួលបានជោគជ័យក្នុងការធ្វើជាប្រធានអាស៊ាន៣លើករួចហើយ

ភ្នំពេញ​៖​ ថ្លែងក្នុងសន្នីសីទសារព័ត៌មាន នាយប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅឯវិមានសន្តិភាព បន្ទាប់ពីបិទបញ្ចប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា​៖​ សម្តេចគ្មានបំបងធ្វើជាប្រធានអាស៊ានលើកទី៤ នៅឆ្នាំបន្តបន្ទាប់ទៀតនោះទេ ... Read More »

សេចក្តីប្រកាសព័ត៌មាននាយករដ្ឋមន្ត្រីកម្ពុជា និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ជួបពិភាក្សាការងារ

ភ្នំពេញ​៖​ ​ក្រសួង​ការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បានចេញសេចក្តីប្រកាសព័ត៌មាននាយករដ្ឋមន្ត្រីកម្ពុជា និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ជួបពិភាក្សាការងារ។  នៅក្នុង​លិខិត​របស់​ក្រសួង​ការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បានបញ្ជាក់ថា​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោក ... Read More »

លោក Justin Trudeau នាយករដ្ឋមន្រ្តីប្រទេសកាណាដា នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា អញ្ជើញដឹកនាំគណៈប្រតិភូ ចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ

ភ្នំពេញ ៖ អញ្ជើញចាកចេញពីព្រលានយន្តហោះអន្តរជាតិភ្នំពេញបន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអាស៊ាន-កាណាដា និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ របស់ប្រតិភូ បានទៅជាបន្តបន្ទាប់ តាំងពីម្សិលមុិញ។  លោក Justin Trudeau នាយករដ្ឋមន្រ្តីប្រទេសកាណាដា នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំគណៈប្រតិភូ ... Read More »

ករណីឆ្លងកូវីដ-១៩៖​​ អ្នកឆ្លងថ្មី​​ ០៣នាក់,​ គ្មានអ្នក​ជាសះស្បើយ​ និងគ្មាន​អ្នកជំងឺស្លាប់​

​​ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃចន្ទទី១៤ ខែវិច្ឆិកា​ ឆ្នាំ២០២២នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ អ្នកឆ្លងថ្មី​ ០៣នាក់​, គ្មានឣ្នកជាសះស្បើយ​​​ ខណៈអ្នកជំងឺស្លាប់​​ គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់​។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ ... Read More »

សេចក្តីប្រកាសព័ត៌មាន ស្តីពីសម្តេចនាយករដ្ឋមន្ត្រីកម្ពុជា និងនូវែលសេឡង់ ពិភាក្សាអំពីការពង្រីកកិច្ចសហប្រតិបត្តិការ

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​ក្រសួង​ការបរទេស​ និង​ សហប្រតិបត្តិការ​អន្តរជាតិ​ នៅព្រឹកថ្ងៃ​ចន្ទ​ទី​១៤​ ខែវិច្ឆិកា​ ឆ្នាំ​២០២២នេះ​ បានចេញសេចក្តីប្រកាសព័ត៌មានកម្ពុជា និងនូវលសេឡង់ ពិភាក្សាអំពីការពង្រីកកិច្ចសហប្រតិបត្តិការ។  នៅក្នុង​លិខិត​របស់​ក្រសួង​ការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បានបញ្ជាក់ថា​៖​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន ... Read More »

លោក កើត ឆែ និងភរិយា សូមសម្តែងការអបអរសាទរ និងគោរពជូនពរ សម្តេចតេជោ ហ៊ុន សែន ដែលទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ លោក កើត ឆែ អភិបាលរង រាជធានីភ្នំពេញ បានបង្ហោះលើ facebook ផ្លូវការថា , ខ្ញុំបាទ ... Read More »

បុរស២នាក់ត្រូវភ្លើងឆាបឆេះខ្លួនប្រាណខណ:យកសាំងមកបង្កាត់ភ្លើងដើម្បីដាំបាយ

ខេត្តប៉ៃលិន៖ នៅថ្ងៃទី​១៣​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​១៩​និង១០​នាទី​មានរឿងហេតុដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ដោយបុរស២នាក់ត្រូវភ្លើងឆាបឆេះខ្លួនប្រាណនៅចំណុចគគីរ​ប្រហោង​អូរស្លេវ ស្ថិត​ក្នុង​ភូមិ​ក្រចាប់​ សង្កាត់អូរតាវ៉ៅ​ ក្រុងប៉ៃលិន​ ខេត្តប៉ៃលិន​។      តាមសមត្តកិច្ចមូលដ្ឋានបានឱ្យដឹងថា  ជនរងគ្រោះដែលត្រូវភ្លើងឆាបឆេះនោះទី១​-មានឈ្មោះ​ ឡោះ​ ... Read More »

បុរសម្នាក់ជិះម៉ូតូបុករថយន្តត្រង់ផ្លូវបំបែកជាបួនរបួសធ្ងន់

ភ្នំពេញ​៖​ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗខណៈជិះម៉ូតូលឿនមិនប្រយ័ត្នដល់ផ្លូវបំបែកជាបួនមិនបន្ថយល្បឿនក៏ជ្រុលបុករថយន្តពីចំហៀងពេញទំហឹងកាលពីវេលាម៉ោង១១និង៥០នាទីយប់​ ថ្ងៃទី១៣​ ខែវិច្ឆិកា​ ឆ្នាំ២០២២​ នៅចំណុចផ្លូវលេខ៤៣២កែងផ្លូវលេខ៩៥​ ក្នុងសង្កាត់បឹងត្របែក​ ខណ្ឌចំការមន​។  តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកហីយ៉ាន់ដាយ​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ​2BG​ 3334 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ៤៣២​ ក្នុងទិសដៅពីកេីតទៅលិច​ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានបុរសម្នាក់ជិះម៉ូតូម៉ាកប៊ិត​ ... Read More »

រថយន្តស្លាកលេខខេមរភូមិន្ទបុករៈរថយន្តពីរគ្រឿងរងការខូចខាត

ភ្នំពេញ៖​ រថយន្តនីសាន់ពាក់ស្លាកលេខខេមរភូមិន្ទ​ 02-1415​បេីកលឿនរេចង្កូតជ្រុលបុករថយន្តព្រូសបន្តទៅបុករថយន្តCRVបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។  ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១១និង៣០នាទីយប់​ ថ្ងៃទី១៣​ ខែវិច្ឆិកា​ ឆ្នាំ២០២២​ នៅតាមបណ្តោយផ្លូវជាតិលេខ១​ សង្កាត់វាលស្បូវ​ ខណ្ឌច្បារអំពៅ។  តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកនីសាន់​ ពណ៌ត្រេអ៉ី​ ពាក់ស្លាកលេខខេមរភូមិន្ទ2-1415​ បេីកបរតាមបណ្តោយផ្លូវជាតិលេខ១​ ... Read More »

លោក ​ហ្វូមីអូ គីស៊ីដា នាយករដ្ឋមន្រ្តីជប៉ុន បានចាកចេញពីកម្ពុជាហើយ ក្រោយចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ

ភ្នំពេញ ៖ លោក ​ហ្វូមីអូ គីស៊ីដា នាយករដ្ឋមន្ត្រីជប៉ុន នៅយប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានធ្វើដំណើរចាកចេញពីប្រទេសកម្ពុជាហើយ បន្ទាប់ពីបញ្ចប់ការចូលរួមកិច្ចប្រជុំអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះជាលើកទី៣ និងបំពេញទស្សនកិច្ចផ្លូវការ។ កម្ពុជាក្នុងនាមម្ចាស់ផ្ទះ ... Read More »

រថយន្តឡង់គ្រីស័របុករបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាត

ភ្នំពេញ​៖​ រថយន្តម៉ាកឡង់គ្រីស័រមួយគ្រឿងម្ចាស់បេីកបរក្នុងល្បឿនលឿនជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង​ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ​ កាលពីវេលាម៉ោង១១និង១០នាទីយប់​ ថ្ងៃទី១៣​ ខែវិច្ឆិកា​ ឆ្នាំ២០២២​ តាមបណ្តោយផ្លូវ​៥៩៨  សង្កាត់ច្រាំងចំរះទី២​ ខណ្ឌឬស្សីកែវ​ ។  តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកឡង់គ្រីស័រ​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ​2AZ ... Read More »

ហេតុអី ! លោក ចូ បៃដិន មានអត្តចរិតរួសរាយ និងបានសន្ទនាយ៉ាងល្អជាមួយសម្តេចតេជោ ហ៊ុនសែន ដល់សម្តេចថា, ប្រធានាធិបតីអាមេរិក មានអត្តចរិតរួសរាយ និងបានសន្ទនាយ៉ាងល្អ

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក្នុងនាមប្រធានអាស៊ាន បានបញ្ចេញនូវ ពាក្យសរសើរថា លោក ចូ បៃដិន មានអត្តចរិតរួសរាយ និងបានសន្ទនាយ៉ាងល្អជាមួយសម្តេច .. ... Read More »

អនុប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌា អញ្ជើញជាអធិបតី សម្ភោធបញ្ចប់ការជួសជុលសាលរបាំប្រាសាទតាព្រហ្ម !

ខេត្តសៀមរាប ៖ នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោក JAGDEEP DHANKHAR អនុប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌា បានដឹកនាំគណ:ប្រតិភូជាន់ខ្ពស់របស់ខ្លួន ព្រមទាំងវត្តមានលោកស្រី ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុចា អញ្ជើញមកទស្សន:កិច្ចនៅប្រាសាទអង្គរវត្ត និងសម្ភោធបញ្ចប់ការជួសជុលសាលរបាំប្រាសាទតាព្រហ្ម ... Read More »

សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០២២នេះ បន្ទាប់ពីជួបជាមួយនឹងនាយករដ្ឋមន្ត្រីនូវរសហ្សេឡង់ រួចហើយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានទទួលជួបពិភាក្សាការងារជាមួយនឹង លោក ... Read More »

សម្ដេចតេជោ ហ៊ុន សែន ទទួលជួបជាមួយនាយករដ្ឋមន្ត្រី នូវេសហ្សេឡង់

ភ្នំពេញ ៖ នៅវិមានសន្តិភាព សៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Jacinda Ardern នាយករដ្ឋមន្ត្រី ... Read More »

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន : នេះគឺជាថ្ងៃមួយដែលខ្ញុំមានមោទនភាពបំផុតក្នុងនាមជាពលរដ្ឋខ្មែរ មន្ត្រីរាជការ និងរដ្ឋមន្ត្រីការបរទេស!

ភ្នំពេញ ៖ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក ប្រាក់ សុខុន នៅយប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានបង្ហោះលើ facebook លោកថា, នេះគឺជាថ្ងៃមួយដែលខ្ញុំមានមោទនភាពបំផុតក្នុងនាមជាពលរដ្ឋខ្មែរ មន្ត្រីរាជការ និងរដ្ឋមន្ត្រីការបរទេស! ... Read More »

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញធ្វើសន្និសីទសារព័ត៌មាន បង្ហាញលទ្ធផលសំខាន់ៗ នៃកិច្ចប្រជុំកំពូលអាស៊ានទី៤០,៤១

ភ្នំពេញ​៖​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ានប្តូរវេន ឆ្នាំ២០២២ កាលពីរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានអញ្ជើញធ្វើសន្និសីទសារព័ត៌មាន បង្ហាញអំពីលទ្ធផលជុំវិញកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០,៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដែលធ្វើជាម្ចាស់ផ្ទះ។សន្និសីទសារព័ត៌មាននេះផងដែរ មានការចូលរួមពីបណ្ដាញអ្នកសារព័ត៌មានជាតិ ... Read More »

ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​កើតឡើង​៧​លើក​ ស្លាប់​និង​របួស​១២​នាក់​ នាថ្ងៃ​ទី​១៣​ ខែវិច្ឆិកា​នេះ!

​ភ្នំពេញ​៖​ សូម​ធ្វើ​ដំណើរ​ប្រកាន់ខ្ជាប់​នូវ​ច្បាប់​ចរាចរណ៍​ជា​និច្ច​ !​ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​នៅ​ថ្ងៃ​ទី​១៣​ ខែវិច្ឆិកា​ ឆ្នាំ​២០២២​នេះ​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ ៤​នាក់​ របួសធ្ងន់​ ៤​នាក់​ (​ស្រី​២​នាក់​)​ និង​របួសស្រាល​ ៤​នាក់​(​ស្រី​១​នាក់​)​ ។​ នេះបេីយោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​។  ... Read More »

ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​ ចំនួន​៣០​នាក់​ នៃលទ្ធផល​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ចំនួន​១២​ករណីទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​១៣​ ខែវិច្ឆិកា​​!

  ​ភ្នំពេញ​៖​ យោង​តាម​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ នៅល្ងាចថ្ងៃ​អាទិត្យ​ទី​១៣​ ខែវិច្ឆិកា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ ជនសង្ស័យ​ចំនួន​៣០​នាក់​(​ស្រី​១​នាក់​)​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន​១២​ករណី​ទូ​ទាំង​ប្រទេស​ នៅ​ថ្ងៃ​ទី​១៣​ ខែវិច្ឆិកា​នេះ​ ។​ ដូច្នេះ​សូម​និយាយ​ថា​ទេ​ចំពោះ​គ្រឿងញៀន​ !​  ​របាយការណ៍ដដែល​បន្តថា​ ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ចំនួន​៣០​នាក់​ ... Read More »

រក​ឃើញ​យានយន្ត​ល្មើស​ចំនួន​ ៤៨​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩​ នៅ​ទូ​ទាំង​ប្រទេស​នាថ្ងៃ​ទី​១៣​ ខែវិច្ឆិកា​នេះ!

 ​ភ្នំពេញ​៖​ បេីយោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ នៅល្ងាចថ្ងៃ​អាទិត្យ​ទី​១៣​ ខែវិច្ឆិកា​ ឆ្នាំ​២០២២នេះ​ បា​បានឱ្យដឹងថា​ តាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​ ស្តី​ពី​ការ​រឹត​បន្ដឹង​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ នាថ្ងៃ​ទី​១៣​ ខែវិច្ឆិកា​នេះ​ កម្លាំងនគរបាលជំនាញ​ទូទាំងប្រទេស​​ បានដាក់​គោលដៅ​សរុប​ចំនួន​ ៤១​គោលដៅ​ មាន​យានយន្ត​ចូល​គោលដៅ​ចំនួន​ ... Read More »