ព័ត៌មានទាន់ហេតុការណ៍៖
'

ក្រុមអាជីវករជាច្រើនបានយកផ្លូវព្រះមុនីរ៉េតប្រើប្រាស់ដាក់តាំងលក់ទំនិញនិងម្ហូបអាហារគ្មានសណ្តាប់ធ្នាប់ បង្កការកកស្ទះចរាចរណ៍ស្ទើររាល់ថ្ងៃ

    ភ្នំពេញ ៖ បងប្អូនប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរនៅតាមបណ្តោយផ្លូវព្រះមុនីរ៉េត បានសម្តែងការមិនពេញចិត្តចំពោះក្រុមអាជីវករមួយចំនួនតូចដែលបានយកផ្លូវព្រះមុនីរ៉េតប្រើប្រាស់ដាក់តាំងលក់ទំនិញ ត្រី សាច់ បន្លែ និងផ្លែឈើ គ្មានសណ្តាប់ធ្នាប់បង្កឱ្យមានការកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃ ជាពិសេសនៅចំណុចផ្សារក្រមួនក្បែរភ្លើងស្តុបស្ពានដែកចំការដូង ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ២ និងសង្កាត់ស្ទឹងមានជ័យទី៣ ... Read More »

កម្ពុជាមានទំហំជញ្ជីងពាណិជ្ជកម្មជាង ១៣ ប៊ីលានដុល្លារ​ ក្នុងត្រីមាសទី១ឆ្នាំនេះ

ភ្នំពេញ៖ ដោយសារស្ថានភាពជំងឺកូវីដ-១៩ ហាក់ដូចជាថមថយខ្លាំងធ្វើឱ្យទំហំពាណិជ្ជកម្មរបស់កម្ពុជាជាមួយដៃគូមានការកើនឡើង។ ដូច្នេះ កម្ពុជាមានទំហំពាណិជ្ជកម្មជាមួយប្រទេសដៃគូជាង ១៣ ប៊ីលានដុល្លារ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២២នេះ កើនឡើង ៩ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។ ការកើនឡើងនេះ គឺដោយសារកម្ពុជាអនុញ្ញាតឱ្យមានការបើកសកម្ម ... Read More »

រន្ធត់ណាស់!! រថយន្តហុីយ៉ាន់ដាយធុនធំបើកបុកម៉ូតូមួយគ្រឿងនិងកិនបុរសអ្នកបើកម៉ូតូបែកក្បាលធ្លាយខួរស្លាប់យ៉ាងអាណោចអាធ័ម

ភ្នំពេញ ៖ បុរសម្នាក់ខណៈកំពុងជិះម៉ូតូតាមដងផ្លូវស្រាប់តែត្រូវរថយន្តហុីយ៉ាន់ដាយដឹកដីបើកមកបុកពីក្រោយរួចហើយកិនម៉ូតូអូសជាង២០ម៉ែត្រខ្ទេចគ្មានសល់ ព្រមទាំងកិនម្ចាស់ម៉ូតូបែកក្បាលធ្លាយខួរស្លាប់យ៉ាងអាណោចអាធ័ម បង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរកាលពីវេលាម៉ោង១១ និង៤០នាទីព្រឹក ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវលេខ១០៤ កែងផ្លូវក្រវាត់ក្រុង៣ ស្ថិតក្នុងភូមិគងនយ សង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ ... Read More »

ចោរឆក់កាបូប​ ២នាក់​ ត្រូវ​នគរបាល​ខេត្ត​កែប​ បញ្ជូន​ខ្លួន​ទៅ​តុលាការ​

ខេត្ត​កែប ៖ ​ជនសង្ស័យ​ចំនួន​​២​នាក់ ពាក់ព័ន្ធ​ករណី​ឆក់​កាបូប​ ត្រូវ​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប បញ្ជូនខ្លួន​ទៅ​កាន់អយ្យការ​សាលាដំបូង​ខេត្ត​ ដើម្បី​អនុវត្ត​នីតិវិធី​ច្បាប់ នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០២២​នេះ។  យោង​តាម​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កែប​ បានឱ្យដឹងថា​ ជនសង្ស័យ​ទាំង​២​នាក់នេះទី​១-ឈ្មោះ​ សេង ... Read More »

ហាមឃាត់​ចែកចាយ និងកំពុងផ្សព្វផ្សាយលក់ផលិតផលគ្រឿងសម្អាង ដែលគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាលកម្ពុជា

ភ្នំពេញ ៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនទាំងអស់ឱ្យបានជ្រាបថា៖ តាមលទ្ធផល នៃការត្រួតពិនិត្យគុណភាពដោយមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល នៃក្រសួងសុខាភិបាលបានរកឃើញថា គ្រឿងសម្អាងឈ្មោះ សាប៊ូលម្អងក្បាលល្អៀតខ្មែរ គ្មានលេខប្រវេទន៍ពីក្រសួងសុខាភិបាល ដែលកំពុងចែកចាយដោយ គ្រឹះស្ថានអាហរ័ណ នីហរ័ណ ផលិតផលគ្រឿងសម្អាង ភ្នំទ្រទ្រង់ ... Read More »

លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន​នាក់​ មាន ៩២,៨៦%

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានបញ្ជាក់ថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា  គិតត្រឹមថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ -លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០២,៧៥% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ ... Read More »

អគ្គនាយកដ្ឋាន ក.ប.ប. ទទួលជួបអ្នកតំណាងអង្គការស្បៀង និងកសិកម្មសហប្រជាជាតិប្រចាំប្រទេសកម្ពុជា

ភ្នំពេញ៖ លោក ឌឹម ថេង អគ្គនាយករង នៃអគ្គនាយកដ្ឋាន ក.ប.ប. តំណាងលោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ... Read More »

ផឹកស្រាស្រវឹងសុំឪពុកទៅឆ្លុះត្រីបែរជាចងកសម្លាប់ខ្លួននឹងដើមព្រីង

ខេត្តកោះកុង៖ មានករណីចង.កធ្វើអត្តឃាតមួយបានកើតឡើងដោយជនរងគ្រោះយកខ្សែចងរបងចំនួន៤សរសៃពណ៌ខ្មៅទំហំ៥លី ប្រវែង១ម៉ែត្រកន្លះចងក.ជាមួយមែកដើមព្រីងបណ្ដាលឲ្យបាត់បង់ជីវិតបង្កការភ្ញាក់ផ្អើលទាំងព្រលប់។ ករណីធ្វើអត្តឃាតចងកសម្លាប់ខ្លួននេះកើតឡើងនៅវេលាម៉ោង ៧និង ៣៥ នាទីយប់ថ្ងៃទី ១៨ ខែមេសាឆ្នាំ ២០២២ នៅចំណុចវាលស្រែ ស្ថិតក្នុងភូមិខ្លុង ឃុំ- ស្រុក ស្រែអំបិល ... Read More »

ទីតាំង​បង្កប់ល្បែងឡូតូ​ និងភ្នាល់បាល់តាមប្រព័ន្ធ​អ៉ីនធេីណេត​២៤ម៉ោង​ មួយ​កន្លែង​កំពុង​បើកលេងយ៉ាងរលូនផ្គើនអាជ្ញាធរខណ្ឌចំការមន

ភ្នំពេញ​៖ ទីតាំង​បង្កប់ល្បែងឡូតូ​ និងភ្នាល់បាល់តាមប្រព័ន្ធ​អ៉ីនធេីណេត​២៤ម៉ោង​ មួយ​កន្លែងស្ថិតនៅតាមផ្លូវលេខ២៧១ សង្កាត់ ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ​កំពុង​បើកលេងយ៉ាងរលូន​ និងផ្គើនជាមួយអាជ្ញាធរខណ្ឌចំការមន។  បេី​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ប្រជាពលរដ្ឋ​រស់នៅក្បែរទីតាំង​ខាងលេីនេះ​ បានឱ្យដឹងថា​ ទីតាំង​បង្កប់ល្បែងឡូតូ​ និងភ្នាល់បាល់តាមប្រព័ន្ធ​អ៉ីនធេីណេត​២៤ម៉ោងនេះ​ គឺលេងដូចជាកាស៊ីណូ​អញ្ចឹង​ដោយ​អ្នកញៀនល្បែងស៉ីសង​ខុសច្បាប់​ទាំងអស់​នោះ​ ចូល​លេង​យ៉ាង​អាណាធិបតេយ្យ​ទាំងថ្ងៃទាំងយប់ ... Read More »

Liverpool ត្រូវការឈ្នះ Man Utd រាត្រីនេះដើម្បីប្រជែងពាន Premier League រដូវកាលនេះ

ក្រុមហង្សក្រហម Liverpool បន្ត​ការ​ប្រជែង​ដណ្តើម​ពាន Premier League របស់​ខ្លួន​នៅ​កីឡដ្ឋាន Anfield នៅរាត្រី​ថ្ងៃ​អង្គារនេះ​ទល់​នឹងក្រុមបិសាចក្រហម Manchester United ដែល​កំពុង​សម្លឹង​រក​ការ​ផ្លាស់​ប្តូរ​កន្លែង​បច្ចុប្បន្ន​​ក្នុង​ក្រប​ខ័ណ្ឌ Europa League សម្រាប់​កន្លែង​មួយ​នៅ Champions ... Read More »

ករណីផ្ទុះអាវុធជាច្រើនគ្រាប់នៅមុខក្លិបកម្សាន្ត DOT កាលពីថ្ងៃទី១៨ មេសាសមត្ថកិច្ចឃាត់ខ្លួនមនុស្សប្រុសស្រី៦នាក់

ភ្នំពេញ ៖ លោកគួច សុភា អធិការរងទទួលផែនព្រហ្មទណ្ឌខណ្ឌសែនសុខបានឱ្យដឹងតាមទូរស័ព្ទនៅព្រឹកថ្ងៃទី១៩ខែមេសាឆ្នាំ២០២២នេះថា៖ ករណីផ្ទុះអាវុធជាច្រើនគ្រាប់នៅ​មុខ​ក្លិប​កម្សាន្ត DOT ក្នុងខណ្ឌសែនសុខកាលពីយប់ថ្ងៃទី១៨ខែមេសានោះ ពេលនេះកម្លាំងសមត្ថកិច្ចបានស្រាវជ្រាវនិងឃាត់ខ្លួនបានមនុស្សប្រុសស្រី០៦នាក់យកទៅសាកសួរកាលពីវេលា​ម៉ោង​៣​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០២២ នៅចំណុចក្លិប​កម្សាន្ត​យីហោ «DOT» ផ្លូវ​លេខ១៩៨៦ ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ... Read More »

សាហាវណាស់ឃាតកម្ម! រំលោភបូករួចសម្លាប់នៅសង្កាត់អូរស្មាច់ ខេត្តឧត្តរមានជ័យ ត្រូវកម្លាំងនគរបាលបំបែកបានសម្រច និងចាប់ឃាត់ខ្លួនជនដៃបាន៣នាក់

ខេត្តឧត្តរមានជ័យ ៖ សាហាវណាស់ឃាតកម្ម! រំលោភបូករួចសម្លាប់នៅសង្កាត់អូរស្មាច់ ខេត្តឧត្តរមានជ័យ ត្រូវកម្លាំងនគរបាលបំបែកបានសម្រច និងចាប់ឃាត់ខ្លួនជនដៃបាន៣នាក់ ត្រូវបានសមត្ថកិច្ចបើកការស៊ើបអង្កេត ស្រាវជ្រាវ ឈានដល់ឃាត់ខ្លួនជនសង្ស័យឃាតក ចំនួន ៣នាក់។  សូមបញ្ជាក់ថា,  ក្រោមបញ្ជាពីសំណាក់នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត ... Read More »

អភិបាលខេត្តជំរុញឲ្យអភិបាលក្រុងថ្មីបន្តរក្សាឲ្យបាននូវតំណែងជាទីក្រុងស្អាត ដែលទទួលជ័យលាភីមេដាយមាសជាបន្តទៀត

ខេត្តកំពង់ចាម ៖ ប្រមុខរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ អាជ្ញាធរខេត្ត បានផ្តល់តំណែងដល់លោក លី សុវណ្ណ ជាអភិបាលក្រុងថ្មី អភិបាលរងពីរនាក់ និងនាយករដ្ឋបាលក្រុងកំពង់ចាមផងដែរ ។  បន្ទាប់ពីលោក ចាន់ ផល្លី ... Read More »

Man City យល់ព្រមលើលក្ខខណ្ឌជាង៥០០,០០០ផោនក្នុងមួយសប្តាហ៍ដើម្បីចុះហត្ថលេខាយក Haaland ពី Dortmund

ការ​តាម​ប្រមាញ់ Erling Haaland របស់ Manchester City បាន​បោះ​ជំហាន​ទៅ​មុខ​យ៉ាង​សំខាន់ ដោយ​ក្លិប​បាន​យល់ព្រម​លើ​លក្ខខណ្ឌ​ជាមួយ​នឹង​អ្នក​តំណាង​របស់​កីឡាករ។ កញ្ចប់ហិរញ្ញវត្ថុសមរម្យដែលនឹងធ្វើឱ្យ Haaland ក្លាយជាកីឡាករដែលមានប្រាក់ខែខ្ពស់បំផុតនៅ Premier League ច្រើនជាង៥០០,០០០ផោនក្នុងមួយសប្តាហ៍ត្រូវបានផ្តល់ឱ្យ។ ពេលនេះក្លិប ... Read More »

រថយន្តមិនស្គាល់ម៉ាកបុកមនុស្សម្នាក់ស្លាប់នៅស្រុកកៀនស្វាយ

ខេត្តកណ្ដាល ៖ បុរសម្នាក់ដែលគេស្គាល់ថាជាមនុស្សមានសតិមិនគ្រប់បានស្លាប់បាត់បង់ជីវិតគួរឱ្យរន្ធត់ដោយសារត្រូវរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកបុកពេញទំហឹង។ ករណីនេះបង្កការភ្ញាក់ផ្អើលនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២​ វេលាម៉ោង៤និង០០នាទីទៀបភ្លឺនៅលើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រ លេខ១៧-១៨ ស្ថិតក្នុងភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។   ... Read More »

ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ជាមុខសញ្ញាលួចម៉ូតូ

    ភ្នំពេញ​៖​ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ត្រូវបានសមត្ថកិច្ចធ្វេីការឃាត់ខ្លួនពាក់ព័ន្ធនឹងករណីលួចម៉ូតូប្រជាពលរដ្ឋ។      ការឃាត់ខ្លួននេះបានធ្វេីឡេីងកាលពីវេលាម៉ោង៧និង៣០នាទី​ព្រឹកថ្ងៃទី១៩​ ខែមេសា​ ឆ្នាំ២០២២​ នៅចំណុចផ្លូវលំជិតកន្លែងលក់ទឹកត្នោតជូ​រ ក្នុងភូមិទួលពង្រ​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​  រាជធានីភ្នំពេញ​។    ... Read More »

អង្គុយផឹកស្រា២នាក់ពេលស្រវឹងទាស់សម្តីគ្នាវាយប្រាវអ្នកចាញ់ចូលពេទ្យអ្នកឈ្នះចូលប៉ុស្តិ៍

ភ្នំពេញ​៖​ បុរស២នាក់បាននាំគ្នាអង្គុយផឹកស្រាបៀរ ហើយពេលស្រវឹងស្រឿងៗក៏កេីតជាទំនាស់ពាក្យសម្តីគ្នារហូតឈានដល់ភាគីម្ខាងស្ទុះទៅវាយភាគីម្ខាងទៀតបណ្តាលឱ្យដួលបោកក្បាលនឹងឥដ្ឋរងរបួសធ្ងន់ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ចំណែកជនដៃដល់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំ។      ហេតុការណ៍​នេះបានបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង២រសៀលថ្ងៃទី​១៨​ ខែមេសា​ ឆ្នាំ​២០២២​ ស្ថិត​នៅ​ផ្ទះជនរងគ្រោះ​ ក្នុងភូមិ​ព្រៃ​ដូន​អុក​ សង្កាត់​ត្រពាំង​ក្រសាំង​ ខណ្ឌពោធិ៍សែនជ័យ។     ជនដៃដល់ឈ្មោះអ៉ឹត​ ... Read More »

ទីតាំងផ្ទះ២ល្វែងជ្រកក្រោមផ្លាកយីហោ “ម្លប់ជ្រៃ”​ ក្នុងខណ្ឌចំការមន កំពុង​បើក​ល្បែងស៊ីសងខុសច្បាប់​ទ្រង់ទ្រាយធំ

ភ្នំពេញ៖​ យោង​តាម​សេចក្ដី​រាយការណ៍​របស់​ប្រជាពលរដ្ឋ​រស់នៅផ្លូវលេខ៤៧៤ ក្រុម២៥ ភូមិ៨ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ​ បានឱ្យដឹងថា​ បច្ចុប្បន្ន​នេះ​ទីតាំង​ផ្ទះ២ល្វែងជ្រកក្រោមផ្លាកយីហោ “ម្លប់ជ្រៃ”​ កំពុង​បើក​លេង​ល្បែងស៊ីសងភ្នាល់បាល់តាមប្រព័ន្ធអុីនធើណេតយ៉ាង​អានាធិបតេយ្យ​ មិនខ្វល់ពីគោលនយោបាយភូមិ-ឃុំ​ មានសុខសុវត្ថិភាព​ ជាពិសេស​ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងកេីតមានឡេីងសព្វថ្ងៃនេះ។  ... Read More »

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកោះប្រជុំស្តីពីអំពើហិង្សានៅទីក្រុងហ្សេរុយសាឡឹម

ចិន បារាំង អារ៉ាប់រួម ន័រវែស អៀរឡង់ បានស្នើដល់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កោះប្រជុំជាបន្ទាន់ ក្រោយពីមានអំពើហិង្សានៅក្នុងតំបន់ដែលមានព្រះវិហារដ៏ពិសិដ្ឋ Al-Aqsa (ជនជាតិអុីស្រាអែលហៅថាភ្នំប្រាសាទ) នៅហ្សេរុយសាឡឹម។ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងកោះប្រជុំនៅថ្ងៃទី១៩ខែមេសានេះដើម្បីពីភាក្សាពីស្ថានភាពហិង្សាដែលបណ្តាលឱ្យមនុស្ស១៧០នាក់រងរបួសនៅហ្សេរុយសាឡឹម កាលពីចុងសប្តាហ៍កន្លងមក។ នៅក្នុងព្រឹត្តិការណ៍មួយពាក់ព័ន្ធនេះដែរ ... Read More »

បែកធ្លាយធ្យូង​រាប់​រយតោននឹងឆ្លងដែនទៅថៃ​តាមច្រក​ប្រាសាទ​ត្បែង​ ខេត្ត​ បន្ទាយមានជ័យ​ តើអាជ្ញាធរ សមត្ថកិច្ចដឹងទេ ?

ខេត្តបន្ទាយមានជ័យ ៖ សូមជម្រាបជូនថា, បន្ទាប់​ពី​ សារព័ត៌មាន​ គេហទំព័រ​ ក្នុងស្រុក បានចុះផ្សាយអំពី​សកម្មភាព​ឈ្មួញ​ឃុបឃិត​គ្នា​នាំធ្យូងខុសច្បាប់ទៅ​ប្រទេស​ថៃមួយថ្ងៃៗរាប់រយតោន​ ពួកឈ្មួញបានផ្អាកសកម្មភាពមួយរយៈ ។  ប៉ុន្តែការអនុញ្ញាតអោយនាំធ្យូងនេះ គេដាក់ភាពសង្ស័យថា, អាចបើកភ្លើងខៀវជាលក្ខណៈប្រព័ន្ធ ចំពោះសមត្ថកិច្ច អាជ្ញាធរ ... Read More »

តារាល្បីៗចេញសារលើកទឹកចិត្ត ផេន ខេក ក្រោយពីផ្ទុះរឿងស្នេហាផិតក្បត់

ភ្នំពេញ៖ ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលមិនតិចនោះទេកាលពីម្សិលមិញនេះក្រោយពីតារាកំប្លែងកែភេទ នាងផេនខេក បានប្រកាសអំពីរឿងរ៉ាវស្នេហាដើរដល់ផ្លូវទាល់ ព្រោះមានជនទី៣និងស្វាមីនាងលួចផិតក្បត់។ការប្រកាសស្នេហាដើរដល់ផ្លូវបែកនេះគឺក្រោយពីនាងនិងស្វាមីរៀបការបានជាងមួយខែហើយក្នុងនោះក៏មានសិល្បករខ្លះបានផ្ញើសារលើកទឹកចិត្តនាងជាហូរហែផងដែរ។  មុននេះផេនខេក បានលើកឡើងថា ថា ៖« ៦ឆ្នាំនេះទុកជាការយល់សប្តិទៅចុះ… សង្ឃឹមថាអ្នកនឹងមើលថែអ្នកថ្មីឲបានល្អ មិនក្បត់គេដូចដែលក្បត់ខ្ញុំទេ ព្រោះមើលទៅអ្នកទាំង2ស្រឡាញ់គ្នាខ្លាំងណាស់។(បញ្ជាក់មិនមេនសម្តែងព្រោះមិននឹកស្មានហើយក៏ពិបាកទទួលយកជាងរឿងញ៉ុមជំពាក់លុយគេទៀត)។ក្រោយពីបានឃើញសារបង្ហោះរបស់តារាស្រី ផេនខេកហើយនោះ ក្នុងនាមជាសិល្បការិនី ... Read More »

ការជំរុញបុគ្គលិកអប់រំ សិស្ស និស្សិត ទៅទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋាន និងដួសជំរុញ (ទាំងដូសទី៣ និងដូសទី៤) ឱ្យបានគ្រប់ៗគ្នា

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា ជម្រាបមក លោក លោកស្រី សាកលវិទ្យាធិការ និងនាយកគ្រឹះស្ថានឧត្តមសិក្សា លោក លោកស្រី នាយកគ្រឹះស្ថានបណ្តុះបណ្តាលគូ្រ លោក លោកស្រីប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត។ ... Read More »

រឿង ” ទឹកភ្លៀងលាងគុកអត់ជញ្ជាំង! “(តពីលេខមុន)

(តពីលេខមុន)   បន្ទាប់មក ប្រទេសនេះបានប្រកាសជាកម្ពុជាប្រជាធិបតេយ្យដែលគ្រាន់តែជាលេសមួយបោកបញ្ឆោតមតិជាតិអន្តរជាតិប៉ុណ្ណោះ។ កម្ពុជាប្រជាធិបតេយ្យបង្កើតឡើងក្រោមការដឹកនាំរបស់សមមិត្ត ប៉ុល ពត អគ្គលេខាបក្សកុម្មុយនិស្តកម្ពុជា ជាប្រធានាធិបតី សមមិត្ត ខៀវ សំផន ជាប្រធានរដ្ឋ និង សមមិត្តអៀង ... Read More »

ទឹកជំនន់នៅអាហ្វ្រិកខាងត្បូងបណ្តាលឱ្យស្លាប់ជាង៤៤០នាក់ ហើយក្រុមហ៊ុនផលិតរថយន្តរបស់ជប៉ុនរងការខូចខាតយ៉ាងខ្លាំង

រោងចក្រផលិតរថយន្តតូយ៉ូតា របស់ជប៉ុននៅក្នុងទឹកដីអាហ្វ្រិកខាងត្បូង ត្រូវបានបិទទ្វារក្រោយពីមានភ្លៀងធ្លាក់ខ្លាំងបង្កជាទឹកជំនន់ ជន់លិចរថយន្តជាច្រើនធ្វើឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ។ ភ្លៀងធ្លាក់យ៉ាងខ្លាំងនៅក្នុងខេត្ត KwaZulu-Natal អាហ្វ្រិកខាងត្បូងបានសម្លាប់មនុស្សរាប់រយនាក់ និងបង្កការខូចខាតទ្រព្យសម្បត្តិគិតជាទឹកប្រាក់រាប់សិបលានដុល្លារ។ រោងចក្រផលិតរថយន្ត Prospecton របស់តូយ៉ូតា រងផលប៉ះពាលយ៉ាងខ្លាំង បង្ខំឱ្យក្រុមហ៊ុនត្រូវបិទទ្វារផ្អាកការផលិត។ ប្រភពព័ត៌មានក្នុងតំបន់បានឱ្យដឹងថា រោងចក្រ ... Read More »

Barcelona បរាជ័យក្នុងទឹកដី ធ្វើឲ្យឱកាសលើកពាន La Liga របស់ Real Madrid កាន់តែខ្ពស់

ក្រុមអ្នកមានបុណ្យ Barcelona បានរងបរាជ័យក្នុងទឹកដីខ្លួនឯងដ៏គួរឱ្យភ្ញាក់ផ្អើលនៃការប្រកួតក្របខ័ណ្ឌ La Liga ក្រោមថ្វីជើងក្រុម Cadiz ក្នុងលទ្ធផល១ទល់០ ដើម្បីទុកឱកាសឲ្យក្រុមកំពូលតារាង Real Madrid កាន់តែខិតទៅជិតការលើកពានលីគកំពូលអេស្ប៉ាញនៅរដូវកាលនេះ។ ក្រុម Cadiz ដែលស្ថិតក្នុងក្រុមបាតតារាងទាំង៣ ... Read More »

តោះ! មកស្វែងយល់ពីអត្ថន័យ និងរបៀបប្រើប្រាស់គន្លងផ្លូវធ្វើចរាចរណ៍ នៅតាមដងផ្លូវ

ភ្នំពេញ​៖​ ផ្លាកសញ្ញាបង្ហាញពីគន្លងផ្លូវធ្វើចរាចរណ៍ ( COMPULSORY LANES)៖  ផ្លាកសញ្ញានេះប្រើសម្រាប់ផ្ដល់ដំណឹងដល់អ្នកប្រើប្រាស់ផ្លូវអំពីគន្លងផ្លូវធ្វើចរាចរណ៍តាមប្រភេទអ្នកប្រើប្រាស់ផ្លូវ ដូចមានបង្ហាញក្នុងផ្លាកសញ្ញា។ នេះបេី​យោង​តាមប្រភពព័ត៍មានពី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បានឱ្យដឹងនៅព្រឹកថ្ងៃ​អង្គារ​ទី​១៩​ ខែមេសា​ ឆ្នាំ​២០២២។  សូមបញ្ជាក់ថា ដោយរាប់លើផ្លាកសញ្ញាពីខាងឆ្វេងទៅខាងស្ដាំ គន្លងទី១ដល់ទី៣ ... Read More »

កម្មករ-កម្មការិនី ក្រុមហ៊ុន ឃែនធើរេន អឹបភែរឹល ធ្វើការតវ៉ាបិទផ្លូវក្រោយពីក្រុមហ៊ុនមិនគោរពតាមកិច្ចសន្យា

ភ្នំពេញ​៖​ កម្មករ​-កម្មការិនី ក្រុមហ៊ុន ឃែនធើរេន អឹបភែរឹលជាង៤០០នាក់បាននាំគ្នាធ្វេីការបិទផ្លូវសាធារណៈដើម្បីតវ៉ាក្រោយពីតំណាងក្រុមហ៊ុនលួចដឹកអីវ៉ាន់ចេញមិនគោរពកិច្ចសន្យា។    ការបិទផ្លូវតវ៉ាខាងលេីនេះបានធ្វេីឡេីងនាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ នៅចំណុចមុខរោងចក្រ​ ក្រុមហ៊ុន ឃែនធើរេន អឹបភែរឹល​ ស្ថិតនៅតាមបណ្តោយមហាវិថីចោមចៅ​ ក្នុងសង្កាត់ចោមចៅទី១​ ... Read More »

ពូទីន៖ ការដាក់ទណ្ឌកម្មពីលោកខាងលិចបាន«បរាជ័យ»

ប្រធានាធិបតីរុស្ស៊ីលោក ពូទីន កាលពីថ្ងៃទី១៨ខែមេសា បានបញ្ជាក់ថា ការដាក់ទណ្ឌកម្មរបស់បណ្តាប្រទេសលោកខាងលិចមកលើទីក្រុងមូស្គូដោយសារសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនបានបរាជ័យហើយ។ លោកពូទីនបានបញ្ជាក់ទៀតថា«ការគិតរបស់បណ្តាប្រទេសលោកខាងលិច បានធ្វើឱ្យច្របូកច្របល់សេដ្ឋកិច្ច បង្កឱ្យមានភាពចលាចលនៅលើទីផ្សារពិភពលោក ធ្វើឱ្យប្រព័ន្ធធនាគារដួលរលំនិងកាត់ផ្តាច់ប្រភពផ្គត់ផ្គង់ដល់បណ្តាហាងលក់ទំនិញនានា»។ ប្រធានាធិបតីពូទីនបានបញ្ជាក់ថា យុទ្ធសាស្ត្រដាក់ទណ្ឌកម្មរបស់លោកខាងលិចបាន«បរាជ័យ» មិនមានប្រសិទ្ធភាព ផ្ទុយទៅវិញបានធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចរបស់បណ្តាប្រទេសលោកខាងលិចកាន់តែអាក្រក់ថែមទៀត។ បណ្តាប្រទេសលោកខាងលិច បានអនុម័តដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ីចាប់តាំងពីទីក្រុងមូស្គូចាប់ផ្តើមវាយប្រហារទៅលើប្រទេសអ៊ុយក្រែននៅថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២២។ ... Read More »

បុរសម្នាក់រអិលធ្លាក់ចូលអាងត្រូវក្រពើខាំ បណ្តាលឱ្យរងរបួសយ៉ាងដំណំ

ខេត្តសៀមរាប៖ តាមសេចក្តីរាយការណ៍បានឱ្យដឹងថា បុរសម្នាក់ត្រូវសត្វក្រពើខាំជាច្រើនកន្លែងបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ ហើយត្រូវបានដឹកយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យរាជធានីភ្នំពេញ ខណៈបុរសម្នាក់នេះធ្លាក់ចូលអាងក្រពើ។ ហេតុការណ៍នេះកើតឡើងនៅវេលាចន្លោះម៉ោង១យប់រំលងអធ្រាត្រឆ្លងចូលថ្ងៃចន្ទទី១៨ ខែ មេសា ឆ្នាំ២០២២ ចំណុចទ្រុងក្រពើស្ថិតនៅ ភូមិកំពង់តាយ៉ង ឃុំពួក ស្រុកពួក ខេត្តសៀមរាប ។  ... Read More »

ករណីឆ្លងកូវីដ-១៩៖​ ​រកឃើញ​ថ្មីចំនួន​ ១៤នាក់(​ អូមីក្រុងទាំងអស់) និង​​អ្នក​ជាសះស្បើយ​ ១២នាក់​ ,ខណៈ​​អ្នកជំងឺស្លាប់​​គ្មាន​

​ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃអង្គារទី​១៩ ខែមេសា​​​ ឆ្នាំ២០២២នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ១៤នាក់(PCR) (​ អូមីក្រុងទាំងអស់) ខណៈ​ឣ្នកជាសះស្បើយចំនួន​ ១២នាក់ អ្នកជំងឺស្លាប់​​ គ្មាន​។ សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ ... Read More »