ព័ត៌មានទាន់ហេតុការណ៍៖
'

អ្វីដែលអ្នកត្រូវដឹងអំពីកីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំងឆ្នាំ២០២២

បន្ទាប់​ពី​ការ​បង្កើត​ឡើង​ដែល​មាន​បញ្ហា និង​ភាពចម្រូងចម្រាសស្តីពីការរៀបចំព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវរងា​ឆ្នាំ២០២២ ទីបំផុតព្រឹត្តិការណ៍នេះបាន​ចាប់​ផ្តើម​បើកជាផ្លូវការនៅ​ទីក្រុង​ប៉េកាំងកាលពីថ្ងៃទី៤ ខែកុម្ភៈនេះ។ អត្តពលិកជិត៣,០០០នាក់មកពីប្រទេសចំនួន៩១នឹងប្រកួតប្រជែងដើម្បីទទួលបានមេដាយមាស ក្នុងចំណោមមេដាយមាសចំនួន១០៩ដែលផ្តល់ជូនលើកីឡាចំនួន៧ប្រភេទ។ ទោះបីជាការផ្សាយបន្តផ្ទាល់កីឡាបានចាប់ផ្តើមកាលពីថ្ងៃពុធជាមួយនឹងពិធីត្រៀមបើកក៏ដោយក៏ពិធីបើកធ្វើឡើងនៅថ្ងៃសុក្រដែលជាការចាប់ផ្តើមជាផ្លូវការនៃកីឡារដូវរងាលើកទី២៤នេះ។ ប្រធានាធិបតីចិនលោក Xi Jinping បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា “ពិភពលោកកំពុងងាកមកមើលប្រទេសចិន ហើយប្រទេសចិនបានត្រៀមខ្លួនរួចរាល់ហើយ។ យើងនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីផ្តល់ដល់ពិភពលោកនូវព្រឹត្តិការណ៍​កីឡា​អូឡាំពិកដែលមានភាពរលូន សុវត្ថិភាព ... Read More »

ក្មេងស្រីខ្មែរអ៊ិស្លាមម្នាក់បានស្លាប់ក្រោយបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកខេត្តក្រោយពីកំពុងដើរសុខៗត្រូវបានម៉ូតូជនបង្កបុកពីក្រោយពេញទំហឹង

ខេត្តក្រចេះ ៖ ក្មេងស្រីម្នាក់បានស្លាប់គួរឱ្យតក់ស្លុតបំផុត ខណៈកំពុងដើរសុខៗស្របទិសគ្នាពីកើតទៅលិចជាមួយនឹងម៉ូតូជនបង្កបានបុកពេញទំហឹងបណ្តាលឱ្យក្មេងស្រីរងរបួសធ្ងន់ធ្ងរ ហើយពេលបញ្ជូនទៅមន្ទីរពេទ្យខេត្តស្ទឹងត្រែងនាងបានដាច់ខ្យល់ស្លាប់ទៅហើយ។ ហេតុការណ៍គួរឱ្យតក់ស្លត់នេះបានកើតឡើងនៅវេលាម៉ោង១៧៖០២នាទី ថ្ងៃសៅរ៍ ៤កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភៈ ... Read More »

ទំនងស្រវឹងស្រាជិះម៉ូតូដួលខ្ទាតធ្លាក់ទឹកបឹងស្លាប់ផ្អើលអ្នកភូមិទាំងព្រឹក

ខេត្តស្វាយរៀង ៖ មានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរចោមរោមមើលនិងរាយការណ៍មកសមត្ថកិច្ចខណៈប្រទះឃើញបុរសម្នាក់ដេកស្លាប់ខ្ទាតធ្លាក់ចូលទឹកបឹងនៅខាងកើតស្ពាន​ខ្សែត្រ​ចម្ងាយប្រហែលជា ១០០ ម៉ែត្រសង្ស័យករណីគ្រោះថ្នាក់ចរាចរណ៍។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹកនៅថ្ងៃទី ៦ខែកុម្ភៈឆ្នាំ២០២២ចំណុចខាងកើតស្ពាន​ខ្សែត្រ​ក្នុងឃុំខ្សែត្រស្រុកកំពង់រោទិ៍ខេត្តស្វាយរៀង។ យោងតាមសមត្ថកិច្ចនគរបាលបានឱ្យដឹងថាបុរសខាងលើមានឈ្មោះ ស៊ុន វុទ្ធី អាយុ ៤០ឆ្នាំមុខរបរជាងសំណង់ មានទីលំនៅភូមិខ្សែត ឃុំខ្សែត ស្រុកកំពង់រោទិ៍ខេត្តស្វាយរៀង។ ប្រភពបន្តថាកាលពីវេលាម៉ោងប្រហែល ... Read More »

សូម​បន្ត​អនុវត្ត​វិធានការ​”៣កុំ​ ៣ការពារ​”​ ខណៈ​ករណីឆ្លងកូវីដ-១៩ រកឃើញថ្មីចំនួន​ ១១១នាក់(​ អូមីក្រុងទាំងអស់) និង​​អ្នក​ជាសះស្បើយ​ ៩៩នាក់​ ,ខណៈ​​អ្នកជំងឺស្លាប់​គ្មាន

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃ​អាទិត្យ​ទី​០៦ ខែកុម្ភៈ​​ ឆ្នាំ២០២២នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ១១១នាក់(PCR) (​ អូមីក្រុងទាំងអស់) ខណៈ​ឣ្នកជាសះស្បើយចំនួន​ ៩៩នាក់ និងករណីស្លាប់​គ្មាន​។   សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ ... Read More »

ស្នាដៃនារីខ្មែរ សាឡន ឈូកវ៉ា២ (NRKS) សាខាទី១៤ ត្រូវបានសម្ពោធ ដាក់ដំណើរការជាផ្លូវការ !

ភ្នំពេញ ៖ ស្នាដៃនារីខ្មែរ សាឡន ឈូកវ៉ា២ (NRKS) សាខាទី១៤ ត្រូវបានសម្ពោធ ដាក់ដំណើរការជាផ្លូវការ ជាមួយពាក្យស្លោកថា, អភិវឌ្ឍន៍ សេចក្តីស្រឡាញ់ ទំនុកចិត្ត ក្រោមការអញ្ជើញពីលោក ភ័ណ្ឌ ... Read More »

លោកចូ បៃឌិន (Jo Biden) ប្រធានាធិបតីអាមេរិក ផ្ញើរលិខិតជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដោយបញ្ជាក់អំពីការទន្ទឹងរង់ចាំស្វាគមន៍ សម្តេចទៅចូលរួមកិច្ចប្រជុំពិសេសអាស៊ាន-អាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន

ភ្នំពេញ៖ លោក ចូ បៃឌិន(JoBiden)ប្រធានាធិបតីអាមេរិកបានផ្ញើលិខិតជូន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយបញ្ជាក់ថា ខ្ញុំសង្ឃឹមថា សម្ដេចតេជោនាយករដ្ឋមន្ត្រី បានប្រកបដោយសុខភាពល្អនៅពេលទទួលបានលិខិតនេះ។ រដ្ឋបាលរបស់ខ្ញុំ ទន្ទឹងរង់ចាំធ្វើការជាមួយកម្ពុជាក្នុងនាមជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២២។ ក្រោមភាពជាប្រធានអាស៊ានរបស់កម្ពុជា ... Read More »

ឃាត់ខ្លួនឪពុកក្មេក! ឯកូនប្រសាសមត្ថកិច្ចកំពុងស្រាវជ្រាវ ពាក់ព័ន្ធករណីឆបោកលុយដុល្លារ

      ខេត្តពោធិ៍សាត់ ៖ ជនពិការជើងម្នាក់ត្រូវបានសមត្ថកិច្ចផ្នែកនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យ ធ្វើការឃាត់ខ្លួនខណៈកូនប្រសាម្នាក់ទៀតដែកស្លៀកពាក់ឯកសណ្ឋានថ្នាក់វរសេនីយ៍ឯក កំពុងរត់គេចខ្លួន ពាក់ព័ន្ធករណីឆបោកលុយដុល្លារអាមេរិក ពីប្រជាពលរដ្ខចំនួន៤នាក់ ។  ករណីឃាត់ខ្លួនជនសង្ស័យ១នាក់ពាក់ព័ន្ធការឆបោកនេះ ធ្វើឡើងនៅវេលាព្រឹក ថ្ងៃសៅរ៍ ៤កើត ខែមាឃ ... Read More »

កម្លាំងនគរបាលព្រហ្មទណ្ឌស្រុកសំពៅលូននិងខេត្តបាត់ដំបងកំពុងតាមប្រមាញ់ចាប់ជនដៃដល់កាប់សម្លាប់យុវជនម្នាក់

ខេត្តបាត់ដំបង​ ៖​ មកដល់ព្រឹកថ្ងៃទី៦ខែ កុម្ភ: ឆ្នាំ២០២២នេះ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខេត្តបាត់ដំបងនៅតែបន្តតាមប្រមាញ់ចាប់ជនដៃដល់ដែលបានធ្វើសកម្មភាពមនុស្សឃាតដោយចេតនាលើយុវជនម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម។   មន្រ្តីនគរបាលព្រហ្មទណ្ឌខេត្តបាត់ដំបងបានឲ្យដឹងថាកាលពីថ្ងៃទី​០៤​ ខែកុម្ភៈ​ ឆ្នាំ​២០២២​ វេលា​ម៉ម៉ោ១១និង​៣០​នាទី​យប់ មាន​ករណី​មនុស្សឃាត​កើតឡើង​១​លើក​ នៅ​លើ​ដងផ្លូវ​ស្ថិត​ក្នុង​ចំណុច​ក្រុម​ទី​០៥​ ភូមិ​តា​ស្តា​ ឃុំ​តា​ស្ដា​ ... Read More »

អ្នកល្មើសវិធានការសុខាភិបាល​ និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី០៥ ខែកុម្ភៈ​!​ អប់រំផ្សព្វផ្សាយច្បាប់​ ៣២ទីតាំង ,អប់រំតាមគោលដៅចរាចរណ៍ ១៥១នាក់ (យានយន្ត ៩៧គ្រឿង)​ ,ខណៈការអនុវត្តវិធានការច្បាប់ (គ្មាន)

ភ្នំពេញ​៖​ បេី​យោង​តាម​ការបញ្ជាក់​ពីសេចក្តីជូនដំណឹងរបស់គណៈកម្មាការអន្តរក្រសួង​ ដេីម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩​​ នៅព្រឹក​ថ្ងៃ​អាទិត្យ​ទី​០៦ ខែកុម្ភៈ​​ ឆ្នាំ​២០២២នេះ​ បានប្រកាសសេចក្តីជូនដំណឹងស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី០៥ ខែកុម្ភៈ​​ ឆ្នាំ​២០២២​។  ​ជាក់ស្ដែង​បេី​យោង​​សេចក្តីជូនដំណឹងរបស់គណៈកម្មាការអន្តរក្រសួង​ ដេីម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩​ ស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ... Read More »

បុរសម្នាក់ជំពាក់លុយគេច្រើនពេកជិះម៉ូតូឡើងលើស្ពានគីហ្សូណាលោតទឹកសម្លាប់ខ្លួន

ខេត្តកំពង់ចាម ៖ បុរសម្នាក់មានវិបត្តិដោយសារតែជំពាក់លុយគេច្រើនពេកបានជិះម៉ូតូឡើងលើស្ពានលោតទឹកសម្លាប់ខ្លួនដោយបន្សល់ទុកត្រឹមពាក្យសុំទោសប្រពន្ធកូននិងឪពុកម្តាយ។    ហេតុការណ៍លោតទឹកសម្លាប់ខ្លួននេះបានកើតឡើងកាលពីវេលាម៉ោង៤និង ៣០នាទីទៀបភ្លឺថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២ នៅលើស្ពានគីហ្សូណា ត្រង់ចន្លោះបង្គោលទី០៩ និងទី១០ ក្នុងក្រុងកំពង់ចាម។    បន្ទាប់ពីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានករណីប្រទះឃើញម៉ូតូ ... Read More »

ស្វែងយល់អំពីទំនៀមទំលាប់ និងប្រពៃណីខ្មែរ (តពីលេខមុន)

(តពីលេខមុន) * តាមរបៀបអារ្យធម៌សម័យនិយម:   ១-អ្នកផ្ទះនាំភ្ញៀវនិងភ្ញៀវឲ្យស្គាល់គ្នា។ អ្នកផ្ទះត្រូវនាំភ្ញៀវថ្មីឱ្យស្គាល់ភ្ញៀវដែលមកមុន។ ភ្ញៀវដែលត្រូវអ្នកផ្ទះនាំឲ្យស្គាល់នោះត្រូវក្រោកឈរទាំងអស់គ្នា។ តែបើជាស្រីចាស់អាយុច្រើនជាង ហើយគេនាំឲ្យស្គាល់ មនុស្សប្រុសឬស្រីក្មេងជាង  ស្រីចាស់នោះអាចនឹងទទួលបដិសណ្ឋារអង្គុយចុះបាន។   បើប្រសិនជាយើងទៅដល់ផ្ទះគេហើយភ្ញៀវមុនច្រើនគ្នាកំពុងតែចេញមក អ្នកផ្ទះពុំអាចនឹងនាំភ្ញៀវទាំងអស់ឲ្យស្គាល់គ្នាបានឡើយ។ដូច្នេះអ្នកផ្ទះគប្បីនាំឲ្យស្គាល់គ្នាម្នាក់ពីរបាន ដោយសេចក្តីគួរសមយ៉ាងរួសរាន់។ ... Read More »

ស្លាប់២នាក់​ របួសធ្ងន់ម្នាក់​បន្ទាប់ពីជិះម៉ូតូឌុបគ្នាយ៉ាងលឿនទៅបុកគូទរថយន្តកុងតឺន័រដែលកំពុងឈប់ភ្លើងស្តុបពេញទំហឹង

ភ្នំពេញ​ ៖​ បុរសពីរនាក់​ក្នុងនោះមានម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ​ និងម្នាក់ទៀតស្លាប់ក្រោយពីបញ្ជូនទៅមន្ទីរពេទ្យ។ ចំណែកបុរសម្នាក់ម្នាក់ទៀតរងរបួសធ្ងន់កំពុងសង្គ្រោះបន្ទាន់បន្ទាប់ពីពួកគេជិះម៉ូតូមួយគ្រឿងឌុបគ្នាក្នុងល្បឿនលឿនជ្រុលទៅបុករថយន្តកុងតឺន័រពីក្រោយដែលកំពុងឈប់ភ្លើងស្តុបយ៉ាងពេញទំហឹង កាលពីវេលាម៉ោង៨និង៣០ នាទីយប់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២នៅចំណុចភ្លើងស្តុបសេះមាស តាមបណ្ដោយផ្លូវវ៉េងស្រេង ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ។ ​    ... Read More »

អតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៏ ចំនួន២៦៣នាក់ធ្វើតេស្ដកូវីដ-១៩ ,ជាលទ្ធផលគិតត្រឹមម៉ោង០៦:៥០នាទី នៅល្ងាចថ្ងៃ៥កុម្ភៈ មានចំនួន០៤នាក់វិជ្ជមានកូវីដ-១៩

ភ្នំពេញ ៖ មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញមានកិត្តិយសសូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មាន ជាតិ-អន្តរជាតិទាំងអស់ឱ្យបានជ្រាបថា, នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២ក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តTYDAបានធ្វើតេស្តយកសំណាក ដើម្បីស្វែងរកមេរោគកូវីដ-១៩លើក្រុមបាតុករ អតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៏ ចំនួន២៦៣នាក់។ ជាលទ្ធផលគិតត្រឹមម៉ោង០៦:៥០នាទី នៅល្ងាចថ្ងៃដដែលនេះ មានចំនួន០៤នាក់ ... Read More »

លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន​នាក់​ មាន ៨៩,៧៦%

ភ្នំពេញ ៖ នៅយប់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២ ក្រសួងសុខាភិបាល បានបញ្ជាក់អោយដឹងថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា  គិតត្រឹមថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២ -លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ... Read More »

ក្រុមការងារស្រាវជ្រាវសត្វព្រៃបានរកឃើញសំបុកសត្វត្រដក់តូចចំនួន១៦សំបុក នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ សត្វត្រដក់តូច ជាភាសាអង់គ្លេសហៅថា Lesser Adjutant ត្រូវបានចុះក្នុងបញ្ជីក្រហមរបស់អង្គការ សហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN) ជាប្រភេទ«ងាយរងគ្រោះ»នៅលើពិភពលោក ដោយសារការបរបាញ់ និងការបាត់បង់ទីជម្រក។ បច្ចុប្បន្ន សត្វស្លាបប្រភេទនេះ កំពុងមានវត្តមាននៅតាមតំបន់ការពារធម្មជាតិជាច្រើន  ... Read More »

អតីតបុគ្គលិកក្រុមហ៊ុនណាហ្កាវើលដ៍២នាក់ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ពីបទរារាំងការអនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ-១៩

ភ្នំពេញ៖ កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនអតីតបុគ្គលិកក្រុមហ៊ុនណាហ្កាវើលដ៍ចំនួន២នាក់ នៅយប់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ ក្រោមបទចោទប្រកាន់ពាក់ព័ន្ធនឹងការរារាំង ការអនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ-១៩។​ នេះបើ​យោង​តាម​ការបញ្ជាក់​ពី​លោកវរសេនីយ៍ឯក សាន សុខសីហា​ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។  លោកវរសេនីយ៍ឯក ... Read More »

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលព្រះរាជដំណើរព្រះមហាក្សត្រយាងត្រឡប់ពីទីក្រុងប៉េកាំង ប្រទេសចិន

.   ភ្នំពេញ ៖ នៅល្ងាច ថ្ងៃសៅរ៍ ៤កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៥ ខែកុម្ភៈ ... Read More »

ប្រធានាធិបតីចិន ជួបប្រមុខដឹកនាំ៤ប្រទេសបន្ទាប់ពីបើកការប្រកួតអូឡាំពិករដូវរងា

នៅថ្ងៃទី៥ខែកុម្ភៈ សារព័ត៌មានស៊ីនហួបានផ្សាយថា ប្រធានាធិបតីចិន លោកស៊ី ជីនពីង បានជួបដោយផ្ទាល់បន្ទាប់ពីបើកការប្រកួតកីឡាអូឡាំពិករដូវរងា ឆ្នាំ២០២២ ជាមួយមេដឹកនាំ៤ប្រទេស គឺ ស៊ែរប៊ី អេហ្ស៊ីប កាហ្សាក់ស្ថាន និង Turmenistan ។ ... Read More »

សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីជួញដូរគឿងញៀន៧កញ្ចប់

ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីជួញដូរគឿងញៀន ដោយធ្វើការដកហូតថ្នាំញៀនបានចំនួន៧កញ្ចប់តូច ការចុះឃាត់ខ្លួននេះ បានធ្វើឡើងនៅម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២ នៅត្រង់ចំណុច  ផ្លូវលេខ៥ ភូមិ២ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ... Read More »

គ្រោះអគ្គិភ័យឆាបឆេះនៅក្នុងស្ថានទូតរុស្ស៊ីនៅក្នុងប្រទេសហ្វីលីពីន

គ្រោះអគ្គិភ័យឆាបឆេះនៅក្នុងស្ថានទូតប្រទេសរុស្ស៊ីនៅក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នៅយប់ថ្ងៃទី ៤ខែកុម្ភៈ បង្ខំឱ្យមន្ត្រីស្ថានទូត បុគ្គលិកត្រូវជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព។ គ្រោះអគ្កិភ័យឆាបឆេះចេញពីជាន់ទីពីរនៃអគាររដ្ឋទូត ហើយអូសបន្លាយជាច្រើនម៉ោង ។ គ្រោះអគ្គិភ័យឆាបឆេះបណ្តាលឱ្យខាតបង់ទ្រព្យសម្បត្តិជាច្រើនគិតជាទឹកប្រាក់ប្រហែល១០០លានប៉េសូ(Peso) ប្រមាណ២លានដុល្លារអាមេរិក ។ មន្ត្រីជំនាញកំពុងតែបើកការស្រាវជ្រាវស្វែងរកពីមូលហេតុបណ្តាលឲ្យឆាបឆេះកើតឡើង។ មានរថយន្តពន្លត់អគ្គិភ័យប្រមាណជាង១០គ្រឿងចូលរួមពន្លត់ភ្លើង ដោយប្រើពេលជាច្រើនទើបគ្រប់គ្រងបាន ... Read More »

ការងារ​ល្អ​មិនព្រម​ធ្វើ​! បែរជាបែកគំនិត​ធ្វើ​ចោរឆក់កាបូប​ មានអីត្រូវកម្លាំងនគរបាលខណ្ឌបឹងកេងកង​ ចាប់វាយខ្នោះ​

ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលស្វាយព្រៃ១​ នៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង​ បានធ្វើការស្រាវជ្រាវ​ និងឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆក់ការបូបលុយ។  យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច​មូលដ្ឋាន​ បានឱ្យដឹងថា​ ករណីឃាត់ខ្លួនជនសង្ស័យរូបនេះ​ បានធ្វេី​ឡើង​កាលពីវេលាម៉ោង១៤​ និង៤០នាទីរសៀលថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចផ្លូវ១៧៣ កែង១៦៧ ... Read More »

ចំនួនអ្នកស្លាប់ដោយកូវីដ-១៩នៅអាមេរិកកើនឡើងខ្ពស់បំផុត

សរុបអ្នកស្លាប់នៅអាមេរិកដោយកូវីដ-១៩ បានកើនឡើងខ្ពស់បំផុតមិនធ្លាប់មានគិតចាប់តាំងពីដើមឆ្នាំ២០២០មកទល់ពេលនេះមានអ្នកស្លាប់ជាង៩សែននាក់ហើយ ស្មើនឹងរដ្ឋមួយដែលមានពលរដ្ឋរស់នៅតិចក្នុងទឹកដីអាមេរិក។ ដើម្បីរស់នៅជាមួយកូវីដ -១៩ អាមេរិកបានជ្រើសរើសវ៉ាក់សាំងជាវិធីសាស្ត្រល្អបំផុត។ តាមតួលេខរបស់មហាវិទ្យាល័យ John Hopkins បានបង្ហាញឱ្យឃើញថា នៅទូទាំងអាមេរិកមានមនុស្ស៩សែននាក់ហើយស្លាប់ ស្មើនឹង ១៥,៧ % នៃចំនួនអ្នកស្លាប់នៅទូទាំងពិភពលោក។ ... Read More »

បុរសម្នាក់បាត់ខ្លួន៦ថ្ងៃមិនដឹងមូលហេតុ ដល់សមត្ថកិច្ចទៅដល់ពិនិត្យទើបដឹងថាជាអំពើឃាតកម្ម

   ខេត្តស្ទឹងត្រែង ៖ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ បុរសម្នាក់បានជិះម៉ូតូចេញទៅក្រៅ ហើយក៏បាត់ខ្លួនរហូតមកអស់ជាច្រើនថ្ងៃដោយមិនដឹងពីមូលហេតុ។  ក្រោយពីក្រុមគ្រួសាររុករកតាមតម្រុយនិងរាយការណ៍ទៅអាជ្ញាធរ និងនគរបាលប៉ុស្តិ៍មូលដ្ឋានក៏ប្រទះឃើញជនរងគ្រោះស្លាប់បាត់ទៅហើយ ហើយក៏មានសភាពហើមស្អុយសឹងតែមើលមិនចង់ស្កាល់ផង។ សមត្ថកិច្ចមូលដ្ឋាន ក៏បានសហការជាមួយកម្លាំងនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្តនិងក្រុមគ្រូពេទ្យចុះមកអង្កេតស្រាវជ្រាវ ពិនិត្យសាកសពជនរងគ្រោះដើម្បីរកមូលហេតុ និងធ្វើកោសល្យវិច័យទៅលើដងខ្លួនសពទើបដឹងថា ... Read More »

កម្លាំងកងរាជអាវុធហត្ថខេត្តកំពតឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន

ខេត្តកំពត ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពតសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថទឹកឈូនិងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពតធ្វើការឃាត់ខ្លួនពាក់ព័ន្ធទៅនឹងករណីជួញដូរគ្រឿងញៀន។    ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៤៥នាទីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅចំណុចភូមិអូរតូច សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត។    សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនខាងលើឈ្មោះ ដុំ ... Read More »

លោក​ គឹម​ សន្តិភាព​៖​ សង្គមស៊ីវិល គ្មានសិទ្ធិចូលជួបជនជាប់ឃុំ ដែលស្ថិតក្រោមយុត្តាធិការរបស់តុលាការនោះទេ, សូមអនុវត្តសិទ្ធិក្នុងក្របខណ្ឌព្រំដែននៃច្បាប់!

ភ្នំពេញ​៖​ លោក​ គឹម​ សន្តិភាព​ រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួង​ក្រសួង​យុត្តិធម៌​ បានថ្លែង​ឱ្យ​ដឹង​តាម​រយៈ​ប្រព័ន្ធ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​ នៅរសៀល​ថ្ងៃ​សៅរ៍​ទី​០៥​ ខែកុម្ភៈ​ ឆ្នាំ​២០២២នេះ​ថា៖​ សង្គមស៊ីវិល គ្មានសិទ្ធិចូលជួបជនជាប់ឃុំ ដែលស្ថិតក្រោមយុត្តាធិការរបស់តុលាការនោះទេ, សូមអនុវត្តសិទ្ធិក្នុងក្របខណ្ឌព្រំដែននៃច្បាប់! សូមជម្រាបជូនថា៖​ ... Read More »

ឆ្លងចរន្តអគ្គិសនី​ ឆាបឆេះ​ផ្ទះប្រជាពលរដ្ឋមួយខ្នងទាំងកណ្ដាលអធ្រាត្រ​ នៅសង្កាត់ផ្សារដើមគរ បណ្ដាល​ឱ្យ​មនុស្ស​៤នាក់​រងរបួស​ធ្ងន់​ស្រាល​

ភ្នំពេញ​៖​ ​មនុស្ស​ចំនួន​ ៤នាក់បាន​រងរបួស​ធ្ងន់​ស្រាល​ ក្នុង​ករណី​គ្រោះថ្នាក់​អគ្គិភ័យ​ឆាបឆេះ​ផ្ទះប្រជាពលរដ្ឋមួយខ្នងទាំងកណ្ដាលអធ្រាត្រ​ នៅសង្កាត់ផ្សារដើមគ ។  ហេតុការណ៍​ គ្រោះ​អគ្គិភ័យ​ខាងលេីនេះ​ បានកើត​ឡើងនៅវេលាម៉ោង​ ០២​ និង១០នាទីទៀបភ្លឺថ្ងៃសៅរ៍ ៤កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ... Read More »

លោកនាយឧត្តមសេនីយ៍វង្ស ពិសេន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សស្រុកពារាំង ឆ្នាំ២០២១ និង លើកទិសដៅបន្ត ឆ្នាំ២០២២ ព្រមទាំងប្រគល់ភារកិច្ចពីពេលនេះឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្ដិទី៥

ខេត្តព្រៃវែង ៖ លោកនាយឧត្តមសេនីយ៍វង្ស ពិសេន អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកពារាំង នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សស្រុកពារាំង ឆ្នាំ២០២១ និងលើកទិសដៅ ឆ្នាំ២០២២ ព្រមទាំងប្រគល់ភារកិច្ចពីពេលនេះ ឆ្ពោះទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ នៅទីស្នាក់ការគណបក្សស្រុកពារាំង។ ... Read More »

ក្រុមជនសង្ស័យចូលផ្ទះប្រជាពលរដ្ឋ គំរាមប្លន់យកទ្រព្យសម្បត្តិទាំងក្បាលព្រលប់នៅឃុំក្រោលគោ

ខេត្តស្វាយរៀ​ង​ ៖​ មានជនសង្ស័យមួយក្រុមបាន​ធ្វើសកម្មភាព​ចូល​ផ្ទះ​ប្រជាពល​រដ្ឋ​ទាំង​ក្បាលព្រលប់ ហើយបានប្លន់យក​ខ្សែ​​កទម្ងន់​៥ជី និង​លុយ​ប្រមាណ២០០ដុល្លារ នៅក្នុងឃុំក្រោលគោ។    ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ៦និង៣០នាទីក្បាលព្រលប់ ថ្ងៃ​ទី​០៤ ខែកុម្ភៈ​ ស្ថិតនៅ​ចំណុច​ភូមិ​ប្ញស្សី​ជួរ​ខា​ង​ជើង ឃុំ​ក្រោល​គោ ស្រុក​ស្វាយ​ជ្រំ ខេត្តស្វាយ​រៀ​ង ​។    ... Read More »

កម្លាំងនគរបាលក្រុងប៉ោយប៉ែតបញ្ជូនជនសង្ស័យ ប្រុសស្រីចំនួន៤នាក់ សកម្មឆក់ទូរស័ព្ទដៃនិងហិង្សាដោយចេតនាទៅស្នងការខេត្ត

     ខេត្តបន្ទាយមានជ័យ ៖ កម្លាំងនគរបាលក្រុងប៉ោយប៉ែតបញ្ជូនជនសង្ស័យប្រុស ស្រីចំនួន៤នាក់សកម្មឆក់ទូរស័ព្ទដៃនិងដើរអុកឡុក នៅ ក្រុងប៉ោយប៉ែតទៅស្នងការខេត្តចាត់ការបន្តនៅព្រឹក ថ្ងៃទី៥ខែកុម្ភៈឆ្នាំ២០២២នេះ។  សមត្ថកិច្ចថាជនសង្ស័យមាន៖ ១-ឈ្មោះនី ផានិត ភេទប្រុសអាយុ១៨ឆ្នាំ, ២-ឈ្មោះធន់ ពិសិដ្ឋ ... Read More »

ករណីឆ្លងកូវីដ-១៩នៅក្នុងប្រទេសសិង្ហបុរីកើនឡើង៣ដងក្នុងរយៈពេល២៤ម៉ោងក្រោយពិធីបុណ្យចូលឆ្នាំ

សិង្ហបុរីបានរកឃើញករណីឆ្លងកូវីដ-១៩ ដល់ទៅជាង១៣ពាន់នាក់ ក្នុងរយៈពេល២៤ម៉ោងកន្លងមកនាថ្ងៃទី៤ខែកុម្ភៈ គឺជាចំនួនកើនឡើង៣ដងបើប្រៀបធៀបនឹងមួយថ្ងៃមុន។ មន្ត្រីក្រសួងសុខាភិបាលប្រទេសនេះបានប្រកាសថា ចំនួនអ្នកឆ្លងអាចនឹងកើនលើសពី១៥ពាន់នាក់។ ភាគច្រើនករណីឆ្លងកូវីដ-១៩ នៅក្នុងប្រទេសសិង្ហបុរី គឺមិនបង្ហាញអាការៈ ឬក៏មានអាការៈស្រាលតែប៉ុណ្ណោះ ។ ក្នុងរយៈពេល២៨ថ្ងៃកន្លងមក ប្រទេសសិង្ហបុរីមានករណីឆ្លងកូវីដ-១៩ សរុបជាង៨៥ពាន់នាក់ ក្នុងនោះមានដល់ទៅ ... Read More »