ព័ត៌មានទាន់ហេតុការណ៍៖
'

រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីណែនាំ ៥ចំណុចចាត់វិធានការបន្ទាន់ ដល់ក្រុមបាតុករអតីត បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ក្រោយពីរកឃើញបាតុករ២៩នាក់វិជ្ជមានកូវីដ-១៩មក

ភ្នំពេញ ៖ យោងតាម សេចក្តីណែនាំបន្ទាន់របស់ រដ្ឋបាល រាជធានីភ្នំពេញ ស្តីពី ការចាត់វិធានការបន្ទាន់ ចំពោះការរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ មេរោគបំប្លែងខ្លួនថ្មីប្រភេទអូមីក្រុង ក្នុងចំណោមក្រុមបាតុករអតីត បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ បាន ឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ... Read More »

បុរសជនជាតិចិនបើករថយន្តបុកឡំប្រឺតារុញទៅបុកបង្គោលភ្លើងបណ្ដាលឱ្យបុរសម្នាក់របួសធ្ងន់

     ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ទំនងជាស្រវឹងស្រាបានបើករថយន្តយ៉ាងលឿនហើយរេចង្កូតជ្រុលទៅបុកឡំប្រឺតាមួយគ្រឿងយ៉ាងពេញទំហឹងរុញផ្ទប់ទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់អស់១ដើម បណ្ដាលឱ្យអ្នកបើកឡំប្រឺតារងរបួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ។    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវជាតិលេខ១ ស្ថិតក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៧ក្នុងខេត្តក្រចេះ

ខេត្ត​ក្រចេះ ​៖​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង​ លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃចន្ទ ៦កើត ខែមាឃ ... Read More »

អគ្គិភ័យបានឆាបឆេះរោងចក្រចម្រាញ់កង់រថយន្តចាស់ៗមួយកន្លែងនៅស្រុកបាទី

ខេត្តតាកែវ ៖ រោងចក្រចម្រាញ់កង់រថយន្តចាស់ៗមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះខូចខាតសម្ភារអស់មួយចំនួន។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១៦ និង៣០នាទី ថ្ងៃទី៦ ខែកុម្ភៈឆ្នាំ២០២២ ស្ថិតក្នុងភូមិជើងកូត ឃុំសូភី ស្រុកបាទីខេត្តតាកែវ ដែលជាកម្មសិទ្ធិរបស់ឈ្មោះ ហ៊ុយ ខេមរា ភេទប្រុសអាយុ ... Read More »

លោកបណ្ឌិត អ៉ិត សំហេង ៖ ការរក្សានូវសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងកសាងអំពើល្អ នាំឲ្យគណបក្សទទួលបានជ័យជម្នះជានិច្វ

ភ្នំពេញ៖ លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខណ្ឌចំការមន នាថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអញ្ជើញសំណេះសំណាលជាមួយបេក្ខជនក្រុមប្រឹក្សាសង្កាត់ ប្រចាំខណ្ឌចំការមន នាអាណត្តិទី៥ ឆ្នាំ២០២២-២០២៧ ... Read More »

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ​៖ វិទ្យាស្ថានតេជោសែនសាធារណការ ជាគ្រឹះស្ថានសិក្សាតែមួយគត់នៅកម្ពុជា ដែលផ្តល់ការបណ្ដុះបណ្ដាលជំនាញជាច្រើនឱ្យកូនខ្មែរជំនាន់ក្រោយចេះកសាងហេដ្ឋារចនាសម្ព័ន្ធ ដោយខ្លួនឯងប្រកបដោយគុណភាពមិនពឹងលើបរទេស

ភ្នំពេញ​៖​ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃអាទិត្យ ៥កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែកម្ភៈ ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ដ ធីតា TYDA បន្ដចុះយកសំណាករកមេរោគកូវីដ-១៩ទៅលើក្រុមបាតុករ អតីតបុគ្គលិកណាហ្គាវើលដ៍ ឃើញវិជ្ជមានកូវីដ-១៩ចំនួន២៩នាក់បន្ថែមទៀត នៅថ្ងៃ០៦កុម្ភៈនេះ

ភ្នំពេញ៖ តាមសេចក្តីជូនដំណឹង របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ. មានកិត្តិយស សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មាន ជាតិ-អន្តរជាតិទាំងអស់ឱ្យបានជ្រាបថានៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលនៃរដ្ឋបាល រាជធានីភ្នំពេញ សហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តTYDA បានធ្វើតេស្តយកសំណាក ដើម្បីស្វែងរកមេរោគកូវីដ-១៩ ... Read More »

វៀតណាមនិងថៃបង្កើនសកម្មភាពចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ជូនកុមារ

នៅពេលនេះរដ្ឋាភិបាលវៀតណាមបានសម្រេចទិញវ៉ាក់សាំង Pfizer សម្រាប់ចាក់ជូនកុមារមានអាយុចាប់ពី៥ឆ្នាំដល់១២ឆ្នាំ។ ដើម្បីបង្កើនការទប់ស្កាត់ការឆ្លងកូវីដ-១៩ នៅក្នុងសហគមន៍ ពិសេសគឺកុមារ។ គិតត្រឹមថ្ងៃទី៦ខែកុម្ភៈ នៅទូទាំងប្រទេសវៀតណាមមានវ៉ាក់សាំង ជាង១៨២លានដូសបានចាក់ជូនប្រជាពលរដ្ឋ ។ ទោះបីការចាក់វ៉ាក់សាំងបានច្រើនក្តី តែវៀតណាម នៅតែមានករណីឆ្លងកើនឡើងខ្ពស់ ដោយកុមារមិនទាន់បានចាក់វ៉ាក់សំាងនៅឡើយ។ នៅថ្ងៃទី៦ខែមិថុនា ... Read More »

នគរបាលស្រុកសាលាក្រៅបានចុះសហការជាមួយកម្លាំងនគរបាលនៃស្នងការខេត្តបានចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងករណីឃាតកម្ម

ខេត្តប៉ៃលិន ៖ យោងតាមរបាយការណ៍នៃនគរបាលជំនាញនៃស្នងការដ្ឋានខេត្តប៉ៃលិនបានឲ្យដឹងថា÷ នៅថ្ងៃ​អាទិត្យ​ ៦​ កើតខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី០៦​ ខែកុម្ភ: ឆ្នាំ២០២២ នៅវេលាម៉ោង១១និង៤៧នាទី​ មានករណីឃាតកម្ម នៅចំណុច​ ... Read More »

កូនមិនពាក់ម៉ាស់ឪពុកម្តាយនឹងត្រូវជាប់ទោស «ឧក្រិដ្ឋ»

តំបន់ Ripon ស្ថិតនៅតំបន់ដាច់ស្រយាលនៃទីក្រុងកាលី ហ្វ័រនីញ៉ា ប៉ូលិសបានព្រមានដល់អាណាព្យាបាលពីសកម្មភាពមើលថែកូនៗ ពិសេសគឺការពាក់ម៉ាស់ ហើយប្រសិនបើបណ្តោយឱ្យកូនមិនគោរពវិធានការទប់ស្កាត់កូវីដ-១៩នោះឪពុកម្តាយនឹងត្រូវជាប់ទោស។ នៅក្នុងលិខិតផ្ញើទៅកាន់អាណាព្យាបាលនៅក្នុងសប្តាហ៍នេះ អាណាព្យាបាលទាំងអស់ត្រូវតែឱ្យកូនជាសិស្សត្រូវពាក់ម៉ាស់ពេលទៅសាលារៀន ព្រោះកុមារមិនពាក់ម៉ាស់ក៏ជាការគំរាមកំហែងដល់សុវត្ថិភាព អាយុជីវិតរបស់សិស្សផ្សេងទៀតដែរ។ ការរឹតត្បិតខាងលើបង្កឱ្យមានការតវ៉ាយ៉ាងខ្លាំងពីអាណាព្យាបាលនៅទូទាំងសហរដ្ឋអាមេរិក ប្រឆាំងនឹងការបង្ខំឱ្យសិស្សសាលាពាក់ម៉ាស់ទាំងអស់គ្នា។ ពាក់ព័ន្ធនឹងករណីឆ្លងកូវីដ-១៩ នៅក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ... Read More »

ឈាមស្រែក ស្បែកហៅ! ឃាតកដែលសម្លាប់មួយគ្រួសារនៅខេត្តមណ្ឌលគិរីត្រូវសមត្ថកិច្ចចាប់បានហើយ

ខេត្តមណ្ឌលគិរី ៖ នៅថ្ងៃទី០៥​ ខែកុម្ភៈឆ្នាំ២០២២​ វេលាម៉ោង១៨​ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី​ សហការជាមួយកម្លាំងជំនាញនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ​ កម្លាំងនាយកដ្ឋាន​នគរបាលបច្ចេកទេស​និងវិទ្យាសាស្ត្រ​ បានស្រាវជ្រាវស៊េីបអង្កេតករណីឃាតកម្ម​សម្លាប់មនុស្សចំនួន៥​ នាក់និងរបួសធ្ងន់០១​នាក់កាលពីថ្ងៃទី០១​ ខែកុម្ភៈឆ្នាំ២០២២​ វេលាម៉ោង​១៣ និង៣០​នាទីនៅចំណុចស្រែចោត ភូមិ​មេប៉ៃ ឃុំពូជ្រៃ​ ... Read More »

បារាំងស្រាវជ្រាវពីករណីត្រីជាង១សែនក្បាលងាប់នៅសមុទ្រអាត្លង់ទិក

នៅថ្ងៃទី៦ខែកុម្ភៈ សារព័ត៌មាន CNN បានផ្សាយថា មានត្រីជាង១សែនក្បាល ងាប់ផ្ងារពោះក្នុងតំបន់សមុទ្រប្រទេសបារាំងនៃមហាសមុទ្រប៉ាស៊ីហ្វិក។ រដ្ឋមន្ត្រីក្រសួងដែនសមុទ្រប្រទេសបារាំងបានរៀបរាប់ថា ហេតុការណ៍ខាងលើគឺពិតជារឿងគួរឱ្យតក់ស្លុតនិងទាក់ទាញយ៉ាងខ្លាំងពីក្រុមការពារបរិស្ថាន។ អង្គការ Sea Shepherd ដែលជាអង្គការអភិរក្សដែនសមុទ្របានបង្ហោះរូបភាពនៅលើបណ្តាញសង្គម Twitter ដោយបានសរសេរថា «នេះគឺជាអ្វីដែលកំពុងតែកើតឡើងនៅតំបន់ឈូងសមុទ្រBiscay ... Read More »

ដាំបាយផ្ទុះកំប៉ុងហ្គាសឆេះផ្ទះប្រជាពលរដ្ឋ៩ខ្នងនៅស្រុកជលគិរី

ខេត្តកំពង់ឆ្នាំង ៖ ផ្ទះប្រជាពលរដ្ឋចំនួន៩ខ្នង ត្រូវបានអគ្គិភ័យឆេះសន្ធោសន្ធៅ បន្ទាប់ពីផ្ទុះកំប៉ុងហ្គាស ពេលកំពុងដាំបាយ ។ហេតុការណ៍ផ្ទុះកំប៉ុងហ្គាសឆេះផ្ទះនេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២២ នៅ ភូមិកំពុងបាស្រូវ ឃុំជលសា ស្រុកជលគិរី ។ ... Read More »

ទីបំផុត​! ប្រមុខរាជរដ្ឋាភិបាល សម្រេច​ចេញអនុក្រឹត្យផ្ទេរភារកិច្ច​លោកឧត្តមសេនីយ៍ឯក អ៉ិន រស្មីឫទ្ធា​ ពី​អគ្គ​នាយក​រង​​ពន្ធនាគារ​ ទៅជាទីប្រឹក្សា​ក្រសួងមហាផ្ទៃ​

ភ្នំពេញ ​៖​ ទីបំផុត!​ លោកឧត្តមសេនីយ៍ឯក អ៊ិន រស្មីឫទ្ធា ហៅ សុខ វ៉ាន់នា ពី​ អគ្គ​នាយក​រង​ នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ បន្ទាប់ពី​ជនរងគ្រោះប្តឹងពីបទឆបោកលុយជាង ៧ម៉ឺនដុល្លារ ជាថ្នូររត់ការចូលក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ... Read More »

ពលរដ្ឋអ៊ុយក្រែនរាប់សិបពាន់នាក់ដង្ហែក្បួនបាតុកម្មនៅទីក្រុងជាប់ព្រំដែនរុស្ស៊ី

កាលពីថ្ងៃទី៥ខែកុម្ភៈ ពលរដ្ឋអ៊ុយក្រែនរាប់សិបពាន់នាក់បានដង្ហែក្បួននៅទីក្រុង Kharkiv ជាប់ព្រំដែនប្រទេសរុស្ស៊ី ក្នុងពេលដែលរដ្ឋាភិបាលអ៊ុយក្រែនបានត្រៀមលក្ខណៈទប់ទល់ការវាយប្រហារពីប្រទេសរុស្ស៊ី។ ក្រុមបាតុករបានស្រែកពាក្យស្លោកថា ទីក្រុង Kharkiv គឺជារបស់អ៊ុយក្រែន ហើយទប់ស្កាត់ការវាយប្រហារពីប្រទេសរុស្ស៊ី។ ក្រុមបាតុករបានច្រៀងចម្រៀងជាតិ ដោយគ្រវីទង់ជាតិអ៊ុយក្រែន ព្រមទាំងទង់ជាតិប្រទេសគាំទ្រអ៊ុយក្រែន មានអាមេរិក អង់គ្លេស ... Read More »

សមត្ថកិច្ច​ បន្តឃាត់ខ្លួនអតីតបុគ្គលិកក្រុមហ៊ុនណាហ្កាវើលដ៍​ ៤នាក់ទៀត ​ពីបទរារាំងការអនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ-១៩

​        ភ្នំពេញ៖ អតីតបុគ្គលិកក្រុមហ៊ុនណាហ្កាវើលដ៍ចំនួន​ ៤នាក់​ទៀត​ ត្រូវ​បានកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្តឃាត់ខ្លួន កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមបទចោទប្រកាន់ពាក់ព័ន្ធនឹងការរារាំង ការអនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ-១៩។​ ... Read More »

រដ្ឋាភិបាលអូស្ត្រាលីអំពាវនាវឱ្យដោះលែងអ្នកជំនាញសេដ្ឋកិច្ចលោក Sean Turnell

សារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២២បានផ្សាយថា រដ្ឋមន្រ្តីការបរទេសអូស្រ្តាលីនាថ្ងៃអាទិត្យនេះបានបន្តអំពាវនាវឱ្យមានការដោះលែងអ្នកជំនាញសេដ្ឋកិច្ចលោក Sean Turnell ដែលត្រូវបានរដ្ឋាភិបាលយោធារបស់មីយ៉ាន់ម៉ាចាប់ឃុំឃាំងអស់រយៈពេល១ឆ្នាំមកហើយ។ លោកTurnell ដែលជាសាស្រ្តាចារ្យជនជាតិអូស្រ្តាលី បានបំពេញការងារជាទីប្រឹក្សាមួយរូប របស់អតីតមេដឹកនាំមីយ៉ាន់ម៉ា គឺលោកស្រី ... Read More »

ជនសង្ស័យ២នាក់ធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃពីជនរងគ្រោះត្រូវបានសមត្ថកិច្ចខណ្ឌ៧មករាឃាត់ខ្លួនបាន

    ភ្នំពេញ៖ សមត្ថកិច្ចខណ្ឌ៧មករាបានឃាត់ខ្លួនជនសង្ស័យ២នាក់បន្ទាប់ពីធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃពីបុរសរងគ្រោះដែលកំពុងជិះម៉ូតូ។    ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២ និង៣០នាទី ថ្ងៃរសៀលទី០៦ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចមុខផ្ទះលេខ211Eoផ្លូវលេខ២១៧ កែងផ្លូវលេខ១៣៩ ភូមិ៥ សង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា។ ... Read More »

Man City និង Liverpool អាចប្រជែងយក Saka ប្រសិនបើ Arsenal ធ្លាក់ចេញពីចំណាត់ថ្នាក់ក្រុមកំពូលទាំង៤នៅ Premier League

ក្រុមកាំភ្លើងធំ Arsenal អាចនឹងពិបាកក្នុងការចងជើងកីឡាករ BukayoSaka ចុះកិច្ចសន្យាថ្មី ក្នុងករណីដែលក្រុមខកខានក្នុងវគ្គជម្រុះ Champions League សម្រាប់រដូវកាលក្រោយចំពេលមានការចាប់អារម្មណ៍ពីក្លិបយក្សទាំង២នៅអង់គ្លេសគឺមេឃខៀវ Manchester City និងហង្សក្រហម Liverpool។ ក្លិបយក្សនៅ Premier ... Read More »

ប្រទះឃើញសពយុវជនម្នាក់មានស្នាមរបួសនៅលើដងខ្លួន និងក សង្ស័យជាករណីឃាតកម្ម

ខេត្តកំពង់ស្ពឺ ៖ ប្រជាពលរដ្ឋជាអ្នកដំណើរបានប្រទះឃើញ សាកសពយុវជនម្នាក់មានស្នាមរបួសនៅលើដងខ្លួន និងក សង្ស័យជាករណីឃាតកម្ម ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៥១ ភូមិអង្គតាឡឹក ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ... Read More »

ខ្សែការពារ Reece James របស់ Chelsea នឹងមិនមានវត្តមានក្នុងការប្រកួត Club World Cup ទេ

ខ្សែការពារ Reece James របស់ក្លិបតោខៀវ Chelsea នឹងអវត្តមានក្នុងយុទ្ធនាការប្រកួតពានរង្វាន់ Club World Cup របស់ក្រុមChelseaដោយសារគាត់មិនទាន់បានជាសះស្បើយពីរបួសសរសៃពួរ។ នេះបើតាមអ្នកចាត់ការ Thomas Tuchel បានបញ្ជាក់កាលពីថ្ងៃសៅរ៍ ទី៥ ... Read More »

បញ្ជូនជនសង្ស័យជនជាតិថៃម្នាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនទៅសាលាដំបូងខេត្ត

ខេត្តបន្ទាយមនជ័យ ៖ នៅព្រឹកថ្ងៃអាទិត្យទី ៦ ខែកុម្ភៈ ឆ្នាំ២០២២នេះកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានបញ្ជូនជនសង្ស័យជាជនជាតិថៃម្នាក់ជាប់ពាក់ព័ន្ធទៅនឹងករណីជួញដូរគ្រឿងញៀនទៅសាលាដំបូងខេត្តដើម្បីចាត់វិធានការទៅតាមនីតិវិធី។ គួររំលឹកថានៅវេលាម៉ោង២៣ និង៣០នាទី ថ្ងៃទី៤ ខែកុម្ភ: ឆ្នាំ២០២២កំលាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឃាត់ខ្លួនជនសង្ស័យនៅចំណុចកាស៊ីណូនាគទិព្វ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ... Read More »

អ្វីដែលអ្នកត្រូវដឹងអំពីកីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំងឆ្នាំ២០២២

បន្ទាប់​ពី​ការ​បង្កើត​ឡើង​ដែល​មាន​បញ្ហា និង​ភាពចម្រូងចម្រាសស្តីពីការរៀបចំព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវរងា​ឆ្នាំ២០២២ ទីបំផុតព្រឹត្តិការណ៍នេះបាន​ចាប់​ផ្តើម​បើកជាផ្លូវការនៅ​ទីក្រុង​ប៉េកាំងកាលពីថ្ងៃទី៤ ខែកុម្ភៈនេះ។ អត្តពលិកជិត៣,០០០នាក់មកពីប្រទេសចំនួន៩១នឹងប្រកួតប្រជែងដើម្បីទទួលបានមេដាយមាស ក្នុងចំណោមមេដាយមាសចំនួន១០៩ដែលផ្តល់ជូនលើកីឡាចំនួន៧ប្រភេទ។ ទោះបីជាការផ្សាយបន្តផ្ទាល់កីឡាបានចាប់ផ្តើមកាលពីថ្ងៃពុធជាមួយនឹងពិធីត្រៀមបើកក៏ដោយក៏ពិធីបើកធ្វើឡើងនៅថ្ងៃសុក្រដែលជាការចាប់ផ្តើមជាផ្លូវការនៃកីឡារដូវរងាលើកទី២៤នេះ។ ប្រធានាធិបតីចិនលោក Xi Jinping បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា “ពិភពលោកកំពុងងាកមកមើលប្រទេសចិន ហើយប្រទេសចិនបានត្រៀមខ្លួនរួចរាល់ហើយ។ យើងនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីផ្តល់ដល់ពិភពលោកនូវព្រឹត្តិការណ៍​កីឡា​អូឡាំពិកដែលមានភាពរលូន សុវត្ថិភាព ... Read More »

ក្មេងស្រីខ្មែរអ៊ិស្លាមម្នាក់បានស្លាប់ក្រោយបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកខេត្តក្រោយពីកំពុងដើរសុខៗត្រូវបានម៉ូតូជនបង្កបុកពីក្រោយពេញទំហឹង

ខេត្តក្រចេះ ៖ ក្មេងស្រីម្នាក់បានស្លាប់គួរឱ្យតក់ស្លុតបំផុត ខណៈកំពុងដើរសុខៗស្របទិសគ្នាពីកើតទៅលិចជាមួយនឹងម៉ូតូជនបង្កបានបុកពេញទំហឹងបណ្តាលឱ្យក្មេងស្រីរងរបួសធ្ងន់ធ្ងរ ហើយពេលបញ្ជូនទៅមន្ទីរពេទ្យខេត្តស្ទឹងត្រែងនាងបានដាច់ខ្យល់ស្លាប់ទៅហើយ។ ហេតុការណ៍គួរឱ្យតក់ស្លត់នេះបានកើតឡើងនៅវេលាម៉ោង១៧៖០២នាទី ថ្ងៃសៅរ៍ ៤កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភៈ ... Read More »

ទំនងស្រវឹងស្រាជិះម៉ូតូដួលខ្ទាតធ្លាក់ទឹកបឹងស្លាប់ផ្អើលអ្នកភូមិទាំងព្រឹក

ខេត្តស្វាយរៀង ៖ មានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរចោមរោមមើលនិងរាយការណ៍មកសមត្ថកិច្ចខណៈប្រទះឃើញបុរសម្នាក់ដេកស្លាប់ខ្ទាតធ្លាក់ចូលទឹកបឹងនៅខាងកើតស្ពាន​ខ្សែត្រ​ចម្ងាយប្រហែលជា ១០០ ម៉ែត្រសង្ស័យករណីគ្រោះថ្នាក់ចរាចរណ៍។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹកនៅថ្ងៃទី ៦ខែកុម្ភៈឆ្នាំ២០២២ចំណុចខាងកើតស្ពាន​ខ្សែត្រ​ក្នុងឃុំខ្សែត្រស្រុកកំពង់រោទិ៍ខេត្តស្វាយរៀង។ យោងតាមសមត្ថកិច្ចនគរបាលបានឱ្យដឹងថាបុរសខាងលើមានឈ្មោះ ស៊ុន វុទ្ធី អាយុ ៤០ឆ្នាំមុខរបរជាងសំណង់ មានទីលំនៅភូមិខ្សែត ឃុំខ្សែត ស្រុកកំពង់រោទិ៍ខេត្តស្វាយរៀង។ ប្រភពបន្តថាកាលពីវេលាម៉ោងប្រហែល ... Read More »

សូម​បន្ត​អនុវត្ត​វិធានការ​”៣កុំ​ ៣ការពារ​”​ ខណៈ​ករណីឆ្លងកូវីដ-១៩ រកឃើញថ្មីចំនួន​ ១១១នាក់(​ អូមីក្រុងទាំងអស់) និង​​អ្នក​ជាសះស្បើយ​ ៩៩នាក់​ ,ខណៈ​​អ្នកជំងឺស្លាប់​គ្មាន

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃ​អាទិត្យ​ទី​០៦ ខែកុម្ភៈ​​ ឆ្នាំ២០២២នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ១១១នាក់(PCR) (​ អូមីក្រុងទាំងអស់) ខណៈ​ឣ្នកជាសះស្បើយចំនួន​ ៩៩នាក់ និងករណីស្លាប់​គ្មាន​។   សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ ... Read More »

ស្នាដៃនារីខ្មែរ សាឡន ឈូកវ៉ា២ (NRKS) សាខាទី១៤ ត្រូវបានសម្ពោធ ដាក់ដំណើរការជាផ្លូវការ !

ភ្នំពេញ ៖ ស្នាដៃនារីខ្មែរ សាឡន ឈូកវ៉ា២ (NRKS) សាខាទី១៤ ត្រូវបានសម្ពោធ ដាក់ដំណើរការជាផ្លូវការ ជាមួយពាក្យស្លោកថា, អភិវឌ្ឍន៍ សេចក្តីស្រឡាញ់ ទំនុកចិត្ត ក្រោមការអញ្ជើញពីលោក ភ័ណ្ឌ ... Read More »

លោកចូ បៃឌិន (Jo Biden) ប្រធានាធិបតីអាមេរិក ផ្ញើរលិខិតជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដោយបញ្ជាក់អំពីការទន្ទឹងរង់ចាំស្វាគមន៍ សម្តេចទៅចូលរួមកិច្ចប្រជុំពិសេសអាស៊ាន-អាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន

ភ្នំពេញ៖ លោក ចូ បៃឌិន(JoBiden)ប្រធានាធិបតីអាមេរិកបានផ្ញើលិខិតជូន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយបញ្ជាក់ថា ខ្ញុំសង្ឃឹមថា សម្ដេចតេជោនាយករដ្ឋមន្ត្រី បានប្រកបដោយសុខភាពល្អនៅពេលទទួលបានលិខិតនេះ។ រដ្ឋបាលរបស់ខ្ញុំ ទន្ទឹងរង់ចាំធ្វើការជាមួយកម្ពុជាក្នុងនាមជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២២។ ក្រោមភាពជាប្រធានអាស៊ានរបស់កម្ពុជា ... Read More »

ឃាត់ខ្លួនឪពុកក្មេក! ឯកូនប្រសាសមត្ថកិច្ចកំពុងស្រាវជ្រាវ ពាក់ព័ន្ធករណីឆបោកលុយដុល្លារ

      ខេត្តពោធិ៍សាត់ ៖ ជនពិការជើងម្នាក់ត្រូវបានសមត្ថកិច្ចផ្នែកនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យ ធ្វើការឃាត់ខ្លួនខណៈកូនប្រសាម្នាក់ទៀតដែកស្លៀកពាក់ឯកសណ្ឋានថ្នាក់វរសេនីយ៍ឯក កំពុងរត់គេចខ្លួន ពាក់ព័ន្ធករណីឆបោកលុយដុល្លារអាមេរិក ពីប្រជាពលរដ្ខចំនួន៤នាក់ ។  ករណីឃាត់ខ្លួនជនសង្ស័យ១នាក់ពាក់ព័ន្ធការឆបោកនេះ ធ្វើឡើងនៅវេលាព្រឹក ថ្ងៃសៅរ៍ ៤កើត ខែមាឃ ... Read More »

កម្លាំងនគរបាលព្រហ្មទណ្ឌស្រុកសំពៅលូននិងខេត្តបាត់ដំបងកំពុងតាមប្រមាញ់ចាប់ជនដៃដល់កាប់សម្លាប់យុវជនម្នាក់

ខេត្តបាត់ដំបង​ ៖​ មកដល់ព្រឹកថ្ងៃទី៦ខែ កុម្ភ: ឆ្នាំ២០២២នេះ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខេត្តបាត់ដំបងនៅតែបន្តតាមប្រមាញ់ចាប់ជនដៃដល់ដែលបានធ្វើសកម្មភាពមនុស្សឃាតដោយចេតនាលើយុវជនម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម។   មន្រ្តីនគរបាលព្រហ្មទណ្ឌខេត្តបាត់ដំបងបានឲ្យដឹងថាកាលពីថ្ងៃទី​០៤​ ខែកុម្ភៈ​ ឆ្នាំ​២០២២​ វេលា​ម៉ម៉ោ១១និង​៣០​នាទី​យប់ មាន​ករណី​មនុស្សឃាត​កើតឡើង​១​លើក​ នៅ​លើ​ដងផ្លូវ​ស្ថិត​ក្នុង​ចំណុច​ក្រុម​ទី​០៥​ ភូមិ​តា​ស្តា​ ឃុំ​តា​ស្ដា​ ... Read More »