ព័ត៌មានទាន់ហេតុការណ៍៖
'

អំណោយ​ដ៏ថ្លៃថ្លារបស់​សម្ដេចតេជោ​ ផផ្ដល់ជូនតាមរយលោក អភិបាល​ខេត្ត​កំពង់ចាម​ ជូនដល់បងប្អូនអតីតយុទ្ធជនចំនួន៣៤គ្រួសារ

ខេត្តកំពង់ចាម​៖​ នៅព្រឹកថ្ងៃទី០១​ ខែកញ្ញា​ ឆ្នាំ​២០២១​ លោក​ឧត្ដមសេនីយ៍​ទោ​ ឯម​ កុសល​ ស្នងការនគរបាលខេត្ត​ និងជាប្រធានគណៈកម្មាធិការ​សមាគម​អតីត​យុទ្ធ​ជន​​ខេត្ត​កំពង់ចាម​ បាបានអមដំណេីលោក អ៊ុន​ ចាន់ដា​ អភិបាល​ នៃគណៈអភិបាលខេត្ត​ និងជាប្រធានកិត្តិយស​សមាគម​អតីត​យុទ្ធ​ជន​​ខេត្ត​កំពង់ចាម​ ... Read More »

ត្តចំនួន៤​ ក្នុងក្រុងសៀមរាប​ ត្រូវបានសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប​ នាំយកទេយ្យទានប្រគេនដល់ព្រះចៅធិការ

ខេត្តសៀមរាប៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ចំពោះព្រះសង្ឃនៅតាមវត្តអារាមដែលកំពុងគង់ចាំព្រះវស្សា ពិសេសក្នុងពេលដែលជំងឺកូវីដ-១៩ នៅតែរាតត្បាតជាបន្តបន្ទាប់នៅក្នុងសហគមន៍ និងដោយមើលឃើញពីការខ្វះខាតចង្ហាន់សម្រាប់ព្រះសង្ឃនៅតាមវត្តមួយចំនួនលោក ទៀ សីហា  ប្រធានគណៈកម្មាធិការសាខា នៅថ្ងៃពុធ ៩រោច ... Read More »

រថយន្តធុនធំកិនម៉ូតូហុងដាបណ្តាលឱ្យបុរសម្នាក់រងរបួសធ្ងន់

ភ្នំពេញ​៖​ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗខណៈកំពុងជិះម៉ូតូស្របជាមួយរថយន្តFUSOធុនធំមួយគ្រឿងហេីយបានទាក់ដៃចង្កូតដួលចូលក្រោមរថយន្ត​ កាលពីវេលាម៉ោង៤ល្ងាច​ ថ្ងៃទី១​ ខែកញ្ញា​ ឆ្នាំ២០២១​ នៅចំណុចខាងត្បូងកងពលតូច៧០​ ប្រហែល២០០ម៉ែត្រ​ តាមបណ្តោយផ្លូវជាតិលេខ៣​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍​សែនជ័យ​។  រថយន្តម៉ាកFUSO ប្រភេទរថយន្តសណ្តោង​ ក្បាលពណ៌ខៀវខ្ចី​ ពាក់ស្លាកលេខភ្នំពេញ3C ... Read More »

តណ្ហាពុះកញ្ជ្រោល បើកមុងប៉ុនប៉ងរំលោភសេពសន្ថវ:លើនារីម្នាក់ តែមិនបានសម្រេច

ខេត្តបាត់ដំបង៖ សមត្ថកិច្ចនគរបាលស្រុក មោងឫស្សីនៅព្រឹកថ្ងៃទី១ខែកញ្ញា បានបញ្ជូនបុរសម្នាក់ទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់ក្នុងករណីប៉ុនប៉ងរំលោភសេពសន្ថវៈលេីស្រី្តជាជនរងគ្រោះម្នាក់តែមិនបានសម្រេច។ សមត្ថកិច្ចនគរបាលស្រុកមោងឫស្សី​ បានឲ្យដឹងថា ការឃាត់​ខ្លួនបុរសនេះធ្វើឡើងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះដោយរៀបរាប់ថា នៅយប់ថ្ងៃទី៣០ ខែ​ សីហា​ ឆ្នាំ​២០២១វេលា​ម៉ោង២៣និង៣០នាទី នៅចំណុចភូមិព្រៃស្វាយ ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង​ ... Read More »

សារលិខិតរបស់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាអក្ខរកម្មជាតិ ៨ កញ្ញា ២០២១

ភ្នំពេញ៖ សារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្ធទិវាអក្ខរកម្មជាតិ ៨ កញ្ញា ២០២១ ។ សូមថ្វាយបង្គំព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ ! សម្តេច ... Read More »

សេចក្តីជូនដំណឹងពីករណីគម្រោងទិដ្ឋាការកសិកម្មថ្មីរបស់រដ្ឋាភិបាលអូស្រ្តាលី , កុំជឿបំផុសបំផុលផ្តល់ព័ត៌មានពុំច្បាស់លាស់ ឬបំភ្លៃការពិតក្នុង ចេតនាបោកប្រាស់ជ្រើសរើសពលករខ្មែរមកធ្វើការនៅប្រទេសអូស្ត្រាលី (Australia)

ប្រទេសអូស្រ្តាលី៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំអូស្ត្រាលី នៅរសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹង ដោយបញ្ជាក់ថា, ស្ថានឯកអគ្គរាជទូតកម្ពុជាសូមជម្រាបបងប្អូនពលរដ្ឋខ្មែរជ្រាបថា ថ្មីៗនេះមានសារព័ត៌មាន បណ្តាញ សង្គម ក្រុមហ៊ុនឯកជន និងបុគ្គលមួយចំនួនបានដើរបំផុសបំផុលផ្តល់ពត៌មានពុំច្បាស់លាស់ ឬបំភ្លៃការពិតក្នុង ... Read More »

តំណាងស្នងការនគរបាលរាជធានីភ្នំពេញ អញ្ជើញចូលរួមគោរពវិញ្ញាណក័្ខន្ធសព ដល់មន្ត្រីអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដែលទទួលមរណៈភាពដោយរោគាពាធ

ភ្នំពេញ​៖​ លោកឧត្តមសេនីយ៍ទោ ហ៊ុន សុធី និងលោកឧត្តមសេនីយ៍ត្រី លី ប៊ុនអេង ស្នងការរង តំណាងលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ... Read More »

វៀតណាមរកឃើញករណីឆ្លងកូវីដ-១៩ ចំនួន១១.៤៣៤នាក់ក្នុងមួយថ្ងៃ ចំណែកWHO ស្នើប្រទេសអ្នកមានចែកវ៉ាក់សាំងដល់ប្រទេសក្រីក្រផង

ក្រសួងសុខាភិបាលវៀតណាម នៅយប់ថ្ងៃទី១ខែកញ្ញា បានប្រកាសថា បានរកឃើញករណីឆ្លងកូវីដ-១៩ចំនួន ១១.៤៣៤នាក់ ក្នុងរយៈពេល២៤ម៉ោងកន្លងមក ក្នុងនោះទីក្រុងហូជីមិញឆ្លងច្រើនជាងគេ មានជាង៥ពាន់នាក់។ ជាមួយគ្នានេះដែរ ក៏មានអ្នកជំងឺកូវីដ-១៩ជាសះស្បើយចំនួន ៩.៨៦២នាក់ដែរ ។ ក្នុងពេលនេះដែរវៀតណាមបានចាក់វ៉ាក់សាំងជូនពលរដ្ឋបានសរុប ជាង២០,២លានដូសហើយ ក្នុងនោះមានជាង២,៧លានដូសចាក់រួចរាល់ពីរដូស ... Read More »

គ្រួសាររងគ្រោះដោយអគ្គិភ័យចំនួន​ ២គ្រួសារ​ ត្រូវ​អនុសាខាកាកបាទក្រហមកម្ពុជាស្រុកសាមគ្គីមានជ័យ ចុះត្រួតពិនិត្យលើកទី១ និង រៀបចំកន្លែងសាងសង់ផ្ទះដល់ពួកគាត់

ខេត្តកំពង់ឆ្នាំង៖ លោក ប្រាក់ សោភ័ណ្ឌ នាយកសាខារួមដំណើរដោយ លោក ឈួន ចាន់ណា ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកសាមគ្គីមានជ័យ នៅថ្ងៃពុធ ៩រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ... Read More »

Update ៖ អបអរសាទរ! កីឡាករប្រណាំងរទេះជនពិការកម្ពុជា វ៉ាន វ៉ុន ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ​ព្រឹត្ត​ការណ៍​​ប៉ារ៉ា​ឡាំ​ពិក នៅ​ជប៉ុន

ភ្នំពេញ៖ កីឡាករជនពិការផ្នែករទេះប៉ារ៉ាឡាំពិកកម្ពុជា វ៉ាន វ៉ុន បានឆ្លងផុតវគ្គជម្រុះ ឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ប៉ារ៉ាឡាំពិក ទីក្រុងតូក្យូ ឆ្នាំ២០២០ នៅប្រទេសជប៉ុនហើយ បន្ទាប់ពីទទួលបានចំណាត់ថ្នាក់លេខ២ ក្នុងស៊េរីទី១ លើវិញ្ញាសាប្រណាំងរទេះ T54 ចម្ងាយ ... Read More »

បារាំងជិតរួចផុតពីរលកកូវីដ-១៩លើកទី៤ហើយ

ស្ថានភាពនៃការឆ្លងរាលដាលកូវីដ-១៩ នៅក្នុងប្រទេសបារាំងមានភាពល្អប្រសើរជាងមុន ដោយមិនមានករណីឆ្លងច្រើនទៀតឡើយ។ ពលរដ្ឋកំពុងតែវិលត្រឡប់ទៅធ្វើការនិងចូលរៀនវិញ ក្រោយការឈប់សម្រាករដូវក្តៅ បើទោះបីការឆ្លងកូវីដ-១៩លើកទី៤មិនទាន់ចប់ក្តី តែមានភាពល្អប្រសើរជាងមុន។ ក្រសួងសុខាភិបាលបារាំងបានបញ្ជាក់ថា ក្នុងរយៈពេលមួយសប្តាហ៍កន្លងមក ចំនួនអ្នកឆ្លងកូវីដ-១៩ត្រូវចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យមានប្រមាណតែជាង៥ពាន់នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ គឺថយចុះដល់ទៅជិតពាក់កណ្តាលបើប្រៀបធៀបនឹងសប្តាហ៍កន្លងមក ដែលមានករណីចូលមន្ទីរពេទ្យដល់ទៅជិត១ម៉ឺននាក់។ ចំណែកអ្នកឆ្លងសរុបនៅទូទាំងប្រទេសបារាំងនៅថ្ងៃទី៣១ខែសីហា ក៏បានថយចុះក្រោម២ម៉ឹននាក់ក្នុងមួយថ្ងៃ ដែលជាចំនួនទាបបំផុតមិនធ្លាប់មានក្នុងរយៈពេលមួយខែកន្លងមក។ ... Read More »

CAMSOC បន្ដយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ជូនថ្នាក់ដឹកនាំ មន្ដ្រីកីឡា កីឡាករ-កីឡាការិនី និងក្រុមសិល្បៈត្រៀមសម្ដែងក្នុងពិធីទទួលទង់ស៊ីហ្គេមនៅវៀតណាម

ភ្នំពេញ៖ ប្រភពពីCAMSOC នៅរសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១បានឱ្យដឹងថា គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ក្រោមកិច្ចសហការជាមួយក្រុមការងារវ៉ាក់សាំង នៃក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១នេះ បានបន្ដបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ... Read More »

នាយកដ្ឋានអង្គរក្ស ​៖ បេី​កកិច្ចប្រជុំកែសម្រួលផែនការសន្តិសុខសណ្តាប់ធ្នាប់ ក្នុងឱកាសពិធីប្រកួតកីឡា អាសុីអាគ្នេយ៍លើកទី៣២ និងកីឡាជនពិការ លើកទី១២ ឆ្នាំ២០២៣

ភ្នំពេញ​៖​ បេី​យោង​តាមផេក​ហ្វេសប៊ុក​ផ្លូវការ​របស់​នាយកដ្ឋានអង្គរក្ស​ នៃក្រសួងមហាផ្ទៃ​ នៅរសៀល​ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១នេះថា៖​ កិច្ចប្រជុំកែសម្រួលផែនការ សន្តិសុខសណ្តាប់ធ្នាប់ ក្នុងឱកាសពិធីប្រកួតកីឡា អាសុីអាគ្នេយ៍( SEA Games ) លើកទី៣២ និងកីឡាជនពិការ ... Read More »

លោកអភិបាលខណ្ឌចំការមន ដឹកនាំក្រុមការងាររដ្ឋបាលខណ្ឌ បន្ដចុះពិនិត្យវឌ្ឍន:ភាពការកាយដីចេញពីផ្ទៃបឹងត្របែក និងការស្ថាបនាផ្លូវលេខ៤៩៦ ក្នុងសង្កាត់ផ្សារដើមថ្កូវ

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ៩រោច ខែស្រាពណ៌ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល អភិបាល ... Read More »

អភិបាលខេត្តភូកេតទទួលស្គាល់ពីវិបត្តិកូវីដ-១៩នៅលើកោះនេះ

អភិបាលខេត្តភូកេត បានប្រកាសទទួលស្គាល់ថា ការឆ្លងកូវីដ-១៩ថ្មីនៅលើកោះរមណីយដ្ឋានបានឈានដល់ដំណាក់កាលវិបត្តិ។ ការប្រកាសទទួលស្គាល់បែបនេះកើតឡើងក្រោយពេលដែលបណ្តាក្រុមហ៊ុនអំពាវនាវឲ្យមានវិធានការទប់ស្កាត់ការឆ្លងកូវីដ-១៩ ។ សារព័ត៌មាន Bangkok Post បានបានដស្រង់សម្តីអភិបាលខេត្តភូកេតលោកNarong Woonciew ដែលបានបញ្ជាក់នៅថ្ងៃទី១ខែកញ្ញាថា «ក្រោយពេលមានករណីឆ្លងកូវីដ-១៩រហូតដល់ទៅជាង២០០នាក់ក្នុងមួយថ្ងៃ យើងចាំបាច់ត្រូវតែមានវិធានការទប់ស្កាត់ការឆ្លងឲ្យបានល្អជាងនេះ» ។ នៅថ្ងៃទី៣១ខែសីហា ... Read More »

លោក វ៉ា ថន អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងទិសដៅការងារខែកញ្ញា របស់រដ្ឋបាលខេត្តក្រចេះ

ខេត្តក្រចេះ ៖ នៅព្រឹកថ្ងៃពុធ ៩រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១នេះ លោក វ៉ា ថន អភិបាលខេត្តក្រចេះ ... Read More »

មានករណីស្លាប់ដោយសារកូវីដ-១៩ ចំនួន ០២ករណី ក្នុងនោះ ស្ត្រីជនជាតិខ្មែរ អាយុ ៣៦ឆ្នាំ រស់នៅភូមិក្រែកជើង ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងបុរសជនជាតិខ្មែរ អាយុ ៨៧ឆ្នាំ រស់នៅភូមិអូរពីរ ឃុំដងក្ដា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម

ខេត្តកំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម សូមជម្រាបជូនដល់សាធារណៈជនទាំងអស់ឱ្យបានជ្រាបថា យោងតាម របាយការណ៍ពីមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម បានឱ្យដឹងថា៖ ១-ស្រ្តីជនជាតិខ្មែរ ឈ្មោះ នួន ស្រីណែត អាយុ ៣៦ឆ្នាំ នៅភូមិក្រែកជើង ឃុំក្រែក ស្រុកពញាក្រែក ... Read More »

ទាហានមួកខៀវ៣៧នាក់ហ្វឹកហ្វឺនសង្គ្រោះគ្រោះមហន្តរាយមុនចេញបំពេញបេសកកម្ម

ភ្នំពេញ ៖ សិក្ខាកាមទាហានមួកខៀវនៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពចំនួន៣៧នាក់ មុនចេញទៅបំពេញបេសកកម្មក្រោមឆត្រអង្គការសហប្រជាជាតិនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាលក្នុងឆ្នាំ២០២២ បានធ្វើការហ្វឹកហាត់អស់រយៈពេល១ខែលើជំនាញជួយសង្គ្រោះជនរងគ្រោះក្នុងហេតុការណ៍គ្រោះមហន្តរាយទឹកជំនន់ដែលកើតឡើងដោយធម្មជាតិ បង្ហាត់ដោយយោធាចារ្យពីបញ្ជាការដ្ឋានកងទ័ពជើងទឹក។ លោកនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ក្នុងដំណើរចុះពិនិត្យការហ្វឹកហាត់របស់សិក្ខាកាមលើជំនាញខាងលើនៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ បានបញ្ជាក់ថា ... Read More »

ចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ៤​ ចន្លោះ គី​ឡូម៉ែត្រលេខ​ ៣២​-៣៣​ មុខបុរីសុវណ្ណ​ បន្តកកស្ទះ ដោយសារភ្លៀងបន្តធ្លាក់ !

ខេត្តកំពង់ស្ពឺ៖ នៅថៃ្ងទី០១​ ខែកញ្ញា​ ឆ្នាំ២០២១ កម្លាំងនគរបាលក្រុងច្បារមន និងកម្លាំងនគរបាលស្រុកសំរោងទង​ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានចេញប្រតិបត្ដិការជួយសម្រួលចរាចរណ៍នៅកំណាត់ផ្លូវជាតិលេខ៤​ ចន្លោះគី​ឡូម៉ែត​លេខ​ ៣២​-៣៣​ មុខបុរីសុវណ្ណ​ មូលហេតុ​ដោយសារតែ​ ប៉ុន្មា​ន​ថៃ្ងនេះមានភ្លៀងធ្លាក់ជាប់​ បណ្ដាល​ឱ្យ​ទឹកជន់លិ​ច​ផ្នែកខ្លះ​ ក្នុងភូមិសាស្រ្ដចំណុចព្រំប្រទល់ក្រុង​ ... Read More »

ឃាត់ខ្លួនបុរសម្នាក់ក្លែងខ្លួនជាយោធាប្រគល់ឲ្យសមត្ថកិច្ច

ខេត្តព្រះសីហនុ ៖ បុរសម្នាក់ដែលបានក្លែងខ្លួនជាមន្ត្រីយោធា និងប្រើប្រាស់ប្រាស់នូវលិខិតក្លែងត្រូវបានលោកវរសេនីយ៍ឯក សាន្ត បូរ៉ា ស្នងការរងនៃ ស្នងការដ្ឋានស្រាវជ្រាវ-សន្តិសុខ អង្គភាពបញ្ជាការដ្ឋានអង្គរក្ស នៃកងយោធពលខេមរភូមិន្ទ (ដើមបណ្តឹង)ឃាត់ខ្លួនយកមកប្រគល់ជូនមន្ទីរស្រាវជ្រាវបង្ក្រាបបទល្មើស បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅវេលាម៉ោង១៥:៤០នាទី ថ្ងៃទី៣០ ខែសីហា ... Read More »

តាមច្រកព្រំដែនស្រុកម៉ាឡៃថ្ងៃនេះ ក៏ជំនន់ទឹកភ្លៀងបានហូរជន់លិចជាបណ្តើរៗហើយ ជាសញ្ញា ដើម្បីរកវិធានការប្រុងប្រយ័ត្នផងដែរ !

ខេត្តបន្ទាយមានជ័យ៖ នៅតាមបន្ទាត់ព្រំដែនស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ ត្រូវបានគេរាយការណ៍មកថា, ជំនន់ទឹកភ្លៀងបង្កឲ្យមានការជន់លិច នៅទីតាំងមួយចំនួន និងជាលក្ខណៈការត្រៀមរបស់សមត្ថកិច្ចនិងអាជ្ញាធរដើម្បីមានវិធានការជួយអន្តរាគមន៍ប្រសិនបើមានករណីការជន់លិចនេះកើតឡើងដោយភាពធ្ងន់ធ្ងរ។ ដោយឡែកនៅអង្គភាពកងពលតូចថ្មើរជើងលេខ៥១ ជំនន់ទឹកភ្លៀងបានជន់លិច ស្នាក់ការរបស់អង្គភាពនេះតែម្ដង ក្នុងនោះគេបានឃើញកងកម្លាំងព្យាយាមរុះរើទីតាំងក៏ដូចជាមកកាន់ទីទួលសុវត្ថិភាព។  កម្លាំងអង្គភាពកងពលតូចថ្មើរជើងលេខ៥១ បានបំពេញការងារយ៉ាងសកម្មបំផុតតាមបន្ទាត់ព្រំដែនដើម្បីទប់ស្កាត់ការឆ្លងដែនខុសច្បាប់របស់ពលករ ក៏ដូចជាជនជាតិបរទេស ។ ប៉ុន្តែនៅព្រឹកនេះស្នាក់ការទាំងមូលកំពុងជន់លិចដោយជំនន់ទឹកភ្លៀង ... Read More »

សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនបុរសម្នាក់ករណីជួញដូរសារធាតុញៀន

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនបុរសម្នាក់ករណីជួញដូរសារធាតុញៀនការឃាត់ខ្លួននេះបានធ្វើឡើងនៅម៉ោង១០:៣០នាទីព្រឹកថ្ងៃទី០១ ខែកញ្ញាឆ្នាំ២០២១  នៅចំណុច ផ្លូវលំ ក្រុម១០ ភូមិ លូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។ លោក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវបានឲ្យដឹងថាជនសង្ស័យមាន ... Read More »

ទោះបីក្នុងបរិបទកូវីដ-១៩ ក៏ដោយ អាជីវករលក់សាច់ជ្រូកនៅផ្សារធំថ្មី ថា តំលៃសាច់នៅដដែល ប៉ុន្តែតម្រូវការមានការធ្លាក់ចុះ

ភ្នំពេញ ៖ សាច់ជ្រូកជាម្ហូបអាហារដែលបងប្អូនប្រជាពលរដ្ឋ តែងតែទិញសម្រាប់ធ្វើម្ហូបទទួលទានរាល់ថ្ងៃ ទោះក្នុងសម័យកូវីដ-១៩ ចំពោះអាជីវករលក់សាច់ជ្រូកនៅតាមផ្សារមួយចំនួន ក៏បានលើកឡើងដែរថា ទោះនៅក្នុងបរិបទកូវីដ១៩ កំពុងរីករាលដាលនៅទូទាំងប្រទេសក៏ដោយ តែសំរាប់តំលៃសាច់ជ្រូកវិញ ក៏នៅតែលក់ក្នុងតំលៃដដែល ទោះមុនពេលមានជំងឺកូវីដ-១៩ មិនមានការឆ្លងរីករាលដាល និងកំពុងតែរីករាលដាលក៏ដោយ ហើយចំពោះតម្រូវការសាច់ជ្រូក ... Read More »

ជំនន់ទឹកភ្លៀងបានធ្វើអោយជន់លិចកន្លែងស្នាក់នៅរបស់កម្លាំង កងពលតូចថ្មើរជើងលេខ៥១ ដែលប្រចាំការ នៅតាមខែ្សបន្ទាត់ព្រំដែន

ខេត្តបន្ទាយមានជ័យ៖ បើយោងតាម អង្គភាពកងពលតូចថ្មើរជើងលេខ៥១ បានបញ្ជាក់អោយដឹងថា,នៅ ថ្ងៃពុធ​ ៩រោច​ ខែស្រាពណ៌​ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ថ្ងៃទី០១​ ខែកញ្ញា​ ឆ្នាំ២០២១​ ជំនន់ទឹកភ្លៀងបានធ្វើអោយជន់លិចកន្លែងស្នាក់នៅរបស់កម្លាំង កងពលតូចថ្មើរជើងលេខ៥១ ... Read More »

មេបញ្ជាការយោធភូមិភាគទី៥ ចេញបទបញ្ជា ស្តីពី ការទប់ស្កាត់ក្នុងការនាំចូលរថយន្តចង្កូតស្ដាំមកក្នុងប្រទេស

ខេត្តបាត់ដំបង៖ មេបញ្ជាការយោធភូមិភាគទី៥ ចេញបទបញ្ជាស្តីពី ការទប់ស្កាត់ក្នុងការនាំចូលរថយន្តចង្កូតស្ដាំមកក្នុងប្រទេស ។ នេះបើយោងតាមលិខិតដែលអង្គភាព”កាសែតនគរវត្ត”ទទួលបាននៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ របស់លោកឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការយោធភូមិភាគទី៥ នូវបញ្ជា៤ចំណុចដាក់ជូនកងទ័ព ។  យោង ... Read More »

ទំនងខឹងឪពុកម្តាយក្មេកមិនជួយយកចិត្តទុកដាក់លើខ្លួន យកកាំភ្លើងកែច្នៃបាញ់សម្លាប់ខ្លួនឯង

ខេត្តសៀមរាប៖ ក្នេងប្រុស​ម្នាក់ មានប្រពន្ធក្នុងអាយុ១៧ឆ្នាំបាន​បាញ់សម្លាប់​ខ្លួនឯង ដោយ​កាំភ្លើងកែច្នៃ (​កាំភ្លើង​ឆ្នុក​)បង្កឲ្យភ្ញាក់ផ្អើលកាលពី​រសៀល ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២១ នៅក្នុង​ចំការ​ដំឡូង ស្ថិតនៅ​ភូមិ​ត្រពាំងថ្ម ឃុំ​តា​សៀម ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ។​ មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលតាសៀមបានឲ្យដឹងថា ... Read More »

មេបញ្ជាការរងនាយសេនាធិការយោធភូមិភាគទី៥ បន្តចុះពិនិត្យការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី១ ជូនប្រជាពលរដ្ឋ នៅស្រុកគាស់ក្រឡ

ខេត្ត​បាត់ដំបង​៖​ បេី​យោង​តាម​ប្រភព​ព័ត៌មាន​ពី​ហ្វេសប៊ុក​ផ្លូវការ​របស់​យោធភូមិភាគទី៥ នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១នេះ​ បានឱ្យដឹងថា​ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី៥ បានអញ្ជើញចុះត្រួតពិនិត្យយុទ្ធនាការចាក់វ៉ាក់សាំងដូសទី១ ជូនប្រជាពលរដ្ឋ រស់នៅក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ... Read More »

ខេត្តកំពង់ចាម មានករណីជាសះស្បើយចំនួន ៧១នាក់ និងករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៤៨នាក់

ខេត្តកំពង់ចាម៖ សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាម ស្តីពីករណីជាសះស្បើយចំនួន ៧១នាក់ និងករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៤៨នាក់ ក្នុងនោះ ក្រុងកំពង់ចាម ០១នាក់, ស្រុកកំពង់សៀម ០២នាក់, ស្រុកកងមាស ០១នាក់, ស្រុកកោះសូទិន ... Read More »

ក្រុមគ្រូពេទ្យសម្ដេចតេជោប្រឆាំងកូវីដ-១៩ ចុះយកសំណាកបុគ្គលិកធនាគារអេស៊ីលីដាករណីកូវីដ-១៩ បំប្លែងថ្មី(Delta)រកឃេីញវិជ្ជមានម្នាក់

ភ្នំពេញ​៖​ កាលពីព្រឹកថ្ងៃទី១​ ខែកញ្ញា​ ឆ្នាំ២០២១នេះ​ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ​ ប្រឆាំងកូវីដ-១៩ ចុះយកសំណាកបុគ្គលិកធនាគារអេស៊ីលីដាសាខារង្វង់មូលចោមចៅ​ ក្នុងភូមិព្រៃជីសាក់​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​ ចំនួន២៣នាក់ជាលទ្ធផលរកឃេីញ​វិជ្ជមានជំងឺកូវីដ-១៩ម្នាក់​ ជាអ្នកអនាម័យត្រូវបានក្រុមគ្រូពេទ្យយកទៅព្យាបាលបន្ត​ និងរងចាំលទ្ធផលវិភាគរកមេរោគបំប្លែងថ្មី Delta ... Read More »

ពលរដ្ឋអាហ្វហ្គានីស្ថានភៀសខ្លួនដោយថ្មើរជើងតាមផ្លូវគោក ក្រោយផ្អាកការជម្លៀសតាមយន្តហោះ

នៅពេលនេះមិនមានជើងហោះហើរបរទេសដើម្បីជម្លៀសពលរដ្ឋចេញពីប្រទេសអាហ្វហ្គានីស្ថាននោះឡើយ។ ទាំងនោះហើយទើបធ្វើឲ្យពលរដ្ឋអាហ្វហ្គានីស្ថានបាននាំគ្នាព្យាយាមភៀសខ្លួនដោយថ្មើរជើងទៅកាន់តំបន់ព្រំដែនអាហ្វហ្គានីស្ថានជាប់ប្រទេសប៉ាគីស្ថាន ។ ក្រោយកម្លាំងទាហានអាមេរិកនិងសម្ពន្ធមិត្តដកខ្លួនចេញពីអាហ្វហ្គានីស្ថាន ហើយជើងហោះហើរស៊ីវិលមិនទាន់ដំណើរការឡើងវិញនោះ នៅពេលនេះ ក្រុមតាលីបង់កំពុងតែពិភាក្សាជាមួយប្រទេសកាតារ តួកគីដើម្បីដំណើរការអាកាសយានដ្ឋានទីក្រុងកាប៊ុល ហើយកិច្ចពិភាក្សានោះអាចនឹងប្រើពេលវេលាជាច្រើនសប្តាហ៍ទៀត។ ដោយមិនមានមធ្យោបាយធ្វើដំណើរតាមដែនអាកាសពលរដ្ឋអាហ្វហ្គានីស្ថានបានសម្រេចភៀសខ្លួនទៅកាន់ព្រំដែនជាប់ប្រទេសប៉ាគីស្ថាន។ លោក Anas Haqqani សមាជិកនៃគណៈកម្មាធិការនយោបាយរបស់ក្រុមតាលីបង់បានឱ្យដឹងថាអាកាសយានដ្ឋានទីក្រុងកាប៊ុលនឹងដំណើរការឡើងវិញក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ ។ ... Read More »