ព័ត៌មានទាន់ហេតុការណ៍៖
'

ក្រសួងសុខាភិបាលប្រកាសថាថ្ងៃសម្រាក​ចូលឆ្នាំ ពលរដ្ឋអាច​ទៅចាក់វ៉ាក់សាំងបាន​ជា​ធម្មតា

ភ្នំពេញ ៖ ក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងផ្លាស់ប្ដូរវេនគ្នាដើម្បីសម្រាកនៅក្នុងឱកាសបុណ្យ ចូលឆ្នាំប្រពៃណីជាតិ។ ពួកគាត់មិនបានសម្រាកនោះឡើយគោលការណ៍ឬនៅបន្តបម្រើការងារក្នុងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះ។ ដូច្នេះប្រជាពលរដ្ឋនៅតែអាចចាក់វ៉ាក់សាំងបានក្នុងឱកាសថ្ងៃចូលឆ្នាំថ្មីនេះ។ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ​និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល បាន​ក្រើនរំលឹក​ឱ្យ​ប្រជាពលរដ្ឋ​ដែល​មិនទាន់​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺកូវីដ-១៩​ ដូស​មូលដ្ឋាន ទៅចាក់​នៅក្នុង​អំឡុង​ពេល​សម្រាក​បុណ្យ​ចូល​ឆ្នាំថ្មី ចាប់ពី​ថ្ងៃទី១៣ ... Read More »

Man Utd រៀបចំបំបែកកំណត់ត្រាផ្ទេរដើម្បីចុះហត្ថលេខាលើ Declan Rice ពី West Ham

ក្លិបបិសាចក្រហម Manchester United បានត្រៀមខ្លួនរួចជាស្រេចដើម្បីបំបែកកំណត់ត្រាផ្ទេររបស់ពួកគេដើម្បីចុះហត្ថលេខាលើខ្សែបម្រើDeclan Rice និងធ្វើឱ្យគាត់ក្លាយជាកីឡាករដ៏អស្ចារ្យនៃរដូវក្តៅដំបូងក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Erik ten Hag។ នេះបើយោងតាមការចេញផ្សាយរបស់ 90min ។ Rice បាន​ក្លាយ​ជា​ខ្សែ​បម្រើ​វ័យ​ក្មេង​ដ៏​ល្អ​បំផុត​ម្នាក់​នៅ​អឺរ៉ុប និង​ជា​កម្លាំង​ចិត្ត​របស់​ក្រុម ... Read More »

សម្តេចហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ប្រារព្ធពិធីសូត្រមន្តបង្សុកូល មុនឱកាសចូលឆ្នាំថ្មី សូមសេចក្តីសុខចម្រើនជូនប្រទេសជាតិ និងប្រជាពលរដ្ឋ

ខេត្តត្បូងឃ្មុំ ៖ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដែលនឹងឈានចូលមកដល់នៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ ខាងមុខនេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ព្រមទាំង ... Read More »

តំណាងដ៏ខ្ពង់ខ្ពស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ និងសហការី​ បានអញ្ជើញបូជាទៀន​ ធូប​ ផ្កាភ្ញី​ ថ្វាយព្រះរតនត្រ័យ​ និងនាំយកទេយ្យវត្ថុ បច្ច័យ​ទៅ​វេរប្រគេនចំពោះព្រះសង្ឃគង់នៅវត្តប្រជុំនទី​ (ហៅវត្តក្រពើហា)

ភ្នំពេញ ៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ​ ដែលនឹងឈាននមកដល់ក្នុងពេលឆាប់ៗនេះ នៅថ្ងៃអាទិត្យ ទី​ ១០ ខែមេសា​ ឆ្នាំ​២០២២នេះ​ លោកស្រីកិត្តិបណ្ឌិត​ អ៊ុក​ ម៉ាលី​ អគ្គហេរញ្ញិក​ កាកបាទក្រហមកម្ពុជា​ តំណាងដ៏ខ្ពង់ខ្ពស់​ ... Read More »

លោក ហេង រតនា អញ្ជើញសំណេះសំណាល និងបើកប្រាក់ឧបត្ថម្ភគោលនយោបាយមួយលើកដំបូងជូនយោធិនពលី ពិការ និងសោធននិវត្តន៍ ជាមន្រ្តីនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា​ មានចំនួន៣៣២នាក់

ភ្នំពេញ ៖ ថ្ងៃអាទិត្យ ៩កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក  ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ មានរៀបចំពិធីសំណេះសំណាល និងបើកប្រាក់ឧបត្ថម្ភគោលនយោបាយមួយលើកដំបូងជូនយោធិនពលី ពិការ ... Read More »

ពលរដ្ឋបារាំងចាប់ផ្តើមទៅបោះឆ្នោតជ្រើសរើសប្រធានាធិបតីជុំទីមួយ

នៅក្នុងការបោះឆ្នោតជុំទីមួយ មានពលរដ្ឋបារាំងប្រមាណ៤៨លាននាក់នឹងទៅបោះឆ្នោតជ្រើសរើសបេក្ខភាពដែលខ្លួនពេញចិត្តនៅក្នុងចំណោម១២បេក្ខភាពប្រធានាធិបតី។ ការបោះឆ្នោតជុំទីពីរនឹងធ្វើឡើងក្រោយការបោះឆ្នោតជុំទីមួយ២សប្តាហ៍ ។ នៅថ្ងៃទី១០ខែមេសា ពលរដ្ឋបារាំងនាំគ្នាទៅបោះឆ្នោតនៅវេលាម៉ោង៦ព្រឹក (ត្រូវនឹងម៉ោង១៣នៅកម្ពុជា)។ ចំណែកទឹកដីបារាំងនៅក្រៅប្រទេសដែលមាន Saint Pierre និង Miquelonបានបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅថ្ងៃទី៩ខែមេសា។ នៅក្នុងការស្ទង់មតិមុនពេលបោះឆ្នោត ប្រធានាធិបតីបារាំង លោកម៉ាក្រុង ... Read More »

លោក ហ៊ុនម៉ានី អញ្ជើញចូលរួមក្នុងពិធីបុណ្យដារលាន ប្រពៃណីកសិករខ្មែរ ដែលបានសម្របសម្រួលរៀបចំដោយអាជ្ញាធរខេត្ត និងវេទិកាសន្តិភាពកម្ពុជា

ខេត្តកំពង់ឆ្នាំង ៖ លោក ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ បានថ្លែង  ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ ដែលបានចូលរួមក្នុងពិធីបុណ្យដារលាន ប្រពៃណីកសិករខ្មែរ ... Read More »

លោក ឃួង ស្រេង ៖ ៤៣ឆ្នាំនេះមនុស្សចាស់មានគុណសម្បត្តិយ៉ាងច្រើន សម្រាប់កម្ពុជា ក្នុងការអភិវឌ្ឍប្រទេសឱ្យរីកចម្រើនរហូតមកដល់សព្វថ្ងៃ

ភ្នំពេញ ៖ មនុស្សចាស់ ក្នុងរយៈពេល៤៣ឆ្នាំកន្លងនេះពិតជាមានគុណសម្បត្តិយ៉ាងច្រើន ជាមួយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ក្នុងការអភិវឌ្ឍប្រទេសកម្ពុជាឱ្យរីកចម្រើនរហូតមកដល់សព្វថ្ងៃ។ នេះជាគុណសម្បត្តិមួយដែលមិនអាចកាត់ថ្លៃបាន។   នេះប្រសាសន៍លើកឡើងរបស់លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងប្រធានអនុគណៈកម្មាធិការដើម្បីមនុស្សចាស់រាជធានីភ្នំពេញ ខណៈ លោកអញ្ជើញជាអធិបតីភាព ក្នុងកម្មវិធីសំណេះសំណាលនិងផ្តល់អំណោយជូនមនុស្សចាស់ជាង៥០០នាក់នាព្រឹកថ្ងៃទី១០ ... Read More »

អាល្លឺម៉ង់ប្រកាសឈប់ផ្តល់អាវុធឱ្យប្រទេសអ៊ុយក្រែន

រដ្ឋមន្ត្រីក្រសួងការពារជាតិអាល្លឺម៉ង់លោកស្រី Christine Lambrecht បានប្រកាសថា កម្លាំងទាហានប្រទេសនេះមិនអាចផ្គត់ផ្គង់អាវុធបន្ថែមទៀតដល់ប្រទេសអ៊ុយក្រែននោះឡើយ ។ នៅក្នុងបទសម្ភាសន៍ដែលបានប្រកាសកាលពីថ្ងៃទី៩ខែមេសារដ្ឋមន្ត្រី Christine Lambrecht បានប្រកាសថា «យើងទាំងអស់គ្នាគឺមានភារកិច្ចជួយដល់អ៊ុយក្រែននៅក្នុងសង្គ្រាមនេះ ប៉ុន្តែប្រភពជំនួយរបស់យើងមានកំណត់»។ លោកស្រីChristine Lambrecht) បាននិយាយថាអាល្លឺម៉ង់មិនអាចផ្គត់ផ្គង់អាវុធ ... Read More »

លោក សរ សុដានី ៖ ចាត់ទុកប្រជាការពារជាកម្លាំងគាំទ្រស្នូលនិងសំខាន់បំផុតក្នុងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព

ខេត្តស្វាយរៀង ៖ លោក សរ សុដានី អភិបាលរងក្រុងស្វាយរៀងបានចាត់ទុកប្រជាការពារភូមិជាកម្លាំងគាំទ្រស្នូលនិងសំខាន់បំផុតក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ដើម្បីផ្តល់ក្តីសុខជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ការថ្លែងបែបនេះរបស់អភិបាលរងក្រុងស្វាយរៀងបានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយបងប្អូនប្រជាការពារភូមិ នាព្រឹកថ្ងៃទី ១០ ខែមេសាឆ្នាំ ២០២២ដែលមានការចូលរួមពីកែវ សុថា ស្នងការរងនគរបាលខេត្តស្វាយរៀងនិងជាប្រធានក្រុមការងារចុះពង្រឹងអធិការដ្ឋាននគរបាលក្រុងស្វាយរៀងលោក ... Read More »

ករណីឆ្លងកូវីដ-១៩៖​ ​រកឃើញ​ថ្មីចំនួន​ ៣៣នាក់(​ អូមីក្រុងទាំងអស់) និង​​អ្នក​ជាសះស្បើយ​ ២២នាក់​ ,ខណៈ​​អ្នកជំងឺស្លាប់​​គ្មាន​

​    ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃ​អាទិត្យ​ទី​១០ ខែមេសា​​​ ឆ្នាំ២០២២នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ៣៣នាក់(PCR) (​ អូមីក្រុងទាំងអស់) ខណៈ​ឣ្នកជាសះស្បើយចំនួន​ ២២នាក់ អ្នកជំងឺស្លាប់​​ គ្មាន​។ ... Read More »

រថយន្តបើកបុកម៉ូតូរួចកិនជាប់ក្រោមរថយន្តនៅផ្លូវបំបែកជាបួនបណ្តាលឱ្យប្តីប្រពន្ធ២នាក់រងរបួសធ្ងន់និងស្រាល

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តយ៉ាងលឿនបត់ឆ្លងផ្លូវបានជ្រុលទៅបុកម៉ូតូពេញទំហឹងរួចកិនពីលើបណ្តាលឱ្យស្ត្រីម្នាក់រងរបួសធ្ងន់ ចំណែកបុរសជាប្តីរងរបួសស្រាល។    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧យប់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយមហាវិថីព្រះនរោត្តម កែងនឹងផ្លូវលេខ១៤៤ ក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។    ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា ... Read More »

រថយន្តស្លាកលេខរដ្ឋបុកម៉ូតូសណ្តោងរុឺម៉កក្រឡាប់ផ្ងារជើង

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តយ៉ាងលឿនរេចង្កូតជ្រុលទៅបុកម៉ូតូសណ្តោងរុឺម៉កចតស្ងៀមពេញទំហឹង បណ្តាលឲ្យក្រឡាប់ផ្ងារជើង សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីម៉ោង ២រំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២០០៤ ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ ... Read More »

ក្រសួងទេសចរណ៍ ៖ កម្ពុជា ឈរលេខ ២ ក្នុងនាមជាប្រទេសមានសមត្ថភាពស្ដារខ្លួនងើបចេញពីកូវីដ-១៩ លឿនជាងគេ នៅលើពិភពលោក

ទីក្រុងតូក្យូ ៖ បើយោងតាមផេកក្រសួងទេសចរណ៍ នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ បានបញ្ជាក់អោយដឹងថា, ប្រទេសកម្ពុជាបានឡើងមកឈរនៅលេខរៀងទី២ ក្នុងនាមជាប្រទេសដែលមានសមត្ថភាពស្ដារខ្លួនងើបចេញពី COVID-19 លឿនជាងគេ នៅលើពិភពលោក។ នេះបើតាមការដកស្រង់ចេញផ្សាយពីសារព័ត៌មាន Nikkei នៅថ្ងៃអាទិត្យ ... Read More »

រថយន្តស៊េរីទំនើបបើកលឿនជ្រុលទៅបុកដើមឈើបាក់អស់មួយដើមទៅមុខលែងរួច

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តស៊េរីទំនើបយ៉ាងលឿនបានរេចង្កូតឡើងលើខឿនទៅបុកគុម្ពផ្កា និងដើមឈើ បាក់អស់មួយដើម តែសំណាងល្អដែរដែលមិនមានគ្រោះថ្នាក់ដល់មនុស្ស។    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីម៉ោង២និង៤៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវR6 ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។   ... Read More »

ស្ត្រីខ្មែរមេម៉ាយកូន៤នាក់ត្រូវអតីតប្រុសស្នេហ៍ជនជាតិថៃ ចាក់សម្លាប់នៅកន្លែងធ្វើការដោយសារភ្លើងប្រចណ្ឌ

ប្រទេសថៃ ៖ ស្ត្រីខ្មែរម្នាក់ដែលបម្រើការងារនៅហាងលក់ទំនិញមួយក្នុងខេត្តសមុទ្រប្រាកាន ត្រូវអតីតប្រុសស្នេហ៍ដែលជាជនជាតិថៃមកតាមរករឿងដល់កន្លែងធ្វើការ រួចហើយដកកូនកាំបិតចាក់សម្លាប់បន្ទាប់ពី​តាម​សុំ​ត្រូវរ៉ូវ​គ្នា​វិញ​តែ​មិនបាន​សម្រេច​។ ហេតុ​ការ​ណ៍ដ៏​រន្ធត់​នេះ​ បានកើត​ឡើងកាលពី​ថ្ងៃទី៩ ខែមេសា ឆ្នាំ​ ២០២២ វេលា​ម៉ោង១១និង​៣០នាទី ថ្ងៃត្រង់ នៅក្នុង​ហាង​លក់ដូរ​មួយកន្លែង ក្នុង​ខេត្ត​សមុទ្រ​ប្រា​កាន ប្រទេស​ថៃ​។​ ... Read More »

រឿង ” ទឹកភ្លៀងលាងគុកអត់ជញ្ជាំង! “(តពីលេខមុន)

(តពីលេខមុន)   គ្រួសារខ្ញុំបានទាញទ្វារផ្ទះនិងទ្វាររបងបិទចាក់សោយ៉ាងគត់មត់។ យើងធ្វើដំណើរចាកចេញពីផ្ទះយ៉ាងកណ្ដោចកណ្ដែងក្នុងដំណើរមួយៗដោយម្នាក់ៗចូលនៅស្ពាយបង្វិចសម្លៀកបំពាក់រួមជាមួយស្បៀងអាហារទុកហូបតាមផ្លូវតិចតួច។ ឆ្លងកាត់ហ្វូងមហាជនយ៉ាងច្រើនកុះករចង្អៀតណែនដូចកន្តំ គ្រួសារខ្ញុំបានធ្វើដំណើរពីម្ដុំមន្ទីរពេទ្យព្រះសង្ឃឆ្ពោញទៅផ្លូវជាតិលេខ ៤ តាមការកំណត់បង្ហាញរបស់អង្គការអាវខ្មៅចង្អុល។ ទាំងគ្រួសារគេ គ្រួសារខ្ញុំម្នាក់ៗបែកញើសជោកពេញខ្លួនដោយប្រឹងទូលរែកនង្វិច និងខ្លះទៀររុញរទេះ ឬដឹកតាមរានកង់រានម៉ូតូទៅតាមលទ្ធភាពដែលធ្វើបាន។ ដោយឡែកក្រុមអភិជនមានលុយនិងទ្រព្យច្រើនហូរហៀរ បានធ្វើដំណើរតាមរថយន្តរបស់ពួកគេក្នុងដំណើរយឺតៗមិនអាចលឿនបានទេ និងពេលខ្លះនាំគ្នារុញដូចរទេះដែរ។ ... Read More »

អតីតថ្នាក់ដឹកនាំ និងសមាជិក អតីតបក្ស CNRP ខេត្តរតនគិរី ១៣៧រូប ប្តូរជំហរនយោបាយ មករួមរស់ជាមួយ CPP

ខេត្តរតនគិរី ៖ នៅពេលដែលការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ កាន់តែខិតជិតមកដល់ ចលនានៃការផ្លាស់ប្តូរជំហរនយោបាយរបស់ថ្នាក់ដឹកនាំ និងសមាជិករបស់បក្សនយោបាយប្រឆាំង ចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា (CPP) គណបក្សកំពុងដឹកនាំប្រទេសកើតមានជាហូរហែ។ ជាក់ស្តែងនៅថ្ងៃសៅរ៍ ទី០៩ ខែមេសា ឆ្នាំ២០២២នេះ អតីតថ្នាក់ដឹកនាំ និងសមាជិករបស់អតីតគណបក្សសង្គ្រោះជាតិ ... Read More »

ទិដ្ឋភាពទូទៅដើម្បីត្រៀមទទួលវត្តមានរបស់ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា

ខេត្តកំពង់ឆ្នាំង ៖ ទិដ្ឋភាពទូទៅដើម្បីត្រៀមទទួលវត្តមានរបស់ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលនឹងអញ្ជើញជួបសំណេះសំណាលជាមួយពុក ម៉ែ បងប្អូន ប្រជាកសិករក្នុងឱកាសពិធី«បុណ្យដារលានប្រពៃណីកសិករខ្មែរ» នៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ ... Read More »

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាលស្បូវ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ

ភ្នំពេញ ៖ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២២ ម៉ោង២១:០០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាលស្បូវ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ នៅចំណុចក្នុងបុរីប៉េងហួត ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ប្រព្រឹត្តកាលពីថ្ងៃទី០៣ ខែមេសា ... Read More »

ជនសង្ស័យចំនួន០៤នាក់ជាប់ពាក់ព័ន្ធករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាឃាត់ខ្លួន

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ ផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជាក់ឱ្យដឹងថា នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ១៧:០០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាបានឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ពាក់ព័ន្ធនឹងករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចបឹងឈូក ផ្លូវបេតុង ភូមិបុរីកម្មករ ... Read More »

អភិបាលស្រុកបន្ទាយស្រី ៖ «ដើរលេងចូលឆ្នាំនៅភូមិព្រះដាក់ឆ្នាំនេះ ដោយមិនប្រើប្រាស់ថង់ប្លាស្ទិក»

ខេត្តសៀមរាប ៖ ដោយបានទទួលការស្ម័គ្រចិត្តចូលរួមពីសំណាក់បងប្អូនអាជីវករ និងអ្នកលក់ដូរទាំងអស់នៅលើដងផ្លូវឆ្លងកាត់ភូមិព្រះដាក់ រដ្ឋបាលស្រុកបន្ទាយស្រី រួមទាំងរដ្ឋបាលឃុំព្រះដាក់នឹងសាកល្បងបើកយុទ្ធនាការ«ព្រះដាក់គ្មានថង់ប្លាស្ទិក»សម្រាប់រយៈពេលពេញ១សប្តាហ៍ ដោយគិតចាប់ពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ ពោលគឺក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីនាពេលខាងមុខនេះតែម្តង។ នេះជាការលើកឡើងរបស់ លោក ... Read More »

អបអរសាទរពិធីសម្ពោធអគារស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តក្រចេះ

ខេត្តក្រចេះ ៖ ផ្សារភ្ជាប់ជាមួយនឹងពិធីសំណេះសំណាលនារសៀលនេះ សមាជិក សមាជិកា ស.ស.យ.ក. ខេត្តក្រចេះក៏បានទទួលអគារស្នាក់ការថ្មីដែលអាគារនេះបានចាប់ផ្តើមការសាងសង់ចាប់ពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ និងបានបញ្ចប់ការសាងសង់នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ ដោយបានចំណាយថវិកាប្រមាណជិត ៨ម៉ឺន (៧៩.៨១០$)ដុល្លារសហរដ្ឋអាមេរិក។ ... Read More »

សម្ដេចក្រឡាហោម ស ខេង អញ្ជើញលេងកីឡាកូនគោលមិត្តភាពរវាងក្រសួងមហាផ្ទៃ និងស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា

ភ្នំពេញ​៖​ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃសៅរ៍ ៨កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២នេះ ... Read More »

បារាំងឈានចូលថ្ងៃស្ងប់ស្ងាត់ ឬថ្ងៃ«ស»មុនពេលបោះឆ្នោតចូលមកដល់

បញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតដែលបានអូសបន្លាយរយៈពេលជាង១ឆ្នាំកន្លងមក ការស្ទង់មតិសាធារណៈរបស់ក្រុមហ៊ុន Ipsos-Sopra Steria ធ្វើការស្ទង់មតិសម្រាប់សារព័ត៌មាន (Le Monde) នៅថ្ងៃទី៨ខែមេសា បង្ហាញឱ្យឃើញថា ពលរដ្ឋបារាំងនៅតែមានគោលដៅក្នុងការចូលរួមបោះឆ្នោត ។ ពេលនេះរាល់ការឃោសនាបោះឆ្នោតរបស់បេក្ខភាពប្រធានាធិបតីបារាំងត្រូវបានបញ្ចប់នៅពាក់កណ្តាលយប់ថ្ងៃទី ៨ខែមេសា ហើយនៅថ្ងៃទី៩ ខែមេសាជាថ្ងៃស្ងប់ស្ងាត់ដើម្បីទុកពេលឱ្យពលរដ្ឋគិត ... Read More »

មនុស្សម្នាក់រងរបួសក្នុងហេតុការគ្រោះអគ្គិភ័យបានឆាបឆេះផ្ទះពលរដ្ឋ ចំនួន ២ខ្នងនៅស្រុកមង្គលបូរី

ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចដឹកទៅសង្គ្រោះ គ្រាដែលអគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋកាលវេលា​ម៉ោង ១១ ព្រឹក ថ្ងៃទី៩ ខែមេសា ឆ្នាំ ២០២២ ស្ថិតនៅភូមិបឹងឃ្លាំងកើត ឃុំតាឡំ ស្រុកមង្គលបូរី ។នៅក្នុងហេតុការណ៍នោះដែរលោកឧត្តមសេនីយ៍ត្រី ជឹម ... Read More »

ឆ្លងចរន្តពីក្បាលអាគុយរថយន្ត​ បង្កជាអគ្គិភ័យឆាបឆេះរថយន្តចំនួនពីរគ្រឿង​

ភ្នំពេញ​៖​ រថយន្ត​ចំនួន​ ពីរ​គ្រឿង​បានរងការខូចខាតយ៉ាងដំណំ​ ខណៈ​ឆ្លងចរន្តពីក្បាលអាគុយរថយន្ត​ បង្កជាអគ្គិភ័យឆាបឆេះយ៉ាង​សន្ធោសន្ធៅ​ផ្អើល​ប្រជាពលរដ្ឋ​រស់​នៅ​ជិត​ខាងនាំគ្នារត់ចែកជេីង​ទាំងកំពុងដេក​លង់​លក់​ និងរាយការណ៍ប្រាប់​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​បាញ់ពន្លត់​ភ្លាមៗ​ មិនបង្កឱ្យឆេះរាលដាលដល់លំនៅដ្ឋាននោះទេ។  ហេតុការណ៍​ខាងលេីនេះ​ បានកេីតឡេីង​នៅវេលាម៉ោង​ ០៣​ និង៣០​នាទីទៀបភ្លឺ ថ្ងៃសៅរ៍ ៨កើត ខែចេត្រ ឆ្នាំឆ្លូវ ... Read More »

ចិនមានករណីឆ្លងកូវីដ-១៩ តែពីរនាក់ប៉ុណ្ណោះ ទីក្រុងមានពលរដ្ឋរស់នៅ១៨លាននាក់ត្រូវធ្វើតេស្តទាំងអស់

បន្ទាប់ពីទីក្រុងសៀងហៃ ពេលនេះគឺក្រុងក្វាងចូវ ប្រទេសចិន ត្រូវបង្ខំធ្វើតេស្តលើពលរដ្ឋទាំងអស់ ១៨លាននាក់នៅក្នុងទីក្រុងនេះ ក្រោយពីរកឃើញមានករណីឆ្លងកូវីដ-១៩ចំនួន២នាក់ប៉ុណ្ណោះ។ តាមតួលេខផ្លូវការនៅក្នុងថ្ងៃទី ៨ខែមេសា នៅទូទាំងប្រទេសចិនបានរកឃើញករណីឆ្លងកូវីដ-១៩ សរុប ២៥.៧០១នាក់ថ្មីក្នុងពេល ២៤ម៉ោង ។ ក្នុងចំណោមអ្នកឆ្លងនៅទីក្រុងសៀងហៃមានរហូតដល់ទៅ ២៣.៦០០នាក់ជាចំនួនខ្ពស់បំផុតមិនធ្លាប់មាន ... Read More »

ឃាត់ខ្លួន​ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បានឱ្យដឹងនៅព្រឹក​សៅរ៍​ទី​០៩​ ខែមេសា​ ឆ្នាំ​២០២២នេះថា៖​ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋានរាជធានីភ្នំពេញ​ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត។  ជនសង្ស័យឈ្មោះ ហ៊ុយ ពិសិដ្ឋ ភេទប្រុស ជនជាតិ ខ្មែរ ... Read More »

ក្រសួង​សាធារណការ៖​ ផ្លូវជាតិ និងផ្លូវខេត្ត ត្រូវបានយកចិត្តទុកដាក់ថែទាំ ដោយមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី-ខេត្ត

ភ្នំពេញ​៖​ ផ្លូវជាតិ និងផ្លូវខេត្ត ត្រូវបានយកចិត្តទុកដាក់ថែទាំ ដោយមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី-ខេត្ត ជាការជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងដឹកជញ្ជូនទំនិញឆ្លងកាត់ មានភាពងាយស្រួល សុវត្ថិភាព ចំណេញពេលវេលា ។ នេះបេី​យោង​តាម​ប្រភពព័ត៌មាន​ពី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ ... Read More »