ព័ត៌មានទាន់ហេតុការណ៍៖
'

រថយន្តកូរ៉េ១តោនកន្លះគេចពីម៉ូតូជ្រុលបុកបង្កាន់ដៃស្ពានធ្លាក់អូរផ្ងារកង់ទ្រមេឃ

ចែករំលែក៖ខេត្តស្ទឹងត្រែងៈ រថយន្តមួយគ្រឿងម៉ាកកូរ៉េ១តោនកន្លះ បានបើកគេចពីម៉ូតូ ជ្រុលទៅបុកបង្កាន់ដៃស្ពាន ធ្លាក់អូរបណ្តាលឲ្យផ្ងារកង់ទ្រមេឃ និងធ្វើឲ្យតៃកុងបើកបរសន្លប់ឈឹងនៅនឹងកន្លែងកើតហេតុ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង១៧នាទីរសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតនៅភូមិកំភុន ឃុំភ្លុក ស្រុកសេសាន‌ ខេត្តស្ទឹងត្រែង នាយប៉ុស្តិ៍រដ្ឋបាលឃុំភ្លុក ... Read More »

​សម្តេច​តេ​ជោ​ហ៊ុន​ សែន​៖​ រាជរដ្ឋាភិបាល​កម្ពុជា​ បន្ត​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ គមនាគមន៍​ជា​បន្តបន្ទាប់​ទៀត​ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​

​ភ្នំពេញៈ​ នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្ក​ម​ហ្វេ​ស​ប៊ុ​ក​កាលពី​ព្រឹក​ថ្ងៃ​ទី​១០​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ សម្តេច​តេ​ជោ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា​ រាជរដ្ឋាភិបាល​កម្ពុជា​ បន្ត​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ គមនាគមន៍​ជា​បន្តបន្ទាប់​ទៀត​ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​ ។​ ​ខាងក្រោម​នេះ​ជា​ខ្លឹមសារ​ទាំងស្រុង​៖ «​រាជរដ្ឋាភិបាល​កម្ពុជា​ បន្ត​កសាង​នូវ​ហេ​ដ្ឋា​រចនា​សម្ព័​ន​ គមនាគមន៍​ជា​បន្តបន្ទាប់​ទៀត​ដើម្បី​បង្ក​លក្ខ​ណះ​ងាយស្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​ ... Read More »

ជិះ​ម៉ូតូឌុប​គ្នា​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅ​បុក​រថយន្ត​ពី​ចំហៀង​ ត្រង់​ចំណុច​ផ្លូវកែង​បណ្ដាល​ឲ្យ​រង​របួសធ្ងន់​ ស្រាល​៣​នាក់​

​ភ្នំពេញ​៖​ មនុស្ស​ប្រុស​ស្រី​បី​នាក់​បាន​រង​របួសធ្ងន់​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បន្ទាន់​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ភ្លាមៗ​ ខណៈ​ដែល​ពួក​គេ​ជិះ​ម៉ូតូឌុប​គ្នា​ក្នុង​ល្បឿន​លឿន​ ហើយ​ជ្រុល​ទៅ​បុក​រថយន្ត​ឡិច​ស៊ី​ស​ កំពុង​ឆ្លងផ្លូវ​ត្រង់​ចំណុច​ផ្លូវកែង​ ហើយ​រថយន្ដ​បាន​បើក​រត់គេច​ខ្លួន​បាត់​។​ ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២២​និង​៤០​នាទី​ ថ្ងៃ​ទី​៩​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ នៅ​តាម​បណ្ដោយ​ផ្លូវ​១១៨​ កែង​និង​ផ្លូវ​៥៣​ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ថ្មី​១​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​។​ ... Read More »

​ទំនងជា​ស្រវឹងស្រា​បើករថយន្ត​ក្នុង​ល្បឿ​លឿន​ជ្រុល​ឡើង​ទៅ​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ​ និង​បុក​ដើម​ស្លា​១​ដើម​បាក់​រាប​ដល់​ដី​

​ភ្នំពេញៈ​ រថយន្ត​ឡិច​ស៊ី​ស​ GS300​ មួយ​គ្រឿង​ ទំនងជា​ម្ចាស់​ស្រវឹង​ បាន​បើកបរ​ក្នុង​ល្បឿន​លឿន​ ហើយ​ជ្រុល​ទៅ​បុក​ឡើង​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ​ និង​បុក​ដើម​ស្លា​បណ្ដាល​ឲ្យ​បាក់​រាប​ដល់​ដី​ ។​ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៥០​នាទី​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​១០​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥​ សង្កាត់​គីឡូម៉ែត្រ​លេខ​៦​ ... Read More »

ទាស់​ពាក្យ​សំដី​គ្នា​បន្តិច​ប​ន្ទួ​ច​ដក​កាំភ្លើង​បាញ់​រះ​ជា​ច្រើន​គ្រាប់​បណ្ដាល​រង​របួសធ្ងន់​ និង​ស្រាល​បី​នាក់​

​ភ្នំពេញៈ​ ក្រុម​ជនសង្ស័យ​មួយ​ក្រុម​មាន​គ្នា​បី​នាក់​បាន​ធ្វើ​សកម្មភាព​បាញ់​រះ​ជា​ច្រើន​គ្រាប់​ទៅ​លើ​ជន​រង​គ្រោះ​ដែល​កំពុង​អង្គុយ​លេង​នៅ​ខាង​ហាង​ម៉ាស្សា​មួយ​កន្លែង​បណ្ដាល​អោយ​រង​របួសធ្ងន់​ និង​ស្រាល​ចំនួន​បី​នាក់​ ហើយ​ក្រោយ​ពី​ធ្វើ​សកម្មភាព​បាញ់​រួច​ហើយ​ជនសង្ស័យ​ក៏​នាំ​គ្នា​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​បាត់​ ។​ ​ហេតុការណ៍​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​កម្លាំង​អាវុធហត្ថ​ជា​ច្រើន​នាក់​បាន​ចុះ​ដល់​កន្លែង​កើតហេតុ​កាលពី​វា​លា​ម៉ោង​២១​និង​៣៥​នាទី​យប់​ ថ្ងៃ​ទី​០៨​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ នៅ​ចំណុច​ខាង​ហាង​ម៉ាស្សា​យីហោ​ ម៉ាស្សា​២៥២​ (​យ៉ាង​ចូ​វ​)​ តាម​បណ្ដោយ​ផ្លូវ​ ២៥២​ ស្ថិត​ក្នុង​សង្កាត់​ ... Read More »

(ព័ត៌មានថ្មី​បំផុត)៖ មានករណីភ្ជង់ប្លន់ថៅកែដេប៉ូឈើកាលម៉ោង៨និង៣០នាទីយប់ ថ្ងៃទី៩ ខែកុម្ភៈ ស្ថិតក្នុងភូមិព្រៃខ្លា ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង យកប្រាក់អស់ជាច្រើនរួចគេចខ្លួនដោយសុវត្ថិភាព

(ព័ត៌មានថ្មី​បំផុត)៖ មានករណីភ្ជង់ប្លន់ថៅកែដេប៉ូឈើកាលម៉ោង៨និង៣០នាទីយប់ ថ្ងៃទី៩ ខែកុម្ភៈ ស្ថិតក្នុងភូមិព្រៃខ្លា ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង យកប្រាក់អស់ជាច្រើនរួចគេចខ្លួនដោយសុវត្ថិភាព ។ នគរបាលស្រុកស្វាយអន្ទរបានបញ្ជាក់ថា កាលពីវេលាម៉ោង៧និង៣១នាទីព្រលប់ ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៦ ... Read More »

ឆេះ​តូប​លក់​ទឹកត្នោតជូរ​ ផ្អើល​រថយន្ត​ពន្លត់អគ្គិភ័យ​ និង​សមត្ថកិច្ច​មក​អន្តរាគមន៍​

​ភ្នំពេញ​ :​ តូប​ស្បូវ​ លក់​ទឹកត្នោតជូរ​ គ្រឿងក្លែម​ បាយ​ម្ហូប​ ចំនួន​២​តូប​ជាប់​គ្នា​ ខណ​:​ម្ចាស់​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ ភ្លើងចង្ក្រាន​ ចម្អិនម្ហូប​ ទើប​បណ្តាល​ឱ្យ​ឆាបឆេះ​ តូប​លក់​ទឹកត្នោតជូរ​ បង្ក​ឱ្យ​ភ្ញាក់ផ្អើល​ ប្រជាពលរដ្ឋ​ និង​រថយន្ត​ពន្លត់អគ្គីភ័យ​ ... Read More »

លោក​ និ​ច​ សុ​ន​ អ្នក​យក​ភាស៊ី​ផ្សារ​ប្រ​សូត្រ​ថ្មី​ត្រូវ​ក្រុម​អាជីវក​ចោទប្រកាន់​ថា​ ជា​អ្នក​យក​ភាស៊ី​លើស​សៀវភៅ​បន្ទុក​

​ខេត្តស្វាយរៀង​៖​ ក្រុម​ប្រជាពលរដ្ឋ​លក់ដូរ​នៅ​ផ្សារ​ប្រ​សូត្រ​ថ្មី​ បាន​ចោទប្រកាន់​ទៅ​លើ​ឈ្មោះ​និ​ច​ សុ​ន​ថា​ ជា​អ្នក​យក​ភាស៊ី​លើស​សៀវភៅ​បន្ទុក​មួយ​ទ្វេ​ជា​ពីរ​ ។​ ​ការ​ប្រតិកម្ម​នេះ​បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​៩​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ ស្ថិត​នៅ​ផ្សារ​ប្រ​សូត្រ​ថ្មី​ ក្នុង​ឃុំ​ប្រ​សូត្រ​ ស្រុក​ស្វាយ​ទាប​ ខេត្តស្វាយរៀង​ ។​ ​បើ​តាម​ក្រុម​អាជីវករ​លក់ដូរ​នៅ​ផ្សារ​មួយ​នេះ​បានអោយ​ដឹង​ថា​ ... Read More »

បុរស​ម្នាក់​ស៊ីឈ្នួល​អារ​ដើម​ប្រេងខ្យល់​ឲ្យ​គេ​មិន​ប្រ​យ​ត្ន័​ត្រូវ​រលំ​សង្កត់​ចំ​ក្បាល​ស្លាប់​មួយ​រំពេច​

​ខេត្តស្វាយរៀងៈ​ មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ​នាំ​គ្នា​ជួយ​សង្គ្រោះ​ជីវិត​ ប៉ុន្តែ​យឹត​ពេល​ទៅ​ហើយ​ ខណៈ​បុរស​រង​គ្រោះ​កំពុង​អារ​ដើមឈើ​មិន​ប្រ​យ​ត្ន័​ត្រូវ​រលំ​សង្កត់ពីលើ​បណ្ដាល​អោយ​បែកក្បាល​ស្លាប់​ភ្លាមៗ​ កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​៩​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ នៅ​ភូមិ​កណ្ដៀង​រាយ​ ឃុំ​ កណ្ដៀង​រាយ​ ស្រុក​ស្វាយ​ទាប​ ខេត្តស្វាយរៀង​ ។​ ​យោង​តាម​សមត្ថកិច្ច​នគរបាល​ស្រុក​ស្វាយ​ទាប​បានអោយ​ដឹង​ថា​ ... Read More »

ចូល​ឆ្នាំ​ចិន​ រយ​:​ពេល​៣​ថ្ងៃ​នៅ​ខេត្តរតនគិរី​មាន​គ្រោះថ្នាក់​ចរាចរណ៍​ ស្លាប់​ និង​រង​របួស​១១​នាក់​

​ខេត្តរតនគិរី​៖​ មនុស្ស​១១​នាក់​បាន​ស្លាប់​ និង​មួយ​ចំនួន​ទៀត​បាន​រង​របួសធ្ងន់​ ស្រាល​ ក្នុង​ករណី​បង្ក​ឡើង​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​រយ​:​ពេល​៣​ថ្ងៃ​នៃ​បុណ្យប្រពៃណី​ចូល​ឆ្នាំ​ចិន​ និង​វៀតណាម​នៅ​ទូ​ទាំង​ខេត្តរតនគិរី​ ។​ ​យោង​តាម​របាយការណ៍​នៃ​ការិយាល័យ​នគ​បាល​ចរាចរណ៍​ជើង​គោក​ខេត្តរតនគិរី​ បាន​ឲ្យ​ដឹង​ថា​ រយ​:​ពេល​៣​ថ្ងៃ​នៃ​ថ្ងៃ​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​ នឹង​វៀតណាម​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​៤​ករណី​ ក្នុង​នោះ​ម៉ូតូ​បុក​ម៉ូតូ​ចំនួន​២​លើក​ និង​រថយន្ត​បុក​ម៉ូតូ​ចំនួន​២​លើក​ ។​ ​របាយការណ៍​បាន​បញ្ជក់​ថា​ ... Read More »

ប្រទះ​ឃើញ​គ្រាប់បែក​២​គ្រាប់​បង្ក​ការ​ភ្ញាក់ផ្អើល​

​ខេត្តពោធិ៍សាត់​:​ គ្រាប់បែក​ក្រឡា​ផ្លែទៀប​ចំនួន​២​គ្រាប់​ត្រូវ​បាន​គេ​យក​មក​ប្លុង​ចោល​បង្ក​ការ​ភ្ញាក់ផ្អើល​ និង​ស្មុគស្មាញ​ដល់​ស្ថាប័ន​សមត្ថកិច្ច​ទូ​ទាំង​ខេត្តពោធិ៍សាត់​។​ ​ហេតុការណ៍​ភ្ញាក់ផ្អើល​ដោយសារ​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​ខាងលើ​បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​៧​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ ត្រង់​ចំណុច​ក្បែរ​ជើង​សសរ​ជង្រុក​ដាក់​ស្រូវ​ក្នុង​បរិវេណ​ផ្ទះ​របស់​ឈ្មោះ​ចាវ​ វ​រ៉ូ​ ភេទ​ប្រុស​ អាយុ​៥៣​ឆ្នាំ​ មុខរបរ​ជា​គ្រូបង្រៀន​ ស្ថិត​ក្នុងភូមិ​អន្លុង​វិល​ ឃុំ​ស្យា​ ស្រុក​កណ្ដៀង​ ខេត្តពោធិ៍សាត់​។​ ... Read More »

បើក​ម៉ូតូ​លឿន​ដល់​ចំណុច​ផ្លូវ​កោង​ជ្រុល​បុក​បង្គោល​ឈើ​ស្លាប់​ម្នាក់​ របួសធ្ងន់​២​នាក់​

​ខេត្តពោធិ៍សាត់ៈ​ បុរស​ ៣​នាក់​ ធ្វើ​ដំណើរ​រួម​គ្នា​ដោយ​ម៉ូតូ​ ១​គ្រឿង​ ត្រូវ​បាន​អ្នក​ភូមិ​អះអាង​ថា​ បើក​លឿន​ដូច​ព្យុះ​ លុះដល់​កន្លែង​ផ្លូវ​កោង​ក៏​បាន​ជ្រុល​ធ្លាក់​ស្នាមភ្លោះ​ទៅ​បុក​បង្គោល​ឈើ​បណ្ដាល​ឱ្យ​អ្នក​បើក​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​ និង​អ្នក​រួម​ដំណើរ​ ២​នាក់​ទៀត​ សល់​តែ​ដង្ហើមចង្រិត​ ។​ ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​បើក​ម៉ូតូ​ទៅ​បុក​បង្គោល​ឈើ​ បណ្ដាល​ឱ្យ​ស្លាប់​ និង​របួស​ខាងលើ​ ... Read More »

សន្និសីទថ្នាក់ជាតិលើកទី៣ ស្តីអំពីសមភាពយេនឌ័រនៅក្នុងរបៀបវារៈអភិវឌ្ឍន៍ថ្មី

Read More »

កម្លាំង​នគរបាល​បុ​៉​ស្តិ៍​សំរោង​ក្រោម​ ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​គ្រឿងញៀន​

​ភ្នំពេញ​ :​ ជនសង្ស័យ​ចំនួន​៣​នាក់​ក្នុង​ចំណោម​ប័​ក្ខ​ពួក​៤​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ បុ​៉​ស្តិ៍​សំរោង​ក្រោម​ ប្រដេញ​តាម​បង្ក្រាប​កាលពី​ថ្ងៃ​ទី​០៩​ ខែកុម្ភ​:​ ឆ្នាំ​២០១៦​ ខណ​:​ដែល​ក្រុម​ជនសង្ស័យ​ កំពុង​ប្រព្រឹត្ត​ជាក់ស្តែង​ នៅ​ដី​ទួល​ ក្នុង​ព្រៃ​មួយ​កន្លែង​ ក្នុងភូមិ​ចំការ​ត្បែង​ សង្កាត់​សំរោង​ក្រោម​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ដកហូត​ឧបករណ៍​សម្រាប់​ជក​មួយ​ចំនួន​និង​ម្នាក់​ទៀត​រត់គេច​ខ្លួន​បាត់​ស្រមោល​។​ ... Read More »

លោក​ព្រះរាជអាជ្ញា​រង​ដឹកនាំ​កម្លាំង​បង្ក្រាប​មុខសញ្ញា​ចែកចាយ​សារធាតុ​ញៀន​ឃាត់ខ្លួន​ម្នាក់​រួម​ទាំង​វត្ថុ​តាង​

​ខេត្តពោធិ៍សាត់ៈ​ កម្លាំង​អាវុធហត្ថ​សហការ​ជា​កម្លាំង​នគរបាល​ដឹកនាំ​ដោយ​លោក​ លី​ ភា​រ៉ា​ ព្រះ​រា​ជ្ញា​រង​អម​សាលាដំបូង​ខេត្តពោធិ៍សាត់​ចុះ​បង្ក្រាប​មុខសញ្ញា​ចែកចាយ​សារធាតុ​ញៀន​ ក្នុង​នោះ​កម្លាំង​ឃាត់ខ្លួន​បាន​ម្នាក់​រួម​ទាំង​វត្ថុ​តាង​ផង​ដែរ​។​ ​ប្រ​ត្តិ​បត្ត​ការ​បង្ក្រាប​មុខសញ្ញា​ចែកចាយ​សារធាតុ​ញៀន​ខាងលើ​នេះ​ប្រព្រឹត្ត​ឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​៩​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ ស្ថិត​ក្នុងភូមិ​លា​ច​ ឃុំ​លា​ច​ ស្រុក​ភ្នំក្រវាញ​ ខេត្តពោធិ៍សាត់​។​ ​ប្រភព​ព​ត៌​មាន​ពី​កម្លាំង​អាវុធហត្ថ​ស្រុក​ភ្នំក្រវាញ​ប្រាប់​ថា​ ... Read More »

​មជ្ឈមណ្ឌល​នាឡិកា​ស្វី​ស​ធ្វើ​ពិធី​ឡក​ម៉ុង​សាយ​ អបអរ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជនជាតិ​ចិន​

​ភ្នំពេញ​៖​ នៅ​រសៀល​ថ្ងៃ​ទី​៨​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ កន្លង​ទៅ​ មជ្ឈមណ្ឌល​នាឡិកា​ស្វី​ស​ និង​ជប៉ុន​បាន​រៀបចំ​ពិធី​ឡក​ម៉ុង​សាយ​ដើម្បី​អបអរសាទរ​ ក្នុង​ឱកាស​ឆ្នាំ​ថ្មី​ ឆ្នាំវក​ តំណាង​ដោយ​សត្វ​ស្វា​ ដែល​នឹង​ចូល​មក​បន្ដវេន​ជំនួស​ឆ្នាំ​ចាស់​ ឆ្នាំមមែ​ តំណាង​ដោយ​សត្វ​ពពែ​ ជា​ប្រពៃណី​របស់​ជនជាតិ​ចិន​ និង​វៀតណាម​ ... Read More »

​មនុស្ស​៧​នាក់​រង​របួស​ដោយសារ​ផ្ទុះ​កំប៉ុង​ហ្គា​ស​នៅ​ភោជនីយដ្ឋាន​កូរ៉េ​យីហោ​ ប៊ី​ វុន​ ខេត្ដសៀមរាប​

ខេត្ត​សៀមរាប​៖​ យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ចំនួន​៧​នាក់​ ដែល​ជា​ចុងភៅ​ បាន​រង​របួស​ ធ្ងន់​និង​ស្រាល​ ដោយសារ​ផ្ទុះ​កំប៉ុង​ហ្គា​ស​នៅ​ភោជនីយដ្ឋាន​កូរ៉េ​មួយ​យីហោ​ប៊ី​វុន​ខ​ណះ​ពួក​គេ​ប​ញ្ជូ​ល​ហ្គា​ស​មិន​បាន​ប្រុង​ប្រយ័ត្ន​ដើម្បី​ធ្វើ​មុខម្ហូប​ឲ្យ​ភ្ញៀវ​ទេសចរណ៍​។​ ​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​០៩​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ នៅ​ចំណុច​ភោជនីយដ្ឋាន​កូរ៉េ​ប៊ី​វុន​ ក្រុម​ទី​២៥​ ភូមិ​គ្រួ​ស​ សង្កាត់​ស្វាយ​ដង្គំ​ ក្រុង​សៀមរាប​ ខេត្តសៀមរាប​។​ ... Read More »

​ស្នងការ​នគរបាល​ខេត្តតាកែវ​ដោះ​លែង​ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​២​នាក់​ករណី​ប្លន់​ផ្ទះ​វេ​រលុយ​វ៉ី​ង​នៅ​ស្រុក​បាទី​

​ខេត្តតាកែវ​៖​ លោក​ឧត្ត​សេនីយ​ទោ​អ៊ុ​ក​ សំណាង​ ស្នងការ​នគរបាល​ខេត្តតាកែវ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ អោយ​ដឹង​ថា​ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​២​នាក់​ត្រូវ​បាន​ដោះ​លែង​។​ ​លោកស្នងការ​បានអោយ​ដឹង​ថា​ ក្រោយ​ពី​មាន​ករណី​ប្លន់​ផ្ទះ​វេរ​លុយ​វ៉ី​ង​កាលពី​ថ្ងៃ​ទី​៥​ ខែកុម្ភៈ​ នៅ​ក្នុងភូមិ​ខ្នា​ទង់​ ឃុំ​កុមា​រាជា​ ស្រុក​បាទី​ខេត្តតាកែវ​ កំលាំង​សមត្ថកិច្ច​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ ពីរ​នាក់​ដើម្បី​ ... Read More »

អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​បោក​អ៊ុត​ទំនើប​អស់​សម្ភារៈ​មួយ​ចំនួន​

​ខេត្តពោធិ៍សាត់ៈ​ អគ្គី​ភ័យ​ឆាបឆេះ​ផ្ទះ​បោក​អ៊ុត​ទំនើប​ និង​អ្នកឯកទេស​បោក​អ៊ុត​ខ្នាត​ធំ​ ប៉ុន្ដែ​សំណាងល្អ​ត្រូវ​បាន​គេ​ជួយ​ពន្លត់​ទាន់​ ដោយ​គ្រាន់តែ​ខូចខាត​សម្ភារៈ​មួយ​ចំនួន​ប៉ុណ្ណោះ​ ។​ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ ១២​ និង​ ១០​នាទី​ថ្ងៃរសៀល​ ថ្ងៃ​ទី​៨​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ ស្ថិត​ក្នុងភូមិ​ថ្នល់បំបែក​ សង្កាត់​រលាប​ ... Read More »

ស្ត្រីម្នាក់ត្រូវគេជះទឹកអាស៊ីដស្រោចពេញខ្លួន មិនដឹងមូលហេតុ

ភ្នំពេញ៖ ស្ត្រីម្នាក់ត្រូវគេជះទឹកអាស៊ីដស្រោចពេញខ្លួន ដោយមិនទាន់ដឹងពីមូលហេតុ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩យប់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតនៅផ្សារដីថ្មី ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ សាក្សីនៅកន្លែងកើតហេតុបានបញ្ជាក់ថា នៅមុនពេលកើតហេតុ ស្រី្តម្នាក់អាយុជាង២០ឆ្នាំបានដើរនៅខាងមុខផ្សារដីថ្មី ... Read More »

មានអ្នកអន្តរាគមន៍ដ៏ព្រោងព្រាតដល់ភរិយាឧកញ៉ា ឌុច សារ៉ែម ឲ្យនៅក្រៅឃុំ

ភ្នំពេញ៖ ជនត្រូវចោទ លោកស្រី ប៉ែន រ័ត្នថេត ដែលត្រូវជាភរិយាលោកឧកញ៉ា ឌុច សារ៉ែម អ្នករកស៊ីដីធ្លីដ៏ល្បីមួយរូបនៅសង្កាត់ខណ្ឌជ្រោយចង្វា ត្រូវបានតំណាងអយ្យការចោទប្រកាន់ បន្ទាប់ពីសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃបញ្ជូនទៅកាន់សាលាដំបូង។ ជនត្រូវចោទប៉ែន រ័ត្នថេត ពិតជាមានអ្នកចេញមុខអន្តរាគមន៍ដ៏ព្រោងព្រាតដើម្បីឲ្យមានការនៅក្រៅឃុំ ប៉ុន្តែមកទល់ល្ងាចថ្ងៃទី៦ ... Read More »

ត្រឹមតែ​ប្រាក់​៨០​ដុល្លារ​ សមត្ថកិច្ច​ហ៊ាន​ចាប់​មនុស្ស​ទៅ​ដាក់គុក​តាម​ការ​ប្តឹង​ពី​ក្រុមហ៊ុន​KBA​ ឲ្យ​ជន​រង​គ្រោះ​ទឹកភ្នែក​មួយ​គ្រួសារ​

​ខេត្តកំពង់ចាម​៖​ បុរស​វ័យ​ជំទង់​មួយ​រូប​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​រួច​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តកំពង់ចាម​ ឃុំខ្លួន​បណ្តោះអាសន្ន​អស់​រយៈពេល​១០​ថ្ងៃ​ ដោយសារ​តែ​បណ្តឹង​ពី​ថៅកែ​ក្រុមហ៊ុន​ KBA​ គ្រាន់តែ​ចោទប្រកាន់​រឿង​មិន​មក​បំពេញការងារ​ ហើយ​បាន​យក​សម្ភារ​របស់​ក្រុមហ៊ុន​ដែល​មាន​តម្លៃ​ជិត​ស្មើ​៨០​ដុល្លារ​មិន​បាន​ប្រគល់​ឲ្យ​ក្រុមហ៊ុន​វិញ​ ។​ ​រឿង​ដ៏​អយុត្តិធម៌​ ហើយ​ជា​នីតិវិធី​របស់​មន្ត្រី​នគរបាល​យុត្តិធម៌​គ្មាន​មូលដ្ឋាន​និង​ជា​ពិរុទ្ធភាព​ដ៏​តូចតាច​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ទូទៅ​ជាមួយនឹង​ក្រុម​គ្រួសារ​ ភរិយា​ ជន​ត្រូវ​ចោទ​ បាន​ស្រែក​ទ្រ​ហ៊ោ​យំ​ ព្រមទាំង​បង្ហោះ​ជា​វី​ដេ​អូ​ឃ្លី​ប​ ស្នើ​សុំ​ការ​ជួយ​អន្តរាគមន៍​ពី​ស្ថាប័ន​ច្បាប់​ ... Read More »

អាជ្ញាធរ​ខណ្ឌមានជ័យ​ចុះ​ចាប់​អ្នក​ញៀន​ល្បែង​អាប៉ោង ​បៀ​ ៣​នាក់​

​ភ្នំពេញ​៖​ យ៉ាង​ហោច​ណាស់​មនុស្ស​៣​នាក់​ ត្រូវ​កម្លាំង​កង​រាជ​អាវុធ​ ហត្ថ​មូលដ្ឋាន​ខណ្ឌមានជ័យ​ សហការ​ជាមួយ​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ដឹកនាំ​ដោយ​ លោក​ ឌី​ រ័​ត្ន​ខេ​ម​រុណ​ អភិបាលរង​ខណ្ឌ​ចុះ​ចាប់​ឃាត់ខ្លួន​កាលពី​វេ​ល​ម៉ោង​១៧​និង​០០​ នាទី​ នា​ថ្ងៃ​ទី​៥​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ នៅ​ក្នុងភូមិ​ដំណាក់​ធំ​១​ ក្រុម​៤​ ... Read More »

មន្ត្រី​នគរបាល​មួយ​ចំនួន​មិន​សប្បាយចិត្ត​ចំពោះ​ការ​ដោះ​ដូរ​ទីតាំង​ស្ន​ការដ្ឋាន​ថ្មី​ស្នើ​អោយ​សម្តេច​ហ៊ុន​សែន​ជួយ​អន្តរាគមន៍​កុំអោយ​មានការ​ដោះ​ដូរ​

​ខេត្តកំពង់ឆ្នាំង​ ៖​ តាម​ប្រភព​ពី​មន្ត្រី​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​មួយ​ចំនួន​ដែល​ស្នើ​សុំ​មិន​អោយ​បញ្ចេញ​ឈ្មោះ​បានអោយ​ដឹង​ថា​ ពួក​គាត់​មិន​សប្បាយចិត្ត​ ចំពោះ​ការ​ដូរ​ទីតាំង​ស្ន​ការដ្ឋាន​ថ្មី​នោះ​ទេ​ ព្រោះ​ទីកន្លែង​នេះ​ជា​កន្លែងធ្វើការ​ដែល​មាន​ទំហំ​ដី​ធំ​ ហើយ​នៅ​ចំ​ទីប្រជុំជន​ដែល​អាច​ជួយ​ការពារ​សន្តិសុខ​ សណ្តាប់ធ្នាប់​ដល់​ប្រជាពលរដ្ឋ​បាន​ល្អ​ ហើយ​ងាយស្រួល​និង​ប្រជាពលរដ្ឋ​ទំនាក់ទំនង​ផ្សេងៗ​ ។​ ​ប្រភព​បានអោយ​ដឹង​ថា​ ការ​ដោះ​ដូរ​ទីតាំង​ស្នងការដ្ឋាន​ថ្មី​នេះ​ វា​គ្រាន់តែ​ធ្វើ​អោយ​ចំណេញ​ដល់​ឈ្មួញ​ឬ​ក្រុមហ៊ុន​ ដែល​ជា​អ្នក​រកស៊ី​ជួញដូរ​នៃ​ការ​ដោះ​ដូរ​ទីតាំង​ថ្មី​ប៉ុណ្ណោះ​ ដែល​ការ​ដោះ​ដូរ​នា​ពេល​នេះ​គឺជា​កា​លក់​ទីតាំង​ស្នងការដ្ឋាន​ចាស់​នេះ​តែ​ម្តង​ ... Read More »

​រញ្ជួយ​ដី​កម្រិត​6.7​រ៉ិ​ច​ទ័​រ​នៅ​តៃវ៉ាន់​ស្លាប់​ និង​របួស​រាប់​សិប​នាក់​

​យ៉ាង​ហោច​ណាស់​ ក៏​មាន​មនុស្ស​៣​នាក់​ស្លាប់​ និង​៣៦​នាក់​រង​របួស​ និង​រាប់រយ​នាក់​កំពុង​ជាប់​គាំង​នៅ​ក្រោម​គំនរ​អគារ​បាក់បែក​នៅឡើយ​ ក្នុង​ហេតុការណ៍​រញ្ជួយ​ដី​កម្រិត​ 6.7​ រ៉ិ​ច​ទ័​រ​ លើ​កោះ​តាំ​វ៉ា​ន​នៅ​វេលា​ម៉ោង​3​និង​៥៧​នាទី​ រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៦​ ខែកុម្ភៈ​ ។​ ​មជ្ឈមណ្ឌល​ត្រួតពិនិត្យ​ពី​ការ​រញ្ជួយ​ដី​ CENC​ បាន​ប្រកាស​ឲ្យ​ដឹង​ថា​ ការ​រញ្ជួយ​ដី​មាន​កម្រិត​6.7​ ... Read More »

សមត្ថកិច្ច​ខណ្ឌ​៧​មក​រា​ ចុះ​អន្តរាគមន៍​ក្រុម​កម្មករ​ ក្រុមហ៊ុន​កា​ពី​តូ​ល​បាន​ ផ្ទុះ​ហិង្សា​ខ្លាំង​ជាង​ម្សិលមិញ​ទៀត​

​ភ្នំពេញ​៖​ នៅ​ព្រឹក​ថ្ងៃ​ទី​០៦​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​នេះ​ ក្រុម​អ្នក​អតីត​តៃកុង​ឡាន​កា​ពី​តូ​ល​ បាន​ផ្ទុះ​ហិង្សា​ជាមួយនឹង​ភាគី​ម្ខាង​ទៀត​ កាន់តែ​ខ្លាំង​ឡើង​ជាង​ម្សិលមិញ​ទៀត​។​ ​ក្រុម​អតីត​ដៃ​តៃកុង​ឡាន​របស់​កា​ពី​តូ​ល​បាន​ផ្ទុះ​ហិង្សា​ជាមួយ​ភាគី​ខាង​ក្រុមហ៊ុន​កា​ពី​តូ​ល​ដោយ​វាយតប់​គ្នា​យ៉ាង​សាហាវ​ ក៏​ត្រូវ​បាន​សមត្ថកិច្ច​ខណ្ឌ​៧​មក​រា​ អន្តរាគមន៍​ ដេញ​ខាង​ភាគី​បំបែក​ ប៉ុន្តែ​នៅ​តែ​មិន​ព្រម​ចេញ​ទេ​ នៅ​តែ​ប្រ​ឈរ​មុខ​ដាក់​គ្នា​ រហូត​ដល់​វេលា​ម៉ោង​១១​ ថ្ងៃ​ដដែល​ ... Read More »

អេស​ស៊ីជី​សម្លឹង​មើលឃើញ​ពី​ការ​រីក​ចម្រើន​នៃ​វិស័យ​សំណង់​នៅ​កម្ពុជា​

​ខេត្តសៀមរាប​៖​ ក្រុមហ៊ុន​អេស​ស៊ីជី​ ដែល​​ជា​ក្រុម​ហ៊ុន​ឈានមុខ​គេ​​មួយ​ក្នុង​តំ​បន់​អាស៊ាន ​បាន​សម្លឹង​មើលឃើញ​ ពី​ការ​រីក​ចម្រើ​ន​យ៉ាង​ខ្លាំង​នៅ​លើ​ទឹកដី​ខេត្តសៀមរាប ​។​ ក្រុមហ៊ុន​នេះ ​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ទិ​ត​ហ៊ុន​ក្នុង​ការ​បើក​តំណាង​ចែកចាយ​ផ្លូវការ​ជា​លើក​ដំបូង​នៅ​ប្រទេស​កម្ពុជា​ ។​ ​ការ​ប្រកាស​នេះ ​ត្រូវ​បាន​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​០៦​ ខែកុម្ភៈ ​ឆ្នាំ​២០១៦​នេះ ​នៅ​ទីស្នាក់ការ​ក្រុមហ៊ុន​ទិ​ត​ ហ៊ុន​ ... Read More »

កងរាជអាវុធហត្ថ​ខេត្តសៀមរាប​ឃាត់ខ្លួន​ជនសង្ស័យ​៧​នាក់​ពាក់​ព័​ន្ឋ​គ្រឿងញៀន​

​ខេត្តសៀមរាប​៖​ សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៧​នាក់​ ពាក់​ព័​ន្ឋ​គ្រឿងញៀន​កាលពី​វេលា​ម៉ោង​១២​យប់​ ថ្ងៃ​ទី​៤​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ បាន​ចុះ​បង្ក្រាប​ករណី​ ជនល្មើស​ប្រើប្រាស់​ និង​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ចំណុច​ក្នុង​ក្រុង​សៀមរាប​ ខេត្តសៀមរាប​ ។​ ​លោក​ ប៉ោ​ វណ្ណ​និ​ត​ ... Read More »

ស្ត្រីផ្សព្វផ្សាយស្រាបៀរអង្គរស្នើសុំមហាជនផ្អាកញ៉ាំស្រាបៀរអង្គរ

ភ្នំពេញ៖ អាចនឹងមានអំពើរំលោភទៅលើច្បាប់ការងារ មិនគោរពសិទ្ធិស្ត្រីអ្នកបម្រើការងារផ្នែកផ្សព្វផ្សាយស្រាបៀរអង្គរ ដោយក្រុមហ៊ុនស្រាបៀរអង្គរ ទើបថ្មីៗនេះ​ មានលេចចេញនូវវីឌីអូឃ្លីបមួយបានបង្ហាញពីរូបភាពស្ត្រីបម្រើការងារផ្នែកផ្សព្វផ្សាយស្រាបៀរមួយក្រុម បាននាំគ្នាសុំណូមពឲ្យសាធារណជនមេត្តាផ្អាកការញ៉ាំស្រាបៀរអង្គរ ក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម ខាងមុខនេះ ។ នៅក្នុងវីឌីអូឃ្លីប មានរយៈពេល២៦វិនាទី​ ស្ត្រីក្នុងសម្លៀកបំពាក់ជាអ្នកបម្រើការងារផ្សព្វផ្សាយស្រាបៀរអង្គរ ម្នាក់ដំបូងបានលើកឡើងថា “គ្មានទេស្រា ... Read More »

សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ រំលឹក​ថ្ងៃក្រោយ​របប​ ប៉ុ​ល​ ពត​ ដែល​ប្រទេស​កំពុង​ស្ថិត​ក្នុង​សភាពការណ៍​ សន្តិភាព​ផង​ និង​សង្គ្រាម​ផង​

​ភ្នំពេញ​៖​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​រំលឹក​ថ្ងៃក្រោយ​របប​ ប៉ុ​ល​ ពត​ ដែល​ប្រទេស​កំពុង​ស្ថិត​ក្នុង​សភាពការណ៍​ សន្តិភាព​ផង​ និង​សង្គ្រាម​ផង​ ។​ ​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច​តេ​ជោ​ កាលពី​ព្រឹក​ថ្ងៃ​ទី​៦​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ ... Read More »