ព័ត៌មានទាន់ហេតុការណ៍៖
'

លោកស្រីអ្នកតំណាងរាស្រ្តមណ្ឌលស្វាយរៀងទទួលសម្ភារប្រយុទ្ធប្រឆាំងការីករាលដាលជំងឺកូវីដ-១៩ ដែលជាអំណោយ របស់លោក ហេង សុខណាង ប្រធានក្រុមការងារយុវជនចុះជួយខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖ អនុវត្តតាមការណែនាំរបស់លោក ហេង សុខណាង ប្រធានក្រុមការងារយុវជនចុះជួយខេត្តស្វាយរៀង នាព្រឹកថ្ងៃពុធ ១៤រោច ខែជេស្ឋ ឆ្នាំឆ្លូវ ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ លេខាធិការដ្ឋានក្រុមការងារយុវជនខេត្តស្វាយរៀង បាននាំយកសម្ភារប្រយុទ្ធប្រឆាំងការីករាលដាលជំងឺកូវីដ-១៩ដែលជាអំណោយ របស់លោក ហេង សុខណាង ... Read More »

សម្ដេចក្រឡាហោម ស ខេង​ ណែនាំវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្ត

ភ្នំពេញ​៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បន្ទាប់​ពី​រកឃើញករណីវិជ្ជមាន លើមន្ដ្រីអនុរក្សពន្ធនាគារ និងជនជាប់ឃុំមួយចំនួន​ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីណែនាំ អំពីការចាត់វិធានការបង្ការ ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ... Read More »

ទីបំផុត​! តុលាការ​សម្រេចឃុំខ្លួនបុរសជាប្តីដែលជះទឹកអាស៊ីតលេីប្រពន្ធរងរបួសធ្ងន់​ ក្រោយពីសុំប្រពន្ធរួមរស់វិញតែប្រពន្ធមិនព្រម

ភ្នំពេញ​៖​ ទីបំផុត​ចៅក្រម​សាលាដំបូងរាជធានីភ្នំពេញ​ បានសម្រេច​ចេញ​ដីកាឃុំខ្លួនបុរសជាជនដៃដល់ដែលត្រូវជាប្តីរបស់ស្ត្រីរងគ្រោះ​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ ពីបទប៉ុនប៉ងមនុស្សឃាតគិតទុកជាមុន​​ ក្រោយពីរកឃើញថាជនសង្ស័យបានជាប់ពាក់ព័ន្ធនឹងការជះទឹកអាស៊ីត​ដាក់លើអតីតប្រពន្ធបណ្តាលឱ្យរងរបួសធ្ងន់កាលពី១ឆ្នាំមុន។   ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​នគរបាល​ខណ្ឌពោធិ៍សែនជ័យ​ បានឱ្យដឹងថា​ ជនជាប់ចោទ​ឈ្មោះ ហេង ចាន់ឌី អាយុ៤៣ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅភូមិខាងលើត្រូវចាប់ខ្លួនពីបទ (ប៉ុនប៉ងមនុស្សឃាត ... Read More »

លោក ឃួង ស្រេង គ្រោងពង្រីកវិសាលភាពនៃការលក់ដូរនៅផ្សាររដ្ឋទាំង២៥ឱ្យបានទូលំទូលាយជាងមុននៅប៉ុន្មានថ្ងៃទៀតនេះ

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា៖ អាជ្ញាធរខណ្ឌរាជធានីភ្នំពេញគ្រោងពង្រីកវិសាលភាពនៃការលក់ដូរនៅតាមផ្សាររដ្ឋទាំង២៥ឱ្យបានទូលំទូលាយជាងមុន ក្រោយពីផ្សាររដ្ឋនានានៅទូទាំងរាជធានីភ្នំពេញ មិនមានការឆ្លងរីករាលដាលជំងឺកូវីដ-១៩បន្ថែមទៀត ខណៈបានបើកឱ្យដំណើរការប្រមាណ២សប្តាហ៍ហើយនោះ បើទោះបីនៅតាមបណ្ដារោងចក្រសហគ្រាសមួយចំនួននៅតែបន្តឆ្លងជាបន្តបន្ទាប់ក៏ដោយ។   នៅក្នុងកិច្ចប្រជុំតាមរយៈ video conference មួយនៅសាលារាជធានីភ្នំពេញ ... Read More »

ប្រជាពលរដ្ឋប្រទះឃើញយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះសេសសល់ ពីសម័យសង្រ្គាមជាច្រើនគ្រាប់

ខេត្តបាត់ដំបង៖ លោកវរសេនីយ៍ឯក សន និល អធិការនគរបាលស្រុករតនមណ្ឌល បានទទួលព័ត៌មានពីប្រជាពលរដ្ឋឈ្មោះ យ៉ាវ យូន ភេទប្រុស អាយុ ៤៣ឆ្នាំ រស់នៅភូមិផ្លូវមាស ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ... Read More »

ក្រុមជនសង្ស័យ៤នាក់ជិះ​រថយន្ត​ធ្វើ​សកម្មភាព​ប្លន់​យក​ម៉ូតូនៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦ត្រូវបាននគរបាលស្រុកមុខកំពូលក្របួចជាប់

     ខេត្តកណ្តាល៖ កម្លាំងជំនាញស្រុកមុខកំពូល សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទាំង៧ប៉ុស្តិ៍ នៃអធិការដ្ឋាននគរបាលស្រុកមុខកំពូល បានបើកប្រតិបត្តិការបង្ក្រាបនិងឃាត់ខ្លួនក្រុមជនសង្ស័យប្រុសស្រី៤នាក់ដែលតែងតែ​ធ្វើសកម្មភាពចាំស្ទាក់​ប្លន់​យកម៉ូតូប្រជាពលរដ្ឋធ្វើដំណើរ​តាមដងផ្លូវ​ជាតិ​លេខ​៦។      ប្រតិបត្តិការបង្ក្រាបនិងឃាត់ខ្លួនក្រុមជនសង្ស័យនេះធ្វើឡើងនៅ​ភូមិ​ឡឥដ្ឋ ឃុំ​ព្រែក​ដំបង ស្រុក​មុខកំពូល ខេត្តកណ្ដាល នៅវេលា​ម៉ោង៣ទៀបភ្លឺ ថ្ងៃទី​៨ ... Read More »

ឃាត់ពលករ ចំនួន១៥នាក់អ្នកនាំផ្លូវម្នាក់ លួចឆ្លងដែនទៅថៃខុសច្បាប់

ខេត្តបន្ទាយមានជ័យ៖ សមត្ថកិច្ចនគរបាលការពារព្រំដែនស្រុកម៉ាឡៃ បានឃាត់ពលករ ចំនួន១៥នាក់ក្នុងនោះស្រី៨នាក់កុមារ២នាក់រួមទាំង អ្នកនាំផ្លូវចំនួន១នាក់ ក្នុងករណីលួចឆ្លងដែនទៅប្រទេសថៃខុសច្បាប់នៅព្រឹកថ្ងៃទី០៩ខែមិថុនាឆ្នាំ២០២១នេះ។ សមត្ថកិច្ចនគរបាលស្រុកម៉ាឡៃបានឲ្យដឹងថា អ្នកនាំផ្លូវពលករឆ្លងដែនខុសច្បាប់នោះមានឈ្មោះ យើន ណារ៉ុង ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិសង្កែឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ... Read More »

នគរបាលប៉ុស្តិ៍ព្រែកថ្មីឃាត់ខ្លួនបុរសម្នាក់ដកហូតថ្នាំញៀនបាន៣កញ្ចប់

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ព្រែកថ្មី បានឃាត់ខ្លួនជនសង្ស័យម្នាក់ករណី ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន កាលពីម៉ោង៩ និង៤០នាទីយប់ ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវលំ ក្នុងភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ... Read More »

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បញ្ជាក់ថា យើងធ្វើយុទ្ធនាការចាក់វ៉ាក់សាំងតាមយុទ្ធសាស្ត្រផ្ការីក

ភ្នំពេញ៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាប្រធាន គ.វ.ក១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស បានបញ្ជាក់ អំពីយុទ្ធសាស្រ្តចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយអនុវត្តតាម “យុទ្ធសាស្រ្តផ្ការីក” របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន ... Read More »

ប្រទេស និងដែនដីចំនួន១១០​ ត្រូវ​បានសហរដ្ឋអាមេរិក បន្ធូរបន្ថយការរឹតត្បិតក្នុងការធ្វើដំណើរ

អន្តរជាតិ​៖ ទីភ្នាក់ងារព័ត៌មាន Reuters បានដកស្រង់ចេញផ្សាយពី​មជ្ឈមណ្ឌលអាមេរិកសម្រាប់គ្រប់គ្រង និងបង្ការជំងឺឆ្លង (CDC) នៅថ្ងៃពុធ ទី០៩ ខែមិថុនា ឆ្នាំ២០២១នេះថា​ សហរដ្ឋអាមេរិក​ បានសម្រេចចិត្តបន្ធូរបន្ថយការរឹតត្បិតការធ្វើដំណើរលើប្រទេស និងដែនដីចំនួន ១១០ ដែលមានស្ថានការណ៍ឆ្លងរាតត្បាត ... Read More »

នាយកក្រុមហ៊ុនអំពៅស្ករ អំពាវនាវដល់បងប្អូនកម្មករប្រមាណជិត១០០នាក់សូមបន្តអនុវត្ត៣កុំ៣ការពារនិងរក្សាគម្លាតថែទាំសុខភាពជាចម្បងទើបជៀសផុតពីជំងឺកូវីដ-១៩

ខេត្តស្វាយរៀង៖ លោក កុយ សារ៉េន នាយកក្រុមហ៊ុនអំពៅស្ករអំពាវនាវដល់បងប្អូនកម្មករប្រមាណជិត១០០នាក់សូមបន្តអនុវត្ត ៣កុំ ៣ការពារនិងរក្សាគម្លាតថែទាំសុខភាពជាចម្បងទើបយើងជៀសផុតពីការរីករាលដាលជំងឺកូវីដ-១៩ទាំងអស់គ្នា។ ការអំពាវនាវបែបនេះធ្វើឡើងនៅព្រឹកថ្ងៃទី៩ ខែមិថុនាឆ្នាំ២០២១ក្នុងការចុះជួបសំណេះសំណាលនិងសួរសុខទុក្ខដល់បងប្អូនកម្មករប្រមាណជិត១០០នាក់ដែលធ្វើស្មៅថែទាំអំពៅស្ករស្ថិតក្នុងភូមិត្រពាំងតាអី ឃុំព្រៃតាអី ស្រុកស្វាយទាបខេត្តស្វាយរៀងដោយមានការចូលរួមពីសំណាក់សមត្ថកិច្ចការពារព្រំដែនជាច្រើននាក់ផងដែរ។ លោក  កុយ សារ៉េន បានអោយដឹងថាបញ្ហាប្រឈមនាពេលនេះក្នុងការថែទាំគល់អំពៅក្នុងឆ្នាំនេះមានការយឹតយ៉ាវប្រមូលផលនាចុងខែ៤ដោយជារៀងរាល់ឆ្នាំគឺប្រមូលដើមខែ១ប៉ុន្តែដោយសារតែមានកត្តាជាច្រើនដូចជាការរីករាលដាលជំងឺឆ្លងកូវីដ-១៩ដោយការប្រមូលផលនាំចេញមានការលំបាកនិងយឹតយ៉ាវផងដែរ។ ... Read More »

កម្ពុជា​ បន្តរកឃេីញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីចំនួន ៧២៩នាក់​ ខណៈ​​អ្នក​ជាសះស្បើយ​ ៣៩៨នាក់​ និងអ្នក​ស្លាប់​ ១១នាក់

ភ្នំពេញ៖ បើ​យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃពុធទី៩ ខែមិថុនា​ ឆ្នាំ២០២១នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ៧២៩នាក់ ខណៈ​ឣ្នកជាសះស្បើយចំនួន ៣៩៨នាក់ និងករណីស្លាប់​ ១១នាក់​។​ សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី៨​ ខែមិថុនា​​ ... Read More »

គ្រូបង្វឹកកោះហៅកីឡាករ៤នាក់បន្ថែមទៀតសម្រាប់ហ្វឹកហាត់បន្ទាប់ពីមានកីឡាករអេស្ប៉ាញឆ្លងកូវីដ-១៩

ក្រុមជម្រើសជាតិអេស្ប៉ាញបានកោះហៅកីឡាករចំនួន៤នាក់ឲ្យចូលរួមក្នុងការហ្វឹកហាត់ស្របគ្នា បន្ទាប់ពីការធ្វើតេស្តវិជ្ជមានកូវីដ–១៩ របស់ប្រធានក្រុម Sergio Busquets កាលពីចុងសប្តាហ៍កន្លងទៅ។ នេះបើយោងតាមការប្រកាសរបស់សហព័ន្ធបាល់ទាត់ជាតិអេស្ប៉ាញនៅថ្ងៃអង្គារ។ សារព័ត៌មាន CNA បានផ្សាយថា ការបន្ថែមបញ្ជីឈ្មោះកីឡាករថ្មីនេះរួមមាន Rodrigo Moreno មកពីក្លិប Leeds ... Read More »

បារាំងបង្ហាញភាពខ្លាំងក្នុងជំនួបមិត្តភាពអន្តរជាតិមុនព្រឹត្តិការណ៍យូរ៉ូមកដល់

ក្រុមជម្រើសជាតិបារាំងបានយកឈ្នះក្រុមភ្ញៀវប៊ុលហ្គារី ៣ទល់០ ក្នុងជំនួបមិត្តភាពអន្តរជាតិកាលពីរាត្រីថ្ងៃទី៨ឈានចូលថ្ងៃទី៩ មិថុនានេះ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport ។ ៣គ្រាប់ដែលក្រុមជម្រើសជាតិបារាំងរកបានគឺ១គ្រាប់នៅតង់ទី១រកបានដោយខ្សែប្រយុទ្ធ Antoine Griezmann នៅនាទីទី២៩ និង២គ្រាប់ទៀតរកបាននៅតង់ទី២ ដោយខ្សែប្រយុទ្ធ Olivier ... Read More »

ក្នុង​រយៈពេល​មួយ​ថ្ងៃ​! នៅទូទៅសហរដ្ឋអាមេរិក​ អ្នកជំងឺកូវីដ​-១៩​ ស្លាប់​ជាង​ ៤០០នាក់​,​ ខណៈ​រកឃើញអ្នកឆ្លងថ្មីជាង ១៣ម៉ឺននាក់​

អន្តរជាតិ​៖ បើតាមការដកស្រង់ទិន្នន័យ​ ចេញពីគេហទំព័រ Worldometers បានចុះផ្សាយ​នៅព្រឹកថ្ងៃពុធ ទី០៩ ខែមិថុនា ឆ្នាំ២០២១នេះថា​ នៅទូទាំងសហរដ្ឋអាមេរិក​ បន្តរកឃេីញមនុស្សសរុប ១៣,៥៤២នាក់នាក់ថ្មីទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៤០១នាក់បានស្លាប់ គិតត្រឹម​រយៈពេល ... Read More »

តារាវ័យក្មេងទាំង៥រូបនឹងត្រូវបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍យូរ៉ូ២០២០

ភាពរំជើបរំជួលកំពុងកសាងកេរ្តិ៍ឈ្មោះមុនការចាប់ផ្តើមនៃយូរ៉ូ២០២០នៅរាត្រីថ្ងៃសុក្រខាងមុខនេះ ដោយមានកីឡាករវ័យក្មេងទាំង៥រូបមក៥សញ្ជាតិផ្សេងគ្នានឹងបង្ហាញទម្រង់លេងនៅឆ្នាំនេះហើយ។ កីឡាករវ័យក្មេងទាំង៥រូបដែលកំពុងបង្ហាញទម្រង់លេងយ៉ាងល្អនៅក្នុងក្លិប នឹងត្រូវបង្ហាញខ្លួនក្នុងក្រុមជម្រើសជាតិរៀងៗខ្លួននៅក្នុងការប្រកួតពានរង្វាន់ទ្វីបអឺរ៉ុប(យូរ៉ូ)។ យោងតាមការចេញផ្សាយរបស់សារព័ត៌មានMARCA បានបង្ហាញមុខតារាវ័យក្មេងទាំង៥រូបដែលត្រៀមបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ខាងលើនេះ៖ ១–Pedri៖ កីឡាករ Pedri បានផ្ទុះការចាប់អារម្មណ៍នៅក្នុងរដូវកាលដំបូងដ៏អស្ចារ្យនៅឯក្លិប Barcelona កាលពីរដូវកាលមុន។ ជាមួយនឹងទម្រង់លេងដែលមិនគួរឱ្យជឿ និងការយល់ដឹងពីការចូលជម្រើសជាតិបានធ្វើឱ្យរូបគេមានភាពរឹងមាំនៅឯទឹកដី Camp ... Read More »

លោក Antonio Guterres ជាប់ឆ្នោតជាអគ្គលេខាធិការអង្គការសហប្រជាជាតិមួយអាណត្តិទៀត

អង្គការសហប្រជាជាតិបានបោះឆ្នោតគាំទ្រ លោក Antonio Guterresឱ្យកាន់តំណែងជាអគ្គលេខាធិការអង្គការសហប្រជាជាតិបន្ថែមមួយអាណត្តិទៀត គឺជាអាណត្តិទីពីររបស់លោក។ នៅថ្ងៃទី៨ខែមិថុនា(ពេលវេលាក្នុងតំបន់) អង្គការសហប្រជាជាតិបានបោះឆ្នោតគាំទ្រលោក Antonio Guterres បន្តកាន់តំណែងជាអគ្គលេខាធិការអង្គការសហប្រជាជាតិមួយអាណត្តិ៥ឆ្នាំជាបន្តទៀត។ អាណត្តិថ្មីរបស់លោក នឹងចាប់ផ្តើមនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២។ លោក ... Read More »

ខ្សែបម្រើ Liverpool កីឡាករ Wijnaldum ត្រៀមចូលរួមជាមួយ Paris St-Germain ក្នុងការផ្ទេរដោយឥតគិតថ្លៃ

ខ្សែបម្រើ Georginio Wijnaldum របស់ក្រុមហង្សក្រហម Liverpool ជិតនឹងចូលរួមជាមួយក្រុម Paris St-Germain ក្នុងការផ្ទេរដោយឥតគិតថ្លៃ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport កាលពីថ្ងៃទី៨ មិថុនាម្សិលមិញ។ កីឡាករ ... Read More »

សង្ស័យស្រវឹងស្រាខ្លាំង បុរសភេទទីបីម្នាក់បើករថយន្តលឿនដូចហោះជ្រុលទៅបុកចំណតរថយន្តក្រុងនិងបង្គោលភ្លើងស្តុបខូចខាតយ៉ាងដំណំតែសំណាងដែរមិនមានអ្នករបួស

ភ្នំពេញ៖ បុរសភេទទីបីម្នាក់សង្ស័យស្រវឹងស្រាខ្លាំងបានបើករថយន្តក្នុងល្បឿនលឿនដូចហោះជ្រុលទៅបុកចំណតរថយន្តក្រុងនិងបោកបង្គោលភ្លើងស្តុបបណ្តាលឱ្យធ្លាក់ភ្លើងស្តុបរាយពេញផ្លូវ និងចំណតរថយន្តក្រុងត្រូវបានខូចខាតស្ទើរតែទាំងស្រុង រីឯរថយន្តបង្កហេតុបានរងការខូចខាតយ៉ាងដំណំ តែសំណាងល្អដែរដែលមិនមានមនុស្សរងរបួស។     ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០១និង ២០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី០៩ ខែមិថុនាឆ្នាំ២០២១  នៅចំណុចភ្លើងស្តុបព្រៃជីសាក់ តាមបណ្ដោយផ្លូវសហព័ន្ធរុស្សុី ក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ... Read More »

កម្លាំងនគរបាលខេត្តកំពង់ចាមឃាត់ខ្លួនជនសង្ស័យ៦នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

ខេត្តកំពង់ចាម ៖ កាលពីវេលាម៉ោង១៦ និង៣០នាទីថ្ងៃទី៨ ខែមិថុនា ឆ្នាំ​២០២១កម្លាំងនគរបាលខេត្តកំពង់ចាមសហការជាមួយកម្លាំងនៃអធិការដ្ឋានស្រុកបាធាយ និងកម្លាំងអធិការដ្ឋានស្រុកជើងព្រៃបានចុះបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យប្រុសស្រី៦នាក់នៅចំណុចរោងជួសជុលរថយន្ត ស្ថិតក្នុងភូមិជាលា ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម​ ពាក់ព័ន្ធទៅនឹងករណីគ្រឿងញៀន។    សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទាំង៦នាក់ខាងលើមាន៖ ... Read More »

ប្រធានាធិបតីបារាំងលោក ម៉ាក្រុងត្រូវពលរដ្ឋទះមួយកំផ្លៀងពេលជួបមហាជន(មានវីដេអូ​)

ប្រធានាធិបតីបារាំង លោក ម៉ាក្រុង ត្រូវពលរដ្ឋទះមួយកំផ្លៀង ពេលលោកចូលទៅកៀកសួរសុខទុក្ខពលរដ្ឋក្នុងពេលបំពេញទស្សនកិច្ច ទៅកាន់ស្រុកមួយនៅភាគអាគ្នេយ៍ប្រទេសបារាំង។ មនុស្សពីរនាក់ត្រូវបានចាប់ខ្លួន ក្នុងនោះក៏មានបុរសដែលទះកំផ្លៀងប្រធានាធិបតីផងដែរ។ ហេតុការណ៍ដ៏កម្រខាងលើនេះបានកើតឡើងក្នុងពេលដែលលោកម៉ាក្រុង ទៅបំពេញទស្សនកិច្ចនៅតំបន់ Drôme ស្ថិតនៅភាគអាគ្នេយ៍ប្រទេសបារាំង ។ ប្រធានាធិបតីបារាំង បានជួបអ្នកគ្រប់គ្រងភោជនីយដ្ឋាន ... Read More »

លោកវរសេនីយ៍ត្រី នូ និច មេប៉ុស្តិ៍នគរបាលការពារព្រំដែនច្រកដូនរ័ត្ន កំពុងគប់គិតគ្នាជាមួយឈ្មួញឈ្មោះ ថៃ គា បើកឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើឆ្លងដែនទៅប្រទេសវៀតណាម

ខេត្តត្បូងឃ្មុំ ៖ តាមប្រភពច្បាស់ការណ៍បានរាយការណ៍ឱ្យដឹងថា រាល់ថ្ងៃនេះឈ្មួញល្បីឈ្មោះ ថៃ គា គឺជាអ្នករកសុីផ្ដាច់មុខនាំធ្យូងពីឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ ឆ្ពោះទៅកាន់ស្រុកមេមត់ ខេត្តត្បូងឃ្មុំ និងបន្តដឹកយកទៅលក់នៅប្រទេសវៀតណាម ក្រោមការសម្របសម្រួលបើកភ្លើងខៀវពីសមត្ថកិច្ចពាក់ព័ន្ធ តាមច្រកព្រំដែន(ដូនរ័ត្ន) ដែលមាន ... Read More »

ផលិតករលោក គួច ខេវិន ផ្ញើសារទៅ យឿន ពិសី រឿងយំតូចចិត្តមិនបានឡើងឆាកច្រៀង

     ភ្នំពេញ៖  ថ្មីៗនេះ យឿន ពិសី ម្ចាស់ពាន Cambodian Got Talent បានយំរៀបរាប់នៅលើបណ្តាញសង្គមYou tube ដោយបានថ្លែងពាក្យតូចចិត្តដ្បិតជាប់ពានជាង៥ឆ្នាំហើយ ប៉ុន្តែមិនមានឱកាសឡើងឆាកដូចតារាដទៃសោះ។ ការរៀបរាប់នេះនាំឲ្យលេចចេញនូវការរិះគន់ ... Read More »

រថយន្តក្រឡុកស៊ីម៉ងត៍របស់ក្រុមហ៊ុនជៀន សុីន យាន បើកបត់ខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកម៉ូតូពេញទំហឹងបណ្ដាលឲ្យបុរសពីរនាក់រងរបួសស្រាល

ភ្នំពេញ ៖ បុរសម្នាក់ជាតៃកុងរថយន្តក្រឡុកស៊ីម៉ងត៍របស់ក្រុមហ៊ុនជៀន ស៊ីន យានបានបើករថយន្តបត់ឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកម៉ូតូពេញទំហឹងបណ្តាលឲ្យបុរសពីរនាក់រងរបួសស្រាល ចំណែកឯម៉ូតូរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១០ និង៣០នាទីយប់ថ្ងៃទី៨ ខែមិថុនាឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវភ្នំពេញ-ហាណូយ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញម៉ូតូមួយគ្រឿងម៉ាកCB ... Read More »

ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន២០នាក់ និងជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន០៦នាក់ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១

ខេត្តសៀមរាប៖ រដ្ឋបាលខេត្តសៀមរាប មានកិត្តិយស សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភៈ នេះ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន២០នាក់ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ ដូចមានរាយនាមខាងក្រោម៖ ... Read More »

សេចក្តីប្រកាសព័ត៌មានអំពីលទ្ធផលនៃទស្សនកិច្ចការងាររបស់ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅក្នុងទីក្រុងឆុងឈីង សាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី ០៧-០៨ ខែមិថុនា ឆ្នាំ២០២១

ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋ ប្រជាមានិតចិន លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ ... Read More »

សេចក្តីជូនដំណឹង ស្តីពីការផ្អាកជាបណ្តោះអាសន្នដំណើរការសណ្ឋាគារហានភូឌុន អ៉ីនធើណេសិនណល ហូថេល ស្ថិតនៅផ្លូវ ២៨ មិថុនា ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ៖ ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្ត បានយកវត្ថុសំណាកពីភ្ញៀវដែលស្នាក់នៅសណ្ឋាគារហានភូឌុន អុីនធើណេសិនណល ហូថេល ហើយលទ្ធផលបញ្ជាក់ថាមាន វិជ្ជមានមេរោគកូវីដ-១៩។ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល ជំងឺកូវីដ-១៩ ដល់បុគ្គលិក និងអ្នកបម្រើការដទៃទៀត រដ្ឋបាលខេត្តព្រះសីហនុសម្រេចផ្អាកជាបណ្តោះអាសន្ន ដំណើរការអាជីវកម្មនៃសណ្ឋាគារហានភូឌុន អុីនធើណេសិនណល ហូថេល ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ ៖ ផ្ទះបណ្តែតទឹក តាមដងទន្លេបានចាប់ផ្តើមរុះរើជាបណ្តើរៗហើយ ខណៈ​ថ្ងៃឱសាន​វាទ​​​ ដល់នៅថ្ងៃទី០៩ មិថុនា នេះ

ភ្នំពេញ៖ ម្ចាស់ផ្ទះបណ្តែតទឹក ផ្ទះតូចៗ និង សំណង់មិនរៀបរយ តាមដងទន្លេមួយចំនួនបានស្ម័គ្រចិត្ត​រុះ​រើជាបណ្តើរៗហើយ នៅថ្ងៃទី៧និងទី៨ មិថុនានេះ ខណៈ ថ្ងៃឱសាន​វាទ​​​ នៃការអនុវត្តវិធានរដ្ឋបាលរបស់រដ្ឋបាលរាជធានីភ្នំពេញ កាន់តែខិតជិ​ត​មក​ដល់​​ បន្ទាប់ពីរដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសទុកពេលមួយសប្តាហ៍ឱ្យម្ចាស់បែចិញ្ចឹមត្រី ម្ចាស់ផ្ទះបណ្តែតទឹក ... Read More »

សេចក្តីបំភ្លឺរបស់រដ្ឋបាលខេត្តកំពត ពាក់ព័ន្ធការស្លាប់របស់អ្នកជំងឺកូវីដ-១៩ ចំនួន២នាក់ ក្នុងខេត្តកំពត នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១

ខេត្តកំពត៖ នៅយប់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពត សូមគោរពជម្រាបជូនដំណឹងដល់សាធារណជនមេត្តាជ្រាបថា ពាក់ព័ន្ធការស្លាប់របស់អ្នកជំងឺ កូវីដ-១៩ ចំនួន២នាក់ ក្នុងខេត្តកំពត នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ អាជ្ញាធរស្រុកកំពង់ត្រាច បានចាត់ចែងរៀបចំ ... Read More »

បើករថយន្តបុកម៉ូតូបណ្តាលឲ្យស្ត្រីម្នាក់មានផ្ទៃពោះជិតគ្រប់ខែរងរបួសធ្ងន់ ហើយព្យាយាមបើករត់តែត្រូវសមត្ថកិច្ចដេញ តាមឃាត់បានវិញ

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តមួយគ្រឿងមិនប្រយ័ត្នជ្រុលបុកម៉ូតូពីក្រោយបណ្តាលឲ្យស្រ្តីម្នាក់កំពុងមានផ្ទៃពោះជិតគ្រប់ខែរងរបួសធ្ងន់ ហើយព្យាយាមបើករថយន្តរត់គេចខ្លួនតែត្រូវបានសមត្ថកិច្ចដេញឃាត់បានវិញ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ និង០០នាទីយប់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ដែលស្ថិតនៅតាមបណ្តោយផ្លូវ១៩៦៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមប្រភពព័ត៍មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេញកើតហេតុគេឃើញម៉ូតូមួយគ្រឿងម៉ាកADVពណ៍សលាយខ្មៅពាក់ស្លាកលេខនគរបាល1-5022បើកបរដោយបុរសម្នាក់ នឹងរួមដំណើរដោយស្ត្រីម្នាក់កំពុងមានផ្ទៃពោះ ដែលធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៩៦៦ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ត្រង់ចំនុចកើតហេតុស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកលុចស៊ីសពណ៍សពាក់ស្លាកលេខភ្នំពេញ  2AJ ... Read More »