ព័ត៌មានទាន់ហេតុការណ៍៖
'

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញថ្វាយព្រះរាជដំណើរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា យាងបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសជប៉ុន

ភ្នំពេញ​៖​ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅព្រឹក ថ្ងៃសុក្រ ១២រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ... Read More »

រុស្ស៊ីបានវាយប្រហារប្រព័ន្ធថាមពលរបស់អ៊ុយក្រែន មនុស្ស៣៥ម៉ឺននាក់បានរងផលប៉ះពាល់

ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់រុស្សីទៅលើរោងចក្រថាមពលមួយក្នុងទីក្រុង Kharkiv កាលពីថ្ងៃព្រហស្បតិ៍បានបណ្តាលឱ្យដាច់ចរន្តអគ្គិសនីរីករាលដាលទ្រង់ទ្រាយធំ។ អាជ្ញាធរក្នុងតំបន់បាននិយាយថា ឧបទ្ទវហេតុនេះបានសម្លាប់មនុស្ស 4 នាក់ និងបានផ្តាច់ប្រព័ន្ធភ្លើងសម្រាប់ប្រជាជនចំនួន 350,000 នាក់។ ប្រតិបត្តិករបណ្តាញអគ្គិសនី Ukrenergo បាននិយាយថា នៅពេលល្ងាចការផ្គត់ផ្គង់អគ្គិសនីត្រូវបានកំណត់នៅក្នុងតំបន់ចំនួនប្រាំមួយនៃប្រទេសអ៊ុយក្រែន ដោយសារតែការវាយប្រហារចុងក្រោយបំផុតលើហេដ្ឋារចនាសម្ព័ន្ធបណ្តាញថាមពល។ ... Read More »

បុរសម្នាក់បេីករថយន្ត​ទៅបុករបងឃ្លាំងមួយកន្លែងបណ្តាលឱ្យខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ រថយន្តស៊េរីទំនេីបមួយគ្រឿងបើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿនមិនប្រយ័ត្នក៏បានរេចង្កូតបុកចូលរបងឃ្លាំងមួយកន្លែងបណ្តាលឲ្យរងការខូចខាតសំណាងល្អមិនបង្កឲ្យគ្រោះថ្នាក់ដល់មនុស្ស។ ករណីខាងលើនេះដែរបានកើតឡើងនៅវេលាម៉ោង១:៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៥ខែមេសាឆ្នាំ២០២៤​ស្ថិត​តាមបណ្ដោយផ្លូវ​៤៣០ សង្កាត់​ផ្សារ​ដេីមថ្កូវ​ ខណ្ឌ​ចំការមន​​ រាជធានី​ភ្នំពេញ​  ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តស៊េរីទំនើបមួយគ្រឿងពណ៌សពាក់ផ្លាកលេខភ្នំពេញ 2BL-3908បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងក្នុងល្បឿនលឿនខណៈពេលបើកមកដល់ចំណុចកើតហេតុខាងលើក៏បានរេចង្កូតជ្រុលទៅបុករបងឃ្លាំងមួយកន្លែងបណ្ដាលឲ្យបាក់រងការខូចខាត។ចំណែករថយន្តបង្កវិញខ្ទេចមួយកំណាត់មុខ ភ្លាមនោះដែរសមត្ថកិច្ចក៏បានឃាត់អ្នកបើកបរបាននៅកន្លែងកើតហេតុតែម្តង។ ក្រោយកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក​នៃអធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន​ ​ធ្វេីការវាស់វែងយករថយន្តទៅរក្សាទុកដេីម្បីរង់ចាំដោះស្រាយនៅពេលក្រោយ​៕ ដោយ៖សុខាសែនជ័យ Read More »

ម៉ូតូ២គ្រឿងបុកគ្នារបួសធ្ងន់ស្រាល៤នាក់នៅក្រុងបាវិត

ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់ រវាងម៉ូតូ២គ្រឿងបុកគ្នា ពេញទំហឹងបណ្ដាលឱ្យរបួសធ្ងន់ស្រាល៤នាក់ នៅក្រុងបាវិត។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៥និង៥០នាទីល្ងាច ថ្ងៃទី ០៤ ខែមេសា ឆ្នាំ ២០២៤ លើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ ១៥៨-១៥៩ ស្ថិតនៅក្នុងភូមិត្រពាំងផ្លុង ... Read More »

Tottenham កំណត់គោលដៅនាំយកខ្សែប្រយុទ្ធ Alexander Isak ជំនួសកន្លែង Harry Kane

ប្រភពពី Football Insider បានឲ្យដឹងថា ក្លិប Tottenham បានចូលរួមជាមួយ Arsenal ក្នុងការប្រជែងយកខ្សែប្រយុទ្ធ Newcastle United កីឡាករAlexander Isak នៅរដូវក្តៅនេះ។ សារព័ត៌មាននេះបានបង្ហាញកាលពីខែមុនថា ... Read More »

រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ បណ្ណសម្គាល់អត្តសញ្ញាណអ្នកសារព័ត៌មានទម្រង់ថ្មីមានបំពាក់ QR Code ទប់ស្កាត់ការក្លែងក្លាយចេញជូនគ្រប់អ្នកសារព័ត៌មានទាំងអស់

ភ្នំពេញ​៖លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងថាដើម្បីគ្រប់គ្រងចំនួនអ្នកសារព័ត៌មាននៅកម្ពុជាឱ្យបានច្បាស់លាស់,  ក្រសួងបានចេញបណ្ណសម្គាល់អត្តសញ្ញាណអ្នកសារព័ត៌មានទម្រង់ថ្មីប្រកបគុណភាពខ្ពស់ដោយមានការបំពាក់ QR Code និងប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ដោយសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ដើម្បីទប់ស្កាត់ការក្លែងបណ្ណសម្គាល់អត្តសញ្ញាណអ្នកសារព័ត៌មាន។ ការថ្លែងនេះធ្វើឡើងនៅអំឡុងឯកឧត្តមរដ្ឋមន្ត្រី បានចុះពិនិត្យការផ្តល់សេវាសាធារណៈនៅច្រកចេញចូលតែមួយនៅទីស្តីការក្រសួងព័ត៌មាននៅរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤។  ឯកឧត្តមបានថ្លែងថាក្រសួងព័ត៌មានបានរៀបចំបច្ចេកទេសរួចរាល់ក្នុងការផ្តល់បណ្ណសម្គាល់អត្តសញ្ញាណ និងបានអំពាវនាវដល់បងប្អូនអ្នកសារព័ត៌មានដែលបានដាក់ពាក្យស្នើសុំបណ្ណនាពេលកន្លងមក ... Read More »

រលកកំដៅគ្របដណ្តប់អាស៊ីអាគ្នេយ៍ បង្ខំឱ្យសាលារៀនជាច្រើនត្រូវបិទទ្វារ

បាតុភូតអាកាសធាតុ El Nino បាននាំមកនូវអាកាសធាតុកាន់តែក្តៅ និងកាន់តែខ្លាំងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលបង្កើនហានិភ័យនៃអគ្គិភ័យ ដីស្ងួត និងបង្ខំសិស្ស ខកខានទៅសាលារៀន។អង្គការឧតុនិយមពិភពលោកបាននិយាយថា បាតុភូតនេះបានចាប់ផ្តើមចុះខ្សោយ ប៉ុន្តែវានឹងបន្តបណ្តាលឱ្យមានសីតុណ្ហភាពលើសពីមធ្យមនៅទូទាំងពិភពលោក។ សីតុណ្ហភាពបានឡើងដល់៤០អង្សាសេនៅផ្នែកខ្លះនៃប្រទេសថៃ កម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ... Read More »

អាជ្ញាធរជាតិអប្សរាកំពុងបង្កើនការបណ្ដុះកូនឈើដើម្បីទុកដាំនារដូវវស្សាខាងមុខ

ខេត្តសៀមរាប៖ ស្ថានីយបណ្ដុះកូនឈើ៨ហិកតា ជាស្ថានីយមួយក្នុងចំណោមស្ថានីយទាំង១០ នៃអាជ្ញាធរជាតិអប្សរា។ ដូចទៅនឹងស្ថានីយដទៃទៀតដែរ ស្ថានីយនេះកំពុងបង្កើន​សកម្មភាព​បណ្ដុះកូនឈើ ដើម្បីត្រៀមសម្រាប់ដាំនារដូវវស្សាខាងមុខ។ កញ្ញា ឆេង វុចនា អ្នកគ្រប់គ្រងស្ថានីយបណ្ដុះកូនឈើ៨ហិកតា បានប្រាប់ថា ស្ថានីយនេះបណ្ដុះប្រភេទឈើប្រណិត ចំនួន៤ប្រភេទ មានបេង ... Read More »

មិនមានសេចក្តីថ្លែងការណ៍ថ្កោលទោសការវាយប្រហារលើស្ថានទូតអុីរ៉ង់ប្រចាំនៅស៊ីរីទេ

សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងបារាំងកាលពីថ្ងៃទី៣ ខែមេសា បានជំទាស់នឹងសេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលព្រាងដោយរុស្ស៊ី ថ្កោលទោសការវាយប្រហារលើអគារស្ថានទូត អុីរ៉ង់នៅក្នុងប្រទេសស៊ីរី ដែលក្រុងតេអេរ៉ង់ចោទប្រកាន់ថា ធ្វើឡើងដោយអ៊ីស្រាអែល។ សេចក្តីប្រកាសរបស់ក្រុមប្រឹក្សាដែលមានសមាជិកទាំង ១៥រូប ត្រូវអនុម័តដោយការឯកភាព។ យោងតាមអ្នកការទូតមួយចំនួន នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី ... Read More »

សេចក្ដីជូនដំណឹង ស្ដីពីការបើកផ្ដល់ប្រាក់បៀវត្សជូនមន្ដ្រីរាជការស៊ីវិលសម្រាប់ខែមេសា និងខែឧសភា ឆ្នាំ២០២៤ បើកមុនថ្ងៃទី១២ មេសា

ភ្នំពេញ ៖ ក្រសួងមុខងារសាធារណៈមានកិត្តិយស សូមជម្រាបជូន សម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី នៃក្រសួង ស្ថាប័ន ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី ... Read More »

ផ្លូវតភ្ជាប់ កំណាត់ផ្លូវជាតិលេខ៧៦ ត្រង់ចំណុចរអិលបាក់ បានស្ថាបនាឡើងវិញរួចរាល់ជាស្ថាពរ

ខេត្តមណ្ឌលគិរី៖ ក្នុងដំណើរនិវត្តទៅកាន់រាជធានីភ្នំពេញ បន្ទាប់ពីបំពេញបេសកកម្មការងាររយៈពេល ៣ថ្ងៃ តាមបណ្តាខេត្ត នាថ្ងៃព្រហស្បតិ៍ ទី០៤ ខែមេសា ឆ្នាំ ២០២៤ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ... Read More »

កូរ៉េខាងជើងបានសម្តែងការដឹងគុណចំពោះរុស្ស៊ី

ឯកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំអង្គការសហប្រជាជាតិ គីម សុង បាននិយាយថា ទីក្រុងព្យុងយ៉ាងបានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះរុស្ស៊ីដែលបានប្រើប្រាស់អំណាចវេតូរបស់ខ្លួននៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីរារាំងសេចក្តីព្រាងសេចក្តីសម្រេចរបស់សហរដ្ឋអាមេរិកដើម្បីចូលរួមជាមួយអង្គការសហប្រជាជាតិអាណត្តិនៃសភាអ្នកជំនាញដើម្បីគាំទ្រដល់ គណៈកម្មាធិការដាក់ទណ្ឌកម្មត្រូវបានបង្កើតឡើងក្រោមដំណោះស្រាយលេខ ១៧១៨ ស្តីពីសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ។ យោងតាមតំណាងអចិន្ត្រៃយ៍របស់កូរ៉េខាងជើងប្រចាំអង្គការសហប្រជាជាតិ ទីក្រុងព្យុងយ៉ាងមិនដែលទទួលស្គាល់ទណ្ឌកម្មដែលដាក់ដោយក្រុមប្រឹក្សាសន្តិសុខលើប្រទេសនេះ ក៏ដូចជាសកម្មភាពរបស់គណៈកម្មាធិការលេខ 1718 ទទួលបន្ទុកទណ្ឌកម្មលើកូរ៉េខាងជើង។ កាលពីសប្តាហ៍មុន ... Read More »

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យ ស្តីពី “ការដំឡើងថ្នាក់ស្មើនាយកដ្ឋានដល់អង្គភាពថ្នាក់ក្រោមជាតិ”

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ចេញអនុក្រឹត្យ ស្តីពី “ការដំឡើងថ្នាក់ស្មើនាយកដ្ឋានដល់អង្គភាពថ្នាក់ក្រោមជាតិ” សម្រេច ៖  មាត្រា១…ដំឡើងថ្នាក់ស្មើនាយកដ្ឋានដល់អង្គភាពថ្នាក់ក្រោមជាតិ ដូចខាងក្រោម៖ មន្ទីរជំនាញរាជធានី ... Read More »

សម្រង់ខ្លឹមសារសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៣ និងលើកទិសដៅការងារឆ្នាំ ២០២៤ របស់ក្រសួងមុខងារសាធារណៈ

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសដំឡើងឋានៈដល់ប្រធានមន្ទីរ ស្នងការនគរបាល មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង មេបញ្ជាការកងរាជអាវុធហត្ថ តាមបណ្តារាជធានី- ខេត្ត ឱ្យមានឋានៈស្មើប្រធាននាយកដ្ឋាន ដើម្បីជាការលើកទឹកចិត្តដល់ការខិតខំបំពេញ តួនាទី និងភារកិច្ច ... Read More »

ក្មេងទំនេីងសិស្សសាលាចំនួន២១នាក់​ ត្រូវសមត្ថកិច្ចឃាត់ខ្លួនអប់រំ​ និងហៅអាណាព្យាបាលមកធានា​ ក្រោយពួកគេគេចម៉ោងរៀនមកប្រមូលផ្ដុំគ្នា ​

ភ្នំពេញ​ ៖​ មានក្មេងទំនេីង​សិស្សសាលាចំនួន២១នាក់​ បាននាំគ្នាគេចសាលា​ មិនរៀនសូត្រ​ ប្រមូលផ្ដុំគ្នានៅក្នុងតារាងបាល់ទាត់មួយកន្លែងក្នុងភូមិតាឡី​ សង្កាត់ដង្កោ​ ខណ្ឌដង្កោ​ ត្រូវបានកម្លាំងសមត្ថកិច្ច​ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ​ ធ្វេីការឃាត់ខ្លួនដេីម្បីសាកសួរ​ និងអប់រំណែនាំ។​   ​   ... Read More »

កូរ៉េខាងត្បូង៖ ការបោះឆ្នោតមុនកាលកំណត់ធ្វើនៅថ្ងៃទី៥ ខែមេសា

សារព័ត៌មានយ៉ុនហាប់ កាលពីថ្ងៃទី ៤ ខែមេសា បានដកស្រង់ប្រភពពីទីភ្នាក់ងារត្រួតពិនិត្យការបោះឆ្នោតកូរ៉េខាងត្បូងដែលបាននិយាយថា ការបោះឆ្នោតមុនកាលកំណត់សម្រាប់ការបោះឆ្នោតទូទៅនឹងចាប់ផ្តើមនៅថ្ងៃស្អែក (៥ មេសា) ហើយមានរយៈពេលពីរថ្ងៃ។ យោងតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរបស់ប្រទេសកូរ៉េខាងត្បូង អ្នកដែលមានសិទ្ធិបោះឆ្នោតនឹងបោះឆ្នោតនៅការិយាល័យបោះឆ្នោតចំនួន 3,565 នៅទូទាំងប្រទេសចាប់ពីម៉ោង 6:00 ព្រឹកដល់ម៉ោង ... Read More »

Mbappe ជួយ PSG ឡើងដល់វគ្គផ្តាច់ព្រ័ត្រ French Cup

ក្រុម Paris St-Germain នឹងត្រូវជួបជាមួយ Lyon នៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់French Cup បន្ទាប់ពីគ្រាប់បាល់១គ្រាប់របស់ខ្សែប្រយុទ្ធ Kylian Mbappe បានជួយឱ្យពួកគេទម្លាក់ Rennes ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងលទ្ធផល១ទល់០។ Mbappe រកបានគ្រាប់ជ័យជម្នះនៅនាទីទី៤០ជាមួយនឹងការស៊ុតបាល់ផុតដៃអ្នកចាំទីក្រុម ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញ ជាអធិបតី ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមុខងារសាធារណៈ

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត  នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ បានថ្លែងថា ៖ ក្រសួងមុខងារសាធារណៈ បាននិងកំពុងចូលរួមចំណែកដល់ការលើកកម្ពស់អភិបាលកិច្ច ក្នុងរដ្ឋបាលសាធារណៈ ... Read More »

រដ្ឋមន្ត្រីការពារជាតិបារាំងបានបញ្ចប់ភាពស្ងៀមស្ងាត់ ហើយទូរស័ព្ទទៅសមភាគីរុស្ស៊ី

ទំនាក់ទំនងកម្រិតខ្ពស់បែបនេះរវាងមន្ត្រីជិតស្និទ្ធនឹងប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន និងរដ្ឋមន្ត្រីកំពូលនៃមហាអំណាចអឺរ៉ុបគឺកម្រមានណាស់។ ជាលើកដំបូងក្នុងរយៈពេល មួយឆ្នាំកន្លះ រដ្ឋមន្ត្រីការពារជាតិបារាំង Sebastien Lecornu បានទូរស័ព្ទទៅសមភាគីរុស្ស៊ី នេះបើយោងតាមការប្រកាសរបស់ក្រសួងការពារជាតិបារាំង។ នេះជាការសន្ទនាលើកដំបូងរវាងរដ្ឋមន្ត្រីទាំងពីរចាប់តាំងពីខែតុលា ឆ្នាំ២០២២មក។ ទំនាក់ទំនងកម្រិតខ្ពស់បែបនេះរវាងមន្ត្រីស្និទ្ធស្នាលជាមួយប្រធានាធិបតីរុស្ស៊ី លោក ... Read More »

ថ្នាក់ដឹកនាំខេត្តព្រះវិហារ បន្តការងារការអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់មានសុវត្តិភាព “

ខេត្តព្រះវិហារ ៖ កិច្ចប្រជុំផ្សព្វផ្សាយអំពីផែនការយុទ្ធសាស្ត្ររបស់ក្រសួងមហាផ្ទៃ ស្ដីពីការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដីសន្តិសុខជាតិ សម្រាប់សណ្ដាប់ធ្នាប់សាធារណៈនិងសុវត្តិភាពសង្គម ឆ្នាំ២០២៤-២០២៨ និងបូកសរុបលទ្ធផលការងារការអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់មានសុវត្តិភាព “ ប្រចាំត្រីមាសទី១ ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តព្រះវិហារ ក្រោមអធិបតីភាព ... Read More »

ក្រុមផ្តាច់ព្រលឹងសាកកម្លាំងគ្នា ! «Grab ប៉ះ wow now ហើយថតដោយ Nham24»

ភ្នំពេញ ៖ ក្រុមផ្តាច់ព្រលឹងសាកកម្លាំងគ្នា ! «Grab ប៉ះ wow now ហើយថតដោយ Nham24»។ នេះជាការលើកឡើងតាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ បន្ទាប់ពីក្រុមបុគ្គលិកដឹកជញ្ជូន ... Read More »

បើករថយន្តក្នុងស្ថានភាពងងុយដេកបណ្តាលឱ្យរេចង្កូតធ្លាក់ផ្លូវក្រឡាប់ចូលប្រឡាយ

ខេត្តបាត់ដំបង៖ រថយន្តធុនធំមួយគ្រឿងសង្ស័យតៃកុងងងុយដេកមួយភាំងបានរេចង្កូតធ្លាក់ផ្លូវបណ្តាលអោយក្រឡាប់ចូលប្រឡាយ តែសំណាងល្អមិនបណ្តាលអោយមានគ្រោះថ្នាក់ដល់មនុស្ស។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯងនេះបានកើតឡើងនៅវេលាម៉ោង ៩និង២០នាទី ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិព្រៃដំរី ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញរថយន្តធុនធំពណ៌សដឹកទូកុងតឺន័មួយគ្រឿង ... Read More »

Botswana គំរាមបញ្ជូនដំរី 20.000 ក្បាលទៅអាល្លឺម៉ង់ តើមានហេតុផលអ្វី?

ប្រធានាធិបតី Botswana លោក Mokgweetsi Masisi បានគំរាមកំហែងថា នឹង “បញ្ជូន” ដំរីចំនួន 20.000 ក្បាលទៅកាន់ប្រទេសអាល្លឺម៉ង់ ដើម្បីប្រឆាំងនឹងសំណើរបស់ទីក្រុងប៊ែរឡាំងដែលលោកបាននិយាយថានឹងធ្វើឱ្យប្រជាជននៅក្នុងប្រទេសអាហ្វ្រិកមួយនេះកាន់តែក្រីក្រ។ សារព័ត៌មាន CNN នៅថ្ងៃទី ... Read More »

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អនុញ្ញាតឱ្យអនុព័ន្ធយោធាសហរដ្ឋអាមេរិកចូលជួបសម្ដែងការគួរសម និងជូនពរឆ្នាំថ្មី

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យលោកវរសេនីយ៍ឯក ថាំង ជេគី លី ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជាជំរុញនិងលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ

ភ្នំពេញ ៖ នៅក្នុងឱកាសអបអរសាទរទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរលើកទី៧ ឆ្នាំ២០២៤ ក្រោមប្រធានបទ «ផលិត និងផ្គត់ផ្គង់ទីផ្សារប្រកបដោយចីរភាព គឺជាចលនាភូមិ១ ផលិតផល១» រាជរដ្ឋាភិបាលកម្ពុជាបានប្រគល់ភារកិច្ចជូនគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយរៀបចំទិវាជាតិលើកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩មេសា ជារៀងរាល់ឆ្នាំ ដោយឈរលើស្មារតីលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរឱ្យកាន់តែទូលំទូលាយ និងផុសផុល ។ ... Read More »

Leverkusen ឡើងវគ្គផ្តាច់ព្រ័ត្រ German Cup ក្រោយខកខានតាំងពីឆ្នាំ១៩៩៣

ក្រុមឡើងជើង Bayer Leverkusen បានបង្កើតប្រវត្តិសាស្ត្ររបស់ក្លិបក្នុងការឈានទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ German Cup ជាមួយ Kaiserslautern ក្រោយពីយកឈ្នះក្រុម Fortuna Dusseldorf ដែលជាក្រុមកំពុងលេងនៅលីកទី២អាល្លឺម៉ង់ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររបស់ពួកគេកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៤ មេសា ក្នុងលទ្ធផល៤ទល់០។ ... Read More »

🔴Update៖ ទីបំផុត​! នគរបាល​ព្រហ្មទណ្ឌ​កម្រិតស្រាល​ ឃាត់ខ្លួន​បុគ្គល​ គង់​ សុខសែង​ ហៅ​ដែន​ សូនី​ ដេីម្បី​ចាត់ការតាមច្បាប់

ភ្នំពេញ​៖​ ទីបំផុត​បុគ្គល​ឈ្មោះ​ គង់​ សុខសែង​ ហៅ​ ដែន​ សូនី​ ត្រូវ​បានកម្លាំងនគរបាលជំនាញ​ព្រហ្មទណ្ឌ​កម្រិតស្រាល​ នៅរសៀល​ថ្ងៃ​ទី​០៤​ ខែមេសា​ ឆ្នាំ​២០២៤នេះ​ ឃាត់ខ្លួន​យកមកសាកសួរ​ និងកសាង​សំណុំរឿង​បញ្ជូនទៅ​ សាលាដំបូងរាជធានីភ្នំពេញ​ ដេីម្បីចាត់ការតាម​នីតិវិធី​ច្បាប់​។  ... Read More »

លោក សៀង សុខ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ផ្តល់សម្ភារៈបំពាក់ (ឈុតអាវការពារគ្រាប់) ចំនួន ៣០ឈុត ដល់កងរាជអាវុធហត្ថខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ៖ នៅវេលាម៉ោង១១:០០នាទីព្រឹក ថ្ងៃពុធ ទី០៤ ខែមេសា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានរាជអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានអញ្ជើញទទួលជួបសំណេះសំណាលជាមួយតំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ចំនួន ... Read More »

ឃាត់ខ្លួន​មេតុងទីន២នាក់​ ក្រោយឆបោកប្រាក់ជាង២លានដុល្លារ​ រួចរត់គេចខ្លួនមករាជធានីភ្នំពេញ

ខេត្ត​កំពង់​ចាម​៖​ សមត្ថកិច្ចជំនាញនៃនាយកដ្ឋានចារកម្ម សហការជាមួយសមត្ថកិច្ចមូលដ្ឋាន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម និងប្រជាពលរដ្ឋដែលរងគ្រោះ សរុបចំនួន៧២នាក់​ បាននាំគ្នា​ស្រាវជ្រាវ​តាមចាប់ឃាត់ខ្លួន​មេតុងទីន​ប្រុសស្រី​ចំនួន​ពីរនាក់​ ក្រោយធ្វេី​សកម្មភាព​ឆបោក​លុយកូន​តុងទីន​ជាង២លានដុល្លារអាមេរិក​ ហេីយ​ព្យាយាម​រត់​គេច​ខ្លួន​មករាជធានីភ្នំពេញ​។  យោងតាម​មន្ត្រី​កងរាជអាវុធហត្ថខេត្តកំពង់ចាម បានឱ្យដឹងនៅរសៀលថ្ងៃ​ទី០៤​ ខែមេសា​ ឆ្នាំ​២០២៤នេះថា​ ប្រជាពលរដ្ឋដែលរងគ្រោះសរុបចំនួន៧២នាក់ (ប្រុស០៧នាក់) ... Read More »

ការពង្រឹងសមត្ថភាពមន្ត្រីរាជការ គឺជាយន្តការដែលក្រសួងសាធារណការ និងដឹកជញ្ជូន កំណត់ជាអាទិភាពសម្រាប់ឆ្នាំ២០២៤

ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃទីបី នៃដំណើរបេសកកម្មតាមបណ្តាខេត្ត ត្រូវជាថ្ងៃព្រហស្បតិ៍ ទី០៤ ខែមេសា ឆ្នាំ២០២៤ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបន្តអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ ... Read More »